រំភើបជំនួស! ស្ងាត់ៗ ស្រាប់តែ អែតមីន ជីងចក់ និងភរិយា បានចុះកុងត្រាការងារមួយទៀត ជាមួយ អ្នកស្រី ទ្រី ដាណា បាត់ ឃើញសុទ្ធតែលុយដុល្លារ ទាំងដុំៗ ហ្វេៗន ឃើញភ្លាម ចូលទៅ ខំមិន ថា…

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ អែតមីន ជីងចក់ ដែលជាអ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ ដ៏មានប្រជាប្រិយភាពម្នាក់ បានសម្រេចចិត្តចូលរោងការជាមួយនារីដ៏ស្រស់ស្អាត ដែលមានឈ្មោះថា ទ្រិញ ផល្លា ដែលបានរៀបចំកម្មវិធីនៅឯ គេហដ្ឋានលេខ 18-19 H បុរី ឃិត ឈឿន ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយរៀបការបានមួយថ្ងៃ ស្រាប់តែនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ភរិយារបស់ អែតមីន ជីងចក់ បានចេញមុខ live និយាយបញ្ជាក់ពីតម្លៃបណ្ណាការ គឺមាន ១១ដុំ និងចិញ្ចៀនការ មានតម្លៃ ៨ម៉ឺន ៨ពាន់ ដុល្លារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនទាន់អស់ ក្នុងថ្ងៃមង្គលរបស់ អែតមីន ជីងចក់ ស្រាប់តែអ្នកស្រី ទ្រី ដាណា បាន Surprise កាដូដ៏ពិសេសមួយដល់ អែតមីន ជីងចក់ ទៀត បានធ្វើឲ្យរូបលោក រំភើបចិត្តយ៉ាងខ្លាំង ព្រមទាំងបានពោលពាក្យប៉ុន្មានម៉ាត់ទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “សួស្តី ថ្ងៃនេះពូមានកាដូ Surprise ខ្លាំងមែនទែន ភ្ញាក់ពីដេកមកឃើញកាដូមកដល់ផ្ទះហ្ម៎ង ទែនទែន……ការដូពីបងស្រីសំណព្វចិត្ត ទ្រី ដាណា ចង់ដឹងអត់ថាខាងក្នុងស្អីគេ? ពូក៏អត់ទាន់ដឹងបើកមើលដែរ ឥឡូវយើងបើកមើលទាំងអស់គ្នាសិនថាស្អីគេ បងស្រីខ្ញុំដូចជាចិត្តបានពេកហើយ អូហូមកនេះមកហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្សែកតានេះក្មួយៗ ខ្សែកដែលបងស្រី ទ្រី ដាណា គាត់បានចងដៃពូថ្ងៃមង្គលការពូកាលពីម៉ាម្សិលម៉ាថ្ងៃ ហើយនេះជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លា អរគុណដល់បងស្រី ទ្រី ដាណា ដែលបានផ្ញើរកាដូដ៏ស្រស់ស្អាតនេះ ចងដៃខ្ញុំហើយជូនពរដល់បងស្រីជោគជ័យ…

អានបន្ត

អេមបាត់! អីយ៉ា នៅស្ងាត់ៗ ស្រាប់តែ កញ្ញា ទេព បូព្រឹក្ស មក surprise រឿងមួយនេះដល់ហ្វេនៗបាត់ ដោយបាននិយាយប្រាប់យ៉ាងច្បាស់ៗ ថា…(មានវីដេអូ)

ភ្នំពេញ៖ ជាការពិតណាស់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ហ្វេនៗជាច្រើនដែលជាអ្នកគាំទ្ររបស់តារាចម្រៀងស្រីដ៏ល្បីឈ្មោះកញ្ញា ទេព បូព្រឹក្ស ប្រហែលជាបានដឹងហើយថា ដំណើរការនៃការថត MV ថ្មីរបស់នាងមានចំណងជើងថា «វីរនារី»។ យ៉ាងណាមិញ ក្រោយ MV «វីរនារី» បានចេញ Teaser ផ្លូវការទី ១ហើយនោះ ដែលធ្វើឲ្យមហាជនអ្នកគាំទ្រកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Teaser ដំបូងមានត្រឹមរយៈពេល ២០វិនាទី នៃ MV «វីរនារី» កញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យអ្នកគាំទ្រខ្លួន និងបណ្តាលអ្នកទស្សនាជាច្រើនកំពុងតែពុះកញ្ជ្រោល កាន់តែចង់ឃើញ Full MV ដែលជាស្នាដៃរបស់កំពូលតារាចម្រៀងវ័យក្មេងរូបនេះយ៉ាងខ្លាំង ព្រោះតែត្រឹម Teaser ប៉ុណ្ណោះគឺពិតជាមានភាពទាក់ទាញខ្លាំងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ការផលិត MV ទាំងស្រុងរបស់កញ្ញា ទេព បូព្រឹក្ស ត្រូវបានចំណាយថវិកាប្រមាណ ៦០០ លានរៀន គឺស្មើរនឹងសាច់ប្រាក់ដុល្លារដល់ទៅជិត ១៥ម៉ឺនដុល្លារឯណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈមហាជន និងបណ្តាលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន កំពុងអន្ទះសាចង់ទស្សនាវីដេអូបទចម្រៀងពេញរបស់តារាចម្រៀង ទេព បូព្រឹក្ស កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញតារាចម្រៀងស្រីរូបខាងលើ និង ជី ដេវីត បានរៀបចំពិធីសែនព្រេនក្រុងពាលី និងសំពះគ្រូ នៃបទចម្រៀង «វីរនារី» នេះ ដែលមានរៀបចំផ្លែឈើជាច្រើនមុខ និងគ្រឿងរណ្តាប់ផ្សេងៗជាច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅមនុនេះបន្តិចនាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រាប់តែ…

អានបន្ត

អស់ទាស់! វ័យទើប ៩ ឆ្នាំសោះ ម៉ានីកា បង្អួតឡានស៊េរីទំនើប កាន់តែចាប់អារម្មណ៍ទៀតនោះ ពាក់ស្លាកលេខពិសេសផ្ទាល់ខ្លួន

ហ្វេសប៊ុក៖ ទស្សនិកជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាសម្តែងវ័យក្មេងកុមារី សរពេជ្ញ ម៉ានីកា នោះ ដែលមានវ័យទើប ៩ឆ្នាំទេ តែនាងតូចនេះកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងទេពកោសល្យសម្តែងក្នុងវិស័យខ្សែភាពយន្តខ្មែរជាច្រើនកន្លមកនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះខ្សែភាពយន្ត ដែលបានរុញច្រើនឲ្យនាងតូចរូបនេះ កាន់តែក្តាប់បានប្រជាប្រិយភាពជាខ្លាំង ពីសំណាក់មហាជនខ្មែរ និងបណ្តាលអ្នកគាំទ្រនោះ គឺមានរឿងដូចជា «នាឡិកាដាស់វិញ្ញាន» និង «អ្នកម៉ាក់វ័យក្មេង» វគ្គ ១ និង វគ្គ ២ ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូយវិញទៀត ទោះបីជាមានអាយុតិចក៏ពិតមែនតែកុមារី សរពេជ្ញ ម៉ានីកា មានជំនាញក្នុងការសម្តែងជាច្រើនទម្រង់ នៅលើវិថីសិល្បៈ ក៏ព្រោះតែនាងតូចរូបនេះបានចូលប្រឡូកនៅលើវិស័យសិល្បៈតាំងពីអាយុ ៣ឆ្នាំមកម្ល៉េះ ។ លើសពីនេះទៅទៀត ម៉ានីកា មិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ តែជាតារាស្រីវ័យក្មេងមានដុងសិល្បៈពេញខ្លួនរូបនេះ ក៏អាចរាំរាបំ និងច្រៀងបានថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ តារាសម្តែងវ័យក្មេងរូបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាបណ្តាលអ្នកគាំទ្ររបស់ខ្លួន បានចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងជីវិតឯកជនរបស់នាងតូចផងដែរ ដោយតែងតែឃើញបញ្ចេញរូបភាពលេងស្ទីលតុបតែងខ្លួនថតរូបបង្អួតនៅលើបណ្តាញសង្គម ប្រៀបដូចមនុស្សពេញវ័យយ៉ាងទាក់ទាញ បូករួមទាំងរូបសម្រស់ដ៏ស្រស់ស្អាតគួរឲ្យស្រលាញ់របស់នាងទៀតនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែបិសេសទៀតនោះ គេបានឃើញនាងតូចរូបនេះបានបង្ហាញពីជីវិតយ៉ាងហាយសូរទាំងវ័យក្មេង មានឡានទំនើបផ្ទាល់ខ្លួន ដាក់ស្លាកលេខពិសេសឈ្មោះផ្ទាល់ខ្លួន ថែមទៀតផង ៕ សូមទស្សនារូបភាពខាងក្រោមនេះ ។

អានបន្ត