អ្នកនាង ទូច ស្រីល័ក្ខ រំភើបចិត្តស្ទើរហោះ ពេលកូនប្រុសសំណព្វពោលហៅនាងមួយម៉ាត់ យ៉ាងចាក់ដោត

មហាជនអ្នកគាំទ្រតារាចម្រៀង ទូច ស្រីល័ក្ខ ប្រាកដជាធ្លាប់បានដឹងមកហើយពីរឿងរ៉ាវបែកបាក់ជីវិតគូរបស់តារាស្រីរូបនេះ រហូតមានរឿងក្តីក្តាំងទាមទារសិទ្ធិនៃការចិញ្ចឹមបីបាច់ថែរក្សាកូនតែម្នាក់គត់របស់ខ្លួនទៀតផង ។ លើសពីនោះ អំឡុងពេលរង់ចាំការលែងលះដាច់ស្រេច អ្នកនាង ទូច ស្រីល័ក្ខ បានជួបនូវរឿងរ៉ាវលំបាកតស៊ូជាច្រើន រហូតធ្វើឱ្យអ្នកនាងធ្លាប់បង្ហើបថាខ្លួនមានជំងឺបាក់ទឹកចិត្តទៀតផង ។ យ៉ាងណាក៏ដោយ ក្រោយពីសំងំឱបទុក្ខរយៈពេលជិត ២ ឆ្នាំ អ្នកនាង ទូច ស្រីល័ក្ខ ក៏ហាក់មានស្នាមញញឹមជាថ្មី ដូចពាក្យចាស់ពោលថា «ក្រោយភ្លៀងមេឃស្រឡះ» ដោយបន្ទាប់ពីនាងឈ្នះក្តីទទួលបានកូនប្រុសមកចិញ្ចឹមបីបាច់ហើយ អ្នកនាងក៏បានជួបស្នេហ៍ថ្មី ដែលគេបានដឹងថាជាគ្រូបង្វឹកកីឡារបស់នាងនោះ ។ ជាការពិត មិនមែនជារឿងងាយស្រួលនោះទេ ក្នុងការស្ពាយឈ្មោះជាមេម៉ាយ និង ត្រូវចិញ្ចឹមបីបាច់កូនប្រុសតែម្នាក់ឯងនោះ តែយ៉ាងណាអ្នកនាង ទូច ស្រីល័ក្ខ ត្រូវបានមហាជនកោតសរសើរថានាងជាស្ត្រីរឹងមាំម្នាក់ ដែលដើរតួនាទីជាម្តាយផង និង ជាឪពុកផងនោះ ។ ជាក់ស្តែងនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានបង្ហោះសាររំភើបចិត្តយ៉ាងខ្លាំង ព្រោះកូនប្រុសសំណព្វចិត្តរបស់នាងបានហៅនាងថាជា Hero នៅថ្ងៃបុណ្យឪពុក ។ សាររំភើបចិត្តនោះ អ្នកនាង ទូច ស្រីល័ក្ខ រៀបរាប់ថា ៖ «ម៉ាក់រីករាយថ្ងៃ father’s day អូនអរគុណម៉ាក់ ដែលតែងតែក្រោកឈរធ្វើជាម៉ាក់ ហើយធ្វើជាប៉ារបស់អូន ម៉ាក់ជា Hero របស់អូន រំភើបណាស់កូន» ៕

អានបន្ត

ញ៉ាក់សាច់! លក់អនឡាញមិនប៉ុន្មានផង សួស វីហ្សា ដឹកដៃប្តី ចាយលុយរាប់ម៉ឺនទិញផ្ទះ បើកជំនួញថ្មី

មហាជននិយមតាមដានជីវិតឯកជនរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង​ សួស វីហ្សា និង លោក​ ថមមី ប្រាកដជាបានដឹងហើយ មួយរយៈក្រោយនេះគូស្វាមីភរិយាតារាប្រុសស្រីនេះ បានបង្កើនមុខរបរផ្ទាល់ខ្លួនជាអ្នកលក់សម្លៀកបំពាក់តាមអនឡាញផងដែរ ។ ក្នុងនោះ បើទោះជាទើបតែប្រឡូកអាជីពតាមអនឡាញក៏ពិតមែន តែអ្នកនាង សួស វីហ្សា​ និង លោក ថមមី ពិតជាទទួលបានភាពជោគជ័យ និង រកកម្រៃបានច្រើនសន្ធឹកពីអាជីពនេះទៀតផង ។ ថ្មីៗនេះ ក្រៅពីលក់សម្លៀកបំពាក់អនឡាញយ៉ាងជោគជ័យហើយ អ្នកនាង សួស វីហ្សា និង លោក ថមមី ក៏បានបង្កើនមុខជំនួញថ្មីបន្ថែមទៀត ដោយអ្នកទាំងពីរបានបើកក្រុមហ៊ុន TSJJ BRAND COMPANY CO.,LTD ដែលនាំចូលនូវផលិតផលជាច្រើន ។ អ្វីដែលធ្វើឱ្យមហាជនបើកភ្នែកធំៗពីភាពជោគជ័យរបស់អ្នកនាង សួស វីហ្សា និង លោក ថមមី នោះ គឺស្វាមីភរិយាមួយគូនេះ បានចំណាយលុយខ្ទង់ម៉ឺនដុល្លារទិញផ្ទះថ្មី ដើម្បីបើកក្រុមហ៊ុនថ្មីរបស់ខ្លួនតែម្តង ។ ចំណុចនេះដែរ ក៏បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានលើកសរសើរថា អ្នកនាង សួស វីហ្សា និង លោក ថមមី ពិតជាគូស្វាមីភរិយាគំរូ ដែលមិនត្រឹមតែចាប់ដៃគ្នាសាងជីវិតគូជោគជ័យនោះឡើយ គឺសូម្បីតែការរកស៊ីក៏អ្នកទាំងពីរពួតដៃគ្នាយ៉ាងជោគជ័យដែរ ៕

អានបន្ត

មិនធម្មតា! អ្នក​ជំនាញ​ប៉ាន់ប្រមាណ​ថា កុមារី ម៉ានីកា ដ៏​ស្រស់​ស្អាត​អាចជាគ្រាប់ពេជ្រនៅអាស៊ីនាថ្ងៃ​អនាគត

ក្មេងតូច ម៉ានីកា ជាតារាសម្ដែងអាជីពដែលមានវ័យក្មេងខ្ចីបំផុតប្រទេសកម្ពុជាចំណោមសិល្បករ សិល្បការនីជួរមុខទាំងអស់ ដែលត្រូវបានគេប៉ាន់ស្មានថាអាចជាគ្រាប់ពេជ្រដមានតម្លៃប្រចាំអាស៊ីដោយផ្អែកលើសមត្ថភាព ទេពកោសល្យ​ដ៏ប៉ិនប្រសប់របស់នាង។ កាពីថ្មីៗនេះយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកស្រី ទូច បុផ្ផា បានលើកឡើងថាតារាសម្ដែងវ័យក្មេងរូបនេះអាចក្លាយជាតារាសម្ដែងឆ្នើមប្រចាំ ទ្វីបអាស៊ីនៅ ៤ទៅ៥ឆ្នាំខាងមុខទៀត ដោយសម្លឹងឃើញពីភាពប៉ិនប្រសប់ ក៏ដូចជាទេពកោសល្យ​ពីធម្មជាតិ របស់ ម៉ានីកា ហើយបច្ចុប្បន្ន​កំពុងទទួលបាននូវការដុសខាត់បន្ថែមយ៉ាងល្អិនល្អន់ក្រោមថ្វីដៃផលិតករឆ្នើមរបស់​អ្នក​ស្រី។ អ្នកស្រី ទូច បុផ្ផា បានលើឡើងយ៉ាងដូច្នេះថា “បច្ចុប្បន្នត្រឹមជាកូនផ្កាយ តែ៤ទៅ៥ឆ្នាំខាងមុខថាមិនត្រូវ ប្រហែលអាចក្លាយជាដួងតារារះចែងចាំងទូទាំងហ្វីបអាស៊ីផងក៏ថាបានមិនដឹង អ្នកដឹងនាំរបស់យើង កំពូងដុសខាត់កូនផ្កាយមួយដួងនេះ”។ រម្លឹកផងដែរថា ម៉ានីកា អាចប្រើវ័យ៤ឆ្នាំរបស់នាង ឆក់បេះដូងអ្នកគាំទ្រ ហើយត្រូវបានមហាជនផ្ទុះ ស្គាល់នាងយ៉ាងច្រើនតាមរយៈវីដេអូចម្រៀងរបស់នាង នឹងវីដេអូសម្ដែងឃ្យូតជាច្រើនផងដែរ។ រហូតនាងតូច មានឳកាស អាចបម្លាស់ខ្លួនចាប់អាជីពជាតារាសម្ដែងប្រកបដោយសមត្ថភាពដែលធ្វើ ឱ្យទស្សនិជន ស្គាល់កាន់តែខ្លាំងឡើងនៅក្នុងរឿង “អ្នកម៉ាក់វ័យក្មេង” ជាតួអង្គឈ្មោះ នីរ័ត្ន។ មកដល់ពេល នេះ ម៉ានីកា មានឳកាសបញ្ចេញសមត្ថភាពក្នុងខ្សែភាពតូចធំជាច្រើន​រឿង​រួច​មក​ហើយ!៕ ប្រភព៖ news.sabay

អានបន្ត

អីយ៉ា វ៍យរាងជ្រេមែន តែកុំមើលការតុបតែងខ្លួនយាយយ៉យ ធ្វើឲ្យក្មេងអាយុ៣០ល្មៗសុំចាញ់

ភ្នំពេញ៖ តារាជើងចាស់ពោរពេញដោយទេពកោសល្យ និងសមត្ថភាព យាយយ៉យ ត្រូវបានគេស្គាល់យ៉ាងច្បាស់ជាតារាកំប្លែងដែលតែងតែធ្វើឲ្យមហាជនគ្រប់ស្រទាប់បានសើចសប្បាយក្អាកក្អាយ តាមរយៈពាក្យសម្ដី និងកាយវិការកំប្លុកកំប្លែង។ ជាពិសេស តារាជើងចាស់រូបនេះអាចច្រៀងអាយ៉ៃបានយ៉ាងពីរោះ ទាក់ចិត្តឲ្យទស្សនិកជនជាច្រើនចូលចិត្តស្ដាប់ផងដែរ។ មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលការងារសិល្បៈរបស់ យាយយ៉យ នាពេលបច្ចុប្បន្នវិញ គេសង្កេតឃើញតារាកំប្លែងរូបនេះមានភាពមមាញឹកជាមួយការងារជាបន្តបន្ទាប់សឹងតែគ្មានពេលទំនេរ។ ម្យ៉ាងវិញទៀត បើក្រឡេកមើលជីវិតឯកជន គេដឹងផងដែរថា តារារូបនេះក៏មានតួនាទីក្នុងជួររាជការទៀតផង។ ជាក់ស្ដែង បើទោះបី យាយយ៉យ វ័យកាន់តែជ្រេទៅមុខក៏ពិតមែន តែបើមើលទៅលើសាច់ឈាមពិតជារឹងមាំស្វាហាប់ខ្លាំង។ លើសពីនេះទៅទៀត គេចាប់អារម្មណ៍ឃើញទៀតថា គ្រប់ពេលដែលតារាកំប្លែងរូបនេះ ទៅចូលរួមកម្មវិិធីម្ដងៗ តែងតែតុបតែងខ្លួនខ្ញង់ៗ ស្លៀកសម្លៀកបំពាក់សាកសមគ្រប់ឈុត ដែលធ្វើឲ្យសម្រស់តារារូបនេះក្មេងជាងមុនថែមមួយកម្រិតទៀត៕ សូមទស្សនារូបភាពខាងក្រោម៖

អានបន្ត

បើកបង្ហាញរូបថតកាលពីក្មេង របស់តារាស្រីល្បីៗទាំង ១០ ដួង ឡើងឃ្យូដៗ ឃើញហើយគួរឱ្យក្នាញ់!

ហ្វេសប៊ុក៖ ជាការពិតណាស់ទស្សនិកជនធ្លាប់តែឃើញសម្រស់តារាល្បីៗទាំងនេះនាពេលបច្ចុប្បន្ន ដែលពួកគេបានរៀបចំតុបតែងខ្លួនយ៉ាងស្អាតបាតនៅក្នុងកម្មវិធ ក៏ដូចជាពេលមានដំណើរកម្សាន្តនានា។ ក្រោយពីហ្វេនៗ ក៏ដូចជាទស្សនិកជនបានឃើញសម្រស់របស់តារាស្រីល្បីៗនាពេលបច្ចុបន្បន្ន ពេលនេះសូមប្រិយមិត្តមកទស្សនានូវកម្រងរូបភាពរបស់តារាស្រីៗទាំង ១០ ដួង នេះ កាលពីវ័យកុមារវិញ តើម្នាក់ៗស្រស់ស្អាត និង ប្រែលប្រួលយ៉ាងណាខ្លះហើយ? តារាស្រីទាំង ១០ ដួង នោះរួមមានដូចជា៖ ១. តារាចម្រៀង ឱក សុគន្ធកញ្ញា ២. តារាសម្ដែង ម៉ាក សែនសូនីតា ៣. តារាចម្រៀង វិរៈ និច្ច ៤. តារាសម្ដែង គង់ ចានស្រីមុំ ៥. តារាសម្រៀង សួស វីហ្សា ៦. តារាសម្ដែង ឌួង ហ្សូរីម៉ា ៧. តារាចម្រៀង ទេព បូព្រឹក្ស ៨. តារាសម្ដែង លី ច័ន្ទសីហា ៩. តារាចម្រៀង សុភ័ក្រ កុសុម៉ា ១០. ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន៕ ប្រិយមិត្តចង់ដឹកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អីយ៉ា ស្ងាត់ៗ ពេជ្រ សូលីកា និងស្វាមី តុបតែងខ្លួនស្លៀកពាក់បុរាន ពិតជាសមសួន មើលទៅសមគ្នាខ្លាំងណាស់ ធ្វើឲ្យហ្វេនៗ ទម្លាយអារម្មណ៍មួយនេះថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា អ្នកនាង ពេជ្រ សូលីកា នោះ គឺជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស ក្រៅពីអាជីពជាអ្នកចម្រៀង សូលីកា ក៏នៅមានមុខជំនួញផ្ទាល់ខ្លួនកំពុងជោគជ៏យផងដែរ។ យ៉ាងណាមិញ យើងងាកមកមើលពីជីវិតឯកជនរបស់តារាស្រីខាងលើរូបនេះវិញម្តង ក៏មិនណយប៉ុន្មានឡើយង ដោយតែងតែបង្ហាញនូវពាក្យកក់ក្តៅជាមួយ ស្វាមី និងកូនប្រុសសំណព្វចិត្តម្នាក់ទៀតគឺ ហង្ស អ៊ារី វ៉េនស្ត ពោរពេញទៅដោយក្តីសុខណាស់។ ហ្វេនៗបានជ្រាបហើយថា សូលីកា មិនត្រឹមតែច្រៀងពិរោះ ហើយថែមទាំងជាតារាសម្តែងដ៏ល្អម្នាក់ និង មានរូបសម្រស់ស្អាត់ប៉ុណ្ណោះទេ ហើយថែមទាំងជាមេផ្ទះដ៏ពូកែទៀតផង ចេះធ្វើម្ហូប រៀបចំផ្ទះ ឲ្យមានសណ្ដាប់ធ្លាប់ល្អឥតខ្ចោះ។ ក្នុងនោះផងដែរ សូលីកា ក៏បានពោលពាក្យយ៉ាងខ្លីយ៉ាងចាក់ដោតថា៖ “ជានិរន្តរ៍”។ ក្រោយឃើញរូបភាពប៉ុន្មានស្លឹកនេះភ្លាម ធ្វើឲ្យហ្វេនៗលាន់មាត់ សរសើរមិនដាច់ពីមាត់ ដល់ថ្នាក់ អ្នកខ្លះ បានទម្លាយអារម្មណ៍បែបនេះចេញមកថា៖ “ប្រពន្ធក៏ស្អាតប្ដីក៏សង្ហារកូនក៏cute, ស្រឡាញ់ហើយចូលចិត្តជាពិសេសភាពរឹងមាំរបស់sis, ស្អាតណាស់idol, ពេញបេះដូង, ស្លៀកបំពាក់ប្រពៃណីខ្មែរយើងពិតជាស្រស់ស្អាតណាស the best, Oh.wow ស្រស់ស្អាតណាស់អូន, សមគ្នាខ្លាងណាស់បងIdol, មនុស្សឬក៏ទេវតា ស្អាតណាស់, អាយដលបើសិនជាបានថតរឿងវិញដឹងតែល្អមើល ព្រោះសមគ្នាណាស់, ស្រស់ស្អាតណាស់Idol, គួរអោយស្រលាញ់ណាស់, ប្តីបងល្អណាស់, សមសួនមែន,”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ស្ដាប់ឮហើយយំតាម! លើកទីមួយ ហ៊ិន ចាន់នីរ័ត្ន យំទឹកភ្នែករហាម ពេលនិយាយដល់មនុស្សសំខាន់ក្នុងចិត្តនេះ (វីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងហ្វេនៗពិតជាបានឃើញរួចមកហើយពីជីវិតរស់នៅរបស់ពិធីការិនីរូបស្រស់ សំឡេងពិរោះ កញ្ញា ហ៊ិន ចាន់នីរ៏ត្ន ដែលនាងចូលចិត្តថតរូបស្អាតៗបង្ហាញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឬ IG របស់នាងជារឿយៗ។ ជាការពិតណាស់ ទោះបីជាតារាស្រី ហ៊ិន ចាន់នីរ័ត្ន តែងតែបង្ហាញខ្លួនឲ្យទ្សនិកជនបានឃើញជាញឹកញាប់ក៏ពិតមែន តែពិធីការិនីរូបស្រស់នេះហាក់មិនដែលសូវបានបង្ហាញពីជីវិតឯកជនរបស់ក្រុមគ្រួសារ ឬ អ្នកមានគុណទាំងពីររបស់នាង ឲ្យមហាជនបានឃើញឡើយ ដែលមើលទៅខុសប្លែកពីអ្នកសិល្បៈមួយចំនួនតែងបង្ហាញពីក្តីស្រលាញ់ជាសាធារណៈឲ្យទស្សនិកជបានដឹង។ ដោយឡែក កាលពីពេលថ្មីៗមកនេះ ពេលដែលពិធីការិនី ហ៊ិន ចាន់នីរ័ត្ន បានអញ្ជីញចូលរួមនៅក្នុងកម្មវិធី «ចឹងហ្អ!» តារាស្រីរូបនេះ ស្រាប់តែបានរៀបរាប់ពីអារម្មណ៍របស់ខ្លួនទៅកាន់អ្នកមានគុណទាំងទឹកភ្នែកយ៉ាងកម្រ ដោយកន្លងមកនាងមិនសូវធ្លាប់បាននិយាយទៅកាន់អ្នកមានគុណទាំងពីរឡើយ ។ នៅក្នុងកម្មវិធីនោះនាងក៏បានរៀបរាប់ថា៖ «នាងចង់និយាយពាក្យថាអរគុណទៅកាន់អ្នកមានគុណ ព្រោះតែពេលខ្លះនាងដឹងថាខ្លួនមិនដែលនិយាយទៅកាន់អ្នកទាំងពីរដោយសារតែនាងមានការអៀនខ្មាស» ។ ហ៊ិន ចាន់នីរ័ត្ន ក៏បានរៀបរាប់បន្តទៀតថា៖ «ពេលនេះគាត់ហត់ហើយ នាងក៏បានឱ្យពួកគាត់សម្រាកហើយ នាងមិនចង់ឱ្យអ្នកមានគុណលំបាកបន្តទៀត ថែមទាំងមិនឱ្យបារម្ភពីជីវភាពរបស់គ្រួសារទៀតទេ ព្រោះនាង និង ប្អូន ទៅអនាគតអាចឱ្យពួកគាត់រស់នៅបានស្រួលហើយ» ៕

អានបន្ត

សម័យស្នេហ៍អ្នកលក់ Online! លក់អីក៏ទិញ ទិញទាល់តែបានបេះដូងអ្នកលក់ ឈែតត្រឹម ១៣ ថ្ងៃ ចូលស្តីរៀបការប្រឹបៗ

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗមកនេះ មានគូស្នេហ៍មួយគូ បានធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈកូនក្រមុំជាអ្នកលក់អនឡាញ ត្រូវបានខាងកូនកំលោះឆាតទិញអីវ៉ាន Online រហូតទាក់ទងគ្នាបានសម្រេច ក៏ ភ្ជាប់ពាក្យរៀបការតែម្តង ក្រោយពីពួកគេទើបតែបានទាក់ទងគ្នាត្រឹមតែ ១៣ ថ្ងៃប៉ុណ្ណោះ។ តាមរយៈការបង្ហោះពីគណនីមួយដែលមានឈ្មោះ Ah Ah Moon ដែលជាភាគីកូនក្រមុំ បានបង្ហោះបញ្ជាក់នៅលើគណនីរបស់ខ្លួន ឱ្យបានដឹងថា នេះជាស្នេហារវាងអ្នកលក់ Online និង អ្នកទិញអត់ចេះញ៉ែ ខណៈស្គាល់គ្នាតែ ១៣ ថ្ងៃទេ គឺចូលរោងតែម្ដង ដែលចាស់ៗ តែងនិយាយថា ដល់គូហើយគឺបែបហ្នឹងឯង ។ ទាក់ទិនទៅនឹងគូស្នេហាដ៏គួរឱ្យចាប់អារម្មណ៍នេះ នារីលក់ Online រូបស្រស់នេះ បានបញ្ជាក់ដើមហេតុដំបូងឱ្យបានដឹងថា «ពូហ្នឹងទិញរហូត មានលក់អីក៏ទិញដែរ ទិញទាល់តែបានអ្នកលក់យកមួយជីវិតហ្មង សំខាន់កម្ម៉ង់អាវខ្លះមិនទាន់បានមកដល់ផង» ។ រហូតមកទល់ពេលនេះ គូស្នេហ៍មួយគូនេះបានចូលរោងអាពាហ៍ពិពាហ៍ហើយ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ។ យ៉ាងណាមិញ ក្រោយជួបស្នេហ៍ពិតបែបនេះ នារីដែលទើបចូលរោងការថ្មីថ្មោងខាងលើ បានផ្តាំទៅអ្នកលក់ Online ឱ្យឧស្សាហ៍តបឆាតភ្ញៀវឱ្យច្រើនៗផងដែរ ក្រែងតបយូរៗទៅ ប៉ះចំគូព្រេងដូចខ្លួនដែរ ដែលលក់ខោអាវសុខៗបានប្តី ១៕

អានបន្ត

កូនមាសកូនពេជ្រ! គួរឲ្យសរើសរ កូនប្រុសច្បង ម៉េង កែវពេជ្ជត្តា ទាំងសង្ហា ទាំងពូកែលេងតន្ត្រី(មានវីដេអូ)

រាជធានីភ្នំពេញ ៖ ដូចដែរមហាជន បានដឹងរួចមកហើយ តារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជត្តា បានបង្ហាញឲ្យ សង្គមធំមួយនេះដឹងច្បាស់ ពីទំហំចិត្តស្រលាញ់ ការលះបង់គ្រប់យ៉ាងគឺ ដើម្បីតែកូនៗ ដោយរូបនាង ស៊ូបាត់បង់គ្រប់យ៉ាង ដើម្បីបានសិទ្ធិក្នុងការចិញ្ចឹមកូនៗ មិនតែប៉ុណ្ណោះ រូបនាងក៏ជា នារីរឹងមាំម្នាក់ដែលស៊ូលំបាក និងតែងក្រោកឈរជានិច្ច មិនព្រមចុះចាញ់សូម្បីតែម្តង ។ យ៉ាងណាក្តី រូបនាងក៏មានចំណងដៃកូនប្រុសស្រី ចំនួន២នាក់ ដែលបច្ចុប្បន្ន កូនច្បងកំពុងរស់នៅនិងបន្តការសិក្សានៅប្រទេសបារាំង និងកូនស្រីពៅ កំពុងរស់នៅជាមួយរូបនាង នៅកម្ពុជាសព្វថ្ងៃ។ ជាមួយគ្នានេះ បើក្រឡេកទៅមើលកូនប្រុសច្បងវិញ រូបនាងធ្លាប់បង្ហើបរួចមកហើយថា ជាកូនម្នាក់ដែលរឹងមាំ រស់នៅក្រៅប្រទេសម្នាក់ឯង ឆ្ងាយពីម្តាយប្អូន តែមិនដែលរអ៊ូរទាំភាពលំបាកអ្វីសូម្បីបន្តិច ព្រោះខ្លាចម្តាយពិបាកចិត្ត មិនតែប៉ុណ្ណោះ ពេលនេះចម្រើនវ័យកាន់តែធំ កាន់តែស្រស់សង្ហា មើលទៅសែនរមទម្យស្លូតបូត ជាសុភាពបុរសខ្លាំងណាស់ មិនតែប៉ុណ្ណោះ ថែមទាំងអភិវឌ្ឍន៍បំណិនខាងដូរ្យតន្ត្រីរបស់ខ្លួន បានយ៉ាងល្អថែមទៀតផង រហូតដល់មហាជនខ្មែរ នរណាៗក៏លាន់មាត់ ថាពិរោះដែរ សមជាកូនមាសកូនពេជ្រមែន៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អានបន្ត

អបសាទរផង! ទីបមផុត លោក ខាន់ ជេមស៍ បានធ្វើពិធីឡើងផ្ទះថ្មីហើយ មើលទៅពិតជាធំ និងស្អាតខ្លាំងណាស់ រហូតធ្វើឲ្យហ្វេនៗ លាន់មាត់ថា…

ហ្វេសប៊ុក៖ សូមរំឡឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ គេបានឃើញលោក ខាន់ ជេមស៍ ដែលជាតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ ប្រចាំផលិតកម្ម សាន់ដេ បានទិញផ្ទះដ៏ធំមួយខ្នង surprise ភរិយាក្នុងថ្ងៃខួបកំណើត។ កាលនោះ គេបានឃើញ ភរិយា របស់លោក មានចិត្តរំភើបយ៉ាងខ្លាំង ព្រមទាំងពោលពាក្យមួយឃ្លាថា៖ “អរគុណលោកប្តីខ្លាំងណាស់ សំរាប់ផ្ទះមួយនេះ”។ ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកបានធ្វើពិធីឡើងគេហដ្ឋានផ្ទះថ្មីរបស់លោកហើយ មើលទៅពិតធំ និងស្រស់ស្អាតខ្លាំងណាស់។ ក្នុងនោះផងដែរ គេបានឃើញវត្តមាន វីរៈ និច្ច និងអនាគតស្វាមី នាយ ចឹម រួមទាំងអ្នកជិតដិត និងក្រុមគ្រួសារ របស់ លោក មួយចំនួនទៀត មើលទៅម្នាក់ៗសប្បាយរីករាយ គ្រប់ៗគ្នា។ ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រ តារាចម្រៀងប្រុសខាងលើនេះ បានសម្តែងក្តីរំភើប និង ចូលរួមអបអរសាទរផងដែរ ថែមទាំងមានអ្នកខ្លះ នាំគ្នាចូលទៅ ខមិន បែបនេះថា៖ “Congratulation’s bong, ហេងៗបងប្រុស, Congratulations ប្អូនទាំង២ និង ក្រុមគ្រួសារ, ជូនពរជោគជ័យ, ហេងៗផ្ទះថ្មីបង, ឡេីងគេហដ្ឋានថ្មី ជូនពរ ហេង ហេង ប្អូនសម្លាញ់, សុខចម្រេីនផ្ទះថ្មី, ហេងៗផ្ទះថ្មីបង, ឡើងផ្ទះថ្មីឆ្នាំថ្មីហេងហេងបងសំលាញ់, សូមមានលាភ មានជ័យ,” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូនិងរូបភាពខាងក្រោមនេះ។

អានបន្ត