កប់សារីបាត់! ស្ងាត់ៗ ថមមី គ្រោងបើក Pub កណ្តាលក្រុងព្រះសីហនុ ព្រមទាំងដាក់ឈ្មោះបែបនេះ…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា មួយរយៈចុងក្រោយមកនេះ ប្តីប្រពន្ធតារាចម្រៀង អ្នកនាង សួស វីហ្សា និង ស្វាមី ពិតជាទទួលបានការគាំទ្រ និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គម ពិសេសនោះ គូស្វាមីភរិយាមួយគូនេះ ក្លាយជាបុគ្គលគម្រូដែលធ្វើឲ្យ មនុស្សជាច្រើន ប្រាថ្នាចង់បានជីវិតដូចអ្នកទាំងពីរ មានជីវិតគ្រួសារដែលរីករាយខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការ ជោគជ័យលើជីវិតគ្រួសារ លោកថមមី ដែលជាស្វាមីរបស់តារាចម្រៀងស្រី អ្នកនាង សួស វីហ្សា ត្រូវគេដឹងថា បច្ចុប្បន្នក្លាយជា សហគ្រិនខ្មែរម្នាក់ដែលកំពុងតែដើរលើ វិថីជោគជ័យលើវិស័យអចលទ្រព្យជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅមនុនេះបន្តិច នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ នេះ ស្វាមីតារាចម្រៀងស្រីរូបនេះ បានបង្ហាញរូបគម្រូគ្រោងបើក PUB ធំមួយនៅកណ្តាលក្រុងព្រះសីហនុ នៅដើមឆ្នាំថ្មីខាងមុខនេះ ហើយអ្វីដែលកាន់តែពិសេសនោះគឺ ដាក់ឈ្មោះថា «តាប៉ាកឡាកPub» ជាឈ្មោះដែលធ្លាប់លេងសើចក្នុងការ live ហើយទទួលបាន View ឡើងកប់នោះ ល្បីអស់មហាជន ជាតារាខ្មែរដំបូងគេបង្អស់ live គ្មានហែកហូរ មានកំប្លែងនិងសំណើច ហើយក៏មានអ្នកចូលទស្សនាច្រើនជាងគេបង្អស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ លោក ថមមី បាននិយាយប្រាប់បន្ថែមទៀតថា៖ “ជួបគ្នាឆាប់ៗខាងមុខនេះជាមួយ( តាប៉ាកឡាក Pub )នេះជាប្លង់គំរូបងប្អូន ទស្សនាលេងៗសិនទៅ ត្រៀមជួបគ្នាមែនទែនណាបងប្អូន នៅក្រុងព្រះសីហនុ កណ្តាលក្រុងតែម្តង ជួបគ្នាឆាប់ៗខាងមុខនេះ ដើមឆ្នាំ 2022 !!! DJ ផ្សេងៗអាចដាក់ពាក្យមកបាន ផ្តល់អតិភាពជូន Dj នារី” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

កាន់តែស្វីតដល់ហើយ! អីយ៉ា ស្ងាត់ៗ ពូចក់ ដឹកដៃភរិយាខ្លួន ទៅឆ្លងឆ្នាំដល់កោះសង្សារបាត់ ឆ្លៀតដាក់ប៉ុន្មានប៉ុស្តិ៍នេះ ឡើងស្អាត ហើយរ៉ូមែនទិកណាស់…

ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញ អែតមីន ជីងចក់ ដែលមានឈ្មោះពិតថា ជឿន ប៊ុនចក់ ដែលជាអ្នកអត្ថាធិប្បាយការប្រកួតបាល់ទាល់ តាមរយៈប្រព័ន្ធអនឡាញ បានសម្រេចចិត្តចូលរោងការតាមប្រពៃណីខ្មែរ ជាមួយនារី ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះថា ទ្រិញ ផល្លា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងកម្មិវិធីមង្គលការនោះ ដែលបានរៀបចំកម្មវិធីនៅឯ គេហដ្ឋានលេខ 18-19 H បុរី ឃិត ឈឿន ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយរៀបការរួចមក អ្នកទាំងពីរកំពុងសាងក្តីសុខយ៉ាងខ្លាំង ក្នុងក្រុមគ្រួសារដ៏តូចមួយរបស់អ្នកទាំងពីរ ជាញឹកញាប់ ពេលទៅណាមកណា អែតមីន ជីងចក់ មិនដែលភ្លេចឡើយ ក្នុងការនាំភរិយាខ្លួន ដោយមើលទៅពិតជាមានក្តីសុខដល់ហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២១ នេះ ខណៈវេលាជិតឆ្លងចូលឆ្នាំថ្មីជិតមកដល់ ស្រាប់តែអ្នកអត្ថាធិប្បាយកីឡារបាល់ទាល់ អែតមីន ជីងចក់ បានដឹកដៃគ្រួសារទៅធ្វើដំណើរកម្សាន្ត ក៏ដូចជាត្រៀមឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី នៅឯនាយសមុទ្រទឹកដីខេត្តកំពង់សោម នៅឯរីសតបែបអភិជនកោះសង្សា យ៉ាងផ្អែមល្ហែមជាមួយភរិយា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ អែតមីន ជីងចក់ ក៏បានបង្ហោះរូបភាពជាលក្ខណៈគ្រួសារជាហូរហែនៅលើបណ្តាញសង្គមរបស់ខ្លួន ឲ្យហ្វេនៗដែលជាអ្នកគាំទ្របានឃើញមិនតិចនាក់នោះទេដែលមានចិត្តលួចច្រណែន និងសុភមង្គលរបស់លោកគ្រប់ៗគ្នា ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

ផ្ទុះការភ្ញាក់ផ្អើល! ខណៈវេលា នៅសល់ប៉ុន្មានម៉ោងទៀត ឆ្លងឆ្នាំថ្មីនាយប់នេះ ក្រុមចម្រៀង Small World Small Band ក្រុមតូច ប្រកាសរំសាយក្រុម ក្រោយសាងរួមគ្នា ៩ ឆ្នាំ

ហ្វេសប៊ុក៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ នេះ នៅសល់ប៉ុន្មានម៉ោងទៀតទេ ដែលជាវេលាមួយសម្រាប់មហាជនជាច្រើន កំពង់រង់ចាំត្រៀមឆ្លងឆ្នាំថ្មីនៅយប់នេះ ស្រាប់តែក្រុមចម្រៀង «Small World Small Band ក្រុមតូច» បានធ្វើឲ្យបណ្តាអ្នកគាំទ្រខ្លួន និងមហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញផេកផ្លូវការក្រុមល្បីឈ្មោះនេះ បានប្រកាសបញ្ចប់ដំណើរសិល្បៈជាក្រុមរបស់ពួកគេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ បើតាមរយៈផេកផ្លូវការរបស់ Small World Small Band ក្រុមតូច បានបញ្ជាក់ថា ទោះបីជាសមាជិកទាំង ៤ ត្រូវបានរំសាយពីក្រុមក្តី តែម្នាក់ៗនៅតែស្ថិតនៅក្នុងវិស័យតន្រ្តីរៀងៗគ្នាដូចដើម ។ នេះបើយោងតាមរយៈ សេចក្តីប្រកាសពេញលេចឲ្យបានដឹងដែរថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ថ្ងៃនេះក្រុមតូច សូមជូនដំណឹងដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នាថា «ដំណើរសិល្បៈ ៩ឆ្នាំ (២០១២-២០២១) របស់ SmallWorld SmallBand ក្រុមតូច ត្រូវបានបញ្ចប់» នៅថ្ងៃនេះហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នេះមិនមែនជាទីអវសាន នៃតន្ត្រីរបស់សមាជិកនីមួយៗក្នុងក្រុមតូចនោះឡើយ។ ពួកយើងនៅតែបន្តដំណើរសិល្បៈបន្តទៀត តែរៀងៗខ្លួនក្នុងពេលអនាគត។ ពួកយើងនៅតែជាមិត្តភក្តិ អ្នកស្រលាញ់ និងគាំទ្រតន្ត្រី។ ពួកយើងនៅតែបន្តផលិតស្នាដៃបន្ថែមជូនដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លៀតឱកាសពេលនេះ ក្រុមតូច សូមអរគុណបុគ្គលគ្រប់រូប ស្ថាប័ន ក្រុមហ៊ុននានា ដែលបានចូលរួមដំណើរសិល្បៈ ជាមួយក្រុមតូច តាំងពីថ្ងៃដំបូងមក ដល់ថ្ងៃនេះ។ អរគុណដល់សមាជិកក្រុមនីមួយៗ ក្នុងក្រុមតូច ដែលបានក្លាយជាគ្រួសារទី២ របស់យើង។ ដោយសារតែតន្ត្រី បានធ្វើអោយពួកយើងជួបគ្នា។ ដោយសារតែស្រលាញ់ បានធ្វើអោយពួកយើងនៅជាមួយគ្នា។ អរគុណដល់អ្នកគាំទ្រទាំងអស់ បើពុំមានអ្នកទាំងអស់គ្នាទេ ម៉្លោះអី វត្តមានក្រុមតូចពិតគ្មានន័យអ្វីនុះឡើយ។ អ្នកទាំងអស់គ្នាជាកំលាំងចិត្ត។ ក្រុមតូចស្រលាញ់អ្នកទាំងអស់គ្នាណាស់។ ពួកយើងសំណាងណាស់ ដែលមានអ្នកគាំទ្រដូចអ្នករាល់គ្នា..”៕ សូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

ប្រពៃណាស់! លោក ស្រី ទ្រី ដាណា ធ្វើដំណើរដល់ខេត្តកំពង់ធំ ចៃដន្យជួប មីងលក់ផ្លែអាយ និងនំពពាយ សុំគាត់ភ្លក់លើកទី១ គាត់ថាអត់អី ដល់ភ្លក់លើកទី២ ទី៣ គាត់ថា អត់ថែមទៀតទេ, ហើយជូនថវិកាថែម ១០០ដុល្លារ ថ្លៃភ្លក់..

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាសហើយ លោកស្រី ទ្រី ដានា នោះ ដែលជាម្ចាស់ហាងពេជ្រ និងជាម្ចាស់មុខជំនួញម្នាក់ ដែលកំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំង ពីសំណាក់អតិថិជនរបស់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលដែលមុខជំនួញកំពុងតែទទួលបានជោគជ័យ លោក ស្រី ទ្រី ដាណា ក៏ត្រូវបានមហាជនមើលឃើញថា លោកស្រីជាមនុស្សមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលលោកស្រីបានធ្វើកន្លងមកនេះដែលកើតចេញពីចិត្តជ្រះថ្លា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត លោកស្រី ទ្រី ដាណា ចូលចិត្តប្រើជីវិតបែបសាមញ្ញា របស់ខ្លួនណាស់ ដោយពេលខ្លះលោកស្រី អង្គុយញាំអាហារតាមដងផ្លូវ ថែមទាំងមានស្នាមញញឹម និងសាមញ្ញាខ្លាំងបំផុត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ នេះ លោកស្រី បានធ្វើដំណើរទៅដល់ទឹកដីខេត្តកំពង់ធំ ចៃដន្យក៏បានជួប និងស្រ្តីម្នាក់ ដែលជិះកង់ដឹក លក់ផ្លែអាយ និងនាំពពាយ ដោយក្តីអាណិត លោកស្រី ក៏បានជូនជាថាវិកាដល់គាត់ ចំនួន ១០០ដុល្លារ ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ លោក ស្រី ទ្រី ដាណា ក៏បានភ្ជាប់សារមួយឃ្លាទៀតថា៖ “សុំគាត់ភ្លក់លើកទី១ គាត់ថាអត់អី ដល់ភ្លក់លើកទី២ ទី៣ គាត់ថា អត់ថែមទៀតទេ មីងលក់ផ្លែអាយ និងនំពពាយ ជួបនៅកំពង់ធំ។ ជួយទិញគាត់ខ្លះ ហើយជូនថវិកាថែម ១០០ដុល្លារ ថ្លៃភ្លក់ ខានញាំយូរហើយ នំហ្នឹង ឆ្ងាញ់បស់គាត់តើ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

សង្វេគណាស់! នាង គន្ធា ដង្ហោយហៅបងប្រុសខ្លួន មកផ្ទះវិញទាំងអារម្មណ៍ក្តុកក្តួល ក្នុងវេលាបុណ្យគម្រប់ ៧ថ្ងៃ ឃើញទិដ្ឋភាពបែបនេះ មហាជនកាន់តែរំជួលចិត្តតាម..

ហ្វេសប៊ុក៖ គតិត្រឹមពេលនេះគឺមានរយៈពេលជិតមួយសប្តាហ៍ហើយ ដែលបងប្រុសបង្កើតជាទីស្រលាញ់របស់ តារាចម្រៀង នាង គន្ធា បានលាចាកលោកទៅគ្មានថ្ងៃវិលត្រឡប់ដោយសាតែគ្រោះថ្នាក់មួយប៉ប្រិចភ្នែក បានបន្សល់នូវសេចក្តីទុក្ខសោកដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ ក៏ដូចជាមហាជនគ្រប់គ្នា ពិតជាមានការសោកស្តាយ និងសែនស្រណោះជាអណេកចំពោះមរណភាពរបស់លោក ទាំងវ័យក្មេងបែបនេះណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែក ឯកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២១ មហាជនជាច្រើនកាន់តែមានសេចក្តីសង្វេគជាខ្លាំង ក្រោយឃើញតារាចម្រៀងស្រី នាង គន្ធា បន្ទាប់ពីបាននាងបង្ហាញលើបណ្តាញសង្គមហ្វេសប៊ុកពីការរៀបចំកម្មវិធីបុណ្យ ៧ថ្ងៃ ឲ្យបងប្រុស ព្រមទាំងពោលពាក្យប៉ុន្មានឃ្លាទាំងក្តុកក្តួលក្នុងចិត្ត ហៅបងប្រុសឲ្យវិលត្រឡប់មកផ្ទះវិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះភ្លាម មានមហាជនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏ដូចជាអ្នកសិល្បៈរៀមច្បង បានបង្ហាញពីអារម្មណ៍រំជួលចិត្តតាមគ្រប់គ្នា ព្រមទាំងបន្តផ្ញើសារចូលរួមរំលែកទុក្ខ និងផ្តល់ជាកម្លាំងចិត្តដល់រូបនាងថែមទៀតផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ខណៈកំពុងផ្ទុះល្បីកំលោះរូបរាងស្រស់សង្ហា មុខកូនកាត់ជាកូន មាស សុខសោភា ស្រាប់តែ រ៉ូលីន ផុសរូបមួយសន្លឹកនេះចេញមក រួចដាក់មួយឃ្លាផាំងបែបនេះថា…

ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតថ្មីៗមកនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងថាកំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ ប្រចាំផលិតកម្ម រាម មាស សុខសោភា បានរៀបការស្ងាត់ៗជាមួយស្វាមីសំណព្វចិត្តតាំងពី ១២ ឆ្នាំមុន ដោយរូបថតរៀបមង្គលការរបស់កំពូលតារាចម្រៀងស្រីរូបនេះ ត្រូវបានមិត្តសម្លាញ់ តារាចម្រៀងលោក ឆន សុវណ្ណារាជ និងតារាមស្តែង ញឹម ច័ន្ទថន ទម្លាយនៅលើគណនីហ្វេសប៊ុកជូនពរគម្រប់ខួបអាពា៍ពិពាហ៍ ១២ ឆ្នាំរបស់ពួកគេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ លោក ឆន សុវណ្ណារាជ ក៏បានភ្ជាប់ជាសារមួយទៀតថា៖ “Happy anniversary 12 year my both love @jayavarmen_9 @meassoksophea_official” ។ មិនទាន់អស់ ក្នុងនោះគេក៏បានឃើញ តារាសម្តែង ញឹម ច័ន្ទថន ក៏បានទម្លាយរូបថតកំពុងសែនចងដៃគូស្វាមីភរិយាមួយគូនេះ ១សន្លឹក រួចក៏បានភ្ជាប់សារមួយទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “មើលមិនចង់ស្គាល់រូបខ្ញុំនិងលោក ឆន សុវណ្ណារាជ ពេលវេលាលឿនណាស់ ១២ឆ្នាំ ខ្ញុំសប្បាយចិត្តពេលឃើញនាក់ទាំង២មានក្ដីសុខ សូមអោយសំណាងល្អជោគជ័យគ្រប់ការងារ ប៉ងប្រាថ្នាអ្វីបានសម្រេចណា” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលរូបថត មាស សុខសោភា និងស្វាមី កំពុងអង្គុយសំពះផ្ទឹមត្រូវបានអ្នកលេងបណ្តាញសង្គមផ្ទុះការភ្ញាក់ផ្អើល និងមិនទាន់ឈប់ចែកចាយនៅឡើយនោះទេ ខណៈពេលនេះ ក៏មានការលេចធ្លាយថា តារាចម្រៀងសំឡេងផ្អែមរូបនេះ មានកូនប្រុសម្នាក់ពេញកំលោះស្តូកបាត់ទៅហើយ ថែមទាំងមានរូបរាងស្រស់សង្ហាខ្លាំងទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបថតប៉ុន្មានសន្លឹកនេះ មើលទៅប្រៀបដូចជាលក្ខណៈគ្រួសាររវាងកំពូលតារាចម្រៀងស្រី មាស សុខសោភា និងស្វាមី ព្រមទាំងក្មេងប្រុសជំទង់ម្នាក់ដែលមហាជនកំពុងតែផ្ទុះការសង្ស័យថាជាកូនប្រុសរបស់អ្នកទាំងពីរនោះ កំពុងត្រូវបានមហាជនចែករំលែកពេញបណ្តាញសង្គម ព្រោះមើលទៅភាពស្និទ្ធស្នាលរបស់ពួកគេ ពិតជាស័ក្តិសមជាគ្រួសារមួយដ៏សែនកក់ក្តៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈរឿងមួយនេះកំពុងផ្ទុះល្បីនោះផងដែរ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី៣០…

អានបន្ត

ក្រោយបែកធ្លាយរូបថតរៀបការកាល ១២ឆ្នាំមុន ស្រាប់តែលើកនេះផ្ទុះផ្អើលល្បីថា មាស សុខសោភា មានកូនប្រុសរូបរាងស្រស់សង្ហាមិនណយ…(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតថ្មីៗមកនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងថាកំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ ប្រចាំផលិតកម្ម រាម មាស សុខសោភា បានរៀបការស្ងាត់ៗជាមួយស្វាមីសំណព្វចិត្តតាំងពី ១២ ឆ្នាំមុន ដោយរូបថតរៀបមង្គលការរបស់កំពូលតារាចម្រៀងស្រីរូបនេះ ត្រូវបានមិត្តសម្លាញ់ តារាចម្រៀងលោក ឆន សុវណ្ណារាជ និងតារាមស្តែង ញឹម ច័ន្ទថន ទម្លាយនៅលើគណនីហ្វេសប៊ុកជូនពរគម្រប់ខួបអាពា៍ពិពាហ៍ ១២ ឆ្នាំរបស់ពួកគេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ លោក ឆន សុវណ្ណារាជ ក៏បានភ្ជាប់ជាសារមួយទៀតថា៖ “Happy anniversary 12 year my both love @jayavarmen_9 @meassoksophea_official” ។ មិនទាន់អស់ ក្នុងនោះគេក៏បានឃើញ តារាសម្តែង ញឹម ច័ន្ទថន ក៏បានទម្លាយរូបថតកំពុងសែនចងដៃគូស្វាមីភរិយាមួយគូនេះ ១សន្លឹក រួចក៏បានភ្ជាប់សារមួយទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “មើលមិនចង់ស្គាល់រូបខ្ញុំនិងលោក ឆន សុវណ្ណារាជ ពេលវេលាលឿនណាស់ ១២ឆ្នាំ ខ្ញុំសប្បាយចិត្តពេលឃើញនាក់ទាំង២មានក្ដីសុខ សូមអោយសំណាងល្អជោគជ័យគ្រប់ការងារ ប៉ងប្រាថ្នាអ្វីបានសម្រេចណា” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលរូបថត មាស សុខសោភា និងស្វាមី កំពុងអង្គុយសំពះផ្ទឹមត្រូវបានអ្នកលេងបណ្តាញសង្គមផ្ទុះការភ្ញាក់ផ្អើល និងមិនទាន់ឈប់ចែកចាយនៅឡើយនោះទេ ខណៈពេលនេះ ក៏មានការលេចធ្លាយថា តារាចម្រៀងសំឡេងផ្អែមរូបនេះ មានកូនប្រុសម្នាក់ពេញកំលោះស្តូកបាត់ទៅហើយ ថែមទាំងមានរូបរាងស្រស់សង្ហាខ្លាំងទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបថតប៉ុន្មានសន្លឹកនេះ មើលទៅប្រៀបដូចជាលក្ខណៈគ្រួសាររវាងកំពូលតារាចម្រៀងស្រី មាស សុខសោភា និងស្វាមី ព្រមទាំងក្មេងប្រុសជំទង់ម្នាក់ដែលមហាជនកំពុងតែផ្ទុះការសង្ស័យថាជាកូនប្រុសរបស់អ្នកទាំងពីរនោះ កំពុងត្រូវបានមហាជនចែករំលែកពេញបណ្តាញសង្គម ព្រោះមើលទៅភាពស្និទ្ធស្នាលរបស់ពួកគេ ពិតជាស័ក្តិសមជាគ្រួសារមួយដ៏សែនកក់ក្តៅ ។ យ៉ាងណាមិញ នេះគ្រាប់តែជាការសង្ស័យរបស់មហាជនថា ក្មេងប្រុសរូបនេះគឺជាកូនរបស់តារាចម្រៀង មាស សុខសោភា…

អានបន្ត

ស្នេហាវ័យជ្រេ! អីយ៉ា ស្ងាត់ ស្រាប់តែ លោក ជា វិបុល នាំភរិយាខ្លួន ទៅបង្អួតភាពផ្អែមល្ហែមដល់កន្លែងមួយនេះបាត់ ឆ្លៀតដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតដល់ហើយ រួចភ្ជាប់សារមួយឃ្លា មានន័យទៀតថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ គូស្វាមីភរិយា ជាសិល្បករ និងជាសិល្បការិនី អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល នោះ ជាញឹកញាប់មកនេះ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាជាខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុកមិនដែលដាច់នោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត គេធ្លាប់តែឃើញ គូស្វាមីភរិយាស្រស់ស្អាត ស្រ់សង្ហារូបនេះមិនដែលឃ្លាតគ្នានោះឡើយ ដោយតែងតែចំណាយពេលដើរលេងលំហែកាយ តាមរមណីយដ្ឋានទីកន្លែងជិតឆ្ងាយ ។ ជារឿយៗ មហាជននិងហ្វេនៗក៏ដឹងដែរថា ស្វាមីភរិយាជាសិល្បករ សិល្បការិនីរូបនេះ ភាគច្រើនតែងបង្អួតរូបភាពរបស់ខ្លួននៅចំការ នៅពិធីរៀបមង្គលការ ដោយធ្វើជាដៃគូពិធិកររួមគ្នាជាដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២១ គេបានឃើញពិធីករប្រុស លោក ជា វិបុល បានបង្ហោះរូបភាពសើចសប្បាយជាមួយភរិយារបស់ខ្លួនជាច្រើនសន្លឹក នៅលើទឹកដីខេត្តសៀមរាប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ គេក៏បានឃើញស្នាមញញឹមអ្នកទាំងពីរ ពិតជាស្រស់បំព្រងខ្លាំងណាស់ ហាក់បីដូចជាកំពុងបង្ហាញនូវភាពរីករាយចេញបេះដូង ដោយគ្មានលាក់លៀមទុកអ្វីបន្តិចសោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះ លោក ជា វិបុល ក៏បានភ្ជាប់សារមួយយ៉ាងមាន័យទៀតថា៖ “បើកចិត្តអោយទូលាយ យើងនឹងឃើញពិភពលោកដ៏ស្រស់ស្អាត តែបើចិត្តយើងចង្អៀតចង្អល់វិញ យើងនឹងឃើញតែកន្លែងសោកសៅ និងមិនសប្បាយចិត្តប៉ុណ្ណោះ។ ឆ្លងឆ្នាំនេះដើរលេងឯណាបងប្អូន?” ។ ក្រោយឃើញរូបភាពបែបនេះភ្លាម មានហ្វេនៗនិងមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាចូលទៅ ខំមិន ភ្លែតបែបនេះថា៖ “ស្អាតណាស់បងមិនស៊ែរមិនបានទេ, sweet ណាស់បង, មានន័យណាស់បង ច្រណែនបងជាតិណាស់បានប្តីល្អ ជូនពរបងហេងៗឆ្នាំថ្មីណា, ស្រស់ស្អាត ណាស់បង” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

ស្វាមីគំរូ! អ្នកនាង កុល ដាវី ពរពោះកាន់តែខិតជិតដល់ថ្ងៃសម្រាល សុខ រក្សា កាន់តែថ្នាក់ថ្នមប្រពន្ធខ្លាំងឡើង ព្រមទាំងអួតសរសើរភរិយាខ្លួនមិនដាច់ពីមាត់ថា..

ភ្នំពេញ៖ ធ្មេចបើកៗ ការរង់ចាំរបស់តារាសម្តែង កុល ដាវី និងស្វាមីបណ្តូលចិត្ត លោក សុខ រក្សា កាន់តែខិតជិតមកដល់ថ្ងៃបានជួបមុខកូនស្រីដែលជាតំណក់ឈាមដំបូងក្នុងចំណងអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរនាក់ហើយ ដោយប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះ បានត្រៀមខ្លួនរួចរាល់ហើយដើម្បីស្វាគមន៍ព្រះនាងតូចចូលមកបំពេញក្តីសុខក្នុងគ្រួសារឲ្យកាន់តែមានសុភមង្គល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈពេលដែលអ្នកនាង កុល ដាវី កំពុងពរពោះជិតដល់ថ្ងៃសម្រាល លោក សុខ រក្សា កាន់តែថ្នាក់ថ្នមភរិយាខ្លួន យកចិត្តទុកដាក់មើលថែភរិយាជាទីស្រលាញ់ទ្វេដង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ សុខ រក្សា មិនត្រឹមតែយកចិត្តទុកដាក់ចំពោះភរិយាខ្លាំងនោះទេ តែជារឿយៗគេឃើញតារាប្រុសរូបនេះ តែងបង្ហោះរូបថតស្វីតៗ ក៏ដូចជាសារផ្អែមល្ហែមចំពោះអ្នកនាង កុល ដាវី ដែលជាភរិយាខ្លួន ធ្វើឲ្យស្រីៗជាច្រើនឃើញហើយប្រាថ្នាចង់បានស្វាមីពូកែរ៉ូមែនទិកដូចតារាប្រុសរូបនេះមិនតិចនាក់នោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ នេះ ខណៈ អ្នកនាង កុល ដាវី ពរពោះជិតដល់ថ្ងៃសម្រាលមែនទែន សុខ រក្សា បានអួតសរសើរពីភរិយាខ្លួន ដោយបានបង្ហោះរូបភាពពីរនាក់ ព្រមទាំងភ្ជាប់សារមួយឃ្លាយ៉ាងផ្អែមបែបនេះថា៖ “ក្លិនអូនរឹតតែក្រអូបប្រហើរជាងពេលមិនទាន់មានផ្ទៃពោះកូនស្រីយើងទៀត” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត

មើលសម្រស់ម៉ាក់គេផង! អីយ៉ា ឈានចូលដល់ ២០២០ ស្អែកៗហើយ តែមើលសម្រស់រូបរាងអ្នកម៉ាក់ ឱក សុគន្ធកញ្ញា នៅតែស្អាតមិនចាញ់ពីមុនឡើយ…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តមួយជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយកំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ដែលនាងបានប្រឡូកក្នុងវិថីសិល្បៈមួយនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែយ៉ាងណាក៏នាងនៅតែមានប្រជាប្រិយភាព និងមានហ្វេនៗជាច្រើនដែលនៅគាំទ្រជាខ្លាំងមិនថមថយនោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះគេចាំបានថា តារាចម្រៀងស្រីខាងលើនេះ បានចូលរោងការតាមប្រពៃណីខ្មែរ ជាមួយបុរសសង្ហាម្នាក់ឈ្មោះថា អ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅនេះ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងតារាល្បីៗជាច្រើនដួងថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានរៀបការរួចមក អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសដំបូងមួយ គួរឲ្យក្នាញ់ណាស់ មានឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅថា ឆលី ដែលពេលនេះ កូនប្រុសរបស់អ្នកនាងកំពុងតែលូតលាស់ធំធាត់ រូបរាងទ្រលុកទ្រលន់ ហើយថែមទាំងមានមុខមាត់កាន់តែស្អាត និងគួរឲ្យស្រលាញ់ណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅមនុនេះបន្តិច នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២១ នេះ ស្រាប់តែគេបានឃើញ អ្នកម៉ាក់រូបនេះ បានបង្ហោះរូបភាពថ្មីប៉ុន្មានសន្លឹកត្រៀមចូលឆ្នាំ ២០២២ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយរូបភាពលើកនេះ គឺ អ្នកនាង ឱក សុគន្ធកញ្ញា កាន់តែស្អាតចែងចាំជាងមុនទៅទៀត ដោយមើលទៅផ្ទៃមុខស្រស់ផូរផង់សខ្ចី រលោងស្រិល គួបផ្សំនឹងសក់មូលតិចៗ ចំណែករាងវិញ គឺនៅតែតូចច្រឡឹកគួរឲ្យស្រលាញ់ មិនខុសពីពេលក្រមុំប៉ុន្មានឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត