អីយ៉ា ក្រោយខកខានឡើងឆាកយូរ ដេត ស្រីនាដ បង្ហាញមុខជាថ្មីនៅ MGC 2021 លេចធ្លោមិនធម្មតាឡើយ

ភ្នំពេញ៖ ជាការពិតណាស់ ការប្រកួតសម្រស់ Miss Grand Cambodia ជាការប្រកួតសម្រស់បវរកញ្ញា ល្បីឈ្មោះមួយក្នុងចំណោម ការប្រកួតសម្រស់ជាច្រើនផ្សេងទៀត របស់កម្ពុជា ដែលទទួលបានគាំទ្រនិងប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ រាល់បេក្ខនារីដែលទទួលជ័យលាភី ក្នុងការប្រកួតនេះហើយ តែងទទួលបានការងារសិល្បៈ និងលេចវត្តមាន ក្នុងបណ្តាញសង្គមជាញឹកញាប់ តែជាមួយគ្នាប្រសិនបើក្រឡេកទៅមើល កញ្ញា ដេត ស្រីនាដ ម្ចាស់កមុដ Miss Grand Cambodia 2019 រូបនេះវិញហាក់មិនសូវបញ្ចេញវត្តមានលើឆាក ប៉ុន្មានឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងក្នុងកម្មវិធី ជួបជុំបវរកញ្ញាគ្រប់ជំនាន់ កាលពីប៉ុន្មានថ្ងៃមុន លើឆាក Miss Grand 2021 នេះ អ្នកគាំទ្ររូបនាង ពិតជាភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលរូបនាងមិនត្រឹមតែបង្ហាញវត្តមានលើឆាកជាថ្មីទេ ថែមទាំងបង្ហាញភាពលេចធ្លោ មិនចាញ់បវរកញ្ញាផ្សេងៗប៉ុន្មានឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្នុងនោះ គេបានឃើញ រូបនាងពិតជាប្រែប្រួលស្រស់ស្អាតខ្លាំង រួមទាំងការបូកបញ្ចូលនឹងឈុតដែលភ្លឺចែងចាំង ថែមទៀតនោះកញ្ញា ដេត ស្រីនាដ កាន់តែធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ពីសម្រស់របស់រូបនាង កាន់តែខ្លាំងឡើងបន្ថែមមួយកំរិតទៀត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អាណិតណាស់! តារាកំប្លែងជើងចាស លោកតា ពុយហ្សូ ធ្លា ក់ខ្លួនឈឺយ៉ាងធ្ង ន់ ធ្ង រ ពេលនេះស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅបន្ទប់…

ភ្នំពេញ៖ ពិតជាគួរឲ្យអាណិតអាសូរខ្លាំងណាស់ ដោយពេលនេះតារាកំប្លែងជើងចាស់ លោក ស៊ូ សាវ៉ាង ហៅតា ពុយហ្សូ វ័យជិត ៨០ ឆ្នាំ បានធ្លា ក់ខ្លួនឈឺយ៉ាងធ្ង ន់ ធ្ង រ សារជាថ្មី និងកំពុងតែទទួលការសង្គ្រោះបន្ទាន់នៅបន្ទប់ ICU។ នេះបើយោងតាមរយៈប្រភពព័ត៌មានពីគណនីហ្វេសប៊ុកផេក «សិល្បករកម្ពុជា»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នងនោះផងដែរគណនីហ្វេសប៊ុក «សិល្បករកម្ពុជា» បានប្រាប់បន្តទៀតថា “ស្ថិតក្នុងវ័យជិត៨០ឆ្នាំ អតីតតារាសម្ដែង និងកំប្លែងជើងចាស់លោក ស៊ូ សាវ៉ាង ហៅតា ពុយហ្សូ បានធ្លា ក់ ខ្លួនឈឺយ៉ាងធ្ង ន់ ធ្ង រ សារជាថ្មី និងកំពុងទទួលការសង្គ្រោះបន្ទាន់នៅបន្ទាប់ ICU ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកតាពុយហ្សូ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រមាណ៤ថ្ងៃមកហើយ ពោលគឺចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ។ ហើយចំពោះអាការៈ គឺលោកតា ពុយហ្សូ មានអាការៈ ក្អ ក និងហត់ខ្លាំង មានពេលខ្លះក្អ កដ ង្ហ ក់ រហូតចង់ស្ទះម្ដងៗថែមទៀតផង ។ ហើយការណ៍ដែលធ្វើឱ្យតារាកំប្លែង ពុយហ្សូ ជាឪពុកធ្លា ក់ ខ្លួនក្នុងសភាពធ្ង ន់ធ្ង រ និងត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់បែបនេះ គឺដោយសារតែលោកមានជំងឺរលា កសួ ត និងរលា កត ម្រង រោ ម ។ នេះបើតាមការបញ្ជាក់របស់កូនស្រីរបស់លោក គឺអ្នកនាង ស៊ូ វណ្ណថា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ អ្នកនាង ស៊ូ វណ្ណថា បានបញ្ជាក់បន្ថែមទៀតថា កាលពីជាង១០ឆ្នាំមុន…

អានបន្ត

ឌី សូនីតា កាក់កប់ខ្លាំង រហូតទិញផ្ទះវីឡាថ្មីមួយ ហើយថែមទាំងភ្ជាប់សារ បែបកំប្លែងលេងសើច មួយទៀតថា…

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានខ្សែជីវិតអ្នកសិល្បៈ ពិតជាបានស្គាល់ច្បាស់ហើយតារាសម្តែងស្រីដ៏ល្បីមួយរូប ឌី សូនីតា នោះ ដែលទទួលបានការគាំទ្រ និងស្រលាញ់ចូលចិត្ត យ៉ាងខ្លាំងណីសំណាក់មហាជន ដោយសារតែទេពកោសល្យដ៏ប៉ិនប្រសប់ ភាពក្រម៉ិចក្រមើមពូកែធ្វើឲ្យទស្សនាមានភាពីករាយរាយជាមួយនាងផដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ននេះ តារាស្រីរូបស្រស់សម្រស់បានកូនមួយរូបនេះ មិនត្រឹមតែមានសមត្ថភាពនិងជោគជ័យក្នុងវិស័យសិល្បៈនោះទេ បើងាកមើលពីមុខជំនួញក្នុងដៃរបស់ ឌី សូនីតា នេះវិញហាក់កាន់តែកាក់កបទាំងសម្អាងការ និងមុខរបររកស៊ីអនឡាញជាច្រើនទៀតផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ តារាស្រីរូបនេះបើទោះបីជាស្ងាត់ពីសិល្បៈមួយរយៈក៏ពិតមែន ស្រាប់តែនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ នេះ សូនីតា បានបើកបង្ហាញផ្ទះខ្នាតវីឡាពណ៌ស គ្រាន់តែមើលពីក្រៅឡើងព្រណិតខ្លាំងទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ឌី សូនីតា ក៏បានភ្ជាប់សារមួយបែបកំប្លែងលេងសើចថា៖ “មកទិញផ្ទះអោយប្រុសក្មេងមួយចំហៀង រាល់ថ្ងៃបន្ទុកធ្ងន់និងចិញ្ចឹមប្រុសក្មេងមួយស្រីក្មេងមួយហ្នឹងម៉ង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនេះផងដែរ ក្រោយបង្ហាញផ្ទះវីឡាថ្មីមិនទាន់បានប៉ុន្មានផង ធ្វើឲ្យហ្វេនៗ និងមិត្តភក្តិ មិត្តរួមអាជីពជាច្រើន បាននាំគ្នា ខំមិន ចូលរួមត្រេកអរគ្រប់ៗគ្នា៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ស្អាតអស់ទាស់! អីយ៉ា ស្ងាត់ៗ ឱក សុគន្ធកញ្ញា តុបតែងខ្លួនជាមួយឈុតបុរាណខ្មែរ ស្អាតសមសួន ជានារីខ្មែរពិតៗ ដល់ថ្នាក់អ្នកខ្លះ នាំគ្នាចូលទៅ ខំមិន បញ្ចេញអារម្មណ៍មួយនេះឡើងថា…

ភ្នំពេញ៖ នៅព្រឹកមិញនេះ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ នេះ ហ្វេនៗក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញកំពូលតារាចម្រៀងស្រីដ៏ល្បីច្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានគ្រងឈុតបុរាណខ្មែរ បានយ៉ាងសមសួន ទន់ភ្លន់សាកសមជានារីខ្មែរពិតៗ រហូតទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកគាំទ្រនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ក្នុងគ្រងឈុតបុរាណខ្មែរ បានយ៉ាងសមសួន ព្រមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជននោះ អ្នកនាង ឱក សុគន្ធកញ្ញា បានថ្លែងមានចំណាប់អារម្មណ៍នៅក្នុងសារបង្ហោះលើគណនីហ្វេសប៊ុក យ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “នាងគឺជាព្រាហ្មណ៍ របាំបួងសួងព្រាហ្មណ៍ជាទម្រង់របាំក្បាច់បុរាណខ្មែរ(របាំព្រះរាជទ្រព្យ) ដែលជាប្រភេទរបាំបែបសក្ការៈនិងជាដង្វាយដល់អាទិទេពប្រចាំប្រាសាទ និងសម្រាប់បួងសួងសុំសេចក្តីសុខប្រចាំប្រទេសកម្ពុជា ដែលត្រូវបានតុបតែងកាយជាតួអង្គព្រាហ្មណ៍(នាយរោង) លំអជាមួយគ្រឿង ពណ៍ សរ ក្នុងវ័យជំទង់ តំណាងឱ្យភាពបរិសុទ្ធ។ (មតិណែនាំដោយ លោកសាស្រ្តាចារ្យ ព្រឿង ឈាង)” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងហ្វេនៗដែលជាអ្នកគាំទ្រ បានលាន់មាត់សរសជាច្រើនមិនដាច់នោះឡើយ ដល់ថ្នាក់អ្នកខ្លះ នាំគ្នាចូលទៅ ខំមិន បញ្ចេញអារម្មណ៍ បែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ដូចទេពអប្សរ, ស្រឡាញ់ខ្លាំងៗ បងកញ្ញា, ដូចជាទេវតា ឬទេពអប្សរ, ពណ៌សក្នុងវ័យជំទង់តំណាងឱ្យភាពបរិសុទ្ធ, ស្អាតខ្លាំងណាស់idol, តារាខ្មែរដំបូងដែលខ្ងុំសរសើរ, I dol ប្រពៃណាស់” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

មើលសម្រស់ម៉ាកៗគេផង! កូនក្រមុំកម្លោះអស់ហើយ តែសម្រសអ្នកម៉ាក់កូនពីរ សឿ ផាភួង នៅតែខ្ចីញេញ

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមតាមដានខ្សែជីវិតអ្នកសិល្បៈ ពិតជាបានស្គាល់ច្បាស់ហើយ សឿន ផាភួង នោះ ដែលជាតារាសម្តែងស្រីជើងចាស់មួយរូបមានឈ្មោះបោះសម្លេងយ៉ាងខ្លាំង ហើយអ្នកស្រី មានកូនប្រុសស្រីចំនួន ២នាក់ ដោយក្នុងនោះ កូនស្រីជាកូនពៅ ខណៈកូនប្រុសច្បង មិនចូលចិត្តបញ្ចេញវត្តមាន ក្នុងការងារសិល្បៈដូចប្អូនស្រីនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះតេ ក្រោយពេលកូនស្រីបានចាប់ផ្តើមការងារសិល្បៈមក ប្រជាប្រិយភាពរប់ ២នាក់ម្តាយកូនរូបនេះ កាន់តែផ្ទុះឡើងថែមទៀត ទាំងម្តាយនិងកូនស្រី ទទួលបានការងារសម្តែងថតស្ពតផ្សេងៗ សឹងគ្មានពេលទំនេរសោះ តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ បើក្រឡេកទៅមើលរូបភាពជាច្រើនសន្លឹកដែល តារាសម្តែងជើងចាស់រូបនេះ មានវ៍យ ៣០ឆ្នាំប្លាយរូបនេះបានបង្ហោះវិញគឺធ្វើឲ្យហ្វេនៗសរសើរនិង និយាយពីរូបសម្រស់រប់សនាងមិនដាច់ពីមាត់ ដែលនៅតែមានសាច់សខ្ចីស្រស់ស្អាត ហើយជាពិសេស ការតុបតែងខ្លួន គឺថាតារាក្មេងៗមួយចំនួនសុំចាញ់តែម្តង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ខួបកំណើតអូន Jenny កូនស្រី សួស វីហ្សា ឆ្នាំនេះគ្រប់ទឹកហ្ម៎ង បើលេងសុទ្ធតែទទួលកាដូយ៉ាងច្រើនពី អ្នកស្រី ទ្រី ដាណា មានដូចជា….ឆ្លៀតចងដៃអូន Jenny បន្ថែមពីលនេះ គឺ….

ភ្នំពេញ៖ ដូចដែលហ្វេនៗជាច្រើន ដែលនិយមតាមដានខ្សែជិវិតអ្នកសិល្បៈបានដឹងហើយថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២១ ទើបតែកន្លងផុតថ្មីៗនេះ ជាថ្ងៃខួបកំណើត អូន Jenny កូនស្រី សួស វីហ្សា និងថមមី អាយុបាន ១ខួបហើយ ហើយម៉ាក់ៗ និងប៉ា បានរៀបចំកម្មវិធីតូចមួយផងដែរ សម្រាប់កូនស្រីបណ្តូលចិត្ត មើលទៅសាមញ្ញមែន តែម្នាក់ៗសប្បាយរីករាយពេញផ្ទះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះទៅទៀត អ្នកស្រី ទ្រី ដាណា បានជូនកាដូយ៉ាងច្រើនដល់ Jenny ថែមទៀតផង ឃើញហើយ ញ៉ាក់សាច់ហ្មង៎។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាម ការបញ្ជាក់របស់ សួស វីហ្សា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ នេះ បានឲ្យដឹងដែរថា៖ “រូបថតថ្ងៃមុន ទេីបតែទំនេរបានផុស រូបភាពពេលទៅហាងលក់មាសពេជ្ររបស់បងស្រីជាទីស្រលាញ់ទ្រី ដាណា Dana Tryកុំឆ្ងល់ថាហេតុអីទៅទិញម្តងហេីយចេះតែចង់ទៅទៀត ព្រោះតែមាសពេជ្រនៅហាងគាត់ ទឹកល្អ សុទ្ធៗ មិនថាមាស មិនថាពេជ្រមានម៉ូតច្រេីនសន្ធឹកសន្ធាប់ក្នុងស្តុកងាយស្រួលជ្រេីសរេីស ទិញស្រួលលក់ស្រួល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែអ្វីដែលពិសេសប្អូនក៏សូមអរគុណបងដែលតែងតែបញ្ចុះតំលៃពិសេសសំរាប់ប្អូននឹងគ្រួសារ នឹងសូមអរគុណបងដែលបងបានជូនជាកាដូរដល់កូនស្រីរបស់ប្អូនក្នុងថ្ងៃខួបកំណេីតគាត់កាលពីថ្ងៃទី09.10.2021កាដូរមានដូចជា ខ្សែកបន្តោងពេជ្រTSJ1ខ្សែ ខ្សែដៃមួយគូរ នឹងខ្សែជេីងមួយគូរ នឹងបានចងដៃអូនជេននីបន្ថែមពីលេីនេះ2000$ថែមទៀតផងថាទុកអោយអូនJennyទិញនំញាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជូនកូនមិនគ្រប់បងក៏បានជូនពួកខ្ញុំទៀតចំនួន2000$រួមទាំងបាច់ផ្កាដ៏ស្រស់ស្អាតទោះប្រកែកយ៉ាងណាក៏នៅតែបងមិនព្រមព្រោះបងថាជាលុយហេងៗត្រូវតែទទួល ប្អូនមិនមានអ្វីក្រៅពីសូមជូនពរបងមានសុខភាពល្អ សម្រស់កាន់តែស្រស់ស្អាត ជោគជយ័គ្រប់ភារៈកិច្ចការងារទាំងអស់ នឹងឈ្នះអស់មាសត្រូវមនុស្សល្អព្រះនឹងតាមថែរក្សាជានិច្ច ដោយក្តីគោរពស្រលាញ់ពីប្អូនចំពោះបង ទ្រី ដាណា Dana Try”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ក្រោយស្ងាត់ពីសិល្បៈជាច្រើនឆ្នាំមកនេះ ជិន រតនៈ កំពុងសំងំសាងជីវិតគ្រួសារបែបអភិជនយ៉ាងមានក្តីសុខ

ហ្វេសប៊ុ៖ ជឿជាក់ថាពុកម៉ែបងប្អូន ដែលនិយមតាមដានរឿងខ្មែរកាលពីអំឡុងពេលជាង ១០ ឆ្នាំមុន ប្រាកជាបានស្គាល់ច្បាស់តារាសម្តែងលោក ជិន រតនៈ នោះ។ ដែលគេអាចនិយាយបានថាតារាប្រុសរូបនោះ ពិតជាមានសមត្ថភាពអាចសម្តែងបានយ៉ាងល្អគ្រុបតួអង្គ មិនថាស្លូត កាច ឬសុភាពនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយប្រឡូកក្នុងវិស័យសិល្បៈមកអស់ជាច្រើនឆ្នាំ ស្រាប់តែសុខៗ តារារូបនេះបែរជាផ្អាកការងារសម្តែង ធ្វើឲ្យមហាជនទន្ទឹករងចាំមើលស្នាដៃលោកសម្តែងម្តងទៀតគ្រប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ គ្រប់គ្នាហាក់បីដូចជាស្ងាត់បាត់ដំណឹងតារាជើងចាស់រូបនេះ ពីវិស័យសិល្បៈហៅលេងឮទៅហើយ រហូតដល់មានមហាជនមួយចំនួនគិតថាលោក បានទៅរស់នៅឯប្រទេសក្រៅផងដែរ។ ផ្ទុយទៅវិញបច្ចុប្បន្នលោក ជិន រតនៈ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយរូបលោកក៏ជាមន្រ្តីរាជការជួរមានឋានៈស័ក្តិខ្ពង់ខ្ពស់មួយរូបទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ពេលនេះលោក ជិន រតនៈ ក៏បានរៀបការរស់នៅជាមួយភរិយា និងកូនៗប្រើជីវិតរស់នៅយ៉ាងសាមញ្ញ មានក្តីសុខពោរពេញដោយសុភង្គលតែម្តង បើតាមការសង្កេតឃើញគណនីតារារូបនេះ និងភរិយាធ្លាប់បានបង្ហោះរាល់ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនេះទៅទៀត គ្រប់រូបភាពដែលធ្លាប់ឃើញកន្លងមកលោក និងភរិយាពិតជាមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំងសឹងដូចគូស្នេហ៍ថ្មីថ្មោងយ៉ាងអ៊ឺចង។ បើក្រឡេកទៅមើលជីវិភាពវិញ គេដឹងទៀតថា អតីតតារាប្រុសម្បុរស្រអែមរូបនេះ មានមុខរបរផ្ទាល់ខ្លួន ហើយកំពុងប្រើជីវិតរស់នៅយ៉ាងហ៊ឺហារយ៉ាងរីករាយខ្លាំងតែម្តង៕

អានបន្ត

ក្រោយដឹងរឿង អតីតភរិយាខ្លួន បានជួបរឿងបែបនេះភ្លាម ធ្វើឲ្យលោក ឌូង ឆាយ នៅមិនសុខ ក៏បានសម្រេចចិត្តបង្ហោះសារ ប្រហែលជាងម៉ោង ៣ ទាបភ្លឺ យ៉ាងខ្លីថា..

ហ្វេសប៊ុក៖ កាលពីយប់មិញនេះ នៅវេលាម៉ោងជាង ២ កណ្តាលអាធ្រាត ឈានចូលដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ នេះ មានហេតុការណ៍ គ្រោះថ្នា-ក់-ច-រា-ច-រ-ណ៍មួយ ដោយឡានទំនើបម៉ាក Rolls-Royce មួយគ្រឿង ដែលពាក់ស្លាកលេខ «កម្ពុជា MR.IDOL» បានបើកបរជ្រុល បុ-ក-រ-បាំ-ងថ្ម ពុះចែកទ្រូងផ្លូវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុការណ៍មួយនេះ បង្ករឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅតាមបណ្តោផ្លូវសហព័ន្ធរុស្សី ស្ថិតនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើយោងតាមរយៈព័ត៌មានខ្លះៗ បានបញ្ជាក់ច្បាស់ៗថា អ្នកបើកបររថយន្តនេះ គឺជា អ្នកនាង ដេត ម៉ាលីណា ដែលត្រូវជាអតីតភរិយា លោក ឌួង ឆាយ តែសំណាងល្អ អ្នកបើកបរនៅក្នុងរថយន្តនោះ មិនមានគ្រោះថ្នា-ក់-អ្វីឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្រោយបានដឹងរឿងនេះភ្លាម ធ្វើឲ្យលោក ឌួង ឆាយ នៅមិនសុខ ក៏បានបង្ហោះសារមួយ នៅប្រហែលជាម៉ោង៣ទាបភ្លឺ ដោយខ្លឹមសារនោះមានន័យថា៖ “អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ក្រោយ ពូម៉ៅ ឡាយវីដេអូ និយាយរៀបរាបទាំងទឹកភ្នែកចង់ត្រូវគ្នាជាមួយភរិយាវិញ មានអីស្រាប់តែព្រឹកនេះ អ្នកស្រី ទ្រី ដាណា បានទម្លាយអារម្មណ៍មួយនេះចេញមកថា…..

ហ្វេសប៊ុក៖ កាលពីយប់មិញនេះ នាថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ នេះ ពូម៉ៅ គេងមិនលក់ ព្រោះតែនឹកប្រពន្ធកូនខ្លាំងពេក ក៏បានចេញមុខ ឡាយវីដេអូ និយាយទាំងទឹកភ្នែក ដោយ ពូម៉ៅ បាននិយាយថា ចង់ត្រូវគ្នាជាមួយ អ្នកស្រី ទ្រី ដាណា វិញ ដែលជាភរិយាជាទីស្រលាញ់របស់ខ្លួន ហើយថែមទាំងប្រាប់ពីអារម្មណ៍ តានតឹង ពិបាកក្នុងខ្លួន ហើយ ពូម៉ៅ ក៏បាននិយាយយ៉ាងច្បាស់ៗថា នេះជាការពិត មិនបានសម្តែងអ្វីឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយ ពូម៉ៅ បានឡាយវីដេអូ និយាយទាំងទឹកភ្នែកចប់ ស្រាប់តែព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ អ្នកស្រី ទ្រី ដាណា បានបង្ហោះសារមួយទៀតហើយ និងចាក់ដោត ដោយខ្លឹមសារនោះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “នៅពីក្រោយស្នាមញញឹមរបស់មនុស្សម្នាក់ៗ មានបញ្ហា និងទុក្ខលំបាករាប់ពាន់ម៉ឺនសែនដែលត្រូវឆ្លងកាត់បញ្ហាមនុស្សស្រីជួបច្រើនបំផុត គឺរឿងគ្រួសារ តែនាងក៏ជាមនុស្សពូកែទ្រាំបំផុតក្នុងរឿងគ្រួសារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនថារងការឈឺចាប់ មានទុក្ខលំបាក មានបញ្ហាផ្ទៃក្នុង ឬទទួលទារុណយ៉ាងណា ក៏មិនអាចនិយាយបាន ព្រោះតែពាក្យថាកិត្តិយសមនុស្សស្រី និងពាក្យថា មកពីកម្មយើងទេ មនុស្សប្រុសមួយចំនួនតូចមានកម្លាំង មានសេរីភាព អាចធ្វើបានគ្រប់យ៉ាង អាចផឹកស៊ីសប្បាយ អាចយកពាក្យថាមកពីស្រា ធ្វើបាបប្រពន្ធ ធ្វើបាបមនុស្សស្រី បំពានគ្រប់បែបយ៉ាង តាមកម្លាំងដែលខ្លួនមាន រួចនិយាយថាមកពីស្រា ប៉ុន្តែមនុស្សស្រីមិនអាចទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេអាចសម្ដែងមុខ២ ធ្វើជាគួរអាណិតមុខមនុស្សទូទៅ តែជាមនុស្សមានអំណាចលើប្រពន្ធ ធ្វើបាបប្រពន្ធទៅតាមកម្លាំង។ខ្ញុំព្យាយាមស្ងប់ស្ងាត់ រក្សាកិត្តិយសខ្លួនឯងជាមនុស្សស្រី មិននិយាយច្រើនពីបញ្ហាគ្រួសារទេ ហើយគ្រប់គ្នាអាចយល់ការលំបាកនេះ ជាពិសេសក្នុងនាមមនុស្សស្រីដូចគ្នា។ អ្នកណាចង់ឱ្យឪពុកម្ដាយបែកបាក់គ្នា? ពេលឃើញគាត់ឈ្លោះគ្នា យើងពិបាកចិត្តណាស់ មិនចង់ឱ្យបែក យំអង្វរ តែនៅពេលមានគ្រួសារខ្លួនឯង ទើបបដឹងថា ការដោះលែងជារឿងល្អបំផុត…

អានបន្ត

បានត្រឹមអាណិត! ពូម៉ៅ ឡាយវីដេអូនិយាយទាំងទឹកភ្នែក សុំត្រូវគ្នាជាមួយប្រពន្ធវិញ ដោយរូបលោកនិយាយប្រាប់ថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនពិតជាបានដឹងច្បាស់ហើយថា ជុំវិញរឿងរ៉ាវទំនាស់រវាងគ្រួសាររបស់អ្នកស្រី ទ្រី ដាណា រួមជាមួយស្វាមីដែលបានប្រកាសលែងលះគ្នា រហូតធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងមិនគួរឲ្យជឿ ខណៈដែលជារឿយៗអ្នកទាំងពីរបង្ហាញក្តីស្រលាញ់យ៉ាងស្អិតរមួយចំពោះគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីទំនាស់ឈានដល់ការប្តឹងលែងលះរួចមក លោក ហ៊ីង បញ្ញារិទ្ធ ហៅ (ពូម៉ៅ) ក៏បានសម្រេចចិត្តទៅបួសមួយរយៈពេលខ្លី ក្រោយមកទៀត លោក ហ៊ីង បញ្ញារិទ្ធ បានសឹកមកវិញ ហើយស្វាមីអ្នកស្រី ទ្រី ដាណា នៅតែព្យាយាមសុំត្រូវគ្នាជាមួយគ្រួសារវិញ ដោយយល់ព្រមទទួលស្គាល់នូវរាល់កំហុសឆ្គងទាំងឡាយ តែត្រូវបានអ្នកស្រី ទ្រី ដាណា បដិសេធ និងបានបញ្ជាក់ប្រាប់ទៅកាន់មហាជនថា នឹងមិនព្រមដកពាក្យបណ្តឹងវិញឡើយ ថែមទាំងផ្តាំឲ្យយកប្រពន្ធថ្មីទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅយប់មិញនេះ នាថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ នេះ លោក ហ៊ីង បញ្ញារិទ្ធ ហៅ (ពូម៉ៅ) បានបង្ហាញពីទំហំចិត្តឈឺចាប់យ៉ាងខ្លាំង និង បានធ្វើការឡាយវីដេអូ ទាំងយប់និយាយរៀបរាប់ទាំងទឹកភ្នែកប្រាប់ទៅកាន់មហាជនថា រូបលោកពិតជាចង់ត្រូវគ្នាជាមួយគ្រួសារវិញណាស់ ហើយចង់ជួបមុខកូនខ្លាំងណាស់ ព្រោះតែគិតមកទល់ពេលនេះ គឺមានរយៈពេលយូរហើយដែលរូបលោកបានឃ្លាតឆ្ងាយពីគ្រួសារជាទីស្រលាញ់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត