សាធុ សាធុ! នេះជាទិដ្ឋភាពទូរទៅ សាមណេរ រិទ្ធ និមន្តបិណ្ឌបាត្រ តាមភូម នាព្រឹកមិញនេះ ពិតជាមានចិត្តជ្រះថ្លាណាស់…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ហៅ ពូម៉ៅ បានសម្រេចចិត្តទៅសាងភ្នួសមួយរយៈពេល ដើម្បីយកធម៌យកអា មកដាក់ក្នុងខ្លួន និងរកអ្វីដែលស្ងប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មុនពេលសម្រេចចិត្តទៅសាងភ្នួស ពូម៉ៅ ក៏បានបង្ហោះវីដេអួមួយ ទុកផ្ញើជូន អ្នកស្រី ទ្រី ដាណា ដែលជាភរិយា បណ្តូលចិត្តរបស់លោកថា៖ “បាទសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះជាថ្ងៃទី១៥ ខែ០៩ ឆ្នាំ២០២១ ចឹងខ្ញុំសូមចេញវីដេអូជាលើកចុងក្រោយមុនហ្នឹងខ្ញុំសម្រេចចិត្តទៅបួស ដោយសារតែខ្ញុំអស់ជម្រើសចឹង សូម្បីតែ Facebook Telegram ស្អីៗដែលជាប្រព័ន្ធទាក់ទងគឺភរិយារបស់ខ្ញុំបាន Block ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំចោលអស់ហើយ ចឹងខ្ញុំគ្មានវិធីអ្វីក្រៅពីធ្វើវីដេអូនេះទេ ដើម្បីឲ្យបង្ហាញជូនគាត់ឲ្យបានឃើញផង ចឹងកន្លងមកខ្ញុំនិងប្រពន្ធខ្ញុំពិតជាឈ្លោះគ្នាពិតប្រាកដមែន រហូតឈានដល់ការដាក់ពាក្យបណ្តឹងមិនឲ្យខ្ញុំចូលផ្ទះ ហើយក៏មានមិតិមួយចំនួនថាខ្ញុំពីរនាក់ប្តីប្រពន្ធ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តែងដើម្បីប្រយោជន៍ បាទខ្ញុំសូមបញ្ជាក់គ្មាននរណាម្នាក់យកកត្តិយសគ្រួសារ មកសម្តែងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបៀបនេះទេ ប៉ុន្តែនេះដោយសារការខឹងមួយឆាវ ធ្វើឲ្យយើងឈានដល់ចំណុចនោះ…”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងវីដេអួដដែលផងនេះ ពូម៉ៅ បានប្រាប់បន្ថែមទៀតថា៖ “ហើយខ្ញុំនឹងទៅបួសមួយរយៈពេល ដើម្បីយកធម៌យកអាមកដាក់នៅក្នុងខ្លួន រកអ្វីដែលស្ងប់ បន្ទាប់មកខ្ញុំនឹងធ្វើអ្វីដ៏ល្អៗ ដើម្បីគ្រួសាររបស់ខ្ញុំ…”។ ដោយឡែកនៅព្រឹកមិញនេះ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញ សាមណេរ រិទ្ធ និមន្តបិណ្ឌបាត្រ តាមភូមិ ឃើញហើយ ពិតជាមានចិត្តជ្រះថ្លាណាស់៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ទីបំផុត! រកឃើញហើយ ឧកញ៉ារូបនេះ ជាម្ចាស់ស្តេចវីឡាតម្លៃ៣លានដុល្លារដំបូងរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនជាច្រើន ធ្លាប់បានភ្ញាក់ផ្អើលរួចមកហើយ ក្រោយពេល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានគម្រោងស្តេចវីឡា លើទំហំដី១ហិចតា ដែលមានតម្លៃជិត ៣លានដុល្លារឯណោះ ដែលធ្វើឲ្យ មហាជនជាច្រើន ពិតជា រងចាំមើលថា តើនរណាជាម្ចាស់ដំបូងរបស់ សេ្តចវីឡានេះខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីម្សិលមិញនេះ មហាជនលេងបណ្តាញសង្គម ជាច្រើនបាន ផ្ទុះការចាប់អារម្មណ៍ ក្រោយពេល ឧកញ៉ាខ្មែរម្នាក់ បានអរគុណដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបញ្ចុះតម្លៃក្នុងគម្រោងធំនេះសម្រាប់រូបលោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ ក្នុងនោះ គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ក៏បាន​ចែកចាយបន្ត ដោយនេះ បញ្ជាក់បានយ៉ាងច្បាស់ថា ឧកញ៉ាខ្មែរមួយរូប ឈ្មោះ អ៉ឹង គីមហុង ជាម្ចាស់ដំបូងរបស់គម្រោងស្តេចវីឡាសែនស្កឹមស្កៃ លើដី១ហិចតា នៅផ្លូវជាតិ៦A ប្រាកដមែន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម។ ប្រភព៖ khmerload ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ពិតជាកូនល្អមែន! ទើបតែទិញគ្រឿងមាសពេជ្រ តម្លៃ១០ម៉ឺន ដុល្លារ ម្សិលមិញសោះ ស្រាប់តែថ្ងៃនេះ សួស វីហ្សា និងស្វាមី បានរៀបចំកម្មវិធីញ៉ាំបាយ ជុំគ្រួសារ ថែមទាំងឆ្លៀតជូនថវិកា ក្នុងម្នាក់ៗទទួលបាន..

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ មហាជនជាច្រើនមានការចាប់អាមរ្មណ៍យ៉ាងខ្លាំង ក្រោយឃើញតារាចម្រៀងអ្នកនាង សួស វីហ្សា និង ស្វាមី បានកាន់លុយទាំងបាច់ៗ ទៅទិញគ្រឿង មាសពេជ្រ នៅឯហាង របស់អ្នកស្រី ទ្រី ដាណា អស់ចំនួនទឹកប្រាក់ រហូតដល់ ១០ម៉ឺនដុល្លាឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ នេះ គេបានឃើញ សួស វីហ្សា និង ស្វាមី បានរៀបចំកម្មវិធីតូចមួយ ញ៉ាំបាយជុំគ្នាជាមួយគ្រួសារ មើលទៅពិតជាសាមញ្ញមែន តែមើលទឹកមុខម្នាក់ៗពរោពេញទៅដោយក្តីរីករាយ និងកក់ក្តៅណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយញ៉ាំបាយជុំគ្នាចប់ សួស វីហ្សា និង ស្វាមី បានជូនជាថវិកាមួយចំនួន ដល់អ្នកមានគុណ បើកមើល ក្នុងម្នាក់ៗទទួលបានចំនួនទឹកប្រាក់រហូតទៅដល់ ៥០០ដុល្លារ ឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ លោក ថមមី បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “កម្មវិធីពិសារអាហារជួបជ៉ំគ្នាជាមួយក្រុមគ្រួសារសាមញ្ញៗ និងបានជូនជាថវិការដល់អ្នកមានគុណទុកសម្រាប់បុណ្យភ្ជ៉ំ ខ្ញ៉ំពិតសប្បាយចិត្តណាស់នៅពេលឃើញស្នាមញញឹមរបស់ពួកគាត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការខិតខំរបស់ខ្ញ៉ំពិតជាមិនអត់ប្រយោជន៍មែន ស៊ូប្រឹងប្រែងរាល់ថ្ងៃគឺដើម្បីក្តីសុខគ្រួសារមានក្តីសុខ ខ្ញ៉ំក៍សប្បាយចិត្តដូចគ្នា ធ្វើបុណ្យជាឪពុកម្តាយបានបុណ្យណាស់”។ ក្រោយឃើញទឹកចិត្តដ៏ល្អប្រពៃនេះហើយ ធ្វើឲ្យហ្វេនៗជាច្រើន បានបញ្ចេញអារម្មណ៍ពិតបែបនេះថា៖ “ជួនពរអោយមានសុភមង្គលនឹងសេចក្ដីសុខក្នុងគ្រួសារ ហេងៗណាប្រូសុីស, គ្រួសារមានក្តីសុខ, ពិតជារំភើបខ្លាំងណាស់, ពិតជាល្អប្រពៃណាស់ idol, ក្តីសុខពេញបឹប”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ក្រោយផុងក្នុងជីវិតលិចលង់ ខណៈពេលនេះលោក ចាន់ សម័យ រាសីឡើងស្រឺតៗ ក្លាយជានាយកប្រតិប្តិក្រុមហ៊ុនមួយ

កន្លងមកមហាជនប្រាកដជាធ្លាប់បានដឹងខ្លះមកហើយពីរឿងរ៉ាវជីវិតរបស់តារាចម្រៀងលោក ចាន់ សម័យ ម្ចាស់បទ F4 ខ្មែរ «បំភ្លេចអូនមិនបាន» ដែលកាលពីអំឡុងឆ្នាំ ២០១៩ លោកបានជួបប្រទះនូវការរស់នៅយ៉ាងលំបាក និង ស្ពាយជំងឺប្រចាំកាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលណោះលោក ចាន់ សម័យ ក៏ត្រូវបានមិត្តក្នុងសិល្បៈជាច្រើនបានជួយជ្រោមជ្រែងដល់លោកឱ្យវិលមកកាន់វិថីសិល្បៈវិញ ទាំងការផ្តល់ជាថវិកា និង កម្លាំងចិត្ត។ លើសពីនោះ លោក ចាន់ សម័យ ក៏បានទទួលអំណោយផ្ទះវីឡាតឿមួយខ្នងក្នុងបុរី ឡេង ណាវ៉ាត្រា នៅម្តុំទួលពង្រ ពីសម្តេច ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាក៏ដោយ ក្រោយភ្លៀងមេឃស្រឡះ ដោយមានការជ្រោមជ្រែង ផ្តល់កម្លាំងចិត្តពីសប្បុរសធម៌ និង មិត្តក្នុង-ក្រៅរង្វង់សិល្បៈ លោក ចាន់ សម័យ ក៏បានចូលប្រឡូកក្នុងវិស័យសិល្បៈដូចដើម ហើយលោកត្រូវបានឡើងច្រៀងតាមបណ្តាកម្មវិធីប្រគំតន្ត្រីនានា។ ម្យ៉ាងវិញទៀត អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺក្នុងអំឡុងឆ្នាំ ២០២១ នេះ លោក ចាន់ សម័យ ហាក់កាន់តែមានជីវិតប្រសើរឡើងវិញហើយ ដោយលោកបាន និង កំពុងក្តាប់តំណែងជានាយប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យមួយមានឈ្មោះថា ក្រុមហ៊ុន C. D. Land៕ ប្រភព៖ popular magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា ក្រោយភ្ជាប់ពាក្យបានជាង ១ ខែមក វីរៈ និច្ច ទម្លាយគ្រាផ្ដើមស្នេហ៍ដំបូងៗនឹងគូដណ្ដឹង (វីដេអូ)

កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងវ័យក្មេង វីរៈ និច្ច បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រជាច្រើន ហាក់ភ្ញាក់ផ្អើល និង រំភើបចិត្តជួសនាងយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបនាង បានដឹកដៃគូស្នេហ៍ជួបចាស់ទុំតាមប្រពៃណីហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីឃើញ វីរៈ និច្ច ស្ងាត់ៗធ្វើពិធីភ្ជាប់ពាក្យបែបនេះ ពិតជាផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលពីមហាជនគ្រប់គ្នា ព្រោះកន្លងមកតារាចម្រៀងរូបនេះ មិនដែលបានបង្ហើបថានាងមានម្ចាស់ចិត្ត ឬបង្ហាញមុខមាត់គូស្នេហ៍របស់នាងលើបណ្ដាញសង្គមឱ្យមហាជនបានឃើញនោះឡើយ ស្រាប់តែបានបង្ហាញមុខគូស្នេហ៍ភ្លាមៗក្នុងថ្ងៃភ្ជាប់ពាក្យនោះតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ថ្មីៗនេះ កាន់តែចាប់អារម្មណ៍ខ្លាំងទៀត ដោយតារាចម្រៀងស្រីរូបនេះបានធ្វើការទម្លាយពីការផ្ដើមស្នេហ៍ដំបូងនឹងគូដណ្ដឹង ដោយឆ្លើយតបនឹងសំណួររបស់ពិធីករ-ការិនី ក្នុងកិច្ចសម្ភាសកម្មវិធីប្រគំតន្រ្តីរបស់ស្ថានីយទូរទស្សន៍ PNN ដែលបានឱ្យដឹងថា កញ្ញា និង គូដណ្ដឹង បានស្គាល់គ្នាយូរមកហើយ គឺចាប់តាំងពីឆ្នាំ ២០១៨ មកម៉្លេះ ប៉ុន្តែខណៈនោះ នាងមិនទាន់បានចាប់ចិត្ត ឬ មានចិត្តស្រឡាញ់ជាមួយនឹងគូដណ្ដឹងឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ វីរៈ និច្ច ប្រាប់ទៀតថា រហូតមកទល់ដើមឆ្នាំ ២០២១ នេះ ពេលដែលនាង និង គូដណ្ដឹងជួបគ្នាម្ដងទៀតនៅមាត់សមុទ្រ ខេត្តកំពង់សោម ទើបនាងមានការចាប់អារម្មណ៍ ចាប់ចិត្តស្នេហាជាមួយគូដណ្ដឹងរូបនោះ ខណៈពេលដែលគូដណ្ដឹងរបស់នាង បានហៅនាងទៅច្រៀងក្នុងភោជនីយដ្ឋានរបស់គាត់ ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ នៅឯក្រុងព្រះសីហនុនោះ ហើយអ្នកទាំងពីរក៏មានចិត្តលើគ្នាទៅមក និង បានចាប់ផ្ដើមស្រឡាញ់ទាក់ទងគ្នាបានរយៈពេលខ្លី ក៏សម្រេចចិត្តដឹកដៃគ្នាចូលដល់ចាស់ទុំ និង មានកម្មវិធីភ្ជាប់ពាក្យនេះកើតឡើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត បន្ទាប់ពីបានភ្ជាប់ពាក្យភ្ជាប់សម្ដីរវាងចាស់ទុំទាំងសងខាងបានកន្លះខែ ក៏បានឃើញថា តារាចម្រៀងស្រីរូបនេះបានដឹកដៃគូដណ្ដឹងថត Pre-Wedding ត្រៀមថ្ងៃចូលរោងការ ដែលនាង ក៏បានធ្វើការបញ្ជាក់ថា នឹងប្រារព្ធឡើងនៅក្នុងខែក្រោយនេះ ពោលគឺខែតុលា ឆ្នាំ ២០២១ នេះហើយ៕ ប្រភព៖ popular magazine សូមទស្សនាវីដេអូខាងក្រោមនេះ។

អានបន្ត

ញ៉ាក់សាច់! សួស វីហ្សា ដឹកដៃប្តីទៅទិញមាសពេជ្រ ទាំងឈុតៗរីឯតម្លៃវិញនោះ គឺ….

មហាជនជ្រាបហើយ តារាចម្រៀងស្រី សួស វីហ្សា និង លោក ថមមី ក្រៅពីអាជីពសិល្បៈ ប្ដីប្រពន្ធមួយគូនេះ បានបើកមុខជំនួញផ្ទាល់ខ្លួន ដែលជាអាជីពលក់សម្លៀកបំពាក់ និង កាបូបតាមអនឡាញ ដោយទោះបីទើបតែប្រឡូកអាជីពនេះពិតមែន ប៉ុន្តែ អ្នកទាំងពីរ ពិតជាទទួលបានភាពជោគជ័យ និង រកកម្រៃបានច្រើនសន្ធឹក ដែលថ្មីៗនេះ គេឃើញថា ទើបតែបើកក្រុមហ៊ុនថ្មីទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកជាមួយនឹងភាពជោគជ័យទាំងនេះ នៅល្ងាចថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ប្ដីប្រពន្ធជាអ្នកសិល្បៈមួយគូនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្របើកភ្នែកធំៗ ក្រោយពីបានឃើញ អ្នកទាំងពីរ បានចំណាយលុយរាប់ម៉ឺនដុល្លារទិញគ្រឿងមាស និង ពេជ្រ ពាក់យ៉ាងជ្រែកខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ បើតាមការបង្ហោះរបស់ ថៅកែហាងពេជ្រ ទ្រី ដាណា ដែលបានឱ្យដឹងថា ប្ដីប្រពន្ធមួយគូនេះ បានទៅទិញគ្រឿងពេជ្រ និងមាស ប៉ុន្មានឈុតនេះ ដែលអ្នកទាំងពីរ បានចំណាយលុយទិញអស់ប្រមាណជាង ១០ ម៉ឺនដុល្លារឯណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើន ក៏បានសម្ដែងនូវការចូលរួមអបអរសាទរដល់អ្នកទាំងពីរ ព្រមទាំងធ្វើការស៊ែរពេញបណ្ដាញសង្គមអមជាមួយនឹងពាក្យជូនពរឱ្យ តារាប្រុសស្រីប្ដីប្រពន្ធមួយគូនេះ កាន់តែទទួលបានជោគជ័យទាំងវិថីសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួនផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត