ភ្ញាក់ផ្អើល! ទើបរកបានអ្នកថែបេះដូងថ្មី ស្រាប់តែ ពេជ្រ សោភា បែរជាកាន់ក្រដាសពិនិត្យសុខភាព រួចនិយាយថា…

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ ពេជ្រ សោភា នោះ ដែលជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស រាល់បទចម្រៀងជាច្រើនបទ ទោះស្ដាប់ច្រើនយ៉ាងណា ក៏មិនចេះជិនណាយនោះឡើយ ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនជាច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងទៀត មួយរយៈចុងក្រោយមកនេះ មហាជនក៏ដូចជាហ្វេនៗ ហាក់នាំគ្នាចាប់អារម្មណ៍ជាខ្លាំងទៅលើជីវិតឯកជនរបស់តារាចម្រៀង ពេជ្រ សោភា ក្រោយពីរូបនាងបានបង្ហាញបុរសអាថ៌កំបាំងវ័យក្មេងរូបសង្ហាម្នាក់ ដែលតារាស្រីរូបនេះធ្លាប់ទម្លាយតំណែងរូបគេថាជាសង្សារថ្មី ថែំទាំងហៅគ្នាបងអូនពេញៗមាត់យ៉ាងផ្អែមល្ហែមបំផុត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈពេលដែលជីវិតស្នេហាជមួយកំលោះអាយុប្អូនកំពុងរលូនទៅមុខ ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ នេះ ស្រាប់តែតារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបថតកាន់លទ្ធផលក្រដាសពិនិត្យសុខភាព ហើយសរសេររៀបរាប់ដល់រឿងស្លា.ប់.រឿងរស់ធ្វើឲ្យមហាជន ពិសេសហ្វេនៗ មានការព្រួយបារម្ភពីសុខទុក្ខរបស់នាងជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះសារ ពេជ្រ សោភា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំមិនអីទេ មើលមុខខ្ញុំឃើញខ្ញុំសប្បាយចិត្តទេ ត្រូវចាំមនុស្សអាចរើសកើតបានតែមិនអាចរើសថ្ងៃស្លាប់បានទេព្រោះមើលមិនដឹង ខ្ញុំរឹងមាំណាស់” ។ ក្រោយឃើញបែបនេះភ្លាម មានមហាជន និងហ្វេនៗជាច្រើន ក៏ដូចជាមិត្តភិក្តិនៅក្នុងចង្កោមសិល្បៈបាន ខំមិន សួរសុខទុក្ខ និងជូនពរដល់នាងឲ្យមានសុខភាពល្អ ឡើងព្រោងព្រាត ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

អីយ៉ា ភ្ជាប់ពាក្យរួចថ្មីថ្មោង ស្រាប់តែតារាចម្រៀងប្រុសរូបសង្ហា ចេន ត្រឡប់មកធ្វើបទខូចចិត្ត មានអីត្រូវអ្នកគាំទ្រព្រួតគ្នា ខំមិន ឡើងស្ពឹកមុខ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀងប្រុសលោក ចេន បានកាន់ដៃមនុស្សពិសេស ប្តូរឈ្មោះពីសង្សារមកជាគូដណ្តឹង ដោយពិធីភ្ជាប់ពាក្យរបស់គូស្នេហ៍វ័យក្មេងមួយគូនេះ មានការចួលរួមដឹងឮពីចាស់ទុំទាំងសងខាងក៏ដូចជាមិត្តភក្តិជិតដិតរបស់អ្នកទាំងពីរ ដ្បិតថាពិធីភ្ជាប់ពាក្យនេះ បានធ្វើឡើងជាលក្ខណៈគ្រួសារ តែមើលទៅមានការរៀបចំឡើងយ៉ាងប្រណីតស្រស់ស្អាតទាក់ភ្នែកមហាជនដល់ហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការប្រកាសរកឃើញដៃគូជីវិតដែលនឹងឈានដល់ពាក់កណ្តាលការរៀបមង្គលការរស់តារាចម្រៀងប្រុស ចេន ក៏បានធ្វើឲ្យបេះដូងដល់អ្នកគាំទ្រនារីៗ ជាច្រើនដែលលួចស្រលាញ់លោកកន្លងមកមិនស្ទើរនោះទេ ព្រោះថា ចេន ក្រៅពីមានទឹកដមសំឡេងច្រៀងបានពិរោះផ្អែមស្រទន់រណ្តំចិត្តអ្នកស្ដាប់ហើយនោះ ចេន ក៏មានរូបរាងសង្ហាឆក់យកបេះដូងនារីៗ ជាច្រើនឲ្យលង់ស្នេហ៍លោកសឹងតែដកចិត្តមិនរួចដែរ ដោយអ្នកគាំទ្រជាច្រើនសម្តែងអារម្មណ៍ខូចចិត្តពេលដឹងដំណឹងភ្ជាប់ពាក្យរបស់ Idol ពួកគេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្រោយមានឈ្មោះថាជាគូដណ្តឹងនឹងគ្នាមិនបានប៉ុន្មានផង ស្រាប់តែតារាចម្រៀងរូបសង្ហា ចេន បានបង្ហោះរូបថតមួយសន្លឹក កាន់ហ្គីតាមួយប៉ុស្តិ៍ ព្រមទាំងដាក់ Caption ថា៖ “ត្រឡប់មកសរសេរបទខូចចិត្តបន្តទៀត” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្លាមនោះៗ គេក៏បានឃើញមានអ្នកគាំទ្ររបស់លោជាច្រើន ជាពិសេសនោះ គឺអ្នកគាំទ្រនារីៗ បានព្រួតគ្នា ខំមិន ក្រោមផុសរបស់ ចេន ក្នុងន័យលេងសើចដឺដងតារាចម្រៀងរូបនេះ ដែលភ្ជាប់ពាក្យធ្វើឲ្យពួកគេខូចចិត្ត ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

ស្វីតទៀតហើយ! ស្វាមី មាស សុខសោភា យកចិត្តទុកដាក់ខ្លាំងបែបនេះ ធ្វើឲ្យហ្វេនៗ មានចិត្តលួចច្រណែនមិនស្ទើរទេ…(មានវីដេអូ)

ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅនេះ មហាជននិងហ្វេនៗជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញរូបភាពរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ ២០០៩ របស់អ្នកនាង និងស្វាមី ត្រូវបានបែកធ្លាយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយរូបថតរៀបមង្គលការរបស់កំពូលតារាចម្រៀងស្រីរូបនេះ ត្រូវបានមិត្តសម្លាញ់ តារាចម្រៀងលោក ឆន សុវណ្ណារាជ និងតារាមស្តែង ញឹម ច័ន្ទថន ទម្លាយនៅលើគណនីហ្វេសប៊ុកជូនពរគម្រប់ខួបអាពា៍ពិពាហ៍ ១២ ឆ្នាំរបស់ពួកគេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនបានប៉ុន្មានថ្ងៃស្រួលបួលផង ស្រាប់តែមានរូបភាពបែបលក្ខណៈគ្រួសារដោយមានអ្នកនាង មាស សុខសោភា ស្វាមី និងកំលោះរូបរាងស្រស់សង្ហាមុខកូនកាត់ម្នាក់ត្រូវបានចែករំលែកបន្តទៀត ដោយមហាជននិងហ្វេនៗបានគិតថា បុរសវ័យក្មេងរូបនោះ គឺជាកូនប្រុសរបស់អ្នកនាង ។ យ៉ាងណាមិញ ជុំវិញការសង្ស័យនេះ អ្នកនាង មាស សុខសោភា ក៏មិនទាន់បានធ្វើការឆ្លើយតបអ្វីឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាញឹកញាប់ នៅលើបណ្តាញសង្គម មិនថា ហ្វេសប៊ុក ឬក៏ TikTok នោះទេ តារាស្រីរូបនេះក៏តែងតែបង្ហាញនូវរូបភាពជាគូ បូករួមនឹងកាយវិការស្និតស្នាលផ្អែមល្ហែមឲ្យទស្សនិកជនបានឃើញ ថែមទាំងអ្នកខ្លះមានចិត្តលួចច្រណែនមិនស្ទើនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នាពេលថ្មីៗមកនេះ គេបានឃើញ មាស សុខសោភា ក៏បានបង្ហាញនូវីដេអូមួយទៀតហើយ បង្ហាញសកម្មភាពយ៉ាងផ្អែមល្ហែមកាន់តែខ្លាំង ជាមួយនឹងគូស្នេហ៍ជាថ្មីម្តងទៀតហើយ ដោយលើកនេះ តារាស្រីរូបនេះ ពិតជាធ្វើឲ្យមហាជន និងហ្វេនៗរបស់ខ្លួន មានចិត្តលួចច្រណែនមិនស្ទើរនោះទេ ព្រោះតែមានស្វាមីយកចិត្តទុកដាក់ ចេះទាំងចងសក់ឲ្យទៀត ។ ក្នុងនោះផងដែរ ក្រោយឃើញសកម្មភាពបែបស្វីតៗ ទាំងនេះភ្លាម មហាជន និងហ្វេនៗជាច្រើន លួចសរសើរគូស្វាមីភរិយាមួយគូនេះជាខ្លាំង បើទោះបីជាទាក់ទងគ្នាមករាប់ឆ្នាំក៏នៅតែរក្សាភាពផ្អែមល្ហែមបែបនេះ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារវីដេអូខាងក្រោមនេះ ។

អានបន្ត

មើលរាងគេផង! អីយ៉ា នៅសុខ ស្រាប់តែកញ្ញា ជីមមី ទម្លាយរូបភាពប៉ុន្មានសន្លឹកនេះចេញមក បង្អួតរាង Goal យ៉ាងស្រស់ស្អាត មើលឡើងដូចទេវតាឆ្លាក់ ចង់ដូចម៉ានីកាំងហើយ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ពិធិការិនីរូបស្រស់ សម្រស់បាន ជីមមី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបង្ហាញសម្រស់ជាមួយនឹងរាង Goal យ៉ាងស្រស់ស្អាត ដែលធ្វើឲ្យមហាជន និងហ្វេនៗមានការភ្ញាក់ផ្អើលមិនធម្មតា ពីសំណាក់ទស្សនិកជនជាច្រើននាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ តារាស្រីរូបនេះ បានបង្ហាញរូបភាពថ្មីៗ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងសម្លៀកបំពាក់រឹបរាង អាវវៀលមួយ និងខោខៅប៊យជើងវែងបែបលក្ខណៈ ទាន់សម័យ សមស្របទៅនឹងរាង ចង្កេះតូចច្រឡឹង មើលទៅសឹងតែដូចម៉ានីកាំងទៅហើយ បូករួមនឹងទម្រង់មុខគួឲ្យស្រលាញ់ដូចតុក្កតារបស់កញ្ញា រឹតតែធ្វើឲ្យតារាស្រីរូបនេះ កាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងឡើង ពីសំណាក់មហាជន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះផងដែរ ក៏មានមហាជន និងហ្វេនៗជាច្រើនរបស់នាង បានពោលពាក្យសរសើរទៅកាន់ ជីមមី ដែលមានសម្រស់ និងរូបរាងស្អាតមិនចាញ់តារាបង្ហាញម៉ូតជាពិសេសមិនចាញ់តារាបរទេសមួយចំនួននោះឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

នៅសុខៗ ទេព បូព្រឹក្ស បង្ហោះរូបភាព គូស្នេហ៍ ២សន្លឹកនេះចេញមក រួចនិយាយថា ងួន ចាន់ដេវីដ ជាម្ចាស់កម្មពារបេះដូង ឃើញភ្លាម សុភ័ក្រ្ត កុសុម៉ា ទ្រាំអត់បាន ចូលទៅ ខំមិន ដាក់ផាំងបែបនេះ

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ បានជ្រាបមកហើយដែរ បើគិតមកដល់ពេលនេះមានរយៈពេលជាង ៥ឆ្នាំហើយ ដែលតារាចម្រៀងវ័យក្មេង ២រូប គឺ កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីដ បានចាប់ដៃគ្នាប្តូរនាមពីមិត្តរួមអាជីព ក្លាយទៅជាគូស្នេហ៍នឹងគ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងទៀត តារាប្រុសស្រីវ័យក្មេង ២រូបនេះ មិនត្រឹមតែធ្វើឲ្យមហាជន និងអ្នកគាំទ្រ ច្រណែននឹងជីវិតគូរបស់អ្នកទាំងពីរនោះទេ គឺសូម្បីតែមិត្តភក្តិទាំងក្នុង និងក្រៅរង្វង់សិល្បៈជាច្រើន ក៏ប្រាថ្នាចង់បានជីវិតគូដូចអ្នកទាំង ២ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើក្រឡេកទៅមើលមិត្តស្និទ្ធស្នាលរបស់កញ្ញា ទេព បូព្រឹក្ស វិញ គឺពិធីការិនីសម្តីបានចាក់ទឹកមិនលិច កញ្ញា សុភ័ក្រ្ត កុសុម៉ា ឯណោះវិញ ក៏ហាក់មិនដែលចោលក្រសែភ្នែកពីគូស្នេហ៍តារាចម្រៀង ២ដួងនេះផងដែរ ដោយជារឿយៗ កញ្ញា សុភ័ក្រ្ត កុសុម៉ា តែសរសើរពីជីវិតគូរស់មិត្ត ហើយពេលខ្លះទៀតក៏មានចិត្តលួចច្រណែនតិចៗដែរ ក៏ព្រោះតែកញ្ញានៅ Single នៅឡើយ ដែលជាហេតុពេលខ្លះកញ្ញា តែលើកពាក្យលេងសើចមកចំអន់មិត្តមួយគូនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២២ នេះ គេបានឃើញកញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបភាព ២សន្លឹក របស់លោក ងួន ចាន់ដេវីដ ព្រមទាំងភ្ជាប់សារមួយឃ្លាទៀតថា៖ “ម្ចាស់កម្មពារខ្ញុំ is you G-Devith” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពេលបង្ហោះដូច្នេះភ្លាម ស្រាប់តែ កញ្ញា សុភ័ក្រ្ត កុសុម៉ា ក៏ចូលទៅ ខំមិន ថា៖ “ចង់មានម្ចាស់កម្មពារដូចគេដែរ តែឯងមានតែម្ចាស់បំណុល” ។ ដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនខ្ទង់ ខេ ចូលទៅ…

អានបន្ត

ស្អាតទៀតហើយ! អីយ៉ា អៀ ម៉េងលិ ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ជាមួយឈុតរ៉ូពណ៌ទឹកសមុទ្រ បញ្ចេញសម្រស់ម្តងនេះ ឡើងខ្ញង់មិនចាញ់តុក្កតានោះឡើយ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញតារាសម្តែង អៀ ម៉េងលិ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកចេញមកទៀតហើយ ដោយបានលេងស្ទីលឈុតសម្លៀកបំពាក់មួយបែបទៀត មើលទៅពិតជាស្អាត និងប្លែកភ្នែកខ្លាំងដល់ហើយ សូម្បីតែទស្សនិកជន លាន់មាត់សរសើរមិនដាច់ពីមាត់ឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត អៀ ម៉េងលិ បានស្លៀកជាមួយឈុតសម្លៀកបំពាក់រ៉ូពណ៌ទឹកសមុទ្រ បែបស្រគត់ស្រគុំយុវវ័សម័យថ្មី ស័ក្ខសមជាមួយស្បែកសខ្ចី និងរូបរាងស្វែលល្វត់ល្វន ដែលសរុបមកគឺស្រស់ស្អាតខ្លាំងណាស់ គួរឲ្យគយគន់យ៉ាងណាក៏មិនចេះជិនណាយដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹក និងស្ទីលឈុតសម្លៀកបំពាក់ភ្លាម មានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិសេសហ្វេនៗ ទប់អារម្មណ៍មិនបាន ក៏នាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ស្អាតណាស់បង, នាក់ស្រុកណាស្អាតម្លេះ, ស្អាតណាស់, ស្អាតណាស់ចែ, មុខឡើងហ្សឹម មង” ។ នៅមាន ខំមិន ជាច្រើនទៀត ដែលបាននាំគ្នាសរសើរអំពីសម្រស់ និងការតុបតែងខ្លួនរបស់ អៀ ម៉េងលិ ខ្លាំងមែនទែន ដែលម្តងណាក៏មិនធ្វើឲ្យទ្សនិកជនខកបំណងម្តងណាឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

ចំថ្ងៃខួបស្នេហ៍ ១៤ឆ្នាំ អ្នកនាង គង់ ចាន់ស្រីមុំ ស្រក់ទឹកភ្នែក ពេលនិយាយដល់អតីតកាល លោក គឹម សីហា ធ្លាប់ក្បត់ចិត្ត..(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង គង់ ចាន់ស្រីមុំ នោះ គឺជាតារាសម្តែង និងជាពិធីការិនី ម្នាក់ដ៏មានប្រជាប្រិយភាពម្នាក់ ព្រមទាំងមានសម្រស់ស្អាត ហើយនៅតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ហ្វេនៗជាច្រើនរបស់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតត្រឹមពេលនេះមានរយៈពេលប្រមាណជិត ៦ឆ្នាំហើយ ដែលពិធីការិនីល្បីឈ្មោះ អ្នកនាង គង់ចាន់ស្រីមុំ និងអតីត Freshie Boy លោក គឹម សីហា បានកាន់ដៃគ្នាចូលរោងការបញ្ចប់ងារជាសង្សារកាលពីអំឡុងក្នុងខែមីនា ឆ្នាំ ២០១៦ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ មហាជន ក៏ដូចជាអ្នកគាំទ្រក៏បានដឹងដែរថា មុនសម្រេចចិត្តកាន់ដៃគ្នាសាងចំណង ៥ ប្រការ អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានស្ពាយឈ្មោះជាសង្សារ ៨ឆ្នាំហើយដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ថ្មីៗនេះ កៀកក្នុងថ្ងៃឱកាសខួបគម្រប់អាពាហ៍ពិពាហ៍រយៈពេល ៦ឆ្នាំ និងគម្របស្នេហ៍ ១៤ឆ្នាំ លោក គឹម សីហា បានរៀបចំកម្មវិធី Surprise អ្នកនាង គង់ ចាន់ស្រីមុំ ពោរពេញដោយភាពផ្អែមល្ហែមយ៉ាងរ៉ូមែនទិកនៅឯ Sky Bar ល្បីឈ្មោះមួយកន្លែង និងបានរៀបចំកម្មវិធីយ៉ាងពិសេសដល់ភរិយា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការរៀបចំ បង្កើនអនុស្សាវរីយ៍ក្នុងនាមជាស្វាមីភរិយា ពោរពេញដោយក្តីសុខ ស្នាមញញឹម និងមានសុភមង្គល អ្នកនាង គង់ ចាន់ស្រីមុំ ក៏ហូរទឹកភ្នែកមិនដឹងខ្លួន ក្រោយពីរំឭកនូវរឿងរ៉ាវកាលពីក្នុងនាមជាសង្សារ ដោយកាលនោះ អ្នកនាង គង់ ចាន់ស្រីមុំ រៀបរាប់ថា លោក គឹម សីហា ធ្លាប់មានអ្នកផ្សេង ហើយសម្រេចចិត្តបែបគ្នាជាមួយអ្នកនាង ។ អ្នកនាង…

អានបន្ត

អីយ៉ា ប៉ែន ស្រីពេជ្រ ទម្លាយសារមួយយ៉ាងមាន័យ ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ១ឆ្នាំ ជាមួយនឹងដំរួមួយ…(មានវីដេអូ)

ភ្នំពេញ៖ បើគិតមកដល់ពេលនេះ មានរយៈពេល ១ឆ្នាំហើយ ដែលពិធីការិនីដ៏មានប្រជាប្រិយភាព ប៉ែន ស្រីពេជ្រ បានកាន់ដៃមនុស្សពិសេស លោក ឆេង ពន្លកនេត្រា ដែលជាមន្ត្រីបម្រើការនៅព្រឹទ្ធសភា ចូលរោងការ និងបានចាប់ដៃសាងសុភមង្គលដ៏ផ្អែមល្ហែមជាមួយគ្នា តែងបង្អួតដល់មហាជននៅលើបណ្តាញសង្គមជារឿយៗនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតតែ អ្នកទាំងពីរ បានចាប់ដៃគ្នាសាងសុភមង្គលជាមួយគ្នារយៈពេលមួយឆ្នាំហើយក៏ពិតមែន ប៉ុនែក៏ពុំទាន់ឃើញថាអ្នកទាំងពីរ បង្ហើបពីដំណឹងយកទាយាទស្នងត្រកូលនឹងគេនោះទេ ដែលកំពុងតែមមាញឹកចាប់ដៃគ្នាបង្កើតមុខជំនួញជាច្រើនបន្តបន្ទាប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២២ នេះ ចំថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍មួយឆ្នាំ របស់ពិធីការិនីរូបនេះ ព្រមទាំងស្វាមីសំណព្វចិត្ត មហាជនក៏បានឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង បង្ហោះវីដេអូចម្រៀងថ្ងៃមង្គលការ ភ្ជាប់ជាមួយសារអបអរថ្ងៃគម្រប់ខួបនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែពិសេសទៀតនោះ គឺក្នុងឆ្នាំថ្មីនេះ អ្នកនាង ក៏បានបង្ហើបចង់បានទាយាទហើយ ដែលធ្វើការផ្សងសុំចំណងដៃគ្រាប់ពេជ្រតូច ដើម្បីបន្ថែមឲ្យជីវិតគ្រួសាររបស់នាង កាន់តែមានភាពពេញលេញផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងសារមួយនោះ អ្នកនាង ប៉ែន ស្រីពេជ្រ បានសរសេររៀបយ៉ាងដូច្នេះថា៖ “Happy anniversary 1ឆ្នាំ របស់នាងខ្ញុំនឹងស្វាមី ហើយក៍រីករាយឆ្នាំទី7 ដែលយើងស្គាល់គ្នា ពួកយើងគ្រាន់តែចង់រំលឹកអនុស្សាវរីយ៍ បទចម្រៀង រ៉ូបភាពថ្ងៃអាពាហ៍ពិពាហ៍របស់យើងទាំងពីរ វាជាការចងចាំ ជាការតស៊ូចំពោះការខិតខំប្រឹងប្រែងរបស់យើង ឆ្នាំនេះមិនសុំអ្វីច្រើនទេ សុំសេចក្តីសុខ សុខភាពល្អ រកលុយបានច្រើន មួយទៀតគឺ ចំណងដៃគ្រាប់ពេជ្រតូចរបស់យើង សូមផ្ញើបទចម្រៀងនេះម្តងទៀត ជូនទៅដល់គូស្វាមីភរិយាណា ដែលត្រូវសាច់រឿងរបស់គាត់ គឺបុរសល្អ” ។ ទន្ទឹមនឹងនេះផងដែរ ក៏មានមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក និងមិត្តអ្នកសិល្បករ សិល្បការិនីជាច្រើន បានធ្វើការចូលរួមអបអរថ្ងៃគម្រប់អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ព្រមទាំងជូនពរឲ្យកាន់តែទទួលបានសេចក្តីសុខ និងសុភមង្គល ព្រមទាំងឆាប់ទទួលបានបុត្រាបុត្រី ឆាប់ៗនេះផងដែរ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សរូបភាពខាងក្រោមនេះ ។

អានបន្ត