ទំហំចិត្តរបស់កូនៗ! ក្រោយឃើញឪពុកម្តាយ ស្រលាញ់ និងស្រណោះផ្ទះដែលធ្លាប់រស់នៅមិនដាច់ចិត្តលក់ បានធ្វើឲ្យ ស្រីពេជ្រ បញ្ឈប់ការលក់ផ្ទះនេះវិញហើយ ដោយសម្រេចធ្វើរឿងមួយនេះវិញភ្លាម នោះគឺ…

ហ្វេសប៊ុក៖ ជឿជាក់ថាប្រិយមិត្តនិយមតាមដានខ្សែជីវិតតារាកំប្លែង ពិតជាបានស្គាល់ច្បាស់ហើយ លោកតា សង់ ស៊ីស នោះ ដែលរូបគាត់គឺជាតារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ ដែលទទួលបានការគាំទ្រពីសំណាក់បងប្អូនមហាជនខ្មែរជាច្រើនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានដឹងថា ក្រុមគ្រួសារ បានប្រកាសលក់ផ្ទះជាបន្ទាន់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ លោក អ៊ឹម ជីវ៉ា ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុលារ !។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ គេបានឃើញ អ្នកនាង សុន ស្រីពេជ្រ ដែលត្រូវជាកូនស្រី តារាកំប្លែងជើងចាស់លោកតា សង់ ស៊ីស បាននិយាយប្រាប់ថា៖ “រយះពេល3ថ្ងៃដែលគិតចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា ២០២១ នេះគឺលោកឪពុកនាងខ្ញុំទទួលបានថវិការតាមរយះABAរបស់នាងខ្ញុំផ្ទាល់ និងអេស៊ីលីដា ក៏ដូចជាតាមវីងផងដែរនោះគឺសរុបជាទឹកប្រាប់ចំនួន 5.778$ នេះជាក្តីស្រលាញ់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កាលពីថ្ងៃម្សិលមិញនេះ ស្រាប់តែ សុន ស្រីពេជ្រ បានប្រកាសថាឈប់លក់ផ្ទះនេះវិញហើយ ដោយសារតែមូលហេតុទាំងនេះ។ ក្នុងនោះផងដែរ ស្រីពេជ្រ បានបញ្ជាក់បន្ថែមទៀតថា៖ “ដោយការស្រលាញ់ផ្ទះពេក នាងខ្ញុំជាកូនៗពិតជាយល់ពីទំហំចិត្តនិងអាណិតលោកឪពុកអ្នកម្តាយគឺមិនដាច់ចិត្តឃើញលោកយំស្រណោះផ្ទះទៀតទេ ដូចច្នេះខ្ញុំសម្រេចចិត្តបញ្ឈប់ការលក់ផ្ទះនេះហើយបងប្អុនអើយ ខ្ញុំក៏លក់ដីមួយកន្លែងនិងទ្រព្យដែលមានសល់ខ្លះៗលក់ជាការសងបំណុលជំនួសផ្ទះទុកអោយពុកម៉ែរស់នៅវិញ ខ្ញុំនិងបងបងមានលទ្ធភាពរកដោះស្រាយបាន ព្រោះដោយតាំងពីមានការបើកប្រទេសឡើងវិញក្រោមម្លប់សន្តិភាពរបស់សម្តេចពុកអីលូវនេះការងារក៏មានចូលជាបន្តបន្ទាប់នាងខ្ញុំពិតជាត្រេកអរណាស់យើងខ្ញុំជាកូនៗមានសង្ឃឹមហើយពុកអើយ ពុកបានផ្ទះពុកមកវិញហើយ”៕

អានបន្ត

អីយ៉ា តារាចម្រៀង អែនជី ប៉ះគ្នាជាមួយបវរកញ្ញា រឿន ណាត មើលយទៅសម្រស់ស្អាត់បែបម្យ៉ាងម្នាក់

ភ្នំពេញ៖ តារាចម្រៀងស្រីរូបស្រស់ធ្លាប់ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន និងហ្វេន អែនជី បានឃ្លាតឆ្ងាយពីវិថីសិល្បៈជាច្រើនឆ្នាំណាស់មកហើយ ដោយរូបនាងបានរៀបការសាងគ្រួសារមួយយ៉ាងកក់ក្តៅ ព្រមទាំងបង្កើតបានកូនប្រុសដ៏ឆ្លាត និងគួរឲ្យស្រលាញ់ម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយចាកឆ្ងាយពីសិល្បៈជាច្រើនឆ្នាំមកនេះ ស្រីស្អាត អែនជី ហាក់មមាញឹកខ្លាំងនឹងមុខជំនួញផ្ទាល់ខ្លួនរហូតមានឈ្មោះជាថៅកែស្រីវ័យក្មេងទៀតផង បើយើងក្រឡេកទៅមើលការរស់នៅប្រចាំថ្ងៃរបស់ម្ចាស់បទ «កុំទាន់បែកចិត្តពីអូន» រូបនេះ ពិតជាស៊ីវិល័យហាយសូរទ្រព្យស្តុកស្តម្ភខ្លាំងណាស់ ចំណែកឯរូបសម្រស់វិញ អែនជី នៅតែរក្សារាងអក្សរ S របស់នាងដដែល ទោះបីជាពេលនេះរូបនាងមានកូនម្នាក់រួចក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ អ្នកនាង អេនជី បានធ្វើឲ្យហ្វេនភ្ញាកផ្អើលភ្លឺកភ្នែកនឹងរូបឆោមដ៏ស្រស់ស្អាតផូរផង់របស់នាងជាថ្មីម្តងទៀតហើយ ខណៈតារាស្រីរូបស្រស់នេះបានតុបតែងខ្លួនបែបបវរកញ្ញា ស្លៀករ៉ូប៉ាក់ឌិនភ្លឺផ្លេក ព្រមទាំងពាក់មកុដថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ ក្រោយរៀបចំខ្លួនបែបបវរកញ្ញារួច គេបានឃើញសម្រស់នាងកាន់តែលេចធ្លោ ហើយស្រស់សោភាថែមមួយកម្រិតបើទោះបីពេលនេះមានកូនមួយរួចក៏ពិតមែន។ យ៉ាងណាមិញ ពេលឈរថតជិតអតីតបវរកញ្ញាចក្រវាឡឆ្នាំ ២០១៨ កញ្ញ រឿន ណាត មើលទៅសម្រស់ប្រហាក់ប្រហែលគ្នា ហើយស្អាតមិនចាញ់គ្នាប៉ុន្មានឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អេមបាត់! បទចម្រៀង «Are you ok?» របស់ តន់ ច័ន្ទសីម៉ា ចេញ MV មិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង បានលក់សិទ្ធិឲ្យក្រុមហ៊ុនចិនមួយបាត់…

ភ្នំពេ្៖ ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ខាងផលិតកម្ម Galaxy Navatra បានធ្វើការចេញជា MV បទ «Are you ok?» របស់តារាចម្រៀងស្រីវ័យក្មេងគឺកញ្ញា តន់ ច័ន្ទសីម៉ា ជាផ្លូវការ ដោយបានកែសំរួលទំនុកច្រៀងព្រមទាំងសកម្មភាពថតមួយចំនយន ក្រោយបទនេះរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនជាច្រើន ដល់ថ្នាក់ អ្នកឧកញ៉ា ឡេងណាវ៉ាត្រា ប្រកាសក្តែងជាសាធារៈបញ្ជឲ្យលុប Trailer បទនេះចេញពីបណ្តាញសង្គមជាបន្ទាន់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយបទចម្រៀងមួយបទនេះ ចេញជាផ្លូវការភ្លាម គេសង្កេតឃើញថា ពិតជាមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់យុវវ័យគ្រប់ស្រទាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស ពោលត្រឹមរយៈតែ ២ថ្ងៃ គិតមកដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បទចម្រៀងនេះ មានអ្នកចូលទស្សនារហូតដល់ទៅជាង ៨ លានដងឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលជាខ្លាំងទៀតនោះ នៅមុននេះបន្តិចនាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បទចម្រៀង «Are you ok?» របស់ កញ្ញា តន់ ច័ន្ទសីម៉ា នេះ ត្រូវបានក្រុមហ៊ុនមួយរបស់ប្រទេសចិន បានធ្វើការទិញសិទ្ធិយកផលិត និងផ្សព្វផ្យាយបន្តលើបណ្តាញសង្គមនៅប្រទេសចិន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈការធ្វើសន្និសិទ្ធសារព័ត៌មាន រវាងខាងផលិតកម្ម Galaxy Navatra និងក្រុមហ៊ុន GesTos របស់ប្រទេសចិន នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ដែលស្តីពីការចុះកិច្ចព្រមព្រៀងលក់សិទ្ធិបទចម្រៀង «Are you ok?» របស់ កញ្ញា តន់ ច័ន្ទសីម៉ា ឲ្យទៅក្រុមហ៊ុនចិនមួយនោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយតារាចម្រៀងលោក ខេមរៈ សិរីមន្ត ពោលពាក្យស្លោកមួយឃ្លានេះ ថា….(មានវីដេអូ)

ភ្នំពេញ៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយលោក ខេមរៈ សិរីមន្ត នោះ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស ហើយមានបទចម្រៀងជាច្រើនបទ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ រូបលោក កំពុងសាងក្តីសុខ ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់លោក ដោយតារាប្រុសរូបនេះ និងភរិយា មានកូនចំនួន ៣ នាក់ កូនប្រុសច្បង មានឈ្មោះថា ខេមរៈ មន្តស្នេហ៍ កូនស្រីកណ្តាល មានឈ្មោះថា ខេមរៈ ស្រ្តី និងកូនស្រីពៅ មានឈ្មោះថា ខេមរៈ រាជីនី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ បើនិយាយពីជិវិតស្វាមី ភរិយាតារាចម្រៀងរូបនេះវិញ ពីមួយថ្ងៃទៅមួយថ្ងៃ ចំណងស្នេហាប្តីប្រពន្ធអកទាំងពីរកាន់តែរឹងមាំ ហើយល្អូកល្អើននឹងគ្នា មិនចាញ់គូស្នេហ៍វ័យក្មេងប៉ុន្មានឡើយង។ មួយវិញទៀត គ្រប់ពេល គេតែងតែឃើញតារារូបនេះ បង្ហោះរូបភាពផ្អែមល្ហែម អោបថើប ភរិយយ៉ាងរ៉ូមែនទិកតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រាប់តែលោក ខេមរៈ សិរីមន្ត បានធ្វើការ Live វីដេអូផ្ទាល់ បង្ហាញពីគម្រោងលក់ដីឡូត៍ នៅប៉ោយប៉ែត និងបន្ទាយមានជ័យ បន្ថែមពីនោះទៅទៀត លោកក៏បានបញ្ចេញពាក្យស្លោកមួយឃ្លា ដែលរូបលោកជាអ្នកបង្កើត ដោយរូបលោកបានសរសេរយ៉ាងដូច្នេះថា៖ “យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនទេអត់ស្ទាវទេ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រាន់តែលោក ខេមរៈ សិរីមន្ត បានពោលពាក្យស្លោកមួយភ្លាម មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង និងមានផេកមួយចំនួនយកទៅកាត់តបញ្ចេញបញ្ចូលបន្ថែមទៀតផង ស្ដាប់ទៅពិតជាមានន័យណាស់។ មិនទាន់ចប់ បន្ទាប់ពីបានឃើញវីដេអូដែលគេបានកាត់បញ្ចេញបញ្ចូលនោះហើយ ស្រាប់តែហ្វេនៗជាច្រើន បាននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ “បងឥឡូវចេះកំប្លែងទៀត សើចចុកពោះហើយបង, និយាយបានល្អ idol, ត្រឹមត្រូវ, និយាយត្រូវណាស់អាយដល, អាយដលនិយាយត្រូវខ្ញុំគាំទ្រ, “៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

អានបន្ត

អីយ៉ា ស្ងាត់ៗ ស្រប់តែ រចនា រ៉ាវ៉ាឌី និង ព្រីន បណ្តើរគ្នាចូលរួមពិធីមង្គល ថែមទាំងធ្វើរឿងនេះជាគូទៀត ហ្វេនៗជាច្រើនរំភើបចិត្តមិនស្ទើរទេ

ភ្នំពេញ៖ ជាការពិតណាស់ តារាសម្តែងប្រុសស្រីល្បីឈ្មោះ លោក ព្រីន និងកញ្ញា រចនា រ៉ាវ៉ាឌី មិនត្រឹមតែជាដៃគូសម្តែងដ័ក្តិសមនោះទេ ថែមទាំងជាដៃគូក្រោឆាក តែងតែធ្វើឲ្យអ្នកគាំទ្រផ្គូរផ្គង់ចង់ឲ្យក្លាយជាគូស្នេហ៍ពិតៗតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ដោយសារតែគេសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ តែងបញេ្ចញសកម្មភាពក្រៅឆាកយ៉ាងស្និទ្ធស្នាលផ្អែមផល្ហែមនឹងគ្នាខ្លាំង តាមរយៈរូបភាព និងវីដេអូកន្លងមកនេះ ដែលបានបង្ហោះនៅលើបណ្តាញសង្គមមិនចេះតិចនោះទេ តែងធ្វើឲ្យបណ្តាលអ្នកគាំទ្ររបស់ខ្លួនមានការរំភើបចិត្តជំនួស និងកាន់តែដាក់ការសង្ស័យថា អ្នកទាំងពីរអាចនឹងមានទំនាក់ទំនឹងលើសពីដៃគូសម្តែងរឿង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងមកនេះ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញតារាប្រុសស្រីមួយគូនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងឡើយ និងរំភើបចិត្តគ្រប់ៗគ្នា ក្រោយឃើញតារាស្រីរូបស្រស់ និងតារាប្រុសរូបសង្ហាមួយគូនេះ បានបណ្តើរគ្នាចូលរួមពិធីមង្គលការរបស់មិត្តភក្តិប្រៀបដូចជាគូស្នេហ៍អ៊ីចឹង ហើយកាន់តែពិសេសថែមទៀតនោះ គឺអ្នកទាំងពីរថែមទាំងបានបណ្តើរគ្នាជាគូចូលកាត់សក់បង្កត់សិរីឲ្យកូនកំលោះកូនក្រមុំថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយបានឃើញរូបភាពទាំងនេះភ្លាម បានធ្វើឲ្យមហាជន ជាពិសេសនោះបណ្តាលអ្នកគាំទ្របស់អ្នកទាំងពីរនេះ កាន់តែចាប់អារម្មណ៍ធ្វើការស៊ែរបន្តគ្នា ដោយបង្ហាញនូវអារម្មណ៍រំភើបចិត្ត និងចង់ឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ ព្រមទាំងឆាប់ចូលរោងជ័យដូចគូស្វាមីភរិយាមួយគូនោះផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ព្រួយចិត្តខ្លាំងពេក ដល់ថ្នាក់តារាកំប្លែង ស្រីអ៊ីត បង្ហោះសារបន់ស្រន់ទាំងយប់ឲ្យ ឪពុកម្តាយ និងបងស្រី ថា…

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ មានការភ្ញាក់ផ្អើលជា និងព្រួបារម្ភជាខ្លាំង បន្ទាប់ពីតារាកំប្លែង ស្រីអ៊ី បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បន់ស្រន់ឲ្យឪពុកម្តាយ និងបងស្រីជាទីស្រលាញ់ឆាប់ជាសះស្បើយពីជំងឺព្យាធិផ្សេងៗទាំងយប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ស្រីអ៊ីត បានរៀបរាប់ដោយក្តីព្រួយបារម្ភចំពោះសុខភាពរបស់លោកអ្នកមានគុណទាំងពីរ ព្រមទាំងបងស្រី យ៉ាងដូច្នេះថា៖ “សូមនឹកគុណបុណ្យបារមី គ្រប់ទិសទីទាំងអស់ សូមជួយថែរក្សាឃុំគ្រង អោយ លោកពុកអ្នកម្ដាយ នឹងបងស្រីខ្ញុំ ឆាប់ជាពីជំងឺជាសះស្បើយពីរោគគាផ្សេងៗឆាប់ៗនេះវិញផងហើយ កូនចៅសូមអរគុណដល់លោកតាធំខ្លាំងៗ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការបង្ហោះសារបែបនេះរបស់ ស្រីអ៊ីត គេក៏បានឃើញថា មានមហាជន និងបណ្តាលអ្នកគាំទ្ររូបនាងជាច្រើនបាន ខំមិន ជូបពរលើកទឹកចិត្តសូមឲ្យក្រុមគ្រួសាររបស់នាងឆាប់ជាសះស្បើយពីជំងឺ តែយ៉ាងណា តារាកំប្លែងស្រីរូបនេះ ហាកមិនបានបញ្ជាក់ថា ឪពុកម្តាយ និងប្រស្រី របស់នាង មានជំងឺអ្វីនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ជូនពរឲ្យឆាប់ជា សះស្បើយ! តារាសម្តែង លោក អៀង ចេនឡា ស្រកទម្ងន់ខ្លាំង ដល់ទៅ ១៣ គីឡូ ដោយសារតែមួយជំងឺនេះសោះ….

ភ្នំពេញ៖ កាលពីពេលថ្មីៗមកនេះ តារាពហុជំនាញ លោក អៀង ចេនឡា បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ព្រមទាំងអ្នកសិល្បៈរួមអាជីព មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយឃើញរូបលោកធ្លាក់ខ្លួនឈឺធ្ងន់ ដោយមានបញ្ហាសួតធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យជាច្រើនថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងទៀត គេសង្កេតឃើញថា តារាប្រុសរូបនេះ ចាប់តាំងពីធ្លាក់ខ្លួនឈឺមក មើលទៅរាងកាយរបស់លោកហាក់មានសភាពស្គមស្គាំងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីបានធូរស្បើយពីជំងឺមួយរយៈ ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញតារាប្រុសរូបនេះបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន បង្ហាញពីអារម្មណ៍ហាក់មានការអាក់អន់ចិត្តជាខ្លាំង ដែលក្នុងនាមខ្លួនជាអ្នកសិល្បៈមួយរូបប្រឡូកសិល្បៈយូរឆ្នាំ តែខណៈពេលដែលរូបខ្លួនធ្លាក់ខ្លួនមានជំងឺ បែជាមិនឃើញមានសមាគមន៍ណាមួយអើពីរូបលោក ហើយរូបលោកបានបញ្ជាក់ថាមិនចង់បានជំនួយទេ គ្រាន់តែចង់បានការសួរសុខទុក្ខរូបលោកតែប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ លោក អៀង ចេនឡា បានរៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំមិនមែនជាអ្នកសិល្បៈ ឬ ជាតារាល្បីអីទេមើលទៅ ទើបឈឺគ្មានសមាគមខាងណាអើពើ ខ្ញុំមិនចង់បានជំនួយទេ ចង់បានតែការសួរសុខទុក្ខ ក្នុងនាមជាសិល្បករ ដែលប្រលូកក្នុងវិស័យសិល្បៈ២០ឆ្នាំមកហើយ។ (តូចចិត្ត)”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញ លោក អ៊ឹម ជីវ៉ា បានអញ្ជើញទៅសួរសុខទុក្ខ និងបានបង្ហោះរភាពប៉ុន្មានសន្លឹកជាមួយ លោក អៀង ចេនឡា ខណៈពេលបានជួបផ្ទាល់ ហើយអ្វីដែលមហាជនភ្ញាក់ផ្អើលនោះ លោក អៀង អចេនឡា ប្រែក្លាយជាសភាពស្គមខ្លាំង សឹងតែមិនគួរឲ្យជឿ។ លោក អ៊ឺម ជីវ៉ា បានបញ្ជាក់បន្ថែមទៀតថា៖ “ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា យកអំណោយមកជូនដល់តារាសម្តែង លោក អៀង ចេនឡា ដែលមានជំងឺទឹកដក់ក្នុងសួត អំណោយនេះដែលជាការឧបត្ថម្ភដោយលោកជំទាវ ឆេង ស្រី នាង ! ក្នុងការចុះសួសុខទុក្ខនេះលោក អៀង…

អានបន្ត

ឈុតថ្មី ស្អាតកប់! កាន់តែកៀកថ្ងៃមង្គលជ័យ នៅ ស៊ីនឿន ទម្លាយរូបថត Pre-wedding ប៉ុន្មានឈុតលើកនេះ ស្អាតទាក់ភ្នែក ដល់ថ្នាក់ហ្វេនៗ ក៏លាន់មាត់និយាយ ថា….

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនពិតជាបានស្គាល់តារាចម្រៀងលោក នៅ ស៊ីនឿន ហើយ ដែលរូបលោកគឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស ហើយបទចម្រៀងរបស់លោកភាគច្រើនតែងតែទទួលបានការគាំទ្រពីសំណាក់មហាជន និងហ្វេនៗរបស់ខ្លួនជាច្រើនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើគិតត្រឹមពេលនេះ រយៈពេលជិត ៣ ឆ្នាំហើយ ដែលតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ នៅ ស៊ីនឿន នោះ បានស្វែងរកឃើញម្ចាស់បេះដូង ព្រមទាំងបានសម្រេចចិត្តដឹកដៃគ្នាភ្ជាប់ពាក្យកាលពីចុងខែធ្នូ ឆ្នាំ ២០១៨ មកម្ល៉េះ ជាមួយនឹងនារីអនិកជនប្រទេសបារាំងដ៏ស្រស់សោភា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ក្រោយពីបានប្តូរងារទៅជាគូដណ្តឹងហើយនោះ លោក នៅ ស៊ីនឿន និងអនាគតភរិយា ក៏បានបង្ហាញភាពផ្អែមល្ហែម និងរស់នៅជាគូយ៉ាងមានសុភមង្គលផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ក្រោយពីបានភ្ជាប់ពាក្យអស់រយៈពេលជិត ៣ ឆ្នាំ មកនេះ តែងតែមានការសួរនាំ ទន្ទឹងរង់ចាំពីមិត្តភក្តិពេលណាលោក នៅ ស៊ីនឿន និងគូដណ្តឹងដឹកដៃគ្នាចូលរោងការនោះ យ៉ាងណាមិញ ក្នុងអំឡុងចុងខែតុលា ឆ្នាំ ២០២១ កន្លងមកនេះ តារាចម្រៀងប្រុសខាងលើនេះ ក៏បានបង្ហើបឲ្យបានដឹងដែរថា រូបលោក និងអនាគតភរិយាត្រៀមចូលរោងការនៅខែធ្នូ ឆ្នាំ ២០២១ នេះ នាពេលខាងមុខនេះហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ស្រាប់តែនៅដើមខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ លោក នៅ ស៊ីនឿន និងគូដណ្តឹងបានដឹកដៃគ្នាទៅថត Pre-wedding ជាច្រើនខេត្តផងដែរ ដោយមានខេត្តដូចជាទឹកដីខេត្តសៀមរាប កោះរ៉ុង មណ្ឌលគីរី និងទីក្រុងភ្នំពេញ ជាដើម។ ចំណែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រាប់តែលោក នៅ ស៊ីនឿន បានទម្លាយរូបថត Pre-wedding ជាច្រើនសន្លឹកមកទៀតហើយ នៅឯប្រសាទព្រះវិហា ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរជាច្រើនឈុតផងដែរ មើលទៅពិតស្រស់ស្អាតខ្លាំងណាស់។ ក្រោយឃើញភ្លាម…

អានបន្ត