មិនធម្មតា! នៅសុខៗ ស្រាប់តែ អាជី យកកូនជ្រូក របស់ ម៉ាម៉ា មកបោក បោកហើយ ហ្វេនៗភ្ញាក់ព្រឹតនិងនឹកស្មានមិនដល់ ថាលុយដុល្លារ និង លុយខ្មែរ ច្រើនខ្លាំងណាស់…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា អាជី គឺជានារីវ័យក្មេងម្នាក់ដ៏ស្រស់ស្អាត ហើយជាអ្នកលក់ ផលិតផលតាមរយៈ អនឡាញ ដ៏ល្បីផងដែរ ដែលមានឈ្មោះក្នុងហ្វេសប៊ុកថា «Ah Gi Leaders»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ មហាជនបានដឹងហើយថា អាជី មានឈ្មោះពិតថា «តេង ស៊ីណាត« បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគូស្នេហ៍ខ្លួនហើយ មានឈ្មោះថា «អៀង អេងឡាយ» មើលទៅ អាជី ស្រស់ស្អាតណាស់ នាថ្ងៃដ៏ពិសេសនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះផងដែរ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នេះ អាជី បានទម្លាយប្រវិត្តដ៏កំសត់យ៉ាងខ្លាំង សឹងតែគ្មានអ្នកណាជឿ និងនឹកស្មានមិនដល់ ក្នុងបទសម្ភាសន៍ជាមួយលោក អ៊ឹម ជីវ៉ា ដោយ អាជី បាននិយាយរៀបរាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “និយាយទៅកាលពីដើមឡើយ ពេលដែលយើងនៅក្រអ្នកណាក៏គេមើលងាយយើងដែរ ដល់ពេលលក្ខណៈថា យើងមានអ្នកណាក៏ចង់រាប់រកយើងដែរ ម៉ារយៈពេលមុខ ខ្ញុំគ្រាន់តែជាកូនអ្នកក្រ និយាយទៅកាលពីខ្ញុំនៅអត់ខ្លាំងមែនទែន លក្ខណៈថា ទោះបីជាបងប្អូនក៏ដោយ យើងទាក់ទងទៅរកគេ យើងខ្ចីគេ១០០០ម៉ឺនខ្មែរ ក៏គេអត់មើលមុខយើងដែរ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាថ្ងៃដដែរផងនេះ គេបានឃើញ អាជី បានយកកូនជ្រូក របស់ ម៉ាក់យាយ មកបោក ស្រាប់តែឃើញសុទ្ធតែលុយដុល្លា យ៉ាងច្រើន ក្នុងនោះក៏មានប្រាក់រៀលទៀត ធ្វើឲ្យហ្វេនៗគ្រប់ៗគ្នា ភ្ញាក់ព្រឺត សឹងតែមិនគួរឲ្យជឿថា ក្នុងកូនជ្រូកមួយនេះ មានលុយច្រើនបែបនេះសោះ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

អានបន្ត

អាចប្រហែលជាមូលហេតុមួយនេះហើយ ទើបលោក ប៊ុន សក្តិ ស្ងាត់បាត់ឈឹងពីពិភពសិល្បៈ

តារាចម្រៀង ប៊ុន សក្ដិ ហាក់កាន់តែរសាត់ឃ្លាតឆ្ងាយពីមហាជនអ្នកគាំទ្រទៅហើយ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពិឆ្នាំ ២០១៦ មក គេកម្របានឃើញវត្តមានតារាចម្រៀងរូបនេះលេចមុខក្នុងពិភពសិល្បៈណាស់ រហូតធ្វើឱ្យមហាជនមួយចំនួនលើកឡើងថា ម្ចាស់បទ «ជិះក្របី» រូបនេះអាចឈប់ពីសិល្បៈហើយ ព្រោះមិនសូវឃើញមុខតាមកម្មវិធីនានា និង គ្មានបទចម្រៀងថ្មីចេញលើទីផ្សារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការបាត់ខ្លួនតារាចម្រៀងសំនៀងក្រអួនធ្ងន់រូបនេះ មហាជនមួយចំនួនធំក៏បានដាក់ជាសំណួរថា តើតារាចម្រៀង ប៊ុន សក្តិ ពេលនេះកំពុងធ្វើអ្វី? និង នៅឯណាដែរ? ជាការពិតណាស់បន្ទាប់ពីរៀបការនឹងភរិយាកាលដើមខែមេសា ឆ្នាំ ២០១៦ កន្លងទៅនោះ តារាច្រៀង ប៊ុន សក្តិ បានរសាតបាត់ឆ្ងាយបន្តិចម្តងៗពីឆាកសិល្បៈ ដែលសូម្បីតែកម្មវិធីអ្នកសិល្បៈមិត្តរួមអាជីព ក៏គេកម្រនឹងបានឃើញវត្តមានរបស់លោកចូលរួមដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ននេះ តារាចម្រៀង ប៊ុន សក្តិ ម្ចាស់បទ «ជិះក្របី» ដ៏ល្បីល្បាញនោះ កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយា និង ក្រុមគ្រួសារ ដែលយើងអាចឃើញតាមរយៈទំព័រហ្វេសប៊ុក ដែលតារាចម្រៀងរូបនេះបានបង្ហោះជារឿយៗនាពេលកន្លងទៅនេះ ។ ទន្ទឹមនឹងនេះដែរ គេថែមទាំងបានដឹងថា ក្រោយរសាត់ឆ្ងាយពីសិល្បៈតារាចម្រៀង ប៊ុន សក្តិ ក៏មានការងារក្នុងជួរមន្រ្តីរាជការផងដែរ ដោយរូបគេ គឺជា អង្គរក្ស នៅបញ្ជាការដ្ឋានកងអង្គរក្សសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន និង លោកជំទាវកតិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន មានឋានន្តរស័ក្ដិថ្នាក់អនុសេនីយ៍ឯក (សក្ដិ ៣) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេនៅចាំបានថា កាលពី ៣ ទៅ ៤ ឆ្នាំមុន តារាចម្រៀង ប៊ុន សក្ដិ ធ្លាប់បានឱ្យដឹងដែរថា បើទោះជាខ្លួនមានការងារជាមន្រ្តីរាជការធ្វើក៏ដោយ ប៉ុន្តែខ្លួនមិនគិតថានឹងបោះបង់អាជីពជាតារាចម្រៀងដែរ ។ យ៉ាងណាមិញ ចាប់តាំងពីការអះអាងនោះរហូតមកទល់បច្ចុប្បន្ននេះ គេមិនដែលបានឃើញតារាចម្រៀងរូបនេះ លេចមុខលើឆាកតន្រ្តី ឬ…

អានបន្ត

ពិរោះប្លែកណាស់! ភ្ជុំបិណ្ឌ ខិតជិតចូលមកដល់ លោក ខេមរៈ សិរីមន្ត ដាក់មួយបទនេះ ឡើងប្លែកពិរោះរណ្ដំ ស្ដាប់ចប់ធ្វើឲ្យហ្វេនៗ ទម្លាយអារម្មណ៍បែបនេះថា..(មានវីដេអូ)

ហ្វេសប៊ុក៖ ខណៈពេលនេះ រដូវកាលបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីខ្មែរ កាន់តែខិតជិតចូលមកដល់ហើយ។ ក្នុងនោះផងដែរ គេបានឃើញផលិតកម្មក្នុងស្រុកមួយចំនួន បានបញ្ចេញបទចម្រៀងដ៏ពិរោះៗ ទាក់ទងទៅនឹងពិធីនេះផងដែរ រំលេចទៅដោយអត្ថន័យរៀបរាប់ ទេសភាពស្អាតៗ ការតុបតែង ប្លែកៗខុសពីរាល់ឆ្នាំផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ឃ្លាននំគម» ដែលជាការបកស្រាយដោយតារាចម្រៀងប្រុសដ៏ល្បីឈ្មោះប្រចាំផលិតកម្មគឺលោក ខេមរៈ សិរីមន្ត រួមនិពន្ធទំនុកច្រៀងដោយ ខេមរៈ ភារុណ និពន្ធបទភ្លេង និង សម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលស្ដាប់ចប់ភ្លាប់ ធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញអារម្មណ៍បែបនេះចេញមកថា៖ “អាយដលអេមណាស់, ពិរោះណាស់អាយដលសំណប់ចិត្តរបស់ខ្ញុំ ភ្ជុំបិណ្ឌនេះសូមឲបងប្អូនខ្មែរជួបតែរឿងល្អៗ, ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែកបែបបុរាណមានទាំងអង់គ្លេសទៀត, ពិរោះណាស់អាឌល, ពិរោះណាស់បង, កំពូលសំលេងក្នុង, ពិរោះប្លែកណាស់idol, សម្លេងស្រទន់សមគ្នាហ្នឹងឧបករណ៍ភ្លេងខ្មែរដែលលាយឡំបញ្ចូលគ្នា, នឹកនំគម, មកហើយ បទភ្ជុំបិណ្ឌ របស់idol, ពិរោះរណ្តំ”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តោះកុំអោយអាក់ខានយូរទៅស្ដាប់បទចម្រៀងនេះទាំងអស់គ្នា ថាមួយបទនេះពិរោះយ៉ាងណានោះ។

អានបន្ត

អីយ៉ា រៀបការជិត ១០ឆ្នាំហើយ សារ៉ាយ សក្ខណា និងស្វាមី នៅតែបង្ហាញសកម្មភាពបែបនេះ ដូចគូស្នេហ៍ថ្មីថ្មោង (វីដេអូ)

មហាជនបានដឹងរួចមកហើយថា តារាសម្ដែង សារ៉ាយ សក្ខណា បានចូលរោងការជាមួយនឹង លោក កែវ ប៊ុនមេត្រី អាណិកជនខ្មែរ រស់នៅ​ស​ហ​​រដ្ឋអាមេរិក តាំងពីខែធ្នូ ឆ្នាំ ២០១៣ មក។ ដោយក្រោយពីរៀបការរួច អ្នកនាង បានទៅរស់នៅឯសហរដ្ឋអាមេរិកយ៉ាងមានក្ដីសុខជាមួយស្វាមី និង ពេលនេះនាងថែមទាំងទទួលបានចំណងដៃកូនពីរនាក់ ស្រីមួយ និង ប្រុសមួយទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជា តារាស្រីរូបនេះ បានចាកចេញពីប្រទេសកំណើតទៅរស់នៅប្រទេសមួយឆ្ងាយពីក្រុមគ្រួសារ ក៏ដូចជាសិល្បៈយ៉ាងណាក្តី ប៉ុន្តែ​ជា​រឿយៗ ​តារាស្រីរូបនេះ តែងតែមកលេងស្រុកកំណើតជាមួយក្រុមគ្រួសារ ថែមទាំងម្ដងម្កាលឆ្លៀតទទួលការងារសិល្បៈ ថតរឿង និងស្ពត​ពាណិ​ជ្ជកម្មផ្សេងៗទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើក្រឡេកទៅមើលជីវិតឯកជនរបស់ តារាស្រីរូបនេះ នាពេលបច្ចុប្បន្ននេះ មហាជនដែលចូលចិត្តតាមដានសកម្មភាព​ផ្សេងៗនៃគ្រួសារតូច​របស់អ្នកនាង សង្កេតឃើញថា អ្នកនាង និងគ្រួសារកាន់តែមានសេចក្ដីសុខខ្លាំង ដែលតែងបញ្ចេញរូបភាពផ្អែមល្ហែម​ជាមួយគ្នាជាហូរ​ហែ​លើ​បណ្ដាញ​សង្គម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងថ្មីៗនេះ កាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងទៅទៀតពីជីវិតគ្រួសាររបស់តារាសម្ដែងស្រីរូបនេះ ក្រោយពីបានឃើញរូបភាព និងវីដេអូ ដែ​ល​បង្ហាញពីសកម្មភាពយ៉ាងផ្អែមល្ហែម រវាង អ្នកនាង និងស្វាមីបានដើរកម្សាន្តជាមួយគ្នាតែពីរនាក់ ដោយមិន​ឃើញ​មាន​វត្ត​មានរបស់កូនៗ​ឡើ​យ ​ដែលមើលពិតជាមានភាពរ៉ូមែនទិចខ្លាំង ដែលស្វាមីរបស់នាង បានអៀវនាងដើរមើលទេសភាពស្អាតៗ ប្រៀបដូចនឹងគូស្នេហ៍​ដែល​ទើប​បង្កាត់​ភ្លើងស្នេហ៍ថ្មីថ្មោងអ៊ីចឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សកម្មភាពយ៉ាងផ្អែមល្ហែមនេះដែរ ធ្វើឱ្យបណ្ដាអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនរបស់ តារាស្រីរូបនេះ បានបង្ហាញពីចិត្ត​លួចច្រណែន​គ្រប់ៗ​គ្នា ​ពីក្ដីសុខរបស់ អ្នកទាំងពីរ ព្រមទាំងបានខមមិនធ្វើការជូនពរដល់អ្នកនាង និងក្រុមគ្រួសារកាន់តែទទួល​បាននូវសុភមង្គលជាងនេះថែមទៀត​ផង​ដែរ ៕ ប្រភព៖ popular សូមទស្សនាវីដេអូខាងក្រោម៖

អានបន្ត

ទប់សំណើចមិនបាន! ប្ដីប្រពន្ធនឹងគ្នារាប់ឆ្នាំ យក់ ឋិតរដ្ឋា និង ឃុំ បុណ្ណាដែត នៅអៀនគ្នាខ្លាំងពេលថតរឿងនេះ (វីដេអូ)

មហាជនអ្នកគាំទ្រអតីតសាមជិកក្រុមតារាចម្រៀង EV Band អ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ប្រាកដជាបានដឹងមកហើយថា តាំងចុងឆ្នាំ ២០២០ គេហាក់ឃើញគូស្វាមីភរិយាតារាចម្រៀង មួយគូនេះកាន់តែកាក់កបយ៉ាងខ្លាំងក្នុងការបើកមុខជំនួញផ្ទាល់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាពេលកន្លងមក គេបានឃើញថាអ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៊ុណ្ណាដែត ទើបតែបាននាំចូលផ្តាច់មុខផលិតផលថែសម្រស់មកកាន់ប្រទេសកម្ពុជា ហើយមិនបានប៉ុន្មានផងគេបានឃើញថា ស្វាមីភរិយាមួយគូនេះ បានបោះទុនបន្ថែមទៀតលើជំនួញអចលនទ្រព្យវិញម្តង ដោយពាក់ព័ន្ធ នឹងការលក់ដីឡូត៍ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត ក្រោយស្ងាត់បាត់ឈឹងពីសិល្បៈមួយរយៈធំ ដែលគេសង្កេតឃើញថា តារាប្រុសស្រីដែលជាប្ដីប្រពន្ធមួយគូនេះ សំងំសាងគ្រួសារ មើលថែកូនៗ និងបង្កើតមុខជំនួញក្នុងដៃជាច្រើននោះ ប៉ុន្តែមួយរយៈនេះ ឃើញថា អ្នកនាង យក់ ឋិតរដ្ឋា ហាក់ឈានជើងចូលបន្តិចម្ដងៗក្នុងវិស័យសិល្បៈវិញហើយ ដែលបានចេញបទចម្រៀងថ្មីៗផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកថ្មីៗនេះ ប្ដីប្រពន្ធមួយគូនេះ ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង និងផ្ទុះសំណើចគ្រប់គ្នា បន្ទាប់ពីឃើញវីដេអូខ្លីមួយ ជាវីដេអូឈុតក្រៅឆាកមួយរបស់អ្នកទាំងពីរ ដែលកំពុងតែថតរឿងកុនខ្មែរមួយ គឺរឿង «ចិញ្ចៀនខ្មោច» ខណៈនោះ បើទោះបីជាអ្នកទាំងពីរជាប្ដីប្រពន្ធរួមរស់ជាមួយគ្នាជាច្រើនឆ្នាំ ប៉ុន្តែពេលដែលថតឈុតផ្អែមល្ហែមក្នុងរឿងនេះ អ្នកទាំងពីរអៀនគ្នាខ្លាំង ជាពិសេស អ្នកនាង យក់ ឋិតរដ្ឋា ទប់អារម្មណ៍សើចមិនបាន ដែលថតសារចុះសារឡើងជិត ១០ ដងហើយនៅតែមិនត្រូវ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈពេលថតឈុតនេះដែរ មិនត្រឹមតែប្ដីប្រពន្ធមួយនេះទេ ដែលអៀន និងទប់អារម្មណ៍សើចមិនបាន រីឯក្រុមការងារវិញ ទាំងអ្នកថតទាំងនាយពាក់មី ដែលជាតួម្នាក់ទៀត ក៏ទប់មិនជាប់សើចផ្អើលពេញទាំងកន្លែងថតនេះតែម្ដង ៕ សូមទស្សនាវីដេអូខាងក្រោម៖

អានបន្ត

ក្រោយបាត់មុខរាប់ឆ្នាំ តាមការពិត ហុក លក្ខិណា កំពុងសំងំរស់នៅឯនាយសមុទ្រ ជុំគ្រួសារយ៉ាងមានក្តីសុខ

ក្មេងៗកើតជំនាន់ឆ្នាំ ២០០០ ឡើង អាចនឹងមិនស្គាល់អតីតតារាសម្តែងស្រីល្បីឈ្មោះក្នុងភាពយន្តខ្មែរនាសម័យទសវត្សរ៍ឆ្នាំ ៨០-៩០ គឺអ្នកនាង ហុក លក្ខិណា ទេមើល៍ទៅ ដោយសារតែអ្នកនាងបានចាកចេញពីវិស័យសម្តែងនេះអស់រយៈកាលយូរឆ្នាំមកហើយ ។ តើមកដល់ពេលនេះ អ្នកនាង ហុក លក្ខិណា បានប្រើជីវិតចាកឆ្ងាយពីសិល្បៈយ៉ាងណាហើយ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សំណួរនេះបានចាប់ផ្តើមចោទឡើង បន្ទាប់ពីមហាជនអ្នកគាំទ្រជាច្រើនដែលនៅចាំ និង ស្គាល់អតីតតារាសម្តែងស្រី ហុក លក្ខិណា បានឃើញរូបថតខ្លះៗរបស់អ្នកនាងដែលត្រូវបានទំព័រហ្វេសប៊ុក ផលិតកម្ម អង្គរវត្ត បង្ហោះឡើង ដោយក្នុងនោះគេក៏កត់សម្គាល់ឃើញមានរូបអតីតតារាសម្តែងស្រីមួយចំនួនទៀតក្នុងភាពយន្តខ្មែរជំនាន់ឆ្នាំ ៨០-៩០ ជាមួយអ្នកនាងដែរ ដូចជា នារី រ័ត្នគន្ធា ឯក អមរ៉ា និង ពិសិដ្ឋ ពិលីកា ជាដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ បន្ទាប់ពីបន្សាត់ខ្លួនចេញពីវិស័យសិល្បៈ តារាសម្តែងស្រីដែលមហាជនស្គាល់ច្បាស់តាមរយៈការសម្តែងរឿងជាច្រើន ជាពិសេសក្នុងរឿង «ស្នេហាមួយ» អ្នកនាង ហុក លក្ខិណា នោះ ត្រូវគេដឹងថា បានចាកចេញពីប្រទេសកំណើតទៅរស់នៅប្រទេសអូស្ត្រាលីជាមួយគ្រួសារយ៉ាងមានសុភមង្គល ។ ការប្រើប្រាស់ជីវិតរស់នៅប្រទេសអូស្ត្រាលីនោះ អតីតតារាសម្តែងល្បីល្បាញ ហុក លក្ខិណា ហាក់ស្ងប់ស្ងាត់ណាស់ ដោយអ្នកនាងមិនសូវបានបើកបង្ហាញពីជីវិតឯកជនឱ្យមហាជនបានដឹងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះជាយ៉ាងនេះក្តី កន្លងទៅនេះមហាជនអ្នកគាំទ្រក៏ធ្លាប់បានឮដំណឹងថា អ្នកនាង ហុក លក្ខិណា តែងតែត្រឡប់មកលេងមាតុភូមិរបស់ខ្លួន ជួបជុំបងប្អូន ឪពុកម្តាយ ម្តងម្កាលដែរ ប៉ុន្តែអ្នកនាងធ្វើឡើងក្នុងសភាពស្ងប់ស្ងាត់ និង សាមញ្ញធម្មតាប៉ុណ្ណោះ ហើយក្នុងនោះគេក៏ធ្លាប់ដឹងថា អ្នកនាងក៏ថែមទាំងឆ្លៀតពេលដើរលេង និង ធ្វើបុណ្យទានតាមភូមិស្រុកមួយចំនួនទៀតផង ៕ ប្រភព៖ popular ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស្ងាត់បាត់ដំណឹងឈឹង ពីសិល្បៈ តាមពិតម្ចាស់បទ «ក្រវ៉ាន់សៀមរាប» កំពុងប្រើជីវិតយ៉ាងសាមញ្ញ ជាមួយមុខរបរមួយនេះសោះ

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនក៏ដូចជាហ្វេនៗជាច្រើន នៅចាំបានអតីតតារាចម្រៀងប្រចាំផលិតកម្ម រ៉ុក និង ម្ចាស់បទ «ក្រវ៉ាន់សៀមរាប» អ៊ុត ចរិយា ដែលបានបញ្ចប់អាជីពសិល្បៈជាច្រើនឆ្នាំដោយរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមី និង កូនៗ ហើយប្រកពអាជីពមួយនេះយ៉ាងសាមញ្ញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីផលិតកម្មរ៉ុកបានផ្អាក អ៊ុត ចរិយា មិនបានស្រវ៉ាស្រទេញរកផលិតកម្មថ្មីដូចមិត្តភក្តិ ផន ស្រីខួច និង សួស វីសា នោះឡើយ ផ្ទុយទៅវិញនាងបានចាកចេញពីការងារនេះយ៉ាងស្ងៀមស្ងាត់ ទៅរស់នៅបែបសាមញ្ញជាមួយនឹងមុខរបរពេញនិយមនាពេលបច្ចុប្បន្នគឺលក់អនឡាញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ អ៊ុត ចរិយា ក៏មានស្វាមី និង មានកូនៗដល់ទៅបីនាក់ទៀតផង តែបើនិយាយពីសម្រស់របស់នាងហាក់មិនប្រែប្រួលពីមុនប៉ុន្មានឡើយ ស្ទើរមិនដឹងថានាងជាអ្នកម្តាយរបស់កូនៗដល់ទៅបីនាក់នោះទេ ។ នៅតែមានអ្នកគាំទ្រចង់ឱ្យនាងវិលមកកាន់ក្បាលមីក្រូវិញ ព្រោះ អ៊ុត ចរិយា មានសំឡេងពីរោះក្រអួន ជាពិសេសជាមួយនឹងបទសម័យដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា អ៊ុត ចរិយា ចាប់ផ្តើមមានឈ្មោះបោះសំឡេងក្រោយពីនាងក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មរ៉ុក ជាពិសេសតាមរយៈបទ «ក្រវ៉ាន់សៀមរាប» ដែលបានដាក់បញ្ចូលនៅក្នុងរឿងភាគរបស់ទូរទស្សន៍ស៊ីធីអិននាពេលកន្លងមក ប៉ុន្តែគួឱ្យស្តាយអតីតតារាចម្រៀងសំឡេងស្រទន់រូបនេះ បែរជាសម្រេចចិត្តចាកចេញពីអាជីពមួយនេះទៅវិញ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

តារាចម្រៀង ពេជ្រ សោភា ធ្លាប់រអាចិត្ត ចង់បញ្ចប់អាជីពសិល្បៈតាំងពី១០ឆ្នាំមុន ព្រោះមូលហេតុនេះ

ប្រិយមិត្តអ្នកគាំទ្របានជ្រាបហើយពី អ្នកនាង ពេជ្រ សោភា ជាតារាចម្រៀងស្រីចាស់វស្សាមួយរូប ​ដែលបាន​ប្រឡូកចូល​សិល្បៈដំបូង​តាំងពីឆ្នាំ ២០០៤ ​មកម៉្លេះ ដែលបាន​សាងកេរ្តិ៍ឈ្មោះល្បីតាម​រយៈបទចម្រៀង​របស់នាង ​ចេញមកមួយបទៗ​​សុទ្ធសឹងតែទទួល​បានការ​ស្រឡាញ់​គាំទ្រ​ខ្លាំ​ង​ពីសំណាក់​មហាជន ជាពិសេស​មិត្តយុវវ័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មកដល់បច្ចុប្បន្ននេះ តារាចម្រៀងស្រីរូបនេះ នៅតែអាចរក្សាប្រជាប្រិយភាពខ្លាំងដដែល ​ថែមទាំងរូប​នាងកាន់តែ​​ជោ​គ​ជ័​យ​ខ្លាំង​ក្នុង​អាជីពសិល្បៈ​ក្លាយជាតារាលំដាប់​ជួរមុខប្រទេស​ដ៏ល្បីឈ្មោះ ​ដែលក្ដោប​បានការងារជាហូរហែ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅពីក្រោយភាពជោគជ័យដើរលើវិថីសិល្បៈរយៈពេលជាង ១៧ ឆ្នាំកន្លងមកនេះ តារាចម្រៀងស្រីរូបនេះ ​បានចូលខ្លួន​ប្រឡូកក្នុង​វិស័យនេះ និង​សាងកេរ្តិ៍ឈ្មោះ​​រហូតទទួល​បាន​ភា​ព​​ជោគ​ជ័យ​មកដល់​សព្វថ្ងៃនេះ ​អ្នកនាងក៏ធ្លាប់ជួបនឹងរឿងរ៉ាវលំបាកជាច្រើនក្នុងអាជីពរបស់ខ្លួន ដែ​ល​ថ្មីៗ​នេះ បើតាមការរៀបរាប់របស់អ្នកនាង ក្នុង​កិ​ច្ច​សម្ភាសន៍របស់កម្មវិធី «3 FUN» បានឱ្យដឹងថា ក្នុងឆ្នាំ ២០០៩ តារាស្រីរូបនេះ ស្ទើរតែ​ប​ញ្ចប់​អាជីព​សិល្បៈ​​ចម្រៀង​របស់ខ្លួន ​ព្រោះ​តែ​ពេ​ល​​នោះ រូបនាងធ្លាក់​កូដខ្លាំងស្ទើរតែ​ដល់ចំណុចសូន្យ ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ អ្នកនាង បានបន្ថែមឱ្យដឹងទៀតថា ខណៈនោះរាល់បទចម្រៀងរបស់អ្នកនាង គឺស្ទើរតែគ្មានអ្នកស្ដាប់ ​ពេលដែល​អ្នកនាង​ដើរ​ទៅ​ណា​មក​ណា ក៏ឮតែបទ​ចម្រៀងរបស់​អ្នកដទៃ ​ដែលធ្វើឱ្យចាក់ដោតដល់អារម្មណ៍​អ្នកនាង ដោយធ្វើឱ្យរូបនាងមានការបាក់ទឹកចិត្តយ៉ាងខ្លាំង រអា​ចិត្ត​សឹ​ង​តែឈប់ចង់ច្រៀងតែម្ដង ។ ប៉ុន្តែយ៉ាងណាក្ដី តារាស្រីរូបនេះ នៅតែប្រឹងប្រែងក្រោកឈរឡើងវិញសារជាថ្មី និងមានអ្នកចាំជួយ ចាំ​លើ​ក​ទឹ​ក​ចិត្ត​នៅពីក្រោយខ្នង ​រហូតរូប​នាងអាចទទួល​បានប្រជាប្រិយ​ភាពខ្លាំង​ឡើងវិញ ​នៅអំឡុង ឆ្នាំ ២០១២ ៕ ប្រភព៖ popular ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត