ឆលីអែបកៀន! កម្រឃើញ ឱក សុគន្ធកញ្ញា ជូនពរស្វាមីនូវពាក្យប្លែកៗបែបនេះណាស់ ដោយបានរៀបរាប់ថា…

ហ្វេសប៊ុក៖ បើគិតមកដល់ពេលនេះ កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានចូលរោងការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយប្អូនប្រុសថៅកែហង្សមាស លោក អ៊ឹង សុខលី អស់រយៈពេលជាង ២ ឆ្នាំទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានរៀបការចាប់ដៃគ្នាសាងគ្រួសារ អ្នកទាំងពីរ បានទទួលចំណងដៃកូនប្រុសដំបូងដ៏គួរឲ្យក្នាញ់ខ្លាំងម្នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ ដែលពេលនេះ កូនប្រុសរបស់អ្នកនាងកំពុងតែលូតលាស់ធំធាត់ជាមួយនឹងភាពវៃឆ្លាត រូបរាងទ្រលុកទ្រលន់ មុខមាត់កាន់តែស្អាត និង គួរឲ្យស្រលាញ់ណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជារវល់ក្នុងការងារ និង មុខជំនួញ ខ្លាំងប៉ុណ្ណាក៏ដោយ ក៏ កញ្ញា និងស្វាមី មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅ ជូនគ្នាទៅវិញទៅវិញមក ហើយថែមទាំងមានដំណើរកម្សាន្តជាច្រើន មិនថាជិតឬឆ្ងាយឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅមុននេះបន្តិច នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺជាថ្ងៃខួបកំណើតស្វាមីរបស់ខ្លួន គេបានឃើញ កញ្ញា បានបង្ហោះរូបភាពផ្អែមល្ហែម ជាច្រើនសន្លឹក នៅឯមាត់សមុទ្រ អមជាមួយទេសភាព ហើយកាន់តែពិសេសនោះ បានផ្ញើរសារជូនពរស្វាមីឡើងប្លែកថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “រីករាយថ្ងៃកំណើតDaddy អូនសូមជូនពរបងស្រឡាញ់អូនរហូត តែម្នាក់ ចង់បានអីបងប្រាថ្នាខ្លួនឯងផង” ។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ និង សារជូនពរឡើងប្លែកភ្លាម ធ្វើឲ្យហ្វេនៗ នាំគ្នាចូលទៅខមិនបែបនេះថា៖ “ជូនពរបងប្រុសសុខភាពល្អនិងគ្រួសាររីករាយ, ស្វីតណាស់មាមីអឺយ, រីករាយថ្ងៃកំណើតបងប្រុស, សមគ្នាណាស់បងស្រីI dolរបស់ខ្ញុំ, ជូនពរអ្នកទាំងពីរស្រលាញ់គ្នារហូត, ឆលី អែនកៀនសិន, ឡូយរូបចុងក្រោយបង,” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ពិតជាឆ្លាតណាស់ អាយុទើបតែ២ខួបទេ កូនប្រុស នៅ សូនីតា អាចរៀបពាក្យ Aដល់Zបានយ៉ាងត្រឹមត្រូវ(មានវីដេអូ)

ភ្នំពេញ៖ បច្ចុប្បន្នតារាសម្ដែងស្រីអ្នកនាង នៅ សូនីតា កំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលពោរពេញដោយស្នាមញញឹម។ លើសពីនេះទៅទៀត ក្រោយមានកូនប្រុសម្នាក់រួចមក ជីវិតគ្រួសាររបស់នាងកាន់តែមានក្ដីសុខជាមុនទ្វេដង បើតាមការសង្កេតឃើញកន្លងមក។ បើក្រឡេកមកមើលកូនប្រុសតារារូបនេះ ឃើញថាកាន់តែធំធាត់ជាងមុន ចំណែកឯមុខមាត់វិញគួរឲ្យក្នាញ់ ហើយស្អាត ឃ្យូតទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះទៅទៀត គេឧស្សាហ៍ឃើញអ្នកម្ដាយសម័យថ្មីរូបនេះបង្ហោះរូបភាពកូនប្រុសលើបណ្ដាញសង្គមច្រើនជាងផុសរូបខ្លួនឯង។ ក្នុងនោះដែរ មួយរយៈចុងក្រោយនេះ អ្នកនាង នៅ សូនីតា បានចាប់ផ្ដើមបង្រៀនកូនឲ្យចេះកាន់ប៊ិចសៀវភៅ និងចេះស្គាល់តួអក្សរ ទោះពេលនេះកូននាងនៅក្មេងខ្ចី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង នៅ សូនីតា បានបង្ហោះវីដេអូកូនប្រុស ដែលកំពុងរៀនរៀបពាក្យអង់គ្លេស តួអងក្សរABC ហើយកូនប្រុសនាងបានរៀបអក្សរAដល់Z បានយ៉ាងត្រឹមត្រូវ ខណៈទើបតែមានអាយុ២ខួបប៉ុណ្ណោះ។ម្យ៉ាងវិញទៀត ក្មេងប្រុសរូបនេះ ពិតជាស្គាល់តួអក្សរបានយ៉ាងច្បាស់ ដែលមើលទៅមានភាពឆ្លាតវ័យតាំងតែពីក្មេងយ៉ាងគួរឲ្យសរសើរតែម្ដង។ ក្នុងនោះដែរ បន្ទាប់ពីអ្នកគាំទ្របានឃើញវីដេអូដែលតារាស្រីរូបនេះបង្ហោះរួច ពួកគេបានចូលទៅ Comment សរសើរកូនប្រុសនាងគ្រប់ៗគ្នា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា ខ្ញុង តែងតុបតែងខ្លួនបែបនេះ មើលទៅពិតជាស្អាតប្លែកខ្លាំងណាស់ មើលសឹងតែមិនស្គាល់

ភ្នំពេញ៖ តារាកំប្លែងស្រីកូនពីរអ្នកនាង ខ្ញុង ចាប់តាំងពីឈានជើងចូលសិល្បៈមក គេសង្កេតឃើញតារារូបនេះមានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់។ ម្យ៉ាងដោយសារតារារូបនេះជាតារាកំប្លែងដែលពញកែនិយាយបញ្ចេញបញ្ចូលនូវរឿងកំប្លែងៗ ធ្វើឲ្យមហាជនបានសើចសប្បាយស្ទើរគ្រប់ពេលតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ខណៈរៀបការបង្កើតកូនទីពីរួច អ្នកនាង ខ្ញុង កាន់តែមានកកដីសុខ និងសុភមង្គលជាងមុន។ លើសពីនេះទៅទៀត បច្ចុប្បន្នគេឃើញតារាស្រីរូបនេះ បានបង្កើតមុខរបរបន្ថែមក្រៅពីអាជីបជាតារាកំប្លែង ដើម្បីរកប្រាក់បង្កើនចំណូលផងដែរ។ បើក្រឡេកមើលរូបសម្ផស្សក្រោយធ្វើការកែច្រមុះរួច តារារូបនេះកាន់តែមានទម្រង់មុខស្អាតប្លែកជាងមុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នាមេះដែរ បើទោះបីវ័យកាន់តែជ្រេ ព្រមទាំងមានកូនពីរក៏ពិតមែន តែអ្នកនាង ខ្ញុង នៅតែមានរូបសម្រស់ស្រស់សោភា។ ជាពិសេស ថ្មីៗនេះនាងបានបង្ហោះរូបភាពថ្មី ខណៈតុបតែងខ្លួន ស្លៀកខ្លី ដោយមើលទៅរូបរាងនាងពិតជាស្លីម ហើយចង្កេះតូចខ្លាំងមិនចាញ់តារាម៉ូដែលប៉ុន្មានឡើយ។ ក្រោយតែងខ្លួនជាមួយស្ទាយ៍ថ្មីទាន់សម័យបែបនេះរួច មានអ្នកគាំទ្រជាច្រើនបានសើរពីរូបសម្រស់តារារូបនេះគ្រប់គ្នាតែម្ដង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ផ្អែមល្អែមដល់ហើយ! គង់ សុជាតិ និងស្វាមី បង្ហាញរូបពោរពេញដោយភាពល្អូកល្អើន

ពិធិការិនីជើងចាស់ដ៏មានប្រជាប្រិយប្រចាំ ព្រះរាជាណាចក្រកម្ពុជា អ្នកនាង គង់ សុជាតិ បច្ចុប្បន្ននេះ កំពុងតែសាងក្តីសុខជាខ្លាំង ជាមួយស្វាមី លោក ជា វិបុល ដែលអ្នកទាំងពីរសុទ្ធសឹងតែជាកំពូលពិធីករដ៏មានថ្វីមាត់មិនចេះរីងស្ងួត និង មានទឹកដមពីរោះពិសារ ពោរពេញដោយសមត្ថភាព និង ទេពកោសល្យដ៏ប៉ិនប្រសព្វ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញចក្រោយរៀបការអស់រយៈពេលជាច្រើនឆ្នាំរួចមក ក្រឡេកមើលជីវិតប្តីប្រពន្ធមួយគូនេះ ពិតជាមានភាពល្អូកល្អើនកាន់តែខ្លាំងឡើង ក្រោយពីបានចាប់ដៃគ្នាកសាងអនាគតជាគូជីវិតជាមួយគ្នា គួរបញ្ជាក់ផងដែរ មកទល់ពេលនេះ ពួកគេទាំងពីរបានទទួលកូនស្រីមួយរូបដ៏ស្រស់ស្អាត ដែលជាចំណងអាពាហ៍អាពិពាហ៍របស់អ្នកទាំងពីរផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះនាពេលថ្មីៗនេះ ផងដែរ មហាជនបានសង្កេតឃើញថា គូស្វាមីភរិយាមួយគូនេះតែងបង្ហោះរូបបែបស្វីតៗ នៅលើបណ្តាញសង្គមដូចជា Instagram និង Facebook ជាដើមបើទោះបីជាវ័យជ្រេបន្តិចមែនក៏ស្នេហា អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល មិនឲ្យចាញ់ក្មេងៗប៉ុន្មាននោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ក៏ធ្វើឱ្យអ្នកគាំទ្រច្រណែននឹងគូស្វាមីភរិយាទាំងពីរនេះ មែនទែនតែម្តង ព្រោះរាល់សកម្មភាពគឺតែងតែស្វីតៗខ្លាំង ដែលនេះក៏បានសបញ្ជាក់ពីការយល់ចិត្តយល់ថ្លើម និង ការរស់នៅប្រកបដោយសុភមង្គលរបស់គូជីវិតមួយគូនេះផងដែរ និង ក៏ជាគំរូដ៏ប្រពៃសម្រាប់ប្តីប្រពន្ធផ្សេងទៀត យកទុកជាតម្រាប់ផងដែរ៕ ប្រភព៖ khmerload ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មើលហើយរំភើបតាម! ស្ងាត់ៗ ស្រាប់តែលោក ឆន សុវណ្ណារាជ បបួលគ្នាឡើងយមួយទ័ព យកនំខួបទៅ surprise មាស សុខសោភា ដល់បន្ទប់ចឹង…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើន ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន គឺតារាចម្រៀងស្រីដែលមានសម្លេងផ្អែមពិរោះនោះ គឺ មាស សុខសោភា។ ហើយបច្ចុប្បន្ននេះ តារាស្រីខាងលើរូបនេះ កំពុងជ្រកកោននៅក្នុងផលិតកម្មរាម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ គឺជាថ្ងៃខួបកំណើត របស់តារាស្រីរូបនេះ។ ក្នុងនោះផងដែរ គេក៏បានឃើញហ្វេនៗរបស់ សោភា និង មិត្តរួមការងារ ជាច្រើនបានបង្ហោះសារជូនបរឡើងព្រោងព្រាតថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ ស្រាប់តែគេបានឃើញ តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក ឆន សុវណ្ណារាជ បានបង្ហោះវីដេអួមួយដែលបង្ហាញពីសកម្មភាព លេងបបួលគ្នាមួយទ័ព មានទាំងធំ មានទាំងតូច យកនំខួបទៅ surprise មាន សុខសោភា ដល់បន្ទប់ គ្រាប់តែបើកទ្វារភ្លាម ធ្វើឲ្យ សោភា ភ្ញាក់ព្រឹត ហើយរំភើបស្ទើហោះ ទប់អារម្មណ៍លែងបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈ លោក ឆន សុវណ្ណារាជ បានប្រាប់បន្ថែមទៀតថា៖ “Surprise birthday my love មាសសុខ សោភា បានសម្រេច ដល់បន្ទប់គេងតែម្តង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសួមទស្សនាវីដេអូនិងរូបភាពខាងក្រោមនេះ។

អានបន្ត

នៅពីក្រោយភាពជោគជ័យរបស់ស្វាមី តែងតែមានភរិយានៅក្បែជានិច្ច មើលតែប៉ុន្មានសន្លឹកនេះ ឆាយ វីរៈយុទ្ធ ទៅដឹងហើយ

ភ្នំពេញ​៖ ជាការពិតណាស់ ប្រិយមិត្ត ពុកម៉ែបងប្អូន ប្រាកដជាជ្រាបច្បាស់ពី កំពូលតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ អាចនិយាយបានថាជាតារាចម្រៀងជើងចាស់មួយរូប ប៉ុន្តែប្រជាប្រិយភាព និងសម្លេងដ៏ពិរោះរណ្ដំរបស់លោក នៅតែអាចឆាបយកបេះដូងហ្វេនៗគ្រប់ស្រទាប់វ័យបានដដែល ជាពិសេស រូបលោកនៅតែសង្ហាដដែលថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រៅពីធ្វើឲ្យទស្សនិកជនទាំងអស់ ចាប់អារម្មណ៍ជាមួយការងារសិល្បៈរបស់លោកហើយ មួយរយៈចុងក្រោយនេះលោក ឆាយ វីរៈយុទ្ធ បានធ្វើឲ្យហ្វេនៗតាមដានយ៉ាងកៀកកិតអំពីជីវិតក្រៅឆាក ជីវិតគ្រួសារដ៏មានសុភមង្គលជាមួយកូនៗ និងភរិយា ដោយតែងបង្អួតពីភាពផ្អែមល្ហែមមិនចេះអស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង ថ្មីៗនេះតារាចម្រៀងប្រុសរូបនេះក៏ទទួលបាននូវការងារថ្មីមួយទៀត ដែលលោកបានចូលរួម ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង លោក ឆាយ វីរ:យុទ្ធ ក្លាយជាទូតសុឆន្ទ:របស់ ក្រុមហ៊ុនមួយកាលពីព្រឹកមិញនេះ ។ លើសពីនេះ អ្វីដែលធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មនោះគឺ ក្នុងនោះ ក៏មានវត្តមានភរិយាជាទីស្រលាញ់របស់លោក ក៏បានមកចូលរួមធ្វើជាកម្លាំងចិត្ត បង្ហាញក្ដីមោទនភាពចំពោះសមិទ្ធផលថ្មីរបស់ស្វាមីនាងផងដែរ ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ជាច្រើន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្នុងនោះគ្រប់រូបភាពទាំងអស់ ពិតជាបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅតែម្ដង ពិសេសរូបភាពជាច្រើនសន្លឹក ដែល ឆាយ វីរ:យុទ្ធ បានបង្ហោះនោះ មហាជនព្រមទាំងអ្នកគាំទ្រ មានការពេញចិត្តខ្លាំង ព្រោះនាងបាននៅឈរក្បែរស្វាមី បញ្ចេញស្នាមញញឹមពោរពេញដោយក្ដីរីករាយចំពោះភាពជោគជ័យរបស់ស្វាមីរបស់ខ្លួន៕ ប្រភព៖ khmerload ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

កាន់តែសង្ស័យហើយ ហ៊ិន ចាន់នីរ័ត្ន ធ្លោយមាត់ដាក់ សេង មង្គល បែបនេះ ធ្វើឲ្យហ្វេនៗឡើងអៀនរមិចរមួល…(មានវីដេអូ)

មហាជនបានជ្រាបហើយថា មួយរយៈចុងក្រោយនេះ ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន និង តារាសម្ដែងប្រុស សេង មង្គល គេសង្កេតឃើញថា កាន់​តែ​ទទួល​​បានការចាប់​អារម្មណ៍ខ្លាំង​ពីអ្នកគាំទ្រយុវវ័យ ​ជាមួយនឹងការបង្ហាញភាពផ្អែមល្ហែមល្អូកល្អិននឹងគ្នា ឡាយវីដេអូនិយាយសាសង​គ្នា​តា​ម​បណ្ដាញ​សង្គម ដែលធ្វើឱ្យ​មហាជនអ្នកគាំទ្រ​រំភើបចិត្តអៀន​ជំនួស ថែមទាំងបន់​ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាពិតៗផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងថ្មីៗនេះ កាន់តែផ្ទុះការចាប់អារម្មណ៍ថែមទៀតចំពោះវីដេអូខ្លីៗក្នុង TikTok ដែលអ្នកគាំទ្ររបស់តារាប្រុសស្រី​មួយគូនេះ ​បានធ្វើ​ការ​កាត់​​តវីដេអូឡាយ​លើហ្វេសប៊ុករបស់អ្នក​ទាំងពីរ ដែលទើបតែ​ឡាយជាមួយគ្នាម្ដងទៀត តាម Video Call ពីផ្ទះរៀងខ្លួន ព្រមទាំងបញ្ចេញ​ពាក្យ​សម្តីមួយចំនួនដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រ កាន់តែ​សង្ស័យពីទំនាក់ទំនង​របស់អ្នកទាំងពីរ​ខ្លាំងឡើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែពិសេស ក្នុងវីដេអូខ្លីមួយនេះ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ស្រាប់តែបានធ្លោយមាត់សុទ្ធតែពាក្យស្រឡាញ់ទៅកាន់ លោក សេង មង្គល ក្នុង​ពេល​ឡាយនិយាយរឿងផលិតផលថែសម្រស់របស់ខ្លួន ដែលនាងបានឱ្យ លោក សេង មង្គល យកទៅប្រើ ខណៈនោះ អ្នកគាំទ្រក៏បានសួរទៅកាន់ តារាស្រីរូបនេះថា «ឱ្យហើយយកលុយអត់បង?» ស្រាប់តែ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ឆ្លើយថា៖ «ឱ្យ Free ព្រោះ ជាមនុស្សដែលបងស្រឡាញ់»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានឃើញវីដេអូខ្លីនេះ និងបានស្ដាប់ឭ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ឆ្លើយដាក់ លោក សេង មង្គល បែបនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រ​​គាំង​ស្រ​ឡាំ​ង​​​កាំង​គ្រប់​គ្នាតែម្ដង ថែមទាំងខមមិន​បង្ហាញពីអារម្មណ៍អៀន ​និងរំភើបជំនួសអ្នកទាំងពីរផងដែរ៕ ប្រភព៖ popular ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមចូលទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អានបន្ត

ថៃ អតិជាតិបុត្រ ធ្លាប់ឆ្លើយត្រង់ៗចេញពីអារម្មណ៍ពិតគិតចំពោះ ដួង ម៉ានិច បែបនេះថា..(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ភាពស្និទ្ធស្នាលល្អូកល្អិនក្រៅឆាករវាង តារាសម្ដែងស្រី ដួង ម៉ានិច និង តារាចម្រៀងប្រុសវ័យក្មេង ថៃ អតិជាតិ បុត្រ ធ្វើឱ្យមហាជនចាប់អារម្មណ៍តាមដានខ្លាំងតាំងពីឆ្នាំ ២០១៩ កន្លងមក ដែលរាល់រូបភាព និងការបង្ហោះសាររបស់អ្នកទាំងពីរផ្អែមល្ហែមខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រដាក់ការសង្ស័យថា អ្នកទាំងពីរ ជាគូស្នេហ៍ខុសវ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរ ក៏បានស្ងប់ស្ងាត់ទៅវិញមួយរយៈធំ រហូតមកដល់ពេលនេះ អ្នកទាំងពីរ ក៏បានសាងចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់មហាជនសាជាថ្មីម្តងទៀត តាមរយៈសកម្មភាពកាន់តែផ្អែមល្ហែមនឹងគ្នាលើបណ្ដាញសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត ជាមួយនឹងការសង្ស័យ ក៏ដូចជាធ្វើឱ្យមហាជនមានចម្ងល់ចំពោះទំនាក់ទំនងរបស់ តារាប្រុសស្រីមួយគូនេះ ដែលប្រុសក្មេង អតិជាតិ បុត្រ ក៏ធ្លាប់ធ្វើការបកស្រាយរួចមកហើយ បើតាមកិច្ចសម្ភាសក្នុងកម្មវិធី «ចឹងហ្អ៎» នៅដើមឆ្នាំ ២០២១ កន្លងទៅ ដែលបានឱ្យដឹងថា លោក ពិតជាមានអារម្មណ៍ស្រឡាញ់ កញ្ញា ដួង ម៉ានិច ពិតមែន ដោយ លោកក៏បានបញ្ជាក់ថា ក្ដីស្រឡាញ់នេះ ជាក្ដីស្រឡាញ់ក្នុងន័យស្នេហា ចេញពីការរួមការងារជាមួយគ្នាជារៀងរាល់ថ្ងៃ យល់ចិត្តគ្នា ចូលចិត្តអ្វីដូចគ្នា បានជាធ្វើឱ្យក្ដីស្រឡាញ់នេះកើតឡើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ បើតាមកិច្ចសម្ភាសរបស់ ដួង ម៉ានិច ក្នុងកម្មវិធី «ចឹងហ្អ៎» កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ តារាស្រីរូបនេះ ក៏បានឱ្យដឹងថា នាង និង អតិជាតិបុត្រ កាន់តែមានភាពស្និទ្ធស្នាលផ្អែមល្ហែមខ្លាំងឡើង ដែលរូបនាងទទួលបានការយកចិត្តទុកដាក់ខ្លាំងពីប្រុសក្មេងរូបនេះ រហូតធ្វើឱ្យនាងកំពុងតែមានអារម្មណ៍ល្អច្រើនចំពោះ អតិជាតិបុត្រ៕ ប្រភព៖ popular ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមចូលទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អានបន្ត

អតីតតារាភាពយន្ត អ្នកស្រី កែវ មន្ថា បាត់ពីសិល្បៈ តែកំពុងរស់នៅក្នុងងារជាជំទាវ យ៉ាងមានក្តីសុខ

មានប្រិយមិត្តប្រហែលជាបានស្គាល់ និង ធ្លាប់ឮឈ្មោះអ្នកស្រី កែវ មន្ថា រួចមកហើយ ដោយអ្នកស្រីគឺជាតារាភាពយន្តដ៏ល្បីល្បាយមួយរូបប្រចាំប្រទេសកម្ពុជា កាលពីជំនាន់ទសវត្សរ៍ឆ្នាំ ៦០-៧០ ជំនាន់ជាមួយអ្នកស្រី ឌី សាវ៉េត អ្នកស្រី វីរៈ តារា ជាដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកស្រី កែវ មន្ថា បានលាឈប់ពីវិស័យសិល្បៈហើយ ដោយបន្សល់ទុកនៅតែឈ្មោះ និង ស្នាដៃសម្តែងក្នុងរឿងជាច្រើនជាកេរដំណែលប៉ុណ្ណោះ ។ ឃ្លាតឆ្ងាយពីវិថីសិល្បៈពិតមែន ប៉ុន្តែអ្នកស្រី កែវ មន្ថា មិនបានចាកចេញទៅរស់នៅក្រៅប្រទេសដូចបណ្តាមិត្តរួមជំនាន់មួយចំនួននោះឡើយ ដោយអ្នកស្រីនៅតែរស់នៅក្នុងប្រទេសកម្ពុជាដដែល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យចាប់អារម្មណ៍ បើតាមការទម្លាយពីទំព័រផេករបស់អ្នកនាង ស៊ិន ឧត្តមផល្លា គឺ Movie Star Research បានឱ្យដឹងថា ខណៈកំពុងរស់នៅក្នុងប្រទេសកម្ពុជានេះ អ្នកស្រី កែវ មន្ថា ក៏មានឋានៈជាលោកជំទាវម្នាក់ផងដែរ និង កំពុងរស់នៅយ៉ាងសេចក្តីសុខក្នុងជីវភាពមួយយ៉ាងសាមញ្ញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងដែរថា អ្នកស្រី កែវ មន្ថា គឺតារាភាពយន្តអតីតម្ចាស់ពានរង្វាន់អប្សរាប្រចាំឆ្នាំ ១៩៦៤ ប្រទានដោយព្រះបាទសម្តេច ព្រះនរោត្តមសីហនុ តាមរយៈខ្សែភាពយន្តមួយរឿងដ៏ល្បីល្បាញលំដាប់ថ្នាក់ជាតិ គឺរឿង «សង្សារឧត្តមដួងចិត្ត» ដែលមានអមដោយចម្រៀងបទ «ខ្យល់កំពូលភ្នំ» បកស្រាយដោយអ្នកស្រីផ្ទាល់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងល្បីៗដែលអ្នកស្រីបានសម្តែងរួមមាន រឿង «ព្រះរាមចូលកោដ្ឋបញ្ឆោតសីតា» «ព្រះគោព្រះកែវ» «ទឹករាំផ្ការាំ» «ប្រាសាទនាងខ្មៅ» «សុគន្ធថោង» «ចិត្តម្តាយ ឬ គូកម្មទេបង» «ពូជមួយត្រួយពីរ» និង រឿងល្បីៗជាច្រើនទៀត ក្នុងនោះក៏មានបទចម្រៀងដែលបកស្រាយដោយអ្នកស្រីផ្ទាល់ថែមទៀត ដូចជា បទ «មួលភ្លៅ» «មិនយកទេប្តីចាស់» «គេហើយនិងបង» «ថើបមកចុះ»…

អានបន្ត