គួរឲ្យច្រណែនដល់ហើយ ខុសត្រូវគ្នាតែ ២ ថ្ងៃ ប្តីប្រពន្ធ ឆាយ វីរៈ យុទ្ធ បង្ហាញក្តីស្រលាញ់ដាក់គ្នាយ៉ាងរំភើប ក្នុងថ្ងៃខួបកំណើត

កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ មហាជនអ្នកគាំទ្រតារាចម្រៀង ឆាយ វីរៈយុទ្ធ ប្រាកដជាបានជ្រាបមកហើយថា លោកទើបតែបង្ហាញក្តីស្រឡាញ់យ៉ាងផ្អែមល្ហែម អបអរសាទរថ្ងៃកំណើតរបស់ភរិយា គឺអ្នកនាង សែ ចាន់ឌី។ ក្នុងនោះ លោក ឆាយ វីរៈយុទ្ធ បានរៀបចំកម្មវិធីថ្ងៃកំណើតភរិយាដល់ទៅ ២ ដង​ ដោយនៅពេលលោកបានរៀបចំនំខេកយ៉ាងសាមញ្ញជូនភរិយានៅឯចំការ និង ពេលល្ងាចលោកក៏ភ្លេចបង្កើតភាពរ៉ូមែនទិក ដោយនាំភរិយាទៅញុំាអាហារពេលល្ងាចនៅហាងទំនើបផងដែរ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ រំលងបានប្រមាណ ៣ ថ្ងៃ ពោលគឺនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ ក៏ជាថ្ងៃកំណើតរបស់លោក ឆាយ វីរៈយុទ្ធ វិញម្តង ភ្លាមនោះ អ្នកនាង សែ ចាន់ឌី ក៏មិនភ្លេចថ្ងៃកំណើតស្វាមីដូចគ្នាដែរ ដោយភរិយារបស់តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេខាងលើនេះ បានតបស្នងក្តីស្រឡាញ់ភ្លាមៗ ដោយអ្នកនាងបានរៀបចំថ្ងៃកំណើតជូនស្វាមីវិញពោរពេញដោយសុភមង្គល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង សែ ចាន់ឌី បានបង្ហោះសារពោរពេញដោយក្តីស្រឡាញ់ជូនលោក ឆាយ វីរៈយុទ្ធ ជាស្វាមីថា៖ «រីករាយថ្ងៃខួបកំណើតប្តីសម្លាញ់ 12-09-2021 ឆាយ វីរៈយុទ្ធ Chhay Virakyuth អូនសូមជូនពរបង ឱ្យមានសេចក្តីសុខ សុខភាពល្អ សំណាងល្អ និង ជោគជ័យទាំងការងារកំពុងមានក្នុងដៃ និង ការងារថ្មីៗទាំងអស់។ I love you so much, my beloved husband»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ចាប់តាំងពីបានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គល ព្រមទាំងបានទទួលចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់មក ធ្វើឱ្យលោកទទួលបាននូវគ្រួសារដ៏ពេញលេញមួយនៅក្នុងជីវិត​ ហើយគ្រួសារលោក ក៏ត្រូវបានចាត់ថាជាគ្រួសារគំរូនៅក្នុងសិល្បៈទៀតផង៕…

អានបន្ត

បាត់ស្ងាត់ដំណឹងឈឹងលើកញ្ចក់ទូរទស្សន៍ តាមពិតលោក ទេព អាណាន់ សំងំកើបលុយពីអាជីពនេះលើទឹកដីខេត្តកំពត

ភ្នំពេញ៖ បើយើងរំឮកកាលពីអំឡុងឆ្នាំ ២០០៥ ប្រិយមិត្តជាច្រើនក៏ដូជាមហាជន ពិតជានៅចាំបាននៅឡើយអតីតតារាចម្រៀងប្រចាំផលិតកម្មរស្មីស្ទឹងសង្កែ គឺលោក ទេព អាណាន់ ដែលជាតារាចម្រៀងប្រុសមួយរូបល្បីឈ្មោះតំណាលគ្នានឹងតារាចម្រៀង លោក ហង្ស ឧត្តមមុន្នី លោក សេន រ៉ានុត និង លោក ប៊ូ វិចិត្រ ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះ ប្រិយមិត្តចាំបានថា លោក ទេព អាណាន់ មានបទចម្រៀងល្បីៗជាច្រើននៅក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ដូចជាបទ «រន្ធត់ញាប់ញ័រ» បទ «បេះដូងខ្ទេចខ្ទាំ» បទ «ចាញ់បាល» និង បទជាច្រើនទៀត។ លើសពីនោះ លោក ទេព អាណាន់ ក៏ជាសមាជិកក្រុមចម្រៀងផ្នែកបុរសល្បីឈ្មោះក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ឈ្មោះថា «RSK» ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីសាងកេរ្តិ៍ឈ្មោះក្នុងផលិតកម្មរស្មីស្ទឹងសង្កែជាច្រើនឆ្នាំ លោក ទេព អាណាន់ ក៏បានឈប់ច្រៀងក្នុងផលិតកម្មខាងលើ និង ក្លាយទៅជាតារាចម្រៀងឯករាជ្យ ដោយលោកបានចេញបទចម្រៀងទោលជាច្រើនបទ និង ធ្វើជាពិធីករក្នុងកម្មវិធីនានាផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ន លោក ទេព អាណាន់ ហាក់ស្ងប់ស្ងាត់លើឆាកតន្ត្រីក្នុងកម្មវិធីទូរទស្សន៍នានា ដោយលោកបានរៀបការមានកូនស្រី ១ រូបហើយ។ ជាងនេះទៅទៀត លោក ទេព អាណាន់ ក៏កំពុងប្រកបរបរបើកក្រុមហ៊ុនបញ្ញើអីវ៉ាន់មួយនៅក្នុងខេត្តកំពត៕ ប្រភព៖ popular ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

តួនាងនុតក្នុងរឿង «ខ្មោចចេកជ្វា» បាត់មុខយូរ តាមពិតមកពីមូលហេតុបែបនេះសោះ…(មានវីដេអូ)

ភ្នំពេញ៖ មហាជនភាគច្រើនច្បាស់ជាធ្លាប់បានឆ្ងល់ហើយមែនទេ? ថាតើហេតុអ្វីបានជាតារាសម្ដែងស្រី អ្នកនាង សាំង ភស្ដា ដែលធ្លាប់សម្ដែងជាតួអង្គនាងនុត ក្នុងរឿង «ខ្មោចចេកជ្វា» ដែលល្បីកាលពីជាង១០ឆ្នាំមុន នៅសុខៗស្រាប់តែបាត់មុខពីសិល្បៈ និងមិនមានស្នាដៃសម្ដែងរឿងភាគបន្តទៀត? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលនេះដែរ ចម្ងល់ដែលគ្រប់គ្នាបានឆ្ងល់ ក៏ត្រូវបានបង្ហាញឡើងដោយសមីខ្លួនផ្ទាល់ហើយ ព្រោះបន្ទាប់ពីបាត់មុខស្ងាត់ឈឹងជាង ១៧ឆ្នាំមកនេះ មួយរយៈចុងក្រោយនេះ តួអ្នកនាង សាំង ភស្ដា ក៏ចាប់ផ្ដើមលេចមុខជាថ្មីតាមរយៈរឿងភាគល្បីៗជាបន្តបន្ទាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយថ្មីៗនេះផងដែរ អ្នកនាងក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ភាសន៍ Nikor ហើយក៏បានរៀបរាប់ប្រាប់ពីមូលហេតុខ្លះៗនៃការបាត់មុខរបស់នាង ក៏ដោយសារតែកាលនោះ គ្មានផលិតកម្មណាមួយមើលឃើញពីសមត្ថភាពនាង ហើយក៏គ្មានផលិតករណាម្នាក់ហៅនាងឲ្យទៅថតរឿងថ្មីៗ ទើបបណ្ដាលឲ្យនាងចាប់ផ្ដើមណាយចិត្តពីសិល្បៈបែបនេះទៅ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មិត្តភិក្តល្អ! ចំថ្ងៃខួបកំណើតចូលវ័យ ៣៤ ឆ្នាំ អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវមិត្តចាស់រាប់គ្នាជាង ២០ ឆ្នាំ សុគន្ធ និសា ជូនពរបែបនេះ

ហ្វេសប៊ុក៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស គឺ អ្នកនាង ឱក សុគន្ធកញ្ញា ដោយគេសង្កេតឃើញមានអ្នកគាំទ្រ មិត្តសិល្បៈ និង បណ្តាក្រុមហ៊ុនសហការការងារជាច្រើនរបស់អ្នកនាង បានចូលរួមអបអរសាទរ និង រៀបចំនំខេកជូនដល់អ្នកនាងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើក្រឡេកមកមើលមិត្តរួមទ្រនំ និង ច្រើនឆ្នាំរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺអ្នកនាង សុគន្ធ និសា បានបង្ហោះសារមុនគេជូនពរតារាចម្រៀងស្រីរូបនេះនៅលើគណនីហ្វេសប៊ុកផងដែរ។ អ្នកនាង សុគន្ធ និសា បានបង្ហោះសារជូនពរអ្នកនាង ឱក សុគន្ធកញ្ញា ថា៖ «រីករាយថ្ងៃកំណើតណា ម៉ាមីស្អាត សូមជូនពរឱ្យមានសុភមង្គល សំណាងល្អរហូតតទៅ @sokunkanha happy birthday»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ មហាជនអ្នកគាំទ្របានដឹងហើយថា អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង សុគន្ធ និសា មិនត្រឹមតែជាមិត្តរួមអាជីពតែម្យ៉ាងនោះទេ តែតារាចម្រៀងស្រីទាំង ២ រូប បានរាប់អានគ្នាក្នុងនាមជាមិត្តល្អ បងប្អូនល្អតាំងពីបោះជំហានមកកាន់វិថីសិល្បៈមកម្ល៉េះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ គេបានដឹងថា អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង សុគន្ធ និសា បានរួមទ្រនំផលិតកម្មរស្មីស្ទឹងសង្កែជាមួយគ្នាតាំងពីអំឡុងឆ្នាំ ២០០០ មកម្ល៉េះ ពោលគឺមកដល់ពេលនេះអ្នកទាំងពីររាប់អានគ្នាមិនក្រោម ២០ ឆ្នាំនោះទេ៕ ប្រភព៖ popular ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ជូនពរឲ្យឆាប់ជាសះស្បើយ! ចេះតែឆ្ងល់ថា ហេតុអ្វីមិនឃើញ ឯកឧត្តម ពេជ្រ ស្រស់ បង្ហាញ សកម្មភាពនៅក្នុងបណ្តាញសង្គមចឹង តាមពិត រូបលោកកំពុងសម្រាកព្យាបាល ជំងឺមួយនេះសោះ ហើយបានផ្តាំថា..(មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកនិយមចូលចិត្តប្រើប្រាស់បណ្តាញសង្គម Tik Tok ជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ ឯកឧត្តម ពេជ្រ ស្រស់ បានបង្ហោះវីដេអូមួយ នៅលើបណ្តាញសង្គម Tik Tok របស់លោកថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “អ្នកមិនទាន់ឆ្លងកូវីដ19អាចចូលស្តាប់បាន ហើយសូមប្រុងប្រយ័ត្នឲ្យបានល្អបំផុត។” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងវីដេអូរបស់ ឯកឧត្តម ពេជ្រ ស្រស់ បានប្រាប់បញ្ជាក់យ៉ាងច្បាស់ៗថា៖ “សួស្តីមិត្តៗទាំងអស់គ្នានៅក្នុង Tik Tok វីដេអូនេះ សូមក្រើនរំលឹកដល់មិត្តៗទាំងអស់គ្នាថា សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះកូវីដ១៩ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំមានបទពិសោធន៍ អីឡូវនេះកំពុងសម្រាកព្យាបាលកូវីដ១៩ប្រភេទ Delta រយៈពេល៣០ថ្ងៃមកហើយ អត់ទាន់បានចេញពីមន្ទីពេទ្យទេ ដោយសារប្រភេទ Delta ប្រើពេលយូរហើយធ្វើឲ្យយើងខាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលវេលា គ្រប់សព្វបែបយ៉ាង ចឹងទេសូមិត្តអ្នកខាងក្រៅទាំងអស់ កុំធ្វេសប្រហែស បើមិនមានការចាំបាច់ កុំដើរលេងអី កុំជួបជុំមនុស្សអី កាលណាដែលឆ្លងគឺរំខានគ្រប់យ៉ាង ទាំងអារម្មណ៍ ទាំងពេលវេលា ទាំងសេដ្ឋកិច្ច អរគុណ សូមបងប្អូនប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា”។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkនេះដើម្បីទស្សនាវីដេអូ។

អានបន្ត

Wow! សម្រស់ច្រឡំ ២០ ស្តើង តែការពិតឆ្នាំនេះ ឱក សុគន្ធកញ្ញា ចូលវ័យ ៣៤ ឆ្នាំ តែសម្រស់នៅតែស្អាត

បើនិយាយដល់ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ប្រិយមិត្តច្បាស់ជាស្គាល់ហើយថា អ្នកនាងជាតារាស្រីមួយរូប មានសមត្ថភាពច្រៀងបានយ៉ាងពីរោះ គួរឲ្យចង់ស្ដាប់ និងកំពុងមានឥទ្ធិពលខ្លាំងក្នុងស្រទាប់ដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះ ក្រៅពីមានទេពកោសល្យសិល្បៈយ៉ាងសម្បូរបែបហើយនោះ ឱក សុគន្ធកញ្ញា ក៏មានរូបសម្បត្តិស្រស់ស្អាតមិនណយដែរ ខណៈសព្វថ្ងៃនេះ នាងមានវ័យកាន់តែដើរទៅមុខ ហើយថែមទាំងមានគ្រួសារ មានកូនមួយរួចទៅហើយក៏ដោយ ប៉ុន្តែការថែរក្សាសម្ផស្ស និងការលេងស្ទីលតែងខ្លួនរបស់អ្នកម៉ាក់សម័យថ្មីរូបនេះ នៅតែស្អាតខ្ញង់ៗមិនចាញ់កាលក្រមុំឡើយ ពិសេសគឺកាន់តែស៊ិចស៊ីជាងមុនផ្ទាល់តែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង​ លើគណនីអ៊ីនស្តាក្រាមនិងហ្វេសប៊ុករបស់អ្នកនាងផ្ទាល់តែម្តង បានចែកចាយរូបភាព ជាច្រើនប៉ុស្តិ៍ ដែលបានលំហែកាយ យ៉ាងសប្បាយក្នុងឱកាសខួបកំណើតស្វាមី ជាមួយទិដ្ឋភាពឆ្នេរសមុទ្រ នៅពីក្រោយអាងហែលទឹក ហើយជាពិសេសនោះ អ្នកនាងក៏មិនភ្លេចដែរ ជាមួយ ការតែងខ្លួនស្អាតប្លែក ក្នុងឈុត​ប៊ី​គី​នីបញ្ចេញសាច់ដើមទ្រូងយ៉ាងទ្រលុកទ្រលន់ យ៉ាងមានភាពទំនុកចិត្ត ទោះបីជាតារារូបនេះ​មានកូនមួយហើយក្តី៕ ប្រភព៖ khmerload ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្រោយដឹងរឿងរ៉ាវ ចែដាណា និងស្វាមី រួចមក ធ្វើឲ្យ លោកជំទាវ ហ៊ុន ស៊ីណាត នៅមិនសុខ ក៏បានសម្រេចចិត្តបង្ហោះសារមួយនេះថា…

ហ្វេសប៊ុក៖ សូមរំឡឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ពូម៉ៅ និង អ្នកស្រី ទ្រី ដាណា មានបញ្ហាខ្លាំងនៅក្នុងគ្រួសាររបស់គាត់ រហូតដល់ថ្នាក់ ពូម៉ៅ បានចេញមុខ Live និយាយរឿងខ្លះៗនៅក្នុងចិត្តចេញមក ទាំងទឹកមុខស្រពោនក្រៀមក្រំ មិនដែលធ្លាប់ឃើញពីមុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយ ពូម៉ៅ Live ចប់ភ្លាម ស្រាប់តែអ្នកស្រី ទ្រី ដាណា ក៏បានចេញមុខធ្វើការ Live បកស្រាយវិញ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីកុំឲ្យមហាជនមួយចំនួនមានការយល់ច្រឡំទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្មានថ្ងៃមកនេះ គេបានឃើញ ពូម៉ៅ តែងតែបង្ហោះរូបភាព និងវីដេអូចាស់ៗ បង្ហាញពីក្តីនឹករលឹកកាលគ្រាកន្លង ដែលធ្លាប់នៅជិតភរិយា និងកូន ហើយថែមទាំងចង់ត្រូវគ្នាវិញជាមួយភរិយាទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានដឹងរឿងរ៉ាវទាំងនេះភ្លាម ធ្វើឲ្យលោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុនសែន នៅមុនសុខទេ ក៏បានបង្ហោះសារមួយឃ្លា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ ដោយសារនោះបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ខ្ញុំស្រលាញ់ក្មួយៗទាំងពីរសូមឲ្យក្មួយទាំងពីរត្រូវចេះអ-ភ័-យ-ទោ-សឲ្យគ្នាផងទៅគ្រួសារណាក៏មានឈ្លោះគ្នាដែរប្រៀបធៀបដូចចានក្នុងវាវវាតែងតែប៉ះគ្នាអញ្ចឹងក្មួយគិតឡេីងវិញ ៕ ម្យ៉ាងទៀតកំហុសខុសឆ្គងរបស់ក្មួយរិទ្ធកន្លង មីងមិនដឹងថាក្មួយប្រុសខុសស្អីទេ ដូចនេះក្នុងនាមមីងជាអ្នកក្រៅផ្ទះក្មួយសូមឲ្យក្មួយស្រីទ្រីដាណា ទុកឱកាសឲ្យក្មួយរិទ្ធ ចុងក្រោយមួយដងទៀតទៅ អាណិតក្មេងៗវាឃេីញឪពុកម្ដាយបែកបាក់គ្នានោះ មីងសង្ឃឹមថាក្មួយស្រីទ្រីដាណាយល់សម្ដីមីងក្នុងពេលនេះ សូមជូនពរដល់ក្មួយទាំងពីរឲ្យជួបតែសេចក្ដីសុខចម្រេីនជៀសផុតពីគ្រោះចង្រៃទាំងពួង”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ញ៉ាក់សាច់! គ្រាន់តែឈុតគេងយប់ របស់ប្រពន្ធស្តេចប្រដាល់ប៉ាគីអៅ មានតម្លៃស្មើដីឡូត៍មួយប្លង់

កាលពីថ្ងៃទី ២១​​ ខែសីហា ឆ្នាំ ២០២១​ កន្លងទៅនេះ អ្នកនាង Jinkee Pacquiao ដែលជាភរិយារបស់ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao បានធ្វើដំណើរកម្សាន្ដនៅទីក្រុង Las Vegas យ៉ាងសប្បាយរីករាយជាមួយនឹងគ្រួសារ ប៉ុន្តែអ្នកទាំងពីរត្រូវបានដាក់ ឱ្យនៅដាច់ដោយឡែកចំនួន ១០​ ថ្ងៃ នៅឯ Conrad Manila ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ថ្មីៗនេះ រូបភាពនៃការស្លៀកឈុតគេងយប់ នៅកន្លែងដាក់ខ្លួនដាច់ដោយឡែករបស់ប្រពន្ធស្ដេចប្រដាល់ ប៉ាគីអៅ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមប្រភពព័ត៌មានមួយបានទម្លាយថា ឈុតគេងយប់របស់ភរិយាស្តេចប្រដាល់ ប៉ាគីអៅ ដែលមានពណ៌ខៀវ ស្លៀកថត​ឈរកាន់កែវកាហ្វេពេលព្រឹកព្រលឹមនៅផ្ទះស្នាក់នៅដាច់ដោយឡែកនោះ ជាសម្លៀកបំពាក់ Brand របស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ Louis Vuitton(LV) ហើយត្រូវបានគេទម្លាយថា មានតម្លៃរហូតទៅដល់ ៣ ១៣៩ ដុល្លារឯណោះ៕ ប្រភព៖ popular ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា ធ្លាប់តែឃើញកាន់អាយកូម លើកនេះអភិបាលខេត្តកាន់កាមេរ៉ា ថតរូបជូនភរិយាយ៉ាងទំនង សមជាស្វាមីគំរូ

ច្បាស់ណាស់ថា កន្លងមកមហាជនធ្លាប់តែបានឃើញអភិបាលខេត្តគំរូ ឯកឧត្តម គួច ចំរើន តែងកាន់វិទ្យុទាក់ទងដើម្បីចុះដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋជាហូរហែ នៅក្នុងទីតាំងភូមិសាស្ត្រខេត្តព្រះសីហនុ តែពេលនេះ ក្រោយពីទំនេរពីកាតព្វកិច្ច ឯកឧត្តមបានឆ្លៀតពេលវេលាបន្តិចបន្តួច ធ្វើដំណើរកម្សាន្តជាមួយគ្រួសារយ៉ាងកក់ក្ដៅ ជាពិសេសនោះគឺ បានកាន់កាមេរ៉ាថតរូបអនុស្សាវរីយ៍ជូនភរិយា ប្រកបទៅដោយកាយវិការយ៉ាងទំនង និង ស្ទាត់ជំនាញផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង តាមរយៈការបង្ហោះពីភរិយារបស់លោក គឺលោកជំទាវ អ៊ូ ពៅធីតា បានបង្ហាញពីរូបថតជុំគ្នា ក៏ដូចជារូបអភិបាលខេត្ត ថតរូបជូនលោកជំទាវ នៅទីតាំង «ខ្មែរធ្វើបាន» ព្រមជាមួយសារនៅលើរូបភាពយ៉ាងផ្អែមល្ហែមថា «ជាងថតពិសេស» ទៀតផង។ នេះបង្ហាញពីតួនាទី មើលថែក្រុមគ្រួសារយ៉ាងកក់ក្ដៅ របស់ឯកឧត្តមជូនភរិយាជាទីស្រឡាញ់ កំឡុងពេលទំនេរដៃពីកាតព្វកិច្ចជាតិ ឆ្លៀតវេលាបានបន្តិចបន្តួចជូនគ្រួសារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈការចែករំលែករូបភាពដ៏មានក្ដីសុខ ប្រកបដោយស្នាមញញឹម ព្រមជាមួយសកម្មភាពឯកឧត្តមអភិបាលខេត្ត កាន់កាមេរ៉ាជូនភរិយា ដែលកម្របានឃើញកន្លងមក បានធ្វើឱ្យមហាជននាំគ្នាស្ញើចសរសើរឯកឧត្តមមិនដាច់ពីមាត់ថា មិនត្រឹមតែជាថ្នាក់ដឹកនាំគំរូ ថែមទាំងជាស្វាមីដ៏ល្អទៀត ដែលស័ក្តិសមគ្នានឹងភរិយា មាន​ចំណេះដឹងខ្ពង់​ខ្ពស់​​ ​ប្រកបដោយ​ចរិយា​ថ្លៃថ្នូរ​ ​ស័ក្ដិសម​ជាថ្នាក់​ដឹកនាំ ដែល​ប្រជាជនខ្មែរ​គោរព​ស្រឡាញ់ ​៕ ប្រភព៖ popular ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត