ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយ ពីInfluencer ក៏ដូចជាYoutuber ដ៏មានឈ្មោះល្បីល្បាញជា ស្រីនា ដែលតែងតែបង្កើតវិដេអូVlogថ្មីៗជាច្រើនដែលទាក់ទងទៅនឹងការMakeup លើសពីនេះ ស្រីនាក៏ធ្លាប់ជាអតីតសិស្សពូកែនិទ្ទេសAមួយរូប កាលពីឆ្នាំ២០១៨កន្លងមកផងដែរ។ បន្ថែមពីនេះ បូករួមទាំងភាពវៃឆ្លាត និងភាពរួសរាយផងនោះ ធ្វើឱ្យហ្វេនៗមិនស្រលាញ់មិនបាន។ ថ្វីត្បិតតែ ស្រីនា តែងតែរវល់ជាមួយនឹងការងារសិល្បៈខ្លាំងប៉ុណ្ណាក៏ដោយ ក៏Influeicer ល្បីឈ្មោះរូបនេះ មិនចោលការសិក្សារបស់ខ្លួនដែរ ហើយការតស៊ូរបស់ ស្រីនា ដែលខំរៀនផង ខំធ្វើការផង ក៏បានហុចផលឱ្យពេលនេះ នាងទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សារបស់ស្រីនា...
ចាប់តាំងពីឈានជើងចូលប្រឡូកក្នុងវិស័យបវរកញ្ញាមក ប៉ូគឹមថេង សុតធីតា ទទួលបានការស្រឡាញ់គាំទ្រជាច្រើនពីសំណាក់ប្រិយមិត្តទូរទស្សនិកជនក្មេងចាស់ប្រុសស្រី ព្រោះនាងជានារីដែល ស្លូតបូត និង រួសរាយរាក់ទាក់ ជាពិសេសពេលតារាស្រីរូបនេះបានក្លាយជារាជិនីគ្រងមកុដ Miss Grand Cambodia 2021 និង តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតសម្រស់លើឆាកអន្តរជាតិ។ ថ្មីៗនេះ សុតធីតា បានទម្លាយរឿងស្ទើរតែធ្វើឱ្យនាងអួលដើម-កមួយនៅលើហ្វេសប៊ុក គឺមានបុរសស្លៀកពាក់ជាកម្មករសំណង់ម្នាក់ចង់សុំនាងថតរូបជាមួយតែខ្លាចនាងប្រកាន់ថា ៖ «ចង់ឱ្យអូនដឹងថា បងសុតធីតា មិនប្រកាន់ពណ៌សម្បុរ កិត្តិយស កេរ្តិ៍ឈ្មោះអ្វីទាំងអស់ ពួកយើងជាខ្មែរដូចគ្នា...
បើនិយាយពីជីវិតស្នេហារបស់ តារាសម្ដែងដ៏មានប្រជាប្រិយភាព ហ្វាហ្វា កន្លងទៅក៏ធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលនាងធ្លាប់ជាអតីតគូស្នេហ៍របស់ តារាចម្រៀងប្រុស នាយ ចឺម ប៉ុន្តែក៏បានចែកផ្លូវគ្នាវិញអំឡុងឆ្នាំ ២០២១។ យ៉ាងណាមិញ ក្រោយបែកស្នេហ៍នឹង នាយ ចឺម ប៉ុន្មានខែចុងក្រោយនេះ កញ្ញា ក៏ធ្លាប់បានបង្ហើបថាកំពុងមើលចិត្តថ្លើមនឹងបុរសម្នាក់ ប៉ុន្តែក៏ពុំទាន់ក្លាយជាគូស្នេហ៍នៅឡើយ។ ដោយឡែក ស្រាប់តែថ្មីៗនេះ ស្រីស្អាតរូបនេះ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល និងបង្ហាញការអបអរសាទរដល់នាងគ្រប់គ្នា ក្រោយពីបានឃើញ កញ្ញា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈហើយ...
រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជា នៅចាំ តារាកំប្លែង នុន ដាណេ ដែលធ្លាប់ឃើញវត្តមានលើកញ្ចក់ទូរទស្សន៍ ជាអតីតតារាកំប្លែងរួមក្រុមរបស់ នាយក្រឹម ដែលបច្ចុប្បន្ននេះ តារាកំប្លែងក្នុងក្រុមរបស់រូបលោក ម្នាក់ៗហាក់ដកដៃពី ការងារសិល្បៈដោយសារ ធុរៈរៀងៗខ្លួន ដោយខ្លះឡើងកូដ ខ្លះទៀត ក៏មានជីវភាពលំបាក។ យ៉ាងណាមិញ ងាកមកមើលតារាស្រី នុន ដាណា ដែលធ្លាប់ជា តារាកំប្លែងស្រីសម្បូរវោហាសព្ទរូបនេះវិញ បាត់មុខយូរយា...
ពិតណាស់ ក្នុងសប្ដាហ៍ទី ២ នៃកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ វគ្គ Judge Audition នេះ សង្កេតឃើញថាលើបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍បញ្ចេញមតិវែកញែក និងមានពាក្យពេចន៍រិះគន់ជាខ្លាំងចំពោះបេក្ខភាពប្រឡងមួយរូប ដែលមានឈ្មោះថា ស្រ៊ាង ស្រីនិច មកពីខេត្តព្រៃវែង។ ជុំវិញរឿងផ្ទុះការរិះគន់ជាច្រើននេះដែរ គឺពេលឃើញសកម្មភាព ស្រ៊ាង ស្រីនិច បន្ទាប់ពីធ្វើការបង្ហាញសមត្ថភាពបកស្រាយចម្រៀងចំពោះមុខគណៈកម្មការ និងទទួលបានសំបុត្រមាសឆ្លងទៅកាន់វគ្គបន្តហើយនោះ ដែលពេលដើរចេញក្រៅវេទិកាប្រឡង គេឃើញប៉ារបស់នាងបានបម្រុងរត់ទៅឱបកូនបង្ហាញក្ដីរំភើបអបអរ...
កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជន និង បណ្តាអ្នកសិល្បៈបានរន្ធត់ចិត្ត ស្រណោះស្រណោកយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា តារាចម្រៀងស្រីមាឌតូចល្អិត សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតឪពុកម្តាយជាទីស្រឡាញ់ព្រមគ្នា ក្នុងឧប្បត្តិហេតុគ្រោះថ្នា.ក់ក្រ.ឡា.ប់ឡា.ន ពេលធ្វើដំណើរត្រឡប់ពីខេត្តព្រះវិហារ ត្រង់ចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ១ ក្នុងស្រុកឆែប។ ពេលនេះដែរ ស.ព.ឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានដឹកបញ្ជូនមកដល់ភ្នំពេញ...
ហ្វេសប៊ុក៖ ការលាចាកលោកគ្មានថ្ងៃវិលត្រឡប់របស់ឪពុកម្តាយរបស់តារាចម្រៀងស្រី សុវត្ថិឌី ធារិកា បានកើតឡើងដោយសារតែគ្រោះថ្នា.ក់ច.រា.ច.រ.ណ៍ នៅសុ្រកឆែប ខេត្តព្រះវិហារ ហើយដំណឹងដ៏សោកសង្រែងបំផុតសម្រាប់សិល្បករ សិល្បការិនី ក៏ដូចជាមហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយម្នាក់ៗមានចិត្តអាណិតអាសូរចំពោះ ធារិកា ជាខ្លាំងដែលត្រូវបាត់បង់អ្នកមានគុណជាទីគោរពស្រលាញ់ម្តងទាំងពីរនាក់ក្នុងពេលមួយប៉ប្រិចភ្នែកសោះ ។ នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ ដែលជាថ្ងៃកើតហេតុនោះផងដែរ ធារិកា ក៏បានដឹកសាកសពឪពុកម្តាយមកតម្ពល់នៅវត្តស្ទឹងមានជ័យ ក្រោមការជួយជ្រោមជ្រែងយ៉ាងស្រុះដៃគ្នាពីសំណាក់រៀមច្បងក្នុងសិល្បៈ ដើម្បីរៀបចំពិធីបុណ្យស.ព.តាមប្រពៃណីខ្មែរ ។ ហើយដំណឹងមរណភាពរបស់ឪពុកម្តាយ សុវត្ថិឌី...
មហាជនសុទ្ធសឹងតែបានជ្រាបហើយពីអ្នកនាង ខៀវ សានសាណា ដែលជាពិធីការិនីដ៏ឆ្នើមមួយរូបក្នុងវិស័យសិល្បៈទទួលបានការស្រឡាញ់គាំទ្រ និង សរសើរខ្លាំងពីមហាជនជាមួយនឹងសមត្ថភាព ទេពកោលស្យកំពូលវោហារស័ព្ទរបស់នាង។ ម៉្យាងវិញទៀត ពិធីការិនីល្បីឈ្មោះរូបនេះ បច្ចុប្បន្នត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានជីវិតជោគជ័យខ្លាំង ទាំងវិស័យសិល្បៈ និង ជីវិតគ្រួសារ ដោយគេសង្កេតឃើញថា អ្នកនាងតែងបង្ហាញការរស់នៅក្នុងជីវិតដ៏មានក្ដីសុខបែបអភិជនជិះសុទ្ធតែរថយន្តទំនើបៗតម្លៃរាប់ម៉ឺនដុល្លារ។ ដោយឡែក ស្របពេលកំពុងតែរស់នៅក្នុងជីវិតមួយកាន់តែជោគជ័យទាំងវិស័យសិល្បៈ និង មានក្ដីសុខបែបនេះ ថ្មីៗនេះក៏បានឃើញអ្នកនាង ខៀវ សានសាណា ធ្វើការទម្លាយនូវគន្លឹះផ្ទាល់ខ្លួនជាមួយនឹងការធ្វើការងារអ្វីមួយទទួលបានជោគជ័យ និង បង្ហាញការបង្កើតគោលការណ៍យ៉ាងមានន័យសម្រាប់ជីវិតផ្ទាល់ខ្លួនផងដែរ។ កាលពីពេលថ្មីៗកន្លងមកនេះ...
ភ្នំពេញ៖ ច្រើនខែមកហើយដែលកម្មវិធី Miss Teen International Cambodia បានរកឃើញម្ចាស់ជ័យលាភី។ ដោយម្ចាស់មកុដឯកដំបូងបានទៅលើកញ្ញា ឌី បញ្ញាវិមាលា ដែលនាងជាបវរកញ្ញាវ័យក្មេងត្រឹមអាយុ១៤ឆ្នាំប៉ុណ្ណោះ។ ពិតណាស់ បើទោះបីនាងនៅក្មេង ប៉ុន្តែសមត្ថភាព និងចំណេះដឹងនាងក៏មិនអន់ប៉ុន្មានឡើយ។ ក្រៅពីសមត្ថភាព បើនិយាយដល់មុខមាត់ Miss Teen International Cambodia 2021រូបនេះ មានមុខមាត់ស្អាតមិនណយនោះទេ។ ជាពិសេស កម្ពស់នាងក៏ខ្ពស់ រូបរាងក៏ស្រឡូនត្រូវនឹងស្តង់ដារបវរកញ្ញាពិតៗតែម្ដង។...
ភ្នំុពេញ៖ ថ្មីៗនេះ តារាចម្រៀងវ័យក្មេង ឆេង ប្រសិទ្ធ បានបាត់មុខពីសិល្បៈអស់មួយរយៈ តែជាក់ស្តែងថ្មីៗនេះ អតីតបេក្ខភាព កម្មវិធីThe Voice Kid បានឡើងកម្មវិធីមួយ បានចេញរ៉េបមួយបទ ដោយបាន Cover បទ វណ្ណដា និងមានភាពទាក់ទាញ ជាមួយសាច់ភ្លេងថ្មី។ ទៀតសោត នៅក្នុងវីដេអូបទចម្រៀងមួយនេះ ក៏មានបង្ហាញនូវឈុតតែងខ្លួនជាលក្ខណៈហ៊ីបហប ជាមួយសក់ក្រងទៅក្រោយ ជាពិសេសនោះ សម្លេង បានគ្រឡ...