ព្រោះនឹករឭកូនៗខ្លាំងពេក លោក ឌួង ឆាយ រួមទាំងម្តាយ អមជាមួយអាជ្ញាធរខណ្ឌ បានមកដល់ផ្ទះ ដើម្បីបានជួបមុខកូនៗ ប៉ុន្តែអតីតភរិយា របស់លោក មិន….

ភ្នំពេញ៖ រឿងរ៉ាកំពុងក្តៅគគុក នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ នេះ ដែលនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោក ឌួង ឆាយ បានបង្ហោះសារយ៉ាងវែងអន្លាយ ដែលបានរៀបរាប់ដែលជាទឹកចិត្តឪពុក ចង់ជួបមុខកូនៗ តែត្រូវបានអតីតភរិយា មិនអនុញ្ញាតឲ្យលោកជួបមុខកូន បានបង្កការឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះផងដែរ ជាមួយនឹងការបង្ហោះនេះ ក៏បានអមទៅនឹងរូបភាពនៅមុខគេហដ្ឋានរបស់អតីតភរិយារបស់លោក បានរួមដំណើតទៅជាមួយនឹង ម្តាយ ក៏ដូចជា អាជ្ញាធរខណ្ឌ បានត្រឹមតែឈរខាងក្រៅ ខណៈដែរ គេមិនអនុញ្ញាតឲ្យចូលទៅខាងក្នុងផ្ទះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនេះ លោក ឌួង ឆាយ ក៏បានចែករំលែកទៅនឹង ពាក្យពេចន៍មួយចំនួន ជាច្រើនដែលបង្ហាញឲ្យដឹងថា ពិតជាអាណិតកូនៗ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់ទៀតផងដែរថា មួយរយៈពេលជាង កន្លះឆ្នាំជួបកូនៗខ្ញុំបានតែ ៣ ដងគត់ ដោយបន្ថែមពីនោះ ក៏បានលើកឡើងយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ខ្ញុំបាទ និងអ្នកម្តាយរួមជាមួយអាជ្ញាធរខណ្ឌបានជូនដំណឹងមុន 1 សប្តាហ៍ដើម្បីជួបកូនៗ។ ប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប។ សូមពូមីងបងប្អូនទាំងអស់គ្នាពិចារណាតាមការគួរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកា ត់ផ្តា ច់មនោសចេតនាឪពុក និងកូនៗខ្ញុំបានទេ។ រយៈពេលជាង កន្លះឆ្នាំជួបកូនៗខ្ញុំបានតែ 3 ដង។ អានិតកូនៗ ខ្ញុំណាស់ខ្វះភាពកក់ក្តៅជាពិសេសកូនប្រុសច្បងខ្ញុំនៅឈឺ និងកូនស្រីពៅនៅតូចណាស់”។ ក្រោយពីបានឃើញបែបនេះភ្លាម បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសនោះ អ្នកចូលចិត្តអាណិតស្រលាញ់ និងអ្នកគាំទ្ររូបលោកបានបង្កភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការបង្ហោះសារបែបនេះ ដោយបានអ្នកខ្លះបញ្ចេញមតិជាច្រើនហូរហែរ ដោយមិននឹកស្មានថា អតីតភរិយាដាច់ចិត្តដ៏ម្លឹង តែយ៉ាងណាមិញ មានតែរង់ចាំមើលបន្តទៅទៀត តើរឿងរ៉ាវមួយនេះ ទៅជាយ៉ាណា រហូតដល់ពេលនេះ ភាគីខាងអតីតភរិយារបស់លោក មិនទាន់ប្រត្តិកម្មអ្វីនៅឡើយនោះទេ៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ស្ងាត់ៗ លោក ស៊ុក សោភា តួឯក្នុងរឿង «ទុំទាវ» បានមកដល់ស្រុកកំណើតរបស់ខ្លួនបាត់ ព្រមទាំងបានដាក់មួយប៉ុស្តិ៍នេះនៅតែសង្ហា រំភើបចិត្តពេក លោកបានពោលពាក្យថា…

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ហើយ អតីតតារាសម្តែងប្រុសល្បីក្នុងរឿង «ទុំទាវ» លោក ស៊ុក សោភា ដែលពេលនេះលោកបានត្រឡប់មកទឹកដីកំណើតរបស់លោកវិញហើយ ពោលគឺប្រទេសកម្ពុជា ក្រោយពីរូបលោក បានចំណាយពេលជាង ១០ ឆ្នាំ រស់នៅក្នុងប្រទេសអូស្រា្តលី ជាមួយគ្រួសាររបស់លោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែយ៉ាណា ទំនាក់ទំនឹងស្នេហាជាប្តីប្រពន្ធរបស់លោក ស៊ុក សោភា ក៏ត្រូវបានបញ្ចប់ បន្ទាប់ពីភរិយារបស់លោក បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលកន្លងមកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១ ទើបតែកន្លងទៅ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា តារាសម្តែងរូបសង្ហា ស៊ុក សោភា បានត្រឡប់មកប្រទេសកម្ពុជាវិះហើយ ក្រោយចាយពេលជាច្រើនឆ្នាំ នៅលើទឹកដីបរទេស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ លោក ស៊ុក សោភា បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “WELCOME TO CAMBODIA!”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញលោក ស៊ុក សោភា បានផុសរូបមួយសន្លឹក នៅជិតវិមានឯករាជ្យ ព្រមទាំងបានភ្ជាប់សារខ្លីមួយប្រាប់ទៀតថា៖ “អរុណសួស្ដីតាយាយពុកម៉ែអ៊ុំពូមីងបងប្អូនកូនក្មួយទាំងអស់ជាទីនឹករលឹក ខណៈពេលនេះខ្ញុំបានមកដល់ចំណុចកណ្ដាលនៃបេះដូងរបស់ទីក្រុងភ្នំពេញគឺ វិមានឯករាជ្យ” ។ ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន ដែលជាអ្នកគាំទ្រ បានបង្ហាញអារម្មណ៍មួយនេះថា៖ “សុខសប្បាយក្មួយស្ងាត់ៗមកដល់ដីកំណើតហើយ, សូមស្វាគមន៍ការវិលត្រលប់របស់ idol, Idol អត់ចាស់សោះ, welcome បងប្រុសស្អាត, Welcome backបងទុំ, បងទុំ អាយដល, idol មកលេង Cambodiaហើយ, បាទទទួលបានidol, ស្វាគមន៍ការវិលត្រលប់មកកាន់មាតុប្រទេសយើងវិញ” ៕

អានបន្ត

អីយ៉ា នៅសុខៗ ស្រាប់តែ ហ៊ិន ច័ន្ទនីរ័ត្ន លេងស្ទាយ៍បែបឃ្យូតៗ ស្អាតទាក់ភ្នែកណាស់ មើលសឹងតែមិនស្គាល់…

ភ្នំពេញ៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ដែលស្គាល់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នោះ ដែលជាពិធីការិនីល្បីឈ្មោះម្នាក់ក្នុងកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ពិធីការិនីរូបនេះក៏ធ្លាប់ជា ម្ចាស់ជ័យលាភី Freshie Girl ម្នាក់ផងដែរ មិនត្រឹមតែមានរូបសម្បត្តិខាងក្រៅស្រស់ស្អាត រមទម្យ សុភាពរាបសាឡើយ តែរូបនាង គ៏មានសមត្ថភាពផងដែរ ហេតុនេះហើយ ទើបធ្វើឲ្យរូបនាង ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវមហាជនដឹងថា ជាពិធីការិនីមិនដែលមានរឿងអាស្រូវល្បីសុះសាយអាក្រក់ឡើយដោយសារតែ រូបនាងមើលទៅហាក់ជាស្រី្តម្នាក់ស្លូតបូត និងស្ដាប់ដំបូលន្មានគ្រួសារជានិច្ច ព្រោះតេបែបនេះហើយ ទើបធ្វើរូបនាង ចូលចិត្តតុបតែងបែបស្រគត់ស្រគំ មិនសូវឆើតឆាយ ឡូយឆាតដូចពិធីការិនីផ្សេងៗឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១ នេះ ហ៊ិន ច័ន្ទនីរត្ន ធ្វើឲ្យបណ្តាអ្នកគាំទ្រ ភ្ញាក់ផ្អើលមិនតិចទេ ក្រោយបានឃើញតារាស្រីរូបនេះ នៅសុខសុទ្ធៗស្រាប់តែផ្លាស់ប្តូរស្ទាយ៍ មកតុបតែងបែបឃ្យូតៗ ដែលធ្វើឲ្យសម្រស់ប្រែប្រួល ១៨០ដឺក្រេ ពីនារីរមទម្យស្រគត់ស្រគំទៅជា ក្មេងស្រី១៨ឆ្នាំ តែម្តង ក្រឡេកមួយភ្លែតហ្វេនៗមើលសឹងតែមិនស្គាល់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

រំភើបជំនួស! ខំតាម១ឆ្នាំ ខណៈពេលនេះ កុល ដាវី និងស្វាមី បានទទួលដំណឹងល្អហើយ

ភ្នំពេញ៖ ជាការពិតណាស់ ក្រោយចាប់ដៃកសាងគ្រួសារនឹងគ្នាមក រហូតមកដល់ពេលនេះ តារាសម្តែង កុល ដាវី និងតារាចម្រៀងលោក សុខ រក្សា អាចចាត់ទុក ជាគ្រួសារមួយដ៏គម្រូមួយ ក្នុងវង្វង់សិល្បៈ ដែលមហាជនមានការពេញចិត្តលើគូស្វាមីភរិយាគូនេះ ព្រោរាល់សកម្មភាពរបស់ប្តីប្រពន្ធមួយគូនេ តែងតែបង្ហាញពីភាពផ្អែមល្ហែមដាក់គ្នា ស្ទើរគ្រប់ពេលតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែផ្ទុយទៅវិញ មហាជនក្រៀមក្រំនឹងសោកស្តាយជំនួសរូបនាងជាខ្លាំង ដោយសារតែកាលពី ១ឆ្នាំមុន រូបនាង និងស្វាមីបានជួបរឿងអកុសលនឹកស្មានមិនដល់ ព្រោះតែកូនដំបូងរបស់នាង មិនអាចទុំជាប់នឹងផ្ទៃរូបនាង ខណៈជីតដល់ថ្ងៃសម្រាលឃើញមុខកូនទៅហើយនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១ នេះ មហាជនជាច្រើនបានសម្តែងក្តីរីករាយ និងអបអរសាទរជាខ្លាំង ក្រោយពេលបានឃើញ តារាសម្តែងស្រីរូបនេះ បានបង្ហើបប្រាប់ថា រូបនាងបច្ចុប្បន្ន កំពុងតែទទួលបានចំណងដៃកូនស្រីម្នាក់ហើយ ជាមួយគ្នានេះតារាសម្តែង កុល ដាវី ត្រូវគេដឹងថា ចង់បានកូនជាខ្លាំង ហើយចុងក្រោយ ពេលនេះ រូបនាងទទួលបានផល ដូចបំណងហើយ មិនត្រឹមតែប៉ុណ្ណោះ បណ្តាអ្នកគាំទ្រ ជូនពររូបនាងនិងកូនស្រីឲ្យមាន សុខភាពល្អនិងសំណាងល្អ កុំឲ្យមានបញ្ហាដូចមុនទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ តារាសម្តែងស្រីខាងលើរូបនេះ បាននិយាយប្រាប់បន្ថែមទៀតថា៖ “ធ្វើបុណ្យជាមួយក្មេង ពិតជាបានដូចបំណងមែន ខ្ញុំលក់គ្រឿងអលង្ការរបស់ក្មេងថោកៗខ្លាំងណាស់ ថែមអោយអត់យកលុយក៏មាន ក្នុងចិត្តនឹកប្រាថ្នារហូត ឥឡូវពិតជាបានដូចបំណងមែន កូនស្រីមាសម្តាយ ម៉ាក់និងប៉ា រំភើបចិត្តខ្លាំងណាស់”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អីយ៉ា កូនស្រី ម៉ារីម៉ា នៅតូចស្អាតប៉ុណ្ណឹង សម្រស់បានពីធម្មជាតិ ចុះទម្រាំពេញក្រមុំមិនដឹងស្អាតប៉ុណ្ណាទេ

បរទេស៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ដែលបានស្គាល់កំពូលតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង Marian Rivera ដែលភាគច្រើនមហាជនខ្មែរស្គាល់នាងតាមរយៈក្នុងរឿងថា ម៉ារីម៉ា កន្លងមកនាងតែងត្រូវបានអ្នកគាំទ្រ ពោលសរសើរអំពីសម្រស់ដ៏ស្រស់គ្មានទាស់ពីធម្មជាតិរបស់នាងជាហូរហែមិនដាច់ពីមាត់ឡើយ និងត្រូវបានគេដាក់ងារជាស្រីស្អាតជាងគេប្រចាំប្រទេសថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង បើយើងក្រឡេកទៅចាប់អារម្មណ៍កូនៗរបស់តារាស្រីរូបនេះវិញ យើងឃើញថាកូនៗរបស់នាងទាំងប្រុសទាំងស្រីសុទ្ធតែស្អាតៗ កាត់តាមប៉ាម៉ាក់បេះបិទតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើនិយាយពីសម្រស់កូនស្រីច្បងរបស់ ម៉ារីម៉ា ពេលនេះវិញ នាងតូចក៏កាន់តែធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយប៉ាម៉ាក់ក៏ចេះរៀបចំតុបតែងខ្លួនឲ្យ បានយ៉ាងសមសួន ពិសេសបើមើលពីទម្រង់មុខមាត់របស់នាងតូច ក៏ស្រស់ស្រទន់ មានមន្តស្នេហ៍បែបធម្មជាតិ មើលយូរៗទៅពិតជាស្អាតមិនចាញ់អ្នកម៉ាក់ប៉ុន្មាននោះឡើយ ខណៈពេលនេះនាងទើបតែមានអាយុ ៥ ឆ្នាំ តែប៉ុណ្ណោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា កូនប្រុស យក់ ថិតរដ្ឋា អាយុទើប ១៤ឆ្នាំ សោះ មុខមាត់សង្ហាមិនចាញប៉ាៗប៉ុន្មានឡើយ…

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង យក់ ថិតរដ្ឋា នោះ ខណៈសព្វថ្ងៃនេះតារាចម្រៀងស្រីរូបនេះ នៅតែមានប្រជាប្រិយភាពជាខ្លាំងក្នុងវិស័យសិល្បៈផ្នែកចម្រៀង និងថែមទាំងជាប់ឈ្មោះជាតារាស្រី ដែលមានទឹកដមសំឡេងពិរោះ ប្លែកខុសពីអ្នកដទៃទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ បើក្រឡេកមើលទៅពីជីវិតគ្រួសារដ៏រឹងមាំ និងយូរអង្វែងរបស់អ្នកនាង គឺឃើញថា រឹតតែមានសុភមង្គលខ្លាំងឡើងពីរមួយថ្ងៃទៅមួយថ្ងៃ បូករួមនឹងកូនៗដ៏គួរឲ្យស្រលាញ់បីនាក់ថែមទៀតនោះ។ យ៉ាងណាមិញ ទោះបីជាចំណងអាពាហ៍ពិពាហ៍របស់តារាចម្រៀងស្រីរូបនេះ ជាមួយនឹងស្វាមីមានរយៈពេលជាង ២០ឆ្នាំ ទៅហើយក្តី ក៏នៅតែល្អូកល្អើនគ្នាជាដរាប។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ប្រិយមិត្តធ្លាប់បានដឹងហើយថា និងបានឃើញរួចមកពីក្តីសុខក្នុងគ្រួសារអ្នកនាង យក់ ថិតរដ្ឋាតែអ្វីដែលកាន់តែចាប់អារម្មណ៍នោះ ស្រាប់តែនាពេលថ្មីៗនេះ គេបានឃើញតារាស្រីរូបនេះ បានបង្ហោះរូបជាមួយនឹងកូនប្រុសច្បង ក្នុងថ្ងៃគម្រប់វ័យ ១៤ ឆ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ យក់ ថិតរដ្ឋា បានជូនពរដល់កូនប្រុសខ្លួន ថា៖ “Happy birthday កូនលីដូ កូនម៉ាក់អាយុ14ឆ្នាំហើយ កូនត្រូវតែស្មោះត្រង់ណាកូន ម៉ាក់នៅតែស្រលាញ់កូនព្រោះកូននៅតែជាកូនពៅសំរាប់ម៉ាក់នឹងប៉ាដដែលដឹងអត់កូន”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនេះទៀត បានធ្វើឲ្យទស្សនិកជន សរសើរពីសម្រស់ដ៏ស្រស់សង្ហារបស់កូនប្រុសអ្នកនាង ដែលមានអាយុត្រឹម ១៤ ឆ្នាំ តែស្រស់សង្ហាខ្លាំងដូចប៉ានឹងម៉ាក់គេអញ្ចឹង ហើយថែមទាំងមាន អ្នកខ្លះថាមានមុខមាត់ដូចកូរ៉េផងដែរ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត