អីយ៉ា ស្ងាត់ៗ លោក កែវ វាសនា យកប្រពន្ធថតបទចម្រៀងចំរដូវបុណ្យភ្ជុំបិណ្ឌ…(មានវីដេអូ)

ភ្នំពេញ៖ ហ្វេនៗក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានដឹងពីទំនាក់ទំនងប្តីប្រពន្ធតារាចម្រៀងលោក កែវ វាសនា នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយតារាប្រុសរូបនេះ និងភរិយា តែងតែបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នាជរឿយៗផងដែរ។ ជាការពិតណាស់ ទោះបីជាតារាចម្រៀងរូបនេះរៀបការច្រើនឆ្នាំហើយក៏ពិតមែន ព្រមទាំងទទួលបានកូនពីរនាក់រួចផងដែរ ដែលចំណងអាពាហ៍ពិពាហ៍រវាងលោកនិងភរិយាពិតជារឹងមាំគូរឲ្យច្រណែនណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត គេតែងតែឃើញលោក កែវ វាសនា តែងតែផ្តល់ពេលវេលាគ្រប់គ្រាន់នៅជាមួយភរិយានិងកូនប្រុស្រី ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះ នាពេលថ្មីៗមកនេះ ហ្វេនៗក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍លើជីវិតប្តីប្រពន្ធតារារូបនេះគ្រប់ៗគ្នា ខណៈតារាចម្រៀងរូបនេះ និងភរិយាតែងបង្ហោះរូបម្តងៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រប់គ្នាបានដឹងរួចមកហើយថា ភរិយា លោក កែវ វាសនា មិនមែនជាអ្នកសិល្បៈឡើយ តែថ្មីៗមកនេះតារារូបនេះ បាននាំភរិយាខ្លួនចូលថតបទចម្រៀងប្រពៃណីទាក់ទងបុណ្យភ្ជុំបិណ្ឌ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ ទោះបីជាមិនមែនជាអ្នកសិល្បៈអាជីព តែភរិយាតារារូបនេះ បានបង្ហាញឲ្យមហាជនឃើញថា នាងធ្វើបានយ៉ាងល្អមិនចាញ់តារាអាជីពឡើយ។ ដោយបទដែលលោកលើកឡើងធ្វើការបកស្រាយជាប្រភេទចម្រៀងមរតកដើមមានចំណងជើងថា «អូនទៅភ្ជុំវត្តណា» ស្ដាប់ទៅពិតជាពិរោះរណ្តំលង់លក់តាមទឹកដមសំលេងរបស់លោក៕

អានបន្ត

អីយ៉ា តាមពិត តារាចម្រៀង ឱក សុគន្ធកញ្ញា មានវិធីសាស្រ្តមើលថែកូនដ៏ល្អមួយនេះសោះ ទើប ឆលី ធំឡើងឆ្លាតវៃណាស់…(មានវីដេអូ)

បើនិយាយដល់ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ប្រិយមិត្តច្បាស់ជាស្គាល់ហើយថា អ្នកនាងជាតារាស្រីមួយរូប មានសមត្ថភាពច្រៀងបានយ៉ាងពីរោះ គួរឲ្យចង់ស្ដាប់ និងកំពុងមានឥទ្ធិពលខ្លាំងក្នុងស្រទាប់ដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានរៀបការចាប់ដៃគ្នាសាងគ្រួសាររួចមក អ្នកនាងបានទទួលចំណងដៃកូនប្រុសដំបូងដ៏គួរឲ្យក្នាញ់ម្នាក់ឈ្មោះថា អ៊ឺង បញ្ញាបុត្រ ហៅថា ឆលី ដែលពេលនេះ កូនប្រុសរបស់អ្នកនាងកំពុងតែលូតលាស់ធំធាត់ រូបរាងទ្រលុកទ្រលន់ ហើយថែមទាំងមានមុខមាត់កាន់តែស្អាត និង គួរឲ្យស្រលាញ់ណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតមកដល់ថ្ងៃនេះ កូនប្រុសជាទីស្រលាញ់របស់កំពូលតារាចម្រៀងស្រីខាងលើនេះ ទើបតែមានអាយុ ១ ខួបជាងទេ ប៉ុន្តែមានភាពវៃឆ្លាត និង គួរឲ្យស្រលាញ់ខ្លាំង ដែលទទួលបានការសរសើរជាច្រើនពីមហាជនថា អ្នកនាង និង ស្វាមី ស្រលាញ់មើលថែ និង បង្ហាត់បង្រៀនកូនបានយ៉ាងល្អ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្រោយពីទទួលបានការសរសើរ និង សួរនាំជាច្រើននាក់ទាក់ទឹងនរបៀបមើលថែកូនឲ្យបានល្អ អ្នកនាងក៏បានធ្វើការចែករំលែកនូវបទពិសោធខ្លះៗក្នុងវីដេអូ Tik Tok ខ្លីមួយ ទាក់ទងនឹងការមើលថែ និង បង្ហាត់កូន តាមរយៈការឲ្យកូនមើលទូរទស្សន៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងវីដេអូនោះផងដែរ អ្នកនាង បាននិយាយរៀបរាប់យ៉ាងច្បាស់ៗបែបនេះថា៖ “បទពិសោធ គឺឱ្យកូនមើលទូរទស្សន៍ ហើយចំពោះទូរស័ព្ទ ខ្ញុំទើបតែឱ្យមើលអាយុជិតមួយខួបទេ ខ្ញុំឱ្យមើលទូរទស្សន៍ ដោយសារខ្ញុំឱ្យគាត់ស្ដាប់ចម្រៀង relax បន្ទាប់មកយើងចាប់ផ្ដើមឱ្យគាត់មើលតុក្កតាបង្រៀន A, B, C បង្រៀនច្រៀង បង្រៀននិយាយឱ្យស្គាល់របស់របរផ្សេងៗ ប៉ុន្តែរៀងរាល់ពេលមើល យើងអត់ដាក់គាត់ចោល អត់ឱ្យគាត់នៅតែម្នាក់ឯងទេ គឺយើងនៅអង្គុយជាមួយគាត់ និយាយប្រាប់គាត់គ្រប់ជំហានទាំងអស់ និយាយ ឬ ច្រៀងជាមួយគាត់ ប្រាប់គាត់របៀបលាងដៃយ៉ាងម៉េច កក់សក់យ៉ាងម៉េច របៀបងូតទឹកយ៉ាងម៉េច ឱ្យគាត់ស្គាល់ថា នេះជាការងូតទឹក នេះមុនគាត់ចូលគេងថាតើគាត់ត្រូវធ្វើអ្វីខ្លះ គាត់ត្រូវដុសធ្មេញ និយាយទៅ គាត់ស្គាល់ថ្នាំដុសធ្មេញ ប្រដាប់ដុសធ្មេញតាំងពីតូច តាំងពីមិនទាន់ដល់ពេលដុសធ្មេញម៉្លេះ អ៊ីចឹងយើងបង្រៀនឱ្យគាត់ស្គាល់អ្វីទាំងអស់នេះ ដោយសារគាត់មើលទូរទស្សន៍ហើយពេលគាត់មើលទូរទស្សន៍ បងប្អូនកុំដាក់គាត់ចោលតែម្នាក់ឯង…

អានបន្ត

ត្រៀមទឹកភ្នែកទុកយំតាមទៅ! បែកធ្លាយរូបភាពខ្លះៗ នី មុន្នីនាង ថតរឿងថ្មីទៀតហើយ «នាងបដាចរ» ចូលតួកម្សត់ណាស់….

ភ្នំពេញ៖ ហ្វេនៗជាច្រើនមិនតិចនោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាសម្តែងស្រីលំដាប់ជួរមុខ កញ្ញា នី មុន្នីនាថ ចាប់តាំងពីចូលសិល្បៈមក នាងតែងតែត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រ លាន់មាត់សរសើរពីសមត្ថភាពសម្តែងរសប់នាងមិនដែលដាច់ពីមាត់ឡើយ ជាពិសេសនោះនាងក៏ត្រូវបានគេនិយមយៅថា «ជាតារាទឹកភ្នែកផងដែរ» ព្រោះគ្រប់រឿងដែលនាងសម្តែងជាតួកម្សត់ គឺនាងដាក់មនោសញ្ចេតនាបានល្អ ទឹកភ្នែកស្រក់តក់ៗដូចសាច់រឿងពិតយ៉ាងចឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នាពេលថ្មីៗមកនេះរូបភាពជាច្រើនសន្លឹករបស់ នី មុន្នីនាថ ទើបតែត្រូវបានខាងផលិតកម្ម Sastra Film យកមកបង្ហោះ ដើម្បីបង្ហាញឈុតឆាកខ្លះៗ ដែលនាងបានសម្តែងជាតួឯស្រីក្នុងរឿង «នាងបដចារ» ដែលជារឿងព្រេងដ៏កម្សត់របស់ខ្មែរយើ់ង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្នុងរូបភាពនេះផងដែរ គ្រប់ឈុតគ្រប់ឆាកដែល នី មុន្នីនាថ បានសម្តែងយើងឃើញថា តារាស្រីរូបនេះ ពិតជាធ្វើបានល្អខ្លាំងមែនទែន ទោះរឿងមួយនេះនៅមិនទាន់ចេញជាវីដេអូនៅឡើយ ប៉ុន្តែគ្រាន់តែឃើញរូបភាពខ្លះៗដែលខាងផលិតកម្មបានបង្ហោះនៅលើបណ្តាញសង្គមទាំងនោះ មានហ្វេនៗក៏ដូចជាមហាជនទន្ទឹងរង់ចាំទស្សនាការសម្តែងពេញរបស់តារារូបនេះយ៉ាងអន្ទះសាសឹងគ្រប់ៗគ្នាផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពរូបភព៖ Sastra Film

អានបន្ត

គួរឲ្យសរសើរមែន! ប្រើពេលត្រឹម ៣ ឆ្នាំ លក់តែអីវ៉ាន់ធម្មតាៗ តាមអនឡាញ ម៉ែភីម ក្លាយជាសេដ្ឋិនី មានឈ្មោះល្បីរន្ទឺពេញប្រទេស..

បរទេស៖ ប្រិយមិត្តមួយចំនួនពិតជាបានស្គាល់ច្បាស់ហើយ ពីអ្នកលក់អនឡាញល្បីឈ្មោះម្នាក់ប្រចាំប្រទេសថៃ គឺនាង Pimrypie ដែលមានឈ្មោះពិតថា Chitra នាងមានអាយុ ៣០ ឆ្នាំ។ បើយើងក្រឡេងទៅមើលពីជិវិតរបស់នាងមុននឹងឈានជើងក្លាយជាអ្នកលក់អនឡាញល្បីប្រចាំប្រទេសថៃ និង មានជំនួញកាន់ពេញដៃនោះ នាងបានឆ្លងកាត់វីថីជីវិតដ៏លំបាក់ច្រើនរាប់មិនអស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមរយៈសារព័ត៌មានក្នុងស្រុករបស់ថៃកាលពីពេលកន្លងទៅថា នាង Pimrypie ដំបូងឡើយគ្រាន់តែជាកូនអ្នកលក់អីវ៉ាន់ធម្មតាម្នាក់ប៉ុណ្ណោះ តែដោយសារតែភាពឧស្សាហ៍ នាងក៏ចាប់ផ្តើមបង្កើតជំនួញជាអ្នកលក់គ្រឿងសម្អាងតូចមួយដោយខ្លួនឯង។ អំឡុងពេលនោះដែរ ជំនួញតូចរបស់នាងដែលកំពុងតែក្តោបក្តាប់នោះ ហាក់បីដូចជារលូនទៅៗ ក្រោយមកនាងក៏ចាប់ផ្តើមបង្កើតផេកលក់អនឡាញមួយឈ្មោះថា «Pimrypie» លក់គ្រប់យ៉ាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់តាំងពីពេលនោះមក នាងក៏ចាប់ផ្តើមឡាយលក់របស់របរជាច្រើនមុខ គ្រឿងសម្អាង ទឹកម្ទេស នំ និង ផលិតផលជាច្រើនមុខទៀត។ ខណៈពេលឡាយលក់ នាងហាក់បីដូចជាមិនខ្មាសអៀនឡើយមានទាំងការនិយាយបែបកំប្លែង រាំ ច្រៀង រហូតធ្វើឲ្យមហាជនជាច្រើនចូលចិត្តនាង និង តាមដានការឡាយលក់របស់នាងជារឿយៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ការចាប់ផ្តើមពីចំណុចតូចទាំងនេះបានត្រឹមតែរយៈពេល ៣ ឆ្នាំតែប៉ុណ្ណោះ បន្ទាប់មកនាងក៏បានផ្លាស់ប្តូរជីវិតខ្លួនឯងពីការឡាយលក់ម្នាក់ឯង រហូតមានបុគ្គលិកកាន់ខ្លួនឯងជាង ៨០ នាក់ទៀត ក្នុងការពង្រីកជំនួញរបស់នាងឱ្យកាន់តែច្រើនទៅៗនៅក្នុងប្រទេសថៃ ជាបន្តបន្ទាប់នោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត ពេលនេះនាងក៏ជាម្ចាស់ក្រុមហ៊ុននាំចេញទំនិញធំមួយឈ្មោះ Pimry Pie Cosmetics Co ,Ltd ដែរ និង ជាម្ចាស់ហាងសាឡនធំមួយនៅទីក្រុងបាងកក ឈ្មោះ Is Cute Clinic ទៀតផង ។ អ្វីដែលកាន់តែពិសេស និង គួរឱ្យចាប់អារម្មណ៍នោះ នាងក៏ជា YouTuber ដ៏ល្បីឈ្មោះម្នាក់ដែរតាមរយៈការឡាយញុំាអាហារ និង ការ Cover ចម្រៀងផ្ទាល់ខ្លួនរបស់នាងផងដែរ ។ ជុំវិញរឿងរ៉ាវ និង ជីវិតតស៊ូរបស់នាង វាពិតជាធ្វើឱ្យមហាជនឮហើយទ្រាំមិនសរសើរមិនបានពីការខិត្តខំរបស់នាង និង ភាពជោគជ័យរបស់នាង ។ ពេលនេះដែរ…

អានបន្ត

អបអរសាទរផង! អីយ៉ា ស្ងាត់ៗ ចែ ឡេង និងគូស្នេហ៍ ដឹកដៃគ្នាចូលរោងការហើយ ក្រោយទាក់ទងគ្នាជិត ២ឆ្នាំ

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ហើយថា តារាសម្តែងស្រី ចែ ឡេង ដែលសព្វថ្ងៃនេះ កាន់តែទទួលបានការគាំទ្រពីសំណាក់យុវវ័យគ្រប់ស្រទាប់ ជាមួយនឹងស្នដៃនៃការសម្តែបដ៏ប៉ិនប្រសប់របស់នាង ក្នុងភាពយន្តខ្មែរល្បីៗជាច្រើន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនេះទៀត តារាស្រីរូបនេះមិនត្រឹមទទួលបានការចាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំងក្នុងវិស័យសិល្បៈនោះទេថែមទាំងមហាជណអ្នកគាំទ្រមានការចាប់អារម្មណ៍តាមដានខ្លាំងពីជីវិតឯកជនរបស់នាង ពិសេសនោះគឺទំនាក់ទំនងស្នេហារបស់នាងជាមួយនឹងគូស្នេហ៍ ដែលបានបើកចំហជាសាធារណៈជិត ២ ឆ្នាំហើយដោយតែងបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នាលើបណ្តាញសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺជាថ្ងៃកាន់បិណ្ឌទី៤ ហ្វេនៗជាច្រើន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលស្ងាត់ៗស្រាប់តែតារាស្រីរូបស្រស់នេះ បានសម្រេចចិត្តចូលរោងការជាមួយនឹងគូស្នេហ៍ហើយ ក្រោយពីសាងស្នេហ៍ដ៏ស្អិតល្មួតនឹងគ្នាអស់រយៈពេលជិត ២ ឆ្នាំ កន្លងមកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមការបង្ហោះរូបភាព និងសារអបអរសាទរ ព្រមទាំងពាក្យពេចន៍ជូនពរ នៅលើបណ្តាញសង្គមហ្វេសប៊ុក ពីតារាសម្តែងស្រី ភិន សុដាលីស បាននិយាយប្រាប់ថា៖ “អាយដលការប្តីមួយបាត់ ជូនពរសំណាងល្អជោគជ័យគ្រប់ភារកិច្ចណា Je Leng – ឡេង”។ រួមជាមួយគ្នានេះផងដែរ គេក៏បានឃើញថា កម្មពិធីមង្គលរបស់តារាស្រីរូបនេះ និងគូស្នេហ៍បានរៀបចំឡើងជាលក្ខណៈគ្រួសារ ដែលឃើញមានការចូលរួមពីមិត្តភក្តិ និងបងប្អូនសាច់ញាតិប៉ុណ្ណោះដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងបរិបទទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះផងដែរ គេក៏បានឃើញអ្នកគាំទ្រ និង មិត្តរួមសិល្បៈជាច្រើន បានធ្វើការចូលរួមអបអរសាទរចំពោះពិធីមង្គលរបស់នាងគ្រប់ៗគ្នា ព្រមទាំងធ្វើការជូនពរដល់រូបនាង និងគូស្នេហ៍ ទទួលបាននូវគ្រួសារមួយដ៏មានសុភមង្គលផងដែរ៕

អានបន្ត

កូនល្អ! អីយ៉ាចំថ្ងៃកាន់បិណ្ឌទី៤ ទឹម រដ្ឋា បានធ្វើរឿងមួយនេះជូនលោកឪពុក ឃើញស្នាមញញឹមរបស់ឪពុក រដ្ឋា បានទម្លាយពាក្យប៉ុន្មានម៉ាត់នេះថា..

ភ្នំពេញ៖ ដួចដែលប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ហើយថា នូវតារាសម្តែងស្រី និង ជាតារាម៉ូដែលដ៏ស្រស់ស្អាត់ម្នាក់ គឺកញ្ញា ទឹម រដ្ឋា នោះ ដែលនៅតែទទួលបានការគាំទ្រយ៉ាងច្រើនដដែល ពីសំណាក់មហាជន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺជាថ្ងៃកាន់បិណ្ឌទី៤ គេបានឃើញ ទឹម រដ្ឋា បានធ្វើរឿងមួយនេះ ជូនលោកឪពុករបស់ខ្លួន ព្រមទាំងបានពោលពាក្យប៉ុន្មានម៉ាតនេះយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ស្នាមញញឹមដ៏កម្រមានរបស់ប៉ាសង្ហារ Tim Vannaហើយក៏ជាឆ្នាំដំបូងដែលកូនមានឪកាសដឹកដៃគូរជិវិតមកសំពះបាតជើងនឹងជូនផ្លែឈើនឹងបច្ច័យជូនដល់អ្នកមានគុណតាមប្រពៃណីហើយកូនសោកស្ដាយខ្លាំងណាស់ដែលមិនមានវត្តមានម៉ាក់ កូនធ្វើយឺតពេលបន្តិចហើយម៉ាក់អើយ Pan RaNy ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារបញ្ហាកូវីដ19ធ្វើឲយើងទាំងអស់គ្នាមិនមានឱកាសយកចង្ហាន់ទៅវត្តយើងពិតជាសោកស្ដាយណាស់ ប៉ុន្តែយើងក៏នៅមានឱកាសក្នុងការធ្វើបុណ្យជាមួយព្រះរស់នៅក្នុងផ្ទះគឺបានបុណ្យច្រើនដូចគ្នា . ហើយសំណាងណាស់ដែរបានយកចង្ហាន់ទៅប្រគេនព្រះសង្ឈនៅវត្តពេលបណ្ឌ១មួយបាន១វត្តជាមួយគ្រួសារដែរ ជូនបុណ្យផងបងប្អូនទាំងអស់គ្នា. ហាងផែ្លឈេី ស្រីមុំ Sreymom Fruit Shop”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់សរសើរគ្រប់ៗគ្នាមិនដាច់ពីមាត់ឡើយ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ឃើញដូនចាស់ម្នាក់ អាយុ ៨៦ ឆ្នាំ ជិះកង់បណ្តើររុញកង់បណ្តើរដើរលក់នំរស់នៅជួលបន្ទប់គេ អាណិតពេក សួស វីហ្សា និងស្វាមី ធ្វើរឿងមួយនេះជូន….(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺជាថ្ងៃកាន់បិណ្ទទី៣ គេបានឃើញ សួស វីហ្សា និង ស្វាមី បានបង្ហោះវីដេអូ និងរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីសកម្មភាពអ្នកទាំងពីរបានជួបលោកយាយម្នាក់ អាយុ ៨៦ឆ្នាំ ជិះកង់ដើរលក់នំទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃើញហើយអាណិតខ្លោចិត្តខ្លាំងពេគ សួស វីហ្សា បានជូនថវិកា លោកយាយ ចំនួនទឹកប្រាក់ ១០០ ដុល្លារ។ ទទួលបានថិវកាភ្លាមធ្វើឲ្យ លោកយាយ រំភើបចិត្តឡើងស្រក់ទឹកភ្នែក ពេលកំពុងឲ្យពរដល់ សួស វីហសា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ សួស វីហ្សា ក៏បានភ្ជាប់សារមួយបញ្ជាក់បន្ថែមទៀតថា៖ “លោកយាយចាស់អាយុ 86ឆ្នាំម្នាក់ ជិះកង់បណ្តើររុញកង់បណ្តើរដើរលក់នំរស់នៅជួលបន្ទប់ជួលគេនៅតែឯងនៅភ្នំពេញធ្វើនំលក់ ចៃដន្យបានជួបប្តីប្រពន្ធខ្ញ៉ំតាមផ្លូវ អាណិតណាស់ពួកយើងក៍បានជូនជាសទ្ធាទានខ្លះៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមលទ្ធភាពដល់គាត់បានដោះស្រាយជីវភាពរស់នៅខ្លះ និងទុកគ្រាន់អោយគាត់បានទៅស្រុកកំណើតធ្វើបុណ្យ លោកយាយគាត់សប្បាយចិត្តដល់ថ្នាក់យំ ហើយគាត់យំជូនពរដល់យើងខ្ញ៉ំទាំងទឹកភ្នែក អាណិតណាស់យាយគេយាយយើង ម៉ែគេម៉ែយើង សូមជូនផលបុណ្យទាំងអស់ដល់ក្រុមគ្រួសារខ្ញ៉ំដល់កូនស្រីខ្ញ៉ំJennyផង ជាពិសេសបងប្អូនកម្ពុជាយើងទាំងអស់ផង សាងអំពើល្អ រមែងបានផលបុណ្យល្អ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

កូនល្អ! អីយ៉ា ថ្ងៃកាន់បិណ្ឌទី៣ នាយព្រែក ជូនលុយនិងស្លាដក់ទៅម្តាយជាទីស្រលាញ់ ផ្ទុះការសរសើរពីមហាជន…(មានវីដេអូ)

ហ្វេសប៊ុក៖ ខណៈរដូវនេះ គឹជារដូវបុណ្យភ្ជុំបិណ្ឌបានឈានចូលមកដល់ហើយ ដែលពិធីកាន់បិណ្ឌនេះ គិតចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ ហើយនាពេលថ្មីៗមកនេះគេសង្កតឃើញថាក្នុងពិធីកាន់បិណ្ឌរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្នុងរង្វង់សិល្បៈ ក៏មានតារាប្រុសស្រីខ្មែរជាច្រើនដួង បានបង្ហាញរូបភាពជុំគ្រួសារ និងបានទៅវត្តធ្វើបុណ្យប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅ តាមប្រពៃណីទំនៀមទម្លាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ គេក៏បានឃើញតារាប្រុសស្រីមួយចំនួន ក៏មិនភ្លេចធ្វើបុណ្យនឹងព្រះរស់នៅក្នុងផ្ទះដែរ ដោយពួកគេបានជូននូវស្លាដក់ មានរបស់របបបប្រើប្រាស និងគ្រឿងបរិភោគ បំប៉ន់សុខភាពជាច្រើន ព្រមទាំងជូនជាថវិកាដល់ឪពុកម្តាយរបស់ពួកគេផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះ ដែលជាថ្ងៃកាន់បិណ្ឌទី៣ មហាជនអ្នកគាំទ្រវិស័យសិល្បៈ មានការអារម្មណ៍ជាយ៉ាងខ្លាំង ក្រោយឃើញលើបណ្តាញសង្គមហ្វេសប៊ុករបស់ នាយព្រែក ដែលលោក បានបត់ជើងសំពះជូនថវិកា ជាមួយនិងស្លាដក់ ដល់អ្នកមានគុណជាទីស្រលាញ់របស់លោកដែលធ្វើឲ្យអ្នកម៉ែ យ៉យ មានសេចក្តីរំភើបចិត្តយ៉ាងខ្លាំង ព្រមទាំងបានជូនពរកូនយ៉ាងផ្អែមឲ្យទទួលរកស៊ីមានបាន និងកាន់តែទទួលភាពជោគជ័យផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងបង្ហាញពីទឹកចិត្តដ៏កតញ្ញូរបស់តារាប្រុសរូបនេះ បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រខ្លួន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងបានធ្វើការចែករំលែកពាសពេញបណ្តាញសង្គម ព្រមទាំងភ្ជាប់ពាក្យពេចន៍សរសើរគ្រប់គ្នាពីលោក ជាមួយទឹកចិត្តជាកូនប្រុសដ៏ល្អប្រពៃនេះផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត