ថាមែនៗ ករុណា ពេជ្រ ចេញមុខបកស្រាយ ក្រោយផ្ទុះការរិះគន់ ចន ច័ន្ទលក្ខិណា ក្រោយធ្វើរឿងខួបឲ្យលោក្នុងថ្ងៃបុណ្យ ៧ ថ្ងៃឪពុក

ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ នៅលើបណ្តាញសង្គមរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបភាព និងសារអបអរសាទរថ្ងៃកំណើតរបស់តារាចម្រៀងលោក ករុណា ពេជ្រ ដែលក្នុងរូបភាពនោះឃើញថាអ្នកនាងបានទៅធ្វើពិធីខួបកំណើតនៅផ្ទះលោក ករុណា ពេជ្រ ខណៈចំថ្ងៃបុណ្យគំរប់ ៧ ថ្ងៃ ឪពុករបស់តារាចម្រៀងប្រុសរូបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានឃើញរូបនេះភ្លាម ស្រាប់តែផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះតារាស្រីរូបនេះ ដែលមានការលើកឡើងពីមហាជនមួយចំនួនថា អ្នកនាងយកនំខេកទៅធ្វើការ Surprise ខួបកំណើតលោក ករុណា ពេជ្រ មិនដឹងពីកាលៈទេសៈ និងតុបតែងខ្លួនមិនសមរម្យ ខណៈដែលតារាចម្រៀងប្រុសរូបនេះ កំពុងតែធ្វើការកាន់ទុក្ខលោកឪពុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិណេះ នាថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១ នេះ ការរិះគន់ចំពោះតារាស្រីរូបនេះកាន់តែខ្លាំង និងមានសារព័ត៌មានមានចុះផ្សាយជាបន្តបន្ទាប់ លោក ករុណា ពេជ្រ ក៏បានធ្វើការស៊ែរព័ត៌មានបន្តដោយភ្ជាប់ជាមួយនឹងការបកស្រាយជុំវិញរឿងនេះទៅកាន់មហាជន ឲ្យបានដឹងដែរថា កម្មវិធីខួបកំណើតលោកពិតជាបានធ្វើមែននៅពេលចប់ពិធីបុណ្យ ៧ ថ្ងៃ ឪពុករបស់លោក ហើយមានបងប្អូនជាច្រើនបានរៀបចំខួបឲ្យលោក គឺមិនមែនតែអ្នកនាង ចន ច័ន្ទលក្ខិណា ទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ លោក កុណា ពេជ្រ បានធ្វើការខំមិនដោយភ្ជាប់ជាមួយនឹងរូបភាពមួយសន្លឹកថា៖ “អូមិនមែនទេ គាត់ និង បងប្អូនទាំងអស់នៅចាំចប់បុណ្យ 7 ថ្ងៃ ហើយល្ងាចរៀបចំខួបមែន គ្រាន់តែគាត់ចង់ឱ្យខ្ញុំបានញញឹមខ្លះប៉ុណ្ណោះទេ មិនមែនមានតែគាត់ទេ មានបងប្អូនខ្ញុំច្រើនដែរទេណា”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ងាកទៅមើលអ្នកនាង ចន ច័ន្ទលក្ខិណា វិញ ក្រោយពីមានការផ្ទុះការរិគន់បែបនេះ អ្នកនាងក៏បានធ្វើការឡាយវីដេអូ និងបង្ហោះសារបកស្រាយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកាង ផ្ញើរទៅកាន់អ្នករិះគន់មួយចំនួនឲ្យដឹងដែរថា កម្មវិធីខួបនេះ អ្នកនាងមិនមែនជាអ្នករៀបចំនោះទេ ដោយអ្នកនាងគ្រាន់តែចូលរួមធ្វើជាមួយនឹងបងប្អូនរបស់តារាចម្រៀងរូបនេះ ដើម្បីចង់ឲ្យគាត់មានស្នាមញញឹមខ្លះ ហើយចំពោះការស្លៀកពាក់តុបតែងខ្លួនបែបនេះ ដោយសារតែអ្នកនាងត្រូវទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិរបស់នាងម្នាក់ទៀតដែរ៕

អានបន្ត