ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកអតីតតារាកំប្លែងស្រី ដែលមានងារជាជំទាវ ស្រីអយ បានជួបរឿងស្លុតចិត្តជាខ្លាំង ដោយសារតែលោកឪពុករបស់អ្នកនាងមានបញ្ហាសុខភាពដួលសន្លប់បានបញ្ជូនទៅមន្ទីរពេទ្យ និងត្រូវចូលបន្ទប់សង្គ្រោះបន្ទាប់ធ្វើការវះកា.ត់.ភ្លាមៗ ។ ក្នុងនោះផងដែរ ជំទាវ ស្រីអយ បានបង្ហោះរូបភាពលោកឪពុកកំពុងបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ដោយភ្ជាប់ជាមួយសារថា៖ “សូម វត្ថុសាកសិទ្ធ ក្នុងលោកជួយថែរក្សាប៉ាខ្ញុំផង សូមកាវះកាត់ប្រកដដោយសុវត្ថិភាព កូនចៅ នៅចាំប៉ា” ។ ជាមួយគ្នានេះដែរ...
ហ្វេសប៊ុក៖ ជាការពិតណាស់ ក្តីសុបិនសម្រាប់មនុស្សស្រីពេលដល់វ័យរៀបការ គ្មានអ្វីក្រៅពីចង់កាន់ដៃមនុស្សខ្លួនស្រលាញ់ចូលរោងការតាមប្រពៃណី ដើម្បីបំពេញកិត្តិយសជូនគ្រួសារក្នុងនាមជាស្រ្តីខ្មែរដ៏ថ្លៃថ្នូរនោះទេ ។ តួយ៉ាងតារាសម្តែង ទឹម រដ្ឋា និងស្វាមី ដែលបានកាន់ដៃគ្នារៀបការផ្អើលអស់អ្នកសិល្បៈ អញ្ជើញចូលរួមអបអរកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ បានបង្ហោះសារត្រេកអរជាខ្លាំងដែលខ្លួនបានបំពេញក្តីសុបិន អាចរៀបការជាមួយបុរសដែលខ្លួនស្រលាញ់ហើយថែមទាំងបានបំពេញមុខមាត់ជូនគ្រួសារមិនរំលងប្រពៃណី ។ យ៉ាងណាមិញ ទឹម រដ្ឋា ក៏បានបង្ហោះសាររៀបរាប់ទាំងក្តីរំភើបចិត្តបែបនេះថា៖ “ទីបំផុតសុបិនដ៏ធំរបស់ខ្ញុំប្រចាំជីវិតគឺខ្ញុំបានធ្វើបានសម្រេច ដើម្បីលើកកិត្តិយសមុខមាត់ជូនម៉ាក់ប៉ា ក្រុមគ្រួសារ...
ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នាំគ្នាផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលចម្លែចិត្តជាខ្លាំង ក្រោយឃើញបុរសម្នាក់បានចេញវីដេអូសកម្មភាពដែលខ្លួនបានហូបស្បែកជើងផ្ទាត់ជាមួយអំបិលម្ទេស ជារឿងដ៏ចម្លែក និងកំប្លែងបំផុត ។ ទាក់ទងទៅនឹងរឿងមួយនេះ បើយោងតាមរយៈការបញ្ជាក់របស់អ្នកហូបផ្ទាល់ ក្នុងវីដេអូ ដែលនៅលើគណនីហ្វេសប៊ុកផេក Sandy TV បានឲ្យដឹងដែរថា មួយរយៈនេះលោកបានឃើញស្រ្តីម្នាក់នៅលើបណ្តាញសង្គម ហូបរបស់ប្លែកៗនៅប្រទេសខ្មែរយើង ធ្វើឲ្យខ្លួនចាប់អារម្មណ៍ជាខ្លាំងមែនទែន ទើបខ្លួនអូសហ្វេសប៊ុកមកឃើញស្បែកជើងជាមួយអំបិលម្ទេសទំនង ទើបទៅផ្សារហើយទិញយកមកហូបតែម្តង ។...
ហ្វេសប៊ុក៖ នៅមុននេះបន្តិច នាថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ នេះ មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាសម្តែងការសោកស្តាយ និងបានផ្ញើរសារចូលរួមរំលែកទុក្ខព្រោងព្រាត ក្នុងករណីបុរសម្នាក់ត្រូវបានបាត់បង់ជិវិត លាចាកក្រុមគ្រួសារដ៏មានសភមង្គល ដោយសារតែពុ.ល.ជាមួយនឹងថ្នាំដាក់បង្គន់លែងឲ្យស្ទះ គួរឲ្យស្រណោះបំផុត ។ ទាក់ទងនឹងករណីមួយនេះ យោងតាមរយៈប្អូនស្រីរបស់ស.ព ដែលមានគណនីហ្វេសប៊ុកឈ្មោះថា «Ly Sokeav» បាននិយាយរៀបរាប់បញ្ជាកឲ្យបានដឹងដែរថា បងប្រុសរបស់ខ្លួន បានពុ.ល.ថ្នាំដាក់បង្គន់ឲ្យលែងស្ទះ ព្រមទាំងណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាប្រុងប្រយ័ត្នចំពោះថ្នាំប្រភេទនេះ ដោយសារតែមានកម្រិតពុ.ល.ខ្លាំង...
ហ្វេសប៊ុក៖ កាលពីពេលថ្មីៗមកនេះ តារាសម្តែងកញ្ញា ស៊ីន យូប៊ីន បានធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់ខ្លួន រំភើបចិត្តជាខ្លាំង ជាមួយនឹងសកម្មភាពដ៏ស្និទ្ធស្នាលរវាងខ្លួន និងដៃគូ លោក ខាត់ វ៉ៃហាំង ដែលបានបង្ហោះនៅលើបណ្តាញសង្គម TikTok ។ បើមើលតាមរយៈវីដេអូនោះ តារាស្រីដ៏មានទេពកោសល្យ កញ្ញា ស៊ីន យូប៊ីន បានបង្ហោះនោះគឺថា ផ្អែមល្ហែមខ្លាំងមែនទែនដោយ គ៏គូស្នេហ៍លោក ខាត់ វ៉ៃហាំង បានឈរចាំទទួល...
ហ្វេសប៊ុក៖ ពិតណាស់ បច្ចុប្បន្ននេះកំពូលតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ និងមានងារជាឧកញ៉ា ខេមរៈ សិរីមន្ត ក្រៅពីភាពជោគជ័យលើវិស័យសិល្បៈ និងមុខជំនួញផ្សេងៗទៀតនោះ តារាប្រុសរូបនេះ ក៏បានជោគជ័យមួយផ្នែកធំលើរឿងជីវិតគូ ហើយពេលនេះ រូបលោកកំពុងរស់នៅយ៉ាងមានសុភមង្គល ជាមួយភរិយា និងកូនប្រុសស្រី សុទ្ធសឹងតែគួរឲ្យក្នាញ់ ។ យ៉ាងណាមិញ នាពេលថ្មីៗមកនេះ នៅក្នុងការឡាយផ្ទាល់ពិសេសមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឧកញ៉ាផ្ទាល់ ស្រាប់តែរំលឹកដល់អតីតកាលគាស់កកាយ ពីជិវិតអាពាហ៍ពិពាហ៍របស់លោកជាមួយនឹងភរិយា ដែលជាចម្ងល់របស់មហាជនថា លោក ខេមរៈ សិរីមន្ត...
ហ្វេសប៊ុក៖ មហាជនជាច្រើនដែលនិយមតាមដានខ្សែជីវិតឯកជនរបស់តារាសម្តែងស្រី សឿ សុធារ៉ា និងតារាចម្រៀងលោក សាពូន មីដាដា ច្បាស់ជាបានដឹងមកហើយថា កាលពីពេលកន្លងមកអ្នកនាង សឿ សុធារ៉ា ធ្លាប់បានបង្ហោះសារឲ្យដឹងដែរថា គូស្វាមីភរិយារបស់ខ្លួនធ្លាប់ក្និកក្នក់អន់ចិត្ត ខឹងនឹងគ្នា តែក្រោយមកក៏បានផ្សះផ្សារគ្នាជាថ្មី ។ យ៉ាងណាមិញ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២២ នាម្សិលមិញនេះ មហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ដោយគេឃើញគណនីហ្វេសប៊ុកមួយឈ្មោះអ្នកនាង សឿ...
ហ្វេសប៊ុក៖ ធ្មេចបើកៗប្រមាណជារយៈពេល ១ ខែហើយ ដែលតារាចម្រៀងលោក អ៊ីណូ បានក្លាយជាលោកប៉ារបស់គេហើយ បន្ទាប់ពីភរិយារបស់ខ្លួនបានប្រកាសមានផ្ទៃពោះកូនដំបូង ដែលជាកូនប្រុសបន្ទាប់ពីពួកគេទាំងពីរចាប់ដៃគ្នាសាងគ្រួសារតូចមួយយ៉ាងមានសុភមង្គល កាលពីរៀបការនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ។ កូនប្រុសដំបូងរបស់លោក អ៊ីណូ មានឈ្មោះថា «ភាពវីណូតា ថាដា» បានកើតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២២ រហូតមកដល់ថ្ងៃទី២៨ ខែមីនា...
ហ្វេសប៊ុក៖ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គម TikTok កំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញវីដេអូ Pre-Wedding ដ៏សែនផ្អែមល្ហែមរវាងគ្រូអគ្គីនេត្រ និងបុរសសង្ហាម្នាក់ ក្នុងស្ថានភាពពួកគេទាំងពីបានស្លៀកឈុតកូនកំលោះកូនក្រមុំ មានទាំងឈុតប្រពៃណីបុរាណខ្មែរ និងរ៉ូបរាត្រីសមោសរបស់លោកខាងលិច ។ ក្នុងការបង្ហាញខ្លួនរបស់ គ្រូអគ្គីនេត្រ ពេលតុបតែងខ្លួនផាត់មុខធ្វើសក់ជាមនុស្សស្រី បានក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតប្លែក បានធ្វើឲ្យមហាជនមួយចំនួនមើលលោកគ្រូរូបនេះហើយ សឹងតែមិនស្គាល់ ។ យោងតាមរយៈបណ្តាញសង្គម TikTok មានឈ្មោះថា Mithona392 ដែលទំនងជាគូស្នេហ៍របស់គ្រូអគ្គីនេត្រ បានឲ្យដឹងដែរថា ពួកគេទាំងនឹងត្រៀមខដឹកដៃគ្នាចូលរោងការនាពេលឆាប់ៗ...
ហ្វេសប៊ុក៖ សូមរំលឹកងឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្តែង ទឹម រដ្ឋា បានដឹងដៃគូស្នេហ៍ចូលរោងការតាមប្រពៃណីខ្មែរហើយ ។ កម្មវិធីសិរីមង្គលរបស់នាង និងគូស្នេហ៍បានរៀបចំឡើងយ៉ាងស្រស់ស្អាតប្រណីត និងអធិកអធមជាខ្លាំង មានវត្តមានរបស់បងប្អូន មិត្តអ្នកសិល្បៈជាច្រើនបានអញ្ជើញចូលរួមអបអរពេញដោយស្នាមញញឹម និងរំភើបចិត្តជំនួសអ្នកទាំងពីរផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ គឺវត្តមានរបស់ភ្ញៀវកិត្តយស ដែលជាអ្នកសិល្បៈជាច្រើនដួងនេះ មានទាំងតារាសម្តែង តារាចម្រៀង បវរកញ្ញា បានតុបតែងខ្លួនយ៉ាងខ្ញង់ៗរៀងៗខ្លួន...