អុញនោះ! ក្រោយអតីតភរិយា ជួបរឿងប៉ុន្មានថ្ងៃមុនមកនេះ ស្រាប់តែ លោក ឌួង ឆាយ បានបង្ហោះសារដាស់តឿនថ្មីមួយទៀតថា….

ហ្វេសប៊ុក៖ កាលពីយប់ នៅវេលាម៉ោងជាង ២ កណ្តាលអាធ្រាត ឈានចូលដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ នេះ មានហេតុការណ៍ គ្រោះថ្នា-ក់-ច-រា-ច-រ-ណ៍មួយ ដោយឡានទំនើបម៉ាក Rolls-Royce មួយគ្រឿង ដែលពាក់ស្លាកលេខ «កម្ពុជា MR.IDOL» បានបើកបរជ្រុល បុ-ក-រ-បាំ-ងថ្ម ពុះចែកទ្រូងផ្លូវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុការណ៍មួយនេះ បង្ករឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅតាមបណ្តោផ្លូវសហព័ន្ធរុស្សី ស្ថិតនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើយោងតាមរយៈព័ត៌មានខ្លះៗ បានបញ្ជាក់ច្បាស់ៗថា អ្នកបើកបររថយន្តនេះ គឺជា អ្នកនាង ដេត ម៉ាលីណា ដែលត្រូវជាអតីតភរិយា លោក ឌួង ឆាយ តែសំណាងល្អ អ្នកបើកបរនៅក្នុងរថយន្តនោះ មិនមានគ្រោះថ្នា-ក់-អ្វីឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្រោយបានដឹងរឿងនេះភ្លាម ធ្វើឲ្យលោក ឌួង ឆាយ នៅមិនសុខ ក៏បានបង្ហោះសារមួយ នៅប្រហែលជាម៉ោង៣ទាបភ្លឺ ដោយខ្លឹមសារនោះមានន័យថា៖ “អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនទាន់អស់ ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញលោក ឌួង ឆាយ បានបង្ហោះសារដាស់តឿថ្មីមួយទៀតថា៖ “ព្រះ និងទេវតាទុកជីវិតអោយអ្នកដើម្បីផ្តល់ឱកាសអោយអ្នកចេះទទួលស្គាល់កំហុស និងកែប្រែខ្លួនសារជាថ្មីនៅអ្វីដែលបានធ្វើ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ ភ្ញាក់ខ្លួនឡើង ធ្វើខុសចេះដឹងកំហុសកែប្រែខ្លួនសារជាថ្មីគេហៅថាជាបណ្ឌិត។ សង្ឃឹមថាអ្នកនឹងយកឱកាសនេះកែប្រែចិត្តគំនិតជាថ្មីលៈបង់គ្រឿងស្រវឹងសុរាមេរយដើម្បីចំណាយពេលវេលាផ្តល់ភាពកក់ក្តៅ និងអនាគតល្អសំរាប់កូនៗ។ ពួកគេទាំង 3 ត្រូវការភាពកក់ក្តៅពីយើងទាំង 2 នាក់។ បែងចែកពេលវេលាស្មើភាពគ្នាសំរាប់ខ្ញុំជាមួយកូនៗ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនារវាងឪពុក និងកូនៗបានទេ”៕

អានបន្ត

នៅចាំតួអង្គនេះបានទេ? ក្រោយបាត់មុខរយៈពេលយូរ តួ ស៊ីមិន ក្នុងរឿង F4 ធ្លាក់ខ្លួនដុនដាបបែបនេះសោះ ស្ទើរតែមិនគួរឲ្យជឿ

បរទេស៖ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២១ ទើបតែកន្លងផុតថ្នីៗនេះ យោងតាមរយៈសារព័ត៌មានក្រៅស្រុក ETtoday បានចេញផ្សាយថា តារាសម្តែង Ken Chu ដែលប្រិយមិត្តកម្ពុជាភាគច្រើន ពិតបានស្គាល់ច្បាស់ថាជាតួអង្គ ស៊ីមិន ប្រចាំរឿង F4 នោះ កំពុងមានបញ្ហាជួបការលំបាកខ្លាំងក្នុងជីវិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈសារព័ត៌មានខាងលើនេះ បានឲ្យដឹងដែរថា Ken Chu កំពុងគ្មានការធ្វើរយៈពេលជាង ១ ឆ្នាំហើយ។ ចំពោះមុខជំនួញវិនិយោគរបស់លោកវិញ ក៏រងការខាតបង់ថែមទៀត។ ដើម្បីទទួលបានប្រាក់កម្រៃបន្តិចប្តួច បច្ចុប្បន្ននេះ រូបលោកទទួលផ្សព្វផ្សាយពានិជ្ជកម្មឲ្យក្រុមហ៊ុនផលិតផលតូចតាចផ្សេងៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមសម្តីរបស់តួប្រុសរឿង F4 រូបនេះបានទម្លាយប្រាប់ថា៖ “គ្មានទីផ្សារក្រុមហ៊ុនណាក្នុងប្រទេសចិន ឬ តៃវ៉ាន់ទាក់ទងមកខ្ញុំទៅធ្វើការឡើយ។ ខ្ញុំបានត្រឹមអង្គុយស្ពៃនៅផ្ទះ លេងហ្គេមកម្ចាត់ភាពអផ្សុកច្រើនខែមកហើយ ហើយពេលណាសំណាងទៅ ក៏មានក្រុមហ៊ុនល្បីទាក់ទងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីមុន កម្រៃទាបបំផុតដែលខ្ញុំទទួលបានគឺ ៣ ពាន់ដុល្លារ ប៉ុន្តែឥលូវនេះគឺខុសគ្នាឆ្ងាយណាស់។ បើខ្ញុំចង់រកលុយពេលនេះ ខ្ញុំត្រូវទទួលស្គាល់ថា ខ្ញុំមិនដូចពីមុននោះឡើយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ ២០២ កន្លទៅ Ken Chu ធ្លាប់បានទម្លាយថា លោកមានបញ្ហាសុខភាពហៅថា fibromyalgia ដែលបណ្តាលឲ្យលោកមានជំងឺស្រ្តេសធ្ងន់ធ្ងរ។ ដោយសារបញ្ហាជំងឺផង បូករួមសម្ពាធផ្នែកហិរញ្ញវត្ថុផង ទើបធ្វើឲ្យរូបលោក និង ភរិយា មិនទានមានកូនជាចំណងដៃនៅឡើយទេ៕

អានបន្ត

អៀនជំនួស! បើកៀកកើយស្អិតរមួតចឹងៗ អ្នកណាមិនគិតថា សេង មង្គល និង ហ៊ិន ច័ន្ទនីរ័ត្ន ជាគូស្នេហ៍នោះ

ភ្នំពេញ៖ ហ្វេនៗជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ លោក សេង មង្គល និង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ចាប់តាំពីងចាប់ដៃគ្នាសម្តែងក្នុងរឿង «ទាសីបេះដូង» ជាគូនឹងគ្នាមក អ្នកទាំងពីរក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ បន្ថែមពីនេះទៅទៀត បច្ចុប្បន្នតារាប្រុសស្រីទាំងពីររូបនេះ ក៏ជាពិធីករពិធីការិនីឆ្នើម ថែមទាំងមានការងាររួមគ្នាជារឿយៗផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងមួយររយៈពេលចុងក្រោយមកនេះ គេសង្កេតឃើញថា តារាសម្តែងនិងពិធីការិនីទាំងពីរដូងនេះ ហាក់មានភាពល្អូកល្អើនជាមួយគ្នា និងតែងបង្ហាញនៅលើបណ្តាញសង្គម ជាញឹកញាប់ថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នាពេលថ្មីៗនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏ទើបតែបានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹក រួមជាមួយលោក មង្គល ជាថ្មីម្តងទៀត ដោយមានកាយវិការស្និតស្នាលល្អូកល្អើនជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរ ថែមទាំងបានយកដៃប៉ះផ្ពាល់គ្នាយ៉ាងផ្អែមល្ហែម មើលទៅដូចជាគូស្នេហ៍ពិតៗ បើទោះបីជាអ្នកទាំងពីរមិនទាន់បញ្ជាក់ពីទំនាក់ទំនងមួយនេះយ៉ាងណាក្តី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពទាំងនេះភ្លាម ធ្វើឲ្យហ្វេនៗជាច្រើនមានក្តីសុខចង់លើសជាតិស្កតាម ថែមទាំងគំាទ្រអ្នកទាំងពីរឲ្យក្លាយជាគូស្នេហ៍ពិតៗថែមទៀតផង៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ពិរោះណាស់! មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ពេជ្រ សូលីកា បានចម្រៀង Cover មួយបទនេះ មានចំណងជើងថា «កុំស្រលាញ់គេក្រៅពីអូន» ស្ដាប់ចប់ភ្លាម ហ្វេនៗនាំគ្នាចូលទៅ ខំមិន ថា..(មានវីដេអូ)

ហ្វេសប៊ុក៖ ជឿជាក់ថាប្រិយមិត្តជាច្រើន ពិតជាបានស្គាល់តារាចម្រៀង អ្នកនាង ពេជ្រ សូលីកា នោះ ដែលជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះម្នាក់ប្រចាំផលិតកម្មរស្មីហង្សមាស ដែលសព្វថ្ងៃនេះកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន។ យ៉ាងណាមិញ ក្រៅពីអាជីជាអ្នកចម្រៀង សូលីកា ក៏បានលេចមុខក្នុងការសម្តែងរឿងភាគជាច្រើនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈពេលនេះ ពេជ្រ សូលីកា កំពុងតែសាងក្តីសុខ ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន ដោយមើលទៅពិតជាពោរពេញភាពកក់ក្តៅ និងមានសុភងម្គលខ្លាំងណាស់ ថែមទាំងមានកូនប្រុសបណ្តូលចិត្ត គឺ ហង្ស អ៊ារី វ៉េនស្តេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូលីកា មិនត្រឹមតែច្រៀងពិរោះ ហើយថែមទាំងជាតារាសម្តែងដ៏ល្អម្នាក់ និង មានរូបសម្រស់ស្អាត់ប៉ុណ្ណោះទេ ហើយថែមទាំងជាមេផ្ទះដ៏ពូកែទៀតផង ចេះធ្វើម្ហូប រៀបចំផ្ទះ ឲ្យមានសណ្ដាប់ធ្លាប់ល្អឥតខ្ចោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃ ទី១៣ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ អ្នកនាង ពេជ្រ សូលីកា បាន Cover ចម្រៀងមួយបទ ស្ដាប់ហើយពិតជាពិរោះខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បទចម្រៀងដែល ពេជ្រ សូលីកា បានច្រៀងនោះ មានចំណងជើងថា «កុំស្រលាញ់គេក្រៅពីអូន» ដែលជាសំនៀមដើមរបស់ អ្នកស្រី ហ៊ឹម សីវន។ ក្នុងនោះផងដែរ សូលីកា បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “កុំស្រលាញ់គេក្រៅពីអូន មិនពិរោះយ៉ាងម៉េចអី កុំប្រកាន់ ចា៎ Cover song : លោកស្រី ហុឹម សុីវន”។ ស្ដាប់ចប់ភ្លាមធ្វើឲ្យហ្វេនៗជាច្រើន ទប់ចិត្តមិនបាន ក៏នាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ “ពិរោះណាស់ idol, ពិរោះណាស់អូន, ពិរោះណាស់បង, ពិរោះណាស់បង, ច្រៀងពីរោះណាស់អាយដល, ស្អាតហើយច្រៀងពិរោះណាស់idol, ស្អាតឡើងសុភាព អាយដល, ទាំងស្អាតទាំងឆ្លាតខ្ញុំចូលចិត្តបង”៕…

អានបន្ត

ពិតជាកម្របានឃើញ ឆន សុវណ្ណរាជ បង្ហាញមុខប្អូនស្រីបង្កើត ចំថ្ងៃពិសេស

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ហើយ នូវតារាចម្រៀងលោក ឆន សុវណ្ណារាជ ដែលជាតារាចម្រៀងប្រុសមួយរូប ដែលមានឈ្មោះបោះសម្លេងក្នុងផលិតកម្មរស្មីហង្សមាស ហើយបទមនោសញ្ចេតនាភាគច្រើនរបស់លោក តែងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនក៏ដូចជាហ្វេនៗ កាន់តែស្ដាប់កាន់តែពិរោះ ទោះស្ដាប់ច្រើនដងក៏មិនចេះជិនណាយដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅមុននេះបន្តិច នាថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១ នេះ ចំថ្ងៃខួបកំណើតប្អូនស្រីបង្កើត របស់លោក ឆន សុវណ្ណារាជ ដែលជារឿយៗ មិនសូវដែលមានប្រវត្តិបង្ហាញមុខមាត់សមាជិក និងបុគ្គលនៅក្នុងគ្រួសារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែលើកនេះ លោក ឆន សុវណ្ណរាជ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស បានបង្ហោះរូបប្អូនស្រីបង្កើតរបស់ខ្លួន នៅចំថ្ងៃខួបកំណើត យ៉ាងស្រស់ស្អាត ឈរកាន់នំំំំខេកអបអរសាទរថ្ងៃខួបកំណើតរបស់ប្អូនស្រីរបស់ខ្លួន រហូតទទួលបានការភ្ញាក់ផ្អើល និងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នៅក្នុងប្រអប់Comment ក្រោមរូបថតមួយសន្លឹកនេះ ក៏មានហ្វេនៗដែលជាអ្នកនិយមគាំទ្រលោក ឆន សុវណ្ណរាជ មួយចំនួនបានលាន់មាត់ថាគ្រប់គ្នាថា នេះជាលើកទី១ហើយ ដែលបានឃើញមុខប្អូនស្រីអាយដលរបស់ខ្លួន ដែលកាលពីពេលកន្លងទៅមិនដែលឃើញលោកបង្ហាញមុខបងប្អូនបង្កើតរបស់ជាសាធារណ:ឲ្យមហាជនបានឃើញនោះទេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ញ៉ាក់សាច់! មើលផ្ទុះ ជុំ ស៊ីថា ពិតជាធំខ្លាំងណាស់ ដូចវិមានចឹង…(មានវីដេអូ)

ហ្វេសប៊ុក៖ ជាការពិតណាស់ ទោះបីជាបច្ចុប្បន្ននេះ តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាពលោក ជុំ ស៊ីថា បានឈ្លាតឆ្ងាយពីជីវិតសិល្បៈយ៉ាងណាក្តី តែរូបលោកនៅតែមានក្តីនឹករលឹក និងការគាំទ្រជាច្រើន ពីបណ្តាលហ្វេនៗ និងរាល់អ្នកតាមដានពីសកម្មភាពប្រចាំថ្ងៃរបស់លោក ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើក្រឡេកទៅមើលជីវិតរបស់តារាប្រុសរូបនេះវិញ នាពេលបច្ចុប្បន្នេះវិញ គេឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃលោកកាន់តែមានសុភមង្គលជាមួយនឹងជីវិតគ្រួសារដ៏ពេះលេញ តាមរយៈសកម្មភាពក្នុងក្រុមគ្រួសារ ដែលបានបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុក លើសពីនោះទៅទៀត ថែមទាំងមានចំណងស្នេហ៍ជាមួយនឹងភរិយាដ៏មុតមាំ ដែលជាកូនស្រីបណ្តូលចិត្តទាំង ២ នាក់ ថែមទាំងកូនភ្លោះ ៣ ទៀតផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ស្រាប់តែនាពេលថ្មីៗមកនេះ លោក ជុំ ស៊ីថា បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាថ្មីម្តងទៀតហើយ ក្រោយរូបលោក បានបង្ហោះរូបផ្ទះវីឡាមួយយ៉ាងធំស្កឹមស្កៃ ដែលកំពុងសាងស់ជិតហើយនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជា ផ្ទះវិឡាកំពុងនឹងសង់ឡើងមិនទាន់រួចរាល់បានមួយរយភាគរយ តែមើលទៅគួរឲ្យចង់រស់នៅតែម្តង។ ជាពិសេស ផ្ទះវីឡាតារារូបនេះសង់ឡើងនៅលើទីធ្លាដីធំទូលាយ អមជាមួយបរិយាកាសល្អទៀតផង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

លឺហើយ ត្រេកអរំជំនួស! កំពុងតែញុំាបាយ ស្រាប់តែមានគេចូល ខំមិន សួររឿងនេះពេក មានអី អ្នកស្រី ទ្រី ដាណា បាននិយាយយ៉ាងច្បាស់ៗថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនពិតជាបានដឹងច្បាស់ហើយថា ជុំវិញរឿងរ៉ាវទំនាស់រវាងគ្រួសាររបស់អ្នកស្រី ទ្រី ដាណា រួមជាមួយស្វាមីដែលបានប្រកាសលែងលះគ្នា រហូតធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងមិនគួរឲ្យជឿ ខណៈដែលជារឿយៗអ្នកទាំងពីរបង្ហាញក្តីស្រលាញ់យ៉ាងស្អិតរមួយចំពោះគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ នេះ លោក ហ៊ីង បញ្ញារិទ្ធ ហៅ (ពូម៉ៅ) បានបង្ហាញពីទំហំចិត្តឈឺចាប់យ៉ាងខ្លាំង និង បានធ្វើការឡាយវីដេអូ ទាំងយប់និយាយរៀបរាប់ទាំងទឹកភ្នែកប្រាប់ទៅកាន់មហាជនថា រូបលោកពិតជាចង់ត្រូវគ្នាជាមួយគ្រួសារវិញណាស់ ហើយចង់ជួបមុខកូនខ្លាំងណាស់ ព្រោះតែគិតមកទល់ពេលនេះ គឺមានរយៈពេលយូរហើយដែលរូបលោកបានឃ្លាតឆ្ងាយពីគ្រួសារជាទីស្រលាញ់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ នេះ អ្នកស្រី ទ្រី ដាណា កំពុងតែញុំាបាយខុសៗ ក៏មានហ្វេៗចូល ខំមិន និយាយរឿង ពូម៉ៅ ច្រើនពេក ធ្វើឲ្យ អ្នកស្រី ទ្រី ដាណា ទប់ចិត្តមិនបាន ក៏បានបញ្ជាក់ច្បាស់ៗ ក្នុងការ ឡាយវីដេអូ ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ខ្ញុំលើកលែងឲ្យ ប៉ុន្តែអាស្រ័យទៅលើពេលវេលា អ្នកឯកែខ្លួនបានប៉ប៊ិនណា បងប្អូនមួយចំនួនត្រូវចាំថា មនុស្សដែលកែទោះជាក្នុងកាលៈទេសៈបែបណាក៏ដោយ គឺគេកែបាន តែបើមនុស្សមានល្បិចវិញកែបានតែមួយភ្លេតទេ អត់កែដដែរ ហើយខ្ញុំគ្រាន់តែប្រាបមួយទៀត ខ្ញុំស្អប់ណាស់អ្នកដើរផឹកស៊ី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់កែខ្លួនកុំរញ៉េរញ៉ៃ ព្រោះខ្ញុំអត់ចូលចិត្តទេ ព្រោះខ្ញុំអ្នករកស៊ី ខ្ញុំអ្នកត្រឹមត្រូវ ខ្ញុំស្អប់អ្នកដើរផឹកស៊ី តាផឹកស៊ីហ៎ាវាមានស្រីក្នុងហ្នឹង បានផឹកទៅវាឆ្ងាញ់ ព្រោះខ្ញុំស្គាល់ចរិកប្តីខ្ញុំច្បាស់ ហើយតាផឹកស៊ីមានស្រី វាអូសការឡាទៅខេត្ត ទៅដេកជាមួយគ្នា ចឹងបើសិនជាកែ កែឲ្យខ្ញុំឃើញ ម៉ាឆ្នាំ ឬមួយក៏ពីរឆ្នាំ Okayបាន ប៉ុន្តែខ្ញុំខ្លាចតែមិនបានឆ្នាំផង ការមុនទេ គ្រាន់តែប្រាប់ប៉ុណ្នឹង ព្រោះខ្ញុំស្គាល់ច្បាស់ ចង់និយាយចឹង ខ្ញុំលើកលែងឲ្យតាស់ ប៉ុន្តែទុកពេលវេលាជាអ្នកកំណត់ ប៉ុន្មានឆ្នាំទៀតឲ្យកែមក ធ្វើជាមនុស្សល្អមក….”៕…

អានបន្ត

អីយ៉ា លោក សោ ពន្លឺ លក់ត្រីងៀត នៅអូស្រា្តលីកាក់កបខ្លាំង តែអតិថិជនពោលពាក្យអរគុណពេញៗមាត់ ព្រោះរឿងមួយនេះ

ហ្វេសប៊ុក៖ បើរំឡឹកពីតារាសម្តែងលោក សោ ពន្លឺ មហាជនជាច្រើនពិតជានៅចាំបាននៅឡើយនៅឈ្មោះ ហៅក្រៅដែលគេនិយមហៅលោកថា គួ ចាលើយ ក៏ព្រោះតែរូបលោក សោ ពន្លឺ បានចូលរួមសម្តែងចម្រៀងខារ៉ាអូខេ F4 Version ខ្មែរ ជាតួអង្គរូបនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះគេចាំបានថា លោក សោ ពន្លឺ គឺជាតារសម្តែងភាពយន្ត និង ចម្រៀងកាយវិកាមួយរូបដ៏ល្បីឈ្មោះ កាលពីអំឡុងឆ្នាំ ២០០០ ហើយក្រោយសាងកេរ្តិ៍ឈ្មោះមិនបានប៉ុន្មាន រូបលោកក៏បានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅឯប្រទេសអូស្រា្តលី និង រៀបការសាងគ្រួសារយ៉ាងមានសុភមង្គល។ សព្វថ្ងៃនេះ តួអង្គ គួចាលើយ រូបនេះមានកូនស្រី ៣ នាក់ ហើយជាចំណងដៃអាពាហ៍ពិពាហ៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ននេះ ទោះបីជាអាជីពលើវិថីសិល្បៈត្រូវបានផ្អាកក៏ព្រោះតែការបិទខ្ទប់ ប៉ុន្តែរលោក សោ ពន្លឺ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ក៏ព្រោះតែលោកចាប់ផ្តើមលក់អនឡាញ ដោយយកមុខម្ហូបឆ្ងាញ់ៗនៅស្រុកខ្មែរយកទៅលក់ឲ្យអតិថិជននៅឯអូស្រា្តលី។ ក្នុងនោះលោក សោ ពន្លឺ មានលក់ ផ្អក ប្រហុក ត្រីងៀត និង ម្ហូបដ៏ឆ្ងាញ់របស់ស្រុកខ្មែរច្រើនមុខទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ក្រោយលក់ចំណីអារហាររប់ស្រុកខ្មែរ មិនត្រឹមមានការគាំទ្រទទួលបានអតិថិជនច្រើននោះទេ តែលោក សោ ពន្លឺ ត្រូវបានបងប្អូនជនជាតិខ្មែររស់នៅឯប្រទេសអូស្រា្តលីពោលពាក្យអរគុណដល់លោកទៀតផង ក៏ព្រោះតែរូបលោក បានយកមុខម្ហូបរបស់ស្រុកខ្មែរទៅលក់នៅទីនោះក្នុងតម្លៃសមរម្យ ដែលធ្វើឲ្យជនជាតិខ្មែររស់នៅទីនោះអាចញុំាអាហារដ៏ឆ្ងាញ់ជាក្នុងស្រុកកំណើតរបស់ខ្លួនបាន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

នៅចាំបានរូបគាត់បាទេ? នេះជាតារាចម្រៀង សុខ ស៊ីន ណារ៉ា តារាចម្រៀងផលិតកម្ម KH ឥឡូវផ្លាស់ប្តូរអាជីពនិងសម្រស់ទាំងស្រុងតែម្តង…

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តជាច្រើនពិតជានៅចាំបាន តារាចម្រៀងប្រចាំផលិតកម្ម KH Promotion មួយរូបគឺលោក សុខ ស៊ីណារ៉ា ដែលជាតារាចម្រៀងជំនាន់អ្នកនាង សុខ ស្រីនាង លោក ស៊ី សុវត្ថិ និង កញ្ញា សុខ ពិសី ជាដើម នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក សុខ ស៊ីនណារ៉ា គឺជាតារាចម្រៀងប្រចាំផលិតកម្ម KH Promotion កាលពីអំឡុង ១០ ឆ្នាំ មុន ដោយរូបលោកបានឆក់យកបេះដូងអ្នកគាំទ្រជាច្រើនក៏ព្រោះតែទឹកដមសំឡេងស្រទន់ និង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបសង្ហារាងខ្ពស់ស្រឡះរបស់លោកផងដែរ កាលនោះលោក សុខ ស៊ីនណារ៉ា ភាគច្រើនតែងចេញបទចម្រៀងទាល និង ឆ្លងឆ្លើយរួមគ្នានឹងអ្នកនាង សុខ ស្រីនាង ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីខាងផលិតកម្ម KH Promotion បានបិទ រូបលោក សុខ ស៊ីនណារ៉ា ក៏បានបញ្ជាប់លើអាជីពសិល្បៈដូចគ្នាដោយកាលនោះគេចាំបានថាស្របពេលជាតារាចម្រៀង លោកក៏មានហាងលក់ស្បែងជើងផ្ទាល់ខ្លួននៅផ្សារបឹងកេងកងផងដែរ ហើយបច្ចុប្បន្នលោកក៏នៅតែបន្តលើអាជីពលក់ស្បែកជើងនេះដូចដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ លោក សុខ ស៊ីនណារ៉ា បានដាច់ផឹងពីសិល្បៈហើយ ព្រមទាំងបានរៀបការទទួលបានកូនប្រុសភ្លោះជាចំណងដៃហើយដែរ។ ដោយឡែកបើក្រឡេកទៅមើលរូបសម្រស់របស់អតីតតារាចម្រៀង និង ជាស្វាមី លោកប៉ាកូនភ្លោះ ២ នាក់ នោះ លោក សុខ ស៊ីនណារ៉ា នៅតែស្រស់សង្ហា ហើយកាន់តែក្មេងជាងមុនទៀត៕

អានបន្ត

ឃើញទិដ្ឋភាពបែបនេះកាន់តែស្រណោះ លោក ករុណា ពេជ្រ កោសក់ ក្នុងថ្ងៃពិធីបុណ្យស ព របស់ លោកប៉ា ហើយថែមទាំងបានពោលពា្យ យ៉ាងរំជួលចិត្តមួយឃ្លាទៀតថា…

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ នេះ តារាចម្រៀងលោក ករុណា ពេជ្រ បានជួបទុក្ខធំ ដោយសារតែលោកប៉ារបស់លោក បានទទួលមរណភាពហើយ ដោយស្រណោះខ្លាំងពេក រូបលោក បានត្រឹមបញ្ចេញអារម្មណ៍សោកស្តាយ ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយ សូមប៉ា ទៅអោយសុខ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយទទួលដំណឹងដ៏សែនសោកសៅនេះភ្លាម គេបានឃើញតារាល្បីៗ និងមិត្តភក្តិ មិត្តរួមការងារជាច្រើន បានអញ្ជើញមកចូលរួមពិធីបុណ្យស ព លោកប៉ា របស់ លោក ករុណា ពេជ្រ ផងដែរ ព្រមទាំងទឹកមុខដ៏សែនក្រៀមក្រំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុគ្គលល្បីទាំងនោះ មានដូចជា ពិធីករ ប៉ែន ចំរុង តារាកំប្លែង អ្នកនាង កាតុ តារាចម្រៀង អ្នកនាង សុគន្ធ និសា តារាចម្រៀង លោក ជួប ច័ន្ទកក្កដា (ហៅរ៉ូលីន) នៅមានតារាផ្សេងៗ និង មានភ្ញៀវកត្តិយស ជាច្រើននាក់ទៀតផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ព្រឹកថ្ងៃទិ១៥ ខែតុលា ឆ្នាំ ២០២១ នេះ រូបលោកបានបង្ហោះរូបភាព ដែលបានបង្ហាញពីសកម្មភាពការកោសក់ ក្នុងថ្ងៃបុណ្យស ព របស់ លោកប៉ា ហើយទាំងពោលពាក្យ រំជួលចិត្តមួយឃ្លាទៀតថា៖ “កាតព្វកិច្ច ចុងក្រោយ ដែលកូនកំពុងបំពេញជូនប៉ា …ចាប់ពីថ្ងៃនេះទៅ កូនមានតែពាក្យប៉ា ក្នុងចិត្តទេ…. កូនពិតជាមោទនះភាពដែលបានកើតជាកូនប៉ា បានតស៊ូឆ្លងកាត់របត់ជីវិតយ៉ាងច្រើនជាមួយប៉ា …. សូម្បីវេលានាទីចុងក្រោយរបស់ប៉ានាពេលនេះ ក៏មានបងប្អូនជិតឆ្ងាយ…

អានបន្ត