អីយ៉ា ដើមឆ្នាំថ្មី តារាសម្តែងជើងចាស់ លោក ទេព រិនដារ៉ូ បានបើកសាករថយន្តប្រភេទអគ្គិសនី ម៉ាក់ Tesla រួចនិយាយពីអារម្មណ៍របស់ខ្លួនចេញមកថា..(មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាសម្តែងជើងចាស អំឡុងទសវត្សឆ្នាំ ៨០ និង ៩០ ដ៏មានប្រជាប្រិយភាព រហូតដល់សព្វថ្ងៃនេះ លោក ទេព រិនដារ៉ូ ដែលមហាជនខ្មែរបានស្គាល់ថា រូបលោកជាតារាសម្តែងប្រុសមួយរូបដ៏មានសមត្ថភាព និងទេពកោសល្យក្នុងវិស័យភាពយន្ត និងកុនខ្មែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២២ នេះ តារាសម្តែងជើងចាស់រូបនេះ បានបើកសាករថយន្តស៊េរីទំនើបមួយគ្រឿងដែលកំពុងល្បីពាសពេញសកលលោកនេះ គឺរថយន្តម៉ាក Tesla ដែលរថយន្តប្រភេទអគ្គសនី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានបើកសាក រថយន្តមួយប្រភេទនេះ តារាសម្តែងជើងចាស់ លោក ទេព រិនដារ៉ូ បានិយាយអារម្មណ៍របស់ខ្លួនចេញមកថា៖ “ថ្ងៃព្រហស្បតិ្ត ទី៦ ឆ្នាំ២០២២ មកសាក Tesla ម្តងមើលអស់ប៉ុន្មានប្រាក់ដែរ? ហាស់ហា លឿនហើយស្រួលជិះបស់គេមែន មិនបាច់អស់លុយចាក់សាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះប្រើអគ្គីសនី ..! វគ្គបន្តរនៃរឿង លោកប៉ាមហាកូរ ផលិតកម្មអិលឌីភាពយន្ត ឥឡូវមកកូរដល់ហាងឡានតេស្លាគេទៀតហើយ យ៉ាប់មែនប៉ាៗ …! សូមជូនពរប្រីយ៌មិត្ត សូមមានសំណាងល្អ សំរេចបានគ្រប់ភារះកិច្ច មានសុខភាពល្អ ឈ្នះកូវីត.ច.ង្រៃ.ទាំងអស់គ្នាកុំបីឃៀងឃ្លាតឡើយ” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

អានបន្ត

អីយ៉ា គ្រាន់តែចូលដល់ឆ្នាំថ្មីភ្លាម កែវ សុបញ្ញា ក្លាយជាថៅកែស្រីវ័យក្មេងបាត់ បោះទុនរកស៊ីលើមុខជំនួញថ្មីមួយទៀត

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំ ពិតជានៅចាំបាន កញ្ញា កែវ សុបញ្ញា ដែលជាអតីតបេក្ខនារី ដែលធ្លាប់បានដាក់ពាក្យចូលប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ ហើយនៅពេលនោះគេចាំបានថា សុបញ្ញា បានលើកយកបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ពិន្ទុ១០០» យកមកធ្វើការប្រកួតប្រជែង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ទើបតែកន្លងផុតមកនេះ អតីបេក្ខនារីរូបនេះ បានរកឃើញគូអនាគតហើយ ដោយបានសម្រេចចិត្តកាន់ដៃគ្នាភ្ជាប់ពាក្យ ជាមួយបុរសសង្ហាម្នាក់មានឈ្មោះថា ប៉ាល់ ប៉ោស៊ាង មើលទៅពិតជាសមគ្នាមែនទែន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក គ្រាន់តែចូលដល់ឆ្នាំថ្មីភ្លាម ស្រាប់តែកាលពីថ្ងៃ០៦ ខែមករា ឆ្នាំ ២០២២ នេះ តារាចម្រៀងស្រីរូបស្រស់ កែវ សុបញ្ញា និងគូដណ្តឹង បានចាប់ដៃគ្នាបោះទុនរកស៊ីលើមុខជំនួញលក់ផលិតផលអាហារបំប៉នសុខភាពថ្មីមួយនេះទៀត បន្ថែមពីលើអាជីពជាអ្នកសិល្បៈ និងលក់អនឡាញរបស់នាង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈបានក្លាយជាថៅកែស្រីទាំងវ័យក្មេងបែបនេះ កែវ សុបញ្ញា ក៏បាននិយាយប្រាប់យ៉ាងដូច្នេះថា៖ “ប្ដីប្រឹងប្រពន្ធខំ ប្ដីរកប្រពន្ធទុកដាក់ អូនសុំជ្រូកកណ្តុលយកហេងមួយ សូមអោយឆ្នាំថ្មីនេះកូនចៅរកស៉ីមានបានហេងហេង បំណងប្រាថ្នាបានសម្រេចគ្រប់ប្រការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអោយមុខជុំនួយទាំងអស់ដំណើរការជោគជ័យដើរទៅមុខយ៉ាងរលូនសូមអោយអតិថិជនច្រើនៗលក់ដាច់ច្រើនៗ និងសូមអោយគ្រប់សមាជិកតំណាងទាំងអស់គ្នាហេងហេងលក់ដាច់លុយចូលដូចទឹក សាធុប រៀបអត់ទាន់ហើយទេ តែសុំសែនយកថ្ងៃជ័យសិន” ។ ទន្ទឹមនឹងនេះផងដែរ ក៏មានមហាជននិងហ្វេនៗជាច្រើន របស់តារាចម្រៀងស្រីរូបនេះ បាននាំគ្នាសម្តែងនូវក្តីអបអរសាទរជាច្រើន ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន បែបនេះថា៖ “ជូនពរហេង ហេង, បងគាំទ្រ ប្តីប្រឹងប្រពន្ធខំ បងជូនពរប្អូនទាំងពីរ, ជូនពរអោយប្អូនហេងៗៗ, ជូនពរអេាយហេងៗណាបង, ជូនពរអោយ idol ហេងហេង” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

ថាមែនៗ! តារាសម្តែង ឆឹម សក្កដា បានទម្លាយច្បាស់ៗតាមរយៈ បែបនេះថា បែកពី ពេជ្រ សោភា យូរហើយ តែគ្មានអ្នកចាប់អារម្មណ៍

នាពេលថ្មីៗមកនេះ មហាជន ជាពិសេសហ្វេនៗ មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះ រឿងរ៉ាវស្នេហាបែកបាក់ គូស្នេហ៍អ្នកសិល្បៈមួយគូ គឺតារាសម្តែងលោក ឆឹម សក្កដា និង តារាចម្រៀង ពេជ្រ សោភា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងរ៉ាវបែកធ្លាយនៃស្នេហាដើរដល់ផ្លូវបំបែករបស់គូស្នេហ៍មួយគូនេះ កើតឡើង ក្រោយពីបានឃើញ អ្នកនាង ពេជ្រ សោភា បង្ហើបពីទំនាក់ទំនងស្នេហាថ្មីរវាងខ្លួន និង បុរសអាថ៌កំបាំងរូបសង្ហាម្នាក់ ដែលអ្នកគាំទ្រសង្ស័យថា ប្រុសសង្ហាវ័យក្មេងរូបនោះមានឈ្មោះថា ស៊ីន សំណាង ហៅ យ៉ូស្វ៊េ ណាង ជាតារាម៉ូដែលមានរូបរាងខ្ពស់ស្រស់សង្ហាខ្លាំង បង្ហោះនៅលើបណ្តាញសង្គមបន្តិចម្តងៗ ហើយដោយចុងក្រោយមកនេះ នាងថែមទាំងហៅប្រុសសង្ហាម្នាក់នោះ អូនបងផ្អែមដូចស្ករតាំងម៉ែទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក អ្វីដែលមហាជន និងបណ្តាអ្នកគាំទ្រនឹកស្មានមិនដល់នោះ និងមិនដែលចាប់អារម្មណ៍ទៀតនោះ គឺ ទំនាក់ទំនងស្នេហារបស់ តារាប្រុសស្រីទាំងពីរនេះ អាចនឹងមានការប្រះឆាយូរហើយ ពោលគឺតាំងពីចុងឆ្នាំ ២០២០ មកម្ល៉េះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ តារាសម្តែងប្រុសលោក ឆឹម សក្កដា បានធ្វើការស៊ែរបទចម្រៀងចាស់របស់លោក ដែលបានចេញពីកាលចុងឆ្នាំ ២០២០ កន្លងទៅនេះ គឺបទ «ស្រលាញ់ស្ងាត់ៗ បែកស្ងាត់ៗ» ព្រមទាំងបានបញ្ជាក់ពីលើច្បាស់ៗថា “បទនេះចេញយូរហើយ តែគ្មានអ្នកចាប់អារម្មណ៍!” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

ផ្ទុះការសរសើរឡើងព្រោងព្រាត ឆ្នាំថ្មីចូលវ័យ ៥២ឆ្នាំ តែកំមើលសម្រស់តារាសម្តែងជើងចាស់ អម្ពរ ទេវី នៅតែស្អាត ដល់ថ្នាក់ហ្វេនៗឃើញភ្លាម ចូលទៅ ខំមិន បង្ហាញអារម្មណ៍ថា…

ហ្វេសប៊ុក៖ ស្របពេលឆ្នាំថ្មី ២០២២ ឈានចូលមកដល់ កាលពីពេលថ្មីៗមកនេះ អតីតតារាសម្តែងស្រីដ៏ល្បីឈ្មោះ ប្រចាំទសវត្សឆ្នាំ ៨០ និង ៩០ អ្នកស្រីអម្ពរទេវី បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ដល់មហាជនជាច្រើន និងបណ្តាអ្នកគាំទ្រខ្លួន ក្រោយបានបង្ហោះរូបមួយសន្លឹកដ៏ស្រស់ស្អាតរបស់ខ្លួន បង្ហាញសម្រស់នៅតែក្មេងជាងវ័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្នុងរូបភាពមួយសន្លឹកនោះ គេសង្កេតឃើញថាអ្នកស្រី អម្ពរទេវី ធ្វើម៉ូតសក់ខ្លីមូលទៅក្រោយ អមដោយស្នាមញញឹមដ៏ស្រស់ស្អាត ស្បែកមុខម៉ត់ខៃរលោង និងឈុតពណ៌ផ្កាឈូកដ៏ស្រស់ស្អាត ព្រមទាំងចិញ្ចើមកោងដ៏ស្រស់ស្អាត រហូតធ្វើឲ្យមហាជន ពិសេសហ្វេនៗដែលគាំទ្រជាច្រើន ផ្ទុះការសរសើរពេញបណ្តាញសង្គមហ្វេសប៊ុក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពមួយសន្លឹកនេះ មហាជនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់សរសើរគ្រប់គ្នា ដល់ថ្នាក់ខ្លះចូលទៅ ខំមិន បង្ហាញអារម្មណ៍ចេញមកថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ហូ.!! អ្នកបងឡើងមូលក្រឡង់ដូចព្រះចន្ទ័ពេញវង់, ស្រឡាញ់បងស្រីពេញបេះដូង, ស្អាតណាស់បងស្រី, ម៉ាក់ដូចកូនកាត់, ស្រស់ស្អាតណាស់អ្នកបង, So beautiful អ្នកមីង, សូមជូនពរអ្នកបងមានសុខភាពល្អ និងសម្រស់នៅតែស្រស់ស្អាតជានិច្ច, ស្រស់ ស្អាត ណាស់ បងស្រី, Beautiful អាយដលរបស់ខ្ញុំ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំថ្មី ឆ្នាំសកល ២០២២ នេះ អតីតតារាសម្តែងស្រី អ្នកស្រី អម្ពរទេវី មានអាយុ ៥២ឆ្នាំហើយ ដោយអ្នកស្រី កើតនៅក្នុឆ្នាំ ១៩៧០ ប៉ុន្តែសម្រស និងមុខមាត់របស់តារាស្រីរូបនេះនៅតែស្រស់ស្អាតដដែលអ៊ីចឹង ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

អីយ៉ា មាន សូនីតា ទៅដើរលេងដល់ទឹកដីទឹកដីអ៊ឺរ៉ុប ប្រទេសបារាំង ដាក់ប៉ុន្មានសន្លឹកនេះ ជះភាពអភិជនញ៉ាក់សាច់ ប្រើ កាបូប ស្បែកជើងម៉ាកល្បីៗ រីឯតម្លៃវិញកប់ក្តោង…

ហ្វេសប៊ុក៖ ប្រិយមិត្តមួយចំនួនធំមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា មាន សូនីតា នោះ ដែលជាតារាសម្តែងស្រីដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកម្ពុជាយើង ព្រមទាំងមានរហស្សនាម រាជនីក្រមា ផងដែរ ។ តារាស្រីរូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ មហាជនទូទៅ និងហ្វេនៗរបស់នាងផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ បើក្រឡេកទៅមើលជីវិតឯកជនរបស់កញ្ញា មាន សូនីតា វិញ ក៏ត្រូវបានចាត់ទុកជាតារាស្រីស្ថិតនៅក្នុងជីវិតស៊ីវិល័យណាស់ដែរ ក៏ព្រោះតែនាងរមែងចាយជីវិតយ៉ាងហាយសូរក្នុងការដំណើរកម្សាន្តទៅកាន់ក្រៅប្រទេស និងប្រើប្រាស់សម្ភារៈនិយម ល្បីៗជាច្រើន ដែលភាគច្រើនមិនសូវជាមានអ្នកចាប់អារម្មណ៍នោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីចុងឆ្នាំ ២០២១ រហូតមដល់ដើមឆ្នាំថ្មី ២០២២ នេះ កញ្ញា មាន សូនីតា កំពុងតែបន្តដំណើរកម្សាន្តនៅលើទឹកដីអ៊ឺរ៉ុប ប្រទេសបារាំងយ៉ាងរីករាយ ជាមួយនឹងការប្រើប្រាស់ជីវិតយ៉ាងអភិជន ក្នុងការដើរទិញទំនិញនៅហាងល្បីៗ ញុំាអាហារថ្លៃៗ ជាដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ មហាជនអ្នកគាំទ្រក៏បានចាប់អារម្មណ៍ ក្រៅពីដើរទិញទំនិញល្បីៗតម្លៃថ្លៃនោះ តែរាជិនីក្រមាបានស្ពាញកាបូប និង ពាក់ស្បែកជើងម៉ាកល្បីតាំងពីឡើងយន្តហោះនៅឯប្រទេសកម្ពុជាមកម្ល៉េះ ដោយកាបូប និង ស្បែកជើងម៉ាកល្បីប្រ៊េន Dior នោះ គឺមានតម្លៃខ្ទង់ពាន់ដុល្លារ។ តស់! ទៅមើលកាបូប និង ស្បែកជើងម៉ាក Dior កញ្ញា មាន សូនីតា កំពុងប្រើលើទឹកដីបារាំងមានតម្លៃប៉ុន្មាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ មហាជនជាច្រើន ពិសេសបណ្តាអ្នកគាំទ្រតារាស្រីរូបនេះ បានចាប់អារម្មណ៍ ក្រៅពីដើរទិញទំនិញល្បីៗតម្លៃថ្លៃៗនោះ តែរាជិនីក្រមាបានស្ពាយកាបូប និងពាក់ស្បែកជើងម៉ាកល្បីតាំងពីឡើងយន្តហោះនៅឯប្រទេសកម្ពុជាមកម្ល៉េះ ដោយកាបូប និងស្បែកជើងម៉ាកល្បីប្រ៊េន Dior នោះ គឺមានតម្លសខ្ទង់ពាន់ដុល្លាឯណោះ ។ តោះទៅមើល កាបបូ និង ស្បែកជើងម៉ាក Dior កញ្ញា មាន…

អានបន្ត

អុញនោះ !ទ្រាំទុកយូរហើយ ពេលនេះ គូស្នេហ៍ នាយចឺម បោះសម្តីដាក់ផាំងៗថា ឲ្យអ្នកចាំសើចយំស្នេហាខ្លួន អានហើយអន់ចង់..

ហ្វេសប៊ុក៖ ប្រិយមិត្តមួយចំនួនធំមិនតិចនាក់នោះទេ ពិតជាបានជ្រាប់ហើយរឿងរ៉ាវស្នេហារបស់ តារាចម្រៀងប្រុសវ័យក្មេងប្រចាំផលិតកម្មសាន់ដេ នាយចឺម នោះ ហើយហាក់កាន់តែបើកបង្ហាញពីជីវិតស្នេហាដ៏ផ្អែមល្ហែមរវាងលោក និងសង្សារបណ្តូលចិត្តឈ្មោះថា សេង សុខឃីម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយពួកគេទាំងពីរនាក់មិនត្រឹមតែបណ្តើរគ្នាទៅណាមកណាជាញឹកញាប់ទេ សូម្បីតែនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកកាន់តែបញ្ជាក់ពីភាពច្បាស់លាស់ជាមួយគ្នាខ្លាំងឡើង ដែលឃើញថាកាន់តែបង្ហោះរូបភាព និងសារផ្អែមល្ហែមបង្ហាញពីក្តីស្នេហ៍បង្អួតមហាជនមិនលស់ថ្ងៃនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ នាយចឺម និងអ្នកម៉េមាយកូន ១ ដែលជាគូស្នេហ៍ កាន់តែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក ជាហូរហែ ក្នុងនោះក៏នៅតែមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មួយចំនួនបន្តបញ្ចេញយោបល់ចាំមើលស្នេហារបស់ពួកគេអាចបន្តបានយូរកម្រិតណា ទោះបីជាកន្លងមកនេះ នាយចឺម តែងតែបង្ហាញចេតនាថាស្នេហាលើកទី៤នេះ ជាស្នេហ៍ចុងក្រោយរបស់នាយក៏ដោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក គូស្នេហ៍ នាយចឺម ទ្រាំនឹងពាក្យបញ្ចើចបញ្ចើរយូរមកហើយ ស្រាប់តែពេលនេះ សង្សារ នាយចឺម បានបង្ហោះសារមួយសំដៅឲ្យអ្នកចំាសើចយំស្នេហានាងយ៉ាងដូច្នេះថា៖ “មនុស្សមួយចំនួនរង់ចាំមើលតែថ្ងៃអ្នកដទៃបែកគ្នា ឈ្លោះគ្នា នឹងអាងសើចយំ ហើយចូលចិត្តនិយាយថា «ចាំមើលវាបានម៉ាន»… ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បែបហ្នឹងជាទម្លាប់រហូតដល់គ្មានពេលរកក្ដីសុខឱ្យខ្លួនឯង ព្រោះរវល់ចំណាយពេលជាមួយជីវិតអ្នកដទៃពេក.. រឿងគេ ក្ដីសុខគេ ពេលវេលាគេ ជីវិតគេ គេបន្តដំណើរបានប៉ុនណា គេរស់នៅជាមួយនរណាបានប៉ុន្មានក៏ជាផ្លូវរបស់គេ ចូរប្រើពេលវេលាឱ្យមានតម្លៃ ហើយចេះសាទរនឹងក្ដីសុខអ្នកដទៃ ទើបអ្នកអាចរកក្ដីសុខឱ្យខ្លួនឯងឃើញ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

អ្នកនាង នៅ សូនីតា និយាយរៀបរាប់ រឿងស្វាមីធ្លាក់ខ្លួនឈឺអួលដើម.ក.រ ទាំងស្រក់ទឹកភ្នែក…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាស្រីសម្រស់មិនចេះចាស់ នៅ សូនីតា ដែលសព្វថ្ងៃនេះ មាននាមជាលោកជំទាវ ទាំងវ័យក្មេង ក្រោយសម្រេចចិត្តចូលរោងការជាមួយនឹង ស្វាមីងារជាឯកឧត្តម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ មហាជនក៏ដឹងច្បាស់ថា ស្វាមី និងរូបនាង មានវ័យខុសគ្នាឆ្ងាយខ្លាំង ស្ទើរក្លាយជាឪពុកកូននឹងគ្នាបាន តែតារាស្រីរូបស្រស់នេះវិញ បែរជាមិនខ្វាយខ្ចល់រឿងអាយុឡើយ ហើយក៏សម្រេចចិត្តរៀបការជាមួយស្វាមីចាស់ជាងឆ្ងាយដូច្នេះដោយសារតែ ស្វាមីចាស់មែនតែក៏នៅសង្ហា លើសពីនេះទៅទៀត មើលទៅការងារស្វាមីជាមនុស្សម៉ត់ចត់ និងច្បាស់លាស់ផងដែរ ទើបធ្វើឲ្យខ្លួនលង់ស្រលាញ់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាញឹកញាប់ តារាស្រីរូបនេះ តែងបង្ហាញរូបភាពស្តែងពីសុភមង្គលក្នុងគ្រួសារ ព្រមជាមួយពាក្យសម្តីផ្អែមល្ហែមលើកសរសើរពីស្វាមីមិនដាច់ពីមាត់ឡើយ ប៉ុន្តែមួយរយៈមកនេះ អ្នកនាង ក៏តែងមានក្តីបារម្ភ និងទុក្ខកង្វល់ក្នុងចិត្តផងដែរ ដោយសារតែស្វាមីរបស់នាង មានបង្ហាញសុខភាពប្រចាំកាយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅមនុនេះបន្តិច នាថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២២ នេះ អតីតតារាសម្តែងស្រីរូបនេះ ក៏បានធ្វើការទម្លាយនៅក្នុងកិច្ចសម្ភាសន៍មួយរបស់ផេក សិល្បករកម្ពុជា ពីជីវិតគ្រួសារតូចដ៏មានសុភមង្គលរបស់អ្នកនាង ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកនាងមានការរំជួលចិត្តខ្លាំងគឺពេលរៀបរាប់ដល់រឿងពេលដែលស្វាមីធ្លាក់ខ្លួនឈឺខ្លាំង កាលពី ២ឆ្នាំមុន រហូតសឹងតែបាត់បង់ជីវិត ដោយសារតែជំងឺមួយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងកិច្ចសម្ភាសន៍មួយនេះ អ្នកនាង នៅ សូនីតា បាននិយាយរៀបរាប់ទាំងស្រក់ទឹកភ្នែក ថា៖ “គាត់ឈឺមានរយៈពេល ២ ឆ្នាំហើយ ដែលពេលនោះ នៅក្នុងកម្មវិធីមួយនៅសៀមរាប គាត់ឈឺខ្លាំងមែនទែន រហូតត្រូវបញ្ជូនតាមឡានសង្គ្រោះបន្ទាន់ធ្វើដំណើរពីសៀមរាបទៅដល់ប្រទេសថៃ ហើយគិតមកដល់ពេលនេះវិញ ២ ឆ្នាំហើយដែលរំឭកចំពោះការចង់ចាំនៃសភាពមួយដែលយើងពិបាកមើលមែនទែន គឺសឹងតែថាគាត់ លែងដឹងខ្លួន ហើយការធ្វើដំណើរតាមឡានហ្នឹង គឺយើងអត់សង្ឃឹមថា គាត់នឹងអាចមានជីវិតរស់ទេ” ។ អ្នកនាង នៅ សូនីតា ក៏បានបន្តទៀតថា៖ “ជំងឺគាត់ ជាជំងឺមួយដែលកម្រ គឺអង់ទីគ័រប្រឆាំងនឹងខ្លួនឯង ហើយជំងឺរបស់គាត់ គឺទាមទារឱ្យហ្មត់ចត់នឹងការការពារខ្លួនមែនទែន…

អានបន្ត

កប់បាត់! បើកបង្ហាញវីឡា ជំទាវ ស៊ន សៀវម៉ី និងស្វាមី មើលទៅពិតជាធំយ៉ាងស្កឹមស្កៃ

ភ្នំពេញ៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ កីឡាការិនី និងជាម្ចាស់មេដៃកីឡាតៃក្វាន់ដូ លោកជំទាវ ស៊ន សៀវម៉ី ដែលពេលនេះ ជិវិតរបស់កីឡាការិនីរូបនេះ កាន់តែមានក្តីសុខ និងមានសុភមង្គលជាខ្លាំង ក្រោយពីបានរៀបការ និងមានកូនស្រីដ៏ស្រស់ស្អាតម្នាក់ ជាទីស្រលាញ់នៃចំណងដៃស្នេហារវាងលោកជំទាវ និងស្វាមី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីពេលថ្មីៗមកនេះ គេបានឃើញស្វាមី របស់លោកជំទាវ ស៊ន សៀវម៉ី ដែលត្រូវគេបានស្គាល់ថា លោក កែវ ដេវីដ បានបង្ហោះរូបភាពគ្រួសារជាច្រើនសន្លឹក បង្ហាញផ្ទះដ៏ធំស្កឹមស្កៃ ជាមួយនឹងរថយន្តទំនើបៗ ដែលមើលទៅពិតជាពោរពេញដោយក្តីសុខក្នុងគ្រួសារពេញទំហឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកផងដែរថា ម្ចាស់មេដៃមាសផ្នែកកីឡាតៃក្វាន់ដូ ស៊ន សៀវម៉ី បានដឹកដៃស្វាមី ចូលរោងការ ជាលក្ខណៈសែនព្រេនធម្មតា បង្គ្រប់កិច្ច កាលពីខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ក្រោយរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ លោកជំទាវ ស៊ន សៀវម៉ី ក៏បានបង្កើតបាននូវកូនស្រីម្នាក់ កាលពីខែតុលា ឆ្នាំ២០២១៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា ម្ចាស់មេដៃមាសផ្នែកកីឡតៃក្វាន់ដូ ស៊ន សៀវម៉ី បានដឹកដៃស្វាមី ចូលរោងការ ជាលក្ខណៈសែនព្រេន តាមប្រពៃណី តែមិនបានធ្វើអ្វីធំដុំនោះទេ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

ស្រស់ស្រាយណាស់! អីយ៉ា យុគ ចិន្តា ទម្លាយរូបភាពប៉ុន្មានសន្លឹក ជាមួយកូនស្រី ប្រើជីវិតបែបសាមញ្ញ មានក្តីសុខដល់ហើយ

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ពិធីការិនីដ៏ឆ្នើមជើងចាស់ម្នាក់ មានឈ្មោះបោះសម្លេង ក្នុងប្រទេសកម្ពុជា គឺអ្នកស្រី យុគ ចិន្តា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតមកទល់ពេលនេះ អ្នកស្រី នៅតែសកម្មនិងទទួលបានប្រជាប្រិយភាពជាខ្លាំង ដដែលនៅលើវិថីសិល្បៈជាពិធីការិនី ផលិតករនៅតាមទូរទស្សន៍ ដែលជាពិធិការិនីដ៏មានកេរ្តិ៍ឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ CTN ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត មហាជនសង្កេតឃើញថា ភាគច្រើនអ្នកស្រីតែងបង្ហាញមុខជារឿយៗ នៅលើបណ្តាញសង្គមដូចជា ហ្វេសប៊ុក និង អ៊ីនស្តាក្រាម ជាដើម ។ ហើយរាល់រូបភាពនីមួយៗរបស់នាង មិនភ្លេចឡើយ ក្នុងការបង្ហាញមុខជាមួយកូនស្រីដ៏ស្រស់ស្អាត គឺ យុគ ដាពេជ្រ ហៅ អម ដែលជាកូនស្រីសំណព្វបេះដូងតែម្នាក់គត់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង នាពេលថ្មីៗមកនេះ គេសង្កេតឃើញថាអ្នកស្រី យុគ ចិន្តា ហាក់មានក្តីសុខជាខ្លាំងគ្រប់ពេលដែលបង្ហាញមុខជាមួយកូនស្រី និងតែងតែមានពេលវេលាជាមួយកូនស្រីក្នុងការដំណើរកម្សាន្តជានិច្ច បន្ថែមទៀតនោះគឺ អ្នកនាង និងកូនបានរៀបចំខ្លួនយ៉ាងសាមញ្ញ បើទោះបីធ្វើខ្លួនធម្មតាៗ តែមើលទៅម្តាយកូនអ្នកទាំងពីររូបនេះ នៅតែស្រស់សោភា ស្អាតមិនចាញ់គ្នាប៉ុន្មាននោះឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

ល្អគន់ណាស់! ហេតុតែស្រីស្អាត តុបតែខ្លួនបែបសាមញ្ញៗ ក៏ សាន កុសុមៈ ជះសម្រស់ស្អាតខ្លាំង ទាក់ភ្នែកគេឯងគ្រប់ៗគ្នា

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាស្គាល់តួអង្គឯកស្រី កំពុងល្បីក្នុងរឿង «នគរមាស» ដែលបានបញ្ចប់ទៅថ្មីៗនេះ គឺកញ្ញា សាន កុសុមៈ បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រ លួចសរសើរនាងមិនដាច់មាត់នោះឡើយ ដោយសារសម្រស់របស់នាង មិនថាតែងខ្លួនក្នុងស្ទីលបែបម៉េចកក៏ដោយ នាងពិតជាមានសម្រស់ស្រស់ស្អាត ទន់ភ្លន់គួរឲ្យស្រលាញ់តាំងពីក្បាលដល់ចុងជើងតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង មហាជនកាន់តែចាប់អារម្មណ៍នោះ គឺតាមរយៈរូបភាពជាច្រើនសន្លឹកខាងក្រោមរបស់ សាន កុសុមៈ ឃើញថា តារាស្រីរូបនេះចូលចិត្តនិយមលេងខ្លួនសាមញ្ញៗខ្លាំងមែនទែន ពោលគឺពេលចេញទៅខាងក្រៅម្តងៗ រូបនាងចូលចិត្តសម្លៀកបំពាក់បែបធម្មតាៗ មិនឆើតឆាយពេក ផាត់មុខស្រាលៗធម្មតាៗ ប៉ុន្តែគ្រប់រូបភាពរបស់នាង នៅតែមើលទៅស្រស់ស្អាត ទាក់ទាញខ្លាំងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ តារមយៈរូបភាពទាំងអស់នេះហើយ អាចធ្វើឲ្យបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិសេស អ្នកគាំទ្រតារាស្រីរូបនេះ មានការកោតសរសើរពេញចិត្ត លើរូបនាងជាហូរហែ ទោះបីជាមិន សូវជាធ្វើខ្លួនហាយសូខ្លាំង និងចូលចិត្តបែបសាមញ្ញៗបែបនេះក្តី ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត