មើលឡើង ព្រឺសម្បុរ! តារាចម្រៀង ទេព បូព្រឹក្ស រៀបចំពិធីក្រុងពាលី សំពះគ្រូ មុនចេញបទចម្រៀង «វីរនារី» ជាផ្លូវការ…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ហ្វេនៗជាច្រើនដែលជាអ្នកគាំទ្ររបស់តារាចម្រៀងស្រីដ៏ល្បីឈ្មោះកញ្ញា ទេព បូព្រឹក្ស ប្រហែលជាបានដឹងហើយថា ដំណើរការនៃការថត MV ថ្មីរបស់នាងមានចំណងជើងថា «វីរនារី»។ យ៉ាងណាមិញ ក្រោយ MV «វីរនារី» បានចេញ Teaser ផ្លូវការទី ១ហើយនោះ ដែលធ្វើឲ្យមហាជនអ្នកគាំទ្រកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Teaser ដំបូងមានត្រឹមរយៈពេល ២០វិនាទី នៃ MV «វីរនារី» កញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យអ្នកគាំទ្រខ្លួន និងបណ្តាលអ្នកទស្សនាជាច្រើនកំពុងតែពុះកញ្ជ្រោល កាន់តែចង់ឃើញ Full MV ដែលជាស្នាដៃរបស់កំពូលតារាចម្រៀងវ័យក្មេងរូបនេះយ៉ាងខ្លាំង ព្រោះតែត្រឹម Teaser ប៉ុណ្ណោះគឺពិតជាមានភាពទាក់ទាញខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ការផលិត MV ទាំងស្រុងរបស់កញ្ញា ទេព បូព្រឹក្ស ត្រូវបានចំណាយថវិកាប្រមាណ ៦០០ លានរៀន គឺស្មើរនឹងសាច់ប្រាក់ដុល្លារដល់ទៅជិត ១៥ម៉ឺនដុល្លារឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈមហាជន និងបណ្តាលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន កំពុងអន្ទះសាចង់ទស្សនាវីដេអូបទចម្រៀងពេញរបស់តារាចម្រៀង ទេព បូព្រឹក្ស ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញតារាចម្រៀងស្រីរូបខាងលើ និង ជី ដេវីត បានរៀបចំពិធីសែនព្រេនក្រុងពាលី និងសំពះគ្រូ នៃបទចម្រៀង «វីរនារី» នេះ ដែលមានរៀបចំផ្លែឈើជាច្រើនមុខ និងគ្រឿងរណ្តាប់ផ្សេងៗជាច្រើន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការរៀបចំពិធីក្រុងពាលីនេះ កាន់តែធ្វើឲ្យប្រិយមិត្តនិងមហាជនជាច្រើន កាន់តែអន្ទះសាផ្តោចចិត្តចង់ឃើញភាពអស្ចារ្យនៅក្នុងវីដេអូផ្លូវការនៃបទ «វីរនារី» នេះកាន់តែខ្លាំង តែយ៉ាងណាមិញ ទេព បូព្រឹក្ស បានបញ្ជាក់ហើយថា បទនេះនឹងចេញជាផ្លូវការនៅថ្ងៃទី២៨ ខែវិច្ឆិកា…

អានបន្ត

Sweet ដល់ហើយ! អីយ៉ា សង្សារថ្មី នាយចឺម ស្រលាញ់នាយខ្លាំង សូម្បីពេលទៅធ្វើរឿងនេះ ក៏តាមស្អិតមិនឃ្លាតមួយជំហាន រួចនិយាយប្រាប់ទៀត ថា….

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើនបានដឹងច្បាស់ហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ មានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលគេបានឃើញ តារាចម្រៀងវ័យក្មេង នាយចឺម បានសាងស្នេហាសារជាថ្មី ជាមួយនារីដ៏ស្រស់ស្អាតម្នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេចាំបានថា គ្រាន់តែចាប់ផ្តើមបង្ហាញមុខមាត់សង្សារថ្មីជាសាធារណៈភ្លាម នាយចឺម ត្រូវបាមហាជនជាច្រើនបានលើកឡើងសរសើរព្រោងព្រាតថា គូស្នេហ៍ក្រោយរបស់លោកមានសាច់ឈាមស្រស់ថ្លា មុខមាត់រាងរៅងស្រស់ស្អាតខ្លាំងណាស់ ថែមទាំងនៅវ័យក្មេងទៀតផង តែរឿងធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងនោះ គឺគូស្នេហ៍តារាចម្រៀងរូបនេះ គឺជាអ្នកមេម៉ាកូនមួយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈទង្វើ នាយចឺម កន្លងមកនេះ បានធ្វើឲ្យហ្វេនៗ និងមហាជនជាច្រើនយល់ថា តារាចម្រៀងវ័យក្មេងរូបនេះពិតជាស្រលាញ់ស្មោះស័្មគ្រនឹងគូស្នេហ៍ថ្មីនេះខ្លាំងណាស់ ទោះបីជាអ្នកនាងជាស្រ្តីមេម៉ាយកូនមួយក៏ពិតមែន ប៉ុន្តែលោកមិនខ្វល់បែរជាគិតរឿងច្បាស់លាស់ចង់ចាប់ដៃគ្នាសាងអនាគតថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យើងក្រឡេកទៅមើលអ្នកនាង សេង សុខឃីម វិញ ក៏មើលទៅលង់ស្នេហ៍ នាយចឺម ជាខ្លាំងមិនធម្មតា ដោយគេបានឃើញថា នាយចឺម ទៅណាមកណាតែងឃើញវត្តមានសង្សាររូបនេះ នៅជិតស្អិតសឹងតែមិនឃ្លាតគ្នាឡើយ សូម្បីតែ នាយចឺម ទៅច្រៀង ក៏អ្នកនាងជូនទៅផ្តល់ជាកម្លាំងចិត្តនៅពីក្រោយឆាកផងដែរ។ តួយ៉ាង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញ នាយចឺម ទម្លាយរូបមួយសន្លឹកថតអោបកៀកកើយនឹងសង្សាររូបស្រស់រូបនេះ ព្រមទាំងបាននិយាយ ទៀតថា៖ “មេធំជូនមកច្រៀង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ សង្សារថ្មី នាយចឺម រូបនេះក៏បានបង្ហោះរូបថតជាមួយលោកនោះដដែល ព្រមទាំងបានសរសេររៀបរាប់យ៉ាងផ្អែមល្ហែមទៀតថា៖ “អូនចង់អោបបងឲ្យពេញៗដៃ អូននិងនៅថែបងគ្រប់វិនាទី”។ ក្រោយឃើញបែបនេះភ្លាម ស្រាប់តែហ្វេនៗ ជាច្រើន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ “មើលម៉ាសគាត់ផង, សមគ្នាណាស់ idoI, អោបទៅ, លេីសជាតិស្ករ, ឱបបានចេះតែឱបទៅ ឲ្យតែអាបងឲ្យឱប, ឣៀនណាស់, ស្រលាញ់idolទាំង២ពេញបេះដូង, អានចប់បានដឹងថាចុងក្រោយពូចឺមប្រយ័ត្នតិចណាអាចេមិនស្លូតទេ, Sweetណាស់idol, ជូនពរអ្នកទាំងពីរស្រលាញ់អស់មួយជីវិត” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

មើលមុខម្ចាស់ខួប គេផង! អីយ៉ា ចំថ្ងៃខួបកំណើត កូនស្រីភ្លោះ នាយក្រឹម ឆ្នាំនេះ មើលទៅរៀបចំយ៉ាងសាមញ្ញ តែទឹកមុខម្នាក់ៗសប្បាយពេញផ្ទះ ពិសេស នាយក្រឹម ជូនពរកូនស្រីទាំងពីរ ឡើងម៉ាឆ្ងាញ់ថា…

ភ្នំពេញ៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាលច្បាស់ហើយ តារាកំប្លែងជើងចាស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅថា នាយក្រឹម នោះ ដែលជាសិល្បករមួយរូប ដែលជោគជ័យលើវិថីសិល្បៈ ខណៈតារាជើងចាស់រូបនេះ ឈានជើងចូលសិល្បៈជាច្រើនឆ្នាំយ៉ាងណាក៏ដោយ ក៏រូបលោកនៅតែអាច ទាញយកប្រជាប្រិយភាពពីសំណាក់មហាជន ខ្លាំងក្លាដដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនេះទៀត ពីមួយឆ្នាំទៅមួយឆ្នាំ លោកកាន់តែមានភាពមមាញឹកជាមួយការងារជាងមុន សឹងតែគ្មានពេលទំនេរទៅហើយ ដែលពេលនេះគេក្រឡេកឃើញថា ជីវភាពរស់នៅរបស់តារាកំប្លែងរូបនេះ មានស្ថានភាពប្រសើរខ្លាំង ជាងតារាកំប្លែងក្នុងក្រុម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ នាយក្រឹម និងអ្នកនាង ស្រីលាភ មានកូនភ្លោះស្រី ដ៏គួរឲ្យស្រលាញ់ មានឈ្មោះ លី ណា និង លីសា ហើយកន្លងមកនេះ ស្រីលាភ ដែលត្រូវជាភរិយា របស់លោក តែងតែបង្ហោះរូបភាព និងវីដេអូ បង្ហាញពីសកម្មភាពកូនភ្លោះស្រី របស់ខ្លួន ជាញឹកញាប់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ទើបតែកន្លងទៅនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ នាយក្រឹម និងស្រីលាភ បានធ្វើពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួនបាត់ នៅឯបុរីអ័រគីដេ មើលទៅពិតជាធំខ្លាំងណាស់ ព្រមទាំងមានម៉ូដស្អាតទាក់ទាញដល់ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅមនុនេះបន្តិច នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញ នាយក្រឹម និងស្រីលាភ បានរៀបចំកម្មវិធខួបកំណើតតូចមួយ ឲ្យកូនភ្លោះរបស់អ្នកទាំងពីរ ពិធីនោះរៀបចំយ៉ាងសាមញ្ញ ប៉ុន្តែមើលទៅម្នាក់ៗសប្បាយរីករាយពេញផ្ទះ កាន់តែពិសេសនោះ នាយក្រឹម បានជូនពរ កូនស្រីទាំងពីរនាក់ខ្លួន បែបនេះថា៖ “ថ្ងៃ២៣ ១១ ២០២១ រីករាយថ្ងៃកំណេីតកូនភ្លោះពុក សូមជូនពរកូនពៅទាំង២របស់ពុក អោយមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៀងវៃ និងមានសំណាងល្អពេញ១ជីវិត” ។ ក្រោយឃើញបែបនេះភ្លាម…

អានបន្ត

ផ្អែមល្ហែមដល់ហើយ! លោក ញ៉ែម សុគន្ធ ដឹកដៃភរិយាទៅលំហែកាយ ទៅកាន់ទឹកដីសៀមរាម ខណៈភរិយាលោក ពរពោះកូនទី២ មើលពិតជាមានសុភមង្គល និងក្តីសុខដល់ហើយ

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាប្រុសលោក ញ៉ែម សុគន្ធ នោះ ដែលជាតារាសម្តែងប្រុស និងជាពិធីករ ដ៏មានប្រជាប្រិយភាពមួយរូប ថែមទាំងបានឆាបយកបេះដូង បានពីហ្វេនៗជាច្រើន ដោយសារតែរូបសម្បត្តិខ្ពស់សង្ហា បើទោះបីរៀបការ និងមានកូនម្នាក់ហើយក្តី តែប្រជាប្រិយភាពតារាប្រុសរូបនេះ នៅតែទទួលបានការគាំទ្រដូចពេលមុនចឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ដោយមួយរយៈពេលនេះ ហាក់ស្ងាត់មុខមាត់ ស្រាប់តែក្នុងវេលាឈប់សម្រាក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញតារារូបនេះ បណ្តើរភរិយាដើរលេងកម្សាន្តយ៉ាងរំភើយ ក្រោយពេលការរីករាលដាលនៃជំងឺកូវីដ១៩ រាងស្រាកស្រាន្តច្រើន ក្នុងទឹកដីខេត្តសៀមរាប ខណៈភរិយារបស់លោក កំពុងពពោះកូនទី២ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ គ្រាន់តែឃើញ រូបភាពប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យបណ្តាលអ្នកគាំទ្រតារាប្រុសរូបនេះ ក៏ច្រណែនភរិយារូបលោកជាខ្លាំង មើលទៅពិតមានក្តីសុខ និងសុភមង្គលខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះ តារាសម្តែងប្រុសរូបនេះ មហាជនក្រឡេកមើលទៅ ហាក់ស្រលាញ់ភរិយាយ៉ាងខ្លាំង រីឯភរិយាវិញ ញញឹមបិទមាត់មិនជិតឡើយ ឃើញហើយរីករាយជំនួស៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ទឹកចិត្តប្រពៃណាស់! កញ្ញា តន់ ចន្ទសីម៉ា បានធ្វើការឧបត្ថម្ភ ១០០លានរៀល ធ្វើរឿងល្អនេះ ផ្អើលអ្នកគាំទ្រ ផ្ទុះការសរសើរយ៉ាងព្រោងព្រាត

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនមិនតិចនាក់នោះទេ ពិតជាចាំបាន អតីតបេក្ខនារី កញ្ញា តន់ ចន្ទសីម៉ា ដែលធ្លាប់បានចូលរួមការប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី២ កាលពីឆ្នាំ ២០១៦។ កាលនោះគេចាំបានថា តន់ ចន្ទសីម៉ា មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ ដែលមកពីខេត្តតាកែវ ព្រមទាំងបានលើកយកបទ «កុំបាច់ដេអូនឲ្យស្រលាញ់គេ» យកមកធ្វើការបកស្រាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជា អតីតបេក្ខនារីរូបនេះ មិនអាចទទួលបានជ័យលីភី ក៏ពិតមែនប៉ុន្តែប្រជាប្រិយភាពរបស់ តន់ ចន្ទសីម៉ា នៅតែទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន រហូតបានក្លាយខ្លួនជាអ្នកចម្រៀងដ៏ល្បីឈ្មោះ ប្រចាំផលិតកម្ម Galaxy Navatra ព្រមទាំងទទួលបានជោគជ័យយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងភាពជោគជ័យទាំងវ័យក្មេងនេះ កញ្ញា តន់ ចន្ទសីម៉ា បានធ្វើរឿងមួយគួរឲ្យភ្ញាក់ផ្អើលមួយធ្វើឲ្យមហាជនជាច្រើន មានការគាំទ្រកោតសរសើរលើរូបនាងជាថ្មី ដោយតារាស្រីរូបនេះ បានឧបត្ថម្ភទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួនទៅដល់ ១០០ លានរៀលដល់សិល្បៈបុរាណ ដូចជាល្ខោនខោល ចាប៉ីដងវែង និង សមាគមអ្នកនិពន្ធខ្មែរ ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កញ្ញា តន់ ចន្ទសីម៉ា រំភើបចិត្តជាខ្លាំង ដោយរូបនាងបានបង្ហាញពីទឹកចិត្តសប្បុរសបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “នាងខ្ញុំ តន់ ចន្ទសីម៉ា សូមឧបត្ថម្ភ ១០០លានរៀល ទៅកាន់សិល្បៈបុរាណដូចជាល្ខោនខោល ចាប៉ីដងវែង នឹងសមាគមអ្នកនិពន្ធខ្មែរ។ល។ តាមរយៈប្រធាននាយកដ្ឋានភាពយន្ត របស់ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងខ្ញុំពិតជារំភើបគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ព្រោះប៉ុន្មានថ្ងៃនេះសីម៉ាទទួលបានការផ្សព្វផ្សាយលើក្រុមហ៊ុនធំៗបីដោយទទួលបានប្រាក់ឈ្នួលដែលមិនធ្លាប់ស្រមៃពីមុនមក នាងខ្ញុំមានតែម្រាមដៃដប់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នា សម្រាប់ភាពជោគជ័យដ៏ធំមួយនេះក្នុងជីវិតខ្ញុំ បើគ្មានការគាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នាទេ សីម៉ា ពិតជាគ្មានថ្ងៃនេះទេ”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត