រំភើបជំនួស! អីយ៉ា ស្ងាត់ៗ ស្រាប់តែ ម៉ាក់ តី បានមកចុះកុងត្រាការងារជាមួយ អ្នកស្រី ទ្រី ដាណា រយៈពេល១ឆ្នាំ ព្រមទាំងទទួលបានលុយមុន ទាំងដុំៗ ព្រមទាំងប្រាប់ថា..

ហ្វេសប៊ុក៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២១ នេះ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ម៉ាក់ តី បានមកចុះកុងត្រា រយៈពេលដល់ទៅ ១ ឆ្នាំ ជាមួយអ្នកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់ជំនួញដ៏ជោគជ័យម្នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ម៉ាក់ តី ក៏បានប្រាប់បន្តទៀតថា៖ “មកចុះកុងត្រាកាងារជាមួយបងស្រីទ្រីដាណារយះពេលមួយឆ្នាំ ខ្ញុំមិនដែគិតសូម្បីតែឈរក្បែរគាត់តែពេលនេះគាត់បានបំពេញបំណងខ្ញុំ អគុណពុកម៉ែបងប្អូនដែគាំទ្រនិងស្រលាញ់ចូលចិត្តប្អូនរហូតមក”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗ ដែលជាអ្នគាំទ្រខ្លួន រំភើបចិត្តជំនួស រហូតមានអ្នកខ្លះនាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “អបអរសាទរ ចៅស្រី សូមអោយជោគជ័យក្នុងកាលក់ដូរ, អបអរសាទរអូន, Congratulations បង, ហេង ហេង ម៉ាក់នប់, Congratulations អូន, ជូនពរអូន សំណាងល្អ, ជូនពរអោយទទួលបានជោគជយ័ណា, ហេងហេង ចែ” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ញ៉ាក់សាច់! ទើបឡើងភូមិគ្រឹះតម្លៃជាង ១ លានដុល្លារ ទើបបានប៉ុន្មានថ្ងៃមុនសោះ ស្រាប់តែពេលនេះ គង់ រ៉ាយុទ្ធ ទិញឡានស៊េរីទំនើបផ្គាប់ចិត្តប្រពន្ធយ៉ាងរំភើប…

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនដែលនិយមតាមដានខ្សែជីវិតអ្នកសិល្បៈ ពិតជាបានស្គាល់ច្បាស់ហើយអតីតតារាកំប្លែងដ៏មានប្រជាប្រិយភាព អ្នកនាង អ៊ឹម សុគន្ធា កំពុធ្វើឲ្យនារីៗជាច្រើនកំពុងតែច្រណែននឹងវាសនារបស់អ្នកនាង ក្រោយពីអតីតតារាស្រីរូបនេះ ត្រូវបានស្វាមីស្រលាញ់ផ្តល់សុភង្គល ហើយថែមទាំងពូកែផ្គាប់ចិត្តសឹងតែគ្រប់យ៉ាងទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីពេលថ្មីៗមកនេះ អ្នកនាង អ៊ឹម សុគន្ធា បានបង្ហាញរថយន្តស៊េរីទំនើបដ៏ថ្មីសន្លាងមួយគ្រឿងម៉ាក Range Rover ដែលជាអំណោយពីស្វាមីសំណព្វចិត្តទើបនឹងទិញជូននាងក្តៅៗនេះ ព្រមជាមួយសារដ៏មានអត្ថន័យថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ភាពជោគជ័យមិនអាចធ្វើបានតែម្នាក់ឯង បើគ្មានមនុស្សសំខាន់ជាច្រើននៅក្បែរខ្លួន មានបងប្អូនជាច្រើនថាខ្ញុំជាមនុស្សស្រីដែលមានសំណាងណាស់មានអ្វីគ្រប់យ៉ាង… ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែខ្ញុំមិនគិតបែបនេះទេ អ្វីដែលគេហៅថាមានសំណាងបំផុតគឺមានមនុស្សល្អៗជាច្រើន ចូលមកក្នុងជីវិតខ្ញុំ… ជាពិសេសមនុស្សដែលឈរក្បែរខ្ញុំ កាន់ដៃខ្ញុំ មិនថាមានរឿងអ្វីគាត់មិនដែលប្រលែងដៃខ្ញុំ ឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នា… ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានតែពាក្យថាអរគុណលោកប្ដី Rayuth Kong ដែលធ្វើឱ្យគ្រួសារពេញបូរិបូរដោយសុភមង្គល។ អរគុណសម្រាប់គ្រប់យ៉ាងដែលមនុស្សប្រុសម្នាក់នេះតែងតែផ្ដល់ឱ្យ មិនថាចង់បានអ្វី ត្រូវការអ្វី មិនដែលជំទាស់ចិត្ត សូមអរគុណសម្រាប់កាដូឆ្នាំនេះ My love”។ សូមរំឡឹកឡើងវិញផងដែរថា គង់ រ៉ាយុទ្ធ និងអ្នកនាង អ៊ឹម សុគន្ធា ទើបតែរៀបចំពិធីសូន្យមន្តឡើងភូមិគ្រឹះថ្មីតម្លៃជាង ១ លានដុល្លារ កាលពីប៉ុន្មានថ្ងៃមុនសោះ ខណៈពេលនេះលោកបានទិញឡានស៊េរីទំនើបតម្លៃរាប់ម៉ឺនដុល្លារឲ្យប្រពន្ធទៀត ពិតជាស្វាមីដែលមនុស្សផ្គាប់ចិត្តប្រពន្ធមែន៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ជូនពរឲ្យឆាប់ជាសះស្បើយ! ទោះម្តាយឈឺធ្ងន់យ៉ាងណា ក៏ សុខ សីឡាលីន មិនបង្ហោះប្រកាសទេ ខ្លាចគេថាអ្នកសិល្បៈទាមទារ Attention

ភ្នំពេញ៖ កាលពីម្សិលមិញនេះ នាថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ នេះ មហាជនដែលជាអ្នកគាំទ្ររបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា សុខ សីឡាលីន ហាក់កំពុងតែមានការចាប់អារម្មណ៍ជាខ្លាំង លើសារដែលតារាចម្រៀងស្រីរូបនេះ បានសរសេរសារបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ពាក់ព័ន្ធនឹងការប្រកាសរកជំនួយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងសារដែលកញ្ញា សុខ សីឡាលីន បានសរសេររៀរាប់នោះ គឺកញ្ញាបានភ្ជាប់នឹងសា្ថនភាពជំងឺរបស់អ្នកម្តាយ ដែលស្ថិតនៅលើគ្រែក្នុងបន្ទប់មន្ទីរពេទ្យ ដោយនាងមិនបានប្រកាសរកជំនួយនោះឡើយ ព្រោះខ្លាចគេថាអ្នកសិល្បៈទាមទារ Attention។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កញ្ញា សុខ សីឡាលីន បានរៀបរាប់ថា ៖ “ជាដំបូងសូមអរគុណ និង សុំទោសចំពោះការតបយឺតទៅកាន់បងប្អូន ដែលខល ឆាត មកសួរនាំពីម៉ាក់កាលពីម្សិលម្ង៉ៃ ព្រោះរវល់មើលម៉ាក់ រត់ចុះរត់ឡើង និង ចាត់ចែងការងារផ្សេងៗ។ ម៉ាក់ខ្ញុំ គាត់ឡើងសំពាធខ្លាំង បណ្តាលឱ្យគាំងនិយាយអត់ចង់កើត រវើរវាយ ខ្ញុំក៏សម្រេចចិត្តថត M-RI ស្កេនខួ រក្បា លគាត់ភ្លាម ខ្លាចប៉ះពាល់ទៅខួ រក្បា ល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាគុណបុណ្យលទ្ធផល មិនមានប៉ះពាល់ដល់ខួរក្បាលទេ ព្រោះយើងយកគាត់មកពេទ្យទាន់។ ខ្ញុំមិនបានបង្ហោះ ព្រោះរវល់ការងារជាច្រើន និង មិនចង់រំខានដល់ប្រព័ន្ធ Social Media ដែលកំពុងវីវក់។ ក្រោយពីបងប្រុសគាត់ផុស មានបងប្អូនជាច្រើន ដែលស្គាល់ស្រឡាញ់ចូលចិត្តគោរពម៉ាក់ និង ក្រុមគ្រួសារខ្ញុំចេះតែជួយ និង ផ្ញើថវិកាមកលើកទឹកចិត្តមកជូនពរម៉ាក់។ នាងខ្ញុំក៏ផុសថ្ងៃនេះ ដើម្បីអរគុណនូវការរាប់អានគោរពអាណិតមកកាន់មនុស្សចាស់។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំទោះរវល់ ឬ លំបាកនឿយហត់យ៉ាងណា ក៏ខ្ញុំត្រូវតែរឹងមាំរត់ការព្យាបាលម៉ាក់មើលថែគាត់ដោយសមត្ថភាព និង លទ្ធភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំមិនផុស ក៏ព្រោះចង់ឱ្យបងប្អូនមហាជនថា អ្នកសិល្បៈទាមទារ Attention ដើម្បីជំនួយផ្សេងៗគឺ No (នាងខ្ញុំនិយាយទូទៅមិនចំពោះទេណា ក្នុងនាមបេះដូងឈាមជ័រសិល្បៈ) ការដែលបងប្អូនចេះតែមានទឹកចិត្ត…

អានបន្ត

អីយ៉ា ក្រោយចាយពេលអស់រាប់ឆ្នាំ នៅលើទឹកដីអូស្រា្តលី ខណៈពេលនេះ លោក ស៊ុក សោភា បានត្រឡប់មកប្រទេសកម្ពុជាវិញហើយ…(មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ហើយ អតីតតារាសម្តែងប្រុសល្បីក្នុងរឿង «ទុំទាវ» លោក ស៊ុក សោភា ដែលពេលនេះលោកបានត្រឡប់មកទឹកដីកំណើតរបស់លោកវិញហើយ ពោលគឺប្រទេសកម្ពុជា ក្រោយពីរូបលោក បានចំណាយពេលជាង ១០ ឆ្នាំ រស់នៅក្នុងប្រទេសអូស្រា្តលី ក្រោយពីភរិយារបស់លោក បានប្រកាសនៅលើបណ្តាញសង្គម កាលពីពេលកន្លងមកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១ ទើបតែកន្លងទៅ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា តារាសម្តែងរូបសង្ហា ស៊ុក សោភា បានត្រឡប់មកប្រទេសកម្ពុជាវិះហើយ ក្រោយចាយពេលជាច្រើនឆ្នាំ នៅលើទឹកដីបរទេស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ លោក ស៊ុក សោភា បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “WELCOME TO CAMBODIA!”។ ហើយលោក ក៏បានបង្ហោះវីដេអូមួយពីលើយន្តហោះ ដោយបានបង្ហាញទេសភាពដ៏ស្រស់ស្អាតពីលើអាកាស ភ្ជាប់ជាមួយនឹង Caption ដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអញ្ជេីញទស្សនាវីដេអូនៃទឹកដីកំណេីតរបស់ខ្ញុំគឺជា «ខ្លាសេដ្ឋកិច្ចថ្មីនៃអាស៊ី» ដែលថតពីលេីយន្ដហោះដែលត្រូវបានចុះចតនៅក្នុងប្រលានយន្ដហោះពោចិនតុងភ្នំពេញ កម្ពុជា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ហ៊ឺ អាណិតណាស់! ធ្លាប់ជាតារាកំប្លែងល្បីមួយរូប តែខណៈពេលនេះ នាយ តាក់ស៊ី ធ្លាក់ខ្លួនគ្មានការងារធ្វើ សឹងតែរកលុយបង់ផ្ទះជួលមិនបាន…

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមតាមដានខ្សែជីវិតវិថីអ្នកសិល្បៈ ពិតជាបានស្គាល់ច្បាស់ហើយពីតារាកំប្លែងប្រុសដ៏ល្បីឈ្មោះម្នាក់ នាយ តាក់ស៊ី នោះ ដែលជាតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN មួយរូប ពោរពេញដោយភាពកំប្លុកកំប្លែង កាយវិការក្រមិចក្រមើមធ្វើឲ្យមហាជនជាច្រើនបានសើចសប្បាយ និងស្រលាញ់គាំទ្ររូបលោកគ្រប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មួយរយៈពេលចុងក្រោយមកនេះ ក្រោយពីបានជួបព្យុះភ្លៀងក្នុងជីវិតជាបន្តបន្ទាប់ទាក់ទងនឹងបញ្ហាគ្រួសារក្នុងជីវិតឯកជនរបស់លោកកាលពីកន្លងទៅ គេក៏មិនបានឃើញតារាកំប្លែងប្រុសរូបនេះ លេចមុខក្នុងអាជីពសិល្បៈទៀតឡើយ ប៉ុន្តែរូបលោក ងាកទៅចាប់មុខជំនួញអចលនទ្រព្យ និងជាថៅកែលក់ឡានផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក «សិល្បករកម្ពុជា និង សង្គម Cambodia artists and society» ពិតជាបានធ្វើឲ្យមហាជនជាច្រើនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយធ្លាប់តែល្បីថា តារាកំប្លែង នាយ តាក់ស៊ី មានជីវភាពធូរធារ ក្លាយជាថៅកែលក់ដីឡូត៍ផង និងជាថៅកែលក់ឡានផង ស្រាប់តែពេលនេះ ឃើញថាតារាកំប្លែងរូបនេះ កំពុងតែធ្លាក់ខ្លួនខ្វះខាតជីវភាពខ្លាំង និងកំពុងតែរស់នៅផ្ទះជួយមួយកន្លែងក្នុងតម្លៃ ១ខែ ចំនួន ៦០ដុល្លារ ប៉ុន្តែពេលខ្លះ លោករកលុយសឹងតែបង់ថ្លៃផ្ទះជួលមិនបានផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ គេហទំព័រហ្វេសប៊ុកខាងលើនេះ ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “ហុឺ..អាណិតតារាកំប្លែង នាយ តាក់សុី ណាស់ ពីថៅកែឡាន ថៅកែដីឡូត៌ ជាតាល្បីបែជាធ្លាក់ខ្លួនជួលផ្ទះ១ខែ60$ ពេលខ្លះរកលុយបង់ថ្ងៃផ្ទះមិនបានផង សូមបងប្អូនជួយហៅគាត់ទៅថតដើម្បីបានប្រាក់កំរ៉ៃផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមើលឃើញពីភាពខ្វះខាតរបស់នាយតាក់សុី តារាកំប្លែង CTN លោកជំទាវស្រីនាង និងស្វាមី ឧបត្ថម្ភថវិការជូនដល់នាយ តាក់សុី ចំនួន ១លានរៀល តាមរយៈលោក អុឹម ជីវ៉ា ជូនដល់នាយតាក់សុី ។ សូមបញ្ជាក់ផងដែរថានាយតាក់សុីជួលផ្ទះនៅម្តុំស្ថានីយ៍ទូរទស្សន៍ CTN ក្នុង១ខែ60$ ដោយនាយតាក់សុីនិយាយថាសូមពុកម៉ែបងប្អូនជួយហៅគាត់ថតផងមដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ ព្រោះសព្វថ្ងៃនេះគាត់ក្រខ្លាំងណាស់ ណាមួយត្រូវចិញ្ចឹមម្តាយនៅស្រុកទៀត ។”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

នៅចាំគាត់បានទេ? ថ្ងៃនេះជាថ្ងៃខួបស្វាមី ១ ឆ្នាំ ភរិយា Chef រិទ្ធិ បន់ស្រន់ឲ្យស្វាមីយ៉ាងកម្សត់ អានហើយចង់ស្រក់ទឹកភ្នែកតាម

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃគម្រប់ខួប ១ ឆ្នាំនៃមរណភាពរបស់កំពូលចុងភៅដ៏មានស្នាដៃគឺលោក ស៊ី សោភ័ណ្ឌរិទ្ធៅ ហៅ Chef រិទ្ធី ជាអតីតគណៈកម្មការម្នាក់ដ៏មានប្រជាប្រិយភាពមួយរូបក្នុងកម្មវិធីប្រកួតប្រជែងម្ហូប Master Chef Khmer កាលពីពេលកន្លងមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះគេចាំបានថាមិនភ្លេចនោះទេ មរណភាពរបស់ Chef រិទ្ធី បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាមហាជនដែលគាំទ្រកម្មវិធី Master Chef Khmer មានការសោកស្តាយចំពោះការលាចាកលោករបស់អតីតគណៈកម្មការរូបនេះយ៉ាងខ្លាំង ជាពិសេសនោះ គឺភរិយារបស់លោក តែងតែបង្ហោះសារខូចចិត្តនៅលើគណនីហ្វេសប៊ុកបង្ហាញអារម្មណ៍នឹកដល់ស្វាមីជារឿយៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកដល់ខួបនៃការស្លា ប់ ១ឆ្នាំរបស់ Chef រិទ្ធី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ នេះ ភរិយាលោកមិនភ្លេចធ្វើបុណ្យយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧន្ទីសកុសលដល់ស្វាមីបណ្តូលចិត្តនោះទេ។ បន្ថែមពីនោះ អ្នកនាងបានបន់ស្រន់ឲ្យ Chef រិទ្ធី យ៉ាងកម្សត់ទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “21.10.2020 -21.10.2021 ខួបមួយឆ្នាំរបស់បង ស៊ឺ សោភ័ណ្ឌរិទ្ធី សូមឧទ្ទិសកុសលផលបុណ្យទាំងអស់បានទៅដល់បង ជាតិក្រោយកុំឱ្យដូចជាតិនេះ សូមឱ្យបងមានសុខភាពល្អ សំណាងល្អ និង អាយុវែង” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា ស្ងាត់ៗ ស្រាប់តែ រ៉ូស លេងស្ទាយ៍សក់បែបនេះ ព្រមទាំងបាននិយាយខ្លួនឯងថា មុខស្រដៀង Bella Poarch

ភ្នំពេញ៖ នាពេលថ្មីៗមកនេះ នៅលបណ្តាញសង្គមហ្វេសប៊ុក តារាសម្តែងស្រី កញ្ញា រ៉ូស បានធ្វើឲ្យមហាជនមានការចាប់អារម្មណជាថ្មីម្តងទៀតហើយ នៅពេលដែលបានចេញមកបង្ហោះរូបភាពរបស់ខ្លួន និងតារាចម្រៀងស្រី Bella Poarch ដោយបានធ្វើការប្រៀបធៀបពីស្ទាយ៍តេងខ្លួនរបស់អ្នកទាំងពីរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងរូបភាពប៉ុន្មានសន្លឹកនេះ កញ្ញា រ៉ូស និង Bella Poarch បានលេងស្ទាយ៍ដូចគ្នា ជាមួយនឹងការតែងសក់ទីទុយលើកឡើងលើ បង្ហាញពីសម្រស់ដ៏ទាក់ទាញម្យ៉ាងម្នាក់ មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ ខណៈដែល កញ្ញា រ៉ូស ថែមទាំងបានសរសេរយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “មុខដូច bella poarch ប៉ុន្មានភាគរយ???” ។ យ៉ាងណាមិញ ទោះបីជាមានមតិតខ្លះ បានលើកឡើងថា ពីមុខមាត់មិនដូចគ្នាក្តីក៏ពិតមែន តែការស្ទាយ៍មួយនេះរបស់ រ៉ូស ពិតជាស្រស់ស្អាតមិនចាញ់ Bella Poarch នោះឡើយ ជាក់ស្តែងថែមទាំងត្រូវបានហ្វេនៗជាច្រើន មានការកោតសរសើរពីការលេងខ្លួនរបស់តារាសម្តែងស្រីខាងលើនេះ ផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ល្អម្លឹងៗ! អីយ៉ា ស្ងាត់ៗ ស្រាប់តែ សុខ សោម៉ាវត្តី ពោលពាក្យសរសើរគូស្នេហ៍ពេញៗមាត់ ក្នុងថ្ងៃគម្រប់ខួបស្នេហ៍ ៤ ឆ្នាំ អានហើយចង់លើសជាតិស្ករ..

ភ្នំពេញ៖ ជាការពិតណាស់ ថ្វីត្បិតតែថា តារាសម្តែង និងជាពិធីការិនី សុខ សោម៉ាវត្តី ស្ពាយឈ្មោះជាមេម៉ាយពិតមែន ប៉ុន្តែបច្ចុប្បន្នេះ នាងបានជួបស្នេហ៍ក្រោយជាមួយកីឡាករបាល់ទាត់ លី វ៉ាហេទ ដែលចេះស្រលាញ់ថ្នាក់ថ្នមនាង និងកូនសព្វគ្រប់បែបយ៉ាង ពិសេសពួកគេក៏រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ សុខ សោម៉ាវត្តី បានបង្ហោះរូបភាពល្អូកល្អើន យ៉ាងស្និទ្ធស្នាលជាមួយគូស្នេហ៍ មួយសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដែលឲ្យគ្រប់គ្នាឃើញហើយសឹងតែលើសជាតិស្ករតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនេះទៀត មិនត្រឹមតែមានរូបភាបផ្អែមល្ហែមនឹងគ្នាតែប៉ុណ្ណឹងទេ ក្នុងនោះនាងក៏បានបានិយាយពោលពាក្យប៉ុន្មានម៉ាតទៀត ខណៈជាថ្ងៃគម្រប់ខួបស្នេហ៍ ៥ ឆ្នាំ កន្លងទៅនេះយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “នៅថ្ងៃដំបូងដែលខ្ញុំជួបអ្នកខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំសំណាងបាត់ទៅហើយដែលបានស្គាល់មិត្តល្អដូចជាអ្នក ព្រោះមនុស្សគ្រប់គ្នារួមទាំងខ្ញុំតែងតែសើចញញឹម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងពេញចិត្តនូវអត្តចរិត ការធ្វើល្អ គិតល្អរបស់អ្នករហូតមកដល់ថ្ងៃមួយដែលខ្ញុំសំរេចចិត្តច្បាស់លាស់ហើយថា ខ្ញុំនិងកាន់ដៃអ្នកឆ្លងផ្លូវពិបាក និង ឧបសគ្គរួមគ្នា ហើយក៏លួចផ្សងថាទោះមានរឿងអីក៏ដោយសុំអោយតែគាត់ «ច្បាស់លាស់» ព្រោះខ្ញុំខ្លួនឯងចាស់ហើយលែងមានពេលគិតនិងចំណាយពេលមើលចិត្តអ្នកណាច្រើនទៀតហើយ តែជាសំណាងអាក្រក់អីមើលគាត់លេងៗសោះ 5 ឆ្នាំទៅហើយបងប្អូន 5 ឆ្នាំដែលបងផ្តល់អោយ វាលើសពីមនុស្សដែលអូនចង់បានហើយ ( ហួស Target ហើយហ៊ា) បើ 5ឆ្នាំកន្លងមកការធ្វើល្អវាជាកុហក ការលួងលោម ហ៊ាហា៎អូនសុំអាម៉ូតដូច 5ឆ្នាំកន្លងមកនេះ តែ 60ឆ្នាំទៀតបានហើយណា Happy anniversary 5 year ប្អូនប្រុសកំពូលស្នេហ៍។”។ ទន្ទឹមនឹង បានឃើញការរៀបរាប់ទាំងនេះហើយ ពិតជាមានអត្ថន័យផ្អែមល្ហែមជ្រាលជ្រៅខ្លាំងមែនទែន អ្នកណាឃើញហើយក៏ប្រាថ្នាចង់បានបែបនេះដូចពួកគេផងដែរ៕

អានបន្ត

ចូលរួមអបអរសាទរផង! អ្នកស្រី ហ៊ឹម ស៊ីវន ទទួលបាន ចៅភ្លោះប្រុសស្រី មានមុខមាត់គួរឲ្យក្នាញ់ណាស់..

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ នូវតារាចម្រៀងល្បីឈ្មោះអ្នកគ្រូ ហ៊ឹម ស៊ីវន នោះ។ សព្វថ្ងៃនេះតារាច្រៀងជើងចាស់រូបនេះ នូវតែមានការកោតសរសើរពីមហាជនខ្មែរជាខ្លាំង ដែលជាសិល្បការិនីគម្រូជាខ្លាំង មិនដែលធ្លាប់មានរឿងអាស្រូវល្បីឈ្មោះមិនល្អ សូម្បីតែម្តង ផ្ទុយទៅវិញបែរជា ផ្ទុះការចាប់អារម្មណ៍ជីវិតរបស់អ្នកគ្រូ ពោរពេញដោយសុភមង្គល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយបានរៀបការរយៈពេល ៣ ឆ្នាំហើយនោះ កូនស្រីអ្នកគ្រូ ក៏ទទួលបានចំណដៃកូនភ្លោះ ប្រុសមួយស្រីមួយ ដែលថ្មីៗនេះទើបនឹងសម្រាល ជាមួយគ្នានេះ ទា រ ក ទារិកា មើលទៅធំធាត់ សុខភាពល្អខ្លាំងណាស់ លើសពីនេះទៅទៀត ក៏មានមុខមាត់គួរឲ្យស្រលាញ់ ខ្នាញ់តែម្តង ខណៈទើបនឹងកើតក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះ ពិធីករល្បីឈ្មោះប្រចាំប៉ុស្តិ៍ទូរទស្សន៍បាយ័ន លោក ជា វណ្ណារិទ្ធ បានង្ហោះរូបភាព និងសារអបអរសាទរយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “អបអរសាទរ អ្នកបង ហ៊ឹម ស៊ីវន ដែលទទួលបានសមាជិកថ្មី ចៅភ្លោះ ប្រុសស្រីទាំងពីរ ដោយទទួលបានការយកចិត្តទុកដាក់និងតាមដានពិនិត្យពីលោកគ្រូ អ្នកគ្រូ នៅ Chetra Polyclinic & Julie Maternity, ជាពិសេសលោកគ្រូ Weygand Thaihoa” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អីយ៉ា ក្រោយបាត់មុខវីថីសិល្បៈជាច្រើនឆ្នាំមកនេះ តាមពិតលោក ស៊ិន សំនៀង កំពុងសម្ងំ បើកអាជីវកម្មធំៗ បែបនេះសោះ

ភ្នំពេញ៖ ជឿជាថាពុកម៉ែបងប្អូនពិតជានៅចាំបាន តារាសម្តែងជើងចាស់សម្បុរស្រអែមមានមន្តស្នេហ៍លោក ស៊ិន សំនៀង នោះ។ ដោយតារារូបនេះ កាលពីអំឡុងជាង ១០ ឆ្នាំមុន លោកធ្លាប់ជាសិល្បករឆ្នើមមួយរូបដែលមានទាំងរូបសម្បិត្តស្អាតសង្ហា ហើយមានទេពកោសល្យនិងសមត្ថភាពអាចសម្តែងបានយ៉ាងល្អថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងមានការទទួលបានចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ស្រាប់តែលោក ស៊ិន សំនៀង បានបាត់មុខពីសិល្បៈ ធ្វើឲ្យមហាជនទន្ទឹងរង់ចាំស្នាដៃសម្តែងរបស់លោកសារជាថ្មីគ្រប់ៗគ្នា។ ជាការពិតណាស់ ក្រោយផ្អាកការងារសិល្បៈមកជាង ១០ ឆ្នាំនេះ ស្រាប់តែនាពេលថ្មីៗនេះ តារារូបនេះបាននឹងកំពុងថតរឿងភាគបែបបុរាណ ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលគ្រប់ៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ក្រោយបាត់មុខលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ គេដឹងទៀតថា លោក ស៊ិន សំនៀង សម្ងំបើកនូវអាជីវកម្មធំៗជាច្រើនកន្លែង មានដូចជា ចិញ្ចឹមត្រចៀកកាំ ដំណាំស្វាយចន្ទី និងរបរធំៗជាច្រើនទៀត។ ក្នុងនោះផងដែរ កាលពីអំឡុង ឆ្នាំ ២០១៣ តារាសម្តែងប្រុសរូបនេះ ក៏បានបើកហាងលក់វត្ថុអានុស្សាវរីយ៍នៅក្នុងខេត្តសៀមរាប និងបានបើកនូវផ្ទះសំណាក់ ជាពិសេស លោកក៏មានហាងកាត់ដេរផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសួមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត