ទីបំផុត លោក ឃឹម ហ្វីណង់ អភិបាលស្រុងបន្ទាយស្រី បានបង្ហាញអត្តសញ្ញាន ក្មេងប្រុសកម្សត់ម្នាក់នេះហើយ ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់ៗ ថា…

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូន ជាច្រើនបានដឹងហើយថា កាលពីពេលថ្មីៗមកនេះ រូបភាពរបស់ក្មេងប្រុសមួយសន្លឹក ព្យួរថង់ដាក់កាតវ៉ាក់សាំងនៅលើនឹងអាវ ជាមួយសម្លៀកបំពាក់សិស្សរៀងចាស់បន្តិច ទឹកមុខស្រពោនគួរឲ្យអាណិត គ្មានសូម្បីតែស្បែកជើងពាក់នឹងគេ បាននិងអង្រួនបេះដូងមហាជនជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យមានចិត្តអាណិតអាសូរ ចំពោះទិដ្ឋភាពមួយនេះ និងបាននាំគ្នាខំមិនលើកទឹកចិត្ត ឲ្យក្មេងប្រុសតស៊ូជាបន្តបន្ទាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញ លោក ឃឹម ហ្វីណង់ ដែលជាអភិបាលស្រុកបន្ទាយស្រី បានបង្ហាញអត្តសញ្ញាណ របស់ក្មេងប្រុសកម្សត់រូបនេះហើយ ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់ៗថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ដោយមានសំណួរច្រើនពាក់ព័ន្ធទៅនឹងអត្តសញ្ញាណរបស់ក្មេងប្រុសនៅក្នុងស្រុកបន្ទាយស្រីម្នាក់ ឈរអត់ស្បែកជើង ពាក់ម៉ាស់ និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ដែលត្រូវបានយកមកចែករំលែកតៗគ្នាយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម ជាពិសេស ដែលបានទទួលការចាប់អារម្មណ៍ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រីផងនោះ អនុញ្ញាតឱ្យខ្ញុំបាទសូមគោរពជម្រាប និងបង្ហាញពីអត្តសញ្ញាណរបស់ក្មេងប្រុសម្នាក់នេះ ជូនសម្តេច និងសាធារណៈជនមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្មេងប្រុសតូចអាយុ៧ឆ្នាំនេះមានឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្មួយប្រុស សីហា ទើបតែបានចូលរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្មួយប្រុសសីហា បានមកចូលរួមទទួលយកអំណោយជាសម្ភារៈសិក្សាពីកម្មវិធី”តោះអាន និងបង្គន់អនាម័យដើម្បីសុខភាពកាន់តែប្រសើរ”(Let’s Read & Toilet for Better Health 2021) កាលពីថ្ងៃអាទិត្យទី៣១ខែតុលាឆ្នាំ២០២១កន្លងទៅ ដែលជាគម្រោងរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI Cambodia) និងមានការចូលរួមពីរដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីចែកសម្ភារៈសិក្សាដល់សិស្សជាង៩០០នាក់មកពីសាលាចំនួន៤ និងសាងសង់បន្ទប់ទឹកថ្មីជូនដល់សាលាបឋមសិក្សាជ័យផងដែរ។ ទាំងប្តី និងប្រពន្ធ ដែលជាឳពុកម្តាយរបស់សីហាមិនមានទូរស័ព្ទប្រើប្រាស់នោះទេ តែប្រសិនបើមានសប្បុរសជនចង់ទំនាក់ទំនងជួយឧបត្ថម្ភតាមរយៈរូបភាពណាមួយ អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខទូរស័ព្ទ ០៩៧ ៦៩៨…

អានបន្ត

រំភើបជំនួស! ក្រោយឃើញក្មេងប្រុសដ៏កម្សត់ម្នាក់នេះហើយ ធ្វើឲ្យ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទប់ចិត្តមិនបាន ក៏ប្រកាសជួយក្មេងប្រុសនេះហើយ ដោយជួយជាសម្ភារសិក្សា និងជាថវិការដល់ទៅ…

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗមកនេះ រូបភាពរបស់ក្មេងប្រុសមួយសន្លឹក ព្យួរថង់ដាក់កាតវ៉ាក់សាំងនៅនឹងអាវ ជាមួយសម្លៀកបំពាក់សិស្សរៀងចាស់បន្តិច ទឹកមុខស្រពោនគួរឲ្យអាណិត គ្មានសូម្បីតែស្បែកជើងពាក់នឹងគេ បាននិងអង្រួនបេះដូងមហាជនជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យមានចិត្តអាណិតអាសូរ ចំពោះទិដ្ឋភាពមួយនេះ និងបាននាំគ្នាខំមិនលើកទឹកចិត្ត ឲ្យក្មេងប្រុសត៊សូជាបន្តបន្ទាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញទិដ្ឋភាពដ៏គួរឲ្យអាណិតដល់ក្មេងប្រុសម្នាក់នេះហើយ ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសជួយដល់ក្មេងប្រុសដ៏កម្សត់ម្នាក់នេះហើយ ដោយបាននិយាយយ៉ាងច្បាស់ៗថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ក្មួយប្រុសពូជួយសម្ភារៈក្មួយ20លានរៀលសម្រាប់ការសិក្សានិង ឪពុកម្ដាយរបស់ក្មួយ ការពិតទៅក្មួយមានសំណាងណាស់ ដែលមានឱកាសចូលរៀន ក្មួយត្រូវតែតស៊ូ បើប្រទេសយើងគ្មានសន្តិភាពទេ សូម្បីការរៀនសូត្រក៏យើងមិនអាចរៀនបានដែរ ពូគ្មានពាក្យអ្វីច្រើនទេ មានតែពាក្យថាក្មួយតស៊ូ សូមគ្រួសារឬតំណាងគាត់ ទាក់ទងក្រុមការងារពូ 070 451 400” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងដំណឹងនេះផងដែរ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងនូវក្តីរំភើបចិត្តជំនួសដល់ក្មេងប្រុសម្នាក់នេះ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

នេះហើយ ទឹកចិត្តម្តាយ! ព្រោះតែតមាចិត្តកូនៗ អ្នកនាង ដេត ម៉ាលីណា សម្រេចចិត្តនាំកូនៗ មកញុំាអាហារនៅហាងមួយកន្លែង ព្រមទាំងប្រាប់រឿងមួយទៀតឲ្យដឹងថា….

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា កាលពីពេលថ្មីៗកន្លទៅនេះ មានការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្តាញសង្គមហ្វេប៊ុក ក្រោយទទួលដំណឹងថា លោក ឌួង ឆាយ និងភរិយា បានសម្រេចចិត្តលែងលះគ្នា ដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយបច្ចុប្បន្នេះ អ្នកទាំងពីរនាក់ មានកូន៣នាក់ គឺកូនប្រុសច្បងឈ្មោះ ឌួង គីមវិសាល កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និង កូនស្រីពៅឈ្មោះ ឌួង រាជនីគុជ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ទោះបីជាអ្នកទាំងពីរបានសម្រេចលែងលះគ្នាហើយក៏ពិតមែន តែគេសង្គេកឃើញថា អ្នកនាង ដេត ម៉ាលីណា នៅតែផ្តល់ភាពកក់ក្តៅដល់ កូនៗ ទាំងបីរបស់ខ្លូនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ ២០២១ កន្លងផុតទៅ គឺជាថ្ងៃបុណ្យ Halloween គេបានឃើញអ្នកនាង បាននាំកូនៗ ទៅញុំាអាហារ នៅក្នុងហាងមួយកន្លែង ព្រមទាំងបានប្រាប់រឿងមួយទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “កក់គេម៉ោង7យប់ប៉ុន្តែរវល់ឡាយលក់MLNរកលុយទុកចិញ្ចឹមកូនទំរាំធ្វេីការហេីយបានទៅហាងម៉ោង8យប់ជាងស្មានគេអត់ទុកកន្លែងអោយតាស់ ម្សិលមិញភ្លេចផុសរូបថ្ងៃ Halloween ជាមួយកូនកូនកូនប្រុសទីពីរសុំទៅញាំស្រ្តេកនៅកន្លែងនិង ព្រោះគាត់ចូលចិត្តញាំកន្លែងនឹងណាស់ថាឆ្ញាញ់ថាគាត់ខានមកញាំយូរហេីយអញ្ចឹងសុំម៉ាក់ម៉ាក់ទៅថ្ងៃ Halloween ហ្មងបានសប្បាយខំកក់កន្លែងគេមុនខ្លាចពេញ ព្រោះថ្ងៃចឹងៗទៅណាទាល់កក់មុន” ។ ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននំាគ្នាចូលទៅ ខំមិន បញ្ចេញអារម្មណ៍បែបនេះថា៖ “ជូនពរបងស្រីជោគជ័យឈ្នះអស់មា សត្រូវ, ដើរឲសប្បាយទៅជីវិតយើងទេ ខំរកសុីហត់ណាស់, មើលគេធ្វើមុខឡើងខ្ចូត, សប្បាយខ្លះ រកសុីខ្លះ កុំខ្វល់ពីសម្តីអ្នកដទៃបង រស់ជាខ្លួនឯង, ជីវិតមានន័យនឹងក្ដីសុខបំផុត” ៕

អានបន្ត

ស្រស់ស្រាយដល់ហើយ! ពិធីការិនី យុគ ចិន្តា រត់គេចពីទីក្រុង មកប្រើជីវិតលំហែកាយបែបធម្មជាតិ អមដោយទេសភាពស្រស់ស្អាតព្រៃភ្នំខៀវស្រងាត់

ហ្វេសប៊ុក៖ ជាការពិតណាស់ អ្នកនាង យុគ ចិន្តា គឺជាពិធីការិនីដ៏ល្បីឈ្មោះម្នាក់ ប្រចាំទូរទស្សន៍ ស៊ីធីអិន ទោះបីជាអ្នកនាង មានវ័យរាងជ្រេបន្តិចមែន ក៏អ្នកនាងនៅតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រជាខ្លាំងជានិច្ចពីសំណាក់មហាជន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មួយរយៈពេលចុងក្រោយមកនេះ គ្រប់គ្នាសង្កេតឃើញថាអ្នកនាងហាក់មិនសូវបានបង្ហាញវត្តមានក្នុងកម្មវិធីនានាឡើយ ផ្ទុយទៅវិញអ្នកម្តាយសម័យថ្មីរូបនេះ បែរជាចំណាយពេលវេលា សោយសុខនឹងការធ្វើដំណើរកម្សាន្ត ក៏ដូចជាប្រើជីវិតលំហែនៅតាមខេត្តជាមួយធម្មជាតិព្រៃភ្នំយ៉ាងរីករាយ ជាមួយកូនស្រីសំណព្វចិត្តទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រាប់តែអ្នកនាង យុគ ចិន្តា បានបង្ហាញរូបភាពយ៉ាងស្រស់ស្រាយជាច្រើនសន្លឹក ក្នុងការប្រើជីវិតបែបសាមញ្ញៗ នៅឯខេត្តកោះកុង ដែលជាផ្ទះលំហែផ្ទាល់ខ្លួនរបស់ពិធីការិនីរូបនេះតែម្តង។ ដោយក្នុងនោះ មើលទៅអ្នកនាង យុគ ចិន្តា ពិតជាមានក្តីសុខខ្លាំង ដោយអង្គុយផឹកតែមាត់ទឹក អមនឹងទេសភាពស្រស់ស្អាតព្រៃភ្នំខៀវស្រងាត់ គ្រាន់តែមើលក៏ដឹងថាស្រស់ស្រាយបាត់ទៅហើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អស់ទាស់! ស្ងាត់ៗ អាណា រ៉ូស មកសម្ញែងរថយន្តស៊េរីទំនើបថ្មីមួយគឿង តម្លៃញ៉ាក់សាច់ ផ្អើលអ្នកគាំទ្រ ដល់ថ្នាក់អ្នកខ្លះ ចូលទៅខំមិន ថា…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានដឹងមកហើយពីរឿងរ៉ាវរបស់តារាសម្តេងស្រី អាណា រ៉ូស ដែលបានជួបរឿងអាស្រូវផ្ទួនៗគ្នា។ រហូតមកដល់ពេលនេះរឿងរ៉ាវទាំងអស់នោះ ហាក់ស្ងាប់ស្ងាត់ទៅវិញ រីឯកញ្ញា អាណា រ៉ូស ក៏ហាក់មិនបានបញ្ជាក់បន្ថែមអី្វដែលលើបញ្ហានោះដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើយើងក្រឡេកទៅមើលជីវិតឯកជនប្រចាំថ្ងៃរបស់កញ្ញា អាណា រ៉ូស វិញ ទោះបីជាកន្លងមកធ្លាប់រងកាត់ព្យុះភ្លៀងរឿងអាស្រូវមិនតិចក្តី តែនាងហាក់មើលទៅរីករាយ និងតែងតែបង្ហាញជីវិតយ៉ាងស៊ីវិល័យរបស់ខ្លួនជារឿយៗនៅលើហ្វេសប៊ុកផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រាប់តែកញ្ញា អាណា រ៉ូស បានបង្ហាញសមាជិកថ្មី គឺជារថយន្តស៊េរីទំនើបម៉ាក Rang Rover ដ៏ថ្មីសន្លាងមួយគ្រឿងដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារឯណោះ នេះបើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់នាងផ្ទាល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការបង្ហាញរថយន្តថ្មីសន្លាងមួយគ្រឿងនេះភ្លាម បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ “ហេងៗចែណប់, ហេងៗចែ, ឡានស្អាត, ហេងៗចែរូស អបរសសាទរណា, នោះៗអ្នកទើលចែទៅណាអស់ហើយ,”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមចុចLinkនេះដើម្បីទស្សនាវីដេអូ។

អានបន្ត

ឃើញហើយអាណិតពេក អ្នកស្រី ទ្រី ដាណា បានប្រកាសផ្តល់ជំនួយបន្ទាន់ដល់ក្មេងប្រុសកម្សត់ ព្យួរកាត់វ៉ាក់សាំងក្នុងថង់ភ្ជាប់នៅនឹងអាវ សូម្បីតែស្បែកជើងក៏គ្មានពាក់ហ្នឹងគេ

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗមកនេះ រូបភាពរបស់ក្មេងប្រុសមួយសន្លឹក ព្យួរថង់ដាក់កាតវ៉ាក់សាំងនៅនឹងអាវ ជាមួយសម្លៀកបំពាក់សិស្សរៀងចាស់បន្តិច ទឹកមុខស្រពោនគួរឲ្យអាណិត គ្មានសូម្បីតែស្បែកជើងពាក់នឹងគេ បាននិងអង្រួនបេះដូងមហាជនជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យមានចិត្តអាណិតអាសូរ ចំពោះទិដ្ឋភាពមួយនេះ និងបាននាំគ្នាខំមិនលើកទឹកចិត្ត ឲ្យក្មេងប្រុសត៊សូជាបន្តបន្ទាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញទិដ្ឋភាពដ៏គួរឲ្យអាណិតដល់ក្មេងប្រុសម្នាក់នេះហើយ ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញ ថៅកែហាងពេជ្រ អ្នកស្រី ទ្រី ដាណា ដែលគេស្គាល់ថាជារាជិនីចិត្តធម៌ បានបង្ហោះសាររៀបរាប់អារម្មណ៍របស់ខ្លួនចំពោះក្មេងប្រុសនោះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “អាណិតណាស់ក្មួយប្រុស ចូលចិត្តអ្នកតស៊ូបែបនេះ ទោះគ្មានអីសោះ ក៏ត្រូវខំប្រឹងរៀនសូត្រដើម្បីអនាគត ទើបអាចកែប្រែវាសនាបាន” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ពីការផ្តល់ជំនួយទៅកាន់ក្មេងប្រុស និងក្រុមគ្រួសារក្រលំបាក់របស់គេថា៖ “នាងខ្ញុំបានឱ្យក្រុមការងារទាក់ទងទៅនាយិកាសាលា គាត់ប្រាប់ថាក្មេងនេះរៀននៅសាលាបឋមសិក្សាជ័យ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្ទះក្មេងនេះ ចម្ងាយប្រហែល ១គីឡូម៉ែត្រពីសាលា ហើយគ្រួសារជាអ្នកចម្ការ ក្រលំបាក នាងខ្ញុំនឹងផ្ដល់ជំនួយដល់គ្រួសារគាត់ និងសម្ភារៈសិក្សា សំលៀកបំពាក់ដល់ក្មេងនេះ ដើម្បីបានសមរម្យ ដូចសិស្សដទៃទៀត” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ស៊ែរម្នាក់ផង! ព្រះតេជព្រះគុណ ហាក់ សៀងហៃ ប្រកាសរកក្មេងប្រុសកម្សត់ម្នាក់នេះ ស្លៀកពាក់អាវសិស្សចាស់ព្យួរថង់ដាក់កាតវ៉ាក់សាំង ស្បែកជើងក៏មិនមាន

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗមកនេះ រូបភាពរបស់ក្មេងប្រុសមួយសន្លឹក ព្យួរថង់ដាក់កាតវ៉ាក់សាំងនៅនឹងអាវ ជាមួយសម្លៀកបំពាក់សិស្សរៀងចាស់បន្តិច ទឹកមុខស្រពោនគួរឲ្យអាណិត គ្មានសូម្បីតែស្បែកជើងពាក់នឹងគេ បាននិងអង្រួនបេះដូងមហាជនជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យមានចិត្តអាណិតអាសូរ ចំពោះទិដ្ឋភាពមួយនេះ និងបាននាំគ្នាខំមិនលើកទឹកចិត្ត ឲ្យក្មេងប្រុសត៊សូជាបន្តបន្ទាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះផងដែរ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញគណនីហ្វេសប៊ុកព្រះតេជព្រះគុណ ហាក់ សៀងហៃ បានបង្ហោះចោទជាសំណួរយ៉ាងដូច្នេះថា៖ “ឱក្មួយអើយ ក្មួយនៅទីណា ? ស្ថានភាពគ្រួសារយ៉ាប់យ៉ឺនកម្រិតណា ? មើលចុះ ! សម្លៀកបំពាក់មកសាលាក៏ចាស់ៗ ស្បែកជើងក៏មិនមាន ឯណាកាបូបស្ពាយ ? សម្ភារៈសិក្សា សៀវភៅសរសេរ ប៊ិក បន្ទាត់ តើក្មួយមានទេ? តើក្មួយមកសាលារៀនដោយរបៀបណា ឬក្មួយមិនមានកង់ជិះ ដើរមកសាលាដោយថ្មើរជើង?”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះតេជព្រះគុណ បានបន្តមានសង្ឃដីកាទៀតថា៖ “រូបភាពនេះបានអង្រួនបេះដូងតេជគុណហើយ ធ្វើឱ្យតេជគុណនឹកឃើញដល់អតីតកាលរបស់តេជគុណក៏មិនខុសពីក្មួយប៉ុន្មានដែរ ។ដូចនេះ បើបងប្អូនស្គាល់ក្មួយខាងលើ សូមទាក់ទងមកតេឡេក្រាមតេជគុណ ០១៧ ៤៤ ៦២ ៦៣ ដើម្បីតេជគុណបានជួយក្មួយតាមលទ្ធភាព ឱ្យក្មួយបានរៀនសូត្រ មានសម្ភារៈសិក្សាគ្រប់គ្រាន់ដូចកូនគេដទៃ ។”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាចុងក្រោយនេះ ព្រះតេជគុណបានប្រគេនជូននូវបណ្តាំដ៏មានអត្ថន័យមួយឃ្លាទៀតថា៖ “ក្មួយត្រូវចាំថា អ្វីៗគ្រប់យ៉ាងមិនមែនជាឧបសគ្គរបស់យើងឡើយ ដរាបណាយើងខំប្រឹងប្រែងតស៊ូដោយចិត្តអំណត់ព្យាយាមដើម្បីឈោងចាប់យកក្តីស្រមៃរបស់យើង ណាក្មួយ!”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ប្លែកភ្នែកដល់ហើយ! ចំថ្ងៃបុណ្យ Halloween អ្នកនាង អម្ពរ ទេវី តុបតែងខ្លួនមួយឈុត ស្អាតឡើងប្លែក មើលសឹងមិនស្គាល់ ដល់ថ្នាក់ហ្វេនៗ ចូលទៅ ខំមិន និយាយថា…

អ្នកស្នេហា វិស័យភាពយន្ត ច្បាស់ជាស្គាល់ច្បាស់ជាក់ជាមិនខាន គឺ អ្នកនាង អម្ពរ ទេវី ដែលជាតារាសម្តែងជើងចាស់ ដែលមានទេពកោសល្យខ្ពស់ ជាមួយការប្រើប្រាស់ទឹកមុខ កាយវិការ និងភាពប៉ិនប្រសព្វ ធ្វើឲ្យទស្សនិកជនពេញចិត្តជាខ្លាំង។ មកទល់ពេលនេះ អ្នកគាំទ្រជាំច្រើន នៅតែចងចាំមិនភ្លេឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងទៅ តារាសម្តែងជើងចាស់រូបនេះ តែងតែបង្ហោះរូបភាពជាច្រើនសន្លឹកពីកូនប្រុសរបស់ខ្លួន ឈ្មោះ Zoli Phirun ហើយក៏បានផ្តល់នូវពាក្យកក់ក្តៅជាច្រើន តាមរយៈការយកចិត្តទុកដាក់ ស្នាមញញឹម និងទង្វើរជាច្រើនទៀត មើលទៅក៏មានក្តីសុខជំនួសដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញ អ្នកនាង អម្ពរ ទេវី បានតុបតែងខ្លួនឡើងប្លែក មើលមិនចង់ស្គាល់ ក្នុងកម្មវិធីមួយ ព្រមទាំងភ្ជាប់សារមួយថា៖ “រីករាយបុណ្យ Halloween 2021”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះ ដល់ថ្នាក់ហ្វេនៗ ទប់ចិត្តមិនបានក៏នាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ “អ្នកម្តាយស្រស់ស្អាតយ៉ាងហ្នឹង, So beautiful, ស្រស់ស្អាតណាស់ប្អូនស្រី, Wow So beautiful, Happy Halloween, ស្រឡាញ់ម៉ាក់ខ្លាំងណាស់”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត