កាន់តែសង្ស័យណាស់នែ៎! ខាត់ វៃហាំង និង ស៊ីន យូប៊ីន បង្ហោះរូបប៉ុន្មានប៉ុស្តិ៍នេះ ឡើងស្វីតៗដូច Pre-Wedding អ៊ីចឹង

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា ក្រោយពេលចាប់ដៃគូសម្តែងជាតួឯជាមួយគ្នា បានចច្រើនរឿងគួរសមកនេះ ហ្វេនៗ របស់តារាសម្តែងស្រី ស៊ីន យូប៊ីន និងតារាសម្តែងប្រុស ខាត់ វ៉ៃហាំង ចាប់ផ្តើមចាប់គូ អ្នកទាំងពីរឲ្យក្លាយជា ដៃគូពិតប្រាកដដោយសារតែ ឃើញសម្តែងជាតួស្រីតួប្រុសសមនឹងគ្នាពេក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ទោះបីជាអ្នកទាំងពីរ នៅមិនទាន់ដែលបានបង្ហាញ និងបញ្ជាក់អំពីទំនាក់ទំនងគេថាត្រូវជាអ្វីនឹងគ្នាឲ្យប្រាកដក៏ដោយ តែយើងនៅតែសង្គេតឃើញថា អ្នកទាំងពីរតែងតែមានសកម្មភាពផ្អែមល្ហែមនានា ជាមួយគ្នាជាញឹកញាប់ដែលធ្វើឲ្យគ្រប់គ្នាមិនសង្ស័យមិនបានឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នាពេលថ្មីៗមកនេះ លោក វ៉ៃហាំង ទើបតែបានបង្ហោះរូបភាពមួយចំនួននៅលើបណ្តាញសង្គមរបស់លោកផងដែរ។ ដោយក្នុងនោះលោក វ៉ៃហាំង និង ស៊ីន យូប៊ីន បានថតរូបគូក្នុងសម្លៀកបំពាក់កូនក្រមុំនិងកូនកម្លោះ ជាច្រើនសន្លឹក បង្ហាញពីសកម្មភាពកៀកកើយយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមដាក់គ្នា មើលទៅពិតជាស្វិត អ្នកណាៗឃើញក៏ពេញចិត្តយ៉ាងខ្លាំងតែម្តង។ យ៉ាងណាមិញ លោក វ៉ៃហាំង ក៏មិនបានបញ្ជាក់អ្វីនោះដែរ ថាជាការថតស្ពតឬយ៉ាណានោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស្ងាត់ៗ ម្ចាស់ហាង Beauty Store បានទៅលំហែកាយដល់កន្លែងនេះបាត់ មានទាំងសាច់អាំង ថតរូបជុំគ្នាឡើងសប្បាយ ហើយថែមទាំងបានទម្លាយអារម្មណ៍មួយនេះចេញមកថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ហើយថា ថៅកែហាងកែសម្ផស្ស Beauty Store ដែលមានគណនីហ្វេសប៊ុកឈ្មោះថា «Ngoun Xiang» ក្រោយពីទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់មហាជន ក៏ដូចជាជោគជ័យយ៉ាងខ្លាំង លើមុខជំនួញរបស់ខ្លួនរួចមក ក៏បានបន្តបើកសាខាជាច្រើនកន្លែងទៀតផងដែរ ទូរទាំងប្រទេសកម្ពុជា កាន់តែពិសេសព្រមទាំងបានផ្តល់ឱកាសដល់សិស្សក្រីក្រអាចចូលរៀនខាងផ្នែកសាឡនដោយឥតគិតថ្លៃផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២១ ទើបតែកន្លងផុតថ្មីៗនេះ ថៅកែហាវ័យក្មេងរូបនេះ បានបង្ហោះរូបភាពពីរសន្លឹក ថែមទាំងបានទម្លាយប្រាប់ថា៖ “2010 ខ្ញុំឈរនៅពីមុខបន្ទប់ជួលតំលៃ30$ 2021 ខ្ញុំឈរនៅពីមុខផ្ទះវិឡា តំលៃខ្ទង់លាន$$$ តេីរយះពេល10ឆ្នាំមកនេះ អ្នកទាំងអស់គ្នាឈរនៅចំនុចណាហេីយ? សូម ប្រេីពេលវេលាអោយមានតំលៃ និងប្រេីអោយអស់លទ្ធភាព ឈប់ប្រេីពាក្យ ចាំសិន តិចទៀតសិន រវល់សិន -ល- កាន់តែខ្ពស់ កាន់តែឱន”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ប្រហែលជាម៉ោង ៥ល្ងាច ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នេះ គេបានឃើញ ថៅកែហាងកែសម្ផស្ស Beauty Store បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីដំណើរកម្សាន្តរបស់ខ្លួន ទៅដល់ខេត្តមណ្ឌលគិរី មានទាំងអាំងសាច់ ថតរូបជុំគ្នា មើលទៅយ៉ាងរីករាយខ្លាំងណាស់ ហើយថែមទាំងបានភ្ជាប់សារយ៉ាងខ្លីប្រាប់ថា៖ “ក្តីសុខសា-ហា-វ-អ្នកអេីយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញទេសភាពស្អាត ថែមទាំងមាន សាច់អាំង ហ្វេនៗឃើញ ទំនងពេក ក៏នាំគ្នាចូលទៅខំមិន ឡើងព្រោងព្រាតថា៖ “ក្ដីសុខ, Beautiful family, Sweet family, Lovely family, ទំនងណាស់បង, ឃេីញក៏សុខជំនួសដែរហា,”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ក្រោយផ្ទុះរឿងរ៉ាវជំពាក់លុយតុងទីន ផ្អើលអស់អ្នកសិល្បៈ ជំទាវ ស្រីអយ គ្មានរង្គើអីបន្តិច តែបានធ្វើរឿងមួយនេះ..

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា មួយរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសមហាជនដែលនិយមតាមដានវិស័យសិល្បៈ បាននាំគ្នាភ្ញាក់ផ្អើលលយ៉ាងខ្លាំង ក្រោយពីតារាស្រីជើងចាស់ សឿ សុធារ៉ា បានបង្ហោះសារក្តែងៗនៅលើហ្វេសប៊ុករបស់ខ្លួនថា តារាកំប្លែង នាងខ្ញុង និង អតីតតារាកំប្លែង ស្រីអយ បានជំពាក់លុយតុងទីនរបស់ខ្លួនខ្ទង់ពាន់ដុល្លារមិនសង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញរឿងរ៉ាវអាស្រូវលុយកាក់នេះ ក៏បានផ្ទុះសាយភាយពេញចង្កោមអ្នកសិល្បៈ ក៏ដូចជាមហាជនជាច្រើននាំគ្នាមានការងឿងឆ្ងល់ថា រឿងរ៉ាវមួយនេះជាការពិត ឬយ៉ាងណា? ស្របពេលកំពុងស្ថិតក្នុងចម្ងល់ ស្រាប់តែកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នេះ តារាកំប្លែង នាងខ្ញុង បានចេញមុខប្រកាសនៅលើគេហទំព័រហ្វេសប៊ុកខ្លួនមិនឲ្យអ្នកគាំទ្រខកបំណង ហើយនាងថែមទាំងបានបញ្ជាក់ថាប្តឹងបកវិញ ទុកឲ្យផ្លូវច្បាប់ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកបើក្រឡេកទៅមើលអតីតតារាកំប្លែង ជំទាវ ស្រីអយ ឯនោះវិញ បើទោះជាខ្លួនមិនបានបង្ហោះសារឆ្លើយតបអ្វីទៅរឿងរ៉ាវចម្រូងចម្រាស់ប្រាក់កាក់នោះក្តី តែអតីតតារាកំប្លែងមានងារជាជំទាវរូបនេះ ក៏បានចែករំលែកសាររបស់តារាកំប្លែង ខ្ញុង ដោយបានសរសេរថា៖ “ទុកឱ្យរួចភ្ជុំសិន ចាំចាត់ការតាមផ្លូវច្បាប់”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈដែលរឿងរ៉ាវខាលើនេះកំពុងតែក្តៅគគុក មានមហាជនបន្តចង់ដឹងកាន់តែខ្លាំង ដោយអ្នកលេងហ្វេសប៊ុកមួយចំនួនទៀត ក៏បាននាំគ្នាបញ្ចេញមតិយោបល់រិះគន់កាន់តែច្រើន ហើយក៏រង់ចាំចាំមើលពីដំណោះស្រាយរឿងរ៉ាវរបស់អ្នកសិល្បៈប៉ុន្មានរូបនេះ ទៅជាយ៉ាងណា ក៏ព្រោះតែកន្លងមកនេះមហាជនបានឃើញតែអ្នកនាង សឿ សុធារ៉ា និង អ្នកនាង ខ្ញុង ប៉ុណ្ណោះបានចេញមុខមកបកស្រាយ រីឯជំទាវ អយ ហាក់នៅស្ងប់ស្ងាត់នៅឡើយនោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្តីសុខណាស់! ស្ងាត់ៗ Love Riya និងប្រូសូនី នាំទែនទែន ទៅលំហែកាយដល់កន្លែងនេះបាត់ ថែមទាំងដាក់ប៉ុន្មានប៉ុស្តិ៍នេះ ជុំគ្នា អមទេសភាពស្រស់ស្អាត ដល់ថ្នាក់ហ្វេនៗ ចូលទៅខំមិន ព្រោងព្រាតថា…

ដូចដែលប្រិយមិត្តអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ស្គាល់ច្បាស់ហើយ អ្នកនាង Love Riya គឺជាអ្នកលក់ឡេ និងផលិតផលតាមរយៈ អនឡាញដ៏ល្បីម្នាក់ និងមានសម្រស់ស្អាតថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយអ្នកនាង Love Riya មានកូនស្រីម្នាក់ឈ្មោះថា ទែនទែន ហើយខណៈពេលនេះកំពុងមាន ទំនាក់ទំនងស្នេហា ជាមួយកំលោះសង្ហាម្នាក់ទៀតផង ឈ្មោះថា ប្រូសូនី ជារឿយៗអ្នកទាំងពីរតែងតែបង្ហាញភាពស្និតស្នាល ផ្អែមល្ហែមដាក់គ្នាមិនដែលដាល់ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅព្រឹកមិញនេះ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នេះ គេបានឃើញ ប្រូសូនី បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹក ដែលបង្ហាញពីដំណើរកម្សាន្តរបស់ខ្លួន ជាមួយ Love Riya និងទែនទែន នៅតាមខេត្ត មើលទៅពោរពេញដោយក្តីសុខ ខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាព និងទេសភាពស្អាតទាំងនេះភ្លាម ធ្វើឲ្យហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានទម្លាយអារម្មណ៍បែបនេះ ចេញមកថា៖ “ស្អាតណាស់អូនយ៉ា សូមអោយអូនសំណាងល្អ ពេញមួយជីវិត, អួយខុាញ់កូនទែនណាស់, ជូនពរបងស្រលាញ់គ្នារហូត, ក្ដីសុខពិតៗបង, ថែរក្សារសេក្ដីសុខណាក្មួយៗ, សមគ្នាណាស់ស្អាត់ទាំងគូប្រូរពិតចាប់ដៃគ្នារកសុីទៅមានខ្លាំងណាស់”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

នៅចាំគាត់បាទទេ? សម តារាវុទ្ធី តារាសម្តែងប្រុសជំនាន់លោក ទេព រិន្ទដារ៉ូ កំពុងធ្លាក់ខ្លួនឈឺ-ធ្ង-ន់ ព្រោះជំងឺមួយនេះ…

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនប្រហែលជានៅចាំបាន លោក សម តារាវុទ្ធី ដែលលោកក៏ជាតារាសម្តែងជើងចាស់ជំនាន់លោក ទេព រិន្ទដារ៉ូ មួយរូប ដែលមានឈ្មោះល្បីគួរសមកាលពីជំនាន់ ឆ្នាំ ៨០-៩០។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហាក់មិនមានភ័ព្វសំណាងដូចមិត្តរួមអាជីពមួយចំនួន លោក សម តារាវុទ្ធី ដែឡបានបាត់ឈ្មោះសូន្យឈឺងពីវិស័យសិល្បៈជាយូរឆ្នាំណាស់មកហើយនោះ ស្រាប់តែលេខឮព័ត៌មានថាលោកបានធ្លាក់ខ្លួនឈឺធ្ងន់ ក្រោយរសាត់ខ្លួនចេញពីអាជីពសម្តែងនៅមុខកាមេរ៉ា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២១ ទើបតែកន្លងផុតមកនេះ មហាជនអ្នកគាំទ្រលើបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការខ្លោចចិត្តអាណិតគ្រប់គ្នាក្រោយពីទទួលបានដំណឹងថា តារាសម្តែងជើងចាស់រូបនេះ កំពុងតែធ្លាក់ខ្លួនឈឺកាន់តែធ្ង-ន់- ដែលមានសភាពរូបរាងល្ហិតល្ហៃ ស្គមស្គាំងខ្លាំង ដោយសារតែជំងឺ-ម-ហា-រី-ក-សួ-ត ដែលពេលនេះកំពុងតែសម្រាកព្យាបាលនៅឯស្រុកកំណើត ខេត្តតាកែវ។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា «យូ សារ៉ាវុឌ្ឍន៍»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ក៏បានសរសេររៀបរាប់ប្រាប់បន្ថែមទៀតថា៖ “តារាសម្តែងជើងចាស់ លោក សម តារាវុទ្ធី បានធ្លា-ក់-ខ្លួនឈឺធ្ង-ន់ រហូតមានសភាពស្គមស្គាំងខ្លាំង ដោយសារតែជំងឺ ម-ហា-រី-ក-សួ-ត កំពុងតែសម្រាកព្យាល នៅស្រុកកំណើត ស្តិតនៅក្នុងភូមិជួស ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ។ ប្រសិនបើលោក អ្នកនាង ចង់ជួយសម្រាលទុក្ខលំបាកក្រុមគ្រួសារតារាសម្តែងជើងចាស់រូបនេះ សូមទំនាក់ទំនងលេខគ្រួសារគាត់ផ្ចាល់ៈ 096 9349079៕ ប្រភព៖ យូ សារ៉ាវុឌ្ឍន៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ញញឹមស្រស់ណាស់! ស្ងាត់ៗ ភិន សុដាលីស រៀបចំកម្មវិធីខួបកំណើតកូនស្រី យ៉ាងសាមញ្ញ តែមើលទៅម្នាក់ៗ សប្បាយរីករាយពេញផ្ទះ ម្ចាស់ខួបធ្វើមុខ គ្រឺតពេក ហ្វេនៗចូល ខំមិន ថា…

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយ តារាសម្តែងស្រី និងជាអ្នកជំនួញវ័យក្មេងម្នាក់ ឈ្មោះថា ភិន សុដាលីស នោះ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជនជាមួយនឹងសមត្ថភាពរបស់នាង ទាំងក្នុងសិល្បៈ និងការរកស៊ី ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត បើយើងងាកទៅមើល កូណស្រីបណ្តូលចិត្ត របស់តារាស្រីរូបនេះវិញ ពេលនេះមានរូបរាងកាន់ធំប្លែកច្រើនណាស់ លើសពីនេះ គឺមានមុខមាតគួរឲ្យស្រលាញ់ដល់ហើយ សូម្បីតែហ្វេនៗក៏លាន់មាត់សរសើរជាផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នេះ គេបានឃើញ តារាស្រីខាងលើនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ជួបជុំគ្រួសារក្នុងថ្ងៃខួបកំណើតកូនស្រីរបស់ខ្លួន អាយុ ៥ ឆ្នាំ មើលទៅម្នាក់ៗពោរពេញដោយក្តីសប្បាយរីករាយ មានភាពស្និតស្នាល និងកក់ក្តៅខ្លាំងណាស់ ជាពិសេសនោះ ម្ចាស់ខួប ធ្វើមុខឡើង Cute ហ្ម៎ង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ដាលីស ក៏បាននិយាយប្រាប់បន្ថែមទៀតថា៖ “Last night party is a blast អរគុណអ្នកទាំងអស់គ្នាដែលបានមកខួបកំណើតកូនស្រីខ្ញុំ. វត្តមានរបស់អ្នកបានធ្វើឱ្យថ្ងៃកំណើតរបស់យើងមិនអាចបំភ្លេចបាន ។ ខ្ញុំសង្ឃឹមថាអ្នកមានពេលវេលាល្អ ។ នាងស្រឡាញ់កាដូរបស់អ្នកខ្លាំងណាស់ ។”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពទាំងនេះភ្លាម អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាហ្វេនៗ បាននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ “ជូនពរចៅមានសុខភាពល្អ ប្រាជ្ញាឈ្លាតវៃ សម្រស់កាន់តែស្អាត នឹងជួបតែសំណាងល្អរៀងរហូត, ស្រឡាញ់អូនណាស់ដាលីស, កូនស្រីស្អាតណាស់, កូនមាសកូនពេជ្រគួរឲស្រលាញ់, ស្អាតទាំងមា្ដយនឹងកូនសែនស្រលាញ់ពេញបេះដូង”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អុញនោះ! ផ្ទុះរឿងជំពាក់លុយផ្អើលសិល្បៈ អត់ទុកយូរឡើយ ខ្ញុង វ៉ៃបកទៅវិញ ដាក់ពាក្យបណ្តឹង ហើយផ្តាំទៅបែបនេះ…

ភ្នំពេញ៖ នាពេលថ្មីៗមកនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ហើយអ្នកដែលនិយមតាមដានវិស័យសិល្បៈ មានការភ្ញាក់ផ្អើលយយ៉ាងខ្លាំង ក្រោយពីតារាជើងចាស់ម្នាក់បានបង្ហោះសារក្តែងៗនៅលើហ្វេសប៊ុកថា តារាកំប្លែង នាងខ្ញុង បានជំពាក់លុយរបស់ខ្លួនខ្ទង់រាប់ពាន់ដុល្លារមិនសង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ រឿងរ៉ាវអាស្រូវលុយកាក់នេះ បានផ្ទុះសាយភាពពេញចង្កោមអ្នកសិល្បៈ ក៏ដូចជាមហាជនជាច្រើននាំគ្នាមានការងឿងឆ្ងល់ថា រឿងរ៉ានោះជាការពិត ឬយ៉ាងណា ស្រាប់តែកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នេះ តារាកំប្លែង នាងខ្ញុង បានចេញមុខប្រកាសនៅលើគេហទំព័រហ្វេសប៊ុកខ្លួនមិនឲ្យអ្នកគាំទ្រខកបំណង ហើយនាងថែមទាំងបានបញ្ជាក់ទៀតទុកឲ្យផ្លូវច្បាប់ជាអ្នកធ្វើការថា៖ “ញុំមិនឲ្យអ្នកគាំទ្រខ្ញុំខកចិត្តទេចាំច្បាប់ធ្វើការរួចរាល់អស់ចាំខ្ញុំឡាយព័ត៌មានលម្អិតប្រាប់បងប្អូន”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈរឿងរ៉ាវខាលើនេះកំពុងតែក្តៅគគុក មានមហាជនបន្តចង់ដឹងកាន់តែខ្លាំង ហើយអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនទៀតក៏បាននាំគ្នាបញ្ចេញមតិយោបល់រិះគន់កាន់តែច្រើន ស្រាប់តែតារាកំប្លែងនាង ខ្ញុង បានចេញសារថ្មីមួយទៀត ក្នុងអត្ថន័យកុំឲ្យអ្នកគាំទ្រខ្លយនប្រញាប់វិនិច្ឆ័យដោយគ្រាន់តែឮពាក្យតែម្ខាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាងខ្ញុង បានបង្ហោះសារបន្តទៀតថា៖ “មានបងប្អូនខ្លះមិនទាន់ដឹងរឿងច្បាស់កុំប្រញាប់វិនិច្ឆ័យទាំងងងឹតងងុល ព្រោះអាចនាំអោយអ្នកមានវិបដិសេរី នៅថ្ងៃក្រោយដោយសារតែការគិតអគតិដោយសារតែអណ្ដាតអត់ឆ្អឹងនិងមាត់អត់គំរបរបស់អ្នក”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

មានការចាប់អារម្មណ៍យ៉ាងខ្លាំង លើឈុតខេត្តត្បូងឃ្មុំ ក្រោយលើកយករឿង «ទុំទាវ» បង្ហាញចេញលើឆាក ផ្ទុះការសរសើរជាខ្លាំង

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នេះ កម្មវិធីប្រកួតសម្រស់ដ៏ធំមួយរបស់ប្រទេសកម្ពុជា គឺ Miss Grand Cambodia 2021 បានឈានមដល់វគ្គប្រគយតឈុតតំណាងខេត្ត ដែលបានលើកពេលកាលពីកន្លងទៅនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈពេលបើកបង្ហាញឈុតតំណាងខេត្តនីមួយៗ របស់ព្រះរាជាណាចក្រកម្ពុជាក្នុងកម្មវិធីនោះ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើឈុតនីមួយៗនោះ ជាមួយនឹងសមត្ថភាពរបស់បវរកញ្ញាទាំង ២៥ ខេត្ត-ក្រុង ដែលបានបង្ហាញចេញផងដែរ ហើយក្នុងនោះដែរបវរកញ្ញាម្នាក់ៗក៏សុទ្ធតែមានភាពស្រស់ស្អាត ល្អល្អះជាមួយឈុតតែបានគ្រង និង ប្រកបទៅដោយអត្ថន័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែចាប់អារម្មណ៍ជាខ្លាំងនោះ មហាជនក្នុងចំណោមឈុតស្រស់ស្អាតទាំងនោះ គឺមានឈុតមួយចំនួនបានលេចធ្លោខ្លាំងជាងគេ ដូចជាឈុតខេត្តព្រះសីហនុ ឈុតខេត្តសៀមរាប និង ឈុតមួយចំនួនទៀត ពីសេសគឺឈុតតំណាងឲ្យខេត្តត្បូងឃ្មុំ ដែលមានឈ្មោះថា «ទឹកភ្នែកនាងទាវ» ដោយឈុតនេះត្រូវបានគ្រងដោយបវរកញ្ញា ស្រ៊ាន ស៊ីថាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយឈុតនេះមានការបង្ហាញចេញដោយបានដកស្រ់ចេញពីរឿង «ទុំទាវ» ដែលនិពន្ធដោយព្រះភិក្ខុសោម។ ចង់ដឹងឈុត ទឹកភ្នែកនាងទាវ មានសណ្ឋានបែបណានោះ និង មានការបង្ហាញចេញបែបណា សូមទស្សនារូបភាពខាងក្រោមនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សុន ស្រីពេជ្រ ចាយជីវិតនៅឯជនបទយ៉ាងសាមញ្ញ ក្រោយជួបស្នេហ៍ខកចិត្តពីរដង

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ តារាចម្រៀងស្រី សុន ស្រីពេជ្រ ដែលត្រូវបានគេចាត់ទុកជាតារាស្រីដែលមានជីវិតគូមិនសមប្រកបនោះឡើយ ដោយកន្លងមកនាងធ្លាប់ភ្ជាប់ពាក្យជាមួយមន្រ្តីរាជការមួយរូបមិនទាន់ទាំងបានចូលរោងការផងក៏ត្រូវបានបែ-ក-បា-ក់-គ្នាទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមករូបនាងក៏បានភ្ចាប់ស្នេហ៍ជាមួយដៃគូថ្មី រហូតបានរៀបការទៅតាមប្រពៃណីខ្មែរកាលពីចុងឆ្នាំ ២០១៩ ក្រោយពីមានកូនស្រីមួយជាចំណងដៃដែលមានវ័យប្រមាណមួយខួប ប៉ុន្តែគួរឲ្យស្តាយជីវិតប្តីប្រពន្ធរបស់តារាចម្រៀងធ្មេញច្រពើសរូបនេះ ក៏បានចែកផ្លូវគ្នាម្តងទៀត ក្រោយពេលនាងសម្រាលកូនប្រុសទីពីរ កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០២០ កន្លងទៅនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជានាងកំពុងស្ពាយឈ្មោះ ជាអ្នកមេម៉ាយកូនពីរក្នុងបន្ទុប បន្ទាប់ពីបែកបាក់ស្វាមីពិតមែនប៉ុន្តែនាងមិនដែលបោះបង់ចុះចាញ់នឹងព្រេងវាសនា ឬ ព្រហ្មលិខិតឡើយ ដោយនាងនៅតែអាចងើបឈរយ៉ាងរឹងមាំ ហើយបានតស៊ូជម្នះក្នុងដំណើរជីវិតដ៏លំបាកនេះ ព្រោះនាងមានកូនៗជាកម្លាំងចិត្ត និង ជាខ្នងបង្អែង ធ្វើឲ្យនាងមិនដែលរួញរាចិត្តនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ក្រោយពីបែកបាក់ស្វាមី និង ជាប់ឈ្មោះអ្នកមេម៉ាយកូន ២ ដែលត្រូវមានបន្ទុកចិញ្ចឹមកូនៗតែម្នាក់ឯងបែបនេះ តែគេសង្គេតឃើញថា ចាប់តាំងពីដើមឆ្នាំ ២០២១ មក តារាចម្រៀងស្រីរូបនេះ បាននាំកូនៗទៅសាងជីវិតយ៉ាងសាមញ្ញនៅឯស្រុកកំណើតជាមួយនឹងក្រុមគ្រួសារឪពុកម្តាយរបស់អ្នកនាងគឺនៅខេត្តបាត់ដំបង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត គេបានឃើញថា ទោះបីជាប្រើពេលវេលារស់នៅស្រុកកំណើត ប៉ុន្តែមើលទៅតារាចម្រៀងស្រីរូបនេះ ហាក់កំពុងមានសេចក្តីសុខយ៉ាងខ្លាមង ជាមួយនឹងកូនប្រុសកូនស្រី រួមទាំងគ្រួសារធំរបស់នាង ដោយជារឿយៗគេកត់សម្គាល់ឃើញតារាចម្រៀងពហុជំនាញរូបនេះ បានបង្ហោះរូបភាពជួបជុំគ្រួសារ និង លេងជាមួយកូនៗរបស់នាងនោះ។ រហូតមកទល់នឹងពេលនេះ តារាចម្រៀងស្រីខាងលើនេះ នៅមិនទាន់វិលត្រឡប់ពីស្រុកកំណើតឯខេត្តបាត់ដំបងវិញនៅឡើយទេ ដោយនៅទីនោះ អ្នកនាងបានឆ្លៀតបង្កើតមុខរបរបន្ទាប់បន្សំដើម្បីរកចំណូលបន្ថែមដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារតូចរបស់នាងផដែរ៕

អានបន្ត

ទាំងស្អាតទាំងពូកែគ្រប់សព្វ តែ ហ៊ិន ចាន់នីរ័ត្ន នៅពោលស្អប់ខ្លួនឯង ខ្លាំងត្រង់ចំណុចនេះ….(មានវីដេអូ)

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា ហ៊ុន ចាន់នីរ័ត្ន ត្រូវបានគេចាត់ទុកជាតារាសម្តែងស្រី និង ជាពិធីការិនីម្នាក់ដ៏លេចធ្លោយ៉ាងខ្លាំងមួយរូប នៅក្នុងវិថីសិល្បៈដែលពោពេញទៅដោយទេពកោសល្យ សមត្ថភាព ព្រមទាំងមានរូបសម្រស់ផូរផង់ ស្នាមញញឹមស្រស់ស្អាតទាក់ទាញ មានចរិកឫកពាទន់ភ្លន់គួរឲ្យស្រលាញ់ ដែលតែងទទួលបានការចាប់អារម្មណ៍ស្រលាញ់ពេញចិត្តពីមហាជនគ្រប់ស្រទាប់យុវវ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ជាមួយនឹងភាពពូកែពោរពេញដោយសមត្ថភាពនិងទេពកោសល្យពេញខ្លួនលើវិថីសិល្បៈ ទាំងការងាររកស៊ីផ្សេងៗ ថែមទាំងជានារីស្រស់ស្អាតទាក់ទាញម្នាក់ក្នុងសង្គមនេះ ប៉ុន្តែតារាសម្តែងស្រីរូបនេះ នៅតែមានចំណុចមួយក្នុងខ្លួនរបស់នាង ដែលនាងស្អប់ខ្លាំង និង ពិបាកកែប្រែបាន ដែលនាងបាធ្វើការទម្លាយនៅក្នុងកិច្ចសម្ភាសន៍កម្មវិធី «ចឹងហ្អ៎» កាលពីពេលថ្មីៗកន្លងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងកិច្ចសម្ភាសន៍នោះ តារាស្រីរូបនេះ បានឆ្លើយតបនឹងសំណួររបស់ពិធីករ-ពិធីការិនីក្នុងកម្មវិធីនេះ ដែលបានសួរទៅកាន់ តារាស្រីរូបនេះ ពីចំណុចដែលស្រលាញ់ខ្លួនឯងខ្លាំង និង ចំណុចដែលស្អប់ខ្លួនឯងខ្លាំង ដោយពេលនោះ កញ្ញា ក៏បានឆ្លើយពីចំណុចដែឡស្អប់ខ្លួនឯខ្លាំងបំផុតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ស្អប់ខ្លួនឯងបំផុត ខ្ញុំឆាប់ខឹង ខ្ញុំជាមនុស្សដែលឆាប់ខឹងបំផុត ហើយពេលដែលខ្ញុំខឹង ខឹងម្ដងៗ មិនថាអ្នកជុំវិញ ឬ នរណា ខ្ញុំខឹងម្ដងៗខ្ញុំទ្រាំ ហើយបើទ្រាំអត់បានខ្ញុំយំហើយ ចង់និយាយថា ខ្ញុំយំក៏អត់ឱ្យគេដឹងដែរ ខ្ញុំគ្រាន់តែខឹងហើយញ័រសាច់តែម្ដង ហើយគ្រាន់តែថាខ្ញុំខឹង ខ្ញុំឆាប់បាត់ទៅវិញ ប៉ុន្តែខ្ញុំស្អប់ចរិតខ្ញុំ ពេលគេធ្វើអ្វីខុសតែបន្ដិច គឺខ្ញុំខឹង ខ្ញុំខឹងឆាវតែម្តង ចំណុចហ្នឹងខ្ញុំមិនដឹងថាកែរបៀបម៉េច ប៉ុន្តែក៏អាចកែបានដែរ គ្រាន់តែថាមនុស្សខ្ញុំឆាប់ខឹង ខ្ញុំស្អប់ចំណុចហ្នឹងជាងគេ” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត