មើលមុខគេ គ្រឺតណាស់ ទើបកើតថ្ងៃមុនសោះ ចេសស៊ី កូនស្រីជំទាវ ស៊ន សៀវម៉ី បាន ១ខែ បាត់ ពិសេសនោះឈ្មោះពិត ពិរោះមិនធម្មតា ចំណែកឯឈ្មោះហៅក្រៅវិញក៏ញាក់ដែរ…

ភ្នំពេញ៖ ជឿជាក់ថាមហាជនជាច្រើនពិតជាបានស្គាល់កីឡាករិនីតេក្វាន់ដូដ៏ឆ្នើម ស៊ន សៀវម៉ី មិនខាន ដោយចាប់តាំងពីឡើងងារជាជំទាវមក កីឡាករិនីរូបនេះហាក់មានយីអ៊ុនឡើងស្រឺតៗទទួលបានអំណោយធំៗដ៏មានតម្លៃជាបន្តបន្ទាប់ក្នុងជីវិត ដោយលោកជំទាវបានតំណក់ឈាមកូនស្រីដំបូងដ៏ស្រស់ស្អាតកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ហើយក្រោយមកក៏បង្ហាញវីឡាធំយ៉ាងស្កឹមស្កៃតម្លៃរាប់ម៉ឺនដុល្លារ ស្តែងពីជីវភាពអភិជនក្រោមការមើលថែ ស្រលាញ់យកចិត្តទុកដាក់ពីស្វាមីសំណព្វចិត្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើនិយាយដល់អំណោយធំដំបូងដែលជាកូនស្រីសំណព្វចិត្តវិញ លោកជំទាវ ស៊ន សៀវម៉ី និងស្វាមី ពិតជាពូកែរកនឹកដាក់ឈ្មោះឲ្យកូនស្រីដំបូងរបស់ពួកគេបានយ៉ាងពិរោះខ្លាំងណាស់ ដោយគេទាំងពីរនាក់បានដាក់ឈ្មោះនាងតូចថា កែវ ពេជ្រសិរីមរកត ចំណែកឈ្មោះហៅក្រៅវិញ ក៏ទាក់ទាញមិនធម្មតាដែរ គឺ ដេវីត ចេសស៊ី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោក កែវ ដេវីត ស្វាមីសំណព្វចិត្តរបស់លោកជំទាវ ស៊ន សៀវម៉ី បានជូនពរកូនស្រីជាទីស្រលាញ់នៅក្នុងឱកាសខែរបស់នាងតូចប្រកបដោយភាពផ្អែមល្ហែមយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថ្ងៃនេះកូនស្រី កែវ ពេជ្រសិរីមរកត(ដេវីតចេសសុី) ចេញខែបាន១ខែ ពុកនិងម៉ែ អ៊ុំ ពូ មីង ព្រមទាំងលោកតាលោកយាយ សូមអោយពរជ័យ សុខភាពល្អ ឆ្លាត និងប្រកបដោយសីលធម៍” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អេមណាស់! អីយ៉ា ស្ងាត់ៗ ស្រាប់តែលោក កែវ វាសនា Cover បទ «ចែវទូកនេសាទ» ស្ដាប់ហើយ ពិតជាពិរោះរណ្តំ និងអណ្តែតអណ្តូងតាម….(មានវីដេអូ)

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ មហាជន និងហ្វេនៗដែលជាអ្នកគាំទ្រតារាចម្រៀងលោក កែវ វាសនា មានការផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញតារាចម្រៀងប្រុសសម្លេងផ្អែមពិរោះរូបនេះ បានធ្វើការបកស្រាយបទចម្រៀងមួយបទក្រោមចំណងជើងថា «ចែវទូកនេសាទ» ដែលជាការច្រៀង Cover ឡើងវិញ រហូតទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅក្នុងវីដេអូបទចម្រៀងមួយនេះ លោក កែវ វាសនា បានធ្វើការបកស្រាយបទចម្រៀងមួយបទនេះ បានយ៉ាងពិរោះរណ្ដំ ស្ដាប់ទៅអន្លង់អន្លោច អមដោយ MV អណ្តែតអណ្តូង ចូលតួតាមបទចម្រៀង និងការសម្តេងបានយ៉ាងសមសួនថែមទៀតនោះ ដែលជាហេតុធ្វើឲ្យបណ្តាលអ្នកគាំទ្ររូបលោក លាន់មាត់សសើរព្រោងព្រាតថា អាយដលនៅតែច្រៀងបានយ៉ាងពិរោះដដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំលឹកផងដែរថា បទ «ចែវទូកនេសាទ» នេះ ជាសំនៀងដើមរបស់លោក នី សាលឿន និងត្រូវបានលោក កែវ វាសនា យកមកច្រៀងឡើងវិញ ដែលកាលពីពេលកន្លងមកបទចម្រៀងមួយបទនេះ ធ្លាប់ទទួលបានការនិយមស្ដាប់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ទាំងនៅក្នុងបណ្តាញសង្គម និងនៅក្នុងយូធូបជាច្រើនមិនដាច់នោះឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ញញឹមស្រស់ណាស់! អីយ៉ា ស្ងាត់ៗ ស្រាប់តែ ហ៊ិន ច័ន្ទនីរត្ន័ ស្លៀកឈុតបុរាណអញ្ចឹងទៅ ស្រស់ស្អាតសមជាស្រ្តីខ្មែរពិតៗ ឃើញភ្លាម ដល់ថ្នាក់ហ្វេនៗ នាំគ្នាចូលទៅ ខំមិន ថា…

ភ្នំពេញ៖ ជាការពិតណាស់ ច្រើនឆ្នាំកន្លងមកនេះ ដែលតារាសម្តែង និងពិធិការិនីកញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន ទទួលបានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈខ្មែរ។ តារារូបស្រស់នេះ តែងតែធ្វើឲ្យមហាជនចាប់អារម្មណ៍លើសមត្ថភាព និងរូបសម្រស់ជានិច្ចតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត នាងក៏ជាតារាស្រីមួយរូប ដែលត្រូវបានទស្សនិកជនជាច្រើន សរសើរមិនដាច់ពីមាត់ឡើយ នៅលើមុខមាត់ដ៏ស្រស់ស្អាតពីធម្មជតាតិគ្មានការកែកុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើយើងក្រឡេកទៅមើលការតុបតែងខ្លួនរបស់កញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញនាងបានបង្ហោះរូបស្លៀកនូវឈុតប្លែកៗ និងទាន់សម័យជានិច្ច។ កាន់តែពិសេសទៀតនោះ គេបានឃើញសម្លៀកបំពាក់ខ្លះ មានម៉ូតសាមញ្ញ តែបង្ហាញនូវភាពទាន់សម័យ បែបយុវវ័យខ្លាំងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងមកនេះ កាលពីថ្ងៃម្សិលមិញ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ មានការចាប់អារម្មណ៍ជាថ្មីម្តងទៀតហើយ ក្រោយបានឃើញពិធីការិនីរូបនេះ បានបង្ហោះរូបភាពក្នុងសម្លៀកបំពាក់បុរាណជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលរំលេចនូវភាពស្រស់ស្អាតលេចធ្លោជាខ្លាំង អមជាមួយស្នាមសើចដ៏ស្រស់ប្រិមប្រិយ បូករួមសម្លៀកបំពាក់បែបខ្មែរ សំពត់ចងក្បិន មានឈៀងពានា សាកសមជានារីខ្មែរពិតៗតែមតង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ពិធីការិនីរូបស្រស់នេះ ក៏បានភ្ជាប់សារខ្លីមួយបែបកំប្លែងទៀតថា៖ “ប៉ុណ្ណឹងហើយបើមិនស្រលាញ់ទៀតឈប់និយាយរកម៉ង”។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ និងសារបែបកំប្លែងរបស់តារាស្រីរូបស្រស់នេះ ស្រាប់តែហ្វេនៗ ដែលជាអ្នកគាំទ្រខ្លួន ទប់ចិត្តមិនបាននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ “អាចទេ បេីមានខ្ញុំក្នុងបេះដូងចែ, ស្អាតណាស់idol, លាញ់ក៏បាន, ស្រឡាញ់ ស្រឡាញ់ ស្រឡាញ់, ស្រលាញ់ពេញបេះដូង, ស្រឡាញ់បងniroth ពេញ, ស្រស់ស្អាតណាស់បងស្រី” ៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ក្រោយពេល សួស វីហ្សា Live លក់ផលិតផលតាមហ្វេសប៊ុក បានមួយរយៈពេល ស្រាប់តែទម្លាយអារម្មណ៍មួយនេះចេញមក ថា….

ហ្វេសប៊ុក៖ ជាការពិតណាស់ មួយរយៈចុងក្រោយមកនេះ គ្រួសារតារាចម្រៀងស្រីដ៏ល្បីឈ្មោះអ្នកនាង សួស វីហ្សា និងស្វាមី លោក ថមមី បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកជាខ្លាំង ក្រោយបានឃើញអ្នកទាំងពីរបានឡាយលេងសើច តុបតែងខ្លួនជាស្រីធ្វើឲ្យមហាជនមិនតិចនាក់នោះទេ បានចូលទស្សនាថែមទាំងទទួលបានភាពរីករាយជាមួយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ ជីវិតគ្រួសារប្តីប្រពន្ធមួយគូនេះ ជារឿយៗអ្នកទាំងពីរតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមស្ទើរតែគ្រប់ពេល ធ្វើឲ្យអ្នកគាំទ្រលួចច្រណែននឹងជីវិតគូតារាប្រុសស្រីមួយគូនេះគ្រប់ៗគ្នាតែម្តង។ មួយវិញទៀត បច្ចុប្បន្ននេះ អ្នកទាំងពីរក៏មានកូនស្រីម្នាក់ មានមុខមាត់ឃ្យូតគួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រាប់តែ សួស វីហ្សា បានទម្លាយអារម្មណ៍មួយនេះចេញមក ដែលមានអ្នកខ្លះមិនធ្លាប់បានដឹងពីមុនសោះ ដោយអ្នកនាង សួស វីហ្សា បាននិយាយយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ចាប់តាំងពីខ្ញុំចេញមកប្រឡូកក្នុងវិសយ័online ខ្ញុំទទួលបានការលេីកទឹកចិត្តក៏មាន ការបំបាក់ទឹកចិត្តក៏មាន ការស្រលាញ់ក៏មាន ការស្អប់ក៏មាន មានគ្រប់រូបភាពទាំងអស់ តែខ្ញុំតែងលេីកទឹកចិត្តខ្លួនឯងជានិច្ច ខ្ញុំតែងប្រាប់ខ្លួនឯងថាត្រូវបំពេញការងារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលយេីងស្រលាញ់អោយបានល្អបំផុត ប្រឹងប្រែងអោយអស់ពីសមត្ថភាព ដាក់គោលដៅខ្លួនឯងអោយច្បាស់លាស់ មិនបំពានអ្នកណា ខ្ញុំតែងគិតថាទាន់ខ្លួននៅក្មេងប្រឹងធ្វេីរឿងល្អៗអោយច្រេីន យ៉ាងហោចណាស់ពេលខ្ញុំចាស់ទៅខ្ញុំបានបន្សល់រឿងល្អៗទុកគ្រាន់និយាយប្រាប់កូននឹងទុកជាអនុស្សាវរីយ៍សំរាប់ជីវិតខ្លួនឯងដែលខ្លួនឯងបានប្រឹងប្រែងកាលគ្រាដេីម”។ ក្រោយឃើញសារនេះភ្លាម ហ្វេនៗ ជាច្រើនបង្ហាញអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង ព្រមទំាងជូនពរឲ្យតារាស្រីរូបនេះ សម្រេចដូចបំណងដែលខ្លួនប៉ងប្រាថ្នា។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាបស្អាតៗ របស់ វីសា ទំាងអស់គ្នា ៖ ទន្ទឹមនឹងការបង្ហោះសាររបស់អ្នកនាង សួស វីហ្សា ហើយនោះ ស្រាប់តែគេបានឃើញហ្វេនៗជាច្រើន បានបង្ហាញអារម្មណ៍ពេញចិត្តជាខ្លាំង ព្រមទាំងជូនពរតារាស្រីរូបនេះ ឲ្យសម្រេចដូចបំណងខ្លួនដែលប៉ងប្រាថ្នា៕ ចង់ដឹងកាន់តែច្បាស់នោះសូមអានខ្លឹបសារទាំងអស់នេះនៅខាងក្រោម។

អានបន្ត

នៅសុខៗ ស្រាប់តែ រឿន ណាត ទម្លាយសារមួយ រៀបរាប់ពីអាថ៌កំបាំងពីជីវិត ធ្លាប់ឆ្លងកាត់ការលំបាកទាំងនេះ តស៊ូរទំម្រាំបានពន្លឺជីវិតដូចពេលនេះ…

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ដែលនិមយមតាមដាន និងគាំទ្រ Miss universe Cambodia 2018 កញ្ញា រឿន ណាត នោះ ហើយប្រិយមិត្តពិតជាធ្លាប់បានជ្រាបមកហើយដែរ ពីជីវប្រវត្តិមួយចំនួនរបស់នាងនឹងឈានជើងចូលមកកាន់វិស័យបវរកញ្ញា និងបានក្លាយជាសិល្បការិនីមានប្រជាប្រិយភាពក្នុងពេលបច្ចុប្បន្ននេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ មុននឹងបានគ្រងមកុដបវរកញ្ញាចក្រវាល កាលពីឆ្នាំ ២០១៨ កញ្ញ រឿន ណាត បានតស៊ូជម្នះនូវភាពលំបាកជាច្រើនក្នុងជីវិត ដោយរូបនាងមិនត្រឹមតែជាក្មេងស្រីត្រូវធ្វើការចិញ្ចឹមគ្រួសារ តាមរយៈអាជីពជាពិធីការិនីក្នុងវិទ្យុមួយ និងថែមទាំងជីកដីដាំបន្លែ ដើម្បីផ្គត់ផ្គង់ដល់កុមារកំព្រាថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានរឿងរ៉ាវលំបាកជាច្រើនទៀតដែលកញ្ញា រឿន ណាត បានជួបប្រទះក្នុងជីវិតទម្រាំតែមានថ្ងៃជោគជ័យដូចសព្វថ្ងៃនេះ កាន់តែចាប់អារម្មណ៍ទៀតនោះ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រាប់តែ រឿន ណាត បានបញ្ជាក់នៅក្នុងសារមួយ ដែលបានរៀបរាប់ការលំបាក ការតស៊ូជាច្រើននោះ គឺជាបទពិសោធន៍របស់នាង ហើយនាងក៏លើកទឹកចិត្ដល់អ្នកកំពុងជួបរឿងលំបាកឲ្យតស៊ូថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងសាររៀបរាប់ពីទុក្ខលំបាករបស់ខ្លួន និងសារលើកទឹកចិត្តនោះ កញ្ញា រឿន ណាត បាសរសេរយ៉ាងដូច្នេះថា៖ “រលឹកដល់រូបភាពមួយសន្លឹកនេះនាងខ្ញុំនឹកដល់កាលពីមុននាងខ្ញុំធ្វើការដើម្បីចិញ្ចឹមគ្រួសារតាំងពីនាងខ្ញុំនៅក្មេង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្វើការនៅខាងវិទ្យុមួយកន្លែងដែលមានទាំងការជីកដីដាំបន្លែដើម្បីយកទៅផ្គត់ផ្គង់ដល់កុមារកំព្រារជាច្រើន បទពិសោធន៍ជាច្រើនបានចូលមកក្នុងជីវិតខ្ញុំ ហើយក៏មានពុកម៉ែបងប្អូនជាច្រើនបានសួរមកនាងខ្ញុំថា ” ឃើងតស៊ូរថតរាល់ថ្ងៃនេះហត់អត់ លំបាកអត់ ? ” នាងខ្ញុំសុំប្រាប់ទៅពួកគាត់វិញថា ” វាមិនហាត់នឹងលំបាកស្មើនិងកាលពីមុននោះដែលខ្ញុំជួបនោះទេទម្រាំតែនាងខ្ញុំបានមកដល់សព្វថ្ងៃនេះនាងខ្ញុំជួបទាំង ទុក្ខលំបាក ការតស៊ូ ជាច្រើនហើយវាបានក្លាយទៅជាបទពិសោធន៍ជីវិតមួយដែលនាងខ្ញុំចងចាំមិនភ្លេចមកដល់សព្វថ្ងៃនេះ ” ហើយនាងខ្ញុំសូមលើកទឹកចិត្តថា ស៊ូឡើងគ្មានអ្វីអាចយកឈ្នះភាពលំបាកបានក្រៅពីខ្លួនយើងនោះទេ ក្រោកឈរឡើងខំដើម្បីអានាគតរបស់យើង ហើយអ្នកអាចជឿរបានថាការតស៊ូនឹងមិនធ្វើអោយអ្នកអស់សង្ឃឹមឡើយ ” ពីនាងខ្ញុំ (រឿន ណាត MUC’18)” ៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ក្រោយមហាជនផ្ទុះការរិះគន់ទៅលើពាក្យ «ស្ទាវ» ស្រាប់តែលោក ខេមរៈ សិរីមន្ត សម្រេចចិត្តធ្វើរឿងមួយនេះវិញភ្លាម

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ លោក ខេមៈ សិរីមន្ត បានធ្វើការ Live វីដេអូផ្ទាល់បង្ហាញពីគម្រោងលក់ដីលូត៍ នៅប៉ោយប៉ែត និងបន្ទាយមានជ័យ បន្ថែមពីនោះទៅទៀត លោកក៏បានបញ្ចេញពាក្យស្លោកមួយឃ្លា ដែលរូបលោកជាអ្នកបង្កើត ដោយរូបលោកបានសរសេរយ៉ាងដូច្នេះថា៖ “យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនទេអត់ស្ទាវទេ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រំលេងបានប៉ុន្មានថ្ងៃមកនេះ ស្រាប់តែអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន កំពុងជជែកវែកញែកតវ៉ា និងរិះគន់ចំៗទៅលើតារាចម្រៀងដ៏ល្បីល្បាញលោក ខេមរៈ សិរីមន្ត ក្រោយរូបលោកបានបង្កើតពាក្យស្លោក «“យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនទេអត់ស្ទាវទេ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមានមតិជាច្រើនរបស់មហាជនលើកឡើងថា លោកមិនគួរយកពាក្យ «ស្ទាយ» មកប្រើជាមួយនឹងមនុស្សទេ ព្រោះបើតាមវចនានុក្រមសម្តេចសង្ឃ ជូនណាត ពាក្យ «ស្ទាយ» គឺជា គុណនាម មានន័យថា ជំទង់ (ចំពោះតែសត្វតិរច្ឆានឈ្មោលពួកខ្លះ) ឧទាហរណ៍ គោស្ទាវ ឬមាន់ស្ទាយ ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ដោយសង្កេតឃើញថាសន្ទុះនៃការរិះគន់របស់មហាជនកាន់តែបន្តកើនឡើង ស្រាប់តែនាថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោក ខេមរៈ សិរីមន្ត បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់លោក ដោយបានបកស្រាយនូវពាក្យស្លោកដែលលោកបានបង្កើតគឺគ្រាន់តែចង់អប់រំដល់យុវវ័យសម័យថ្មីឲ្យចេះស្រលាញ់របស់ទ្រព្យ ជាពិសេសចេះចំណាយប្រាក់ឲ្យចំទិសដៅតែប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងសារដដែលនោះ លោក ខេមរៈ សិរីមន្ត ក៏បានលើកឡើងថា ដោយសារតែមហាជនមួយចំនួនមិនសប្បាយចិត្តនឹងពាក្យ «ស្ទាវ» លោកនឹងកែតម្រូវ ដោយយកពាក្យផ្សេងមកជំនួស ហើយរូបលោកថែមទាំងសុំឲ្យអ្នកគាំទ្រ ខំមិន បំពេញពាក្យនៅក្រោមការផុសរបស់លោក ដើម្បីកែតម្រូវទៀតផង។ លោក ខេមរៈ សិរីមន្ត បានរៀបរាប់យ៉ាងដូច្នេះថា៖ “អរគុណបងប្អូនទាំងអស់គ្នាដែលបានចាប់អារម្មណ៍លើពាក្យស្លោករបស់ខ្ញុំថា«យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនទេមិនស្ទាវទេ»បងប្អូនខ្លះក៏យល់អត្ថន័យខ្ញុំចង់និយាយអប់រំប្អូនៗនៅវ័យជំទង់អោយស្រលាញ់របស់ទ្រព្យនឹងចេះចំណាយប្រាក់អោយចំទិសដៅចង់អោយអនាគតគាត់បានល្អ តែក៏មានបងប្អូនខ្លះមិនសប្បាយចិត្តនឹងពាក្យថា«ស្ទាវ»ចឹងខ្ញុំនឹងកែតំរូវឡើងវិញហើយសូមបងប្អូនជួយកែតំរូវទាំងអស់គ្នាដើម្បីជាប្រយោជន៍ដល់ការក្រើនរំលឹកទៅប្អូនៗយុវវ័យយើងអោយពួកគាត់បានរីកចំរើនតែប៉ណ្ណោះតោះចូលរួមកែតំរូវទាំងអស់គ្នា——— «យុវវ័យសម័យបើអត់ដី……………»គួរពាក្យថាម៉េច”។ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

សម្រាយយ៉ាងច្បាស់ៗ! ក្រោយឃើញគេនិយមប្រើបពាក្យ «ស្ទាយ» ទៅប្រើ ក្នុងន័យល្អ បានធ្វើឲ្យលោក ដួង សុខគា នៅលេងសុខ ស្រាប់តែចេញមុខ បកស្រាយពាក្យនេះ យ៉ាងច្បាស់ៗថា….

ភ្នំពេញ៖ លោក ដួង សុខគា គឺជាអ្នកសិល្បៈពហុចំនាងម្នាក់ ដែលមានឈ្មោះល្បីល្បាញជាខ្លាំងក្នុងប្រទេសកម្ពុជា ព្រមទាំងមានវត្តមានកម្មវិធីធំៗជាច្រើនមិនដែលដាច់នោះឡើយ ព្រោះតែរូបលោកចូលចិត្តលេងពាក្យសំដី ចាក់ទឹកមិនលិច ពោរពេញដោយខ្លឹមសារ អត្ថន័យ ស្ដាប់ហើយមិនចេះជិនណាយឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នាពេលថ្មីៗមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ឃើញគេយកពាក្យ «ស្ទាវ» ទៅប្រើក្នុងន័យល្អ ស្រាប់តែកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោក ដួង សុខគា ទប់ចិត្តមិនបាន ក៏បានសម្រាយយ៉ាងច្បាស់ៗថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ពាក្យស្ទាវគឺសម្គាល់តែលើសត្វទើបនឹងពេញវ័យ។ ពាក្យហៅ《ស្ទាវ》នេះបើតាមពូមោកដឹងគេហៅប្រៀបធៀបចំអកឲ្យក្មេងៗដែលមិនតាមដោយការទូន្មានគឺ ច្រឡើស ប្រាសចាកសីលធម៌ ជាដើម។ ប៉ុន្តែឥឡូវយើងទៅជានាំគ្នាប្រើក្នុងន័យល្អទៅវិញ! ពូមោកក៏មិនយល់ដែរ! បើបងប្អូនថាមិនគប្បីប្រើ គឺយើងជួយពន្យល់ប្រាប់គ្នា! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កែទៅ! ហើយឈប់ប្រើវាតទៅទៀត! វាណាស់តែយុវជនខ្លួនឯងខ្លះហៅខ្លួនឯងស្ទាវដែរហ្នឹងណា៎! សូមកុំខឹងខ្ញុំណាបងប្អូន! យើងជជែកគ្នាព្រោះចង់ឲ្យល្អ! ផុសផុល មានប្រយោជន៍! ឥតគួរខឹងគ្នាទេ! សូមទោសផងបងប្អូន! ខ្ញុំសង្ឃឹមថា បងប្អូននឹងយល់មិនខាន។ ចេញពីទឹកចិត្តស្រលាញ់! ពូមោក”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការបកស្រាយរបស់លោក ដួង សុខ គា បានធ្វើឲ្យហ្វេនៗ របស់លោក និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការគាំទ្រយ៉ាងខ្លាំងនូវអ្វីដែលរូបលោកបានលើកឡើងខាងលើនេះ៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត