ប្រពៃណាស់! ភ្ជុំបិណ្ឌកាន់តែខិតជិត អ៊ឺម ជីវ៉ា បានជូនថវិកា ម្តាយ ចំនួន ២៥០០ ដុល្លារ ថែមទាំងមានមាសសុទ្ធរហូតដល់ទៅ…(មានវីដេអូ)

ហ្វេសប៊ុក៖ នៅមុននេះបន្តិច នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញលោក អ៊ឹម ជីវ៉ា បានធ្វើរឿងមួយនេះ ជូនដល់អ្នកម្តាយជាទីគោរពស្រលាញ់របស់ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមរយៈគណនីហ្វេសប៊ុក របស់លោក អ៊ឹម ជីវ៉ា ផ្ទាល់ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “ថ្ងៃនេះ Surprise ដល់អ្នកម្តាយបង្កើត ក្រាបថ្វាយបង្គុំបាតជើង ជូនមាសគាត់ចំនួន 2តម្លឹង និង ថវិកាចំនួន 2500$ ទុកអ្នកម្តាយចាយវាយពេលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនិងទុកប្រើប្រាស់ផ្សេងៗ ដែលអ្នកម្តាយចង់ធ្វើ ! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទម្រាំឈានមកដល់ថ្ងៃនេះគឺគ្រួសារយើងក្រលំបាកណាស់ ! អ្នកម្តាយហត់ណាស់ អ្នកម្តាយត្រូវដើតួជាឪពុកផងជាម្តាយផងរ៉ាប់រងចិញ្ចឹមគ្រួសារ វេទនាគ្រប់បែបយ៉ាង ! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់ក្រុមហ៊ុនទាំងអស់ដែលតែងតែជួយហៅខ្ញុំបាទទៅថតឬផលិតស្ពតវិដេអូផ្សេងជូនក្រុមហ៊ុនពួកគាត់ បើគ្មានបងៗនិងប្អូនៗ ចាំជួយហៅថតក៏ខ្ញុំគ្មានចំនូលដែរ សូមអរគុណណាស់ចំពោះក្រុមហ៊ុនទាំងអស់ដែលសហការជាមួយខ្ញុំបាទ អំពើល្អមិនសាបសូន្យ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលទៅខមិន ព្រោងព្រាតថា៖ “កូនល្អ, ប្រពៃណាស់បងគួរអោយស្រលាញ់, រំភើបណាស់បងប្រុស, ប្រពៃណាស់ក្មួយប្រុស គួរអោយស្រលាញ់, បានបុណ្យណាស់ជាមួយនឹងព្រះរស, សាធុ សាធុៗៗបង, បានបុណច្រើនណាស់, បានបុណ្យណាស់ជីវ៉ា, កូនល្អ ធ្វេីឆ្គួតធ្វេីជា ក៏ព្រោះតែអ្នកមានគុណ”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ទីបំផុត អូនណាណា បានចាក់វ៉ាក់សាំង ការពារកូវីដ១៩ ដូចបំណងហើយ រំភើបចិត្តពេក អូនណាណា ប្រាប់បន្ថែមទៀតថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កន្លងផុតមកនេះ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូមួយ ពីក្មេងស្រីដ៏ឆ្លាតម្នាក់មានឈ្មោះថា ណាណា ដែលនិយាយពីរឿងចង់ចាក់វ៉ាក់សាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះគេចាំបានថា សម្តេច ក៏បានភ្ជាប់សារយ៉ាងខ្លីមួយប្រាប់ថា៖ “សូមស្ដាប់ចៅ ណាណា និយាយ អំពីបំណងចង់ចាក់វ៉ាក់សាំងការពារកូវីដ-១៩”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទីបំផុត អូនណាណា បានចាក់វ៉ាក់សាំងដូចបំណងហើយ កាលពីព្រឹកមិញនេះ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ អូនណាណា ក៏បានប្រាប់បន្ថែមទៀតថា៖ “អូនណាណា បានចាក់វ៉ាក់សាំងការពារ COVID-19 រួចរាល់ហើយ!”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ អូនណាណា ក៏បាននិយាយប្រាប់បន្ថែមទៀតថា៖ “ណាណា មកចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពទទួលគោករួចរាល់ហើយ ហើយណាណា សូមអរគុណដល់សម្តេចតា និងសម្តេចយាយ ដែលបានខំរកវ៉ាក់សាំងយកមកចាក់ឲ្យណាណា និងក្មេងៗដទៃទៀត ណាណា សូមឲ្យសម្តេចតា និងសម្តេចយាយ និងក្រុមគ្រួសារមានសុខភាពល្អ…”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

អានបន្ត

អីយ៉ា នៅសុខៗ ស្រាប់តែ ចែកា ចាប់ប្តី តែងខ្លួនឡើងបែបនេះ បានសម្រេចបាត់ រំភើបចិត្តពេក ចែកា បានទម្លាយអារម្មណ៍បែបនេះថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានល្បីកក្រើកយ៉ាងខ្លាំង ជាមួយការឡាយវីដេអូផ្ទាល់របស់ប្តីប្រពន្ធតារាល្បីសម្បូរប្រជាប្រិយភាព អ្នកនាង សួស វីហ្សា និងលោក ថមមី ដែលមានអ្នកចូលមើលរហូតដល់ទៅជាង ១២ ម៉ឺននាក់ ក្នុងរយៈពេលមិនដល់ ១ ម៉ោង ត្រូវបានចាត់ទុកគេជប្រវត្តិសាស្រ្តរបស់តារាខ្មែរ ដែលធ្វើការឡាយវីដេអូមានចំនួនអ្នកមើលច្រើនសន្ធឹកបែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ ក្រោយពីបានឃើញដូចនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មិនថាចាស់ មិនថាក្មេងឡើយង ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងនាំគ្នា Screenshot ថែមទាំងកាត់តវីដេអូឡាយខ្លីៗទៅបង្ហោះពាសពេញបណ្តាញសង្គមទៀតផង ព្រោះត្រឹមតែរយៈពេលមិនដល់ ១ ម៉ោង ផងក៏មានអ្នកចូលមើលច្រើនដល់ថ្នាក់នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ចែកា បានចាប់ស្វាមី ឲ្យតែងខ្លួនឡើងប្លែកនិងទាក់ទាញណាស់ ហើយថែមទាំងពោលពាក្យមួយឃ្លាប្រាប់ថា៖ “ចាប់ប្ដីliveបានសម្រេច សប្បាយចិត្តចង់ហោះ ចង់បានបងបែបនេះរហូតបានទេ ចេះជួយliveប្រពន្ធរកសុី ប្រពន្ធlive5ឆ្នាំហើយ ហត់ណាស់ចង់បានបេះដូននៅliveជាមួយ បងប្អូនគាំទ្រទេ ជួយអង្វរប្ដីខ្ងុំអោយliveជាមួយខ្ងុំរហូតផងបានអត់ Meanon Hong 4141”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ចែកា បន្ថែមទៀតថា៖ “ទោះគេថាតាមគេ តែអូនមានក្ដីសុខពេលបងនៅជិតអូន Meanon Hong ចង់អោយបងនៅក្បែរអូនរហូត”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អ្នកនាង យក់ ឋិតរដ្ឋា ពោលពាក្យបែបនេះក្រោយឃើញ សួស វីហ្សា និង ថមមី តែខ្លួនឡាយវីដេអូ មានអ្នកមើលជាង ១២ ម៉ឺននាក់

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានល្បីកក្រើកយ៉ាងខ្លាំង ជាមួយការឡាយវីដេអូផ្ទាល់របស់ប្តីប្រពន្ធតារាល្បីសម្បូរប្រជាប្រិយភាព អ្នកនាង សួស វីហ្សា និងលោក ថមមី ដែលមានអ្នកចូលមើលរហូតដល់ទៅជាង ១២ ម៉ឺននាក់ ក្នុងរយៈពេលមិនដល់ ១ ម៉ោង ត្រូវបានចាត់ទុកគេជប្រវត្តិសាស្រ្តរបស់តារាខ្មែរ ដែលធ្វើការឡាយវីដេអូមានចំនួនអ្នកមើលច្រើនសន្ធឹកបែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ ក្រោយពីយ៉ាងណាមិញ ក្រោយពីបានឃើញដូចនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មិនថាចាស់ មិនថាក្មេងឡើយង ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងនាំគ្នា Screenshot ថែមទាំងកាត់តវីដេអូឡាយខ្លីៗទៅបង្ហោះពាសពេញបណ្តាញសង្គមទៀតផង ព្រោះត្រឹមតែរយៈពេលមិនដល់ ១ ម៉ោង ផងក៏មានអ្នកចូលមើលច្រើនដល់ថ្នាក់នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ ក្រោយឃើញមានអ្នកចូលទស្សនាយ៉ាងសម្បើមនេះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនបានលើកឡើងថា ក៏ព្រោះតែអ្នកនាង សួស វីហ្សា និង លោក ថមមី ប៉ិនប្រសប់ក្នុងការរកវិធីសាស្ត្រទាក់ទាញអ្នកទស្សនាដោយ ការតុបតែងខ្លួន និង និយាយបែបកំប្លុកកំប្លែង ពោលគឺលោក ថមមី មិនប្រកាន់ខ្លួន តុបតែងខ្លួន និង និយាយស្តីជាភេ-ទ-ទី ៣។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណុចដែលមិនប្រកាន់ខ្លួនរបស់លោក ថមមី នេះដែរ ក៏មានអ្នកចែករំលែក និង លើកពាក្យសរសើរដល់លោក ដែលជាស្វាមីមួយរូបស៊ូធ្វើសព្វគ្រប់បែបយ៉ាងក្នុងការជួយភរិយា ដើម្បីរកស៊ីឱ្យមានភាពជោគជ័យ ហើយក្នុងនោះ អ្នកនាង យក់ ឋិត រដ្ឋា ដែលជាតារាចម្រៀងរៀមច្បង ក៏បានបង្ហោះសារមួយឃ្លាដល់ស្វាមីភរិយាសិល្បៈមួយគូខាងលើនេះដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង យក់ ឋិតរដ្ឋា បានចែករំលែករូបភាពមួយសន្លឹកនៃការ Live របស់ អ្នកនាង សួស វីហ្សា និង លោក ថមមី ដែលមានអ្នកចូលទស្សនា ១២ ម៉ឺននាក់ និង…

អានបន្ត

ស្អាតទាក់ទាញណាស់! អីយ៉ា លោក ជា វិបុល និង ភរិយា នាំកូនស្រីបណ្តូលចិត្តទៅលំហែកាយ ដល់កន្លែងមួយនេះបាត់ ទេសភាពស្អាតត្រជាក់ភ្នែក ជាប់ជើងភ្នំ ធ្វើឲ្យហ្វេនៗ លាន់មាត់ចូលទៅ ខមិនថា..

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ដែលជាពិធីករ និង ជាពិធីការិនី ដ៏ល្បីឈ្មោះយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជារវល់ក្នុងអាជីព និង មុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកទាំងពីរ តែងតែផ្តល់ភាពផ្អែមល្ហែមជូនគ្នាទៅវិញទៅមក ជាពិសេសនោះ គឺនាំកូនស្រីបណ្តូលចិត្ត ដើរលេងតាមរមណីយដ្ឋានផ្សេងៗ មិនថាជិតឬឆ្ងាលឡើយ ហើយថែមទាំងបង្ហោះរូបភាពស្អាតៗ នៅលើបណ្តាញសង្គមហ្វេសប៊ុក មើលទៅពោរពេញទៅដោយក្តីសុខខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ទើបតែកន្លងផុតមកនេះ គេបានឃើញលោក ជា វិបុល បានបង្ហោះរូបភាពជាច្រើនសន្លឹកពីដំណើតកម្សាន្តជាលក្ខណៈគ្រួសារ ទៅលំហែកាយដល់រមណីយដ្ឋានត្រីមាស ដែលស្ថិតក្នុងទឹកដីខេត្តតាកែវ ជាមួយភរិយា និងកូនស្រី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ លោក ជា វិបុល ក៏បានភ្ជាប់សារមួយយ៉ាងខ្លីប្រាប់ថា៖ “អរុណសួស្តីបងប្អូន សូមញញឹមធ្វើអោយមានភាពរីរាយ ញញឹមធ្វើមានសុភមង្គលនៃជីវិត ញញឹមដេញជំងឺព្យាបាលរោគ ញញឹមធ្វើអោយសម្រស់ក្មេងជាងវ័យ ញញឹមដើម្បីមានលាភ មានជ័យណា”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃើញរូបភាពនិងទេសភាពស្អាតៗភ្លាម ធ្វើឲ្យអ្នកគាំទ្របាននាំគ្នាចូលទៅ ខមិន ព្រាតបែបនេះថា៖ “ក្ដីសុខណាស់បងៗ, នៅណាបងសំលាញ់? ទេសភាពស្អាតម៉េស, ស្អាតណាស់បង, ស្អាតណាស់ណព្វចិត្តទាំង៣,”៕

អានបន្ត

ផ្អែមល្ហែមក្នុងវីដេអូមិនអស់ចិត្ត ដួង ម៉ានិច និង អតិជាតិ បុត្រ ឆ្លៀតឆ្លងឆ្លើយព្រលយសារធ្វើឲ្យអ្នកគាំទ្រញ័របេះដូងអស់

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ប៉ុន្មានថ្ងៃមកនេះរាល់វីដេអូ និង រូបភាពនៅលើបណ្តាញសង្គមហ្វេសប៊ុក ទាំងវីដេអូក្នុង TikTok អតិជាតិ បុត្រ និង តារាស្រី ដួង ម៉ានិច បានទាញយកចំណាប់អារម្មណ៍ពីមហាជនយ៉ាងច្រើនយ៉ាងខ្លាំងក្លា ជាមួយនឹងកាយវិការផ្អែមល្ហែម សាសងគ្នាប្រៀបដូចគូស្នេហ៍ ដែលបានធ្វើឲ្យអ្នកគាំទ្រឃើញហើយអៀនរមូលគ្រប់ៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយកាន់តែចាប់អារម្មណ៍ទៀតនោះ មហាជនក៏ដូចជាអ្នកគាំទ្រឃើញថា មិនត្រឹមតែវីដេអូនិងរូបភាពល្អូកល្អិននឹងគ្នានោះទេ ថែមទាំងថ្មីៗនេះតារាប្រុសស្រីដែលអ្នកគាំទ្រសង្ស័យថា ជាគូស្នេហ៍ខុសវ័យមួយគូនេះ បានធ្វើការព្រលយសារលើបណ្តាញសង្គមរបស់ពួកគេរៀងៗខ្លួន ដោយពោលពាក្យបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះគ្នាទៅមកយ៉ាងមានន័យ និងផ្អែមល្ហែមបំផុត រហូតធ្វើឲ្យអ្នកគាំទ្រដែលបានអានហើយនោះ ឡើងញ័រដល់បេះដូងតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ អត្ថន័យសារយ៉ាងផ្អែមល្ហែមរបស់តារាប្រុសវ័យក្មេងខាងលើរូបនេះ បានពោលពាក្យទៅកាន់ កញ្ញា ដួង ម៉ានិច យ៉ាងដូច្នេះថា៖ “ប្រឹងធ្វើចាស់ដើម្បីសម្របតាមបេះដូង Doung Manich – ដូង ម៉ានិច”។ បន្ថែមទៀតនោះ នៅលើបណ្តាញសង្គមរបស់តារាស្រីរូបនេះវិញ ក៏បានបង្ហោះរូបភាពកៀកកើយគ្នាមួយសន្លឹក ព្រមទាំងភ្ជាប់សារយ៉ាងផ្អែមដែរថា៖ “ត្រូវជាអ្វីនឹងគ្នា…? ហេតុអ្វីពេលនៅក្បែរគ្នា ចេះតែមានអារម្មណ៍ល្អរហូត?”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ ថ្វីដ្បិតតែ តារាប្រុសស្រីមួយគូនេះ មិនបានបើកប្រកាសជាសាធារណៈថា ជាគូស្នេហ៍នឹងគ្នាក៏ពិតមែន ប៉ុន្តែបើតាមរយៈសកម្មភាព ក៏ដូចជាសារសាសងគ្នាយ៉ាងផ្អែមល្ហែមទាំងអស់នេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនបន់ឲ្យអ្នកទាំងពីរ ក្លាយជាគូស្នេហ៍នឹងគ្នាពិតៗផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត