ស្អាតៗ ខ្លាំងណាស់! អីយ៉ា ក្រោយរៀបការបាន ១ថ្ងៃ ស្រាប់តែ ម៉ែរួយ បានទម្លាយរូបភាពជាច្រើនសន្លឹក ព្រមទាំងបាន និយាយពីអារម្មណ៍របស់ខ្លួនចេញមក ថា….

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយលោកជំទាវឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ នោះ ដែលកំពុងជោគជ័យជាខ្លាំងលើមុខជំនួញរបស់ខ្លួន។ ក្រៅពីមុខជំនួញជោគជ័យគួរឲ្យកត់សម្គល់ មហាជនតែងតែឃើញ ម៉ែរួយ ចូលរួមក្នុងកិច្ចការសង្គមជាច្រើនមិនដែលដាច់នោះដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ម៉ែរួយ បានចូលរោងការតាមប្រពៃណីហើយ ជាមួយបុរសសង្ហាម្នាក់ មើលទៅពិតជាសមគ្នាណាស់ ក្នុងថ្ងៃពិសេសនេះ គេបានឃើញ ម៉ែរួយ ស្អាតប្លែកណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងថ្ងៃសិរីសួស្តីនេះ គេបានឃើញ ម៉ែរួយ ពិតជាស្រស់ស្អាតខ្លាំងណាស់ មើលសឹងតែមិនស្គាល់ ដោយបានធ្វើការតុបតែងខ្លួន និងបានស្លៀកឈុតប្រពៃណីខ្មែរបានយ៉ាងសមសួនបំផុត ក្នុងថ្ងៃមង្គលនេះផងដែរ គេបានឃើញមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ទាំងសងខាង និងក្រុមការងារយ៉ាងច្រើនកុះករ ដោយទឹកមុខសប្បាយរីករាយណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នាថ្ងៃមង្គលរបស់ខ្លួន ម៉ែរួយ ក៏បានទម្លាយអារម្មណ៍ពិតរបស់ខ្លួន ទាំងក្តីរំភើបចិត្តជាខ្លាំង បែបនេះថា៖ “ច៎ាសូមជុំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះពិតជារំភើបរីករាយមែនទែន ចឹងសុំសារជូនពរពីបងប្អូនម្នាក់មួយ ក្នុងនាមជាស្រ្តីដែលបានចូលរោងការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំជឿថាបងប្អូនទាំងអស់គ្នាមិនថានារីណាក៏ដោយ គឺរំភើបអត់ខុសពីនាងខ្ញុំទេ អ្វីដែលសំខាន់បានការជូនពរពីបងប្អូនទាំងអស់គ្នា រឹតតែរំភើបនិងមានក្តីសុខ ហើយក៏សុំជូនពរបងប្អូន ដែលនៅលីវ ឬបងប្អូនដែលកំពុងរើសគូ ឲ្យបងប្អូនបានឆាប់ជួបគូស្រក ដែលល្អគេហៅថា បានចូលពិធីមង្គលការបានដោយរលូត….ដូចនាងខ្ញុំដែរច៎ា អ្នកទាំងអស់គ្នាដឹងម៉េចអត់? កូនៗខ្ញុំរំភើបជាងខ្ញុំទៀត ថាខ្ញុំទៅសាមីខ្លួន ពួកគាត់នឹងមិនចេះនិយាយទេបងប្អូន ខំមិនពាក្យមិញត្រូវហើយ ជ័យយោម៉ែខ្ញុំមានអ្នកយកហើយ គឺគាត់ភ័យខ្លាចតែអត់មានអ្នកយកហ្ម៎ង…”។ លុះមកដល់ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ក្រោយ ម៉ែរួយ បានរៀបការ ១ថ្ងៃ ស្រាប់តែបានទម្លាយរូបភាពជាច្រើនសន្លឹក ក្នុងថ្ងៃមង្គលរបស់ខ្លួន ព្រមទាំងពោលពាក្យយ៉ាងមានន័យបែបនេះថា៖ “ថ្ងៃដែលនារីគ្រប់រូបប្រាថ្នា សូមអរគុណបងប្អូនទាំងអស់គ្នារាល់សារជូនពរ កម្មវិធីសិរីមង្គលអាពាហ៏ពិពាហ៏ សូមអធ្យាស្រ័យដែលមិនបានអញ្ជើញមិត្តភក្ដិជិតឆ្ងាយព្រោះកម្មវិធីលក្ខណគ្រួសារ” ។ ក្រោយឃើញរូបភាព និងសារដ៏មានន័យបែបនេះភ្លាម បានធ្វើឲ្យហ្វេនៗជាច្រើននៅមិនសុខ ក៏បានចូលទៅ ខំមិន…

អានបន្ត

អ្នកនាង ខ្ញុង រំភើបចិត្តជាខ្លាំង ក្រោយបានម្ចាស់រោងការ នៅតែផ្តល់ឱកាសស្រាប់នាងទៅកាត់សក់ អាចឲ្យនាងបានរកចំណូលបន្ថែម…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តជាច្រើនបានដឹងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១ នេះ តារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើការចេញមុខមកកាន់តុលាការដំបូង ថែមទាំងបានប្រកាសក្ស័យធន និង សារភាពមុខមហាជនថាខ្លួនបានជំពាក់លុយគេជាង ៥០ ម៉ឺនដុល្លារ ពោលគឺ ៥៧២ ០០០ ដុល្លារឯណោះ ដោយអ្នកនាងចាប់ផ្តើមខ្ចីគេតាំងពីដើមឆ្នាំ ២០១៩ ពីម្ចាស់ម្នាក់ យកសងម្ចាស់ម្នាក់ទៀតជាបន្តបន្ទាប់ រហូតដល់ពេលនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដំណឹងនេះ បានធ្វើឲ្យមហាជនជាច្រើននៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើល និងមានចិត្តអាណិតអាសូរដល់អ្នកនាង ខ្ញុង ជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីជិវិតស្ទើរធ្លាក់ដល់ចំណុចសូន្យ ដោយសារតែបំណុល ពេលនេះតារាកំប្លែងអ្នកនាង ខ្ញុង និងស្វាមី កំពុងតែរើបម្រាស់ដើម្បីឲ្យជីវិតមានពន្លឺឡើងវិញ ដោយការខិតខំតស៊ូធ្វើការរកលុយដើម្បីដោះបំណុលគេ ស៊ូលក់ទ្រព្យសម្បតិ្តទាំងអស់របស់ខ្លួន ទាំងផ្ទះ ឡាន និង របស់របរមានតម្លៃផ្សេងៗក្នុងផ្ទះខ្ទេចគ្មានសល់ ដើម្បីធ្វើជាដើមទុនរកស៊ីលក់ប្រហុកផ្អក់ដោះបំណុលគេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ អ្នកនាង ខ្ញុង មានដំណឹងល្អមួយ ដោយត្រូវបានគេអញ្ជើញឲ្យចូមរួមក្នុងកម្មវិធីមួយ។ អ្នកនាង ខ្ញុង បានប្រកាស់ប្រាប់នៅលើហ្វេសប៊ុករបស់អ្នកនាងថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “សូមអរគុណសម្រាប់ការផ្ដល់កិត្តិយសសម្រាប់គ្រួសារនាងខ្ញុំ 28.11.2021 កាត់ស្អាងកោះធំ 4.01.2022 កាត់សក់ច្រៀងល្ងាចកំបូល” ។ ក្រោយបានឃើញបែបនេះហើយ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងអារម្មណ៍រំភើបជំនួស ព្រមទាំងបានចេញមកនិយាយថា៖ “ជូនពរសំណាងល្អហេងហេងណាអូន, ខំប្រឹងឡើង ថ្ងៃណាមួយគ្រាលំបាកនឹងកន្លងផុត ហើយពេលវេលាល្អៗត្រលប់មកវិញ, Grateful for you, ហេងហេង, ជូនពរជោគជ័យណាបងស្រី, ហេងៗបងទាំងពីរ, ក្រោយភ្លៀងមេឃស្រលះ, ស៊ូៗMy idol, ខំតស៊ូណាអ្នកទាំងពីរខ្ញុំជូនពរជ័យ, ជូនពរបងមានអ្នកគាំទ្រនិងហៅកាត់សក់ច្រើនរោងបង, ជូនពរសំណាងល្អ ហេង ហេង, ជូនពរឲអ្នកមីងនិងលោកពូ សំរេចគ្រប់បំណង ស៊ូៗណា ខ្ញុំនិងចាំមីងចូលកំប្លែងនិងលេង2គ្រួសារវិញ…

អានបន្ត

តារាសសម្តែងជើងចាស់លោក ទេព វាសនា បាត់មុខពីសិល្បៈឈឹង តាមពិតសំងំសាងគ្រួសារយ៉ាងមានក្តីសុខ និងមានសុភមង្គល…

ភ្នំពេញ៖ បើរំលឹកទៅដល់តួកុនខ្មែរផ្នែកបុរសជំនាន់ឆ្នាំ ៨០-៩០ មហាជនជាច្រើនច្បាស់ណាស់ ពិតជានឹកឃើញដលតារាប្រុស ទេព រិន្ទដារ៉ូ ខែ ប្រសិទ្ធ ច័ន្ទ រិទ្ធមេធានី យុត្ថារ៉ា ឆានី ពេជ្រ ភារុន យស បូវណ្ណៈ និងតារាប្រុសជាច្រើនរូបទៀត ហើយក្នុងនេះក៏មានលោក ទេព វាសនា មួយរូបផងដែរ ដែលតារាប្រុសល្បីល្បាញមានទេពកោសល្យ និងការសម្តែងធ្វើឲ្យមហាជនចងចាំមិនភ្លេច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីសុះសាយលើវិស័យខ្សែភាពយន្ត ពិសេសសម្តែងក្នុងចម្រៀងកាយវិការខារ៉ាអូខេនោះ កាលពីអំឡុងឆ្នាំ ២០០០ លោក ទេព វាសនា ហាក់បាត់មុខឈឹងលើវិធីសិល្បៈ ដោយធ្វើឲ្យមហាជន និងបណ្តាលអ្នកគាំទ្ររូបលោកបាននឹករឮកដល់រូបលោកជាខ្លាំង ហើយក្មេងៗស្រករក្រោយវិញអាចនឹងភ្លេចមុខលោកផងដែរថាបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីពេលកន្លងទៅនេះ នៅលើបណ្តាញគណនីហ្វេសប៊ុករបស់តារាចម្រៀង និងសម្តែង ស៊ិន ឧត្តមផល្លា ក៏ធ្លាប់បានឲ្យដឹងដែរពី ជីវិតរបស់លោក ទេព វាសនា ក្រោយចាកចេញពីអាជីពជាតារាសម្តែងនៅលើមុខកាមេរ៉ាថា លោកកំពុងតែមានមុខងារជាមន្រ្តីរាជការនៅក្នុងជួរដ្ឋាភិបាលផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនេះទៅទៀត បើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់ តារាសម្តែងល្បីឈ្មោះទសវត្សរ៍ ៩០ លោកទេព វាសនា ក៏តែងតែបង្ហាញពីសកម្មភាពឯកជន ក្នុងជីវិតរស់នៅជាមួយនឹងក្រុមគ្រួសារដ៏មានសុភមង្គលរបស់លោកជារឿយៗផងដែរ។ សព្វថ្ងៃនេះ អតីតតារាសម្តែងប្រុសរូបនេះ មានកូនស្រី ២នាក់ និងប្រុស ១នាក់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត