ម៉ែរួយ និយាយរៀបរាប់ទាំងអួលដើម.កសម្រក់ទឹកភ្នែក ពេលនិយាយរឿងផ្តើមស្នេហ៍ជាមួយស្វាមី…(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញលោកជំទាវឧកញ៉ា ស្រី ណារួម ហៅថា ម៉ែរួយ បានសម្រេចចិត្ត ចូលរោងការតាមប្រពៃណីខ្មែរ ជាមួយបុរសរាងសង្ហាម្នាក់មានឈ្មោះថា តារា សុខនៅ ដែលមើលទៅអ្នកទាំងពិតជាសាកសមគ្នាណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងថ្ងៃសិរីសួស្តីនេះ គេបានឃើញ ម៉ែរួយ ពិតជាស្រស់ស្អាតខ្លាំងណាស់ មើលសឹងតែមិនស្គាល់ ដោយបានធ្វើការតុបតែងខ្លួន និងបានស្លៀកឈុតប្រពៃណីខ្មែរបានយ៉ាងសមសួនបំផុត ក្នុងថ្ងៃមង្គលនេះផងដែរ គេបានឃើញមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ទាំងសងខាង និងក្រុមការងារយ៉ាងច្រើនកុះករ ដោយទឹកមុខសប្បាយរីករាយណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នាថ្ងៃមង្គលរបស់ខ្លួន ម៉ែរួយ ក៏បានទម្លាយអារម្មណ៍ពិតរបស់ខ្លួន ទាំងក្តីរំភើបចិត្តជាខ្លាំង បែបនេះថា៖ “ច៎ាសូមជុំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះពិតជារំភើបរីករាយមែនទែន ចឹងសុំសារជូនពរពីបងប្អូនម្នាក់មួយ ក្នុងនាមជាស្រ្តីដែលបានចូលរោងការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំជឿថាបងប្អូនទាំងអស់គ្នាមិនថានារីណាក៏ដោយ គឺរំភើបអត់ខុសពីនាងខ្ញុំទេ អ្វីដែលសំខាន់បានការជូនពរពីបងប្អូនទាំងអស់គ្នា រឹតតែរំភើបនិងមានក្តីសុខ ហើយក៏សុំជូនពរបងប្អូន ដែលនៅលីវ ឬបងប្អូនដែលកំពុងរើសគូ ឲ្យបងប្អូនបានឆាប់ជួបគូស្រក ដែលល្អគេហៅថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានចូលពិធីមង្គលការបានដោយរលូត….ដូចនាងខ្ញុំដែរច៎ា អ្នកទាំងអស់គ្នាដឹងម៉េចអត់? កូនៗខ្ញុំរំភើបជាងខ្ញុំទៀត ថាខ្ញុំទៅសាមីខ្លួន ពួកគាត់នឹងមិនចេះនិយាយទេបងប្អូន ខំមិនពាក្យមិញត្រូវហើយ ជ័យយោម៉ែខ្ញុំមានអ្នកយកហើយ គឺគាត់ភ័យខ្លាចតែអត់មានអ្នកយកហ្ម៎ង…”។ ដោយឡែក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញគណនីហ្វេសប៊ុកមួយមានឈ្មោះថា «Seng Hok Heng» បានទម្លាយវីដេអូមួយ ប្រមាណជា ៣នាទី ម៉ែរួយ បាននិយាយរៀបរាប់ទាំងអួលដើម.ក ប្រាប់ពីមូលហេតុ និងប្រវត្តិនៃការស្រលាញ់គ្នាជាមួយនឹងស្វាមីយ៉ាងដូច្នេះថា៖ “ក៏មានពេលខ្ញុំអត់ស្រួលខ្លួន ខ្ញុំឈឺអញ្ចឹងណា យាយឈឺអីអញ្ចឹងដែរ គាត់ខ្នះខ្នែងខ្លាំងណាស់ ពេលហ្នឹងរបៀបថាក្នុងចិត្តវាក្តុកក្តួល ធម្មតាយើងស្រី យើងមករស់នៅនឹង(និយាយហើយរំភើប) ដល់ពេលយើងឃើញមនុស្សម្នាក់ ដែលចាប់អារម្មណ៍យើង ហើយយើងក៏មានបងប្អូន ក្រុមគ្រួសារនៅជាមួយដែរ ក៏ប៉ុន្តែយើងអត់ដែរទទួលអារម្មណ៍នឹងពីអ្នកដែលយើងស្គាល់កន្លងមក…

អានបន្ត

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀង ទេព បូព្រឹក្ស បានបញ្ចេញបទចម្រៀងថ្មី «វីរនារី» រំលេចដោយ មរតកខ្មែរ គ្រាន់តែឃើញ MV Teaser ប៉ុន្មានវិនាទីឡើងផ្ទុះកក្រើក…(មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ហ្វេនៗជាច្រើនដែលជាអ្នកគាំទ្ររបស់តារាចម្រៀងស្រីដ៏ល្បីឈ្មោះកញ្ញា ទេព បូព្រឹក្ស ប្រហែលជាបានដឹងហើយថា ដំណើរការនៃការថត MV ថ្មីរបស់នាងមានចំណងជើងថា «វីរនារី»។ យ៉ាងណាមិញ ក្រោយ MV «វីរនារី» បានចេញ Teaser ផ្លូវការទី ១ហើយនោះ ដែលធ្វើឲ្យមហាជនអ្នកគាំទ្រកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Teaser ដំបូងមានត្រឹមរយៈពេល ២០វិនាទី នៃ MV «វីរនារី» កញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យអ្នកគាំទ្រខ្លួន និងបណ្តាលអ្នកទស្សនាជាច្រើនកំពុងតែពុះកញ្ជ្រោល កាន់តែចង់ឃើញ Full MV ដែលជាស្នាដៃរបស់កំពូលតារាចម្រៀងវ័យក្មេងរូបនេះយ៉ាងខ្លាំង ព្រោះតែត្រឹម Teaser ប៉ុណ្ណោះគឺពិតជាមានភាពទាក់ទាញខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រយៈពេលប្រមាណជាង ២០វិនាទីនេះ មានផ្នែកខ្លះៗនៃ MV របស់កញ្ញា ទេព បូព្រឹក្ស បានបង្ហាញពីភាពអង់អាចរបស់ស្រ្តីខ្មែរយ៉ាងខ្លាំងខ្លានៅសម័យបុរាណ។ បន្ថែមពីនោះទៅទៀត ទាំងសម្លៀកបំពាក់ ប្លង់ថត និងសម្ភារតុបតែងក្នុង MV នេះគឺពិតជាបង្ហាញឲ្យឃើញនូវអត្តសញ្ញាណជារបស់ខ្មែរយ៉ាងពិតប្រាកដ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

តារាសម្តែងលោក អៀង ចេនឡា រំភើបចិត្តជាខ្លាំង ក្រោយ សម្តេច ទាំងពីរ ផ្តល់អំណោយចំនួន ១ម៉ឺនដុល្លារ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ តារាសម្តែងលោក អៀង ចេនឡា បានបង្ហោះសារប្រកបដោយក្តីរំភើប និងត្រេកអរជាពន់ពេក ក្រោយទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួនទឹកប្រាក់ ១ម៉ឺនដុល្លារសម្រាប់ព្យាបាលជំងឺ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីថវិកាដ៏ច្រើនសន្ធឹកសន្ទាប់ពីសម្តេចទាំងទ្វេនេះ លោក អៀង ចេនឡា ក៏ទទួលបានប័ណ្ណសរសើរពីសមាគមអ្នកនិពន្ធខេមរៈ ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសេចក្តីរំភើបចិត្តជាខ្លាំងបំផុតនេះ លោក អៀង ចេនឡា បានសរសេររៀបរាប់ទាំងក្តីក្តុកក្តួលនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “កូនរំភើបឡើងស្រក់ទឹកភ្នែក នៅពេលបានទទួល អំណោយដ៏ថ្លៃថ្លាពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចំនួន១មុឺនដុល្លារ តាមរយៈឯកឧត្តមចាន់ កុលបុត្រ កូនសូមគោរពជូនពរសម្ដេចពុក និង ក្រុមគ្រួសារ សូមមានសុខភាពល្អ កំលាំងពលំមាំមួន ដើម្បីបន្តដឹកនាំ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និង ការអភិវឌ្ឍន៍ ជានិច្ចនិរន្តរ៍”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា ស្ងាត់ៗ ស្រាប់តែអ្នកនាង ផន សុផារី បានទិញកាដូដ៏ពិសេសមួយនេះមក surprise ស្វាមីចឹងហ្ម៎ង មុនថ្ងៃខួបកំណើត បើកមើលភ្លាមស្រាប់តែឃើញ នោះគឺ….

ភ្នំពេញ៖ ពុកម៉ែបងប្អូនជាច្រើនពិតជាស្គាល់ច្បាស់ហើយ អ្នកនាង ផន សុផារី នោះ ដែលជាអតីតតារាកំប្លែងដ៏ល្បីឈ្មោះម្នាក់ ដែលធ្លាប់រួមក្រុមជាមួយ នាយពាក់មី ព្រមទាំងជាអ្នកសម្តែង ល្ខោនបាសាក់ម្នាក់ យ៉ាងស្ទាត់ជំនាញផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយអតីតតារាកំប្លែងរូបនេះ បានចូលរោងការ និងបានសាងគ្រួសារជាមួយស្វាមី ព្រមទាំងទទួលបានកូនស្រីម្នាក់ឈ្មោះថា ប៊ែលឡា ជាចំណងដៃ នោះ។ ក្រោយមកទៀត នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ អ្នកនាង បានសម្រាលកូនស្រីទី២ របសខ្លួន ដោយជោគជ័យម្នាក់ទៀត ដែមានឈ្មោះថា គឺ អ៊ែលលី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយមុខជំនួញកាន់តែរលូន ស្រាប់តែនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ គេបានឃើញអតីតតារាកំប្លែងស្រីរូបនេះ បានសូត្រមន្តឡើងវីឡាថ្មីមួយខ្នងទៀតដែលស្ថិតនៅក្នុងបុរីប៉េងហួតបឹងស្នោ។ ក្នុងនោះផងដែរ ផន សុផារី ក៏បានភ្ជាប់សារយ៉ាងខ្លីមួយទៀតប្រាប់ថា៖ “សូត្រមន្តទ្បើងផ្ទះថ្មី”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅមនុនេះបន្តិចនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញ អ្នកនាង ផន សុផារី បានបង្ហាញកាដូពិសេសមួយទៀតហើយ ដែលបានទិញជូនស្វាមី surprise ក្នុងថ្ងៃខួបកំណើត រួចនិយាយប្រាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “រីករាយថ្ងៃកំណើតណាប្តីសម្លាញ់ …ជូនពរអោយបងសុខភាពល្អ សំរេចជោគជយ័ការងារដែលបងប៉ងប្រាថ្នា ជាពិសេស សូមអោយរៀមរ៉ាផឹកមិនងាយស្រវឹង ផឹកមិនបាច់ប្រឹង ឈ្នះបងប្អូនទាំងឡាយទាំងពួង …កាដូមួយនេះតំណាងអោយពេលវេលា អោយពុំងារផឹកចេះមើលម៉ោង” ។ បន្ទាប់ពីបាន ទទួលកាដូនេះភ្លាម ស្វាមី អ្នកនាង ផន សុផារី រំភើបចិត្តរកពាក្យមកនិយាយមិនបាន ព្រមទាំងទម្លាយអារម្មណ៍របស់ខ្លួនចេញមកថា៖ “Happy my birthday អគុណប្រពន្ធសម្លាញ់ដែរបាន surprise មុនថ្ងៃខួបកំណើត នឹង…

អានបន្ត

ប្តីប្រពន្ធគេឡើងទំនង! ថ្ងៃបុណ្យអុំទូកជិតមកដល់ ស្រាប់តែលោក នី រតនា និងភរិយា ដាក់មួយបទនេះច្រៀងរួមគ្នា លើកដំបូង ស្ដាប់ហើយពិរោះដល់ហើយ ដល់ថ្នាក់ហ្វេនៗ ចូលទៅ ខំមិន ថា…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានដឹងច្បាស់ហើយថា លោក នី រតនា គឺជាតារាចម្រៀងប្រុសដ៏ល្បីឈ្មោះម្នាក់ប្រចាំផលិតកម្មរស្មីហង្សមាស ក្រោយពីរូបគេបានប្រឡងជាប់ និងក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Cambodia Idol រដូវកាលទី១ បានសាងភាពល្បីល្បាញជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយសាងឈ្មោះល្បីល្បាញរួចមក ស្រាប់តែម្ចាស់ពានរង្វាន់ Cambodia Idol រូបនេះក៏បានបញ្ចប់ភាពនៅលីវរបស់ខ្លួន ព្រមទាំងបានរៀបការជាមួយនឹងភរិយាដ៏ស្រស់ស្អាតម្នាក់ ហើយបច្ចុប្បន្ននេះ ពួកគេទាំងពីរនាក់ទទួលបានកាដូកូនស្រីដ៏គួរឲ្យក្នាញ់ម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាញឹកញាប់ គេសង្កេតឃើញថាគ្រួសារមួយគូនេះ តែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក ហើយទៅណាមកណាបង្ហោះរូបភាពបែបស្វីតៗ មករហូតនៅលើគណនីហ្វេសប៊ុករបស់ខ្លួនជាហូរហែផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញលោក នី រតនា និភរិយា បានធ្វើការបកស្រាយបទចម្រៀងរួមគ្នា ឡើងវិញ ជាលើកដំបូង មួយបទនេះមានចំណងជើងថា៖ «អ្នកណាគោះទ្វារ» ដេលជាសំនៀងដើមរបស់ លោក ណូយ វ៉ាន់ណេត និងលោកស្រី ហ៊ឹម ស៊ីវន ច្រៀងឡើងវិញដោយ លោក នី រតនា និង ថេសា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ លោក នី រតនា បាននិយាយប្រាប់ទៀតថា៖ “សូមផ្ញើបទចំរៀងប្រជាប្រិយខ្មែរមួយបទជូនបងប្អូនស្តាប់កំសាន្ត ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និង បណ្តែតប្រទីបនាពេលខាងមុខនេះ”។ ក្រោយស្ដាប់បទនេះចប់ភ្លាម បានធ្វើឲ្យហ្វេនៗជាច្រើន ដែលជាអ្នកគាំទ្របាននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ “ពិរោះណាស់បងសំលាញ់ទាំងពីរ, ពិរោះបង, សមគ្នាណាស់អ្នកទាំងពីរ, ពិរោះណាស់បងតែចង់ឃើញបងស្រីចៀងញាក់ចង់ឃើញក្បាច់រាំ, ពិរោះណស់អាយដល, ប្តីប្រពន្ធគេឡើងទំនង, ស្រលាញ់បងទាំងពីរណាស់”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

អានបន្ត

ក្រោយសាងឈ្មោះល្បីរន្ទឺ នៅសុខៗ ស្រាប់តែ តន់ ចន្ទសីម៉ា បានទម្លាយរឿងអតីតមួយនេះចេញមក ផ្អើលគេឯងអស់…

ភ្នំពេញ៖ កញ្ញា តន់ ចន្ទសីម៉ា គឺជាតារាចម្រៀងស្រីវ័យក្មេងម្នាក់ដ៏លីឈ្មោះ ប្រចាំផលិតកម្ម Galaxy Navatra បច្ចុប្បន្ននេះ សីម៉ា កាន់តែលេចធ្លោខ្លាំងឡើងក្នុងវិស័យចម្រៀង ស្ទើរតែគ្រប់ទម្រង់ទៅហើយ។ ទោះបីជាទើបសាងកេរ្តិ៍ឈ្មោះជាតារាចម្រៀងរយៈពេលខ្លីក៏ពិតមែន តារាចម្រៀងស្រីជាគ្រាប់ពេជ្រប្រចាំផលិតកម្ម Galaxy Navatra រូបនេះមានសន្ទុះការគាំទ្រសឹងគ្រប់បទចម្រៀងដែលនាងបានបកស្រាយកន្លងមកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើរំលឹកឡើងវិញ មុននឹងបោះជំហានចូលក្នុងវិស័យសិល្បៈដោយ សីម៉ា បានចូលរួមការប្រកួតកម្មវិធី The Voice Cambodia នោះ កញ្ញាតន់ ចន្ទសីម៉ា ក៏ធ្លាប់មានឈ្មោះល្បីរន្ទឺទូទាំងប្រទេសកាលពីនៅរៀន ទៅលើផ្នែកស្មូត ដោយរូបនាងគឺជាអតីតសិស្សជ័យលាភីស្មូតកំណាព្យលេខ ១ប្រចាំខេត្តតាកែវ ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនេះទៅទៀត ដោយនាពេលថ្មីៗនេះតារាចម្រៀងស្រីប្រចាំផលិតកម្ម Galaxy Navatra រូបនេះក៏បានបង្ហោះឲ្យដឹងទៀតថា រូបនាបានចូលរៀនតាំងពីអាយុ ៥ឆ្នាំ ពោលគឺតាំងពីមិនទាន់គ្រប់អាយុចូលរៀនថ្នាក់ទី១ ប៉ុន្តេគ្រូព្រមទទួលឲ្យចូលរៀន ក៏ព្រោះតែទេពកោសល្យពីកំណើតមួយ នោះគឺទេពកោសល្យច្រៀងនេះឯង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញ តន់ ចន្ទសីម៉ា បានបង្ហោះរូបកាលពីអាយុ ៥ឆ្នាំ ព្រមទាំងនិយាយរៀបរាប់ប្រាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “កាលអាយុ5ឆ្នាំខ្ញុំទៅសាលាជាមួយបងស្រី ខ្ញុំយំចង់ចូលរៀន កាលនោះសាលាមិនទាន់ទទួលទេព្រោះមិនគ្រប់អាយុ ទទួលត្រឹមអាយុ6ឆ្នាំ តែនៅពេលដែលខ្ញុំយំពេកអ្នកគ្រូសួថា ចង់រៀននឹងចេះអីខ្លះ? ហើយខ្ញុំក៏ឆ្លើយថាចេះច្រៀង អ្នកគ្រូក៏អោយច្រៀង. ហើយអ្នកគ្រូឃើញច្រៀងបានល្អរួមនិងភាពក្លាហានក៏សម្រេចចិត្តទទួល? សូមសួរបងប្អូនទាំងអស់គ្នាវិញចូលរៀននៅអាយុប៉ុន្មានដែរ?”៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត