មិនសរសើរមិនបាន! ថៅកែហាង Beauty Store ឆ្នាំ ២០១០ ខ្ញុំឈរនៅពីមុខបន្ទប់ជួលតំលៃ ៣០ដុល្លារ ២០២១ ខ្ញុំឈរនៅពីមុខផ្ទះវិឡា តំលៃខ្ទង់លាន…..

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ហើយថា ថៅកែហាងកែសម្ផស្ស Beauty Store ដែលមានគណនីហ្វេសប៊ុកឈ្មោះថា «Ngoun Xiang» ក្រោយពីទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់មហាជន ក៏ដូចជាជោគជ័យយ៉ាងខ្លាំង លើមុខជំនួញរបស់ខ្លួនរួចមក ក៏បានបន្តបើកសាខាជាច្រើនកន្លែងទៀតផងដែរ ទូរទាំងប្រទេសកម្ពុជា កាន់តែពិសេសព្រមទាំងបានផ្តល់ឱកាសដល់សិស្សក្រីក្រអាចចូលរៀនខាងផ្នែកសាឡនដោយឥតគិតថ្លៃផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីពេលថ្មីៗមកនេះ ថៅកែហាងកែសម្ផស្ស Beauty Store រូបនេះ បានទម្លាយរូបភាពពីរសន្លឹកកាលពី ១១ ឆ្នាំមុន កាលដែលខ្លួននៅវ័យក្មេង និងមានជីវភាពខ្វះខាត ដោយបានរស់នៅក្នុងបន្ទប់ជួលតម្លៃត្រឹមតែ ៣០ដុល្លារប៉ុណ្ណោះ។ ក្រោយពីការខិតខំតស៊ូអត់ធ្មត់ ព្យាយាមអស់រយៈពេលជាង ១០ ឆ្នាំមកនេះ ឃើញថាថៅកែហាងរូបនេះក៏បានផ្លាស់ប្តូរខ្លួនយ៉ាងអស្ចារ្យតែម្តង គួរឲ្យសរសើរខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នងនោះផងដែរ ថៅកែហាងកែសម្ផស្ស រូបនេះ បានលើកឡើងឲ្យដឹងថា៖ “2010 ខ្ញុំឈរនៅពីមុខបន្ទប់ជួលតំលៃ30$ 2021 ខ្ញុំឈរនៅពីមុខផ្ទះវិឡា តំលៃខ្ទង់លាន$$$ តេីរយះពេល10ឆ្នាំមកនេះ អ្នកទាំងអស់គ្នាឈរនៅចំនុចណាហេីយ? សូម ប្រេីពេលវេលាអោយមានតំលៃ និងប្រេីអោយអស់លទ្ធភាព ឈប់ប្រេីពាក្យ ចាំសិន តិចទៀតសិន រវល់សិន -ល- កាន់តែខ្ពស់ កាន់តែឱន”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះផងដែរ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការកោតសរសើរយ៉ាងខ្លាំង ដល់ថ្នាក់អ្នកខ្លះបាននាំគ្នាចូលទៅ ខំមិន ថា៖ “ការតស៊ូពិតជាបានសម្រេចមែនបង, មានន័យណាស់ឆឺ, មាននយ័ល្អណាស់, ពិតជាអស្ចារ្យមែន, សូមសរសើរដោយស្មោះត្រង់, ពិតជាមានន័យណាស់”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

គំរូល្អមែន! ទំនេរដៃពីការងារ ភរិយាអភិបាលខេត្តព្រះសីហនុ តែងតែឆ្លៀតពេលធ្វើរឿងមួយនេះ ជូនក្មេងៗកំព្រា

ហ្វេសប៊ុក៖ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក តែងតែស្ញើចសរសើរនូវការលះបង់របស់លោកជំទាវ អ៊ូ ពៅធីតា ដែលជាភរិយាអភិបាលខេត្តព្រះសីហនុ ដែលលោកជំទាវតែងតែឆ្លៀតពេលទំនេរពីកិច្ចការរបស់ខ្លួន ធ្វើនំ និង បង្អែមផ្សេងៗជាច្រើនមុខ ដោយផ្ទាល់ដៃ ដើម្បីចែកជូនកុមារកំព្រានៅតាមអង្គការ ជាពិសេសគឺអង្គការម្លប់តាប៉ាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃសែនព្រះខែកន្លងទៅ លោកជំទាវបានធ្វើនំសែនលោកខែ ក៏ដូចជាបង្អែមគ្រាប់ឈូក ផ្ញើជូនក្មេងៗនៅអង្គការផងដែរ ដោយលោកជំទាវ ពុំអាចយកទៅដោយផ្ទាល់បាន ដោយសារបរិបទកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវតែងតែធ្វើជូនជាបន្តបន្ទាប់ជាហូរហែ ដែលមានដូចជានាំឃុកឃី ចម្អិនដោយផ្ទាល់ដៃ ជាដើម សម្រាប់ចែកជូនកុមារកំព្រា ព្រមទាំងចែករំលែកនូវក្តីស្រលាញ់ដ៏បរិសុទ្ធ តាមរយៈនំដ៏មានអត្ថន័យនេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈការឆ្លៀតពេលវេលដ៏មានតម្លៃ លះបង់ធ្វើរឿងទាំងនេះ បានធ្វើឲ្យមហាជននាំគ្នា កោតសរសើរលោកជំទាវមិនដាច់ពីមាត់ឡើយ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយចរិយាថ្លៃថ្នូរ ស៏ក្តិសមជាភរិយាថ្នាក់ដឹកនាំ ដែលប្រជាជនខ្មែរគោរពស្រលាញ់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ញ៉ាក់សាច់! តេង ដាណា ហៅ អាម៉ី ត្រូវបានគូដណ្តឹង surprise រថយន្ត Roll Royce Ghost ដែលមានតម្លៃខ្ពស់កប់ពពក ក្នុងថ្ងៃ anniversary…(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ទើបតែកន្លងផុតមកនេះ គេបានឃើញ កញ្ញា តេង ដាណា ប្អូន អាជី ដែលគេស្កាល់ឈ្មោះថា (អាម៉ី) បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសស្រស់សង្ហារម្នាក់ឈ្មោះថា សម្បត្តិមធូរ៉ា ហៅ ខេវិន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ លោកអ៊ឹម ជីវ៉ា បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដូច្នេះថា៖ “វ៉ៅ គ្រាន់តែ ថ្លៃបណ្តាការជំនូនទឹកដោះភ្ជាប់ពាក្យអាមុីប្អូនអាជី គឺទទួលបាន ៩៩៩៩៩ ដុល្លារ ស្មើ និង ៤០០ ០០០ ០០០ រៀល ( បួនរយលានរៀល ) និងចិញ្ចៀនពេជ្រ ២០មុឺន ដុល្លារ ! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅមុននេះបន្តិច នាថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២១ នេះ គូស្នេហ៍មួយគូនេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាថ្មីម្តងទៀតហើយ ក្រោយពីបានឃើញលោក Kelvin បានទិញរថយន្តម៉ាក Roll Royce Ghost មក surprise អានាគតភរិយា គឺកញ្ញា តេង ដាណា ហៅថា (អាម៉ី)។ នេះបើយោងតាមរយៈគេហទំព័រហ្វេសប៊ុកឈ្មោះថា សិល្បករកម្ពុជា និង សង្គម Cambodia artists and society។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ គណនីហ្វេសប៊ុកខាងលើនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “Wow តេង ដាណា ប្អូនស្រី អាជី ត្រូវបានគូរដណ្តឹង surprise រថយន្ត Roll Royce Ghost ដែលមានតម្លែខ្ពស់កប់ពពកក្នុងថ្ងៃ anniversary…

អានបន្ត

អីយ៉ា ក្រោយបាត់មុខពីសិល្បៈ តាមពិតតារាចម្រៀង ម៉េង ប៊ុនលី សំងំធ្វើជាថៅកែហាង នៅខេត្តមួយនេះសោះ

ហ្វេសប៊ុក៖ សូមរំឭកកាលពីប្រមាណជា ២០ ឆ្នាំ មុន មហាជនដែលនិយមគាំទ្រតារាចម្រៀងប្រចាំផលិតកម្ម SSB ដោយមានលោក ហ្វៃ សំអាង ជាចាងហ្វាងនោះ ប្រាកដជាបានស្គាល់ច្បាសហើយលោក ម៉េង ប៊ុនលី ដែលជាបងប្រុសបង្កើតរបស់តារាចម្រៀង លោក ម៉េង ប៊ុនឡូ ជាក់ជាមិនខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះគេចាំបានថា តារាចម្រៀងលោក ម៉េង ប៊ុនលី ក៏ស្ថិតក្នុងលំដាប់តារាប្រុសទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជន ជាមួយនឹងទឹកដមសំឡេងយ៉ាងពិរោះរណ្តំរបស់លោក ដោយរូបលោកអាចច្រៀងបានទាំងបទស័មយ និង បុរណផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះបទចម្រៀងល្បីៗ ដែលបានធ្វើឲ្យរូបលោក ម៉េង ប៊ុនលី ទទួលបានប្រជាប្រិយភាពនោះមានដូចជាបទ «សម្តីចងុក្រោយ» បទ «ស្រីចិត្តមិនស្មោះ» បទ «ថ្ពាល់អូនក្រហម» និង បទជាច្រើនទៀត ដោយមានទាំងការបកស្រាយរួមគ្នានឹង លោក ម៉េង ប៊ុនឡូ ដែលជាប្អូនប្រុសរបស់លោកផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ទោះបីជាបន្តលើអាជីពសិល្បៈក៏ពិតមែន ប៉ុន្តែលោក ម៉េង ប៊ុនលី មិនសូវបានបង្ហាញវត្តមាននៅក្នុងកម្មវិធីកម្សាន្តនានាតាមកញ្ចក់ទូរទស្សន៍នោះឡើយ តែលោកក៏បានបង្ហាញវត្តមានក្នុងកម្មវិធីតូច ធំ នៅក្រៅទូរទស្សន៍ច្រើនជាង។ តែយ៉ាងណាក៏ដោយ កាលពីអំឡុងឆ្នាំ ២០១៩ លោក ម៉េង ប៊ុនលី និង ប្អូនប្រុស ក៏បានទៅចូលរួមសម្តែងនៅឯសហរដ្ឋអាមេរិកផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង បច្ចុប្បន្ននេះ លោក ម៉េង ប៊ុនលី ក៏ពុំទាន់បានបង្ហាញវត្តមានក្នុងការចេញចម្រៀងថ្មីៗនោះឡើយ ក៏ព្រោះតែការរំខានពីការរាតត្បាតជំងឺកូវីដ១៩ ហើយលោក ម៉េង ប៊ុនលី កំពុងតែរស់នៅឯខេត្តកណ្តាល និង មានងារជាថៅកែហាងមួយកន្លែងនៅទីនេះផងដែរ ដោយាមានឈ្មោះយីហោថា «រាជនីពោះគោ»៕

អានបន្ត

ថ្មីរហូតហ្ម៎ង! អីយ៉ា សុភ័ក្រ្ត កុសុម៉ា កំពុងតែចូលតួផង ជាមួយលោក ឆន សុវណ្ណារាជ ស្រាប់លទ្ធផលចុងក្រោយ ក៏….ធានាថាសើចគាំង(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលហ្វេនៗជាច្រើនបានដឹងច្បាស់ហើយថា កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២១ ទើបតែកន្លងផុតថ្មីៗនេះ ហ្វេនៗជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ កញ្ញា សុភ័ក្រ្ត កុសុម៉ា បានទម្លាយសារឆ្លើយឆ្លងគ្នាជាមួយលោក ឆន សុវណ្ណារាជ ពិសេស ថែមទាំងដាក់ពីរបទទៀត ឡើងផ្អែមល្ហែម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះគេចាំបានថា កុសុម៉ា បានត្រឹមពោលពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លីថា៖ “កើតមកជាស្រីស្អាត គឺថាមានកន្លង់ឆាតញ៉ែចឹងហើយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ហ្វេនៗ ផ្ទុះការចាប់អារម្មណ៍សារជាថ្មីម្តងទៀតហើយក្រោយឃើញ កញ្ញា សុភ័ក្រ្ត កុសុម៉ា និង លោក ឆន សុវណ្ណារាជ បានបះគ្នាសារជាថ្មីទៀតហើយ ដែលបានធ្វើការបងកស្រាយចម្រៀងលេងកម្សាន្ត មើលទៅពិតជាពោរពេញទៅដោយក្តីសប្បាយរីករាយជាខ្លាំង តែចុងក្រោយ មហាជនដាច់ផ្ញារតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ កុសុម៉ា បានភ្ជាប់សារយ៉ាងខ្លីមួយប្រាប់ទៀតថា៖ “ប្តីអត់មានជួយទប់សោះ (អ្នកណាសើចបាប)”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមើលវីដេអូនេះចប់ភ្លាម ហ្វេនៗជាច្រើនមិនចាំយូរឡើយ នាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ “មិនហ៊ានសើចទេចែ, បើមិនប្លែកមិនមែនបងកុសុម៉ាហេ, សេីចឡេីងរឹងពោះហេីយចែ, មិនប្លែកមិនមែនអាយដលខ្ញុំទេ, បងរាជដាក់ថែមបានត្រូវ អង្គុយស្ងៀមៗអត់កើត, មិនហ៊ានសើចទេ ខ្លាចបាបណាស់ចែៗ, បងហាសខ្ញុំបាបណា សេីចមនុស្សចាស់, រៀបនឹងចូលតួហើយចែ, គាំងណាស់ចែអើយ, បាបៗទៅសើចសិនហើយ បើមិនប្លែកមិនមែនបងកុសុមះទេ, រួចបងឯងអីក៏ប្លែកគ្រប់សព្វចឹងហាស??, អោយតែមាន kosomaដឹងតែសប្បាយ ខ្ញុំចូលចិត្តគាត់ណាស់”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារវីដេអូខាងក្រោមនេះ។

អានបន្ត

ដូចពាក្យចាស់តែងពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ កូនប្រុសស្រី អ្នកនាង ខាត់ សុឃីម មានជំនាងផ្នែកសិល្បៈមិនធម្មតាឡើយ

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូន ដែលអ្នកតាមដានជីវិតសិល្បៈ និង ឯកជនរបស់តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម ពិតជានបាជ្រាបខ្លះៗហើយ ថាក្រុមគ្រួសាររបស់អ្នកនាងគឺសុទ្ធសឹងតែជាអ្នកសិល្បៈបុរាណ តាំងពីលោកឪពុក តំណររហូតមកដល់កូនៗសព្វថ្ងៃនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង ដូចពាក្យាចាស់តែពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ អ្នកនាង ខាត់ សុឃីម ក្រៅពីមានបងប្អូនប្រុសបងបង្កើតជាសិល្បករផ្នែកបុរាណនោះ គឺសូម្បីតែកូនប្រុសស្រីបង្កើតរបស់អ្នកនាង ក៏មានដុងសិល្បៈបុរាណដូចអ្នកនាងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីតូចៗ កូនប្រុសច្បងឈ្មោះថា Sky និងកូនស្រីពៅឈ្មោះ បញ្ញា របស់អ្នកនាង ខាត់ សុឃីម ក៏ធ្លាប់បានឡើងឆាកសម្តែងរួមគ្នាជាមួយនឹងអ្នកម្តាយផងដែរ ដោយកូនប្រុសច្បងមានជំនាងវាយស្គរ និង កូនស្រីមានជំនាងផ្នែករាំ ព្រមទាំងច្រៀងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាយ៉ាងណាក៏ដោយ កូនប្រុស្រីមានដុងសិល្បៈដូចខ្លួនក៏ពិតមែន អ្នកនាង ខាត់ សុឃិំ ក៏ធ្លាប់បានប្រាប់ឲ្យដឹងថា អ្នកនាងនៅមិនទាន់ឲ្យពួកគាត់រៀនជ្រៅពីវានៅឡើយទេ ព្រោះនាងចង់ឲ្យកូនផ្តោទៅលើការសិក្សាមួយមុខសិន ដល់ពេញវ័យនាងនឹងជំរុញឲ្យកាន់តែខ្លាំងជាងនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស្ងាត់ៗ ខេមរៈ សិរីមន្ត នាំភរិយា និកូនៗបណ្តូលចិត្ត មកលេងស្រុកកំណើត ថែមទាំងដាក់ប៉ុន្មានប៉ុស្តិ៍នេះស្អាតៗណាស់ កូនពៅធ្វើមុខគ្រឺតពេក ហ្វេនៗ លាន់មាត់ ថា…

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ លោក ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងប្រុសដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស ហើយមានបទចម្រៀងជាច្រើន នៅតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ រូបលោក កំពុងសាងក្តីសុខ ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់លោក ដោយតារាប្រុសរូបនេះ និងភរិយា មានកូនចំនួន ៣ នាក់ កូនប្រុសច្បង មានឈ្មោះថា ខេមរៈ មន្តស្នេហ៍ កូនស្រីកណ្តាល មានឈ្មោះថា ខេមរៈ ស្រ្តី និងកូនស្រីពៅ មានឈ្មោះថា ខេមរៈ រាជីនី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ចំថ្ងៃភ្ជុំបិណ្ឌធំ រូបលោកមិនបានមានដំណើរកម្សាន្តទៅណាទេ លោកបានត្រឹមនាំភរិយា និងកូនប្រុសស្រី ទាំង ៣ នាក់ មកស្រុកកំណើតប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ ភរិយា របស់លោក បាននិយាយប្រាប់បន្ថែមទៀតថា៖ “ឆ្នាំនេះនាំកូនៗមកលេងស្រុកកំណើតលោកប៉ាម្ដង កុំភ្លេចខ្លួនឲ្យសោះបីកុំបីការពារទាំងអស់គ្នា”។ ក្រោយមកទៀត ខេមរៈ សិរីមន្ត ឃើញរូបភាពទាំងនេះភ្លាម ក៏បានស៊ែរផុសនេះ ហើយថែមទាំងនិយាយថ៖ “ខ្នាញ់កូនពៅណាស់”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះផងដែរ ហ្វេនៗជាច្រើនក៏បាននាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ “កក់ទុកបានអត់ពូ មន្ត, ក្មួយអ៊ុំមួយនឹងនរណាក៏ខ្នាញ់ដែល, ជួនពរសុខសប្បាយអាយដល់, ប្រាកដថាពៅហើយមែនបង, អូនតូចមុខដូចម៉ាក់ៗណាស់លោកពូ, ខ្នាញ់មែនតេីបងអាយដល, កូនពៅបងមន្តមុខដូចបងមន្តណាស់,”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ក្តីសុខ! ចំថ្ងៃភ្ជុំធំ ចាន់ កែវនិមល និងក្រុមគ្រួសារ នាំគ្នាទៅលំហែកាយនៅវាលស្រែបែបជនបទ ដុតមាត់ អមទេសភាពយ៉ាងខៀវស្រងាត់ មើលទៅសប្បាយដល់ហើយ ឃើញភ្លាម ហ្វេនៗនាំគ្នា ខំមិន ថា…

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើននាក់ ពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង ចាន់ កែវនិមល នោះ ដែលជាពិធីការិនី ដ៏មានប្រជាប្រិយភាបយ៉ាងខ្លាំង ព្រោះអ្នកនាង ពូកែលេងពាក្យសំដី ចាក់ទឹកមិនលិច ហើយបើនិយាយពីសម្រស់ និងតុបតែងខ្លួនវិញ អ្នកនាង ចាន់ កែវនិមល មិនឲ្យចាញ់តារាល្បីៗ នោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ពិធីការិនី រូបនេះ កំពុងសាងក្តីសុខ ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់អ្នកនាង ជាមួយកូនស្រីបណ្តូលចិត្ត ព្រមទាំងបានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង តែងតែនាំទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយមិនដែលដាច់នោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ នេះ ចំថ្ងៃភ្ជុំធំ គេបានឃើញ អ្នកនាង ចាន់ កែវនិមល និងក្រុមគ្រួសារ បាននាំគ្នាទៅលំហែកាយ តាមវាលស្រុកស្រែបែបជនបទ នៅអង្គរជ័យ មើលទៅពិតជាស្រស់ស្រាយណាស់ អមទៅដោយទេសភាពយ៉ាងខៀវស្រងាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ និមល បាននិយាយប្រាប់បន្ថែមទៀតថា៖ “វាលស្រែក្រអូបក្លិនស្រូវតែឆ្ងាញ់មាន់ដុត រីករាយថ្ងៃឈប់សម្រាក សូមគោរពជូនពរបងប្អូនមានសុវត្ថិភាពរាល់ការធ្វើដំណើរជិតឆ្ងាយ ក្នុងកាលៈទេសៈនេះកន្លែងដែលស្ងប់ស្ងាត់គឺមានសុវត្ថិភាពបំផុត”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពទាំងនេះភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន នៅមិនសុខឡើយ បាននាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ “ទៅអង្គរជ័យទៀត, ក្តីសុខបងស្រី, ឃើញចឹងនឹកផ្ទះខែភ្ជុំ, ច្រណែន ជីវិតបងម៉ង, គ្រាន់តែមេីលរូបភាពបងក៍មានអារម្មណ៍ថាស្រស់ស្រាយដែរបង, ក្លិនម្អម ស្អោមាន់, ស្អាតណាស់ចែ, បងមលក្តីសុខណាស់បង”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អីយ៉ា ចំថ្ងៃភ្ជុំធំ សុខ លីន បាននាំប៉ាៗ និងកូនប្រុសបណ្តូលចិត្ត ដល់ អង្គរវត្ត ថែមទាំងបានដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតៗណាស់ ឆ្លៀតភ្ជាប់សារយ៉ាងមានន័យថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើនពិតជាបានស្គាល់ហើយថា សុខ លីន គឺជាតារា Tik Tok ម្នាក់ដ៏ល្បីឈ្មោះ និងមានរូបសម្រស់ស្អាត ព្រមទាំងទទួលបានការគាំទ្រយ៉ាងពីសំណាក់មហាជនមិនតិចនាក់នោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ព្រោះតែនឹករឭកកូនខ្លាំងពេក នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ទើបតែកន្លងផុតថ្មីៗនេះ គេបានឃើញ សុខ លីន បានជួបកូនប្រុសម្តងទៀតហើយ ហើយថែមទាំងបាននាំដើរទៅដល់ខេត្តសៀមរាប (អង្គរ) ថែមទៀតផង មើលទៅពីរនាក់ម្តាយកូនមានភាពស្និតស្នាល និងកក់ក្តៅខ្លាំងដល់ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នេះ សុខ លីន បានបង្ហោះរូបថតស្អាតៗជាច្រើនសន្លឹក ដែលថតជាមួយ ឪពុកបកើតរបស់ខ្លួន និងកូនប្រុសសំណព្វចិត្ត ថែមទាំងពោលពាក្យដ៏មួយឃ្លាយ៉ាងមានន័យថា៖ “ក្ដីសុខគ្រួសារគឺជាជីវិតខ្ញុំ”។ សុខ លីន បន្ថែមទៀតថា៖ “ក្ដីសុខរបស់កូនៗ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពភ្លាមនេះភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន បានបញ្ចេញអារម្មណ៍ពិតៗថា៖ “កូនល្អ សែនស្រលាញ់លីនខ្លាំងណាស់, សេចក្ដីសុខក្រុមគ្រួសារយើងយើងជាអ្នកបង្កើត, ប៉ាកសង្ហាទៀត, មានក្ដីសុខខ្លាំងណាស់បងស្រី, ស្អាតទាំងអស់គ្នា, ចូលចិត្តបងណាស់, មានន័យណាស់មួយសន្លឹកនេះ”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត