មើលហើយវីដេអូនេះហើយ មហាជនរំភើបតាម ណាខុន ក្រោយភរិយាខ្លួន បង្ហាញសកម្មភាពផ្អែមល្ហែមបែបនេះ…(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ តារាសម្តែងប្រុសរូបរាងសង្ហា ណាខុន បានបង្ហោះសាររំភើបចិត្តជាខ្លាំង អមជាមួយការអរគុណប្រពន្ធជាទីស្រលាញ់យ៉ាងខ្លាំង ដែលបានរៀបចំនំខេកពញ្ញាក់អារម្មណ៍ខ្លួននៅក្នុងថ្ងៃខួបកំណើត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមរយៈវីដេអូដែលតារាសម្តែង ណាខុន បានបង្ហោះនៅក្នុងឱកាសថ្ងៃខួបកំណើតរបស់លោក ធ្វើឲ្យគេកត់សម្គាល់ឃើញថា ទោះបីជាប្រពន្ធ ណាខុន មានអាយុបងលោកក៏ពិតមែន ប៉ុន្តែមើលទៅអ្នកទាំងពីរហាក់ស្រលាញ់គ្នាផ្អែមល្ហែមជាមួយគ្នាមិនចាញ់គូស្នេហ៍ក្មេងៗប៉ុន្មានឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាងនៅក្នុងវីដេអូថ្ងៃខួបកំណើតតារាប្រុស ណាខុន នោះ គេសង្កេតឃើញថាប្តីប្រពន្ធអ្នកទាំងពីរបានឱបគ្នាទៅវិញទៅមកពោរពេញដោយក្តីស្រលាញ់ និងភាពផ្អែមល្ហែមបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែយ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែលតារាប្រុសរូបនេះ បង្ហាញភាពល្អូកល្អិនជាប្រពន្ធសំណព្វចិត្ត ព្រោះថាកន្លងមក លោកតែងតែបង្ហោះរូបថត ក៏ដូចជាពាក្យស្វីតៗជាមួយប្រពន្ធជារឿយៗ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារវីដេអូខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

នៅស្ងាត់ៗ ស្រាប់តែលោក ខាន់ ជេមស៍ បានទម្លាយវីដេអូមួយនេះចេញមក ព្រមទាំងពោលពាក្យទៅកាន់ភរិយា ខ្លួនថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ គឺលោក ខាន់ ជេមស៍ នោះ ហើយបទចម្រៀងជាច្រើនបទរបស់លោក ស្ដាប់ហើយតែងដក់ក្នុងដួងចិត្តអ្នកស្ដាប់ មិនជិនណាយឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីអាជីពជាអ្នកចម្រៀងមួយនេះ លោកខាន់ ជេមស៍ ក៏កំពុងជោគជ័យខ្លាំងណាសដែរ នូវមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿរ មិននឹកស្មានដល់ដោយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នាពេលថ្មីៗកន្លងផុតទៅ មហាជនជាច្រើន បានឃើញរូបលោកធ្វើពិធីឡើងគេហដ្ឋានផ្ទះថ្មីរបស់លោកផងដែរ មើលទៅពិតជាធំ និងស្រស់ស្អាតខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជារវល់ក្នុងអាជីពជាអ្នកសិល្បៈ និងមុខជំនួញរបស់លោកខ្លាំងប៉ុណ្ណាក៏ដោយ ក៏រូបលោកនៅតែឆ្លៀតពេលទំនេរ នៅក្បែជាមួយគ្រួសារ ផ្តល់ភាពកក់ក្តៅមិនដែលដាច់នោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញលោក ខាន់ ជេមស៍ បានបង្ហោះរូបភាពមួយសន្លឹក ព្រមទាំងបាននិយាយយ៉ាងខ្លីទៀតថា៖ “ទោះជារវលយ៉ាងក៏មិនភ្លេចនាំមេធំដើរលេងដែរ ពេញបេះដូង” ។ លុះមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ រូបលោក បានបង្ហោះវីដេអូខ្លីមួយ បង្ហាញពីសកម្មភាព គ្រាភរិយាខ្លួន ដែលកំពុងមានបង្ហាញត្រង់ជើង ចុះពីលើឡាន នាំដើរលេង ព្រមទាំងពោលពាក្យមួយឃ្លាទៀតថា៖ “សុភមង្គលនិមលនិងបងចងក្រងដោយក្តីស្រឡាញ់ មិនមែនកើតចេញពីលុយ តែឥឡូវកូន៤ហើយបើអត់លុយមិនស្រួលខ្លួនទេម៉ែវា” ។ ក្រោយឃើញបែបនេះភ្លាម ដល់ថ្នាក់ហ្វេនៗ នាំគ្នានិយាយឡើងត្រង់ៗថា៖ “ប្ដីល្អចេះស្រលាញ់ប្រពន្ធចេះអោបក្រសោបប្រពន្ធចឹងឯង, ទេសភាពស្អាតណាស់បង, ជើងបងស្រីកើតអីដែ, មិចមិនថតឲពេញទៅ ប៉ុនឹងពិរោះហើយសំរាប់ញុំ” ៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សរូបភាពខាងក្រោមនេះ។

អានបន្ត

ជាលើកដំបូង ម៉ុង មានិត តារាចម្រៀង Original Song បានចេញវីដេអូសង្ខេបស្នាដៃរឿងប្រលោមលោកថ្មី រំលេចដោយទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍…(មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ តារាចម្រៀង Original Song និងជាអ្នកនិពន្ធវ័យក្មេង លោក ម៉ុង ម៉ានិត បានប្រកាសត្រៀមចេញសៀវភៅប្រលោមលោកខ្មែរថ្មី គឺរឿង «ព្រះនាងមុខមួយពាន់ និង គ្រោះទាំង ៧» ដែលជាស្នាដៃថ្មីរបស់លោក លើកយកព្រេននិទានខ្មែរ និង ទេវកថា ដែលមានជាយូរលង់មកហើយ ច្របាច់បញ្ចូលសីលវិធី និង គំនិតច្នៃប្រឌិតថ្មីទៅតាមសម័យកាល និង វិវឌ្ឍនៈនៃអក្សរសិល្ប៍ខ្មែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយកាន់តែចាប់អារម្មន៍ទៀតនោះគឺ តារាចម្រៀងវ័យក្មេងរូបនេះ បានបង្កើតទស្សនីយភាពដ៏អស្ចារ្យជាលើកដំបូង ដោយបានធ្វើវីដេអូសង្ខេបរឿងប្រលោមលោកខ្មែរថ្មីនេះ ជាគំនូរជីវចល ដែលបង្ហាញពីសាច់រឿងទាំងមូលរំលេចដោយប្រវត្តិសាស្រ្តខ្មែរ សាសនា វប្បធម៌ អរិយធម៌ដ៏ត្រចះត្រចង់ លាយឡំជាមួយភាពច្នៃប្រឌិតទៃសតវត្សទី ២១ នេះ ដើម្បីថែរក្សា រំលឹក ចងក្រង និងវិវឌ្ឍនៈ នៃវិស័យអក្សរសិល្ប៍ខ្មែរដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយស្នាដៃថ្មីនៃសាច់រឿងប្រលោមលោកនេះ លោក ម៉ានិត និង ក្រុមការងារ ចង់ចូលរួមផ្សព្វផ្សាយការអាន និង ផ្សព្វផ្សាយសិល្បៈរចនាដែលជាកេរដំណែលដូនតាយើង ក៏ជាដូចជាសិល្បៈរចនាជំនាន់ថ្មីប្រមូលផ្ដុំដោយគំនិតច្នៃប្រឌិតរបស់អ្នកនិពន្ធខ្មែរ និង សិល្បករខ្មែរគ្រប់រូបផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះផងដែរ សាច់រឿងនៃសៀវភៅប្រលោមលោកថ្មីមួយនេះ គ្រាន់តែចេញជា វីដេអូ Trailer ភ្លាមកំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ពិសេសអ្នកនិយមចូលចិត្តអានសៀវភៅប្រលោមលោកបានមើលវីដេអូនេះហើយ ព្រឺសម្បុរគ្រប់គ្នា ហើយកំពុងតែមានចិត្តអន្ទះសាចង់អានសៀវភៅប្រលោមលោកថ្មីនេះផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូ Trailer ខាងក្រោមនេះ។

អានបន្ត

ច្បាស់ហើយ! ក្រោយមានគេសាកសួរលោក ខេមរៈ សិរីមន្ត ថា «តើរូបលោកនឹងអាចចាកចេញពីហង្សមាសដែរឬទេ?» រូបលោកបាន ឆ្លើយយ៉ាងច្បាស់ៗ ថា…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនពិតជាបានស្គាល់យ៉ាងច្បាស់ហើយ លោក ខេមរៈ សិរីមន្ត នោះ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស ហើយបទចម្រៀងរបស់លោកជាច្រើន នៅតែទទួលបានការគាំទ្រពីសំណាក់ហ្វេនៗ របស់លោកមិនដែលដាច់ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត រូបលោកកំពុងសាងក្តីសុខ ក្នុងក្រុមគ្រួសារតូចមួយរបស់ខ្លួន ដោយរូបលោក និងភរិយា មានកូនដល់ទៅ ៣នាក់ កូនប្រុសច្បង មានឈ្មោះថា ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ មានឈ្មោះថា ខេមរៈ ស្រ្តី និងកូនស្រីពៅ មានឈញមោះថា ថុន ខេមរៈ មន្តរាជិនី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ លោក ខេមៈ សិរីមន្ត បានធ្វើការ Live វីដេអូផ្ទាល់បង្ហាញពីគម្រោងលក់ដីលូត៍ នៅប៉ោយប៉ែត និងបន្ទាយមានជ័យ បន្ថែមពីនោះទៅទៀត លោកក៏បានបញ្ចេញពាក្យស្លោកមួយឃ្លា ដែលរូបលោកជាអ្នកបង្កើត ដោយរូបលោកបានសរសេរយ៉ាងដូច្នេះថា៖ “យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនទេអត់ស្ទាវទេ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែកាលពីយប់មិញនេះ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញលោក ខេមរៈ សិរីមន្ត ក៏បានចេញមុខធ្វើការឡាយបកស្រាយចំពោះពាក្យថា «ស្ទាវ» នេះ លោកថា វាមិនខុសអ្វីនោះទេ ប្រសិនបើយើងចេះប្រើវា នៅក្នុងផ្លូវល្អ ណាមួយ ប្រសិនបើមហាជនមិនពេញចិត្តប្រើ ក៏លោកមិនមានបញ្ហា ឬមានអ្វីជំទាស់នោះដែរ។ លោកបន្តទៀតថា បើសំដៅដូចជា គោស្ទាវ មាន់ស្ទាវ ជាដើម លោកថា សុទ្ធតែសត្វដែលចម្រើនដល់មនុស្សយើង ហើយដូចជាសត្វគោ ជានិច្ចកាលជួយមនុស្សយើងតាំងពីដើម ហើយថែមទាំងជាចំណីអាហាររបស់មនុស្សថែមទៀង ដោយយើងគួរតែដឹងគុណ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះធ្វើការបកស្រាយពាក្យ «ស្ទាយ» រូបលោកក៏បានឆ្លើយតបនឹងសំនួរដែលមហាជនចង់ដឹងចង់លឺគ្រប់គ្នានោះ ក៏ដូចជាសារព័ត៍មានចុះព្រោងព្រាតកន្លងមក ថា លោកនឹងចេញពីហង្សមាសទៅហ្កាឡាក់ស៊ី…

អានបន្ត

ម៉ាប់ៗគួរឲ្យស្រលាញ់ណាស់! អីយ៉ា អូនភីល កូនស្រីពៅ អ្នកនាង ដេត ម៉ាលីណា លេងស្ទីលពាក់វ៉ែនតាធំៗប្លែកដល់ហើយ ពិសេស ធ្វើមុខឡើងខ្យូត គ្រឺតពេក ម៉ាក់ និយាយថា…

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីពេលថ្មីៗកន្លទៅនេះ មានការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្តាញសង្គមហ្វេប៊ុក ក្រោយទទួលដំណឹងថា លោក ឌួង ឆាយ និងភរិយា បានសម្រេចចិត្តលែងលះគ្នា ដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយបច្ចុប្បន្នេះ អ្នកទាំងពីរនាក់ មានកូន៣នាក់ គឺកូនប្រុសច្បងឈ្មោះ ឌួង គីមវិសាល កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និង កូនស្រីពៅឈ្មោះ ឌួង រាជនីគុជ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ទោះបីជាមានរឿងរ៉ាវជាមួយអតីតស្វាមី នៅមិនទាន់អាចដោះស្រាយគ្នាចប់យ៉ាងណាក្តី ប៉ុន្តែអ្នកនាង ដេត ម៉ាលីណា នៅតែមើលថែកូនៗទាំង៣នេះបានយ៉ាងល្អ ថែមទាំងឆ្លៀតពេលទំនេរ នាំកូនៗដើរកម្សាន្តលំហែកាយតាមទីកន្លែងរមណីដ្ឋានជិតឆ្ងាយមិនដែលដាច់នោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តេង កាលពីថ្ងៃម្សិលមិញនេះនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញអ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបភាពកូនស្រីពៅ ប៉ុន្មានប៉ុស្តិ៍ពាក់វ៉ែនតាធំៗ ធ្វើមុខឡើងខ្យូត ឃើញហើយសូម្បីតែ ម៉ាក់ៗគ្រឺតកូនពេក បាននិយាយពាក្យប៉ុន្មានម៉ាត់នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “កំពូលតាមម៉ាក់ និងកំពូលរេីអីវ៉ាន់ម៉ាក់ខ្ទេចអស់ Duong Reachnikuch ឌួង រាជនីគុជ” ។ ក្រោយឃើញរូបភាពប៉ុន្មានប៉ុស្តិ៍នេះភ្លាម ហ្វេនៗ ក៏នាំគ្នានិយាយថា៖ “ពូកែធ្វើខ្លួនកាត់តាមម៉ាក់, ក្រឺតណាស់ អូនភីល, គួអោយស្រលាញ់ណាស់, ម៉ាប់ៗ គួរអោយស្រលាញ់ណាស់, កូនជ្រូក, សួស្ដីកូនស្រីខ្យូត, គួរអោយស្រលាញ់អីយ៉ាងនេះ” ៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត