មានរឿងអីចេះ? ស្រាប់តែអ្នកនាង ផន សុផារី បង្ហោះសារមួយ យ៉ាងកំសត់ បែបនេះ ដោយបាននិយាយរៀបរាប់ ថា….

ហ្វេសប៊ុក៖ មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយថា អ្នកនាង ផង សុផារី នោះ ដែលជាអតីតតារាកំប្លែងដ៏ល្បីឈ្មោះម្នាក់ ដែលធ្លាប់រួមក្រុមជាមួយ នាយពាក់មី ព្រមទាំងជាអ្នកសម្តែង ល្ខោនបាសាក់ម្នាក់យ៉ាងស្ទាត់ជំនាញផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រាប់តែ អ្នកនាង ផង សុផារី បានបង្ហោះសារមួយ ទាំងកំសត់ថា៖ “ទីបំផុត ថ្ងៃដែលរង់ចាំ ក្លាយជាថ្ងៃដែលកំសត់លើសថ្ងៃធម្មតា កុំចាំខ្ញុំអី ខ្ញុំមិនបាន live ល្ខោនបាសាក់ជូនបងប្អូនទស្សនាទេ ព្រោះអាជ្ញាធ មិនអនុញ្ញាតអោយក្រុមខ្ញុំសម្តែងទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្តាយការគាំទ្រ ស្តាយសមត្ថភាព ទេពកោសល្យ របស់ពូមីង អ៊ុំ និងម៉ាក់ ពីមួយឆ្នាំទៅមួយឆ្នាំវយ័របស់ពួកគាត់កាន់ច្រើន តើសិល្បៈល្ខោនបាសាក់មួយនេះពិតជាមិនអាចសម្តែងតទៅទៀតទោះបីមុខរបរគ្រប់យ៉ាងអាចដំណើរការជាធម្មតាក៏ដោយមែនទេ? ព្រោះតែការស្រលាញ់ ចង់ថែវប្បធម៍ កេរ្តិ៍ដំណែលពីដូនតា ទើបគ្រួសារខ្ញុំតស៊ូថែរក្សាមកដល់ថ្ងៃនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើតទៅថ្ងៃមុខ ឈ្មោះវង់សិល្បះ ភីសុគន្ធី ត្រូវបញ្ចប់តែត្រឹមនេះមែនទេ ? អារម្មណ៍ពេលនេះខ្ញុំពិតជាបាក់ទឹកចិត្ត អាណិតដល់បងប្អូនសិល្បៈដែលរស់លាក់ទេពកោសល្យ អាណិតទឹកមុខរបស់ពួកគាត់នៅពេលដែលត្រូវត្រឡប់ទៅផ្ទះវិញដោយមិនបានសម្តែង , ខ្ញុំគ្រាន់តែឆ្ងល់សំរាប់ច្បាប់ខាងក្រោមនេះ សូមជួយស៊ែរអោយខ្ញុំអស់ចិត្តផង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ អ្នកនាង ផន សុផារី ក៏បានបន្ថែមទៀតថា៖ “មើលរូបនេះហើយ ទឹកភ្នែកស្រក់ចុះ ទាំងមិនមែនពេលសំដែង ព្រោះស្តាយពេលវេលាល្អៗ ប៉ុន្តែបន្តិចទៀតប្រហែលគ្មានទិដ្ឋភាពបែបនេះទៀតទេ អរគុណណាស់បងប្អូន ចំពោះការខមិននិងស៊ែរ ទោះបីបងប្អូនខ្លះមិនមែនជាអ្នកសិល្បះក៏ដោយ ត្រឹមតែការគាំទ្រ ឈឺឆ្អាល ការខ្លាចបាត់បង់សិល្បះមួយនេះ ក៏បងប្អូនចូលរួមចំណែកថែរក្សាសិល្បះមួយនេះដែរ នាងខ្ញុំ ព្រមទាំងគ្រួសារសិល្បះ ភីសុគន្ធីទាំងអស់ និងខិតខំបន្តទៅមុខទៀតទោះបីមិនបានចេញសម្តែងផ្ទាល់ជូនពុកម៉ែបងប្អូនទស្សនាក៏ដោយ បន្តិចទៀតខ្ញុំនិងម៉ាក់ និងមកធ្វើការlive ដើម្បី ស្រាយចម្ងល់ផ្សេងៗពីបងប្អូនទាំងអស់គ្នា …”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ស្អាតដល់ហើយ! អីយ៉ា ចំថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាន់ កែវនិមល ដាក់ប៉ុន្មានប៉ុស្តិ៍នេះ សមសួនណាស់ ដល់ថ្នាក់ហ្វេនៗ ក៏និយាយ ថា…

ភ្នំពេញ៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយពិធីការិនី អ្នកនាង ចាន់ កែវនិមល នោះ ដែលជាពិធីការិនីម្នាក់ មានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះអ្នកនាង ពូកែលងពាក្យសំដី ចាក់ទឹកមិនលិចហើយបើនិយាយពីសម្រស់ និងតុបតែងខ្លួនវិញ អ្នកនាង ចាន់ កែវនិមល មិនឲ្យចាញ់តារាល្បីៗ នោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិណាស់ បច្ចុប្បន្ននេះ ពិធីការិនីរូបនេះ កំពុងសាងក្តីសុខ ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់អ្នកនាង ជាមួយកូនស្រីបណ្តូលចិត្ត ព្រមទាំងបានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង តែងតែនាំទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយមិនដែលដាច់នោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅមនុនេះបន្តិចនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គេបានឃើញអ្នកនាង ចាន់ កែវនិមល បានបង្ហោះរូបភាពពីរបីសន្លឹកនេះ ដែលស្លៀកពាក់ឈុតបែបប្រពៃណីខ្មែរ មើលទៅឡើងស្អាតសមសួនដល់ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ហ្វេនៗជាច្រើន ដែលជាអ្នកគាំទ្របាននាំគ្នាចូលទៅ ខំមិន បង្ហាញអារម្មណ៍បែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “មិនសរសើរបងស្រីខ្ញុំមិនបានតែម្តង, បងស្រីរបស់ប្អូននៅតែស្អាតជានិច្ច, ស្អាតកប់បង, ស្អាតណាស់ម៉ាក់មីង, គេផ្សេងបុណ្យអុំទូកគេថតជាមួយទូក ចំណែកបងខ្ញុំថតជាមួយអង្រុត, ស្អាតណាស់បងអើយ, ស្អាតណាស់បងស្រី, ស្រស់ស្អាតខ្លាំងណាស់, ស្អាតណាស់ ចំលងម៉ូតមួយ, សមសួនណាស់ពៅមាស” ៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត