នៅសុខៗ ស្រាប់តែតារាកំប្លែង ខ្ញុង បានយករូបខ្លួន កាលពីមុន និងរូបពេលបច្ចុប្បន្នមកមើល ឃើញបាក់សម្រស់ខ្លាំងពេក ព្រមទាំងបាននិយាយ យ៉ាងដូច្នេះថា…

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១ នេះ តារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើការចេញមុខមកកាន់តុលាការដំបូង ថែមទាំងបានប្រកាសក្ស័យធន និង សារភាពមុខមហាជនថាខ្លួនបានជំពាក់លុយគេជាង ៥០ ម៉ឺនដុល្លារ ពោលគឺ ៥៧២ ០០០ ដុល្លារឯណោះ ដោយអ្នកនាងចាប់ផ្តើមខ្ចីគេតាំងពីដើមឆ្នាំ ២០១៩ ពីម្ចាស់ម្នាក់ យកសងម្ចាស់ម្នាក់ទៀតជាបន្តបន្ទាប់ រហូតដល់ពេលនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដំណឹងនេះ បានធ្វើឲ្យមហាជនជាច្រើននៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើល និងមានចិត្តអាណិតអាសូរដល់អ្នកនាង ខ្ញុង ជាខ្លាំង។ ក្រោយពីជិវិតស្ទើរធ្លាក់ដល់ចំណុចសូន្យ ដោយសារតែបំណុល ពេលនេះតារាកំប្លែងអ្នកនាង ខ្ញុង និងស្វាមី កំពុងតែរើបម្រាស់ដើម្បីឲ្យជីវិតមានពន្លឺឡើងវិញ ដោយការខិតខំតស៊ូធ្វើការរកលុយដើម្បីដោះបំណុលគេ ស៊ូលក់ទ្រព្យសម្បតិ្តទាំងអស់របស់ខ្លួន ទាំងផ្ទះ ឡាន និង របស់របរមានតម្លៃផ្សេងៗក្នុងផ្ទះខ្ទេចគ្មានសល់ ដើម្បីធ្វើជាដើមទុនរកស៊ីលក់ប្រហុកផ្អក់ដោះបំណុលគេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២១ នេះ ខណៈខ្លួនកំពុងតែបញ្ចេញទាំងកម្លាំងកាយកម្លាំងចិត្ត លែងខ្វល់ពីការតុបតែងខ្លួនដោយប្រឹងប្រែងខិតខំតែរកលុយចេញពីញើសឈាមរបស់ខ្លួន ដើម្បីដោះបំណុលនោះ តារាកំប្លែងស្រីរូបនេះ ក៏បានទម្លាយសារមួយនៅលើបណ្តាញសង្គម ហាក់ចង់ប្រាប់ដល់មហាជនថាបើទោះបីរូបនាងពេលនេះ បាក់សម្រស់ ប៉ុន្តែនាងនឹងមិនធ្វើឲ្យខ្លួនបាក់ទឹកចិត្តឡើយ និងរឹងមាំតស៊ូក្នុងជីវិតដ៏លំបាក់មួយនេះបន្តទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងសារនោះ អ្នកនាង ខ្ញុង បានរៀបរាប់យ៉ាងដូច្នេះថា៖ “បាក់រូបបាក់ឆោម អាចកែបាននៅថ្ងៃក្រោយ តែខ្ញុំមិនអោយជំងឺបាក់ទឹកចិត្ត កើតឡើងចំពោះខ្លួនអែងបានឡើយ អរគុណបងប្អូនដែលតែងតែផ្ដល់កម្លាំងចិត្ត ខ្ញុំរឹតតែរឹងមាំនឹងតស៊ូបន្ត”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះភ្លាម បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិសេសអ្នកស្រលាញ់តាមដាន តារាកំប្លែងស្រីរូបនេះ និងគ្រួសារបាននាំគ្នាបន្តធ្វើការលើកទឹកចិត្តដល់រូបនាងគ្រប់ៗគ្នាផងដែរ៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ស្ងាត់ៗ ស្រាប់តែ តន់ ចន្ទសីម៉ា បានទម្លាយរូបភាព ៣សន្លឹក ខ្លួនកាលពីមុន និងពេលឥឡូវ ព្រមទាំងបានភ្ជាប់សារមួយទៀតថា….

ភ្នំពេញ៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់តារាចម្រៀងស្រីដ៏ល្បីឈ្មោះ កញ្ញា តន់ ច័ន្ទសីម៉ា នោះ កាលនោះគេចាំបានថាបទចម្រៀងដែលផ្ទុះការគាំទ្រជាច្រើន គឺបទ «ឡានសឺរ៉ែន» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ មុននឹងក្លាយជាតារាចម្រៀងស្រីល្បីឈ្មោះល្បាញ និងទទួលបានការគាំទ្រពីសំណាក់ស្រទាប់យុវវ័យ ព្រមទាំងទទួលបានការជោកជ័យជាខ្លាំង តាមរយៈបទចម្រៀងជាច្រើនមកទល់នឹងសព្វថ្ងៃនេះ តារាចម្រៀងស្រី ដែលមានដើមកំណើតមកពីខេត្តតាកែវរូបនេះ ក៏បានបង្ហាញពីភាពតស៊ូ និងរឿងរ៉ាវជីវិតផ្ទាល់ខ្លួនខ្លះៗ ដោយកាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា តន់ ច័ន្ទសីម៉ា បានបង្ហោះសារមួយឃ្លានៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ពេលខ្ញុំឃើញរូបខ្លួនឯង មានអារម្មណ៍ថាខ្ញុំដើរបានឆ្ងាយដែរហើយ ខ្ញុំអាចញញឹមមុខកាមេរ៉ាបាន គឺដើម្បីបំពេញក្ដីសុបិន ស្វែងរកអនាគតសមរម្យមួយ មិនចង់ចាញ់ឈ្នះអ្នកណាម្នាក់ទេ គឺចង់យកឈ្នះខ្លួនឯង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះខ្ញុំធ្លាប់បរាជ័យ តែខ្ញុំមិនចុះចាញ់នឹងជីវិតខ្លួនឯងទេ នៅពេលដែលរាងកាយខ្ញុំផ្ដល់អារម្មណ៍មកខ្ញុំថាហត់ណាស់ហើយ តែខ្ញុំតែងតែឆ្លើយប្រាប់ខ្លួនឯងថា មិនទាន់ដល់គោលដៅមិនអាចសំរាកបានទេ។ តើបងប្អូនណាខ្លះដែរហត់ហើយ មិនហ៊ានសម្រាកបាន?” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំលឹងផងដែរថា កញ្ញា តន់ ច័ន្ទសីម៉ា ធ្លាប់បានចូលរួមប្រឡងចម្រៀងដោយបានផ្តើមចេញពីកាចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនានា មានដូចជាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកប្រចាំប្រទេសកម្ពុជា The Voice Cambodia ជាដើម។ បន្ថែមទៀតនោះ ដោយសារតែអំណោយផលសម្លេងពីធម្មជាតិ និងសមត្ថភាពផងនោះ តារាស្រីរូបនេះក៏ធ្លាប់ទទួលបានជ័យលាភីផ្នែកស្មូត្រកំណាព្យប្រចាំខេត្តតាកែវថែមទៀតផង៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ឡើងច្បាស់ៗ! អត់ទុកយូរឡើយ រាល់អ្វីដែលហ្វេនៗឆ្ងល់ ទីបំផុត នាយចឺម បានទម្លាយមូលហេតុ ដែលធ្វើឲ្យខ្លួនបានស្គាល់ តារាស្រី សេង សុខឃីម ហើយ ដោយសារតែ….(មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថាប្រិមិត្តបានដឹងច្បាស់ហើយថា កាលពីពេលថ្មីៗមកនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលគេបានឃើញ នាយចឺម បានសាងស្នេហាសារជាថ្មី ជាមួយនារីដ៏ស្រស់ស្អាតម្នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែច្បាស់ជាងនេះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញនារីដ៏ស្រស់ស្អាតម្នាក់ ដែលមានឈ្មោះថា សេង សុខឃីម ជាមេម៉ាយកូនមួយ បានបង្ហោះរូបភាពស្និតស្នាលមួយសន្លឹក ជាមួយតារាចម្រៀង នាយចឺម ព្រមទាំងបានភ្ជាប់សារដ៏ផ្អែមហ្ហែមមួយទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “អូនមិនខ្លាចនិងនៅពីក្រោយបងឈរមើលភាពជោគជ័យរបស់បងឡើយ អ្វីដែរអូនខ្លាចគឺពេលបងជោគជ័យអ្នកនៅពីក្រោយបងមិនមែនអូន” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះភ្លាម បានធ្វើឲ្យ នាយចឺម នៅមិនសុខឡើយ ក៏បានស៊ែរផុសនេះឡើង ព្រមទាំងបានទម្លាយអារម្មណ៍ របស់ខ្លួនចេញមកបែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “មានមនុស្សស្រីជាច្រើនដែលចូលក្នុងជីវិតបង ដែលឃើញតែផលប្រយោជន៍ តែអូនគឺខុសគ្នា មិនអាចប្រៀបធៀបគ្នាបាន អូនជាមនុស្សស្រីតែម្នាក់ដែលធ្វើឲ្យបងព្រមឈប់ត្រឹមអូន អូនជាមនុស្សស្រីដែលនៅពីក្រោយបងគ្រប់ពេល សុំអូនកុំខ្វល់ពីសំដីអ្នកដទៃ សុំត្រឹមអូនជឿជាក់បង អូនជាគ្រប់យ៉ាងរបស់បងធ្វើគ្រប់យ៉ាងគឺដើម្បីអូន រឿងអ្វីក៏ដោយមុននិងក្រោយគេគង់តែដឹងការពិត…” ។ យ៉ាងណាមិញ មហាជនជាច្រើន និងអ្នកគាំទ្រពិតជាចង់ដឹងណាស់ថា នាយចឺម បានស្គាល់ សេង សុខឃីម តាមរយៈណា។ ស្រាប់តែនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២១ នេះ នាយចឺម បានទម្លាយប្រាប់ហើយ ដោយបានបង្ហោះវីដេអូចម្រៀងមួយបទដែលមានចំណងជើងថា៖ “ថ្លៃទឹកដោះ” ក្នុងនោះ នាយចឺម ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “អរគុណបទចម្រៀងមួយនេះ ដែលនាំបងឲ្យស្គាល់អូន” ។ ទន្ទឹមនឹងនេះផងដែរ ក៏មានហ្វេនៗ ដែលជាអ្នកគាំទ្រ នាយចឺម បាននាំគ្នាចូលទៅខំមិន ឡើងព្រោងព្រាតថា៖ “ជូនពរបងប្អូនមានសុភមង្គល់ក្នុងជីវិតែ, អេមមែនទែនអាប្អូនជើម, ជូនពរឱ្យសមតាមបំណងណា idol, ឃើញគេភ្លាមស្រឡាញ់ភ្លេតម៉ងidol, ស្អាតទាំងពីរ, ជូនពរអោយស្រលាញ់គ្មារហូត, ស្រលាញ់បទនឹងណាស់ idol” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

អានបន្ត

ក្រោយបាត់មុខពីសិល្បៈជិត ២០ ឆ្នាំ តាមពិតតារាសម្តែងជើងចាស់លោក នួន សុផល កំពុងសាងជីវិតនៅក្រៅស្រុកយ៉ាងមានក្តីសុខ…

បើរំលឹករឿង «អង្គលីមាល៍» និង «ស្តេចដំរីស» ជឿជាក់ថាពុកម៉ែបងប្អូនមិនតិចនាក់នោះទេដែលនៅចាំលោក នួន សុផល នោះ។ ដោយតារាសម្តែងជើងចាស់រូបនេះ ធ្លាប់បានចូលរួមសម្តែងក្នុងខ្សែភាពយន្តបុរាណល្បីៗជាច្រើនហើយរឿងដែលរូបលោកសម្តែងសុទ្ធសឹងតែ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត តារាប្រុសសម្បុរស្រអែមរូបនេះ ចាប់ផ្តើមចូលសិល្បៈតាំងពីទសវត្សរ៍ ៩០-២០០០ ហើយរូបលោកក៏បានលាឈប់ពីការសម្តែង នៅក្នុងឆ្នាំ ២០០៤ មកទប់សព្វថ្ងៃនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីរូបលោកលាឈប់ពីការងារសិល្បៈរបស់ខ្លួន លោកក៏បានចាកចេញពីមាតុប្រទេស ដើម្បីទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក និងបានរៀបការ កសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល។ ប៉ុន្តែគេបានសង្កេតឃើញនៅលើគណនីដែលលោក នួន សុផល តែងតែបង្ហោះ បានត្រឹមផុសរូបជាមួយកូនស្រីបណ្តូលចិត្តតែមួយ បង្ហាញពីសកម្មភាពយ៉ាងស្និទ្ធស្នាលស្ទើរគ្រប់ពេលតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង រាល់រូបភាពដែលលោក នួន សុផល បានបង្ហោះតែងតែបញ្ចេញនូវស្នាមញញឹមយ៉ាងរីករាយខ្លាំង ខណៈរស់នៅលើទឹកដីសហរដ្ឋអាមេរិកមានក្តីសុខយ៉ាងដូច្នេះ។ តួយ៉ាង បើងាកទៅមើលមុខមាត់ របស់អតីតតារាសម្តែងប្រុសរូបនេះ នៅតែមានភាពស្រស់សង្ហាដដែល គ្មានប្រែប្រួលអីបន្តិចសោះឡើយ បើធៀបនឹងកាលពីមុន គ្រាន់តែពេលនេះ លោក មានសាច់ឈាមជាងមុខតែប៉ុណ្ណោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អីយ៉ា កៀកថ្ងៃចូលរោងការ ស្រាប់តែ អនាគតភរិយា Admin ពូចក់ បានទម្លាយរឿងមួយនេះចេញមកប្រាប់ ដែលហ្វេនៗពិតជាចង់ដឹង ដោយបាននិយាយប្រាប់យ៉ាងច្បាស់ៗថា…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនដែលនិយមតាមដានវិស័យកីឡាបាល់ទាត់ ពិតជាស្គាល់ច្បាស់ហើយ Admin ជីងចក់ នោះ ដែលមានឈ្មោះពិតថា ជឿន ប៊ុនចក់ ដែលជាអ្នកអត្ថាធិប្បាយការប្រកួតបាល់ទាត់ ដ៏ល្បីឈ្មោះម្នាក់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ Admin ជីងចក់ ក៏មានទំនាក់ទំនងជាមួយ នារីស្រស់ស្អាតម្នាក់ឈ្មោះថា ផល្លា ហើយនឹងត្រៀមចូលរោងការនាពេលខាងមុខនេះហើយ ពោលគឺ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នាពេលកន្លងផុតថ្មីៗមកនេះ ស្រាប់តែហ្វេនៗសួរនាំ អនាគតភរិយា Admin ជីងចក់ ថា៖ “ហេតុអ្វីបានជាពូចក់ញ៉ែអ្នកមីងបាន? អ្នកមីងជួយបង្ហាញពីតិចនិចញ៉ែរបស់ពូតិចមកមីង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយអត់ទុកយូរ គ្រាន់តែអានសំនួនេះចប់ភ្លាម ស្រាប់អ្នកនាង ផល្លា សើច ព្រមទាំងបានប្រាប់យ៉ាងច្បាស់ៗថា៖ “មីងប្រាប់ពីដំបូងឡើយ គាត់តាម Crush មីង តាំងពី 2014 ហើយតាម Crush ហ្នឹងអត់ដែលជួបគ្នានៅខាងក្រៅទេ គាត់តាម Crush តាមហ្វេសប៊ុកចឹងណា ហើយបន្ទាប់មក ពូ ក៏គាត់ព្យាយាម add ហ្វេសប៊ុកមីង តែមីងមិនដែល Confirm ទេ ហើយពូហ្នឹង ក៏គាត់ចរិកប្រុសស្អាតដែរ កាលណាដែលគាត់ add មកយើងហើយគាត់ព្យាយាមមើលមកយើង ថា Confirm អត់? អត់ឃើញយើង Confirm គាត់ក៏ Cancel អា Request ហ្នឹងវិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែពេលវេលាមួយមកដល់ មីងក៏បានឆ្លើយឆាតគាត់ តែអត់ទាន់ទទួលបាន Friend ទេ គាត់សួរពីបញ្ហាអាខោន Tik Tok របស់មីង ហើយគាត់សួរមកដូចគាត់ស្គាល់យើង ១០…

អានបន្ត

អីយ៉ា ចំថ្ងៃខួបកំណើតកូនប្រុស លោក យ៉ែម សំអូន ពោលពាក្យទូន្មានយ៉ាងមានន័យឲ្យកូនប្រើជីវិតជាមនុស្សគំរូរបស់សង្គម

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តជាច្រើនពិតជាបានស្គាល់តារាចម្រៀងរៀមច្បងលោក យ៉ែម សំអូន ប្រាកដជាធ្លាប់បានដឹងមកហើយពីជីវិតអាពាហ៍ពិពាហ៍របស់លោក និងអតីតភរិយាអ្នកនាង យ៉ាន លីនដា ដោយមុនឹងលែងលះ តារាប្រុសស្រី ២ដួងនេះ បានទទួលចំណងស្នេហ៍កូនស្រីមួយរូប។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែយ៉ាងណាមិញ កាលពីពេលថ្មីៗមកនេះ លោក ក៏បានបង្ហាញមុខមាត់កូនប្រុសជាទីស្រលាញ់ម្នាក់ទៀត ដោយរូបលោកមិនបានបញ្ជាក់ថាជាកូនប្រុសបង្កើតឬយ៉ាងណានោះទេ គ្រាន់តែតែងឃើញលោកបំពេញតួនាទីជាឪពុកដ៏ល្អ បង្ហាញភាពស្និទ្ធស្នាលយក់ចិត្តទុកដាក់ និងបង្ហាត់បង្រៀនទូន្មានព្រានប្រដៅកូនប្រុស ព្រមទាំងទិញកាដូសម្រាប់កូនប្រុសរូបនោះក្នុងថ្ងៃពិសេសផ្សេងៗផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២១ នេះ ជាថ្ងៃខួបកំណើតរបស់កូនប្រុសជាទីស្រលាញ់ របស់តារាចម្រៀងប្រុសរូបនេះ ក៏មិនភ្លេចរៀបចំពិធីអបអរខួបកំណើត និងឲ្យកាដូមានតម្លៃផ្សេងៗសម្រាប់កូនប្រុស ជាពិសេសនោះលោក បានធ្វើការបង្ហោះសារជូនពរជាមួយពាក្យពេចន៍ព្រានប្រដៅកូនប្រុសយ៉ាងពោរពេញដោយអត្ថន័យ ដែលទូន្មានឲ្យកូនក្លាយជាមនុស្សប្រុសម្នាក់ដល្អប្រពៃ មានជីវិតមួយប្រកបដោយសេចក្តីថ្លៃថ្នូរ ដោយពិតជាសក្កិសមជាឪពុកដ៏គំរូម្នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ លោក យ៉ែម សំអូន បានបង្ហោះរូបភាពភ្ជាប់ជាមួយសាររៀបរាប់យ៉ាងដូច្នេះថា៖ “Happy birthday Dara Entertainment little Boss រីករាយថ្ងៃកំណើតកូនប្រុសមាសឪពុក 31/10/2021សុំអោយកូនចំរើនវយ័ឡើង ប្រកបដោយគុណធម៍ គុណសម្បត្តិ ចរិយាសម្បត្តិ និងសេចក្ដីថ្លៃថ្នូ ជាមួយនិងសមត្ថភាពខ្ពស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមនុស្សប្រុស ទ្រូងប្រាំហត្ត គឺជាមនុស្សដែលមានទុំនោលខុសត្រូវខ្ពស់ និយាយតិច តែធ្វើអោយបានច្រើន ព្រោះមានពេលវេលាវាជាអ្នកបង្ហាញនូវភាពខ្លាំងលាក់មុខរបស់កូន ចូលកូនដើអោយមានបី ស្រដីអោយមានបួន ជាមនុស្សគំរូរបស់សង្គម កុំសាងភាពល្បីដើម្បីបំពុលសង្គម ទូកទៅ កំពុងនៅ ពេលវេលាតែងតែដើទៅមុខមិន អាចឈប់ឡើយ ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស មិនដើទៅណាចោលរាងកាយ និងពូជពង្យវង្យត្រកូលរបស់យើងឡើយ ក្នុងថ្ងៃកំណើតកូន ប៉ាប៉ាសុំជូនពរកូន សុំអោយកូនមានសំណាងល្អ និងមានជោគជយ័ពេញមួយជីវិតណាកូន Na Samonn Chulsa”។ ទន្ទឹមនឹងនេះផងដែរ ក៏មានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាសម្តែងនូវការស្ងើចសរសើរចំពោះទឹកចិត្តជាលោកឪពុកដ៏ល្អ របស់តារាចម្រៀងប្រុសរូបនេះ ចំពោះកូនៗគ្រប់គ្នា និងមានពាក្យពេចន៍អបអរជូនពរថ្ងៃកំណើតកូនប្រុសរបស់លោកផងដែរ៕

អានបន្ត

ទីបំផុត អ្នកនាង ម៉ៅ ស៊ីណាត បានទម្លាយមូលហេតុវេចខោអាវដាក់ឡានលក់តាមផ្លូវហើយ ក្រោយពីបាត់មុខពីសិល្បៈអស់មួយរយៈពេលធំ…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តមិនតិចនាក់នោះទេ ដែលបានស្គាល់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ម៉ៅ ស៊ីណាត ក្រោយពីបាត់មុខលើវិថីសិល្បៈមួយរយៈពេលធំ កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រស្រឡាំងកាំងអស់ ដែលធ្លាប់តែឃើញ តារាចម្រៀងល្បីឈ្មោះរូបនេះ រស់នៅក្នុងជីវិតហាយសូរ តុបតែងខ្លួនស្អាតៗនៅលើឆាក តែបែរជាពេលនេះ ស៊ូបើកឡានលក់សម្លៀកបំពាក់តាមដងផ្លូវទៅវិញ ខណៈពេលដែលធ្លាក់ខ្លួនអស់ទ្រព្យចាប់តាំងពីចែកផ្លូវជាមួយនឹងស្វាមី និងត្រូវចិញ្ចឹមកូន ២នាក់តែម្នាក់ឯង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញតារាចម្រៀងស្រីរូបនេះ បានចូលរួមក្នុងកម្មវិធីកិច្ចសម្ភាសន៍ 3FUN ដែលអ្នកនាងបាននិយាយរៀបរាប់ពីជីវិតឯកជនរបស់អ្នកនាងខ្លះៗ ព្រមទាំងរៀបរាប់ទាក់ទងនឹងឈានជើងចូលសិល្បៈវិញ ក្រោយពីឃ្លាតឆ្ងាយសិល្បៈជាងមួយឆ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងកិច្ចសម្ភាសន៍នេះ អ្នកនាង ម៉ៅ ស៊ីណាត ក៏បានធ្វើការទម្លាយពីមូលហេតុ ដែលមួយរយៈក្រោយនេះ អ្នកនាងស៊ូលក់សម្លៀកបំពាក់តាមដងផ្លូវ ឆ្លើយតបទៅកាន់មហាជនដែលកំពុងតែមានចម្ងល់ទាក់ទិននឹងឿងនេះឲ្យបានដឹងថា ក៏ព្រោះតែ អ្នកនាង តស៊ូរកស៊ីដើម្បីកូនៗរបស់អ្នកនាង លះបង់មិនខ្វល់ពីមុខមាត់ ដើម្បីតែអនាគតកូន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នៅក្នុងវីដេអូកិច្ចសម្ភាសន៍មួយនេះ អ្នកនាងបាននិយាយរៀបរាប់ឲ្យដឹងដែរថា៖ “កុំថាតែខ្ញុំលក់ឥវ៉ាន់តាមផ្លូវ ទោះបីខ្ញុំត្រូវធ្វើឆ្កែឆ្មាដើម្បីកូនខ្ញុំ ក៏ខ្ញុំសុខចិត្ត ពីព្រោះមានតែមនុស្សដែលមានកូនទេ បានយល់ពីអារម្មណ៍ថាលះបង់ ហើយអារម្មណ៍លះបង់ គឺធ្វើជាតួនាទីម្ដាយពិតប្រាកដលះបង់គ្រប់កាលៈទេសៈ ដើម្បីជីវិតកូន រឿងមុខមាត់គឺទុកមួយឡែក តែអ្វីដែលសំខាន់អនាគតកូន ជីវិតរបស់កូន ជារឿងសំខាន់ដែលមិនអាចយកអ្វីមកប្រៀបបាន”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាងបានបន្តនិយាយប្រាប់ទៀតថា៖ “ញុំជូតទឹកភ្នែក ស្រែកយំខ្លាំង ពេលដែលខ្ញុំធ្លាប់នៅផ្ទះរាប់លាន ខ្ញុំធ្លាប់មានលុយ ខ្ញុំធ្លាប់មានអ្នកបម្រើ ខ្ញុំធ្លាប់មានឡានទំនើប តែខ្ញុំបែរទៅជាលីខោអាវ សែងខោអាវពីលើកាំជណ្ដើរទម្លាក់មកក្រោម យកលក់ទៅតាមថ្នល់ ដោយខ្ញុំអត់បានគិតអ្វីទាំងអស់ គឺអ្វីដែលសំខាន់ គឺកូនខ្ញុំហៅខ្ញុំ ពាក្យថាម៉ាក់ ម្ដាយគ្រប់រូបបើឱ្យគាត់ពិតជាយកបេះដូង និងជីវិតដើម្បីកូនមែន គាត់នឹងយល់អ្វីដែលខ្ញុំកំពុងតែនិយាយ គាត់អាចលះបង់គ្រប់កាលៈទេសៈមិនថាជីវិត កុំថាមួយជាតិ ទោះដប់ជាតិក៏យើងអាចលះបង់ដើម្បីកូនបានដែរ ខ្ញុំពិតជាស្រឡាញ់កូនខ្ញុំខ្លាំងណាស់”៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

អានបន្ត

នៅចាំក្មេងស្រីម្នាក់នេះបានទេ? បាត់មុខមួយរយៈ ពេលនេះសម្រស់ យ៉ង់ ស្រីនីត កាន់តែ Update

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តជាច្រើនពិតជានៅចាំបាន ក្មេងស្រីម្នាក់ឈ្មោះថា យ៉ង ស្រីនីត ដែលរស់នៅឯខេត្តមណ្ឌលគិរី ដែលល្បីកាលពីជាងកន្លះឆ្នាំមុន ដោយក្មេងស្រីម្នាក់នេះមានសម្រស់ស្អាតបែបធម្មជាតិ។ ហើយកាលនោះក្រោយឃើញនាងហើយ ធ្វើឲ្យគ្រប់គ្នាមានចិត្តអាណិតស្រលាញ់នាងស្ទើរច្រើន ព្រោះជាក្មេងស្រីដែលមានឆន្ទៈ មានក្តីស្រមៃ និងចេះតស៊ូក្នុងគ្រួសារក្រីក្រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ដោយសារតែមនុស្សមួយចំនួន មើលឃើញភាពស្រស់ស្អាតរបស់នាង ទើបមានបណ្តាក្រុមហ៊ុន និងអ្នកមានចិត្តសប្បុរសធម៌ជាច្រើនបានជួយឧបត្ថម្ភ និងហៅនាងថតផ្សាយពាណិជ្ជកម្មជាហូរហែ ពិសេសនោះក៏មាន ឧកញ៉ា ស្រី ចាន់ថន ទទួលចិញ្ចឹមជាកូនធម៌ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ ក្រោយមានអ្នកជួយទំនុកបម្រុងលើការរស់នៅរបស់នាង ខណៈបច្ចុប្បន្ននេះ យ៉ង់ ស្រីនីត ក៏កាន់តែវិវត្តន៍ខ្លួនបានល្អ ស្រស់ស្អាតជាងមុន ប្តូរទាំងការតុបតែងខ្លួន ប្តូរទាំងសាច់ឈាមប្រែជាស្រស់ថ្លា ពោលគឺអាចនិយាយបានថាពេលនេះជីវិតរបស់នាងស្ទើរតែផ្លាស់ប្តូរគ្រប់យ៉ាងទាំងស្រុងតែម្តង ចាប់តាំងពីបានមានឈ្មោះល្បីក្នុងបណ្តាញសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ផងដែរថា សព្វថ្ងៃក្មេងស្រីរូបនេះ កំពុងចំណាយពេលរៀនសូត្រ និងកំពុងធ្វើជាអ្នកឆុងកាហ្វេ នៅក្នុងហាងកាហ្វេនៃសួនកម្សាន្តមួយកន្លែង ដើម្បីជួយរកប្រាក់ទៅជួយផ្គត់ផ្គង់គ្រួសារនៅឯស្រុកកំណើតផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ខំតែភ័យ ពេលឃើញលោកជំទាវ ផាន់ ម៉ូនីកា បង្ហាញរបស់នេះចេញមក តែតាមការពិតជាដំណឹងល្អសោះ…

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនពិតជានៅចាំបានអតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ផាន់ ម៉ូនី កន្លងមកត្រូវបានមហាជនកោតសរសើរពីភ័ព្វព្រេងសំណាងរបស់លោកជំទាវយ៉ាងខ្លាំង ដែលមានវាសនាខ្ពស់បានឡើងធ្វើជាជំទាវទាំងវ័យក្មេង ហើយថែមទាំងរស់នៅសាងជីវិតគ្រួសារយ៉ងមានសុភមង្គលជាមួយស្វាមី និងកូនៗសំណព្វចិត្តទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ខណៈក្នុងរង្វង់គ្រួសារបរិបូដោយក្តីសុខ ស្រាប់តែនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២១ នេះ លោកជំទាវ ផាន់ ម៉ូនីកា បានទម្លាយដំណឹងដ៏រីករាយមួយតៀត នោះគឺលោកជំទាវកំពុងពពោះសមាជិកថ្មី នៅក្នុងផ្ទៃម្នាក់ទៀតហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ លោកជំទាវ ផាន់ ម៉ូនីកា ក៏បានរៀបរាប់ទាំងក្តីរំភើបនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “ខ្ញុំបានធ្វើការតេសរួចរាល់ហើយ. ហើយក៏ត្រៀមខ្លួនរួចជាស្រេចផងដែរសូមបងប្អូនធ្វើការថែរក្សាសុខភាពឲ្យបានល្អនៅក្នុងរដូវកាលនេះ. សូមកុំSweet ជាមួយប្ដីច្រើនពេកប្រយ័ត្នដូចខ្ញុំ បញ្ជាក់: មិនមែនកើត កូវិតទេ គឺមានបេបី”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការបង្ហាញលទ្ធផលតេស្តរបស់លោកជំទាវ ផាន់ ម៉ូនីកា បានធ្វើឲ្យមហាជនជាច្រើនប្រហោងពោះអស់ តែបើអាន Caption លោកជំទាវហើយ មហាជនជាច្រើនក៏បានធូរចិត្តហើយនាំគ្នាអបអរលោកជំទាវយ៉ាងច្រើនផុសផល៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អស់ទាស់! ២ ឈុតរបស់កញ្ញា រឿន ណាត បង្ហាញខ្លួនក្នុងកម្មវិធីប្រកួតសម្រស់ MUC 2021 លេខធ្លោស្រស់ស្អាតទាក់ភ្នែកទស្សនិកជនអស់ស្ទះ…

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា ពីទេពកោសល្យដ៏ប៉ិនប្រសប់របស់កញ្ញា រឿន ណាត នោះ ដោយតារាស្រីរូបនេះ ធ្លាប់ទទួលបានជ័យលាភីគ្រងម្កុដ Miss Universe Cambodia 2018 ហើយកញ្ញាថែមទាំងបានតំណាងឲ្យកម្ពុជាទៅប្រកួតសម្រស់ជាមួយបវរកញ្ញាផ្សេងទៀតដលមកពីបណ្តាលប្រទេសនានាដល់ឆាកអន្តរជាតិទៀតផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចនិយាយបានថា កញ្ញា រឿន ណាត គឺជារៀមច្បងដែពោរពេញដោយបទពិសោធមួយរូបនៅក្នុងវិស័យបវរកញ្ញា ជាក់ស្តែងនៅក្នុងកម្មវិធីប្រកួតសម្រស់បវរកញ្ញាចក្រវាលដ៏ធំប្រចាំឆ្នាំ Miss universe Cambodia 2021 ដែលទើបតែបញ្ចប់កាលពីរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញកញ្ញា រឿន ណាត ក៏បានបង្ហាញខ្លួនធ្វើជាគណៈកម្មការផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងឱកាសបង្ហាញវត្តមានធ្វើជាគណៈកម្មការក្នុងកម្មវិធីដ៏ធំខាងលើ រឿន ណាត បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតទាក់ទាញខ្លាំងណាស់ បានធ្វើឲ្យទស្សនិកជនឃើញហើយតាមសម្លឹងភ្លឺកស្មារតី។ មិនថាឈុតទី១ ឬ ឈុតទី ២ ទេ តារាស្រីរូបនេះ សុទ្ធតែរំលេចខ្លួនបានយ៉ាងលេចធ្លោធ្វើឲ្យមហាជនចាប់អារម្មអាណ៍ជាខ្លាំង ព្រមទាំងបាននាំគ្នាកោតសរសើរពីសម្រស់នាងឡើងព្រោងព្រាតថែមទៀត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត