សមសួនដល់ហើយ! សរេពជ្ញ ម៉ានីកា រំភើបចិត្តប្រាប់ពីអារម្មណ៍ពិត ក្រោយគ្រងឈុតអប្សារា ក្នុងវ័យ ៩ ឆ្នាំ

បើជាទោះវ័យទើបតែ ៩ ឆ្នាំ ក៏ពិតមែន តែតារាសម្តែងវ័យក្មេងកុមារី សរពេជ្ញ ម៉ានីកា ហាក់ទទួលបានការចាប់អារម្មណ៍ក្នុងទេពកោសល្យសម្តែងយ៉ាងខ្លាំងក្នុងវិស័យខ្សែភាពយន្ត។ ក្នុងនោះតារាសម្តែងវ័យក្មេងរូបនេះ មានទេពកោសល្យសម្តែងគ្រប់ទម្រង់ ទាំងស្លូតបូត បង្ហូរទឹកភ្នែក ឆ្នាសឆ្នើម និង កំប្លុកកំប្លែង ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត សរពេជ្ញ ម៉ានីកា មានជំនាញក្នុងការសម្តែងជាច្រើនទម្រង់ បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ៣ ឆ្នាំមកម្ល៉េះ។ លើសពីនោះ ម៉ានីកា មិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ តែតារាស្រីវ័យក្មេងមានដុងសិល្បៈពេញខ្លួនរូបនេះ ក៏អាចរាំរបាំ និង ច្រៀងថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាងនេះទៅទៀត បើក្រឡេកទៅមើលរូបសម្រស់របស់ ម៉ានីកា វិញ ពីមួយឆ្នាំទៅមួយឆ្នាំ គឺហាក់ខុសប្លែកស្រស់ស្អាតយ៉ាងខ្លាំង ហើយនាងក៏ត្រូវបានមហាជនលើកឡើងថា នៅថ្ងៃអនាគតតារាសម្តែងរមែងដើរតួកុមារីរូបនេះ នឹងដណ្ដើមបានតំណែងជាតួឯកស្រី ក្នុងខ្សែភាពយន្តជាក់ជាមិនខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងថ្មីៗនេះ តារាសម្តែងវ័យក្មេង សរពេជ្ញ ម៉ានីកា បានបង្ហាញវត្តមានគ្រងឈុតអប្សរា យ៉ាងស្រស់ស្អាត មិនចាញ់សិល្បការិនីរៀមច្បងនោះឡើយ។ លើសពីនោះ ក្រោយបានគ្រងឈុតដែលនារីគ្រប់គ្នាប្រាថ្នាចង់តុបតែងនេះ ពេជ្ញ ម៉ានីកា ក៏បានបង្ហាញអារម្មណ៍រំភើប ដែលបានបំពេញក្តីស្រមៃរបស់ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងតូច សរពេជ្ញ ម៉ានីកា បានរៀបរាប់ថា ៖ «នាងខ្ញុំពិតជាមានអារម្មណ៍រំភើបឥតឧបមា ដែលមានឱកាសបានតុបតែង ក្នុងឈុតអប្សរាដ៏ល្អឯករបស់ខ្មែរ។ នាងខ្ញុំសូមកោតសរសើរ និង សូមអរគុណ ដល់លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ និង បងៗពូមីងក្រុមអ្នកជំនាញ ផ្នែកសិល្បៈបុរាណខ្មែរ ដែលបានលះបង់ពេលវេលា និង កម្លាំងកាយចិត្ត ព្យាយាមការពារ និង ថែរក្សាមរតកទាំងអស់នេះឱ្យនៅឋិតឋេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ដូចជារូបនាងខ្ញុំ។ សូមថ្លែងអំណរគុណជាពិសេសដល់ លោកគ្រូ និង បងបងពូមីងក្រុមការងារទាំងអស់ ដែលបានជួយសម្រេចក្តីបំណងរបស់នាងខ្ញុំក្នុងការគ្រងឈុតអប្សរាដ៏អស្ចារ្យនេះ»។ ប្រភព៖ popular magazine តស់!…

អានបន្ត

មើលឡើងស្រក់ទឹកមាត់! ស្ងាត់ៗស្រាប់តែ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី និងភរិយា នាំគ្នាខ្វែកូនជ្រូកយ៉កសៀ មួយក្បាលហូប ឃើញភ្លាម ធ្វើឲ្យហ្វេនៗ នាំគ្នាចូលទៅខមិន ព្រាតថា..(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេករបស់ «ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី» បានបង្ហោះវីដេអូមួយ បង្ហាញសកម្មភាពកំពុង នាំគ្នាខ្វៃកូនជ្រូកយ៉កសៀ សម្រាប់ធ្វើជាអាហារពេលល្ងាច មើលទៅទំនងនិងគួរឲ្យចង់ញ៉ាំដល់ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ក៏បានភ្ជាប់សារមួយប្រាប់យ៉ាងដូច្នេះថា៖ “ល្ងាចនេះពីរនាក់លោកជំទាវប្រហុក ខ្វៃកូនជ្រូកយ៉កសៀមួយក្បាលហូប នៅលេីកំពូលភ្នំកសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ឆ្ងាយពីទីផ្សារមានតែ ខ្វៃជ្រូកដោយខ្លួនឯងហូបអីចឹងហេីយ ខ្ញុំសូមផ្ញើជូនប្រិយមិត្តយេីង តាមរលកធាតុអាកាសដោយក្តីនិករលឹកផង ។”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមើលវីដេអូនេះចប់ភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលទៅ ខមិន ព្រោងព្រាតបែបនេះថា៖ “ទំនងណាស់លោកអ៊ុំ ប្រហែលមានរសជាតិឆ្ងុយឆ្ងាញ់ហើយមើលទៅ, ទំនងឆ្ងាញ់ណាស់លោកអ៊ំ, អ៊ុំជំទាវមានថ្វីដៃណាស់, ទំនងណាស់ឯកឧត្តមអើយឃើញហើយចង់ញាំហ្មង, មើលទៅទុំនងឆ្ងាញ់ណាស់លោកពូ, ឆ្ងាញ់ណាស់អ៊ុំអេីយ,”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អស់ទាស់! ទើបទិញគ្រឿងមាសពេជ្រ តម្លៃ១០ម៉ឺនដុល្លា ថ្ងៃមុនសោះ លើកនេះ សួស វីហ្សា និងស្វាមី លេងឈុតធំទិញកាដូមួយនេះទៀត សម្រាប់កាដូខួបកូនស្រី គឺ…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ មហាជនជាច្រើនមានការចាប់អាមរ្មណ៍យ៉ាងខ្លាំង ក្រោយឃើញតារាចម្រៀងអ្នកនាង សួស វីហ្សា និង ស្វាមី បានកាន់លុយទាំងបាច់ៗ ទៅទិញគ្រឿង មាសពេជ្រ នៅឯហាង របស់អ្នកស្រី ទ្រី ដាណា អស់ចំនួនទឹកប្រាក់ រហូតដល់ ១០ម៉ឺនដុល្លាឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ នេះ គេបានឃើញ សួស វីហ្សា និង ស្វាមី បានរៀបចំកម្មវិធីតូចមួយ ញ៉ាំបាយជុំគ្នាជាមួយគ្រួសារ មើលទៅពិតជាសាមញ្ញមែន តែមើលទឹកមុខម្នាក់ៗពរោពេញទៅដោយក្តីរីករាយ និងកក់ក្តៅណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយញ៉ាំបាយជុំគ្នាចប់ សួស វីហ្សា និង ស្វាមី បានជូនជាថវិកាមួយចំនួន ដល់អ្នកមានគុណ បើកមើល ក្នុងម្នាក់ៗទទួលបានចំនួនទឹកប្រាក់រហូតទៅដល់ ៥០០ដុល្លារ ឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនទាន់អស់ ស្រាប់តែកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ សួស វីហ្សា និងស្វាមី បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលម្តងទៀតហើយ ក្រោយឃើញអ្នកទាំងពីរ បានសម្រេចចិត្តទិញកាដូដ័ធំ សម្រាប់ជាកាដូ ដល់កូនស្រីរបស់ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ លោកថមមី បាននិយាយប្រាប់បន្ថែមទៀតថា៖ “ហេងហេងថ្ងៃសុក្រ សុខសប្បាយ ចែចង់បានអីចែប្រាប់ប៊យ ឥឡូវដូចនិយាយមែន ថ្ងៃនេះមកទិញផ្ទះវីឡាទោលនឹងផ្ទះល្វែងនៅបុរីឡេងណាវាត្រាផ្លូវជាតិលេខ៦Aជូនព្រះនាងតូចកូនស្រីរបស់ខ្ញុំ OunJenny ថង សាម៉ូលីណា សម្រាប់ជាការដូខែក្រោយ 09.10.2021 កូនស្រីពួកយើងខ្ញ៉ំអាយុ 1ខួប តែម៉ែប្រពន្ធហ្នឹងគឺចឹងម៉ង ទាម៉ែអាទាឪអាទាយាយអាទាតាអាទា ទៀតហើយទាបានប៉ុន្មានល្វែងទៀតហើយ ប្រហែលជាខ្ញ៉ំត្រូវរត់ម៉ូតូឌុបវិញហើយ ជួយៗជិះផងម៉ូយៗ អើយ អំបិលហើយលើកនេះ Sous…

អានបន្ត

ស្វីតដល់ហើយ! អីយ៉ាស់ ដួង ម៉ានិច ជួយតុបតែងខ្លួនឲ្យ អតិជាតិ បុត្រ ដោយផ្ទាល់ដៃ មើលហើយធ្វើឲ្យហ្វេនៗ អៀនជំនួសដល់ហើយ…

ភ្នំពេញ៖ ហ្វេនៗបានដឹងច្បាស់ហើយថា មួយរយៈចុងក្រោយនេះតារាចម្រៀងប្រុសវ័យក្មេងស្រស់ស្អាត អតិជាតិ បុត្រ និង តារាសម្តែងស្រីល្បីឈ្មោះ ដួង ម៉ានិច កាន់តែបង្ហាញសកម្មភាពផ្អែមល្ហែមស្អិតរល្មួតដូចស្ករនឹងគ្មាខ្លាំងឡើងលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យហ្វេនៗកាន់តែចាប់អារម្មណ៍តាមដានអ្នកទាំងពីរខ្លាំងឡើង ព្រមទាំងកាន់តែដាក់ការសង្ស័យថាអ្នកទាំងពីរកំពុងលួចបង្កាត់ភ្លើងស្នេហ៍ខុសវ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នាពេលថ្មីៗមកនេះ គេបានឃើញវីដេអូ Tik Tok ខ្លីមួយបានបង្ហោះដោយតារាស្រីរូបស្រស់នេះលើបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពយ៉ាងស្វីតរវាងនាង និង ប្រុសក្មេង នោះ ដែលជាសកម្មភាពក្រៅឆាកខណៈកំពុងត្រៀមថតរឿងថ្មីជាមួយគ្នា ដែលឃើញថា នាងកំពុងជួយតប់ម្សៅតុបតែងខ្លួនឲ្យ អតិជាតិ បុត្រ ដោយផ្ទាល់ដៃ ដែលធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗបានមើលហើយអៀនជំនួសគ្រប់ៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយវីដេអូខ្លីនោះ កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន និង អ្នកគាំទ្រដែលចូលចិត្តតាមដានពីតារាប្រុសស្រីមួយគូនេះ ដោយបាននាំគ្នាធ្វើការស៊ែរជាហូហែរ ព្រមទាំងចូលទៅខមិនចង់ឲ្យអ្នកទាំងពីរស្រលាញ់គ្នា និង ក្លាយជាគូស្នេហ៍ពិតៗផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត