ស្ដាប់ឭអត់? កញ្ញា ហ៊ិន ចាន់នីរ័ត្ន សួរទៅកាន់លោក សេង មង្គល ថា «ចុះតួស្រីដែលស្រលាញ់ជាងគេ ណាគេ?» លោក មង្គល ឆ្លើយបង្ហើបចុះបង្ហើបឡើង ស្រាប់តែ នីរ័ត្ន ឆ្លើយជំនួសវិញថា…(មានវីដេអូ)

ភ្នំពេញ៖ កន្លងមកនេះ ធ្លាប់មានមហាជន និងហ្វេនៗជាច្រើនចង់ឲ្យ តារាស្រីរូបស្រស់ កញ្ញា ហ៊ិន ចាន់នីរ័ត្ន និងតារាសម្តែងប្រុសរូបសង្ហា លោក សេង មង្គល ក្លាយជាគូស្នេហ៍នឹងគ្នាពិតៗ ក្រោយពីបានឃើញអ្នកទាំងពីរសម្តែងរឿជាមួយគ្នាសក្តិសមគ្នាខ្លាំង និងឃើញសកម្មភាពសិទ្ធស្នាលខាងក្រៅឆាកជាបន្តបន្ទាប់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នាពេលថ្មីៗមកនេះតារាប្រុសស្រីមួយគូនេះ កាន់តែធ្វើឲ្យហ្វេនៗរំភើបចិត្តជាខ្លាំង ក្រោយឃើញវីដេអូខ្លីមួយបង្ហោះនៅលើបណ្តាញសង្គម TikTok ដែលឃើញថា អ្នកទាំងពីរកាន់តែស្និទស្នាលនឹងគ្នាខ្លាំង និយាយសាសងគ្នាទាក់ទងនឹងរឿងរ៉ាវក្នុងការសម្តែងខ្សែភាពយន្ត លើកឡើងពីតួប្រុសតួស្រី ដែលអ្នកទាំងពីរធ្លាប់សម្តែងដោយឡាយឡំនឹងភាពលេងសើចផង មានពាក្យសម្តីផ្អែមល្ហែមដាក់គ្នា ធ្វើឲ្យអ្នកបានមើលវីដេអូនេះហើយលួចញញឹម និងឡើងអៀនគ្រប់ៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយកាន់តែចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវីដេអូខ្លីនោះ គឺកញ្ញា ហ៊ិន ចាន់នីរ័ត្ន បានធ្វើការសាកសួរទៅកាន់លោក សេង មង្គល ថា៖ “តាំងពីសម្តែងរឿងមកថើបតួស្រីបានប៉ុន្មាននាក់?” លោក សេង មង្គល ឆ្លើយថា៖ “គ្រប់តែរឿងហ្នឹង តែបើសួរថាតួស្រីដែរ លោក សេង មង្គល ធ្លាប់ថើបក្នុងរឿងនីមួយៗ ចាប់អារម្មណ៍តួណាជាង….គ្រប់រឿងភាគច្រើននៃតួឯកហើយហ្នឹងតួឯក ចុងក្រោយរឿងឬក៏ពាក់កណ្តាលរឿងចាប់ផ្តើមស្រលាញ់គ្នា យ៉ាងហោចណាស់ក៏បានម៉ាខ្សឺតដែរ….”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នីរ័ត្ន បន្តសួរទៀតថា៖ “ចុះតួស្រីដែលស្រលាញ់ជាងគេ ណាគេ?” ហើយភ្លាមនោះតារាសម្តែងប្រុសរូបនេះ បានឆ្លើយថា៖ “មិនសូវខ្ពស់ ស្បែកស ធ្មេញពឺស…”។ ឆ្លើយបង្ហើបចុះបង្ហើបឡើង ស្រាប់តែ តារាស្រីរូបនេះ ឆ្លើយជំនួសវិញជាឈ្មោះរបស់នាងថា «ហ៊ិន ចាន់នីរ័ត្ន» ដែលហាក់កាន់តែបង្ហើបឲ្យមហាជនកាន់តែមានការសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរខ្លាំងឡើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយវីដេអូខ្លីមួយនេះ កំពុងតែផ្ទុះការចែករំលែកជាខ្លាំងនៅលើបណ្តាញសង្គម TikTok ដែលទទួលបានការចាប់អារម្មណ៍ជាមួយនឹងអ្នកទាំងពីរ ព្រមទាំងមានមហាជន និងហ្វេនៗជាច្រើនកំពុងតែមានចិត្តសង្ស័យ និងបង្កើតជាចម្ងល់ថា តើអ្នកទាំងពីរកំពុងតែមានទំនាក់ទំនងអ្វីនឹងគ្នា?៕ ចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ។

អានបន្ត

តោះមកស្គាល់មុខមាត់កូនខ្មែរ រចនាឈុតតំណាងជាតិ Miss Grand Cambodia ត្រៀមបង្អួតលើឆាក MGI 2021 ខាងមុខនេះ ឯប្រទេសថៃ

ហ្វេសប៊ុក៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញគេហទំព័រហ្វេសបផេក «Miss Grand Cambodia» បានបង្ហាញជាផ្លូវការនូវរូបភាពគំនូរ ក៏ដូចជាឈុតតំណាងជាតិ «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» ដែលត្រូវគ្រងដោយ Miss Grand Cambodia 2021 គឺកញ្ញា ប៉ូគឹមថេង សុតធីតា ក្នុងការប្រកួតលើឆាកអន្តរជាតិនៃ Miss Grand International ហើយនោះ បណ្តាលអ្នកគាំទ្រជាច្រើននៅកម្ពុជា កំពុងស៊ែរចែករំលែក និងសរសើរស្ងប់ស្ងែងយ៉ាងខ្លាំងនៃការច្នៃម៉ូដឈុតតំណាងជាតិនេះយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការកំពុងស៊ែរចែករំលែកឈុតដ៏ល្អប្រណីតពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងក្នុងស្រុក និងក្រៅស្រុកនោះ មហាជនដែលនិយមវិស័យបវរកញ្ញាក៏ចង់ដឹងថា តើអ្នកណាជាអ្នកច្នៃម៉ូដឈុតដ៏ល្អឥតខ្ចោះនៃឈុត «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» នេះឡើង? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឈុតតំណាងជាតិ ដែល Miss Grand Cambodia 2021 នឹងត្រូវបង្ហាញក្នុងកម្មវិធី Miss Grand International 2021 ឈ្មោះ «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» មានការគួសរូបដោយ លោក អាន សាមួន និង ច្នៃម៉ូដដោយ លោក លី ភក្រ្ការដ្ឋហ្វុង និង លោក សាយ ធារ៉ា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ក្រោយពីបានសុសសាយនូវថ្វីដៃដ៏ល្អប្រណីតខាងលើហើយនោះ គេក៏បានឃើញគេហទំពរ័ហ្វេសប៊ុកខាងលើនេះដដែរ បានបង្ហាញមុខយុវជនខ្មែរដែលនៅខាងក្រោយឈុត «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» ថែមទាំងបានសរសេរសាររៀបរាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “នៅពីក្រោយរូបភាពដ៏ស្រស់ស្អាតនិងប្រណីតភាពនៃឈុតតំណាងជាតិ គឺត្រូវលះបង់កម្លាំងកាយកម្លាំងចិត្ត ត្រូវប្រើបេះដូងដែលស្រឡាញ់យកមកច្នៃឈុតប្រណីតភាពមួយនេះបាន អ្នកគ្រប់គ្រងកម្មវិធី យើងពិតជាមានកិត្តិយសនិងមានមោទនភាពបំផុតទៅលើយុវជនកម្ពុជា ជាពិសេសលោក លី ភក្រ្តារដ្ឋហ្វុង នឹងលោក សាយ ធារ៉ា និងក្រុមការងារទាំងអស់ អ្នកអាចបង្ហាញស្នាដៃយ៉ាងអស្ចារ្យនេះ ទៅកាន់ឆាកអន្តរជាតិបានយើងសូមលើកទឹកចិត្តដល់យុវជនកម្ពុជាជំនាន់ក្រោយឲ្យមានភាពក្លាហានបញ្ចេញស្នាដៃ បង្ហាញមុខមាត់ជាតិបង្ហាញអត្តសញ្ញាណជាតិទៅកាន់ពិភពលោក យើងសូមកោតសរសើរ យើងសូមឲ្យតម្លៃ នេះការខិតខំប្រឹងប្រែងលះបង់ ពេលវេលា…

អានបន្ត

កប់ណាស់! អីយ៉ា ស្ងាត់ៗ ស្រាប់តែអ្នកនាង Love Riya បានទិញគ្រឿងអលង្ការ មួយឈុតនេះ ពិសេសម៉ូដស្អាតដល់ហើយ រីឯតម្លៃវិញទៅដល់….

ភ្នំពេញ៖ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយអ្នកនាង Love Riya នោះ គឺជាអ្នកលក់ឡេ និងផលិតផលតាមរយៈប្រព័ន្ធ អនឡាញ ដ៏ល្បីឈ្មោះម្នាក់ ថែមទាំងមានសម្រស់ស្រស់ស្អាតទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ សព្វថ្ងៃនេះអ្នកនាង Love Riya កំពុងសាងក្តីសុខ ជាមួយកូនស្រីបណ្តូលចិត្តរបស់ខ្លួន គឺឈ្មោះ ទែនទែន ព្រមទាំងផ្តល់ភាពកក់ក្តៅ និងបាននាំកូនស្រី ទៅលំហែកាយគ្រប់ទីកន្លែង មិនដែលដាច់ឡើយ។ ខណៈពេលនេះ អ្នកនាង Love Riya កំពុងតែមានទំនាក់ទំនងស្នេហាជាមួយបុរសសង្ហាម្នាក់ផងដែរ គឺលោក ហេង គីមហៀង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានដឹងតម្លៃ ខ្សែក និងក្រវិល ពេជ្រ ដែលអ្នកនាង Love Riya កំពុងតែពាក់ ដែលមានតម្លៃថ្លៃខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ គេក៏បានឃើញគណនីហ្វេសប៊ុកផេកមួយមានឈ្មោះថា «JE MOM Jewelry» បាននិយាយប្រាប់ថា៖ “អរគុណសុីស សំរាប់ការគាំទ្រ ស្រលាញ់ និងទំនុកចិត្តរហូតមក អរគុណសំរាប់ការសសេីរ ទឹកដៃ និងទឹកពេជ្រ ហាងយេីងខ្ញុំ សំរិទ្ធសំរាំងទឹកពេជ្រ និងស្នាដៃជាង យ៉ាងពិសេសជូនអតិថិជន ស្វារេពេជ្រ 5970$ ក្រវិល 2450$”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញ ខ្សែក និងក្រវិល ព្រមទាំងតម្លៃនេះភ្លាម ស្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលទៅ ខំមិន ថា៖ “ស្រលាញ់ម៉ូតនឹងដែរស្រលាញ់ត្រង់ឈ្មោះខ្លួនឯងនឹងម៉ងតែអត់ទាន់មានលុយ, បងយ៉ាស្អាត”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

មុខស្រដៀងគ្នាដូចបងប្អូនបង្កើតចឹង! អ្នកស្រី ទ្រី ដាណា និង ពេជ្រ សោភា ថតដាក់មុខជិតគ្នាដូចកូនភ្លោះ ចាប់អារម្មណ៍ត្រង់ពាក្យនេះពេក ស្រាប់តែហ្វេនៗចូលទៅ ខំមិន ថា…

ហ្វេសប៊ុក៖ មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ អ្នកស្រី ទ្រី ដាណា នោះ ដែលជាម្ចាស់ហាងពេជ្រ និងជាម្ចាស់មុខជំនួញម្នាក់ ដែលកំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈមុខជំនួញកំពុងតែទទួលបានជោគជ័យនោះ អ្នកស្រី ទ្រី ដាណា ក៏ត្រូវបានគេមើលឃើញថាអ្នកស្រីជាមនុស្សមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលអ្នកស្រី បានធ្វើកន្លងមកនេះជាញឹកញាប់ ដែលកើតចិត្តចេញពីចិត្តជ្រះថ្លារបស់អ្នកស្រី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញអ្នកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ ខណៈដែលបានជួបគ្នាលើកដំបូង ជាមួយតារាចម្រៀងស្រីដ៏ល្បីឈ្មោះម្នាក់ ក្នុងផលិតកម្មរស្មីហង្សមាស គឺ ពេជ្រ សោភា ព្រមទាំងនិយាយបែបលែងសើចទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “អ្នក single ជួបគ្នាហើយ” ។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹក និងសារបែបលែងសើចនេះភ្លាម ហ្វេនៗជាច្រើនបាននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាត ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “មុខស្រដៀងគ្នាណាស់បង, Idol ប៉ះIdol ហើយ, មុខស្រដៀងគ្នាបងពេលថតជាមួយគ្នាចឹង, មុខស្រដៀងគ្នាដូចបងប្អូនបង្កើតចឹង, ស្មានតែកូនភ្លោះI dolស្អាតណាស់, មុចស្រដៀងគ្នាបង ស្អាតណាស់, single. ប៉ះគ្នា, អាយដល. ទាំង 2. ស្អាតណាស់, idol និងidol ប៉ះគ្នាហើយរុំភើបណាស់, មុខដូចគ្នាមែសចែ, “៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

គ្រឺតដល់ហើយ! ទិដ្ឋភាពចេញខែ កូនស្រី លោក ឌួង គីមឡុង និងអ្នកនាង ដេត ម៉ារីណា មើលទៅរៀបចំយ៉ាងសាមញ្ញ តែម្នាក់ៗពោរពេញដោយទឹកមុខស្នាមញញឹម ពិសេសនោះ លោក ឌួង ឆាយ ជូនពរក្មួយស្រី ថា…

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានហើយថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញ ប្អូនប្រុសរបស់លោក ឌួង ឆាយ គឺ ឌួង គីមឡុង បានចូលរោងការតាមប្រពៃណី ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះថា ដេត ម៉ារីណា មើលទៅកម្មវិធីនោះរៀបចំតូចតាចមែន ប៉ុន្តែម្នាក់ៗមើលទៅពោរពេញដោយស្នាមញញឹម តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ថ្ងៃតទី២០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ភរិយារបស់លោក ឌួង គីមឡុង បានសម្រាលកូនស្រីម្នាក់ បានដោយជោគជ័យ ទាំងម្តាយ និងកូនមានសុខភាពល្អណាស់ ជាពិសេសនោះ អូនទេវី មុខមាត់ឡើងខ្យូតហ្ម៎ង គួរឲ្យស្រលាញ់ណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោក ឌួង គីមឡុង និងភរិយារបស់លោក បានធ្វើកម្មវិធីតូចមួយស្រាប់ចេញខែ កូនស្រីរបស់ខ្លួន មើលទៅឡើងសាមញ្ញា តែជួជុំគ្រួសារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ អ្នកនាង ដេត ម៉ារីណា បានបង្ហោះសារជូនពរដល់កូនស្រីខ្លួន បែបនេះថា៖ “Little princess Reachtevy 1 month birthday. ម៉ាកៗជូនពរកូន សុខភាពល្អ ជាកូនស្រីស្អាត ឆ្លាត ពូកែ ស្តាប់ដំបូន្មាន. Mak mak love kon so much អគុណម៉ាកយាយ អ៊ុំៗ ពូ មីងសំរាប់កាដូ អូន ទេវី” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះដែរ លោក ឌួង ឆាយ…

អានបន្ត

នរណាមិនស្ងើច! បើផ្ទះវីឡា ដ៏ធំស្កឹមស្កៃ របស់ ជុំ ស៊ីថា សង់ជិតរួចរាល់ ឃើញម៉ូដស្អាតពេក ហ្វេនៗ ចូលទៅ ខំមិន និយាយថា…

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាស្គាល់ច្បាស់ហើយអតីតតារាសម្តែង និងបង្ហាញម៉ូតគឺលោក ជុំ ស៊ី ថា នោះ ដែលរូបលោកធ្លាប់ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន នាប៉ុន្មានឆ្នាំចុងក្រោយមកនេះ រូបលោកបានធ្លាស់ប្តូរអាជីពពីអ្នកសិល្បៈទៅធ្វើជាមន្រ្តីនគរបាលយ៉ាងសង្ហាវិញ។ លោក និងភរិយា មានកូនប្រុសស្រី ដ៏គួរឲ្យស្រលាញ់ ២នាក់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះគេចាំបានថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ អតីតតារាសម្តែងលោក ជុំ ស៊ីថា ទទួលបានកាដូធំចុងឆ្នាំយ៉ាងមានសុភមង្គល ដោយភរិយារបស់លកសម្រាលបានកូនភ្លោះ ៣ យ៉ាងជោគជ័យ មានសុខភាពល្អខ្លាំងណាស់។ កូនភ្លោះទាំង ៣ របស់លោក គឺមានកូនប្រុស ២នាក់ និងកូនស្រី ១នាក់។ ហើយសរុបកូនភ្លោះ ៣នេះ គឺលោក និងភរិយា មានកូនចំនួន ៥នាក់ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងផុតទៅនេះ គេបានឃើញរូបលោកបានបង្ហោះរូបភាពពីផ្ទះវីឡា ដ៏ធំស្កឹមស្កៃរបស់លោក មើលទៅពិតជាធំខ្លាំងណាស់ ព្រមទាំងមានម៉ូដស្អាតឡើងកប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញ ភរិយារបស់លោក បង្ហោះរូបភាពមួយសន្លឹកបង្ហាញពីផ្ទះវីឡានោះ ព្រមទាំងនិយាយប្រាប់ទៀតថា៖ “ជិតរួចរាល់ហេីយចាស ចាំជួបគ្នាក្នុងពិធីឡើងផ្ទះក្នុងពេលឆាប់ៗនេះបងប្អូន”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះផងដែរ គេក៏បានឃើញអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងអារម្មណ៍រំភើបជំនួស ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន ថា៖ “ស្អាតណាស់ បង, Beautiful, ស្អាតណាស់ចេ, Congratulationsស្អាតណាស់, Congratulations sister, វិមានស្អាតណាស់អូន, Very beautiful”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អីយ៉ា ស្ងាត់ៗ ស្រាប់តែ ពិធិការិនី ចាន់ កែវនិមល បានទៅដល់លំហែកាយនៅកន្លែងមួយនេះបាត់ ទៅដល់ភ្លាមដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតៗដល់ហើយ រួចនិយាយប្រាប់ទៀតថា…

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយពិធីការិនី អ្នកនាង ចាន់ កែវនិមល នោះ ដែលជាពិធីការិនីម្នាក់ មានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះអ្នកនាង ពូកែលងពាក្យសំដី ចាក់ទឹកមិនលិចហើយបើនិយាយពីសម្រស់ និងតុបតែងខ្លួនវិញ អ្នកនាង ចាន់ កែវនិមល មិនឲ្យចាញ់តារាល្បីៗ នោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ ទោះបីជាពិធីការិនីរូបនេះ និងស្វាមី មានភាពមមាញឹកបែបណា ក៏នៅតែឆ្លៀតបង្អួតពី ភាពផ្អែមល្ហែមជាមួយគ្រួសារជាទីស្រលាញ់ ពិសេសកូនស្រីបណ្តូលចិត្ត ព្រមទាំងផ្តល់ភាពកក់ក្តៅយ់ាងខ្លាំ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាងតែងតែនាំទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយមិនដែលដាច់នោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ក្នុងអំឡុងពេលពិធីបុណ្យអុំទូក គេបានឃើញតារាស្រីរូបនេះ បានធ្វើដំណើរទៅដល់ទឹកដីខេត្តកំពង់សោមបាត់ ទៅដល់ភ្លាមដាក់ប៉ុន្មានប៉ុស្តិ៍នេះ ឡើងស្អាតៗដល់ហើយ មើលទៅពិតជារ៉ូមែនទិកជាមួយម្ចាស់បេះដូង ព្រមទាំងកូនស្រីជាទីស្រលាញ់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ និមល ក៏បាននិយាយប៉ុន្មានម៉ាត់ទៀតថា៖ “ទាំងប្តីទាំងប្រពន្ធធ្វើការរាល់ថ្ងៃ បើមិនឆ្លៀតខ្លះ មិនលួចរត់ខ្លះទេគឺថា… សំខាន់ខាងប្រុសបើកឡានបណ្តើរប្រជ៉ំបណ្តើរ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពស្អាតៗ និងសារមួយឃ្លានេះភ្លាម ស្រាប់តែហ្វេនៗ ទប់ចិត្តមិនបានក៏នាំគ្នាចូលទៅ ខំមិន បង្ហាញអារម្មណ៍បែបនេះ ថា៖ “ឃើញអ្នកបង sweetពេក ចង់បានប្ដីដែរ, ស្អាតណាស់my idol ️នៅអូតែលណាបង, អាណិតអ្នកដេកស្អាតផង, Romantic ណាស់ចែ, ច្រណែនអ្នកបានដេីរលេង, ក្ដីសុខផ្លូវចិត្តបងសំម្លាញ់, ក្តីសុខណាស់បងអើយ,” ៕ ប្រិយមិត្តចង់ដឹកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

គ្រួសាររីករាយ! អីយ៉ា ស្ងាត់ៗ ស្រាប់តែលោក ខេមរៈ សិរីមន្ត និងភរិយា នាំកូនៗ ទៅដើរលេងកម្សាន្តទៅដល់ទឹកដីអង្គរបាត់ ព្រមទាំងដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតៗណាស់ ព្រមទាំងភ្ជាប់ពាក្យប៉ុន្មានម៉ាត់ ទៀតថា….

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយថា លោក ខេមរៈ សិរីមន្ត នោះ ដែលជាតារាចម្រៀងប្រុសម្នាក់ដ៏មានឈ្មោះល្បីល្បាញម្នាក់ ក្នុងផលិតកម្មរស្មីហង្សមាស ហើយបទចម្រៀងជាច្រើនរបស់លោក នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ រូបលោក កំពុងសាងក្តីសុខ ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់លោក ដោយតារាប្រុសរូបនេះ និងភរិយា មានកូនចំនួន ៣ នាក់ កូនប្រុសច្បង មានឈ្មោះថា ខេមរៈ មន្តស្នេហ៍ កូនស្រីកណ្តាល មានឈ្មោះថា ខេមរៈ ស្រ្តី និងកូនស្រីពៅ មានឈ្មោះថា ខេមរៈ រាជីនី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ បើនិយាយពីជិវិតស្វាមី ភរិយាតារាចម្រៀងរូបនេះវិញ ពីមួយថ្ងៃទៅមួយថ្ងៃ ចំណងស្នេហាប្តីប្រពន្ធអកទាំងពីរកាន់តែរឹងមាំ ហើយល្អូកល្អើននឹងគ្នា មិនចាញ់គូស្នេហ៍វ័យក្មេងប៉ុន្មានឡើយង។ មួយវិញទៀត គ្រប់ពេល គេតែងតែឃើញតារារូបនេះ បង្ហោះរូបភាពផ្អែមល្ហែម អោបថើប ភរិយយ៉ាងរ៉ូមែនទិកតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញលោក ខេមរៈ សិរីមន្ត និងភរិយា នាំកូនៗទាំង ៣នាក់ ទៅដើរលេងកម្សាន្ត ដល់ទឹកដីអង្គរបាត់ ព្រមទាំងដាក់ប៉ុន្មានប៉ុស្តិ៍នេះ មើលទៅស្អាតៗដល់ហើយ ពិតជាពោរពេញដោយក្តីសុខ និងសុភមង្គលណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ខេមរៈ សិរីមន្ត ក៏បានភ្ជាប់ពាក្យប៉ុន្មានម៉ាត់ទៀតថា៖ “ប្រឹងធ្វើការខ្លះកំដរគ្រួសារដើរលេងខ្លះជាសុភមង្គលរបស់ខ្ញុំ”។ ក្រោយឃើញរូបភាពស្អាតៗ និងពាក្យប៉ុន្មានម៉ាត់នេះភ្លាម ហ្វេនៗជាច្រើននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ “រីករាយណាស់ជូនពរឱ្យសុខភាពល្អទាំងអស់គ្នា, ស្អាត់ណាស់អាយដល, នាំកូនប្រពន្ធទៅដើរលេងមើលខនសឺត លឺថាខេមៈ សេរីមន្ដ មកច្រៀង, ក្តីសុខគ្រួសារមានតម្លៃមិនអាចកាត់ថ្លៃបាន, គ្រួសាររីករាយ, Idolជាប្តីល្អ, ស្អាតណាស់អាយដល, បងសុំបទតាមរកស្នេហ៍នៅសៀមរាបមួយមកបង” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត