អបអរផង! ទីបំផុត តារាសម្តែងស្រី អ្នកនាង កែវ ពេជ្រពិសី បានសម្រាលកូនប្រុសម្នាក់ជោគជ័យហើយ រីឯឈ្មោះវិញ ពិរោះណាស់

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងរួចហើយថា តារាសម្តែងស្រី កែវ ពេជ្រពិសី ដែលបានជួបនឹងស្នេហ៍ពិត ដោយបានសម្រេចចិត្តភ្ជាបពាក្យតាមប្រពៃណីខ្មែរ តាំងពីខែឧសភា ឆ្នាំ២០២០ មកម្ល៉េះ ដោយគូណ្តឹងរបស់នាង គឺជាអណិកជនខ្មែររស់នៅឯប្រទេសកាណាដា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា ស្ថានភាពស្រុកទេសមិនអំណោយផល ព្រោះបញ្ហាជំងឺកូវីដ១៩ កំពុងតែរាតត្បាតខ្លាំង តារាស្រីរូបនេះក៏មិនបានកំណត់ថ្ងៃចូលរោងការនោះដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានភ្ជាប់ពាក្យបានជាង ១ ឆ្នាំកន្លងមកនេះ តារាស្រីរូបនេះក៏បានបង្ហើបឲ្យដឹងថា អ្នកនាងកំពុងតែពពោះកូនដំបូងហើយ ដែលជាតំណក់-ឈា-មរបស់គូណ្តឹងអណិកជនរូបនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ អ្នកនាង កែវ ពេជ្រពិសី បានសម្រាលកូនប្រុសបានជោគជ័យហើយ កូនប្រុសដំបូងរបស់អ្នកនាង កែវ ពេជ្រពិសី នោះ មានឈ្មោះថា អូន Dura។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ អ្នកនាង កែវ ពេជ្រពិសី ក៏បានសរសេរប្រាប់បន្ថែមទៀតថា៖ “ថ្ងៃទី14.09.2021 ជាថ្ងៃដែលកូនប្រុសសម្លាញ់ម៉ាក់បានចាប់កំណើត បានឃើញពិភពលោកដ៏ស្រស់បំព្រង ម៉ាក់និងប៉ាសូមជូនពរកូនឲ្យមានសុខភាពល្អ កំលាំងមាំមួន ប្រាជ្ញាឆ្លាតវៃព្រមទាំងមានសំណាងពេញមួយជីវិត ប៉ាម៉ាក់ស្រឡាញ់កូន”។ ទន្ទឹមនឹងដំណឹងដ៏ល្អមួយនេះផងដែរ មានមហាជនក៏ដូចជាមិត្តភក្តិក្រៅ និង ក្នុងសិល្បៈជាច្រើនក៏បានផ្ញើរសារអបអរសាទរ ព្រមទាំងបានជូនពរឲ្យពួកគេមានសុខភាពល្អផងដែរ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ពិរោះរណ្តំណាស់! អីយ៉ា នៅសុខៗ ពេជ្រ សោភា បញ្ចេញបទចម្រៀងមួយបទទៀតហើយ ស្ដាប់ចប់ភ្លាម ធ្វើឲ្យហ្វេនៗ លង់លក់តាម ពិសេសលាយឡំនឹងភ្លេងខ្មែរទៀត រហូតមានអ្នកខ្លះ ខមិន ថា..(មានវីដេអូ)

ហ្វេសប៊ុក៖ នៅមុននេះបន្តិច នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញផលិតកម្មរស្មីហង្សមាស បានបញ្ចេញនូវបទច្រៀមថ្មីមួយបទទៀតហើយ សម្រាប់តារាចម្រៀងស្រីដ៏ល្បីឈ្មោះ គឺ ពេជ្រ សោភ នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយបទនេះមានចំណងជើងថា «ទ្វារបេះដូង» ហើយបទនេះដែរ គឺជាការនិពន្ធទំនុកច្រៀងដោយផ្ទាល់ ពេជ្រ សោភា ព្រមទាំងនិពន្ធបទភ្លេង និង សម្រូលតន្ត្រីដោយ អ៊ួយ និង Ozone3។ កាន់តែពិសេសនោះ មួយបទនេះ មិនត្រឹមតែពិរោះរណ្តំក្នុងចិត្តនោះទេ ថែមទាំងមានលាយឡំជាមួយ នឹងឧបករភ្លេងខ្មែរថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយស្ដាប់បទចម្រៀងមួយនេះចប់ភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន បានលង់តាម ដល់ថ្នាក់មានអ្នកខ្លះ នាំគ្នាចូលទៅខមិន ព្រាតថា៖ “ពិរោះណាស់ ហើយក៏ល្អស្អាតទៀត, My idol ស្រលាញ់ពេញ, ស្តាប់ហើយមានអារម្មណ៍ថាចង់មានស្នែហ៍ ស្របពេលកំពុងអង្គុយមើលលោកខែរ, ពិរោះណាស់ហេីយវីដេអូសុទ្ធតែឧបករណ៍តន្ត្រីខ្មែរបុរាណទៀត, ពិរោះរណ្ដំ, ពិរោះណាស់បងស្រី SP Pich Sophea, ពេញចិត្តអ្វីដែលសិល្បៈខ្មែរមាន,”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាបទចម្រៀងខាងក្រោមនេះទាំងអស់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ធ្មេចបើក ធ្មេចបើក! ពេលនេះ កូនស្រីពៅ អ្នកនាង ខាត់ សុឃីម ធំពេញរូបពេញរាង សម្បុរស្រអែមស្រស់ ស្អាតមិនចាញ់អ្នកម៉ាក់ឡើយ

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ហើយ នូវតារាចម្រៀងពហុជំនាងអ្នកនាង ខាត់ សុឃីម គ្រប់ៗគ្នាដែរ មិនត្រឹមតែប៉ុណ្ណោះមហាជនជាច្រើន បានចាប់អារម្មណ៍ពីជីវិតឯកជនរបស់តារារូបនេះជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្នុងជីវិតគ្រួសារតារាចម្រៀងពហុជំនាងខាងលើរូបនេះ ទទួលបានចំណងដៃកូនចំនួន ២ នាក់ ដែលកូនប្រុសច្បងធំកំលោះស្តូក កម្ពស់ខ្ពស់ជាងអ្នកម៉ាក់បាត់ទៅហើយ រីឯសម្រស់វិញគឺ សង្សាមិនចាញ់តារានោះឡើយ បើក្រឡេកទៅមើលកូនស្រីពៅ របស់តារាចម្រៀងពហុជំនាងរូបនេះវិញ មួយពព្រិចភ្នែកសោះ ពេលនេះកូនស្រីពៅ ធំដឹងក្តីបាត់ ថែមទាំងមានសម្រស់ស្រស់ស្អាតតាំងពីក្មេង ដូចបងប្រុសដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជានៅក្មេងខ្ចីមែន តែកូនស្រីពៅអ្នកនាង ខាត់ សុឃីម មានទឹកមុខស្រស់តាំងពីតូច បូកបញ្ចូលនឹងសម្បុរស្រអែមបែបខ្មែរទៀតនោះ មើលទៅកាន់តែស្រស់ស្អាតថែមទឡើងមួយកម្រិតទៀត ដែលធ្វើឲ្យមហាជនជាច្រើនទប់ចិត្តមិនលួចសរសើរមិនបានឡើយ នៅក្មេងស្រស់ស្អាតបែបនេះហើយ ចុះទម្រាំតែធំដឹងក្តីជាងនេះ ក្លាយជក្រមុំនោះ ដឹងតែស្រស់ស្អាតមិនចាញ់ អ្នកម៉ាក់ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

កាន់តែខ្ពស់កាន់តែដាក់ខ្លួន! មានងារជា អ្នកឧកញ៉ា ពិតមែន តែ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះតាមខេត្ត ហូបមីកញ្ជប់តាមផ្លូវ រួចភ្ជាប់សារយ៉ាងខ្លីបែបនេះថា…

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខានគឺ អ្នកឧកញ៉ា ឡេង ណាវ៉ត្រា ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ បច្ចុប្បន្ននេះ លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួនសឹងតែមិនគួរឲ្យជឿ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាងនេះទៅទៀត អគ្គនាយក ឡេង ណាវ៉ាត្រា គ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ជាបុគ្គលមួយរូបដែលប្រើជីវិតយ៉ាងសាមញ្ញាបំផុតក្នុងការរស់នៅប្រចាំថ្ងៃ បើទោះបីមានងារជាអ្នកឧកញ៉ា និងមានលុយវាល់លានក៏ដោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងអំឡុងពេលចុះបំពេញការងារតាមខេត្ត។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ ក្នុងដំណើរចុះតាមខេត្តនោះ អ្នកឧកញ៉ា មិនចូលពិសារអាហារតាមភោជនីយដ្ឋានថ្លៃៗអ្វីនោះឡើយ តែបែរជាចុះហូមមីត្រឹមពីរកញ្ចប់តាមផ្លូវទៅវិញ ដោយមិនខ្វល់ថាឋានៈខ្លួនជា អ្នកឧកញ៉ា អ្វីនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ អ្នកឧកញ៉ា ក៏បានភ្ជាប់សារយ៉ាងខ្លីបែបនេះថា៖ “ដាច់បាយថ្ងៃនេះ មានតែមីកញ្ចប់តាមផ្លូវទេ បានទប់រួច ដាច់២កញ្ចប់ផុយ! ចុះពុកម៉ែបងប្អូនវិញ អាចទៅរួចប៉ុន្មានកញ្ចប់ទៅ?”។ ឃើញទំនងខ្លាំងពេក អ្នកគាំទ្រជាច្រើនបាននាំគ្នាចូលទៅ ខមិន ព្រោងព្រាតបែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ខ្ញុំបាទ. តែ១កញ្ចប់ទេ, ខ្ញុំបានតែ២កញ្ចប់ទេ, ខ្ញុំបានតែ១ កញ្ចប់ទេ អ្នកឧកញ៉ា !, បើដាក់បន្លែអាចអស់១កញ្ចប់ តែបើអត់បន្លែ កន្លះកញ្ចប់, ទំនងណាស់លោកឧញ្ញ៉ា, ១ + ១ ល្មម តែបើបាន ពងទា ១ទៀតគឺថា អេមម៉ង, ខ្ញុំក៏២កញ្ចប់ដែរ..១កញ្ចប់ដូចស្ទើរៗមិចទេ. ទាល់តែ២បាននឹង, ឆ្ងាញ់ មី១កញ្ចប់ដាក់បាយ២វែក ឆ្អែតល្មម”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ចិត្តបុណ្យខ្លាំងណាស់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសផ្តល់អាហារូបករណ៍កូនខ្មែរចំនួន ១៥០ នាក់ រៀនជំនាងទាំង ៧ នេះ

ហ្វេសប៊ុក៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងដែរថា លោកបាន ឧបត្ថម្ភអាហាររូបករណ៍លើការសិក្សាថ្នាក់បរិញ្ញាបត្រដល់និស្សិតក្រីក្រចំនួន ១៥០នាក់ ប្អូនៗមានសិទ្ធិដាក់ពាក្យទូទាំងប្រទេស (២៥ខេត្តក្រុង) ។ និង សិក្សាទៅលើជំនាងចំនួន ៧ មុខ ដែលមានដូចជា វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នងនោះផងដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងទៀតថា ក្នុងឱកាសដែលលោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនេះ លោកសូមចែករំលែកការលំបាកពីអតីតកាល ដែលមិនមានលទ្ធភាពសិក្សានៅមហាវិទ្យាល័យ បានជួយទៅដល់ប្អូនៗនិស្សិតក្រីក្រ ក្នុងពេលនេះឱ្យមានឱកាសរួមដំណើរជាមួយលោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបានបន្តថា៖ “ពួកយើងនឹងរៀនជាមួយគ្នា ខ្ញុំបាទនឹងផ្ដល់អាទិភាពឱកាសការងារមុនគេ ចំពោះនិស្សិតក្រីក្រទាំងនោះ ក្នុងក្រុមហ៊ុនរបស់ខ្ញុំបាទ ដែលអាចទទួលប្រាក់ខែ ពី 300 ដុល្លារទៅ 4000 ដុល្លារទៅតាមការីកចម្រើន ចំណេះដឹងអត្តចរិតបុគ្គលិកលក្ខណៈ នៃលទ្ធភាពការងាររបស់និស្សិតនីមួយៗ។”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមលើសពីនេះ លោកនឹងចែករំលែកបទពិសោធជាក់ស្ដែង ជូននិស្សិតក្រីក្រទាំងនោះ ដើម្បីឈានទៅរ គោលដៅ អនាគតដ៏ល្អរុងរឿងរបស់ពួកគេ។ អ្នកឧកញ៉ារូបនេះ ក៏បានបញ្ជាក់ផងដែរថា រូបលោកនឹងចុះវាយតម្លៃផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មិនសូវបង្ហាញមុខមាត់ទេ តាមពិត តារាកំប្លែងអ្នកនាង គ្រក មានកូនស្រីពៅ ស្រស់ស្អាតបែបនេះ

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន គឺតារាកំប្លែងដ៏ល្បីគឺ អ្នកនាង គ្រត នោះ ត្រូវបានមហាជនជាច្រើនពេញចិត្តទឹងទេពកោសល្យសម្តែង កំប្លែងស្ងួតដែលធ្វើឲ្យមហាជនផ្ទុះសំណើចជាហូរហែ រាល់ពេលទស្សនាម្តងៗ មិនតែប៉ុណ្ណោះទោះបីពេលនេះ រាងឃ្លាតឆ្ងាយពីវង់សម្តែងកំប្លែងក្តី តែតារាស្រីរូបនេះ នៅតែមានប្រជាប្រិយភាពដូចមុនដដែល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ មួយរយៈចុងក្រោយមកនេះ គេបានឃើញរូបនាង និងកូនប្រសារស្រីតែងតែ Live លក់សម្លៀកបំពាក់ព្រោះមានពេលទំនេរ ខណៈមិនសូវបានចេញសម្តែង កំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ រហូតដល់មាន ហ្វេនៗខ្លះគិតថា ជាកូនស្រីបង្កើតថែមទៀតផង យ៉ាងណាក្តី តារាកំប្លែងរូបនេះ មានកូនតែ២នាក់ប៉ុណ្ណោះ កូនប្រុសច្បង និងកូនស្រីពៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ យើងក្រឡេងមកមើល សម្រស់កូនស្រីពៅវិញម្តង គឺពិតជាមានសម្រស់ស្រស់ស្អាតខ្លំាងណាស់ មិនចាញ់បងថ្លៃស្រីប៉ុន្មានឡើយ ហើយរូបនាង មានមុខមាត់ដូចអ្នកម៉ាក់ខ្លាំងណាស់ មុខមាត់ស្រស់ស្អាតគួរឲ្យគយគន់ និងមានកម្ពស់ខ្ពស់ស្រលះកាត់រកម្តាយ ព្រមទាំងមានរាងតូចច្រឡឹង អ្វីដែលកាន់តែពិសេសទៀតនោះ កូនស្រី ត្រូវគេដឹងថា ជាអ្នករៀនសូត្រពូកែម្នាក់ទៀតផង៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មិនទាន់ចប់ទេ! មុននេះបន្តិច អ្នកស្រី ទ្រី ដាណា បានទម្លាយសារថ្មីមួយទៀតហើយ ដោយសរសេររៀបរាប់ប្រាប់យ៉ាងដូច្នេះថា…

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែប្អូនបានដឹងហើយថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ពូម៉ៅ និង អ្នកស្រី ទ្រី ដាណា មានបញ្ហាខ្លាំងនៅក្នុងគ្រួសាររបស់គាត់ រហូតដល់ថ្នាក់ ពូម៉ៅ បានចេញមុខ Live និយាយរឿងខ្លះៗនៅក្នុងចិត្តចេញមក ទាំងទឹកមុខស្រពោនក្រៀមក្រំ មិនដែលធ្លាប់ឃើញពីមុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយ ពូម៉ៅ Live ចប់ភ្លាម ស្រាប់តែអ្នកស្រី ទ្រី ដាណា ក៏បានចេញមុខធ្វើការ Live បកស្រាយវិញ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីកុំឲ្យមហាជនមួយចំនួនមានការយល់ច្រឡំទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅមុននេះបន្តិច នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញ អ្នកស្រី ទ្រី ដានា បានទម្លាយសារមួយទៀតហើយ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “កំហុសដ៏ធំបំផុតរបស់មនុស្សស្រីគឺយល់ច្រឡំថាប្ដីស្មោះនឹងខ្លួន កំហុសដ៏ធ្ងន់បំផុតរបស់មនុស្សប្រុសគឺជឿសម្ដីអ្នកក្រៅមកបំផ្លាញគ្រួសារខ្លួនឯង ជឿសម្ដីម៉ែ បងប្អូននិងគ្រួសារមកបំផ្លាញជីវិតសុភមង្គលគ្រួសាររបស់ខ្លួន ឯកំហុសរបស់មនុស្សប្រុសមួយទៀតគឺភាពអំនួតអួតអាងថាខ្លួនមិនចេះខុស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កំហុសរបស់មនុស្សប្រុសមួយទៀតគឺបំផ្លាញគ្រួសាររបស់ខ្លួនហើយថាមនុស្សស្រីជាអ្នកបំផ្លាញ (មនុស្សប្រុសដែលបំផ្លាញគ្រួសារខ្លួនឯងដោយសារអ្នកដទៃនិងបងប្អូន ត្រចៀកស ថោកទាបខ្លាំងណាស់ សារនេះផ្ញើសារទៅអតីតប្ដីសូមភ្ញាក់ខ្លួនឡើងយកប្រពន្ធលើកក្រោយកុំបំផ្លាញគ្នាអី ចេះស្រឡាញ់គ្នាផងកុំយកគ្រួសារកុំយកម្ដាយកុំយកប្អូនកុំយកបង មកនិយាយនៅក្នុងគ្រួសារនោះទៀត រៀនរស់ជាមួយប្រពន្ធនិងកូនអោយស្ងប់ស្ងាត់កុំអោយម្តាយនិងបងប្អូនចូលជ្រែក ហើយកុំមានអំនួតនៅលើគ្រួសារពេកហើយកុំគិតថាខ្លួនឯងអស្ចារ្យហើយបើសិនជាអាច ពេលផឹកសុីស្រវឹងកុំវ៉ៃប្រពន្ធក្រោយដូចខ្ញុំអី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំអស់ទ្រាំត្រឹមខ្ញុំហើយតែសូមជូនពរប្រពន្ធក្រោយកុំឱ្យជាន់លើដានចាស់ដូចរូបខ្ញុំ សង្ឃឹមថាក្រោយពេលដែលសាលក្រមចេញមកយើងនឹងបានស្ងប់ស្ងាត់រាងខ្លួន ហើយអ្នកដែលយកគេធ្វើប្ដីថ្ងៃក្រោយត្រូវដាក់ខសន្យាឲ្យច្បាស់ថាកុំយកគ្រួសារខាងគេជាធំព្រោះប្រឈមខ្លាំងណាស់លំដាប់ប្រហែលខ្ញុំហើយនៅទប់មិនឈ្នះឈានដល់ការលែងលះទម្រាំតែលំដាប់ក្រោយក្រោយបើសិនជាអាចដាក់ល័ក្ខខ័ណ្ឌឲ្យបានច្បាស់លាស់មុនពេលចូលរួមជីវិតជាមួយគេ ត្រូវសម្របគ្រប់យ៉ាងទាំងអស់ទើបសុខ ហើយត្រូវជួយម៉ែគេនិងប្អូនគេឱ្យបានគ្រប់សព្វបែបយ៉ាងទើបនៅសុខ បើមិនដូច្នេះទេគ្មានសេចក្តីសុខទេប្រឈមនឹងទឹកភ្នែករាល់ថ្ងៃប៉ុន្តែខ្ញុំសរសើរខ្លួនឯងដែរដែលរឹងមាំ ឆ្លងកាត់ដំណាក់កាលនេះហើយខ្ញុំនឹងរឹតតែស្រស់ស្រាយជាមួយនឹងជីវិតដែលមានក្តីសុខសុភមង្គលជាមួយកូនៗ”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ស្អាតបែបស្រុកស្រែ ត្រជាក់ភ្នែកណាស់! អីយ៉ា នៅសុខៗ ស្រាប់តែលោកបង ម៉ៅ បើកបង្ហាញទិដ្ឋភាពជុំវិញវត្ត ពិតជាស្រស់ស្អាតមែនទែន ព្រមទាំងមានសង្ឃដីកាបែបនេះថា…(មានវីដេអូ)

ហ្វេសប៊ុក៖ សូមរំឡឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ទើបកន្លងផុតទៅ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ហ៊ឹង បញ្ញារិទ្ធ (ហៅពូម៉ៅ) បានសម្រេចចិត្តសាងផ្នួសមួយរយៈ ដើម្បីយកធម៌យកអាមកដាក់ក្នុងខ្លួន និងរកអ្វីដែលស្ងប់ ដែលស្ថិតនៅវត្ត ពោធិ៍អណ្តែត ក្នុងខេត្តព្រៃវែង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយក្លាយជា សាមណេរ លោកបង ម៉ៅង តែងតែបង្ហោះរូបភាពជាច្រលនសន្លឹក ព្រមទាំងភ្ជាប់សារជាញឹកញាប់ ដែលបង្ហាអពីអារម្មណ៍ស្រស់ស្រាយ ស្ងប់ក្នុងចិត្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញ លោកបងម៉ៅ បានបង្ហោះវីដេអូខ្លីមួយទៀត បង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាត នៅជុំវិញវត្ត រំលេចទៅដោយទេសភាពវាលស្រែខៀវស្រងាត់ ដ៏ស្រស់បំព្រង រំសាយអស់ភាពទុក្ខកង្វល់ក្នុងចិត្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះងផងដែរ លោកបង ក៏មានសង្ឃដីកាយ៉ាងខ្លីបែបនេះថា៖ “ទេសភាពស្រស់ស្អាតរដូវភ្លៀងធ្លាក់ ខ្យល់បរិសុទ្ធ ធ្វេីអោយអារម្មណស្ងប់ស្ងាត់។”។ ដោយឡែកនៅព្រឹកមិញនេះ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ចំថ្ងៃសែននំព្រះខែ លោកបង បានទៅបេះផ្កាឈូក ព្រមទាំងមានសង្ឃដីកាថា៖ “បេះផ្កាឈូកយកទៅថ្វាយព្រះ ។ សូមសេចក្តីសុខកេីតមានដល់ប្រជាពលរដ្ឋខ្មែរទាំងអស់។ សាធុ សាធុ សាធុ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញទេសភាពដ៏ស្រស់ស្អាតបែបនេះភ្លាម ធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍ថា៖ “សាធុ សាធុ លោកបង, ខ្យលត្រជាក់ៗស្រស់ស្រាយណាលោកប្អូន, ជូនពរលោកបង សុខភាពល្អ, ទេសភាពស្រស់ស្រាយណាស់លោកបង សាមញតែស្រស់ថ្លា, ទេសភាពស្រុកស្រែ ខ្យល់អាកាសបរិសុទ្ធខ្លាំងណាស់លោកបង, ជូនពរលោកប្អូនសុខភាពល្អ, មិនមែនស្ងាត់រាងកាយ ស្ងាត់គំនិត, ជូនពរតេជគុណពីចំងាយ សុខភាពល្អនឹងអារម្មណ៍ជ្រះថ្លា”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ផ្ទុះទៀត! យប់មិញមានអ្នកចូលទស្សនាការមើល Live របស់ សួស វីហ្សា និង ថមមី ហាក់ឡើងទៅដល់ 163,1K មិនដែលបានឃើញពីមុន រហូតដល់ថ្នាក់ សួស វីហ្សា ពោលពាក្យបែបនេះថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ពិតជាល្បីកក្រើកយ៉ាងខ្លាមង ជាមួយការឡាយវីដេអូផ្ទាល់របស់ប្តីប្រពន្ធតារាល្បីសម្បូរដោយប្រជាប្រិយភាព អ្នកនាង សួស វីហ្សា និង លោក ថមមី ដែលមានអ្នកមើលចូលទស្សនាការឡាយផ្ទាល់រហូតដល់ទៅជាង ១២ ម៉ឺនានក់ ក្នុងរយៈពេលមិនដល់ ១ ម៉ោង ត្រូវបានចាត់ទុកគេជាប្រវត្តិសាស្រ្តរបស់តារាខ្មែរ ដែលធ្វើការឡាយវីដេអូមានចំនួនអ្នកមើលច្រើនសន្ធឹកបែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីបានឃើញដូចនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មិនថាចាស់ មិនថាក្មេងឡើយង ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងនាំគ្នា Screenshot ថែមទាំងកាត់តវីដេអូឡាយខ្លីៗទៅបង្ហោះពាសពេញបណ្តាញសង្គមទៀតផង ព្រោះត្រឹមតែរយៈពេលមិនដល់ ១ ម៉ោង ផងក៏មានអ្នកចូលមើលច្រើនដល់ថ្នាក់នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកយប់មិញនេះ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ សួស វីហ្សា និង ថមមី បានបំបែកកំណត់ត្រាលើកមុខទាល់តែបានហើយ គឺមានអ្នកចូលទស្សនាក្នុងការ ឡាយ រហូតទៅដល់ 163,1K View ដែលជាចំនួនអ្នលចូលទស្សនាច្រើនបំផុត ដែលមិនធ្លាប់មានសម្រាប់អ្នកទាំងពីរ ដែលបានបំបែបកំណត់ត្រា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ សួស វីហ្សា ឃើញ View ឡើងខ្លាំងពេក ដល់ថ្នាក់និយាយថា៖ “យប់នេះ163,1K View នាងខ្ញុំនឹងស្វាមី គ្មានពាក្យអ្វីក្រៅពីអរគុណដល់លោកយាយលោកតាអុំពូមីងដែលស្រលាញ់ចូលចិត្តខ្ញុំទាំងពីរនាក់ ហេីយចង់បញ្ជាក់ថាខ្ញុំទាំងពីរក៏គ្មានចេតនាអាក្រក់រឺបំពុលសង្គមអ្វីដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចេតនារបស់យេីងតែមួយគត់ គឺចង់អោយបងប្អូនបានសេីចសប្បាយ នឹងរំសាយអស់ទុក្ខកង្វល់តែប៉ុណ្ណោះ ហេតុនេះបេីមានកន្លែងណាដែលមេីលទៅឆ្គាំឆ្គងមិនសមរម្យក៏សុំអធ្យាស្រយ័ដល់ខ្ញុំទាំងពីរផងចុះ ជាចុងក្រោយសូមជូនពរដល់លោកតាលោកយាយបងប្អូនអុំពូមីង ជួបតែសេចក្តីសុខ មានតែស្នាមញញឹម នឹងមានសុភមង្គលគ្រប់ក្រុមគ្រួសារ ដោយក្តីគោរពពីយេីងខ្ញុំទាំងពីរនាក់ Tommy&Visa”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ផ្ទុះការចាប់អារម្មណ៍ ក្រោយឃើញរូបពីរសន្លឹកនេះរបស់ ស្វាមី សួស វីហ្សា បានពោលពាក្យចេញពីចិត្តបែបនេះថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ពិតជាល្បីកក្រើកយ៉ាងខ្លាមង ជាមួយការឡាយវីដេអូផ្ទាល់របស់ប្តីប្រពន្ធតារាល្បីសម្បូរដោយប្រជាប្រិយភាព អ្នកនាង សួស វីហ្សា និង លោក ថមមី ដែលមានអ្នកមើលចូលទស្សនាការឡាយផ្ទាល់រហូតដល់ទៅជាង ១២ ម៉ឺនានក់ ក្នុងរយៈពេលមិនដល់ ១ ម៉ោង ត្រូវបានចាត់ទុកគេជាប្រវត្តិសាស្រ្តរបស់តារាខ្មែរ ដែលធ្វើការឡាយវីដេអូមានចំនួនអ្នកមើលច្រើនសន្ធឹកបែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីបានឃើញដូចនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មិនថាចាស់ មិនថាក្មេងឡើយង ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងនាំគ្នា Screenshot ថែមទាំងកាត់តវីដេអូឡាយខ្លីៗទៅបង្ហោះពាសពេញបណ្តាញសង្គមទៀតផង ព្រោះត្រឹមតែរយៈពេលមិនដល់ ១ ម៉ោង ផងក៏មានអ្នកចូលមើលច្រើនដល់ថ្នាក់នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បន្ទាប់ពីវីដេអូនោះហើយ ក៏នៅមានរូបភាពជាច្រើនទៀតត្រូវបានអ្នកលេងបណ្តាញសង្គមយកទៅកាត់តជាបន្តបន្ទាប់ ជាពិសេសគឺរូបភាពប៉ុន្មានសន្លឹករបស់លោក ថមមី ដែលបានបំពេញភារកិច្ចលើមុខជំនួញរបស់លោក នៅថ្ងៃបន្ទាប់នៃការ Live វីដេអូជាមួយភរិយានោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពក្នុងឯកសណ្ឋានអ្នកធ្វើការអាវធំ ឡើងកាន់ម៉ៃក្រូហ្វូនថ្លែងសន្ទរកថា លោក ថមមី ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមជាច្រើន លើកការសរសើរដល់លោកថា «លោកពិតជាស្វាមី ដ៏ល្អណាស់ ក៏ព្រោះសុខចិត្តតុបតែងខ្លួនយ៉ាងណាក៏ដោយ ឱ្យតែបានជួយដល់ភរិយា ជាពិសេសនោះ គឺឱ្យភរិយាមានស្នាមញញឹមតែម្តង»។ ស្របគ្នានោះ សូម្បីតែម្ចាស់សាមីខ្លួន គឺអ្នកនាង សួស វីហ្សា ក៏បានបង្ហោះរូបភាពកាត់តចូលគ្នារបស់ស្វាមី កំពុង Live តុបតែងខ្លួនស្រី និង រូបភាពស្វាមីកំពុងឈរនៅលើឆាកជាមួយអ្នកជំនួញផ្សេងៗ គឺពិតជាខុសគ្នាដាច់។ លើសពីនោះ គឺអ្នកនាង សួស វីហ្សា ក៏បានបង្ហោះសារយ៉ាងខ្លី តែពោរពេញដោយក្តីសុខចេញពីបេះដូងរបស់ខ្លួនថា៖ «រូបភាពមួយសន្លឹកនេះ រយលានអត្ថនយ័សម្រាប់ខ្ញុំ Tommy Real Tommy»៕

អានបន្ត