ក្តៅចិត្តតិចហើយ! មើលរឿងភាគ F4 ចង់ ១០ដងហើយ ទើបស្គាល់អ្នកបញ្ចូលសំលេងខ្មែរ តួឯកស្រី «សាន់ឆាយ»

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូននៅចាំបានមិនភ្លេចនោះទេ នូវកំពូលរឿងភាគដ៏ល្បីរបស់តៃវ៉ាន់ «Meteor Garden» ដែលគ្រប់គ្នាស្គាល់ថា F4 កាលពី ១៩ ឆ្នាំមុន ដែលរឿងភាគនេះបានសាយភាយភាពល្បីល្បាញទូទាំងអាស៊ី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយរឿងនេះបានចាក់បញ្ចាំងនៅប្រទេសកម្ពុជកាលពីអំឡុងឆ្នាំ ២០០១ ដោយស្ថានីទូរទស្សន៍ប៉ុស្តិ៍លេខ ៥ បានទទួលសិទ្ធិចាក់ផ្សាយរឿងនេះ និងបានដាក់ចំណងជើងរឿងថា៖ «ស្នេហា ៤ ដួង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងរឿងភាគ «ស្នេហា ៤ ដួង» នេះ បានធ្វើឲ្យមហាជនខ្មែរចាប់អារម្មណ៍ជាខ្លាំង និងចូលចិត្តតាមដានបំផុត ក៏ព្រោះតែសាច់រឿងល្អមើល ការសម្តែងដ៏ស័ក្តិសមរបស់តួអង្គនីមួយៗ និងអ្វីដែលពិសេសនោះគឺការកាត់តបញ្ចូលសំឡេងដ៏ស័ក្តិសម និងស៊ីគ្នាទៅតាមចរិតលក្ខណៈតួអង្គ ពិសេសគឺតួអង្គស្រីនាង សាន់ឆាយ តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អស់រយៈពេល ១៩ ឆ្នាំមកនេះ ប្រិយមិត្តប្រហែលជាមិនបានចាប់អារម្មណ៍ឡើយចំពោះសំឡេងតួអង្គ សាន់ឆាយ ថាតើអ្នកដែលបញ្ចូលសំឡេងតួឯកស្រីរូបនេះជានរណា? ហើយមានវ័យប៉ុន្មាន? និងមានសមត្ថភាពអ្វីខ្លះនោះ? ដោយពេលនេះ សូមបង្ហាញមុខអ្នកបញ្ចូលសំឡេងតួអង្គ សាន់ឆាយ ក្នុងរឿង F4 នេះដល់ប្រិយមិត្តបានស្គាល់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកស្រី តូច យ៉ានី មានអាយុ ៥៧ ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយអ្នកស្រីគឺជាអ្នកបញ្ចូលសំឡេងតួអង្គឯកនាង សាន់ឆាយ ក្នុងរឿង F4 និង តួអង្គជាច្រើនទៀតក្នុងរឿងផ្សេងៗជាច្រើនទៀត។ ក្នុងរយៈបទសម្ភាសន៍មួយនៅក្នុងកម្មវិធី Olatte CTN អ្នកស្រី តូច យ៉ានី បានប្រាប់ឲ្យដឹងថា អ្នកស្រីមានបទពិសោធបញ្ចូលសំឡេងនេះរយៈពេលជាង ៣០ ឆ្នាំមកហើយ ហើយអ្នកស្រីមានសមត្ថភាពបញ្ចូលសំឡេងបានរហូតដល់ ៥ សំឡេងឯណោះ ដែលមានដូចជា សំឡេងតួឯកស្រី សំឡេងតួរង សំឡេងតួអង្គយាយ សំឡេងតួអង្គម្តាយ និងសំឡេងតួអង្គកូនក្មេង។ ក្នុងបទសម្ភាសន៍នោះដដែលអ្នកស្រី តូច យ៉ានី ដែលកំពុងបម្រើការក្នុងស្ថានីយទូរទស្សន៍ហង្សមាសពេលបច្ចុប្បន្ននេះ បានរៀបរាប់បន្ថែមទៀតថា សម្រាប់ការបញ្ចូលសំឡេងនេះមិនមែនជាការងារស្រួលនោះទេ…

អានបន្ត

អស់ទាស់! ក្រោយជោគជ័យ ក្នុងអាជីពរបស់ខ្លួន ស្រាប់តែ ម៉ាក់លក្ខណ៍ ទិញវិឡាភ្លោះទៀតបាត់ ដែលមានតម្លៃ រហូតទៅដល់…

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើន មិនតិចនាក់នោះទេ ពិតជាបានស្គាល់ កញ្ញា ម៉ាក់លក្ខណ៍ នោះ ដែលជាតារា Tik Tok ដ៏ល្បីម្នាក់ និងស្រស់សោភាម្នាក់ ដែលពេលនេះកំពុងលេចធ្លោ និង ទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗមកនេះ ម៉ាក់លក្ខណ៍ បានចុះកុងត្រាការងារថ្មី ជាមួយ អ្នកស្រី ទ្រី ដាណា ព្រមទាំងទទួលបានថវិកាមុន សុទ្ធតែលុយដុល្លារ ឡើងច្រើន បើតាមការចាំបានគឺដល់ទៅ ១០ម៉ឺនដុល្លារ ឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយរយៈពេលចុងក្រោយមកនេះ ម៉ាក់លក្ខណ៍ ជោគជ័យខ្លាំងក្នុងអាជីពរបស់ខ្លួន ស្រាប់តែនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ នេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាថ្មីម្តងទៀតហើយ ក្រោយឃើញ ម៉ាក់លក្ខណ៍ បានទិញវីឡាភ្លោះទៀតហើយ រីឯតម្លៃវិញឡើងកប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ ម៉ាក់លក្ខណ៍ ក៏បានភ្ជាប់សារមួយប្រាប់ទៀតថា៖ “កូនបំពេញបំណងម៉ែពុកបានហើយ វិឡាភ្លោះ តម្លៃ 200.000$ អរគុណពុកម៉ែបងប្អូនដែលតែងលើកទឹកចិត្តប្អូនរហូតមក”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះផងដែរ ក៏មានហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាចូលទៅ ខំមិន ថា៖ “ហេងៗ ជោគជ័យគ្រប់ភារកិច្ចណាម៉ាក់, រំភេីបជំនួស សំណាងជាន់សំណាង, ហេងហេងកូន, បងជាមនុស្សពូកែតស៑ូល្អណាស់, រុំភើបចំនួសអូនហេងៗ”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ស្វីតដល់ហើយ! តូតា កាន់តែមានសុភមង្គលខ្លាំង ព្រោះបានស្វាមី ចេះស្រលាញ់ថ្នាក់ថ្នម ដល់ថ្នាក់ហ្វេនៗកើតចិត្តជ្រួលជ្រើមចង់មានគូដែរ..

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា តារាសម្តែងស្រីម្នាក់ដ៏មានឈ្មោះល្បីល្បាញ និងប្រជាប្រិយភាពនៅក្នុងវិស័យសម្តែងអ្នកនាង ម៉ាក សែនសូនីតា នោះ ដែលអ្នកគាំទ្រតែងតែហៅនាងថា តូតា ហើយអ្នកនាងជាតារាស្រីម្នាក់ ដែលមានសម្រស់ស្រស់ស្អាតជាខ្លាំងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជា តូតា បានរៀបការួចក្តី ថែមទាំងមានកូនប្រុសម្នាក់ក៏ដោយ ក៏សម្រស់របស់តារាស្រីខាងលើរូបនេះ ហាក់ដូចជាមិនមានការប្រែប្រួលទាល់តែសោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នាពេលថ្មីៗនេះ តូតា តែងមានវិសម្សកាលបែបគ្រួសារ ដោយបានធ្វើដំណើរទៅកាន់រម្មណ៍យដ្ឋាន ឬ តំបន់ទេសចរណ៍ផ្សេងៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះផងដែរ តារាស្រីរូបនេះ ក៏តែងបង្ហោះទិដ្ឋភាព នៃដំណើរកម្សាន្តមួយនេះ នៅលើបណ្តាញសង្គម របស់នាង ជាហូរហែ មិនដែលដាច់នោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ដូចរូបភាពដែល តូតា ទើបតែបង្ហោះនាពេលថ្មីៗមកនេះចឹង ជាមួយស្វាមី បង្ហាញសកម្មភាពអោបថើបយ៉ាងស្និស្នាលពោរពេញដោយក្តីស្រលាញ់ ដែលមើលទៅហាក់មាន សុភមងញកលជាខ្លាំង។ ព្រោះមានស្វាមីដែលចេះយល់ចិត្ត ស្រលាញ់ប្រពន្ធកូន ថ្នាក់ថ្នម លើសពីនេះទៅទៀត អ្នកគាំទ្រឃើញហើយ កើតចិត្តជ្រួលជ្រើមចង់មានគ្រួសារ ដ៏សែនរីករាយដូច្នេះផងដែរ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អីយ៉ា ស្ងាត់ៗ ស្រាប់តែ អ្នកនាង អម្ពរ ទេវី បង្ហាញពីសកម្មភាព ជីកផ្សិតបែបសាមញ្ញ តែមើលទៅពិតជាមានសេចក្តីសុខដល់ហើយ…(មានវីដេអូ)

អ្នកស្នេហា វិស័យភាពយន្ត ច្បាស់ជាស្គាល់ច្បាស់ជាក់ជាមិនខាន គឺ អ្នកនាង អម្ពរ ទេវី ដែលជាតារាសម្តែងជើងចាស់ ដែលមានទេពកោសល្យខ្ពស់ ជាមួយការប្រើប្រាស់ទឹកមុខ កាយវិការ និងភាពប៉ិនប្រសព្វ ធ្វើឲ្យទស្សនិកជនពេញចិត្តជាខ្លាំង។ មកទល់ពេលនេះ អ្នកគាំទ្រជាំច្រើន នៅតែចងចាំមិនភ្លេឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងទៅ តារាសម្តែងជើងចាស់រូបនេះ តែងតែបង្ហោះរូបភាពជាច្រើនសន្លឹកពីកូនប្រុសរបស់ខ្លួន ឈ្មោះ Zoli Phirun ហើយក៏បានផ្តល់នូវពាក្យកក់ក្តៅជាច្រើន តាមរយៈការយកចិត្តទុកដាក់ ស្នាមញញឹម និងទង្វើរជាច្រើនទៀត មើលទៅក៏មានក្តីសុខជំនួសដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែនៅមុននេះ បន្តិចនាថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ អតីតតារាសម្តែងជើងចាស់ អម្ពរ ទេវី បានបង្ហាញសកម្មភាពជិកផ្សិតកម្សាន្តនៅតាមព្រៃយ៉ាងសប្បាយរីករាយ និងទំនងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ អតីតតារាស្រីរូបនេះ បានបង្ហោះវីដេអូខ្លីមួយ ដេលបញ្ជាក់ពីការដើរក្នុងព្រៃ ជីករុ ករកផ្សិតប្រភេទម្យ៉ាងមានរូបរាងស្រដៀងនឹងផ្សិតក្ងោក ទុកសម្រាប់បរិភោគ ដែលមើលទៅរៀងហត់បន្តិចមែន ប៉ុន្តែពិតជាសប្បាយណាស់ មើលតែទឹកមុខអ្នកនាងក៏ស្រស់ស្រាយ នឹងទិដ្ឋភាពបែបនេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះផងដែរ មានប្រិយមិត្ត និងអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរពីសកម្មភាពសាមញ្ញៗបែបធម្មជាតិរបស់ អម្ពរ ទេវី ណាស់ ដោយមើលទៅពិតជាសាមញ្ញៗ ប៉ុន្តែមានសេចក្តីសុខបំផុត៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

នៅ សុខៗ ស្រាប់តែ នាយចឺម បង្ហោះរូបភាពជាមួយនារីស្រស់ស្អាតម្នាក់ ព្រមទាំងភ្ជាប់សារមួយគួរឲ្យចាប់អារម្មណ៍ ទៀតថា…

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «Seng Sokhim» បានបង្ហោះរូបភាពមួយសន្លឹក ជាមួយតារាចម្រៀងប្រុសម្នាក់ គឺ នាយចឺម ព្រមទាំងបានសរសេរ Caption នៅលើរូបនោះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “អូនមិនខ្លាចនិងនៅពីក្រោយបងឈរមើលភាពជោគជ័យរបស់បងឡើយ អ្វីដែរអូនខ្លាចគឺពេលបងជោគជ័យអ្នកនៅពីក្រោយបងមិនមែនអូន” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះភ្លាម បានធ្វើឲ្យ នាយចឺម នៅមិនសុខឡើយ ក៏បានស៊ែរផុសនេះឡើង ព្រមទាំងបានទម្លាយអារម្មណ៍ របស់ខ្លួនចេញមកបែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “មានមនុស្សស្រីជាច្រើនដែលចូលក្នុងជីវិតបង ដែលឃើញតែផលប្រយោជន៍ តែអូនគឺខុសគ្នា មិនអាចប្រៀបធៀបគ្នាបាន អូនជាមនុស្សស្រីតែម្នាក់ដែលធ្វើឲ្យបងព្រមឈប់ត្រឹមអូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អូនជាមនុស្សស្រីដែលនៅពីក្រោយបងគ្រប់ពេល សុំអូនកុំខ្វល់ពីសំដីអ្នកដទៃ សុំត្រឹមអូនជឿជាក់បង អូនជាគ្រប់យ៉ាងរបស់បងធ្វើគ្រប់យ៉ាងគឺដើម្បីអូន រឿងអ្វីក៏ដោយមុននិងក្រោយគេគង់តែដឹងការពិត…” ។ ដោយឡែកស្រាប់តែ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១ នេះ នាយចឺម បានបង្ហោះរូបមួយសន្លឹកដែលមានភាពស្និតស្នាលជាមួយគ្នា នារីស្រស់ស្អាតម្នាក់ ព្រមទាំងភ្ជាប់សារមួយគួរឲ្យចាប់អារម្មណ៍ថា៖ “ដើម្បីថ្លៃទឹកដោះកូនស្រីគេ មានតែខំទេកំលោះៗគ្នាយើង”។ ទន្ទឹមនេះរូបភាពមួយសន្លឹក ព្រមទាំងសារមួយគួរឲ្យចាប់អារម្មណ៍ផងនេះ ធ្វើឲ្យហ្វេន ដែលជាអ្នកគាំទ្រ នាយចឺម បាននាំគ្នាចូលទៅ ខំមិន ថា៖ “Idol ញុមមានស្នេហាហើយ, សមគ្នាណាស់បង, ស្អាតណាស់បងចឺម, សមគ្នាណាស់អាយដល, ត្រូវហើយប្អូនប្រុស, ស្វីតណាស់អាយដល, ថ្លៃទឹកដោះកូនយើងបានត្រូវ”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អីយ៉ា នៅសុខ ស្រាប់តែ ថមមី បានទម្លាយរូបភាព កាលចាប់ផ្តើមបាតដៃទទេរ រហូតមានអ្វីគ្រប់យ៉ាង រួមភ្ជាប់សារមួយទៀតប្រាប់ថា…

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនជាច្រើនបានដឹងហើយថា គូស្វាមីភរិយា តារាចម្រៀងស្រីអ្នកនាង សួស វីហ្សា និងលោក ថមមី ត្រូវបានបមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការតាមដាន ខ្សែជីវិតរបស់អ្នកទាំងពីរជាខ្លាំង ក្រោយមួយរៈចុងក្រោយនេះ គូស្វាមីភរិយាមួយគូនេះ ឡើងកូដខ្លាំង មិនថាជាការរកស៊ី និងប្រជាប្រិយភាពឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមានការផ្ទុះការចាប់អារម្មណ៍ពីជីវិតសែនសំណាង របស់អ្នកទាំងពីរកាន់តែច្រើនឡើងនោះ ស្រាប់តែ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញលោក ថមមី បានទម្លាយរូបភាពមួយសន្លឹក ប្រៀបធៀបពីជីវិតទើបរៀបការថ្មីៗ និងជីវិតបច្ចុប្បន្នភាពរបស់ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្វីដ្បិតតែរូបថតទាំងពីរសន្លឹកនេះ បានបញ្ជាក់យ៉ាងច្បាស់ថា មុននឹងទទួលបានអ្វី ដែលបងប្អូនមហាជនសរសើរដូចសព្វថ្ងៃនេះ អ្នកទាំងពីរក៏ផ្តើមពីបាតដៃទទេរ គ្មានផ្ទះវិឡា គ្មានឡានទំនើប គ្មានមុខជំនួញផ្ទាល់ គ្មានជីវិតដែលមានអ្វីស្ទើរគ្រប់យ៉ាងនេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ លោកថមមី ក៏បានបង្ហើបប្រាប់ឲ្យដឹងផងដែរថា៖ “រូប២សន្លឹកនេះ បញ្ចាក់កាលពីពួកយើង នៅបាតដៃទទេរគ្មានអ្វីសោះ តស៊ូជាមួយគ្នារហូតមកដល់សព្វថ្ងៃនេះ កាលពីក្មេងរហូតដល់ក្លាជាប៉ាម៉ាក់កូនស្រីដ៍សែនឆ្លាត ថង សាម៉ូលីណា”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ផ្អែមល្ហែមដល់ហើយ! អីយ៉ា ចំថ្ងៃខួបកំណើត ថៃ អតិជាតិបុត្រ ស្រាប់តែ កញ្ញា ដួង ម៉ានិច បានធ្វើរឿងមួយនេះដាក់…

ហ្វេសប៊ុក៖ ប្រិយមិត្តដែលនិយមតាមដាន ជីវិតអ្នកសិល្បៈប្រាកដណាស់ជាបានទទួលជ្រាបពីរឿងរ៉ាវចំណងស្នេហាដ៏ផ្អែមល្ហែម ចាក់ទឹកមិនលិចបែបខុសជំនាន់រវាងតារាសម្តែងស្រីដ៏ល្បីឈ្មោះ កញ្ញា ដួង ម៉ានិច និងតារាចម្រៀងប្រុសវ័យក្មេង ម្ចាស់បទ «គ្រាស្នេហ៍» ថៃ អតិជាតិបុត្រ កាលពីពេលកន្លងទៅជាក់ជាមិនខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១ នេះ ចំថ្ងៃខួបកំណើតរបស់គូស្នេហ៍លោក ថៃ អតិជាតិបុត្រ គេបានឃើញកញ្ញា ដួង ម៉ានិច បានធ្វើឲ្យមហាជន និងអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបានឃើញការបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីភាពស្និតស្នាលជាមួយគូស្នេហ៍ អមដោយនំខេក និងការអោប រហូតធ្វើឲ្យមានហ្វេនៗមួយចំនួនចូល ខំមិន ថាគូនេះពិតជាស្វីតខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ កញ្ញា ដួង ម៉ានិច បានប្រាប់បន្ថែមទៀតថា៖ “Happy birthday ប្រុសតូច Surprise birthday លេីកដំបូង ហាហា យំខ្លួនឯង សប្បាយចិត្ត និង រំភើបពេក អរគុណគ្រប់យ៉ាងណា BoT”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា លោក សេង មង្គល យកចិត្តទុកដាក់នឹង ហ៊ិន ចាន់នីរ័ត្ន ខ្លាំងសូម្បីរឿងនេះ ធ្វើឲ្យអ្នកគាំទ្រ លើសជាតិស្ករម្តងទៀតហើយ

ភ្នំពេញ៖ ជាការពិតណាស់ ថ្មីៗមកនេះ តារាសម្តែងប្រុសរូបសង្ហាលោក សេង មង្គល និងពិធិការិនី កញ្ញា ហ៊ិន ចាន់នីរ័ត្ន កាន់តែបង្ហាញភាពស្និទស្នាលផ្អែមល្ហែម និងយកចិត្តទុកដាក់គ្នាខ្លាំង តាមរយៈសកម្មភាពផ្សេងៗលើបណ្តាញសង្គមជាបន្តបន្ទាប់ធ្វើឲ្យមហាជនស្ទើរតែលើសជាតិស្ករដោយសារអ្នកទាំងពីរទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត តាមរយៈកាយវិការ និងភាពល្អូកល្អិនទាំងអស់នេះ បានធ្វើឲ្យមហាជ និងបណ្តាអ្នកគាំទ្រមានការរំភើបចិត្តខ្លាំង ស្របពេលដែលពួកគេកំពុងតែចាប់គូអ្នកទាំងពីរចង់ឲ្យក្លាយជាគូស្នេហ៍នឹងគ្នាពិតៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នាពេលថ្មីៗមកនេះ អ្នកទាំងពីរកាន់តែធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រតារាប្រុសស្រីមួយគូនេះ ញញឹមបិទមាត់មិនជិតទៀតនោះ គឺខណៈពេលដែល ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន បង្ហោះរូបភាពនៅលើបណ្តាញសង្គមរបស់នាង ដោយភ្ជាប់ជាមួយនឹងសារចោទសួរទៅកាន់អ្នកគាំទ្រថាស្រលាញ់ស្ទីលដែលនាងបានបង្ហាញនេះទេ ស្រាប់តែគេបានឃើញលោក សេង មង្គល ចូលទៅ ខំមិន ខាងក្រោមរូបភាពទាំងនោះ ហាក់ចង់បង្ហាញពីការព្រួយបារម្ភហួងហែងពី ពិធីការិនីរូបនេះខ្លាំង ដោយបាននិយាយថា៖ “តែកុំS e x yពេក”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះផងដែរ គេក៏បានឃើញ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ចូលខំមិនឆ្លើយតបវិញថា ដោយបានដាក់រូប Sticker សើចផង និងមានរូបបេះដូងផង ដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនបានឃើញការខំមិនរបស់ អ្នកទាំងពីរហើយបានធ្វើការ Reach ដោយបង្ហាញពីអារម្មណ៍រំភើប ស្រលាញ់ពេញចិត្តចំពោះអ្នកទាំងពីរគ្រប់គ្នា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្រោយឃ្លាតឆ្ងាយពីសិល្បៈជាច្រើនឆ្នាំ តែ ដាញ់ ម៉ូនីកា នៅតែនឹករឭកការសម្តែង រហូតធ្វើរឿងទាំងនេះចំពោះមុខមហាជន…(មានវីដេអូ)

ហ្វេសប៊ុក៖ គិតត្រឹមពេលនេះ អតីតតារាសម្តែង ដាញ់ ម៉ូនីកា បានឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានរៀបការតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែកុម្ភៈ ឆ្នាំ ២០១០ មកម្ល៉េះ និងបានសម្រេចចាកចេញពីស្រុកកំណើតទៅសាងគ្រួសារជាមួយស្វាមីនៅប្រទេសអូស្រា្តលី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងច្រើនឆ្នាំមកនេះ អតីតតារាសម្តែងស្រីរូបនេះ សាងជីវិតគ្រួសារជាមួយស្វាមីលើទឹកដីអូស្រា្តលីទទួលបានកូនប្រុសស្រីចំនួន ២ នាក់ ហើយគេតែងឃើញអ្នកនាងបង្ហាញសកម្មភាពផ្សេងៗជាមួយគ្រួសារយ៉ាងមានសុភងម្គល ព្រមទាំងកំពុងកាន់កាប់មុខជំនួញលក់ផលិផលតាមអនឡាញយ៉ាងកាក់កបផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្វីដ្បិតតែ តួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញ «ទុំទាវ» រូបនេះលាពីសិល្បៈ និងឃ្លាតឆ្ងាយពីស្រុកកំណើតទៅសាងគ្រួសារលើកទឹកដីប្រទេសក្រៅជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែជារឿយៗ មហាជនតែងឃើញថា អ្នកនាងបង្ហាញពីក្តីនឹករឮកស្រុកកំណើត ជាពិសេសវិស័យសិល្បៈសម្តែង តាមរយៈការបង្ហោះសារ និងសកម្មភាពផ្សេងៗលើបណ្តាញសង្គមរបស់អ្នកនាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីពេលថ្មីៗមកនេះ គេក៏បានឃើញថាអតីតតារាសម្តែងស្រីរូបនេះ បានបញ្ចេញសកម្មភាពមួយលើបណ្តាញសង្គម បង្ហាញពីសេចក្តីនឹករឮកខ្លាំងដល់វិស័យសម្តែងខ្សែភាពយន្តរបស់អ្នកនាង ដែលតាមរយៈការឡាយវីដេអូ អ្នកនាងបានតុបតែងខ្លួន និងលើកយកសាច់រឿងបុរាណខ្មែរ ដែលអ្នកនាងដើរជាតួអង្គេកស្រី មានរឿង «កែវណាម៉ាធីតាមុខសេះ» និង រឿង «ទុំទាវ» សម្តែងជូនមហាជននៅក្នុងការឡាយវីដេអូមុននឹងអ្នកនាងឡាយលក់ផលិតផល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ ក្រោយពីបានឃើញ អតីតតារាស្រីរូបនេះ បង្ហាញពីក្តីនឹករឮកតាមរយៈសកម្មភាពទាំងនេះ មានមហាជនអ្នកគាំទ្រដែលនិយមតាមដានអ្នកនាងជាច្រើន បានធ្វើការស្ងើចសរសើរដល់អ្នកនាងយ៉ាងខ្លាំង ចំពោះទឹកចិត្តអតីតតារាស្រីរូបនេះ ទោះបីឃ្លានឆ្ងាយពីសិល្បៈជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែនៅតែមិនភ្លេច និងជួយលើស្ទួយវិស័យភាពយន្តខ្មែរ៕

អានបន្ត