អស់ជម្រើសហើយ! លើកនេះ ខ្ញុង ប្រកាសលក់ខ្ទេចខ្ទី មានទាំងទូរទឹកកក សាឡុង គ្រែគេង ទូខោអាវ សាឡុង ដើម្បីធ្វើដើមទុនរកស៊ីដោះបំណុល…(មានវីដេអូ)

ភ្នំពេញ៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ បន្ទាប់ពីមហាជនមួយចំនួននៅតែមានការរិះគន់ និងលើកឡើងថា អ្នកនាង ខ្ញុង សម្តែងឆាកល្ខោនចង់បានលុយពីមហាជនយកទៅធ្វើជាអ្នកមាន តារាកំប្លែងស្រីរូបនេះ ក៏សម្រេចចិត្តធ្វើការប្រកាសវេលុយទាំងអស់ឲ្យដល់ម្ចាស់ជំនួយវិញ និងបានប្រកាសលក់ឡានរបស់ប្តី លក់ផ្ទះដែលនាងបង់រំលោះកន្លងមក ដើម្បីធ្វើដើមទុនរកស៊ីដោះបំណុលគេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ក្រោយពីបានប្រកាសបែបនេះហើយ មហាជនជាច្រើនឃើញថា អ្នកនាង ខ្ញុង និងស្វាមី ក៏បានចាប់ផ្តើមខិតខំស្វាសស្វែងរកលុយដើម្បីដោះបំណុលគេ ដោយធ្វើការឡាយលក់ប្រហុកផ្អក និងដាក់ប្រកាសលក់ផ្ទះលក់ឡានបណ្តើរ ដែលធ្វើឲ្យមហាជនមួយចំនួនឃើញហើយមានការអាណិតអាសូរដល់រូបនាង និងជួយលើកទឹកចិត្តដល់នាងគ្រប់ៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នាពេលថ្មីៗមកនេះ កាន់តែធ្វើឲ្យមហាជនតែងស្រលាញ់តាមដាន អ្នកនាង ខ្ញុង និងស្វាមី កាន់តែអាណិតខ្លោចិត្តថែមទៀត និងបានកាត់តវីដេអូឡាយបង្ហោះពេញបណ្តាញសង្គម ក្រោយឃើញអ្នកនាង និងស្វាមី ឡាយវីដេអូលក់ផ្អកផង ប្រកាស់លក់ផ្ទះ លក់ឡានផង មិនត្រឹមតែប៉ុណ្ណោះ នាងអំពាវនាវលក់ទាំងគ្រែគេង លក់ទូខោអាវ សាឡុងឈើ និងទូទឹកកក ថែមទៀត ដើម្បីធ្វើជាដើមទុនផ្តើមពីដៃទទេដោយការលក់ប្រហុកផ្អកនេះ ដើម្បីដោះបំណុលគេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមចុច Link ទីនេះដើម្បីទស្សនាវីដេអូ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា ក្រោយសង្សារពោលពាក្យប៉ុន្មានម៉ាត់នេះភ្លាម ដល់ថ្នាក់ហ្វេនៗនាំគ្នាផ្តាំ នាយចឺម កុំធ្វើឲ្យខូចឈ្មោះកំលោះកំពង់ស្ពឺឲ្យសោះ

ហ្វេសប៊ុក៖ នាពេលថ្មីៗមកនេះ គេបានឃើញតារាចម្រៀងវ័យក្មេង នាយចឺម ហាក់កាន់តែបើកបង្ហាញពីជិវិតស្នេហាដ៏ផ្អែមល្ហែមរវាងលោក និងសង្សារបណ្តូលចិត្តឈ្មោះ សេង សុខឃីម ដោយពួកគេទាំងពីរមិនត្រឹមតែបណ្តើរគ្នាទៅណាមកណាជាញឹកញាប់នោះទេ សូម្បីតែនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ច្រើនតែបង្ហោះរូបថត និងសារផ្អែមល្ហែមបង្ហាញពីក្តីស្នេហ៍បង្អួតមហាជនមិនលស់ថ្ងៃដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់តាំងពីបានផ្តើមស្នេហ៍ជាមួយសង្សារថ្មីរូបស្រស់ខាងលើមក នាយចឺម ដែលធ្លាប់តែមានឈ្មោះថាបុរសខូចខិលរឿងស្រី បែរមកជាធ្វើជាបុរសច្បាស់លាស់ ថែមទាំងបង្ហាញដំរួយចង់កាន់ដៃសង្សារចូលរោងការជាមួយគ្នាទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើយើងក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់មិត្តស្រី នាយចឺម ឯណោះវិញ ក៏មិនខុសពីខាងប្រុសប៉ុន្មានឡើយ ដោយកញ្ញា សេង សុខឃីម ក៏តែងតែបង្ហាញភាពផ្អែមល្ហែម និងបានបង្ហោះរូបភាពជាគូនឹង នាយចឺម ព្រមទាំងឧស្សាហ៍ភ្ជាប់ពាក្យបង្កប់ន័យបញ្ជាក់ថា នាយចឺម ជាកម្មសិទ្ធិរបស់កញ្ញា ដូច្នេះហាមនារីណាម្នាក់ប៉ះពាល់លោកដាច់ខាត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ កញ្ញា សេង សុខឃីម បានបង្ហោះរូបភាពសរសេរពាក្យស្លោថា៖ “ទាក់ទងខ្ញុំ កុំរញ៉េរញ៉ៃជាមួយអ្នកផ្សេង កុំឱ្យគេមើលមកខ្ញុំថាជាមនុស្សល្ងង់ ភ្លើមិនដឹងអី”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះទៅទៀត រូបភាពអមនឹងពាក្យស្លោកនេះ មិត្តស្រី នាយចឺម ក៏បានសរសេរ Caption ភ្ជាប់ហាក់ចង់បញ្ជាក់ នាយចឺម ថា៖ “គ្រាន់ប្រាប់ទុកមុន”។ ភ្លាមៗនោះផងដែរ គ្រាន់តែឃើញពាក្យស្លោកអមនឹង Caption ខាងលើនេះហើយ បណ្តាលអ្នកគាំទ្រ នាយចឺម ជាច្រើនបានចូលទៅ ខំមិន ព្រោងព្រាតថា នាយចឺម ស្មោះណាស់! នាយចឺម មិនឲ្យខូចឈ្មោះកំលោះកំពង់ស្ពឺនោះទេ។ ខំមិន ទាំងអស់នោះផងដែរ ធ្វើឲ្យមហាជនលើកឡើងថា អ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង នៅពេលដែល នាយចឺម បានទាក់ទឹងនឹងកញ្ញា សេង សុខឃីម ព្រមទាំងចេញមុខមកអះអាងភាពស្មោះស្នេហ៍របស់ Idol ខ្លួនថែមទៀតផង៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ស្រស់ស្អាតគ្រប់ជ្រុង! សម្រស់ ព្រះនាងតូច ជេនណា ស្អាតខ្លាំងដូចគំនូ ពេលតែងខ្លួនបែបនេះ ដល់ថ្នាក់ហ្វេនៗ បញ្ចេញអារម្មណ៍បែបនេះ ចេញមកថា…

ភ្នំពេញ៖ ជាការពិតណាស់ មួយរយៈចុងក្រោយមកនេះ ព្រះនាងតូច នរោត្តម ជេនណា ទទួលបានប្រជាប្រិយភាពជាខ្លាំង ពីសំណាក់មហាជនបងប្អូនខ្មែរជាច្រើន ពីការបកស្រាយបទចម្រៀង បូករួមទាំងរូបសម្រស់ដ៏ស្រស់សោភារបស់ទ្រង់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនេះទៅទៀត មហាជនជាច្រើនទាំងក្នុងប្រទេសទាំងក្រៅប្រទេសបានដឹងពី ព្រះរាជសមត្ថភាពសិល្បៈ ដ៏អស្ចារ្យរបស់ ព្រះនាងតូច នរោត្តម ជេនណា រួចមកហើយដោយទ្រង់ អាចបកស្រាយបទចម្រៀង បានយ៉ាងពិរោះរណ្តំ ថែមទាំងមានក្បាច់រាំ និងកាយវិការក្រមិចក្រមើមជានិច្ច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះ ព្រះនាងតូច នរោត្តម ជេនណា ក៏មានរូបសម្បត្តិស្រស់ស្អាត និងគួរឲ្យក្នាញ់ខ្លាំងណាស់ ដែលនេះជាមូលហេតុ អាចឆក់យកការចាប់អារម្មណ៍ និងប្រជាប្រិយភាព ពីសំណាក់ទស្សនិកជននានា បានយ៉ាងលឿនក្នុងរយៈពេលដ៏ខ្លី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នៅមនុនេះបន្តិច នាថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ ព្រះនាងតូច បានបង្ហោះរូបភាពជាច្រើនសន្លឹក គ្រងក្នុងឈុតសម្លៀកបំពាក់បុរាណស្បៃពណ៌ទឹកក្រូច បូករួមនឹងវង់ភ័ក្រ្តដ៏ញញឹមស្រស់ស្រទន់ ពិតជាលើកសម្រស់ទ្រង់មើលឃើញស្រស់ស្អាតលេចធ្លោខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម បានធ្វើឲ្យហ្វេនៗ និងមហាជនជាច្រើន បានបញ្ចេញអារម្មណ៍មួយនេះចេញមក ថា៖ “ស្រស់ស្អាតខ្លាំងណាស់ព្រះនាងម្ចាស់តូច love love, ស្រស់ស្អាតណាស់ព្រះនាងម្ចាស់តូច…, សា្អតណាស់ព្រះនាងតូច, ទ្រង់ពិតជាស្រស់ស្អាតខ្លាំងណាស់ព្រះនាងម្ចាស់, ស្រស់ស្អាតម្លះទេព្រះនាងម្ចាស់, ទាំងឆ្លាត,ទាំងស្អាត គួរឲ្យស្រឡាញ់ណាស់, ដូចទេព្វធីតា, So beautifulព្រះនាងតូច, ស្រលាញ់ណាស់ព្រះនាងអើយ”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

មានងារជាអ្នកឧកញ៉ា តែស្នេហាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មើលទៅសាមញ្ញធ្វើឲ្យមហាជន ផ្ទុះការសរសើរជាខ្លាំង

ហ្វេសប៊ុក៖ ជាការពិតណាស់ សព្វថ្ងៃនេះ កេរ្តិ៍ឈ្មោះល្បីល្បាញរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ល្បីស្ទើរគ្រប់ទីកន្លែងហើយ ក្នុងប្រទេសកម្ពុជា។ ដោយមានទាំងទ្រព្យសម្បត្តិស្តុកស្តម្ភ មានទាំងអំណាច មានទាំងកេរ្តិ៍ឈ្មោះ សេចក្តីសុខក្នុងគ្រួសារ ទៅណាមកណា ក៏មានគេឯងស្គាល់គ្រប់ៗគ្នា តែអ្វីដែលគួរឲ្យសរសើរជាងខ្លាំងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បើទោះបីខ្លួនកាន់តែខ្ពស់តែបរជាដាក់ខ្លួនកាន់តែទាប។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង យើងក្រឡេកទៅមើលជីវិតគ្រួសារវិញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដើរតួនាទីជា ឪពុកដ៏គម្រូរបស់កូនៗ និងជាស្វាមីដ៏ល្អម្នាក់ ចេះយល់ចិត្តភរិយាខ្លាំងបំផុត។ ដោយមើលរូបភាពជាច្រើនសន្លឹករបស់ អ្នកឧកញ៉ា បានធ្វើដំណើរកម្សាន្ត ដោយប្រើមធ្យាបាយម៉ូតូក្នុងការធ្វើដំណើរ ដុបភរិយាអោបចង្កេះពីក្រោយយ៉ាងមានក្តីសុខបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពជាច្រើនសន្លឹកដែល អ្នកឧកញ៉ា បានបង្ហោះមក បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន មានការស្ញើចសរសើរជាខ្លាំង ដោយលោកមានឋានៈដល់ទៅ អ្នកឧកញ៉ា តែបែជាជ្រើសរើសមធ្យាបាយធ្វើដោយម៉ូតូទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនេះទៅទៀត អ្វីដែលធ្វើឲ្យមហាជនអត់ទ្រាំសរសើរមិនបាននោះគឺ រូបភាពមួយសន្លឹក ដែលលោកបានអោនចងស្បែកជើងឲ្យភរិយា ដែលនេះបានបញ្ជាក់ពីការឲ្យតម្លៃ ទៅកាន់ភរិយារបស់ អ្នកឧកញ៉ា ដោយមិនប្រកាន់ថខ្លួន ឧកញ៉ាឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

មានតែអ្នកម្តាយទេទើបយល់អារម្មណ៍មួយនេះ! ក្រោយកូនស្រីកើតបាន ១ ខួបហើយ ស្រាប់តែ ឌី សូនីតា ទើបដាច់ចិត្តទម្លាយវីដេអូអំឡុងពពោះ ទៅណាម្តងៗដាក់រទេះរុញសឹងគ្រប់ពេល….(មានវីដេអូ)

ភ្នំពេញ៖ បើគិតមកដល់ពេលនេហ មានរយៈពេល ១ ឆ្នាំហើយ ដែលតារាស្រី ឌី សូនីតា ទទួលបានកូនស្រីជាទីស្រលាញ់ឈ្មោះ Smile មានមុខមាត់ស្រស់ស្អាត និងគឲ្យស្រលាញ់ខ្លាំងឡើង ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ស្រលាញ់ចូលចិត្តពីមហាជនគ្រប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ នេះ គឺរំលេងរយៈពេលជាង ១ ឆ្នាំទៅហើយ ដែលតារាស្រី ឌី សូនីតា ទើបដាច់ចិត្តទម្លាយវីដេអូរបស់នាង តាំងពីចាប់ផ្តើមពពោះកូនស្រី រហូតដល់ថ្ងៃសម្រាល ដែលទម្រាំតែកើតបានកូនស្អាត និងគួរឲ្យស្រលាញ់បែបនេះ នាងមានភាពលំបាកវេទនា និងតស៊ូខ្លាំងតាំងពីថ្ងៃពពោះដំបូង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ គេបានឃើញថាពេលដែលតារាស្រីរូបនេះ ពពោះស្របពេលដែលនាងមានសុខភាពខ្សោយ និងចាញ់កូនខ្លាំងក្អួតរហូតធ្លា ក់ ឈា ម ថែមទាំងមានជំងឺប្រចាំកាយទាក់ទងនឹករោ គស្រ្តីទៀត ដែលធ្វើឲ្យនាងកាន់តែពិបាក និងស៊ូថ្នមខ្លួនខ្លាំង ទៅណាមកណាអង្គុយលើរទេះរុញ និងមានគេជួយគ្រានាងគ្រប់ពេលទម្រំាតែដល់ថ្ងៃសម្រាលកូន ដោយការ វះ កាត់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចពាក្យថា Link ដើម្បីទស្សនាវីដេអូ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ញ៉ាក់សាច់! ទម្លាយតម្លៃមកុដ Miss Universe Cambodia ស្អាតហើយព្រមទាំងមានដាំត្បូងពេជ្រខៀវ រតនគិរីទម្ងន់ ៥០ ការ៉ាត់ យ៉ាងព្រណីត..

ភ្នំពេញ៖ ជាការពិតណាស់កម្មវិធី Miss Universe Cambodia 2021 ជិតឈានដល់រាត្រីវគ្គផ្តាច់ព្រ័ត្រហើយ ពោលគឺនៅរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ នេហ ដែលកម្មវិធីនឹងស្វែងរកឃើញម្ចាស់ជ័យលាភីគ្រងមុកដនៃ Miss Universe Cambodia 2021 នេះហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាន់តែកៀកថ្ងៃ នាថ្មីៗនេះ តាមរយៈផេកសិល្បករកម្ពុជា បានបង្ហោះពីម្ចាស់ឧបត្ថម្ភមកុដ Miss Universe Cambodia 2021 គឺ លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ដែលបានឲ្យដឹងថា មកុដដែលនឹងត្រៀមបំពាក់ឲ្យម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាលឆ្នាំនេះ មានតម្លៃរហូតដល់ទៅ ២២៥០០ ដុល្លារឯណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមកុដនេះ រចនារំលេចនូវក្បាច់ផ្ការំដួល និងដំដោយត្បួងពេជ្រពណ៌ខៀវចំកណ្តាល ដែលត្បូងនេះ ជាត្បូងពេជ្ររតនគីរី មានទម្ងន់ ៥០ ការ៉ាត់ និងមានតម្លៃ ១២៥០០ ដុល្លារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសនោះបណ្តាលអ្នកគាំទ្រវិស័យបវរកញ្ញា កំពុងតែមានចិត្តអន្ទះសារង់ចាំអ៊ុតមើលថា តើបេក្ខភាពបរវកញ្ញារូបណា ដែលនឹងក្លាយជាម្ចាស់មកុដមួយនេះ នឹងត្រូវបន្តតំណាងពី កញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 នៅរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ នាពេលខាងមុខនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ផងដែរថា ម្ចាស់ជ័យលាភី Miss Universe Cambodia 2021 នេះ នឹងត្រូវតំណាងឲ្យកម្ពុជាចូលរួមកម្មវិធីប្រកួតបវរកញ្ញាចក្រវាល ២០២១ លើកទី ៧០ ដែលត្រូវប្រារព្ធឡើងនៅឯទីក្រុងអ៊ីលីត ប្រទេស អ៊ីស្រាអែល នៅចុងឆ្នាំ ២០២១ ខាងមុខនេះផងដែរ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

មានការភ្ញាក់ផ្អើលជាខ្លាំង នៅសុខៗ ស្រាប់តែលោក ប៊ុត សីហា ខំមិន ប្រកាសសុំថៅកែពេជ្រ អ្នកស្រី ទ្រី ដាណា ជួយជាបន្ទាន់..

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើន នៅចាំពីអតីតម្ចាស់ជ័យលាភីក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា មិនខាន ដោយក្រោយពីក្លាយជាម្ចាស់ពាន និង មានកេរ្តិ៍ឈ្មោះល្បាញខ្លាំងមួយក្ឌាំងមក លោកក៏បានធ្លាក់ប្រជាប្រិយភាពទៅវិញសឹងដល់បាត ព្រោះរឿងអាស្រូវជាច្រើនកន្លងទៅនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ននេះ ទោះបីជាធ្លាក់កូដ និងមិនបានបង្ហាញវត្តមានលើកឆាកតន្រ្តីធំៗដូចមុន តែលោក ប៊ុត សីហា ក៏បានចេញបទចម្រៀងជាបន្តបន្ទាប់ក្នុងនាមជាតារាចម្រៀងក្នុងផលិតកម្ម Life Production និង បានចូលរួមជាតារាកិត្តិយសក្នុងការ Live លក់ផលិតផលមួយចំនួនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នាពេលថ្មីៗនេះផងដែរ មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញលោក ប៊ុត សីហា អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ បានចូលទៅ ខំមិន នៅក្នុងផុសរបស់ថៅកែពេជ្រ អ្នកស្រី ទ្រី ដាណា ក្នុងគោលបំណងត្រូវការជំនួយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង ខំមមិន នោះ លោក ប៊ុត សីហា បានសរសេរទៅកាន់ថៅកែពេជ្រ ទ្រី ដាណា យ៉ាងដូច្នេះថា៖ “សួស្តីចែ ខ្ញុំម្ចាស់អាខោនដែល cmn នេះ ខ្ញុំ ប៊ុត សីហា។ ខ្ញុំមានបញ្ហាចង់ប្រាប់ឱ្យចែជួយ តែមិនដឹងទំនាក់ទំនងផ្ទាល់ជាមួយនឹងចែតាមលេខទូរស័ព្ទណាមួយទេ? សុំចែ អាចឆ្លើយតបនឹងប្អូនតិចបានទេ chat fb បានអត់? អរគុណ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការ ខំមិន សុំជំនួយនេះដែរ បើទោះបីជាលោក ប៊ុន សីហា បានស្នើទៅកាន់ថៅកែពេជ្រ ទ្រី ដាណា ក៏ពិតមែន…

អានបន្ត

អត់ទុកយូរទេ! រ៉ូស ភ័ញ័រដៃជើងអស់ បង្ហោះសារតបទៅថៅកែពេជ្រ លោកស្រី ទ្រី ដាណា បែបនេះវិញភ្លាមៗ ក្រោយមេធាវីកោះហៅ…

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ កន្លទៅ តារាហ្វេសប៊ុកល្បីឈ្មោះ កញ្ញា ហាស វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ត្រូវបានមេធាវីរបស់ថៅកែពេជ្រ លោកស្រី ទ្រី ដាណា បានចេញលិខិតប្រកាសកោះហៅ នាង ចូលខ្លួនទៅដោះស្រាយបញ្ហា ក្រោយធ្វើការខំមិន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោកស្រី ទ្រី ដាណា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាណាមិញ ក្រោយពីបានឃើញ លិខិតកោះហៅពីមេធាវីជុំវិញបញ្ហានេះ ភ្លាមនោះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ កញ្ញា រ៉ូស គេក៏បានឃើញនាងបានបង្ហោះសារទទួលស្គាល់កំហុស និងធ្វើការសុំទោសចំពោះថៅកែពេជ្រ ទ្រី ដាណា ជាសាធារណៈចំពោះកំហុសដែលនាងបានធ្វើដោយអចេតនាមានការប៉ះពាល់កិត្តិយសរបស់ ថៅកែស្រីរូបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ តារាហ្វេសប៊ុក រ៉ូស បានចេញមុខធ្វើការសុំទសោសដោយបានរៀបរាប់យ៉ាងដូច្នេះថា៖ “សុំអធ្យាស្រ័យលោកជំទាវ ទ្រី ដាណា ពីចំងាយ ប្អូនស្រីពិតជាមានកំហុស ដែលខមមិនលើរូបថតបងស្រីដោយអចេតនាដែលធ្វើអោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ះពាល់អារម្មណ៍បងស្រីជាទីសាធារណះ ប្អូនស្រីពិតជាសុំទោសខ្លាំងណាស់ចំពោះកំហុសដែលកើតមានដោយអចេតនា សូមបងស្រីអភ័យទោសដល់ប្អូនស្រីផង ជូនពរបងស្រីសុខភាពល្អ សម្រស់ក្មេងជាងវ័យជោគជ័យគ្រប់ភារកិច្ច ទ្រី ដាណា Dana Try”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ថាមែនៗ! រ៉ូស ត្រូវមេធាវីកោះហៅផ្អើលហ្វេសប៊ុក ក្រោយរិះគន់ថៅកែហាងពេជ្រ អ្នកស្រី ទ្រី ដាណា មិនចេះតែងខ្លួន..

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ នេះ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីឃើញ មេធាវីរបស់ ថៅកែហាងពេជ្រ លោកស្រី ទ្រី ដាណា បានចេញលិខិតកោះហៅ តារាសម្តែងឈ្មោះ ហាស វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ឲ្យចូលខ្លួនដោះស្រាយបញ្ហានៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ ក្រោយពីបានខំមិនធ្វើឲ្យប៉ះពាល់កិត្តិយសដល់ លោកស្រី ទ្រី ដាណា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងដើមហេតុដែលធ្វើឲ្យមានការកោះហៅពីមេធាវីរបស់ ថោកែស្រីហាងពេជ្រខាងលើ ដោយសារតែ រ៉ូស ដែលបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះថា Ah Na Rose បានធ្វើការខំមិនរិះគន់ចំពោះ លោកស្រី ទ្រី ដាណា ថា៖ “ចែស្អាតណាស់ តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឱ្យបងតុបតែងខ្លួនមើលទៅស៊ីវិល័យស័ក្ដិសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនាព្រោះស្រឡាញ់ទឹកចិត្តសប្បុរសធម៌របស់បង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមលិខិតកោះហៅនេហ បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើ កញ្ញា ហាស វីរ៉ាស្រីរ័ត្ន មិនចូលខ្លួនដោះស្រាយតាមការកំណត់នោះទេ មេធាវីរបស់ ថៅកែស្រីរូបនេះ នឹងកសាងសំណុំរឿងប្តឹងទៅសមត្ថកិច្ចដែលពាក់ព័ន្ធចាត់ការតាមនិតិវិធីច្បាប់ ព្រោះការខំមិនរបស់ កញ្ញា ហាស វីរ៉ាស្រីរ័ត្ន បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសលោកស្រី ទ្រី ដាណា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

គួរឲ្យសរសើរណាស់! ទោះបីជានៅឆ្ងាយ តែលោក ហង្ស ឈា នៅតែគិតគូរដល់តារាកំប្លែងជើងចាស់ជរា ៤ រូបនេះ ក្រោយទទួលដំណឹងនេះ

ហ្វេសប៊ុក៖ នាពេលថ្មីៗមកនេះ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាធ្លាប់បានដឹងមកហើយថា ដែលតារាសម្តែងលោក រតនៈ វិសិដ្ឋ បានបង្ហោះសារអំពាវនាវដល់មហាជន និងមិត្តសិល្បករចូលរួមបរិច្ចាគជួយដល់តារាកំប្លែងជើងចាស់ ៤រូប ដែលចាស់ជរា និងកំពុងតែមានជំងឺប្រចាំកាយនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ក៏មានសប្បុរជនជាច្រើនក៏បានចូលរួមផ្តល់ជាជំនួយដល់តារាកំប្ឡែងជើងចាស់ទាំង ៤ ដែលមានដូចជា លោកយាយ ណយ សំណាង នាយ ក្តិប លោកតា សង់ស៊ីស និងលោកតា ចេក តាមរយៈលោក រតនៈ វិសិដ្ឋ ជាបន្តបន្ទាប់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ក្នុងការចូលរួមបរិច្ចាគនេះដែរ គេក៏បានឃើញអតីតតារាសម្តែងលោក ហង្ស ឈា ដែលកំពុងតែរស់នៅក្រៅប្រទេសជាមួយភរិយា និងកូនៗនោះ ក៏មិនភ្លេចចូលរួមក្នុងការជួយចែករំលែកនូវទឹកចិត្តសប្បុរសធម៌របស់ខ្លួនដែរ ដោយលោក ហង្ស ឈា បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០០ ដុល្លារឯណោះ តាមរយៈលោក រតនៈ វិសិដ្ឋ ជួយដល់តារាកំប្លែងជើងចាស់ ចាស់ជរា ទាំង ៤រូប ខាងលើនេះដែលបានរៀបរាប់នៅមុននេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈគណនីហ្វេសប៊ុក លោក រតនៈ វិសិដ្ឋ បានរៀបរាប់ឲ្យដឹងដែរថា៖ “អូនសូមអរគុណ ដល់បងប្រុស ហង្ស ឈា និង ក្រុមគ្រួសារ បានជូនថវិកាចំនួន ២០០ $ ដល់គាត់ទាំង ៤ នាក់ តាមរយៈខ្ញុំ។ ខ្ញុំនឹងយកថវិកាជូនដល់គាត់ទាំង ៤ ឆាប់នេះ។ ជូនពរបង និង គ្រួសារ មានសុខភាពល្អ និង ជោគជ័យគ្រប់ការងារ”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត