នៅចាំលោកពូម្នាក់បានទេ? ប៉ូលិសគំរូនៅ ច្បារអំពៅ ដែលឈឺលើកមុន ពេលនេះលោកពូ បានជាសះស្បើយហើយ

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនមួយចំនួន ពិតជាបានស្គាល់លោក ពូ រស់ ហ៊ន ហើយ ដែលលោកគឺជាប៉ូលិសចរាចរណ៍នៅខណ្ឌច្បារអំពៅ តែងឈរធ្វើការបម្រើប្រជាជនហាលថ្ងៃ ហាលភ្លៀង ពុះពារចំពោះការងារ ដោយចេញពីបេះដូងពិតប្រាកដ រហូតត្រូវបានពលរដ្ឋគោរពស្រលាញ់ និង ចាត់ទុកជាមន្រ្តីដ៏គំរូម្នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីកំលុងខែធ្នូ ចុងឆ្នាំ ២០២០ កន្លងទៅ មន្រ្តីគំរូរូបនេះ បាន-ធ្លា-ក់-ខ្លួនឈឺជាទម្ងន់រហូត្រូវសម្រាកព្យាបាល នៅមន្ទីរពេទ្យឯប្រទេសថៃ ឯណោះ ខណៈមានមហាជនជាច្រើនបាននាំគ្នាឧបត្ថម្ភជាថវិការជូនលោកពូ ដើម្បីទទួលបានការព្យាបាល ដែលស្ថានភាពជំងឺរបស់លោកពូ គឺមានបញ្ហាដុះ-សា-ច់-ក្រោមថ្លើ-ម បណ្តាលឲ្យខូ-ចថ្លើ-ម-មួយចំហៀង នឹងបែ-កស-សៃ-ឈា-ម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្រោយស្ងាត់បាត់តមួយរយៈ ស្រាប់តែនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២១ នេះ តាមរយៈគណនីមួយដែលមានឈ្មោះថា «Cheng Monyra» បានបង្ហោះរូបភាព លោកពូ រស់ ហ៊ន ដែលមានសាច់ឈាមភ្លឺថ្លា ជាមួយរាងកាយដ៏មាំទាំ ព្រមទាំងបានបញ្ជាក់ឲ្យដឹងថា ពេលនេះ មន្រ្តីគំរូរូបនេះ បានជាសះស្បើយជាស្ថាពរហើយ ដែលធ្វើឲ្យមហាជនជាច្រើន ក៏ដូជាអ្នកដែលបានស្គាល់លោកពូ បាននាំគ្នាត្រេកអរយ៉ាងខ្លាំងចំពោះដំណឹងមួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ គណនីហ្វេសប៊ុកខាងលើនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ “មាននឹកគាត់ទេបងប្អូន។ លោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកសណ្ដាប់ធ្នាប់ ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដែលមានជំងឺ-ដុះ-ដុំ-សា-ច់ក្នុងថ្លើ-ម-បាន-វះ-កា-ត់-កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០។ បច្ចប្បន្នគាត់ជាហើយ។ សូមអបអរសាទរ។”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា ចំថ្ងៃកាន់បិណ្ឌ១៣ អ៊ីវ៉ា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ឡើងស្អាតដូចក្មេង ១៥ ឆ្នាំ អ៊ីចឹង ថែមទាំងបានភ្ជាប់សារជូនពរយ៉ាងមានន័យថា…

ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបស្គាល់រួចមកហើយពី កញ្ញា អ៊ីវ៉ា ជាតារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេរ ដែលមានសម្លេងពីរោះផ្អែម ស្រទន់ ដែលតែងតែធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមហាជនជាច្រើនបានសរសើរពីសមត្ថភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយអ្វីដែលគួរឱ្យកត់សម្គាល់គឺរបៀបនៃការតុបតែងខ្លួនបែបសុភាពៗ ដែលអាចនិយាយបានថា មិនធ្វើឱ្យទាស់ភ្នែករបស់អ្នកគាំទ្រនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើងាកទៅមើលរូបសម្រស់ តារាចម្រៀងស្រីរូបនេះវិញ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារារូបនេះកាន់តែស្រស់ស្អាតបែ្លកជាងមុន ហើយនៅតែអាចថែរាងឲ្យនៅស្លឹមបានដដែល មិនថាមុខមាត់ ឬស្បែកនោះទេ នៅតែក្មេងជាងវ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២១ នេះ ចំថ្ងៃកាន់បិណ្ឌ១៣ គេបានឃើញ កញ្ញា អ៊ីវ៉ា បានរៀបចំតុបតែងខ្លួនរៀបចង្ហាន់យកទៅវត្តយ៉ាងសមសួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នងនោះផងដែរ អ៊ីវ៉ា បានប្រាប់បន្ថែមទៀតថា៖ “ថ្ងៃបិណ្ឌទី13 សូមជូនបុណ្យដល់បងប្អូនទាំងអស់គ្នាផង ក្នុងឱកាសបុណ្យភ្ជុំសូមគោរពជូនពរដល់បងប្អូនទាំងអស់គ្នាជួបតែក្ដីសុខសប្បាយ សុខភាពល្អ សំណាងល្អ រកសុីទទួលទានមានបាន និងជៀសផុតពីជំងឺCOVID-19”។ ជាមួយគ្នានេះ ប្រិយមិត្តអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេកប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញតារាចម្រៀងសាន់ដេរូបនេះបានស្លៀកជាមួយនឹងអាវសសំពត់ខ្មៅ អមនឹងការតុបតែមុខយ៉ាងសុភាពរាបសារ ជាងនេះទៅទៀតរឹតតែធ្វើឲ្យតារាស្រីរូបនេះមើលទៅកាន់តែក្មេងដូចក្មេងស្រី១៥ដូច្នេះ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ចាំមើលអ្នកណាសរសើរខ្លះ! ទីបំផុត បទ «ទ្ធារបេះដូង» បានចេញជា MV ហើយ ដោយមួយបទនេះ ពេជ្រ សោភ លើកស្ទួយវប្បធម៌ស្ទើរគ្រប់ប្លង់….(មានវីដេអូ)

ភ្នំពេញ៖ ជាការពិតណាស់ បទចម្រៀងថ្មីមានចំណងជើងថា «ទ្ធារបេះដូង» បកស្រាយដោយអ្នកនាង ពេជ្រ សោភា ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ យើងឃើញថា ស្ដាប់ទៅពិតជាពិរោះលន្លង់លន្លោច ទាក់ទាញចិត្តមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើនខ្លាំងមែនទែន ពិសេសនោះគឺ MV ផ្ទាល់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយបទនេះដែរ គឺជាការនិពន្ធទំនុកច្រៀងដោយផ្ទាល់ ពេជ្រ សោភា ព្រមទាំងនិពន្ធបទភ្លេង និង សម្រូលតន្ត្រីដោយ អ៊ួយ និង Ozone3។ កាន់តែពិសេសនោះ មួយបទនេះ មិនត្រឹមតែពិរោះរណ្តំក្នុងចិត្តនោះទេ ថែមទាំងមានលាយឡំជាមួយ នឹងឧបករភ្លេងខ្មែរថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្នុងនោះ MV បទចម្រៀងមួយបទនេះ ពេជ្រ សោភា បានសហការជាមួយផលិតករ របស់ផលិតកម្មរស្មីហង្សមាស ហើយបានសម្រិតសម្រាំង រៀបចំសាច់រឿង និងប្លង់ថតបានយ៉ាងល្អស្ទើរគ្រប់ប្លង់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះ អ្វីដែលគ្រប់គ្នាកាន់តែពេញចិត្តថែមទៀតនោះ គឺក្នុងវីដេអូមួយនេះ តារាស្រីរូបនេះ បានពាំនាំយកវប្បធម៌អរិយធម៌ តុបតែងខ្លួនស្លៀកពាក់បុរាណ និងបានលើកយករបាំ ឧបករណ៍ភ្លេងបុរាណខ្មែរ ប្រាង្គប្រាសាទល្បីៗនានា យកមកបង្ហាញក្នុងបទចម្រៀងមួយបទនេះ ទើបធ្វើឲ្យវីដេអូទាំងមូលមើលទៅត្រជាក់ភ្នែក កូនខ្មែរគ្រប់រូបទស្សនាហើយ នាំគ្នាពោលពាក្យសរសើរជាហូរហែ៕ ប្រភពរូបភាព និង វីដេអូ៖ Rasmey Hang Meas ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពនិងទស្សនានូវMVខាងក្រោមនេះ។

អានបន្ត

អីយ៉ ចំថ្ងៃកាន់បិណ្ឌ១៣ ឈុន រក្សា ស្លៀកមួយឈុតនេះ សមសួនជានារីខ្មែរពិតៗ ល្អផូផង់គ្រប់ជ្រុង

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូន ពិសេសអ្នកដែលនិយមគាំទ្រវិស័យប្រកួតបវរកញ្ញា ឫ Beauty Pangent ច្បាស់ណាស់ពិតជាធ្លាប់បានស្គាល់អតីតបេក្ខភាពជ័យលាភីលំដាប់រងទី១ កញ្ញា ឈុន រក្សា ដោយកាលពីពេលថ្មីៗកន្លងទៅនេះ តារាស្រីដ៏មានប្រជាប្រិយរូបនេះ បានបង្ហោះរូបថតប៉ុន្មានប៉ុស្តិ៍ បង្ហាញពីសម្លៀកបំពាក់ប្របៃណីខ្មែរយ៉ាងស្រស់ស្អាត សមរម្យជាស្រ្តីខ្មែរពិតៗ ខណៈថ្ងៃបុណ្យភ្ជុំបិណ្ឌខិតជិតចូលមដល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ធ្វើឲ្យហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក លាន់មាត់សរសើរគ្រប់ៗគ្នា រហូតអ្នកខ្លះ នាំគ្នាចូលទៅ ខំមិន បញ្ចេញអារម្មណពណ៍បែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ឈឺបេះដូងរាល់ពេលឃើញស្នាមញញឹម, So pretty My idol, Natural smile, So beautiful Queen, ស្អាត, ទៅវត្តណាidol, So cute” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ភ្ញាក់ព្រឹត ក្រោយឃើញ ដេននី ក្វាន់ បានទម្លាយរូបថតកាលពីនៅក្មេង ហើយថែមទាំងបាននិយាយ ប្រាប់យ៉ាងច្បាស់ៗថា…

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនជាច្រើនបានស្គាល់ច្បាស់ហើយថា តារាសម្តែងស្រី ដ៏មានសម្រស់ស្អាតម្នាក់ គឺ ដេននី ក្វាន់ នោះ ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន មិនតិចនាក់នោះទេ មកដល់សព្វថ្ងៃនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ដេននី ក្វាន់ ក៏មានកូនស្រីម្នាក់ ដ៏គួរឲ្យស្រលាញ់ណាស់ផងដែរ គឺ សុខ គីមហ័ង ហៅថា ល្អហួស ហើយក្មេងស្រីម្នាក់នេះ ក៏កំពុងតែទទយលបានចំណាប់អារម្មណ៍ជាច្រើន ពីទស្សនិកជន សឹងតែមិនគួរឲ្យជឿ តាមរយៈការបង្ហាញពីសមត្ថភាពផ្នែកសិល្បៈរបស់ខ្លួន មានទាំងការសម្តែង ច្រៀង ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ នេះ គ្រប់គ្នា មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាថ្មីទៀតហើយ ក្រោយឃើញ ដេននី ក្វាន់ បានទម្លាយរូបថតពីរសន្លឹក មួយសន្លឹក កាលខ្លួននៅក្មេង និងមួយសន្លឹកទៀត គឺជារូតបច្ចុបប្បន្ន ព្រមទាំងនិយាយប្រាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “មើលទៅដូចមនុស្សពីរផ្សេងគ្នា ទាំងដែលការពិតជាមនុស្សតែមួយទេ នេះហើយឥទ្ធិពលនៃការវះកាត់កែសម្ផស្ស ពីមុនគេហៅអូនតែមីខ្មៅ មីច្រមុះកំពិត អីលូវមិនដូចពីមុនទេ អូនស្អាតហើយ សំរាប់បងប្អូនចង់កែសម្ផស្ស មករកដេននីក្វាន់មក ដឹងតែមិនខុសចិត្តទេ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃើញរូបភាពទាំងពីរសន្លឹកនេះភ្លាម ធ្វើឲ្យហ្វេនៗ ភ្ញាក់ព្រឹត ដល់ថ្នាក់មានអ្នកខ្លះ នាំគ្នាចូលទៅ ខំមិន ថា៖ “ម្យ៉ាងម្នាក់ទេបង ហិហិហិទំរាំបានស្បែកស មិនដឹងអស់ប៉ុន្មានទេចេ, អ្វីដែរផ្លាស់ប្ដូមិនបានគឺក្រសែភ្នែក, ស្អាតខ្លាំងណាស់អូន, ស្អាតមែន, នៅក្មេងស្អាតមួយបែ ទាំងភ្នែក, ស្រលាញ់បងណាស់មិនចេះលាក់បាំង, បងស្រីស្អាតមែន គួរអោយស្រលាញ់ទៀត, បងពីមុនស្អាតតើគ្រាន់តែខ្មៅ”។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ចេះនោះចេះ! នៅតូចសោះ តែកូនប្រុស លោក ខេមរៈ សេរីមន្ត ពោលពាក្យបែបនេះ ទៅកាន់ប៉ាម៉ាក្នុងថ្ងៃខួបកំណើតខ្លួន យ៉ាងមានន័យ….(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា លោក ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប ប្រចាំផលិតម្មរស្មីហង្សមាស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកទល់ពេលនេះ បទចម្រៀងជាច្រើនរបស់លោក តែងតែមានសន្ទុះការគាំទ្រយ៉ាងខ្លាំង ពេលចេញបទមកម្តងៗ ជាមួយទឹកដមសម្លេងដ៏ក្រអួនក្រអៅធ្ងន់ អង្រួនចិត្តអ្នកគាំទ្រ ទោះបីជាស្ដាប់ច្រើនដងក៏មិនធុញទ្រាន់ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យើងងាកមកជីវិតឯកជនផ្ទាល់ខ្លួនរបស់រូបលោកវិញ ក៏មិនណយប៉ុន្មានឡើយ បច្ចុប្បន្ននេះ រូបលោក កំពុងសាងក្តីសុខ និង មានសុភមង្គលជាមួយក្រុមគ្រួសារដ៏តូចរបស់ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបលោក និង ភរិយា មានកូនទាំងអស់ ៣ នាក់ កូនប្រុសច្បងមានឈ្មោះថា ខេមរៈ មន្តស្នេហ៍ កូនស្រីទី២មានឈ្មោះថា ខេមរៈ ស្រ្តី និង កូនស្រីពៅមានឈ្មោះថា ខេមរៈ មន្តរាជិនី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៣ ជាថ្ងៃខួបកំណើតកូនប្រុស ខេមរៈ មន្តស្នេហ៍ ដែលមុខមាត់វិញ នៅតូចមែន តែដូចលោកប៉ាច្រើនខ្លាំងណាស់។ រីឯទិដ្ឋភាព ក្នុងថ្ងៃកំណើតវិញ ទោះបីរៀបចំលក្ខណៈគ្រួសារតូចតាចក្តី តែមើលទៅ ពិតជារីករាយខ្លាំងណាស់ មានបងប្អូនចូលរួមច្រើន អ៊ូអរខ្លាំងណាស់ ម្នាក់ៗសុទ្ធតែបង្ហាញស្នាមញញឹមរីករាយគ្រប់គ្នា គ្រាន់តែមើលក៏ដឹងថា កក់ក្តៅកម្រិតណាហើយ មិនតែប៉ុណ្ណោះ មន្តស្នេហ៍ ក៏ទទួលកាដូជាច្រើន ពីលោកប៉ាអ្នកម៉ាក់ មីងៗ ព្រមទាំងអ៊ំផងដែរ។ លើសពីនេះទៅទៀត លោកអ៊ំរបស់ មន្តស្នេហ៍ ក៏បានលើកសរសើរពីក្មួយប្រុសពេញៗមាត់ ព្រោះតែ៖ “ថ្ងៃខួបកំណើតក្មួយ មន្តស្នេហ៍ សប្បាយបែបសាមញ្ញាជុំគ្រួសារ តែមានន័យណាស់សំរាប់លោកប៉ានិងអ្នកម៉ាក់ និងមានក្តីសុខសំរាប់គ្រួសារកក់ក្តៅមួយនេះ ជាពិសរសអ៊ុំទប់ចិត្តមិនបានទេពេលដែរឮក្មួយ មន្តស្នេហ៍ បានពោលពាក្យថា បើកូនគ្មានលោកប៉ានិងអ្នកម៉ាក់ទេ កូនក៏គ្មានបានដល់ថ្ងៃនេះដែរ កូនមានសំណាងណាស់ដែរបានកើតមកជាកូនរបស់លោកប៉ានិងអ្នកម៉ាក់”៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អានបន្ត

Sweet ដល់ហើយ! ស្ងាត់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា បានលួចទៅលំហែកាយ នៅឯមាត់សមុទ្រ តែពីរនាក់ មើលទៅពិតជាផ្អែមល្ហែមដល់ហើយ ដល់ថ្នាក់ហ្វេនៗ នាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ហើយថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាអ្នកជំនួញវ័យក្មេងម្នាក់ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន នាពេលនេះ ហើយរូបលោក ក៏ជាបុគ្គលមួយរូបកំពុងជោគជ័យយ៉ាងខ្លាំងផងដែរ ក្នងមុខជំនួញជាច្រើនរបស់លោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រឡេកទៅមើលជីវិតឯកជនផ្ទាល់ខ្លួន របស់អ្នកឧកញ៉ាវិញ ក៏មិនណយប៉ុន្មានដែរ ក្នុងនោះ ទោះបីជារវល់ក្នុងកិច្ចការងារខ្លាំងយ៉ាងណាក៏ដោយ ក៏រូបលោក និងភរិយា មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តី ជូនកូនប្រុសស្រី ទាំង៣ របស់អ្នកទាំងពីរដែរ មើលទៅពោរពេញទៅដោយសុភមង្គល និងមានក្តីសុខបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាវិញទៀត អ្នកឧកញ៉ា ត្រូវបានមហាជនជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា មិនដាចពីមាត់ឡើយ តាមទង្វើរដែលលោកបានជួយជាញឹកញាប់ ក្និងកិច្ចការមនុស្សធម៌ មិនដែលដាច់នោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ នេះ គេបានឃើញគណនីហ្វេសប៊ុកឈ្មោះថា «Jasmine Leng Navatra» បានបង្ហោះវីដេអូពីសកម្មភាព ឪពុក និងម្តាយរបស់ខ្លួន បានលួចទៅលំហែកាយ នៅឯមាត់សមុទ្រ តែពីរនាក់ មើលទៅមានភាពស្និតស្នាល ផ្អែមល្ហែម ដូចកំលោះក្រមុំអ៊ីចឹង រហូតដល់ថ្នាក់ហ្វេនៗ មិនអាចទប់ចិត្តបាន ក៏បាននាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ក្ដីសុខ, មានសុភមង្គលខ្លាំងណាស់បងប្រុស, សមគ្នាណាស់បងសមគ្នាណាស់បង, មើលគាត់ទៅសាមញ្ញធម្មតា គួរអោយស្រលាញ់, មានន័យណាស់មេ, គ្រាន់តែមើលពួកបង ក៏មានសេចក្តីសុខដែរ, ពិតជា romantic ណាស់ idol, sweet ដល់ហើយ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ។

អានបន្ត

មិនត្រឹមតែមានសម្រស់ស្អាតទេ តែភរិយា លោក ប៊ុន សក្តិ ម្ចាស់បទ «ភ្នំពេញនឹកកំពុងចាម» ក៏ចំណាប់រឿរមួយនេះខ្លាំងណាស់ដែរ

ភ្នំពេញ៖ នាពេលថ្មីៗមកនេះ តារាចម្រៀងលោក ប៊ុន សក្តិ បានបង្ហាញវត្តមានជាថ្មីម្តងទៀតនៅក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» បន្ទាប់ពីរូបលោកបានបាត់មុខឈឹងពីសិល្បៈយ៉ាងយូរមកនេះ។ យ៉ាងណាមិញ ក្រោយពីបង្ហាញវត្តមានជាថ្មីក្នុងកម្មវិធីនេះហើយ លោក ប៊ុន សក្តិ ត្រូវបានគេមើលឃើញថាកម្របង្ហាញវត្តមានក្នុងពិភពសិសល្បៈណាស់ រហូតធ្វើឲ្យមហាជនមួយចំនួនលើកឡើងថា ម្ចាស់បទ «ភ្នំពេញនឹកកំពង់ចាម» រូបនេះអាចឈប់ពីសិល្បៈហើយ ព្រោះសូម្បីតែកម្មវិធីនានាក៏មិនឃើញលោកចូលរួម រីឯបទចម្រៀងថ្មីក៏មិនឃើញចេញនៅលើទីផ្សារទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីរៀបការនឹងភរិយាកាលដើមខែមេសាស ឆ្នាំ ២០១៦ កន្លទៅនោះ តារាចម្រៀងលោក ប៊ុន សក្តិ បានរសាតបាត់ឆ្ងាយបន្តិចម្តងៗពីពិភពសិល្បៈ ដែលសូម្បីតែកម្មវិធីអ្នកសិល្បៈមិត្តរួមអាជីព ក៏គេកម្រនឹងបានឃើញវត្តមានរបស់លោកចូលរួមដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ននេះ តារាចម្រៀងរូបនេះ កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយា និង ក្រុមគ្រួសារ ដែលយើងអាចឃើញតាមរយៈគណនីហ្វេសប៊ុក ដែលតារាច្រៀងរុបនេះបានបង្ហោះជារឿយៗនាពេលកន្លងទៅនេះ។ ទន្ទឹមនឹងនេះផងដែរ គេថែមទាំងបានដឹងថាក្រោយរសាត់បាត់ឆ្ងាយពីសល្បៈតារាចម្រៀង ប៊ុន សក្តិ ក៏មានការងារក្នុងជួរមន្រ្តីរាជការផងដែរ ដោយរូបគេ គឺជាអង្គរក្សនៅបញ្ជាការដ្ឋានកងអង្គរក្សសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន និង លោកជំទាវកតិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក (សក្តិ៣)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើក្រឡេកទៅមើលភរិយារបស់លោកវិញ ក៏ត្រូវបានមហាជនជាច្រើនលា់មាត់សរសើរមិនដាច់ពីមាត់ដែរ ថាតារាចម្រៀងប្រុសរូបនេះបានជួបគូជីវិតជាស្រ្តីដ៏ស្រស់ស្អាតសមសួនម្នាក់។ លើសពីនោះ មិនត្រឹមតែស្អាតតែម្យ៉ាងនោះទេ ភរិយារបស់លោក ប៊ុន សក្តិ ក៏ចំណាប់ក្នុងការរកស៊ីណាស់ដែរ ដោយអ្នកនាងបានលក់ដូរផលិតផលជាច្រើនតាមអនឡាញ ដោយមានទាំងសម្កៀកបំពាក់ និង ផលិតផលអាហារបំប៉ន ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំឡឹកឡើងដែរថា តារាចម្រៀងលោក ប៊ុន សក្តិ ធ្លាប់ជាតារាចម្រៀងប្រុសម្នាក់ប្រចាំផលិតកម្ម SSB និង ផលិតកម្ម សាន់ដេ ដែលមានឈ្មោះបោះសំឡេងល្បីល្បាញខ្លាំងកាលពីអំឡុងឆ្នាំ ២០០០ ជាង ដោយក្នុងនោះបទចម្រៀងរបស់លោកជាច្រើនតែងតែទទួលបានការគាំទ្រពីមហាជន ជាពិសេសនោះគឺបទ «ជិះក្របី» ដែលបទនេះមានភាពល្បីល្បាញខ្លាំងណាស់ រហូតធ្វើឲ្យលោកក្តោបបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងក្នុងពិភពសិល្បៈផ្នែកចម្រៀងសម័យ៕

អានបន្ត