គ្រាន់តែចូលដល់ ខែថ្មី ឆ្នាំថ្មីភ្លាម លោក នី រតនា ត្រូវបានភរិយាខ្លួន ទិញកាដូមួយនេះមក Surprise រំភើបចិត្តពេក រូបលោក បាននិយាយប៉ុន្មានឃ្លានេះថា…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ លោក នី រតនា នោះ គឺជាតារាចម្រៀងប្រុសដ៏មានឈ្មោះល្បីល្បាញម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស ក្រោយពីរូបលោកគេបានប្រឡងជាប់ និងក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី១ ព្រមទាំងបានសាងភាពល្បីល្បាញជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយបានសាងឈ្មោះល្បីល្បាញរួចមក នី រតនា ក៏បានបញ្ចប់ភាពនៅលីវរបស់ខ្លួន ព្រមទាំងបានរៀបការជាមួយនឹងភរិយាម្នាក់ដ៏មានសម្រស់ស្រស់ស្អាត សព្វថ្ងៃនេះពួកគេទាំងពីរនាក់ទទួលបានកាដូកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាញឹកញាប់ មហាជនសង្កេតឃើញថាគ្រួសារមួយនេះ តែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាទៅវិញទៅមកជាហូរហែ ព្រមទាំងទៅណាមកណាបង្ហោះរូបភាពបែបស្វីតៗ មកជាហូរហែរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនមិនដែលដាច់ឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ ២០២២ នេះ គេបានឃើញ ភរិយារបស់លោក បានទិញកាដូមួយនេះមក surpriseស្វាមីខ្លួន ដល់លើគ្រែតែម្តង កាដូវិញក៏មិនមែនតូចតាចដែរ ជាខ្សែកពេជ្រមួយខ្សែ ធំតែម្តង សម្រាប់ឆ្នាំថ្មីនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រំភើបចិត្តពេក នី រតនា បាននិយាយប៉ុន្មានឃ្លានេះថា៖ “កើនអាយុមួយឆ្នាំទៀតហើយខ្ញុំ 02-01-2022 ចាញ់មួយក្បាច់របស់ភរិយាខ្ញុំម៉ង surprise ទាំងស្វាមីកំពុងលង់លក់ សំខាន់ពេលថតហ្នឹងអត់ទាន់ស្វាងទេ ហាហា៎ thank you my love love u so much Sovannpheakna Heng” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

ក្តីសុខដល់ហើយ! អីយ៉ា លោក ជា វិបុល កាន់ដៃភរិយាខ្លួន រាំលេងក្នុងរាត្រីឆ្លងឆ្នាំ ចង្វាក់បែប lambada មើលទៅស្វីដល់ហើយ សូម្បីតែហ្វេនៗ ក៏លាន់មាត់និយាយបែបនេះថា…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំ ពិតជាបានស្គាល់ច្បាស់ហើយ គូស្វាមីភរិយា ជាសិល្បករ និងជាសិល្បការិនី អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល នោះ ជាញឹកញាប់មកនេះ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាជាខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុកមិនដែលដាច់នោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត គេធ្លាប់តែឃើញ គូស្វាមីភរិយាស្រស់ស្អាត ស្រ់សង្ហារូបនេះមិនដែលឃ្លាតគ្នានោះឡើយ ដោយតែងតែចំណាយពេលដើរលេងលំហែកាយ តាមរមណីយដ្ឋានទីកន្លែងជិតឆ្ងាយ ។ ជារឿយៗ មហាជននិងហ្វេនៗក៏ដឹងដែរថា ស្វាមីភរិយាជាសិល្បករ សិល្បការិនីរូបនេះ ភាគច្រើនតែងបង្អួតរូបភាពរបស់ខ្លួននៅចំការ នៅពិធីរៀបមង្គលការ ដោយធ្វើជាដៃគូពិធិកររួមគ្នាជាដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ ២០២២ គេបានឃើញលោក ជា វិបុល បានបង្ហោះវីដេអូមួយ កាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ ដែលជាសកម្មភាព ក្នុងការជូបជុំដើម្បីឆ្លងឆ្នាំ ក្នុងនោះគេក៏បានឃើញលោក ជា វិបុល កាន់ដៃភរិយា រាំលេង បែប ចង្វាក់ lambada ជាមួយគ្នាយ៉ាងសប្បាយរីករាយ ពោរពេញដោយក្តីសុខ និងសុភមង្គលណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ជា វិបុល ក៏បាននិយាយមួយឃ្លាដែរថា៖ “យប់មួយនាថ្ងៃរាត្រីឆ្លងឆ្នាំ ២០២១-២០២២” ។ ក្រោយមើលវីដេអូមួយនេះចប់ភ្លាម ស្រាប់តែហ្វេនៗ និងមហាជនជាច្រើនបាននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “Sweetណាស់បង, ស្អាតណាស់បងទាំងពីរជូនពរបងមានសុភម្គលជារៀងរហូត, ចែស្លៀកអីស្អាតដែរ, ជីវិតមាននយ័, ក្តីសុខ, បងបុលរាំអេមណាស់, ខ្លាំងណាស់បងបុល, ធ្វេីចឹងបានទៀតបង, ប្អូនបុលធ្លាក់ខោឥលូវហើយ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

អីយ៉ា ស្ងាត់ៗ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ហោះទៅដល់ប្រទេសបារាំងបាត់ ឆ្លៀតដាក់ប៉ុន្មានប៉ុស្តិ៍នេះ បែបសាមញ្ញ តែមើលទៅស្រស់ស្អាតដល់ហើយ សម្រស់យកទៅណាមិនអស់…

ហ្វេសប៖ ប្រិយមិត្តមួយចំនួនធំ ពិតជាបានស្គាល់ច្បាស់ហើយកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នោះ ដែលជាពិធីការិនីល្បីឈ្មោះម្នាក់ក្នុងកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ពិធីការិនីរូបនេះក៏ធ្លាប់ជា ម្ចាស់ជ័យលាភី Freshie Girl ម្នាក់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាស្រីរូបនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រជាច្រើនពីសំណាក់ ហ្វេនៗ និងមហាជនជាច្រើន តាមរយៈការបង្ហាញមុខមាត់ តាមកម្មវិធីតូចធំ មិនដែលដាច់ឡើយ កាន់តែពិសេសទៀតនោះ គឺមានរូបសម្រស់ ស្រស់ស្អាត សុភាពរាបសា គួរឲ្យគយគន់ណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏ត្រូវគេបានដឹងដែរថា ជាពិធីការិនីមិនដែលមានរឿងអាស្រូវល្បីសុះសាយអាក្រក់ឡើយដោយសារតែ រូបនាងមើលទៅ ហាក់ជាស្រី្តម្នាក់ស្លួតបូត និងស្ដាប់ដំបូន្មានគ្រួសារជានិច្ច ព្រោះតែបែបនេះហើយ ទើបធ្វើឲ្យរូបនាង ចូលចិត្តតុបតែងបែបស្រគត់ស្រគំ មិនសូវជាឆើតឆាយ ដូចជាពិធីការិនីផ្សេងទៀតនោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ក្នុងវេលាពិសេស ឆ្លងឆ្នាំថ្មី កញ្ញា នីរ័ត្ន បានហោះទៅលេងប្រទេសបារាំង តែក្នុងនោះ ត្រូវបានមហាជន និងអ្នកគាំទ្រខ្លួន ផ្ទុះការចាប់អារម្មណ៍ មានលុយជះទៅដើរលេងឆ្លងឆ្នាំ នៅឯក្រៅប្រទេស រាប់ពាន់ដុល្លារ តែប្រកឡេកទៅមើល ការរៀបចំតុបតែងខ្លួនវិញ គឺប្លែកពីគេតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ បងប្អូនជាច្រើន រាល់ពេលហោះទៅក្រៅប្រទេសម្តងៗ តែងតែរៀបចំតុបតែងខ្លួនហ៊ឺហា ស្អាតឡើងខ្ញង់មួយចប់តែម្តង ប៉ុន្តែពិធីការិនីរូបនេះវិញ ស្លៀកពាក់យ៉ាងសាមញ្ញ ខោខៅប៊យ អាវយឺត និងស្ពាយកាបូប ដូចដើរលេងក្នុងស្រុក តែនិយាយពី សម្រស់វិញស្អាតណាស់ យកទៅណាមិនអស់ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សានរូបភាពខាងក្រោមនេះ ។

អានបន្ត

ខណៈសាងគ្រួសារថ្មីបាន កូនស្រីភ្លោះ ២នាក់មែន ប៉ុន្តែ តារាកំប្លែង នាយក្រឹម មិនដែលភ្លេចធ្វើរឿងមួយនេះ ដល់ភរិយា និងកូនៗដើមនោះឡើយ..

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តមួយចំនួនធំ ពិតជាបានស្គាល់ច្បាស់ហើយ តារាកំប្លែងជើងចាស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅថា នាយក្រឹម នោះ ដែលសិល្បករមួយរូប ដែលជោគជ័យលើវិថីសិល្បៈ ខណៈតារាជើងចាស់រូបនេះ ឈានជើងចូលសិល្បៈជាច្រើនឆ្នាំយ៉ាងណាក៏ដោយ ក៏រូបលោកនៅតែអាច ទាញយកប្រជាប្រិយភាពពីសំណាក់មហាជន ខ្លាំងក្លាដដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ពីមួយឆ្នាំទៅមួយឆ្នាំ លោកកាន់តែមានភាពមមាញឹកជាមួយការងារជាងមុន សឹងតែគ្មានពេលទំនេរទៅហើយ ដែលពេលនេះគេក្រឡេកឃើញថា ជីវភាពរស់នៅរបស់តារាកំប្លែងរូបនេះ មានស្ថានភាពប្រសើរខ្លាំង ជាងតារាកំប្លែងក្នុងក្រុម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ នាយក្រឹម និងអ្នកនាង ស្រីលាភ មានកូនភ្លោះស្រី ដ៏គួរឲ្យស្រលាញ់ មានឈ្មោះ លី ណា និង លីសា ហើយកន្លងមកនេះ ស្រីលាភ ដែលត្រូវជាភរិយា របស់លោក តែងតែបង្ហោះរូបភាព និងវីដេអូ បង្ហាញពីសកម្មភាពកូនភ្លោះស្រី របស់ខ្លួន ជាញឹកញាប់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ទោះបីជាមានឈ្មោះមានភរិយា ២ក៏ពិតមែនក្តី ប៉ុន្តែ នាយក្រឹម តែងតែបង្ហាញសកម្មភាពក្នុងនាមជាស្វាមី និងជាឪពុកយ៉ាងមានទំនួលខុសត្រូវខ្ពស់ ស្របពេលភរិយាដើម និងតារាកំប្លែង ស្រីលាភ មិនឃាត់ឃាំងការជួបជុំភាគីណាម្ខាងនោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ទោះបីជារឿយៗ នាយក្រឹម តែងតែបង្ហោះរូបភាព កូនស្រីភ្លោះជាចំណងស្នេហ៍ថ្មីជាមួយនឹង ស្រីលាភ ច្រើនជាងកូនដើមក្តី តែលោកក៏មិនភ្លេចផ្តល់ពេលវេលាឲ្យកូនៗ ភរិយាដើមនោះឡើយ ដោយថ្មីៗនេះ កូនប្រុសទី ៣របស់ នាយក្រឹម ទើបតែបានបង្ហោះរូបភាពលក្ខណៈជួបជុំគ្រួសារសម្រាប់ឱកាសឆ្លងឆ្នាំថ្មីនេះដែរ ។ ក្នុងរូបភាពមួយសន្លឹក នៅលើតុអាហារជុំគ្នា រួមមាន នាយក្រឹម ម្តាយ ភរិយាដើម កូនៗ និងចៅស្រីពោរពេញនូវស្នាមញញឹមមានសុភមង្គលនោះដែរ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ហាក់មានក្តីរំភើបជួសគ្រួសាររបស់លោក ព្រមទាំងកូនៗ បើទោះជាកន្លងមកធ្លាប់មានរឿងរកាំងរកូសក្តី…

អានបន្ត

លើសជាតិស្ករបាត់! ស្ងាត់ៗ ខេមរៈ សិរីមន្ត ទម្លាយរូបភាពបែបស្វីតៗ ជាមួយភរិយាខ្លួន រួចពោលពាក្យ ប៉ុន្មានឃ្លាយ៉ាងមានន័យបែបនេះថា…

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំពិតណាស់ ពិតជាបានស្គាល់ច្បាស់ហើយលោក ខេមរៈ សិរីមន្ត នោះ ដែលរូបលោកគឺជាតារាចម្រៀងប្រុសម្នាក់ដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស ហើយបទចម្រៀងជាច្រើនបទរបស់លោក នៅតែទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗរបស់លោក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ រូបលោក កំពុងសាងក្តីសុខ ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់លោក ដោយតារាប្រុសរូបនេះ និងភរិយា មានកូនចំនួន ៣ នាក់ កូនប្រុសច្បង មានឈ្មោះថា ខេមរៈ មន្តស្នេហ៍ កូនស្រីកណ្តាល មានឈ្មោះថា ខេមរៈ ស្រ្តី និងកូនស្រីពៅ មានឈ្មោះថា ខេមរៈ រាជីនី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មួយរយពេលមកនេះ មហាជនជាច្រើនសង្កេតឃើញថាតារាចម្រៀងប្រុសរូនេះកំពុងឡើងកូដខ្លាំង ពោលគឺអចលនទ្រព្យដែលកំពុងកាក់កបខ្លាំងក្នុងមួយរយៈចុងក្រោយមកនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីរាត្រីថ្ងៃឆ្លងឆ្នាំថ្មី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ មហាជន និងហ្វេនៗជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញតារាចម្រៀងប្រុសរូបនេះ បង្ហោះរូបភាពមួយសន្លឹកជាមួយភរិយាយ៉ាងផ្អែមល្ហែម ព្រមទាំងបង្ហាញពីអារម្មណ៍រំភើបចិត្តប្រាប់មហាជនឲ្យដឹងថា ជាលើកដំបូងនៃជីវិតគូរបស់លោក ក្នុងរយៈពេលជាង ១០ឆ្នាំនេះ ទើបតែមានឱកាសឆ្លងឆ្នាំជាមួយគ្នាបែបនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ លោក ក៏បានឲ្យដឹងដែរថា ក៏ព្រោះតែមមាញឹកនឹងការងារ ព្រមទាំងដោយសារតែស្ថានភាពនៃជំងឺកូវីដ១៩ នាប៉ុន្មានឆ្នាំចុងក្រោយនេះផង ។ ក្នុងសារ របស់តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ជាង10ឆ្នាំហើយមិនដែលបានឆ្លងឆ្នាំជាមួយភរិយាទេព្រោះរវល់រហូតហើយច្រើនឆ្នាំមកនេះកូវិតទៀតទើបតែឆ្នាំនេះទេកូវិតធូស្រាលបានឆ្លងឆ្នាំជាមួយគាត់រំភើបណាស់” ។ ក្រោយឃើញរូបភាព និងសារបែបនេះភ្លាម មហាជននិងហ្វេនៗជាច្រើន ក៏ដូចជាអ្នកសិល្បៈជាច្រើន បានសម្តែងនូវអារម្មណ៍រំភើប និងជូនពរឲ្យរូបលោក និងក្រុមគ្រួសារកាន់តែមានសុភមង្គលក្នុងជីវិត ព្រមទាំងជោគជ័យការងារកាន់តែច្រើនថែមទៀតផងដែរ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត