ស្តែងៗពេកហើយ កូនស្រី នាង អ៊ីត ច្រៀងសុខៗស្រាប់តែដួលសន្លប់…(មានវីដេអូ)

ភ្នំពេញ៖ ដូចដែរពុកម៉ែបងប្អូនបានស្គាល់រួចមកហើយ កូនស្រីដ៏មានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យផ្នែកសិល្បៈផងនោះ កាលពីប៉ុន្មានថ្ងៃមុននេះដែរ កូនស្រីរបស់តារាកំប្លែងរូបនេះ បានបង្ហាញខ្លួនលើឆាកតន្រ្តីម្តងទៀត ជាមួយនឹងបទចម្រៀងដែលមានចំណងជើងថា «ជូនអូនទៅម៉ែ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនាពេលថ្មីៗមកនេះ កូនស្រីតារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាង អ៊ីត បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញកូនស្រីរបស់នាង កំពុងតែច្រៀងនៅលើឆាកសុខៗស្រាប់តែនាងដួលសន្លប់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ កូនស្រីតារាកំប្លែងរូបនេះក៏បានធ្វើឲ្យមហាជនអ្នកទស្សនាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយទើបតែបានបើកក្បាលច្រៀងបានប៉ុន្មានឃ្លាសោះ ភ្លាមៗនោះស្រាប់តែនាងបានដួលសន្លប់នៅលើឆាកទាំងមិនដឹងមូលហេតុ ឬមកពីបញ្ហាសុខភាពអ្វីនោះទេ ដែលធ្វើឲ្យមានការភ័យស្លន់ស្លោហើយក៏បានបញ្ឈប់ការច្រៀងនោះភ្លាមៗ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ។

អានបន្ត

ស្ងាត់ដំណឹងពីស្រុកខ្មែរ តែតាមពិត ឌីកាន កុលីន កំពុងសំងំបំពេញតួនាទីសំខាន់មួយ នៅសហរដ្ឋអាមរិក

ហ្វេសប៊ុក៖ កាលពីអំឡុងក្នុងឆ្នាំ ១៩៩០ និង ឆ្នាំ ២០០០ ពុកម៉ែបងប្អូនពិតជាបានស្គាល់ និង ល្បីពីបងប្អូនស្រីត្រកូល ឌីកាន ទាំងពីរនាក់គឺ ឌីកាន កុល្លីន និង ឌីកាន សុភនាថ ដែលអ្នកទាំង ២ គឺជាតារាចម្រៀងយ៉េយ៉េដ៏មានប្រជាប្រិយភាពផងដែរ នៅក្នុងឧស្សហកម្មកម្សាន្តខ្មែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាចម្រៀងជាបងប្អូនស្រីទាំង ២ រូបនេះ បានអង្រួនពិភពសិល្បៈខ្មែរ និង បានសាងភាពល្បីល្បាញខ្លាំងណាស់ កាលពីជំនាន់ឆ្នាំ ១៩៩០ រហូតដល់ខ្ទង់ឆ្នាំ ២០០០ ជាងនោះ មិនថាតែទៅលើទឹកដមសំឡេងប៉ុណ្ណោះទេ សូម្បីតែរូបសម្រស់ និង ការលេងស្ទីលសម្តែងលើកឆាកតន្រ្តីម្តងៗរបស់បងប្អូនស្រីទាំង ២ រូបនេះ ក៏បានឆកយកបេះដូងអ្នកគាំទ្រមិនស្ទើដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះគេចាំបានមិនភ្លេចនោះទេ បងប្អូនស្រីត្រកូល ឌីកាន ត្រូវបានគេស្គាល់ និង ចាប់ផ្តើមល្បីខ្លាំងតាមរយៈបទ «MAKARENA» និង បទ «PARA RA RA BOOM» និង មានបទមួយចំនួនទៀត ដែលបានស្ទួឲ្យកេរ្តិ៍ឈ្មោះតារាចម្រៀងជាបងប្អូននេះ បានល្បីល្បាញខ្លាំងទូទាំងប្រទេសនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈពេលកំពុងល្បីល្បាញខ្លាំង ស្រាប់តែនៅអំឡុងឆ្នាំ ២០០៥ តារាចម្រៀងបងប្អូនត្រកូល ឌីកាន ទាំង ២ បានស្ងាត់ឈឹងពីពិភពសិល្បៈតែម្តង ដោយ អ្នកនាង ឌីកាន កុល្លីន ដែលជាបងស្រីបានលាឈប់សិល្បៈតាំងពីឆ្នាំ ២០១៤ មកម៉្លេះ និង បានចេញទៅរស់នៅសហរដ្ឋអាមេរិកយ៉ាងសុខសាន្ត ហើយចំពោះអ្នកនាង ឌីកាន សុភនាថ ជាប្អូនស្រីគឺកំពុងរស់នៅក្នុងប្រទេសកម្ពុជា ក្រោយរៀបការជាមួយលោក ម៉ម មិថុនា ជាអ្នកនិពន្ធបទភ្លេងនៅក្រុមហ៊ុនហង្សមាសនៅឆ្នាំ ២០០២ និង មានមុខរបរបើកហាងអ៊ុតសក់ និង លក់សម្លៀកបំពាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ…

អានបន្ត

ក្រោយផ្តាចំណងស្នេហ៍ជិត ១០ ឆ្នាំ បានជាង ១ ខែ ស្រាប់តែអតីតភរិយា ស៊ុក សុភា ពានពោលពាក្យមួយម៉ាត់ចុងក្រោយបែបនេះថា…

ហ្វេសប៊ុក៖ បើគិតត្រឹមពេលនេះរយៈពេលជាង ១ ខែមកហើយ ដែលតារាសម្តែងលោក ស៊ុក សុភា បានស្ពាយឈ្មោះជាពោះម៉ាយ ក្រោយភរិយារបស់លោកបានប្រកាសក្តែង នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កន្លងមកនេះ។ ក្នុងការលេងលះនោះដែរ លោក ស៊ុក សុភា ក៏មិនបានបញ្ជាក់អ្វីច្បាស់នោះដែរ ត្រឹមតែភរិយារបស់លោកលើកឡើថា ព្រោះពាក្យថាឆ្អែត និង ហេតុផលមួយចំនួនទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រយៈពេលជាង ១ ខែ ក្រោយការលែងលះរបស់លោក ស៊ុក សុភា និង អតីតភរិយា នៅតែធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកគាំទ្រនៅតែមិនអស់ចិត្ត ក៏ព្រោះតែគូស្វាមីភរិយារបស់តារាសម្តែងរូបនេះ កន្លងមកស្រលាញ់គ្នាខ្លាំងរយៈពេលជិត ១០ ឆ្នាំមកហើយ ព្រមទាំងមានចំណងដៃកូនដល់ទៅ ៥ នាក់ទៀតនោះ។ ទោះបីជាមានមហាជនជាច្រើនសង្ឃឹមថា លោក ស៊ុក សុភា និង អតីតភរិយា និងត្រូវរូវគ្នាវិញ តែដំណឹងល្អនេះហាក់មិនមានដំរួញណាមួយសោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ អតីតភរិយារបស់លោក ស៊ុក សុភា ដែលមានគណនីហ្វេសប៊ុកឈ្មោះថា «Sarina Luky Luy» បានចែករំលែករូបភាព និង សារចាស់របស់ខ្លួនដោយបានភ្ជាប់សារមួយឃ្លាយ៉ាងខ្លីដូច្នេះថា៖ “អស់ពាក្យត្រូវនិយាយ» ដែលជាពាក្យធ្វើឲ្យមហាជនកាន់តែយល់ថា អ្នកនាង និង ស្វាមីពិតជាលែងលះគ្នាដាច់ស្រឡះពិតប្រាកដមែនហើយ។ យ៉ាងណាក៏ដោយ ក៏មហាជនជាច្រើនបានពោលពាក្យយល់ចិត្ត និង យល់ពីការសម្រេចចិត្តរបស់លោក ស៊ុក សុភា និង អតីតភរិយាផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស្រស់ស្អាតខ្លាំងមែន! មើលសឹងតែមិនស្គាល់ ល្អហួស តុបតែងខ្លួនអមដោយមួយឈុតនេះ ស្អាត ដូចគំនូរ ល្អគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ ដូចដែលបងប្អូនបានដឹងច្បាស់ហើយថា កុមារី ល្អហួស កូនស្រីម្នាក់របស់ តារាស្រី ដេន នីក្វាន់ ដែលត្រូវមហាជនសរសើរថា មានសម្រស់ស្រស់ស្អាត ហើយមើលទៅរមទម្យកាត់តាមអ្នកម៉ាក់ជាខ្លាំង បើទោះបីដឹងថា សម្រស់តារាស្រី ដេន នីក្វាន់ ស្អាតព្រោះតែ កែកុនក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនេះទៅទៀត កុមារី រូបនេះមានវ័យត្រឹមតែ ១៣ ឆ្នាំ តែបើក្រឡេងទៅមើលសម្រសវិញ នរណាៗក៏សរសើរដែរ ល្អគយល្អគន់ដូចគំនូរវិចិត្រ គួរឲ្យដោយផ្ចិតផ្ចង់ សមលើសមក្រមសមសួនខ្លាំងណាស់ តេបើសិនជាមនុស្សធំវិញ មហាជណពិតណាស់ ថាស្អាតមកពីការកែសម្ផស្សជាក់ជាមិនខាន តែនេះ កុមារី នៅក្មេងខ្ចី ស្អាតដោយមិនចាំបាច់កែកុន សូម្បីតែបន្តិច ធ្វើដូចម្តេចមិនឲ្យបងប្អូនមហាជន ទប់ការសរសើរមិនដាច់ពីមាត់ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅព្រឹកមិញនេះ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ កុមារី ល្អហួស បានតុបតែងខ្លួនក្នុងឈុតប្រពៃណីបុរាណមួយ ព្រមជាមួយនឹងការប្រើទឹកមុខស្មើទៀតនោះ រូបនាង បែរជា រំលេចសម្រស់ពីធម្មជាតិ បែបនារីខ្មែរ រឹងមាំ ទន់ភ្លន់ ឃើញហើយចង់មើលម្តងទៀត មើលកាន់តែយូរ ឃើញសម្រស់កាន់តែស្អាត មិនគួរឲ្យជឿថា វ័យក្មេងខ្ចីដូច្នេះសោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ធ្វើឲ្យហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក លាន់មាត់គ្នាសរសើរមិនដាច់ពីមាត់ឡើយ រហូតមានអ្នកខ្លះ ចូលទៅខមិន ព្រោងព្រាតថា៖ “ស្រស់ស្អាតខ្លាំងមែន រកអ្វីមកផ្តឹមបានទេ, ពេលស្អាត់ពេកចឹងអីមិនដឹងនិយាយអីអោយត្រូវទេល្អហួសអេីយ, សែនស្រឡាញ់, ស្បែស្អាតអូនល្អហួស, កុលធីតាខ្មែរ ស្រស់ស្អាតទាំងព្រម, ដូចគំនូរ, ស្អាតគ្មានទាស់ម៉ងក្មួយស្រី, ខ្មួយស្រីស្អាតណាស់កូរអោយសាឡាញ”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

បើកបង្ហាញសម្រស់នៅក្រៅ តួអង្គក្រវ៉ាន ក្នុងរឿង «នគរមាស» ស្រស់ស្អាត គួរឲ្យស្រលាញ់ណាស់ កាន់តែពិសេសនោះ ត្រង់ថ្ពាល់ខួចហ្មង…

ភ្នំពេញ៖ ថ្មីៗមកនេះ មហាជនជាច្រើនមានការផ្ទុះចាប់អារម្មណ៍នឹង រឿងភាគបុរាណខ្មែរថ្មីមួយ ដែលកំពុងនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTN ដែលមានចំណងជើងថា «នគរមាស» ដែលកំពុងមានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់បណ្តាមហាជនខ្មែរ ដែលនិយមរឿងភាគបុរាណខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ប្រសិនបើពុកម៉ែបងប្អូនដែលធ្លាប់ បានទស្សនារឿងភាគបុរាណនេះហើយ ប្រាកដចិត្តណាស់ថា ស្គាល់តួអង្គកុមារី «ក្រវ៉ាន់» ឈ្មោះពិតគឺ «រ៉ាស៊ី លីខារីសា» ដែលមានរូបសម្បិត្តស្រស់ស្អាតខ្លាំង ដែលរូបនាងបានប្រាប់ថា រូបនាងបានចូលសិល្បៈតាំងពីអាយុ ៧ ឆ្នាំ មកម្ល៉េះហើយក៏ត្រូវចឹងថា រូបនាងក៏មានបងស្រីម្នាក់ទៀត ក៏ជាតារាសម្តែងវ័យក្មេងដូចខ្លួនដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នាផងដែរនេះ នៅក្រៅឆាកសម្តែង រូបនាងជាក្មេងស្រីគួរឲ្យស្រលាញ់ ហើយថែទាំងក្លាហានផងដែរ ជាពិសេសគឺត្រង់ថ្ពាល់ខួចនេះតែម្តង ដែលធ្វើឲ្យបងប្អូនខ្មែរសរសើរថា កុមារីរូបនេះ ពិតជាមានផ្ទៃមុខស្រស់ប្រិមប្រិយខ្លាំងណាស់ ញញឹមសែនស្រស់ មិនតែប៉ុណ្ណោះរូបនាងក៏ជា ក្មេងស្រីដែលមានពណ៌សម្បុរភ្លឺ ដែលធ្វើឲ្យរូបនាង ក្លាយជាតួអង្គវ័យក្មេងម្នាក់ ដែលគួរឲ្យស្រលាញ់ខ្លាំងណាស់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា ទើបតែភ្ជាប់ពាក្យបានជាង ១ ខែ ស្រាប់តែ វីរៈ និច្ច និង អនាគតស្វាមី ដើរចែកធៀបបាត់…

កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងវ័យក្មេង វីរៈ និច្ច បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រជាច្រើន ហាក់ភ្ញាក់ផ្អើល និង រំភើបចិត្តជួសនាងយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបនាង បានដឹកដៃគូស្នេហ៍ជួបចាស់ទុំតាមប្រពៃណីហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងមួយរយៈចុងក្រោយមកនេះ ចាប់តាំងពីប្រកាស់ដំណឹងភ្ជាប់ពាក្យរួចមក តារាចម្រៀងវ័យក្មេង វីរៈ និច្ច និង គូដណ្តឹងរូបសង្ហារប់សនាង មមាញឹកខ្លាំងក្នុងការថតរូប Pree-Wedding សម្រាប់ត្រៀមខ្លួនធ្វើជាកូនកំលោះ កូនក្រមុំមុនថ្ងៃពិសេសរបស់ពួកគេមកដល់ ដោយតារាចម្រៀងស្រីរូបនេះ បានទម្លាយរូបថតផ្អែមល្ហែមមុនរៀបការជាច្រើនហូរហែតាមរយៈគណនីហ្វេសប៊ុក និនង អ៊ីនស្ត្រាក្រាម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រាន់តែភ្ជាប់ពាក្យមិនយូរប៉ុន្មានផង វីរៈ និច្ច និង អនាគតស្វាមី រើសបានថ្ងៃល្អដើម្បីចាប់ផ្តើមជីវិតគូដើរផ្លូវរួមគ្នាស្រេចទៅហើយ ដោយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់ តារាចម្រៀងស្រីខាងលើនេះ បានបង្ហោះបណ្តើរគ្នាដើរចែកធៀបរៀបការបណ្តើរៗហើយ។ ខណៈកំពុងត្រៀមខ្លួនធ្វើជាកូនក្រមុំដ៏ស្រស់ស្អាត ក្នុងនោះដែរ វីរៈ និច្ច បានលើកឡើងជាមួយអារម្មណ៍រំភើបបែបនេះថា៖ “ម្តងគេម្តងយេីង ឡូវដល់វេនយេីងហេីយ ខិខិខិ ដេីរចែកធៀបបងប្អូន”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អតីតារាសម្តែងភាពយន្ត សុខ ស្រីមុំ ច្រៀងឡើងពិរោះស្រួយស្រឹប និងបង្ហាញសម្រស់ក្នុងវ័យ ៤៨ ឆ្នាំ សម្រស់នៅឡើងខ្ញង់…(មានវីដេអូ)

ហ្វេសប៊ុក៖ ទោះបីជាចាកឆ្ងាយពីសិល្បៈ ក្នុងស្រុកទៅរស់នៅឯសហរដ្ឋអាមេរិក អស់រយៈពេលមិនតិចជាង ២០ ឆ្នាំ ក្តី ប៉ុន្តែអតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ ដែលសម្បូរដោយសមត្ថភាព និង ទេពកោសល្យសម្តែងក្នុងកាយវិការក្រមិចក្រមើម ធ្វើមុខធ្វើមាត់គួរឲ្យក្នាញ់ នៅតែដក់ជាប់នៅក្នុងក្រអៅបេះដូងអ្នកគាំទ្រដូចដើម។ បន្ថែមពីនោះ ទោះបីជាខានបង្ហាញការសម្តែងច្រើនឆ្នាំ តែតារាភាពយន្តជើងចាស់រូបនេះ នៅតែបន្សល់ទុកស្នាដៃសម្តែងក្នុងខ្សែភាពយន្តជាច្រើនដល់ក្មេងៗជំនាន់ក្រោយទៀតផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំឡឹងផងដែរថា តារាសម្តែងស្រីថ្ពាល់ខួចល្បីកាលពីទស្សវត្សវ៍ ៨០-៩០ សុខ ស្រីមុំ បានលាប្រិយមិត្តនិងអ្នកគាំទ្រចេញទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក តាំងពីក្នុងឆ្នាំ ១៩៩៤ ដោយអ្នកនាងបានទម្លាក់ចោលទាំងស្រុងនូវការសម្តែងទាំងអស់នៅប្រទេសកម្ពុជា តែកាលនោះអ្នកនាងនៅតែបន្តជាតារាចម្រៀងនៅឯសហរដ្ឋអាមេរិក រួមនឹងសិល្បៈរួមជំនាន់មួយចំនួនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ បើគិតមកតាំងពីឆ្នាំកំណើត ១៩៧៣ មកដល់ឆ្នាំ ២០២១ នេះ អ្នកនាង សុខ ស្រីមុំ មានអាយុ ៤៨ ឆ្នាំហើយ ប៉ុន្តែរូបសម្រស់របស់អតីតតារាភាពយន្តនៅតែស្រស់ស្អាត និង នៅតែខ្ញង់ដដែល ពោលគឺមិនចាស់តាមវ័យឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នាពេលថ្មីៗមកនេះ អ្នកនាង សុខ ស្រីមុំ ក៏បានបង្ហាញវីដេអូពីជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកនាង អមនឹងការបកស្រាយបទចម្រៀងដោយផ្ទាល់ទៀតនោះ អ្នកនាងក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានលើកឡើថា សុខ ស្រីមុំ មិនត្រឹមតែសម្រស់នៅចាំទេ តែសំឡេងវិញនោហ ក៏នៅតែពិរោះមិនប្រែដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ។

អានបន្ត

តោះមកស្ដាប់ចម្រៀងកុមារី ឡាយ លក្ខិណា កាលពីជាង ២០ ឆ្នាំមុន ស្ដាប់ហើយពិរោះខ្លាំងណាស់…(មានវីដអូ)

ហ្វេសប៊ុក៖ ហ្វេនៗមួយចំនួនពិតជានៅចាំបាន តារាចម្រៀងនិងសម្តែង ឡាយ លក្ខិណា ប្រាកដជាធ្លាប់បានដឹងមកហើយថាតារាស្រីរូបនេះបានចាប់យកអាជីពជាតារាសម្តែងមុននឹងក្លាយទៅជាតារាចម្រៀងអាជីពដ៏មានទេពកោសល្យ។ ដោយសមត្ថភាពក្នុងវិស័ល្បៈរបស់ ឡាយ លក្ខិណា ទើបធ្វើឲ្យបណ្តាលក្រុមហ៊ុន និង ផលិតកម្មខ្មែរនៅក្រៅប្រទេសជាច្រើនបានអញ្ជីញរូបនាងទៅសម្តែង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងបច្ចុប្បន្ន ឡាយ លក្ខិណា ក៏កំពុងតែស្ថិតនៅឯប្រទេសកាណាដា ដោយមានការអញ្ជើញទៅចូលរួម និង ចុះកុងត្រាជាតារាចម្រៀងផ្លូវការរបស់ Sandap Production ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះជាមហាជនធ្លាប់បានឃើញពីការសម្តែង និង ច្រៀង របស់តារាស្រីដ៏មានទេពកោសល្យនេះជាច្រើនមកហើយ ប៉ុន្តែក៏នៅមានអ្នកគាំទ្រតិចណាស់ធ្លាប់បានទស្សនាការសម្តែង និង ច្រៀងរាំ របស់ ឡាយ លក្ខិណា កាលពីកុមារភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញថ្មីៗនេះ តាមផេកហ្វេសប៊ុកផ្លូវការរបស់ «មហោស្រពតន្ត្រី និង ចម្រៀងកុមារ» បានបង្ហើបពីដេអូនៃការសម្តែងរបស់កុមារី ឡាយ លក្ខិណា នូវបទចម្រៀងមានចំណងជើងថា «កុមារស្រឡាញ់សន្តិភាព» ហើយវីដេអូនោះត្រូវបានថតតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីដេអូចម្រៀងនោះ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមមានការចាន់អារម្មណ៍ និង សរសើរយ៉ាងខ្លាំងពីសមត្ថភាពសិល្បៈរបស់ ឡាយ លក្ខិណា កាលពីកុមារ។ លើសពីនោះ មិនត្រឹមតែសំឡេងពីរោះតាំងពីក្មេងនោះទេ តែបើក្រឡេកទៅមើលកាយវិការកុមារី ឡាយ លក្ខិណា ក៏ញាក់ ក្រមិចក្រមើមណាស់ ពិតជាគួរឱ្យស្រឡាញ់។ គួរបន្ថែមថា បើតាមការបង្ហោះលើគណនីហ្វេសប៊ុក ឡាយ លក្ខិណា បានឱ្យដឹងថា បទចម្រៀងក្នុងវីដេអូនោះ ក៏ជាការនិពន្ធដោយលោកឪពុករបស់នាង កាលលោកនៅមានជីវិតផងដែរ៕

អានបន្ត