ឃើញ ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ជិះឡានពីកិប មិនពាក់អាវធំទៅហូបការ សន្តិសុខដេញទៅចតឆ្ងាយពីកគេ មានអីស្រាប់តែ ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ទម្លាយសារមួយយ៉ាងមានន័យថា…

ហ្វេសប៊ុក៖ បើគេនិយាយអំពីសេដ្ឋីល្បីៗមានប្រាក់វាល់លានមានមុខជំនួញគ្រាក់ៗជាច្រើននៅក្នុងដៃកម្ពុជា គេកម្រនឹងរំលងឈ្មោះរបស់ ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ហើយ ដែលលោកជាបុគ្គលដែលប្រជាជនកម្ពុជាស្ទើរទូទាំងប្រទេស គោរពស្រឡាញ់ និង ឱ្យតម្លៃបំផុត ចំពោះទង្វើដ៏ល្អប្រពៃរបស់លោក តាមរយៈជំនួយមនុស្សធម៌ ក៏ដូចជាការផ្ដល់នូវការងារជូនពលរដ្ឋខ្មែរច្រើនសន្ធឹកឱ្យមានការងារធ្វើ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីជោគជ័យគ្រប់ជំនួញ លោកក៏ចូលចិត្តប្រើជីវិតសាមញ្ញខ្លាំងណាស់ ដែលមានពេលខ្លះលោក ចូលផ្ទះបាយធ្វើម្ហូបជូនភរិយាជាទីស្រលាញ់ថែមទៀតផង មើលទៅពិតជាមានក្តីសុខ និងមានសុភងម្គលដល់ហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់លោកអំពីរឿង ដែលលោកបានចូលរួមពិធីមង្គលការមួយ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែល ដោយបានជិះឡានពីកិប និងស្លៀកសម្លៀកបំពាក់ធម្មតា ត្រូវបានសន្តិសុខដេញឲ្យទៅចតឡានឆ្ងាយពីគេ ទើបលោកបានបង្ហោះសារទូន្មានយ៉ាងមានអត្ថនន័យមួយឃ្លាថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៩៣ ចុះមកពិនិត្យមើលការរៀបចំផ្ទុក ជ័រកៅស៊ូបង្កកចូលនាវានៅចុងខាងជើងផែថ្មភ្នំពេញ ដើម្បីនាំចេញទៅកាន់ប្រទេសសឹង្ហបុរី បានឃើញសកម្មភាពក្រុមវិស្វករ ដែលកំពុងតែនាំគ្នាមមាញឹក តភ្ជាប់ស្ពានជ្រោយចង្វាឡើងវិញ ក្រោយពីត្រូវបានកាត់ផ្តាច់ដោយសារតែសង្រ្គាមឆ្នាំ ៧០ មានឱកាសបន្តិចដោយសារតែទើបនឹងទិញរថយន្ត BMW525 ថ្មីដំបូងគេ ពីម្តុំខាងជើងអាងទឹកអូឡាំពិក កាលណោះអាយុទើបតែ ៣៩ ឆ្នំា រាងដូចជាសង្ហាបន្តិចដែរ មានជញ្ជៀន នាឡិកាដៃ និង ខ្សែ-ក ហើយទើបតែចេះពាក់ស្បែកជើងឃ្លប់ដំបូងផង ដូចជានៅរាងភ្លើតភ្លើនចង់សម្ញែងគេឯងផង ក៏រកគេថតមួយប៉ុស្តិ៍រក្សាទុករហូតមកដល់ពេលនេះ ២៩ ឆ្នាំហើយ មើលឃើញរូបនេះម្តងៗ ដូចជាខ្មាសគេបន្តិចដែរ តែជាបន្តបន្ទាប់ខ្ញុំបានលះបង់អស់ហើយខ្សែ-ក ជញ្ចៀន នាឡិកាដៃ នៅសល់តែឡាន បើមិនជិះទៅណាមកណាមិនរួចទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រឹកថ្ងៃទី ១០…

អានបន្ត

ឃើញហើយរំភើបណាស់! អីយ៉ា គ្រួសារកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ត្រូវអ្នកគាំទ្រជាច្រើនរត់ ទៅឱបព្រោងព្រាត មិនលែងដៃសោះ ខណៈកាដាំកូនឈើកោងកាង នៅលើទឹកដីកោះកុង…(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ នាម្សិលមិញនេះ ក្រោយបញ្ចប់កម្មវិធី Visual Run 2021 របស់តារាចម្រៀង និង ស្ថាបនិកកម្មវិធី «Run With Sai» លោក សាយ ក៏បានចាប់ផ្តើមយុទ្ធនាការថ្មីរបស់ខ្លួនក្នុងកម្មវិធីដាំកូនឈើកោងកាងចំនួន ១០០០ដើម នៅលើទឹកដីខេត្តកោះកុង ក្នុងកម្មវិធី «LET’s Do It With SAl» ក្នុងកម្មវិធីនោះ មានការចូលរួមយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ និងតារាស្រីប្រុសមួយចំនួនថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការចូលរួមដាំកូនឈើកោងកាងចំនួន ១០០០ដើម ជាមួយ សាយ នោងផដែរ គេក៏បានឃើញវត្តមានក្រុមគ្រួសាររបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ដោយមានភរិយា រួមទាំងកូនប្រុសទាំង ៣នាក់ របស់លោកផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែចាប់អារម្មណ៍ជាខ្លាំងនោះ ក្រោយឃើញកូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីវណ្ណ បានបង្ហោះវីដេអូក្រោយការដាំកូនឈើកោងកាងហើយនោះ គឺមានបណ្តាអ្នកគាំទ្រជាច្រើន ពិសេសនោះហ្វេនៗនារីសម្រុកមកស្វាគមន៍ និង ឱបក្រុមគ្រួសាររបស់លោក ព្រាប សុវត្ថិ ក៏ព្រោះតែក្តីស្រលាញ់ និងការគាំទ្រ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសនោះ គឺកូនប្រុសទាំង ៣ ជាតារាចម្រៀងដ៏ស្រស់សង្ហារបស់លោក ព្រាប សុវត្ថិ គឺមានអ្នកគាំទ្រនារីមិនស្ទើរនោះទេ ភ្លូកទឹកភ្លូកដីរត់ទៅឱបអ្នកទាំង ៣ មិនលែងដៃសោះឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

អានបន្ត

អីយ៉ា នៅសុខៗ ស្រាប់តែ ពេជ្រ សោភា ចាប់ផ្តើមទម្លាយមុខបុរសអាថ៌កំបាំងច្បាស់ៗទៅហើយ រួចភ្ជាបសារមួយទៀតថា..

ពិតណាស់ មកទល់ពេលនេះ ជឿថាប្រិយមិត្តអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកភាគច្រើន ពិសេសនោះប្រិយមិត្តដែលនិយមតាមដានខ្សែជីវិតឯកជនរបស់តារាចម្រៀង ពេជ្រ សោភា ប្រាកដណាស់ជារង់ចាំយ៉ាងអន្ទះសារចង់ឃើញតារាស្រីរូបនេះ បង្ហាញមុខបុរសអាថ៌កំបាំងរូបសង្ហាម្នាក់ដែលនាងបានបង្ហាញតែក្រោយខ្នងកាលពីប៉ុន្មានថ្ងៃមកនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងមកនេះ ក៏មានការទម្លាយជាបន្តបន្ទាប់ដែលកំលោះសង្ហាអាថ៌កំបាំងរូបនោះ ថាជាតារាម៉ូដែលមានរូបរាងខ្ពស់ស្រសលះដែលមានឈ្មោះថា យ៉ូស្វ៊េ គ្រាន់តែតារាចម្រៀង ពេជ្រ សោភា មិនទាន់បើកបង្ហាញមុខរូបគេជាផ្លូវការនៅឡើយទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ស្រាប់តែនៅមនុនេះបន្តិចនា ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ នេះ ពេជ្រ សោភា បានបង្ហោះរូបភាពថ្មីៗ ជាច្រើនសន្លឹកទៀតហើយ ជាមួយបុរសសង្ហាខាងលើ ទាំងនៅលើគណនីហ្វេសប៊ុក និងនៅលើគណនីអ៊ីនស្តា្រក្រាម ដែលើកនេះ មហាជនហាក់ងាចមើលមុខកំលោះរូបសង្ហារូបនោះកាន់តែច្បាស់ថា ពិតជាតារាម៉ូដែល យ៊ូស៊្វេ មិនខុសនោះទេ ។ លើសពីនេះ ពួកគេទាំងពីរថែមទាំងបានឆ្លើយឆ្លងគ្នាតាមរយៈ ខំមិន ហាក់ដូចជាយល់ចិត្តគ្នាណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ពេជ្រ សោភា ក៏បានភ្ជាប់សារមួយទៀតថា៖ “អរគុណពេលវេលាកន្លែងដែលបានជួយខ្ញុំក្នុងការកែប្រែមនុស្សម្នាក់ ខ្ញុំសប្បាយណាស់អ្វីដែលខ្ញុំបានឃើញគឺគេបានរកខ្លួនឯងឃើញហើយ ថាគេអាចធ្វើអ្វីបានហើយចំនឹងអ្វីដែលគេចូលចិត្ត ពេលនេះគាត់រឹងមាំហើយ គាត់ជឿជាក់ហើយ គាត់និយាយចេញហើយ ឃើញគេបែបនេះខ្ញុំអស់ចិត្តហើយ ខ្ញុំអរគុណដែលព្រមជួយខ្ញុំក្នុងរឿងនេះ ព្រះនឹងប្រទានពរដល់អ្នក ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ទ” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

ដូចការគិតមែន! អីយ៉ា ស្ងាត់ៗ ស្រាប់តែ ស៊ីន យូប៊ីន អូសដៃប្អូនស្រីខ្លួន ទៅធ្វើរឿងមួយនេះរួមគ្នាបាត់ ជាមួយនឹង ខាត់ វ៉ៃហាំង

ហ្វេសប៊ុក៖ ប្រិយមិត្តមួយចំនួនធំ ដែលនិយមតាមដានខ្សែជីវិតឯកជនរបស់តារាសម្តែងស្រីល្បីឈ្មោះវ័យក្មេង កញ្ញា ស៊ីន យូប៊ីន ច្បាស់ជាជ្រាបហើយថាកញ្ញា ក៏នៅមានប្អូនស្រីម្នាក់មានសម្រស់ស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត នាពេលថ្មីៗមកនេះ កញ្ញា ស៊ីន យូប៊ីន កាន់តែបង្ហាញវត្តមានរបស់ប្អូនស្រីជារឿយៗ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន និងក្នុងការងារសិល្បៈជាច្រើនរហូតធ្វើឲ្យអ្នកគាំទ្របស់ខ្លួន បានលើកឡើងថា មិនយូរទេប្អូនស្រីបង្កើតរបស់កញ្ញា នឹងបនោះជំហានចូលប្រឡូកវិថីសិល្បៈដូចបងស្រីជាក់ជាមិនខាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចការរំពឹងទុកអ៊ីចឹង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ កញ្ញា ស៊ីន យូប៊ីន បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដោយមានលោក ខាត់ វ៉ៃហាំង ប្អូនស្រីរបស់កញ្ញា និងកញ្ញា យូប៊ីន ផ្ទាល់ ដោយមើលទៅហាក់ដូចជាឈុតឆាកក្រៅឆាកនៃការថត Poster ក្នុងរឿងភាកថ្មីមួយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងទៀត កាន់តែធ្វើឲ្យអ្នកគាំទ្រជឿជាក់ថា ប្អូនស្រីបង្កើតរបស់កញ្ញា ស៊ីន យូប៊ីន នឹងចូលរួមសម្តែងជាមួយនាង និងលោក ខាត់ វ៉ៃហាំង នោះ ក៏ព្រោះតែរូបភាពថតរបស់អ្នកទាំង ៣ កញ្ញា ស៊ីន យូប៊ីន បានសរសេរ Hashtag ភ្ជាប់ការបញ្ជាក់ច្បាស់ៗថាជារឿងថ្មីរបស់ទូរទស្សន៍ PNN មានចំណងជើងថា «លួចស្នេហ៍គូដណ្តឹង» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វត្តមានលើកដំបូងក្នុងការសម្តែងរបស់ប្អូនស្រីបង្កើតរបស់កញ្ញា ស៊ីន យូប៊ីន ក៏កំពុងតែធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើននាក់ មានការជ្រួលច្របល់រង់ចាំទស្សនាពីសមត្ថភាពរបស់នាង ថាដូចបងស្រីឬយ៉ាងណានោះ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

ស្រស់ស្រាយណាស់! អីយ៉ា ស្ងាត់ៗ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នាំភរិយាខ្លួន និងកូនៗ ទៅដាំដើមកោងកាងនៅកោះកុង ឆ្លៀតដាក់ប៉ុន្មានប៉ុស្តិ៍ ទុកអនុស្សាវរីយ៍ ឃើញភ្លាម ហ្វេនៗចូលទៅ ខំមិន និយាយថា…

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra គឺលោក ព្រាប សុវត្ថិ ទោះបីជារូបលោក ប្រឡូកជាមួយនឹងការងារសិល្បៈរាប់ឆ្នាំក៏ពិតមែន តែរូបលោកអាចរក្សាបានប្រជាប្រិយភាពនិង សម្លេងចំនួនអ្នកគាំទ្រ មិនដែលបាត់បង់សោះឡើយ ពោលគឺជា តារាចម្រៀងលំដាប់ប្រទេសមួយរូបទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើក្រឡេកទៅមើល ជីវិតឯកជនរបស់រូបលោកវិញ តារាចម្រៀងរូបនេះ មានកូនប្រុសចំនួន ៣ នាក់ ហើយម្នាក់ៗ សុទ្ធតែមានដុងសិល្បៈដូចលោកប៉ា មិនត្រឹមតែប៉ុណ្ណោះទេ ម្នាក់ៗសុទ្ធសឹងតែមានរូបរាងសម្បត្តិសង្ហាៗ ណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ នាពេលម្សិលមិញនេះ ឆ្លៀតពេលទំនេរក្នុងដំណើរកម្សាន្តគ្រួសារផងនោះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បាននាំប្រពន្ធនឹងកូនៗ កម្លោះខ្លួនទៅកាន់ ព្រៃកោងកាង ឆ្លៀតដាក់ប៉ុន្មានប៉ុស្តិ៍នេះជុំគ្រួសារ រួចភ្ជាប់សារថា៖ “ថ្ងៃនេះនាំBaby កម្លោះៗទៅដាំដើមកោងកាងនៅកោះកុង ថតរូបទុកអនុស្សាវរីយ៍” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម មហាជនជាច្រើន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “គួរឲ្យស្រឡាញ់ណាស់អាយដល, អាយដលសំណព្វបេះដូង, មើលកូនរបស់ Idol ខ្ញុំផង, មើលម៉ាក់គេអីកក្មេងម៉្លេះ, សូមគោរព នឹងសរសើរ គ្រួសារអាយដល គឺមានសុភមង្គលគ្រប់ពេលវេលាតែម្តង” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

គួរឲ្យសរសើរណាស់! អីយ៉ា សរពេជ្ញ ម៉ានីកា តារាសម្តែងវ័យក្មេង តែនាំកិត្តិយសឲ្យខ្លួនឯ និងគ្រួសារយ៉ាងឡូយ មហាជនឃើញហើយ មានការកោតសរសើរមិនដាច់ពីមាត់ឡើយ

ហ្វេសប៊ុក៖ ជឿជាក់ថាទស្សនិកជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាសម្តែងវ័យក្មេងកុមារី សរពេជ្ញ ម៉ានីកា នោះ ដែលមានវ័យទើប ៩ឆ្នាំ ប៉ុន្តែនាងតូចនេះកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងទេពកោសល្យសម្តែង ដ៏ប៉ិនប្រសប់ក្នុងវិស័យខ្សែភាពយន្តខ្មែរជាច្រើនកន្លមកនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះខ្សែភាពយន្ត ដែលបានរុញច្រើនឲ្យនាងតូចរូបនេះ កាន់តែក្តាប់បានប្រជាប្រិយភាពជាខ្លាំង ពីសំណាក់មហាជនខ្មែរ និងបណ្តាលអ្នកគាំទ្រនោះ គឺមានរឿងដូចជា «នាឡិកាដាស់វិញ្ញាន» និង «អ្នកម៉ាក់វ័យក្មេង» វគ្គ ១ និង វគ្គ ២ ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថា អាយុនៅតិចក៏ពិតមែនតែកុមារី សរពេជ្ញ ម៉ានីកា មិនមែនមានត្រឹមទេពកោសល្យផ្នែកសិល្បៈ តែមួយមុខនោះទេ តែនាងតូចរូបនេះ ក៏ជាសិស្សិពូកែ រៀនឆ្លាតវៃនៅក្នុងថ្នាក់រៀនទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ នាម្សិលមិញនេះ ម៉ានីកា បានបង្ហាញប័ណ្ណសរសើរដែលនាងតូចទទួលបានពីសាលា ព្រមទាំងពោលពាក្យឲ្យដឹងទៀតថា៖ “រីករាយថ្ងៃបើកបវេសនកាល នាងខ្ញុំ សូមគោរពអរគុណ លោកនាយកសាលា គណៈគ្រប់គ្រងសាលា និងជាពិសេសគឺអ្នកគ្រូប្រចាំថ្នាក់ ដែលតែងតែជួយណែនាំ និងបង្ហាត់បង្រៀននាងខ្ញុំ និងសិស្សានុសិស្សទាំងអស់ ពេញដោយក្តីស្រលាញ់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអរគុណដល់ក្រុមគ្រួសារ មិត្តភក្តិ និងបងៗពូមីងយាយតាទាំងអស់ ដែលតែងតែជួយជ្រោមជ្រែង ផ្តល់ជាកម្លាំងចិត្ត ឲ្យនាងខ្ញុំខិតខំរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរ បើទោះជាត្រូវឆ្លៀតពេល ដើម្បីបំពេញការងារសិល្បៈក្តី សូមជូនពរបងៗពូមីងយាយតា ទទួលបានជោគជ័យគ្រប់កិច្ចការងារ មានសំណាងល្អ និងមានសុខភាពល្អ ចៀសឆ្ងាយពីជំងឺនានា” ។ ជាមួយនិងទេពកោសល្យផ្នែកសិល្បៈនិងភាពឆ្លាតវៃក្នុងការរៀនសូត្ររបស់តារាសម្តែងវ័យក្មេងរូបនេះ បានធ្វើឲ្យមហាជនជាច្រើន មានការពេញចិត្តនឹងគាំទ្រយ៉ាងខ្លាំងចំពោះនាង ដែលក្នុងនោះក៏មានការលើកសរសើរនាងតូចមិនដាច់ពីមាត់ឡើយ ៕

អានបន្ត

សោកស្តាយណាស់! ជា ដេវីត អតីតអ្នកចម្រៀងល្បីអំឡុងឆ្នាំ ២០០០ បងប្រុសបង្កើត ជា វណ្ណារិទ្ធ បានទទួលមរណភាព ក្រោយបាត់មុខពីសិល្បៈជាង ១០ឆ្នាំ

រំឭកដល់អំឡុងឆ្នាំ ២០០០ មហាជនជាច្រើនពិតជាបានស្គាល់ហើយ តារាចម្រៀងប្រុស យ៉េយ៉េ ល្បីឈ្មោះ លោក ជា ដេវីដ ដែលត្រូវជាបងប្រុសបង្កើតរបស់ពិធីករ ជា វណ្ណារិទ្ធ ។ ហើយរយៈពេលប្រមានជាង ១០ ឆ្នាំ លោកក៏បានបាត់វត្តមាននៅលើវិថីសិល្បៈឈឹងតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ នេះ មហាជនជាច្រើន មានការតសក់ស្លុតយ៉ាងខ្លាំង ក្រោយឃើញលោក ជា វណ្ណារិទ្ធ ជាប្អូនប្រុសបានប្រកាសដំណឹងដ៏សោកសៅឲ្យដឹងថា លោក ជា ដេវីដ បានទទួលមរណភាពហើយដោយជំងឺ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ លោក ជា វណ្ណារិទ្ធ ក៏បានទម្លាយសារមួយយ៉ាងសោកសៅបំផុត ថា៖ “ដោយក្តីអាឡោះអាល័យ អាណិតបំផុត ចុងឆ្នាំ2021 និង ដើមឆ្នាំ2022 គាត់ហូបលែងបាន ទឹកលែងចូល រហូតស្គមរីងរៃ ពេលនេះបងប្រុសខ្ញុំ ដែលបងប្អូនធ្លាប់ស្គាល់ជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អតីតតារាចម្រៀង ជា ដេវីត បានទទួលមរណៈភាពហើយ ដោយជម្ងឺ សូមវិញ្ញាណក្ខន័្ធបងទៅកាន់សុគតិភព ជាតិណាៗ សូមកុំអោយអ.ភ័.ព្វ.ដូចជាតិនេះទៀត សូមអោយ ក.ម្ម.ពៀ.រទាំងឡាយរសាយអស់ត្រឹមជាតិនេះចុះ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយទទួលដំណឹងមរណភាពរបស់អតីតតារាចម្រៀងលោក ជា ដេវីដ ភ្លាម មានមហាជនជាច្រើន និងអ្នកសិល្បៈ បានចូលរួមសម្តែងអារម្មណ៍សោកស្តាយ ព្រមទាំងបានផ្ញើរសាររំលែកទុក្ខដល់ក្រុមគ្រួសារនៃស.ព.ផងដែរ ៕

អានបន្ត

ស្មានមិនដល់! អីយ៉ា នៅសុខៗ ស្រាប់តែ ណុប បាយ៉ារិទ្ធ បានទម្លាយរូបថតកាលពីជាង ១០ ឆ្នាំមុនជាមួយ សុគន្ធ និសា រួចភ្ជាប់សារមួយទៀតថា “រំលឹករូបថតកាលពីជាង១០ឆ្នាំមុនជាមួយប្អូនស្រីរបស់ខ្ញុំ ស្រលាញ់ទឹកចិត្ត បេះដូងគាត់..”

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ លោក ណុប បាយ៉ារិទ្ធ នោះ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស ហើយបទចម្រៀងជាច្រើនបទរបស់លោក នៅតែដក់ជាប់ក្នុងក្រអៅដួងចិត្តមិត្តអ្នកស្ដាប់ជានិច្ច ហើយរូបលោក នៅតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ មហាជន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើនិយាយដល់ចំណងមិត្តភាពក្នុងវិស័យសិល្បៈ ប្រិយមិត្តភាគច្រើនប្រាកដណាស់បានជ្រាបខ្លះៗហើយថា អ្នកនាង សុគន្ធ និសា និងលោក ណុប បាយ៉ារិទ្ធ សុទ្ធតែជាតារាចម្រៀងស្ថិតក្រោមផលិតកម្មតែមួយរាប់ឆ្នាំមកហើយ ដោយកន្លងមកនេះ អ្នកទាំងពីរក៏ធ្លាប់ជាដៃគូគ្នាច្រៀង និងសម្តែងរាប់ដងភ្លេចផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជឿថាអ្នកគាំទ្រភាគច្រើនក៏ធ្លាប់តែបានដឹងត្រឹមថា តារាចម្រៀងប្រុសស្រីដ៏ល្បីល្បាញទាំង ២ដូងនេះ គឺជាដៃគូចម្រៀង និងជាមិត្តរួមទ្រនំ ។ ជាក់ស្តែងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ នេះ ស្រាប់តែតារាចម្រៀងប្រុសលោក ណុប បាយ៉ារិទ្ធ បានបង្ហោះសារទម្លាយពីទំនាក់ទំនងថ្មីមួយទៀតជាមួយអ្នកនាង សុគន្ធ និសា ឲ្យមហាជន និងបណ្តាអ្នកគាំទ្រ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ លោក ណុប បាយ៉ារិទ្ធ បានបង្ហោះរូបថតមួយសន្លឹកកាលពីជាង ១០ ឆ្នាំមុនជាមួយតារាចម្រៀង សុគន្ធ និសា ហើយក៏បានភ្ជាប់សារមួយ បង្ហាញពីទំនាក់ទំនឹងអ្នកទាំងពីរដែលមានចំពោះគ្នាលើសពីមិត្តភក្តិ និងដៃគូចម្រៀង ពោលគឺពួគគេរាប់អានគ្នាដូចបងប្អូន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ណុប បាយ៉ារិទ្ធ បានសរសេររៀបរាប់ថា៖ “រំលឹករូបថតកាលពីជាង១០ឆ្នាំមុនជាមួយប្អូនស្រីរបស់ខ្ញុំ ស្រលាញ់ទឹកចិត្ត បេះដូងគាត់ ខ្ញុំនិងគាត់លើសពីដៃគូរចម្រៀង លើសពីមិត្តភក្តិ គឺដូចជាបងប្អូនអ៊ីចឹង” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត