គ្រួសារកក់ក្តៅ! នៅសុខៗ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានទម្លាយរូបភាពប៉ុន្មានសន្លឹក ជាមួយភរិយាខ្លួន រួចភ្ជាប់ពាក្យយ៉ាងមានន័យបែបនេះថា…

ព្រៃវែង៖ ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ លោកជំទាវ ឧកញ៉ា ឡេង បញ្ចពណ៌ ដែលជាប្អូនស្រីពៅ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងជាអគ្គនាយិកាក្រុមហ៊ុន GMS Leng Navatra Cosmetics បានចូលរោងការតាមប្រពៃណីខ្មែរហើយ ដែលបានរៀបចំឡើង នៅទឹកដីភូមិកំណើត នៅក្នុងភូមិត្រពាំងសាលា ឃុំឈីកាច់ ស្រុកបាភ្នំ ខេត្តព្រវែង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះ មហាជនជាច្រើន និងអ្នកប្រើប្រាស់បណ្តញាសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញការដាក់តាំងរថយន្តទំនើបជាច្រើនគ្រឿង នៅក្នុងបរិវេណពិធីមង្គលការ ដែលក្នុងមានសុទ្ធតែឡានលំដាប់ៗ មានតម្លៃថ្លៃ ចតតាំងបង្ហាញនៅពីមុខរោងជ័យ ជាមួយបូណ៌ផ្កាដ៏ស្រស់ស្អាត ទាក់ចិត្តទាក់ភ្នែកអ្នកចូលរួម ក៏ដូចជាអ្នកលេងបណ្តាញសង្គម នូវទិដ្ឋភាពពិធីអាពាហ៍ពិពាហ៍ពិសេសមួយនេះណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែចាប់អារម្មណ៍ទៀតនោះ នៅក្នុងពិធីមង្គល គេក៏បានឃើញ លេចមុខតារាល្បីៗជាច្រើនដួង ដែលបានមកអញ្ជើញចូលរួមផងដែរ ។ តារាល្បីៗទាំងនោះ មានដូចជា៖ “ពិធីករ ជា វិបុល, ពិធីការិនី គង់ សុជាតិ, តារាចម្រៀងលោក ព្រាប សុវត្ថិ, តារាចម្រៀងលោក ខេមរៈ សិរីមន្ត, តារាចម្រៀងលោក ខេម, តារាចម្រៀង តន់ ចន្ទសីម៉ា, ពិធីករលោក ប៉ែន ចំរុង, យឹម តាស្រង់, និងលោក ហេង ឡុង” ។ ព្រមទាំងតារាល្បីៗជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់បាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រឡេកទៅមើល កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra គឺលោក ព្រាប សុវត្ថិ ក៏បាននាំភរិយា…

អានបន្ត

អីយ៉ា! នៅសុខៗ ស្រាប់តែ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទម្លាយរូបភាពមួយសន្លឹកនេះ ព្រមទាំងពោលពាក្យសរសើរភរិយាពេញៗមាត់ ថា….

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកជំនួញវ័យក្មេងម្នាក់ កំពុងតែជោគជ័យយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ ហើយទំរាំបានជោគជ័យ បានដល់សព្វថ្ងៃនេះ អ្នកឧកញ៉ា រូបនេះបានឆ្លងកាត់ការលំបាកជាច្រើន ដូច្នេះហើយទើបធ្វើឲ្យរូបលោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើយើងក្រឡេកទៅមើលជីវិតគ្រួសារវិញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដើរតួនាទីជា ឪពុកដ៏គម្រូរបស់កូនៗ និងជាស្វាមីដ៏ល្អម្នាក់ ចេះយល់ចិត្តភរិយាខ្លាំងបំផុត។ មិនត្រឹមតែប៉ុណ្ណោះ រូបលោកចូលចិត្ត ប្រើជីវិតសាមញ្ញណាស់ ដូចជា រកត្រី ស្ទួចត្រី ញុំាបាយក្បែរមាត់ទឹក ជិះម៉ូតូធំ ដើរលេងកម្សាន្ត នៅមានសកម្មភាពជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ ជាថ្ងៃមង្គលប្អូនស្រីពៅ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយក្នុងនោះ លេចមុខសុទ្ធតែ អ្នកមានមុខអ្នកការ មន្រ្តីរាជការធំដុំ ព្រមទាំងតារាល្បីៗជាច្រើនដួង បានអញ្ជើញចូលរួមថែមទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែក នៅមុននេះបន្តិចនាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២១ នេះ គេបានឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផុសរូបមួយសន្លឹកជាមួយភរិយាខ្លួន ព្រមទាំងបានលើកសរសើរដល់ភរិយាជាខ្លាំង ដោយបានពោលពាក្យប៉ុន្មានម៉ាត់នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “មានឧត្តមភរិយាបេះដូងមនុស្សធម៍ដ៏ធំទូលាយ ទោះមានឬក្រក៏សំណាងក្នុងជីវិតខ្ញុំដែរ មិនដែលខ្វល់ពីទ្រព្យក្នុងការបរិច្ចាគក្នុងសង្គម ដំណើរជីវិតគ្រួសារខ្ញុំមានថ្ងៃនេះជាការរួមចំណែកយ៉ាងធំរបស់គាត់ ។” ។ ក្រោយឃើញរូបភាពមួយសន្លឹក ព្រមទាំងពាក្យប៉ុន្មានម៉ាត់នេះភ្លាម ស្រាប់តែអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលទៅ ខំមិន ថា៖ “សមគ្នាណាស់លេាកព្រះ, ស្រលាញ់លោកទាំងពីរ, គំរូល្អបង, Sweet nas បងប្រុស…

អានបន្ត

រកឯណាបាន ស្វាមីល្អបែបនេះ! ទោះបីជារវល់គ្មានពេលសម្រាក តែលោក ថមមី នៅតែឆ្លៀត កំដរភរិយា និងកូនស្រី ដើរលេងកម្សាន្ត ដល់ថ្នាក់ វីហ្សា រំភើបចិត្តពេគ ពោលពាក្យប៉ុន្មានម៉ាត់ ទៅកាន់ ស្វាមីខ្លួនថា..

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើន ពិតជាបានជ្រាបហើយថា ជីវិតប្តីប្រពន្ធតារាមួយគូនេះ គឺលោក ថមមី និងអ្នកនាង សួស វីហ្សា ត្រូវបានមហាជនចាត់ទុកជាគ្រួសារមួយដ៏សែនកក់ក្តៅ ។ ដោយអ្នកទាំងពីរតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមស្ទើរគ្រប់ពេល ធ្វើឲ្យបណ្តាលអ្នកគាំទ្រលួចច្រណែននឹងជីវិតគួតារាប្រុសស្រីមួយគូនេះគ្រប់គ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេចាំបានថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១០ កន្លងទៅ លោក ថមមី និង តារាចម្រៀង សួស វីហ្សា បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការ ជាមួយគ្នា ។ ក្រោយរៀបការរួចមក អ្នកទាំងពីរ ទទួលបានចំណងដៃកូនស្រីម្នាក់ដ៏ស្រស់ស្អាត កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ ព្រមទាំងមានឈ្មោះយ៉ាងពិរោះណាស់ គឺឈ្មោះថា ថង សាម៉ូលីណា ហៅថា Jenny ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើក្រឡេកទៅមើល លោកថមមី វិញ ដែលជាស្វាមី អ្នកនាង សួស វីហ្សា ដែលមានជំនួញក្នុងដៃច្រើនខ្លាំង រវល់ស្ទើរដកខ្លួនមិនបាន ត្រូវគ្រប់គ្រងបុគ្គលិករារយនាក់ ហើយថែមទាំងដើរតួនាទីជា ស្វាមី លោកប៉ា ដ៏ល្អនិងគម្រូម្នាក់ សុត្ធចិត្តទុកការងារមួយដុំសិន ហើយសុទ្ធចិត្តកំដរភរិយានិងកូនស្រីបណ្តូលចិត្ត ដើរលេងកំលហែអារម្មណ៍ មើលទៅពិតជាកក់ក្តៅ និងមានសុភងម្គលខ្លាំងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញ សួស វីហ្សា និងស្វាមី មានដំណើរកម្សាន្តបែបលក្ខណៈគ្រួសារ ព្រមទាំងដាក់ប៉ុន្មានប៉ុស្តិ៍នេះ មើលទៅឡើងស្អាតដល់ហើយ ពិសេស អូនJenny ធ្វើមុខឡើងគ្រឺតហ្ម៎ង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ សួស វីហ្សា ក៏បានពោលពាក្យប៉ុន្មានម៉ាត់ ទៅកាន់ស្វាមីខ្លួន…

អានបន្ត

ត្រេកអរជំនួស! នាយតាក់ស៊ី រំភើបចិត្តរកពាក្យនិយាយមិនចេញ ក្រោយទទួលបានថវិកា ដែលមានចំនួន…(មានវីដេអូ)

ហ្វេសប៊ុក៖ ជឿជាក់ថាទស្សនិកជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាកំប្លែងប្រុសដ៏ល្បីឈ្មោះម្នាក់ នាយតាក់ស៊ី នោះ ដែលជាតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN ពោរពេញដោយលេងពាក្យសំដី កំប្លុកកំប្លែង កាយវិការក្រមិចក្រមើម ដែលអាចឲ្យអ្នកបានមើលផ្ទុះសំណើចសប្បាយរីករាយ គ្រប់ៗគ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នាពេលថ្មីៗកន្លងមកនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញនារីដ៏ស្រស់សោភាម្នាក់ បានទម្លាយវីដេអូក្នុង TikTok បង្ហាញពីសកម្មភាព នៅក្នុងថ្ងៃមង្គលការរបស់ខ្លួន ព្រមទាំងទិដ្ឋភាពជាច្រើន មើលទៅពិតជាមានភាពស្និតស្នាលផ្អែមល្ហែមណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២១ នេះ នាយតាក់ស៊ី បានសម្តែងក្តីរំភើបចិត្តរកពាក្យនិយាយមិនចេញ ក្រោយទទួលបានថវិកាយ៉ាងច្រើន ពីសំណាក់ពុកម៉ែបងប្អូន ដែលរស់នៅសហរដ្ឋអាមេរិក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ នាយតាក់ស៊ី បាននិយាយប្រាប់ថា៖ “ខ្ញុំបាទនាយតាក់សុីសូមអគុណដល់បងប្អូនដែលរស់នៅ សហរដ្ធអាមេរេច USA បានជួយឧបត្ថម្ភ ថវិការដល់ខ្ញុំបាទសរុបចំនួន 1250$ តាមរយ: លោកគ្រូ ព្រំម៉ាញ ឥឡូវខ្ញុំបានទទួលគ្រប់ចំនួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយ ខ្ញុំបាទសូមជូនពរបងប្អូនទាំងអស់ដែលបានឧបត្ថម្ភថវិការដល់រូបខ្ញុំ សូមជួបតែសំណាងល្អ សុខភាពល្អ ជោគជយ័គ្រប់ភារកិច្ច សុខសប្បាយទាំងក្រុមគ្រួរសា សូមជួប ពរទាំងបួនប្រការ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាឃ្លាតឡើយសូមអគុណ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវិដេអូខាងក្រោមនេះ ។

អានបន្ត

អីយ៉ា ក្រោយត្រឡប់មកពីប្រទេសបារំាងវិញ ស្រាប់តែ តារាចម្រៀងសំឡេងស្អក លោក ខេម ដឹកដៃមនុស្សពិសេសបើកចំហរ ធ្វើឲ្យហ្វេនៗ ដាក់ការសង្ស័យអាចនឹងមានដំណឹងល្អឆាប់ៗ…(មានវីដេអូ)

ភ្នំពេញ៖ គិតត្រឹមពេលនេះ គឺមានរយៈពេលប្រមាណជាជាង ១ខែមកហើយ ដែលតារាចម្រៀងប្រុសសំឡេងស្អក ប្រចាំផលិតកម្ម Galaxy Navatra លោក ខេម បានវិលត្រឡប់មកពីប្រទេសបារាំងវិញ ក្រោយពីបានជូនគូដណ្តឹងទៅលេងក្រុមគ្រួសារកាលពីអំឡុងខែកក្កដា កន្លងទៅនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានវិលត្រឡប់មកវិញភ្លាម គេសង្កេតឃើញថា តារាចម្រៀងប្រុសរូបនេះ ហាក់កាន់តែមានភាពមមាញឹកនៅក្នុងវិស័យសិល្បៈដូចដើម ដោយជារៀងរាល់សប្តាហ៍បណ្តាលអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះបានឃើញលោក ខេម ចូលរួមច្រៀងក្នុងការប្រគំតន្រ្តីតាមស្ថានីយទូរទស្សន៍នានាមិនដែលដាច់គ្នានោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ក្រឡេកទៅមើលជីវិតឯកជនរបស់លោកវិញ ពោលគឺពាក់ព័ន្ធជីវិតគូរបស់លោក ខេម បើគិតមកទល់ហ្នឹងពេលនេះមានរយៈពេលប្រមាណជាង ១០ឆ្នាំហើយ ដែលរូបលោកបានសាងចំណងស្នេហ៍នឹងនារីស្រស់សោភាជាអនិកជនមកពីបារាំង ។ បន្ថែមទៀតនោះ សព្វថ្ងៃនេះ រូបលោក និងនារីរូបស្រស់ម្នាក់នេះ ក៏មានឈ្មោះជាគូដណ្តឹងពេញសិទ្ធិរួចហើយដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នាពេលថ្មីៗនេះ មហាជនក៏ដូចជាបណ្តាលអ្នកគាំទ្រតារាប្រុសនេះ កាន់តែកត់សម្គាល់ឃើញថា តាំងពីវិលត្រឡប់មកពីប្រទេសបារាំវវិញមក លោក ខេម កាន់តែបើកចំហទំនាក់ទំនងឥតលាក់លៀមដូចមុនទៀតឡើយ នឹងគូដណ្តឹង ដោយគេរមែងឃើញលោកនាំនាងទៅណាមកណាជាមួយគ្រប់ពេល លើសពីនោះ មិនថាកម្មវិធីតូចធំនោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ នេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចែករំលែកនូវីដេអូយ៉ាងផ្អែមល្ហែមរបស់លោក ខេម និង គូណ្តឹង ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រហូតធ្វើឲ្យមហាជនជាច្រើនបានលើកឡើងថា អាចនឹងមិនយូរទៀតទេ លោក ខេម នឹងមានដំណឹងល្អចូលរោងការជាក់ជាមិនខាន៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

អានបន្ត

អីយ៉ា ម្នាក់ៗស្វីតដល់ហើយ! លេចមុខសុទ្ធតែ តារាល្បីៗ និងបុគ្គលសំខាន់ៗ ដឹកដៃភរិយាខ្លួនឡើងរាំ ក្នុងថ្ងៃពិធីមង្គល ប្អូនស្រី ពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មើលទៅសប្បាយដល់ហើយ…

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ គឺលោកជំទាវ ឧកញ៉ា ឡេង បញ្ចពណ៌ នោះ ដែលត្រូវជាប្អូនស្រីពៅ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអគ្គនាយិកាក្រុមហ៊ុន GMS Leng Navatra Cosmetics បានចូលរោងជ័យហើយ ជាមួយនឹងកូនកំលោះជាអ្នកជំនួញវ័យក្មេងជោគជ័យមួយរូប នៅក្នុងប្រទេសកម្ពុជា គឺលោក វ៉ន ខួវ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើក្រឡេកទៅមើលការរៀបចំនៅក្នុងពិធីមង្គលវិញ មហាជនជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំង នូវការដាក់តាំងរថយន្តទំនើបជាច្រើនគ្រឿង នៅក្នុងបរិវេណពិធីមង្គល ដែលក្នុងនោះ មានសុទ្ធតែឡានលំដាប់ៗ មានតម្លៃថ្លៃ ចតតាំងបង្ហាញនៅពីមុខរោងជ័យ ជាមួយបូណ៌ផ្កាដ៏ស្រស់ស្អាត ទាក់ចិត្តទាក់ភ្នែកអ្នកចូលរួម ក៏ដូចជាអ្នកលេងបណ្តាញសង្គម នាំគ្នាភ្ញាក់ព្រឺតគ្រប់ៗគ្នា នូវទិដ្ឋភាពពិធីអាពាហ៍ពិពាហ៍ពិសេសមួយនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាន់តែចាប់អារម្មណ៍ទៀតនោះ នៅក្នុងពិធីមង្គល គេក៏បានឃើញ លេចមុខតារាល្បីៗជាច្រើនដួង ដែលបានមកអញ្ជើញចូលរួមផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាល្បីៗទាំងនោះ មានដូចជា៖ “ពិធីករ ជា វិបុល, ពិធីការិនី គង់ សុជាតិ, តារាចម្រៀងលោក ព្រាប សុវត្ថិ, តារាចម្រៀងលោក ខេមរៈ សិរីមន្ត, តារាចម្រៀងលោក ខេម, តារាចម្រៀង តន់ ចន្ទសីម៉ា, ពិធីករលោក ប៉ែន ចំរុង, យឹម តាស្រង់, និងលោក ហេង ឡុង” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រឡេកទៅមើល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រំភើបចិត្តខ្លាំងពេក បានពោលពាក្យប៉ុន្មានម៉ាត់នេះថា៖…

អានបន្ត