កម្សត់ដល់ហើយ! ក្រោយ Live ចប់ភ្លាម អ្នកស្រី ទ្រី ដាណា បង្ហោះចម្រៀងមួយបទ ហើយថែមទាំងនិយាយទាំងរំជួលចិត្តថា…(មានវីដេអូ)

កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជននិយមលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកនិយមតាមដានជីវិតឯកជនគ្រួសាររបស់ថៅកែពេជ្រ ទ្រី ដាណា មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយស្វាមីអ្នកនាង ទ្រី ដាណា ដែលគេស្គាល់ឈ្មោះ ពូម៉ៅ ចេញមុខមកសុំលែងលះអ្នកនាង និង លើកឡើងថាអ្នកនាង ទ្រី ដាណា ជួយតែអ្នកដទៃ មិនដែលជួយម្តាយក្មេក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងរ៉ាវខាងលើនេះ អ្នកនាង ទ្រី ដាណា ក៏មិនបង្អង់យូរនោះឡើយ ដោយនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ អ្នកនាងក៏បានចេញមុខមកបកស្រាយពាក់ព័ន្ធនឹងការលើកឡើងរបស់ស្វាមី កាលពីម្សិលមិញវិញដែរ។ ក្នុងការឡាយនាវេលាម៉ោង ១១ នេះ អ្នកនាង ទ្រី ដាណា បានបកសំណួរសួរ ពូម៉ៅ ត្រឡប់ទៅវិញថា ៖ «មូលហេតុអ្វី ដែលថាគាត់អត់ដែលជួយ? ហើយពាក្យអត់ដែលជួយនោះ ទាល់តែអ្នកនាងអត់ជួយសោះហ្មង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង ទ្រី ដាណា បានបន្តថា ៖ «មិនមែនអ្នកនាងមិនជួយនោះទេ តែមិនដឹងថាត្រូវជួយអ្វីទៀត ក៏ព្រោះតែគ្រួសារម្នាក់ៗសុទ្ធតែធូរធារ ហើយម្យ៉ាងវិញទៀត អ្នកនាងមិនដែលប្រើពាក្យថាជួយដល់ឪពុកម្តាយក្មេកនោះទេ តែអ្នកនាងផ្តល់ក្តីស្រឡាញ់ គោរព ដោយបុណ្យទានក៏ជូនលុយ ជូនមាសដល់ពួកគាត់ ហើយក៏ធ្លាប់ទិញឡានឱ្យពួកគាត់ទៀត» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកស្រី ទ្រី ដាណា បានបង្ហោះវីដេអូចម្រៀងមួយបទ ដែល cover ដោយអ្នកស្រីផ្ទាល់ រួចនិយាយទាំងរំជួលចិត្តថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ផ្ញើជូនប្តីជាលើកចុងក្រោយហើយចង់ប្រាប់ថាខ្ញុំហត់ហើយខ្ញុំគ្មានសមត្ថភាពភាពជួយគ្រួសារបងទៀតទេបងទៅចុះសង្ឃឹមថាពេលដែលបងបែកពីខ្ញុំទៅនិងរកមនុស្សស្រីដែលល្អជាងខ្ញុំបានហើយ ជួយគ្រួសារបងបានរហូតផងចុះ ចុងក្រោយនេះចង់ប្រាប់ថាគ្មានអ្នកណាជំនួសបងក្នុងបេះដូងបានទេ តែដោយសារសម្ពាធគ្រួសាររបស់បងទើប យើងត្រូវបែកគ្នា” ៕…

អានបន្ត

មិនអើពីវិលសិល្បៈវិញ អាណា សំងំ សាងជីវិតឯកជននឹងគ្រួសារជាមួយមុខរបរយ៉ាងសាមញ្ញនេះ

ហ្វេសប៊ុក៖ រយៈពេលប្រមាណ ១៥ ឆ្នាំហើយ ដែលតារាចម្រៀងពេញនិយម អាណា ម្ចាស់បទ «ម្ចាស់គ្រងបេះដូង» ក្នុងផលិតកម្ម SSB បានបាត់មុខឈឹងក្នុងសិល្បៈ ធ្វើឲ្យអ្នកគាំទ្រជាច្រើននឹករឮក និង ចង់ដឹងពីសុខទុក្ខរបស់តារាស្រីរូបនេះយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងពេលបាត់មុខពីសិល្បៈនោះ គេបានដឹងថាអតីតតារាចម្រៀង អាណា បានរៀបអាពាហ៍ពិពាហ៍រួចមកហើយ ។ មកដល់ពេលនេះ អាណា កំពុងសាងជីវិតឯកជន រស់នៅជាមួយគ្រួសារយ៉ាងមានសុភមង្គល ក្រោមដំបូលរួមជាមួយស្វាមី និង កូនស្រីចំនួន ២ នាក់ ក្រោយចំណងដៃអាពាហ៍ពិពាហ៍នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលនឹងជីវិតឯកជនកំពុងតែសុខសាន្តនោះ អតីតតារាចម្រៀង អាណា ហាក់មិនអើពើវិលមកកាន់វិថីសិល្បៈវិញនោះឡើយ ដោយសព្វថ្ងៃអ្នកនាងបែរទៅប្រកបរបរយ៉ាងសាមញ្ញ គឺលក់សម្លៀកបំពាក់តាមអនឡាយផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំឭកដែរថា អតីតតារាចម្រៀង អាណា គឺជាតារាចម្រៀងស្រីយុវវ័យដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងផលិតកម្ម SSB ដែលមានការគ្រប់គ្រងដោយអ្នកដឹកនាំល្បីលោក ហ្វៃ សំអាង កាលពីអំឡុងឆ្នាំ ២០០០ ហើយបទចម្រៀងដែលតារារូបនេះទទួលបានការគាំទ្រយ៉ាងខ្លាំងនោះមានដូចជាបទ «ម្ចាស់គ្រងបេះដូង» បទ «ទឹកភ្នែកលាងស្នេហ៍» បទ «ស៊ើបអង្កេតស្នេហ៍» និង បទជាច្រើនទៀត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ពិតអត់? គូស្នេហ៍ឆ្លងទ្វីបប្រុសម៉ៅ និង គូស្នេហ៍ សង្ស័យដើរផ្លូវរៀងខ្លួន ព្រោះតែមូលហេតុនេះ….

លោក Karna Radheya សញ្ជាតិ​ឥណ្ឌូនេស៊ី និង​ ប្រពន្ធ​ដ៏​ស្រស់​ស្អាត សញ្ជាតិ​អង់គ្លេស Polly Alexandra Robinson ត្រូវ​បាន​មហាជន​ស្គាល់​ថា ជា​គូ​ស្នេហ៍​មួយ​គូដែល​បញ្ជាក់​ឱ្យ​ពិភពលោក​ឃើញ​ថា ក្ដី​ស្រឡាញ់​គឺ​មិន​គិត​លើ​រូប​សម្រស់​នោះ​ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាល​ពី​ដើម​​ឆ្នាំ ២០២១ គូ​ស្នេហ៍​ឆ្លង​ទ្វីប​មួយ​គូ​នេះ បាន​បង្ហាញ​ក្ដី​រីករាយ ប្រកាស​ថាពួកគេ​ជិត​ទទួល​បាន​សមាជិក​ថ្មី​ចូល​ក្នុង​គ្រួសារ​ដ៏​កក់ក្ដៅ​មួយ​នេះ​ហើយ ដោយ​ដំណឹង​ដ៏​រំភើប​មួយ​នេះ បាន​ធ្វើ​ឱ្យ​មហាជន អ្នក​គាំទ្រ​ពួកគេ​ជាច្រើន​​នាំ​គ្នា​បង្ហាញ​ក្ដី​អបអរ​គ្រប់ៗ​គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយ​ឡែក ស្រាប់​តែ​ពេល​ថ្មីៗ​នេះ បណ្ដា​សារព័ត៌មាន​ជាច្រើន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ចែកចាយ​ព័ត៌មាន​ថា ប្ដី​ប្រពន្ធ​ដ៏​ស្មោះស្ម័គ្រ​មួយ​គូ​នេះ បាន​សម្រេច​ចិត្ត​ដើរ​ផ្លូវ​រៀង​ៗ​ខ្លួន។ តាម​ប្រភព​ជាច្រើន បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ពួកគេ​សម្រេច​ចែក​ផ្លូវ​គ្នា​នេះ គឺ​ដោយសារ​តែ​ភរិយា​រូប​ស្រស់ Polly បាន​ចាកចេញ​ពី​ផ្ទះ ទៅ​លួច​ទាក់ទង​នឹង​បុរស​ផ្សេង​ទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​លេង Youtube ម្នាក់​បាន​ឱ្យ​ដឹង​ថា នាង Polly បាន​វិល​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ ហើយ​ក៏​លួច​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​បុរស​បរទេស​ម្នាក់​ទៀត។ ការ​លេច​ចេញ​នៃ​វត្តមាន​ជន​ទី ៣ នេះ​ហើយ ដែល​បណ្ដាល​ឱ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​គូ​ស្នេហ៍​គំរូ​មួយ​នេះ ត្រូវ​រង្គោះរង្គើ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មតិ​របស់​អ្នក​លេង​បណ្ដាញ​សង្គម​រូប​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​ជាច្រើន ដោយ​ក្នុង​នោះ មនុស្ស​ភាគច្រើន​ក៏​បាន​លើក​ឡើង​មតិ​របស់​ពួកគេ​ដែរ​ថា លោក Karna Radheya និង​ ភរិយា ថ្មីៗ​នេះ​គឺ​មិន​ឃើញ​ផុស​រូបភាព​ជាមួយ​គ្នា​លើ​បណ្ដាញ​សង្គម​ទៀត​ឡើយ។ ដំរួយ​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​មហាជន​សង្ស័យ​ថា ស្នេហា​របស់​ពួកគេ​កំពុង​ជួប​ព្យុះ​ភ្លៀង៕ ប្រភព៖ popular

អានបន្ត

នៅចាំបានទេ? ថ្ងៃនេះជាខួបមរណភាព ៣ ឆ្នាំ របស់វេជ្ជបណ្ឌិត Beat Richner វីរបុរសលះបង់ធំធេង ជូនកុមារកម្ពុជា

នាថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃរំឭកខួប ៣ ឆ្នាំ នៃមរណភាពលោកវេជ្ជបណ្ឌិត Beat Richner ដែលលោកជាអ្នកបង្កើតមូលនិធិគន្ធបុប្ផា និង ជាប្រធានមូលនិធិនេះផ្ទាល់ ដែលកន្លងមកលោកបានលះបង់កម្លាំងកាយចិត្តកន្លះជីវិតចុងក្រោយរបស់លោក សង្គ្រោះជីវិតកុមារកម្ពុជា ចេញពីជំងឺផ្សេងៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វេជ្ជបណ្ឌិតជនជាតិស្វីស និង ជាស្ថាបនិកគន្ធបុប្ផារូបនេះ បានចាប់កំណើតនៅក្នុងឆ្នាំ ១៩៤៧ និង បានលាចាកលោក កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅ ដែលគិតមកទល់ថ្ងៃនេះ គឺជាថ្ងៃខួបមរណភាពរបស់លោក ក្នុងរយៈពេល ៣ ឆ្នាំត្រឹម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងមក វេជ្ជបណ្ឌិត Beat Richner លោកបានបង្កើតមូលនិធិគន្ធបុប្ផា ដែលកុមារគ្រប់ៗរូប ទោះមាន ឬ ក្រ សុទ្ធតែមានសិទ្ធិទទួលបាននូវការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាព ដោយគ្មានការរើសអើង និង ពុំមានគិតថ្លៃសូម្បីមួយរៀលឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ ក្រោយលាចាក​លោក លោកបានបន្សល់ទុកនូវស្នាដៃធំៗជាច្រើន ដោយបានកសាងមន្ទីរពេទ្យទាំង ៥ និង មូលនិធិគន្ធបុប្ផា ដែលមានទីតាំងស្ថិតនៅទីក្រុងសំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា ខណៈមន្ទីរពេទ្យទាំងអស់ផ្ដល់ជូននូវសេវាសុខភាពដោយមិនគិតថ្លៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង មន្ទីរពេទ្យដែលលោកបានកសាងកន្លងមក បានជួយព្យាបាលកុមារកន្លះលាននាក់ ដោយមិនគិតថ្លៃក្នុងមួយឆ្នាំៗ ខណៈមន្ទីរពេទ្យទាំងនោះមានដូចជា មន្ទីរពេទ្យគន្ធបុប្ផាទី ១ មន្ទីរពេទ្យគន្ធបុប្ផាទី ២ មន្ទីរពេទ្យគន្ធបុប្ផាទី ៤ (បើកដំណើរការនៅខែធ្នូ ឆ្នាំ២០០៥) មន្ទីរពេទ្យគន្ធបុប្ផា ទី ៥…

អានបន្ត

ចាំក្មេងស្រីម្នាក់នេះបានទ? អីយ៉ា ស្ងាត់ៗ ពេលនេះ ណាណា ក្លាយជា សមាជិកCIM កំពុងរៀនដើរម៉ូត

រាជធានីភ្នំពេញ ​៖ ជឿជាក់ថា បងប្អូនប្រាកដជាចាំហើយ កុមារី ណាណា ដែលធ្លាប់បាន ត្រូវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរួចម្តងមកហើយ ក្រោយពេល និយាយពី ការចាក់វ៉ាក់សាំង មិនតែប៉ុណ្ណោះ ក៏ទទួលការកោតសរសើរពី ប្រជាជនខ្មែរជាច្រើន ហូរហែផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នា កុមារី ណាណា ក៏ធ្លាប់បាន បង្ហើបប្រាប់ថា រូបនាង ចង់ក្លាយជាមេធាវីម្នាក់ នៅថ្ងៃអនាគត ដែលមកដល់ សព្វថ្ងៃនេះ រូបនាង ក៏កំពុងបន្តការសិក្សាថ្នាក់បឋមសិក្សានៅឡើយ ក្នុងនោះ បងប្អូនខ្មែរមួយចំនួន ក៏កំពុងរងចាំនិងដាក់ការសង្ឃឹមថា ក្មេងស្រីរូបនេះ នឹងធ្វើបានល្អ ព្រោះរូបនាង ជាក្មេងស្រីគួរឲ្យស្រលាញ់ និងឈ្លាសវៃជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មហាជនសម្តែងការរីករាយជាខ្លាំង បន្ទាប់ពីឃើញ លោក ម៉ែន និមលរតន៍ ជាអ្នកបណ្តុះបណ្តាល បង្ហាត់បង្រៀនតារាខ្មែរ បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹង កុមារីរូបនេះ ព្រមទាំងប្រាប់ឲ្យដឹងថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Welcome … អូនណាណា Oun Nana to be a member of CIM stars !!! ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អានបន្ត

អានចប់ រំជួលចិត្តណាស់! បន្ទាប់ការ Live បកស្រាយរឿងគ្រួសារចប់ភ្លាម ចែដាណា បានទម្លាយរូបឪពុកម្តាយបង្កើត រួចពោលពាក្យបែបនេះថា…

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ ពូម៉ៅ និង ចែដាណា ហាក់មានបញ្ហាខ្លាំង នៅក្នុងគ្រួសារ រហូតធ្វើឲ្យ ពូម៉ៅ ចេញមុខ Live រៀបរាប់ទាំងអួលដើម-ក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីមើល Live ពូម៉ៅ ចប់ហើយ ស្រាប់តែអ្នកស្រី ទ្រី ដាណា ក៏បានចេញមុខ Live តបវិញម្តង នៅព្រឹកមិញនេះ ដើម្បកុំអោតមហាជនមួយចំនួនមានការយល់ច្រឡំតទៅទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីការ Live បកស្រាយរឿងគ្រួសារចប់ភ្លាម អ្នកស្រី ទ្រី ដាណា ក៏បានទម្លាយរូបភាពប៉ុន្មានសន្លឹកនេះ ហើយថែមទាំងនិយាយទាំងអួលដើម-កថា៖ “សុំទោសអ្នកទាំង២ ដែលកូនមិនអាចរកក្ដីសុខរឿងជីវិតគ្រួសារជូនខ្លួនឯងបាន ច្រើនឆ្នាំហើយ ដែលអ្នកទាំង២ ចាកចេញទៅចោលកូន ទាំងមិនទាន់ស្គាល់អ្វីហៅថាភាពសុខស្រួលក្នុងជីវិត ហើយក៏សុំទោសដែលពេលនោះកូនគ្មានលទ្ធភាពមើលថែអ្នកទាំង២ ព្យាបាលអ្នកទាំង២ ឱ្យនៅមានដង្ហើមបាន។ ពុកម៉ែ លក់លៀស លក់បន្លែ ជួយប្រោះព្រំកូនឱ្យធំដឹងក្ដី។ កូនមិនទាន់បានសងគុណពុកម៉ែ មិនទាន់ផ្ដល់អ្វីឱ្យអ្នកទាំង២វិញ តែកូនបានព្យាយាមធ្វើបុណ្យ ធ្វើតាមការទូន្មានរបស់អ្នកទាំង២ មិនភ្លេចអតីតកាលយើងជាអ្នកក្រទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកូនធ្វើរាល់ថ្ងៃ គឺបំពេញតួនាទីជាម្ដាយ ជាប្រពន្ធ ជាកូនប្រសារ សាច់ញាតិ ជាបងប្អូន ជាម្ចាស់ក្រុមហ៊ុន ជាម្ចាស់ហាង ជាមេកើយ ទោះមិនបានល្អ100% តែកូនយល់ថាវាលើសពីអ្វីដែលនារីធម្មតាម្នាក់គួរធ្វើទៅហើយ ហេតុអីនិយាយទាំងបំពាន ធ្វើឱ្យអ្នកដទៃយល់ច្រឡំលើខ្ញុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត់ពីពុកម៉ែបង្កើតទៅ មានតែឪពុកម្ដាយក្មេកនេះហើយ ហើយខ្ញុំក៏តែងជួយ តែងធ្វើបុណ្យជាមួយពួកគាត់ តែគេបែរមកនិយាយបែបនេះ។ ឱ្យខ្ញុំជួយបងប្អូន ឪពុកម្ដាយគាត់ប៉ុណ្ណា ទើបគ្រប់គ្រាន់ ឬគិតថាលុយដែលរកបានរាល់ថ្ងៃ សល់ទាំងអស់? ត្រូវចំណាយទៅណា ត្រូវចិញ្ចឹមបុគ្គលិកប៉ុន្មាននាក់ ត្រូវជួយគេប៉ុន្មាននាក់ តើគាត់ធ្លាប់ដឹងទេ? គាត់អត់ដឹងទេ ព្រោះគាត់មិនដែលរវល់រឿងរកស៊ី ធ្វើជំនួញទេ។ ខ្ញុំប្រឹងប្រែង ដើម្បីអនាគតគ្រួសារ…

អានបន្ត

ថាមែនៗ! ពូម៉ៅ ដាច់ចិត្តទម្លាយរឿងរ៉ាវខ្ទេចខ្ទី ថា​លោកស្រី ទ្រី ដាណា បែបនេះ ( មានវីដេអូ)

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោកស្រី ទ្រី ដាណា ដែលត្រូវបានមហាជនស្គាល់ថា ម្ចាស់ថៅកែហាងមាសចិត្តធម៍មួយរូប បានប្រកាសតាមរយៈការឡាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ចង់លែងលះជាមួយស្វាមី គឺពូម៉ៅ ដោយសារតែគិតតែគ្រួសារខ្លួនខ្លាំងពេក រហូតធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងស្វាមី និងភរិយា។ ក្នុងនោះ លោកស្រី ទ្រីដាណា ក៏បានបង្ហើបថា បើបានលែងលះដាច់ស្រេចមែននោះ នឹងធ្វើលោកស្រីធូរចិត្តដូចដកបន្លាចេញពីទ្រូង ហើយថែមទាំងជប់លៀងឱ្យផ្អើលពេញមួយប្រទេសតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការលើកឡើងបែបនេះ ក្រោយពីមានព័ត៍មានថា មានរឿងក្តីក្តាំចង់លែងលះគ្នា ដោយសារតែ រឿងស្វាមី លោកស្រី ទ្រី ដាណា មិនព្រមបង្ហោះរូបភរិយានៅលើហ្វេសប៊ុកផ្ទាល់ខ្លួន តែប្រសិនជាបើបានបង្ហោះហើយ ក៏លុបចេញវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក តាមរយៈវីដេអូឡាយប្រមាណ ១២នាទី នៅលើបណ្តាញសង្គមហ្វេសប៊ុក ពូម៉ៅ បានបង្ហើបថា ទ្រព្យសម្បត្តិ និងមុខរបររកស៊ី សុទ្ធតែមានចំណែកតស៊ូរបស់លោក ជាមួយលោកស្រី ទ្រី ដាណា។ អ្វីដែលសង្វេគនោះ លោកបន្តថា លោកស្រី ទ្រី ដាណា ឱ្យលោក ចុះចេញយកត្រឹមតែឡានមួយ និងដីប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ពូម៉ៅ បានទម្លាយថា លោកស្រី ទ្រី ដាណា ឱ្យតម្លៃលោកជាស្វាមី មិនស្មើនឹងជំនួយការរបស់លោកស្រី នោះទេ។ ពូម៉ៅចោទសួរថា បើប្រពន្ធល្អមែនទែន ប្តីនឹងបង្ហោះរូបប្រពន្ធហើយ។ លោកបន្តថា ព្រោះតែខ្លួនលោកស្រី ទ្រី ដាណា ជាអ្នកដឹកនាំគេ គិតថាខ្លួនល្អគ្រប់យ៉ាងមែន។ លោកបន្ថែមថា លោកសុខចិត្តលះបង់មិត្តភក្តិ ការងារ អ្វីៗគ្រប់យ៉ាង ដើម្បីតែគ្រួសារ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្តីសុខដល់ហើយ! ខួបកំណើតភរិយា ទោះមិនធំដុំតែ ឆាយ វីរៈយុទ្ធ រៀបចំឲ្យភរិយាឡើងស្រស់ស្អាត

ភ្នំពេញ៖ ក្រោយរៀបការ និងមានកូនស្រីម្នាក់រួចមក ជីវិតគ្រួសារតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបាននៅសេចក្ដីសុខ និងស្នាមញញឹមខ្លាំងទ្វេដង។ ក្នុងនោះដែរ តារាប្រុសរូបនេះ តែងតែផ្ដល់ពេលវេលានៅជាមួយភរិយា និងកូនជាញញឹកញាប់ផងដែរ បើទោះបីមានការងារច្រើនយ៉ាងណាក្ដី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត តាំងពីស្រលាញ់គ្នា គ្រួសារលោក ឆាយ វីរៈយុទ្ធ បានរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ និងតែងតែបានបង្ហាញនូវភាព​ផ្អែមល្ហែមជាញឹកញាប់នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោកផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី​០៩ ខែ កញ្ញា ឆ្នាំ ២០២០ នេះទៀតសោត​ គឺជាថ្ងៃខួបកំណើតភរិយាតារាចម្រៀង ឆាយ វីរៈយុទ្ធ ដោយក្នុងនោះបើទោះបីជាលោកមិនបានមានការជួបជុំអ្វីធំដុំ ក៏តារាប្រុសរូបនេះបានតុបតែងនិងរៀបចំដេគ័រនំឲ្យភរិយាឡើងស្រស់ស្អាត ហើយលោកក៏បាន​បង្ហាះសារជូនពរភរិយាយ៉ាងផ្អែមល្ហែមថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រីករាយថ្ងៃខួបកំណើតប្រពន្ធសម្លាញ់ 09.09.2021 ឆ្នាំនេះមានតែនៅចំការជាមួយធម្មជាតិទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

អានបន្ត

ភ្ញាក់ផ្អើលពេញហ្វេសប៊ុក ក្រោយថៅកែពេជ្រ ទ្រី ដាណា Live តបទៅប្តី ហើយសួរផាំងៗ ក្រោយចោទថាមិនដែលជួយម្តាយក្មេក (វីដេអូ)

កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជននិយមលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកនិយមតាមដានជីវិតឯកជនគ្រួសាររបស់ថៅកែពេជ្រ ទ្រី ដាណា មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយស្វាមីអ្នកនាង ទ្រី ដាណា ដែលគេស្គាល់ឈ្មោះ ពូម៉ៅ ចេញមុខមកសុំលែងលះអ្នកនាង និង លើកឡើងថាអ្នកនាង ទ្រី ដាណា ជួយតែអ្នកដទៃ មិនដែលជួយម្តាយក្មេក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងរ៉ាវខាងលើនេះ អ្នកនាង ទ្រី ដាណា​ ក៏មិនបង្អង់យូរនោះឡើយ ដោយនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ អ្នកនាងក៏បានចេញមុខមកបកស្រាយពាក់ព័ន្ធនឹងការលើកឡើងរបស់ស្វាមី កាលពីម្សិលមិញវិញដែរ។ ក្នុងការឡាយនាវេលាម៉ោង ១១ នេះ អ្នកនាង ទ្រី ដាណា បានបកសំណួរសួរ ពូម៉ៅ ត្រឡប់ទៅវិញថា ៖ «មូលហេតុអ្វី ដែលថាគាត់អត់ដែលជួយ? ហើយពាក្យអត់ដែលជួយនោះ ទាល់តែអ្នកនាងអត់ជួយសោះហ្មង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង ទ្រី ដាណា បានបន្តថា ៖ «មិនមែនអ្នកនាងមិនជួយនោះទេ តែមិនដឹងថាត្រូវជួយអ្វីទៀត ក៏ព្រោះតែគ្រួសារម្នាក់ៗសុទ្ធតែធូរធារ ហើយម្យ៉ាងវិញទៀត អ្នកនាងមិនដែលប្រើពាក្យថាជួយដល់ឪពុកម្តាយក្មេកនោះទេ តែអ្នកនាងផ្តល់ក្តីស្រឡាញ់ គោរព ដោយបុណ្យទានក៏ជូនលុយ ជូនមាសដល់ពួកគាត់ ហើយក៏ធ្លាប់ទិញឡានឱ្យពួកគាត់ទៀត» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ អ្នកនាង ទ្រី ដាណា ក៏បានបោះសំណួរសួរទៅស្វាមីផាំងៗថា ៖ «ថាអ្នកនាងអត់ដែលជួយ ចុះអ្នកណាទិញឡាន អ្នកណាជូនលុយ ទិញមាស ហើយអ្នកនាងធ្វើបុណ្យបច្ច័យបួនឱ្យឪពុកម្តាយក្មេងអស់រាប់ម៉ឺនដុល្លារ?»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តស់! ទស្សនាការបកស្រាយអ្នកនាង ទ្រី ដាណា ខាងក្រោម៖

អានបន្ត

អ្នកអត់គូទើបយល់អារម្មណ៍មួយនេះ នាយចឹម លើកដៃស្ទាបទ្រូងគ្រវីក្បាល ហើយពោលពាក្យបែបនេះ ក្រោយឃើញ វីរៈ និច្ច ផ្អែមល្ហែមនឹងគូដណ្តឹងខ្លាំង…(មានវីដេអួ)

មហាជនធ្លាប់បានជា្របរួចមកហើយពីតារាចម្រៀងប្រុស នាយចឺម និង តារាចម្រៀងស្រី វីរៈនិច្ច ដែលធ្លាប់ជាដៃគូដ៏ស័ក្តិសម ចាប់ដៃគ្នាច្រៀងចម្រៀងរួមគ្នា និង ជាមិត្តល្អរួមការងារជាមួយគ្នាមានភាពស្និទ្ធស្នាលខ្លាំង រហូតធ្វើឱ្យមហាជនធ្លាប់មានការសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មកទល់ពេលនេះ តារាចម្រៀងប្រុសស្រីមួយគូនេះ បានស្វែងរកឃើញដៃគូជីវិតពិតរៀងៗខ្លួនហើយ ដែលកាលពីថ្មីៗនេះ វីរៈនិច្ច បានដឹកដៃគូស្នេហ៍ចូលពិធីភ្ជាប់ពាក្យ និង ត្រៀមចូលរោងការថ្ងៃខាងមុខឆាប់ៗនេះហើយ រីឯ នាយចឺម វិញ ក៏មានគូស្នេហ៍សំណព្វចិត្ត ដែលជាតារាសម្ដែងសាច់សខ្ចី អូនហ្វា តែងបង្ហាញភាពល្អូកល្អិននឹងគ្នាលើបណ្ដាញសង្គមផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញវីដេអូខ្លីមួយរបស់តារាចម្រៀងប្រុសរូបនេះ ដែលលោកបានថតសកម្មភាពផ្អែមល្ហែមរបស់ វីរៈនិច្ច ច្រៀងសាសងនឹងគូដណ្ដឹងយ៉ាងផ្អែមដូចស្ករ ខណៈលោកបានត្រឹមតែលើកដៃអង្អែលទ្រូងងក់ក្បាលហាក់មានអារម្មណ៍លួចច្រណែនពីក្ដីសុខរបស់តារាស្រីរូបនេះ និង គូដណ្ដឹង ដែលឡាយឡំជាមួយនឹងភាពលេងសើច ព្រមទាំងបានពោលពាក្យបែបនេះថា ៖ «គេក៏សុខ យើងក៏សុខ តែយើងមិនដឹងសុខតាមណា»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនោះដែរ អ្នកលេងបណ្ដាញសង្គមជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង បាននាំគ្នាស៊ែរវីដេអូខ្លីនេះបន្តគ្នាលើបណ្ដាញសង្គម ព្រមទាំងភ្ជាប់ជាមួយនឹងសារលេងសើចឌឺដង ឱ្យ តារាប្រុសរូបនេះ ដែលបង្ហាញអារម្មណ៍អណិតផង សើចផងគ្រប់ៗគ្នា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនាវីដេអូខាងក្រោម៖

អានបន្ត