កម្របង្ហាញណាស់ តែលើកនេះលោក សេម បានទម្លាយមុខមាត់ ភរិយា ជាថៅកែស្រីមុខជំនួញធំមួយនៅខេត្តកោះកុង

ជាការពិតណាស់ អាចនឹងមានអ្នកគាំទ្រ និង មិត្តសិល្បៈមួយចំនួនបានភ្លេច និង មិនទាន់ដឹងនៅឡើយថា តារាចម្រៀង និង តារាសម្តែងលោក សេម បានរៀបការចងចំណងស្នេហ៍ជាមួយនឹងភរិយាតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ។ តែក្រោយពីរៀបការរួច តារាប្រុសខាងលើនេះក៏ហាក់មិនសូវបង្ហាញមុខភរិយាបានច្រើនប៉ុន្មានជាសាធារណៈ ដោយលោកផ្តោតខ្លាំងទៅលើអាជីពលើវិថីសិល្បៈខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ដែលមិនទាន់បានដឹងថាលោក សេម បានរៀបការហើយនោះ ស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ព្រោះលោក សេម បានបង្ហោះរូបភាពជាមួយនឹងភរិយា ព្រមទាំងកូនស្រីជាទីស្រឡាញ់របស់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ទៀតនោះ ក៏ព្រោះភរិយារបស់តារាប្រុសខាងលើនេះ គឺជាថៅកែស្រីមានមុខជំនួញចិញ្ចឹមត្រចៀកកាំ និង លក់ទឹកត្រចៀកកាំទៀតផងនៅកោះស្តេច នាទីរួមខេត្តកោះកុង ។ ចំណុចនេះដែរ ក៏បានធ្វើឱ្យអ្នកគាំទ្រលើកឡើងថា លោក សេម គឺពិតជាតារាប្រុស ដែលមិនសូវបង្ហាញពីមុខជំនួញរបស់គ្រួសារ ពោលគឺលោកហាក់មិនសំញ៉ែងជីវិតឯកជនមានទ្រព្យស្តុករបស់លោកនោះឡើយ៕ ប្រភព៖ popular ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា តាំងពីមានគូស្នេហ៍វ័យក្មេងមក ឃ្មីប ហាក់ឡើងស្រស់ស្រាយជាងមុន មានសង្ឃឹមក្នុងជីវិតម្តងបន្តិចវិញហើយ

មហាជនលើបណ្ដាញសង្គមទាំងឡាយ និង អ្នកសិល្បៈជាច្រើនបានទទួលជ្រាបរួចមកហើយថា អតីតតារាកំប្លែង អ្នកនាង រ៉េន សុធារី ហៅនាង ឃ្មឹប ដែលជាអតីតភរិយារបស់តារាកំប្លែងប្រុស នាយ ហុងដា បានជួបជាមួយនឹងព្យុះភ្លៀងជាច្រើនក្នុងជីវិតរបស់នាង ចាប់តាំងពីបង្ហាញវត្តមានសាជាថ្មីនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បន្ទាប់ពីបានឆ្លងកាត់នឹងបញ្ហាជីវិតជាច្រើនជាបន្តបន្ទាប់ នាពេលបច្ចុប្បន្ននេះ ក៏ពុំបានឃើញនាង ឃ្មឹប បង្ហាញសកម្មភាពផ្សេងៗក្នុងសិល្បៈ ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ពីជីវិតរស់នៅរបស់នាងទៀតឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីនាង ឃ្មឹប បានបង្ហាញមុខមាត់គូស្នេហ៍ថ្មី លើបណ្ដាញសង្គម TikTok ខ្លួនដែលមានឈ្មោះ vanylovetheary ជាមួយរូបភាពកៀកកើយយ៉ាងផ្អែមល្ហែមនឹងគូស្នេហ៍ថ្មីនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នារូបភាពយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមនេះដែរ បើសង្កេតពីមួយថ្ងៃទៅមួយថ្ងៃឃើញថា នាង ឃ្មឹប និង គូស្នេហ៍ថ្មីនេះ ស្រឡាញ់គ្នាខ្លាំងណាស់ ដោយនាងតែងតែបានបង្ហាញឱ្យឃើញយ៉ាងគួរឱ្យច្រណែនតាមរយៈបណ្តាញសង្គម រហូតមហាជនបានជូនពរនាង និង គូស្នេហ៍ថ្មីនេះ ឱ្យទទួលបានសុភមង្គល ហើយចាប់ដៃគ្នាសាងអនាគតឡើងវិញឱ្យបានត្រចះត្រចង់ ។ ក្នុងនោះបើងាកទៅមើល នាង ឃ្មឹប ក៏ហាក់មានភាពស្រស់ស្រាយ និង មានស្នាមញញឹមស្រស់ឡើងវិញថែមទៀត ៕ ប្រភព៖ popular ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ

អានបន្ត

មិនគួរឲ្យជឿថាគាត់ធ្លាប់លំបាកចឹង! នាយក្រូច ធ្លាប់រើសអេតចាយ ទម្រាំមានថ្ងៃនេះ (មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយ នាយក្រួច ជាក់ជាមិនខាន ដែលរូបលោកមានឈ្មោះពិត សេន សុប៊ុន នៅភូមិ ត្រាចកុះ ឃុំមហាឬស្សី ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ ដែលជាតារាកំប្លែងនៅក្នុងក្រុមជាមួយ នាយពាក់មី ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ គេបានឃើញ តារាកំប្លែង នាយក្រួច លេចមុខក្នុងកម្មវិធី 3FUN ហើយបានទម្លាយប្រវត្តខ្លះៗរបស់ខ្លួន ស្ដាប់យពិតជាអាណិតខ្លោចចិត្តខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងរ៉ាវប្រវត្តិជីវិតតស៊ូរបស់លោក នៅក្នុងកម្មវិធីTalk Show ដ៏ល្បី3FUN យ៉ាងដូច្នេះថា៖ “…ខ្ញុំឃើញគេដើររើសអេតចាយ ហើយខ្ញុំអត់ទាន់អេតចាយនោះ ព្រោះនៅស្រុកស្រែមិចស្គាល់អេតចាយ ឃើញគេដើររើសអេតចាយ ខ្ញុំក៏សួរគេថា បងៗឯងដើររើសកំប៉ុងធ្វើអី ដល់ពេលគេថារើសយកលក់អេតចាយបានលុយ ដល់ពេលអញ្ចឹងទៅខ្ញុំក៏សំពះគេសុំដើរជាមួយ ដើរពេលគេដើរអញ្ចឹង ខ្ញុំក៏ដើររើសតាមៗគេ ល្ងាចឡើងក៏យកទៅលក់ ហើយលក់បាន១៥០០រៀល ហើយអញ្ចឹងទៅសង្ឃឹមថារស់ហើយ…”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះ សូមទស្សនានិងស្ដាប់ប្រវត្តិរបស់ នាយក្រួច ដែលបានទម្លាយនៅក្នុងកម្មវិធី 3FUN ខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អ្នកនិយមមើលរឿងភាគចិន ពិតជាស្គាល់ច្បាស់ តួនេះ ទ្រព្យមិនចេះតិច តែលោក Kenny Ho ប្រើជីវិតយ៉ាងសាមញ្ញ

កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុស លោក Kenny Ho បានបង្ហោះវីដេអូ ពេលកំពុងញ៉ាំគុយទាវនៅលើបណ្តាញសង្គម ដោយនៅក្នុងនោះ តារាសម្តែងរូបនេះ បានតុបតែងខ្លួនយ៉ាងសាមញ្ញ ពាក់អាវឆ្នូតរួមទាំងមួក និងអង្គុយញ៉ាំគុយទាវមួយចាន នៅក្នុងហាងមួយកន្លែង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ដោយយោងតាមបញ្ជីតម្លៃអាហារ នៅក្នុងហាងដែលតារាប្រុស លោក Kenny Ho បានចូល មានតម្លៃមិនលើសពី ២០ យ័ន (ប្រហែល ៣ដុល្លា) នោះទេ ដែលបានក្លាយជារឿងមួយដ៏នឹកស្មានមិនដល់ និងបង្កជាភាពភ្ញាក់ផ្អើលចំពោះហ្វេនៗជាច្រើន ព្រោះពួកគេមិនបានគិតទេថា តារាសម្ដែងរូបនេះ ដែលជាមនុស្សម្នាក់មានទ្រព្យសម្បត្តិរហូតដល់រាប់រយពាន់លាន នឹងមកញ៉ាំអាហារបែបធម្មតាយ៉ាងនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ មនុស្សជាច្រើនក៏បានសម្ដែងក្ដីព្រួយបារម្ភចំពោះលោក Kenny Ho បន្ទាប់ពីពួកគេបានរកឃើញបង់រុំពណ៌សនៅលើដៃរបស់តារាប្រុសរូបនេះផងដែរ។ យ៉ាងណាមិញ លោក Kenny Ho ក៏បានបញ្ជាក់ថា រូបលោកទើបតែបានបញ្ចប់ការត្រួតពិនិត្យសុខភាព ហើយក៏បានទៅញ៉ាំគុយទាវដើម្បីបំប៉នរាងកាយរបស់ខ្លួន ថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក Kenny Ho ធ្លាប់ជាសិល្បករហុងកុងដ៏ល្បីម្នាក់ ហើយត្រូវបានគេស្គាល់តាមរយៈខ្សែភាពយន្តជាច្រើន ជាពិសេស បច្ចុប្បន្ននេះ បើទោះបីជា តារាប្រុសរូបនេះមានទ្រព្យសម្បត្តិរាប់រយពាន់លានក៏ពិតមែន ប៉ុន្តែ លោកនៅតែជ្រើសរើសរស់នៅតាមបែបសាមញ្ញធ​ម្មតា ផងដែរ៕ ប្រភព៖ khmerload ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

អានបន្ត

ទីបំផុត ឌុច លីដា ដាច់ចិត្តទម្លាយមូលហេតុចេញមកហើយ ដែលមិនបង្ហាញស្វាមីពេញមុខពេញមាត់…(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តក៏ដូចជាអ្នកគាំទ្របានជ្រាបហើយថា តារាសម្តែងស្រី ឌុច លីដា ដែលបានកាន់ដៃស្វាមីសំណព្វចិត្តចូលរោងការ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ កន្លមកនេះ ដោយបានរៀបចំឡើងយ៉ាងសាមញ្ញ និង ស្ងប់ស្ងាត់ត្រឹមអញ្ជើញមិត្តភក្តិជិតស្និទ្ធចូលរួមអបអរសារទត្រឹមតែប៉ុន្មាននាក់ប៉ុណ្ណោះ ព្រោះថាមុនមានចំណងអាពាហ៏ពិពាហ៍ ឌុច លីដា បានសម្រាលកូនប្រុសថ្លោស មុខមាត់យ្យូតគួរឲ្យស្រលាញ់ម្នាក់រួចមកហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញកន្លងទៅនេះ បើទោះបីជា បានចាប់ដៃគ្នាចូលរោងការជិត ១ ឆ្នាំហើយមែន ប៉ុន្តែគេសង្កេតឃើញថា ប្ដីប្រពន្ធមួយគូនេះ មិនសូវជាបង្ហាញនូវសកម្មភាពផ្សេងៗ និងភាពផ្អែមល្ហែមជាមួយគ្នាលើបណ្ដាញសង្គមនោះទេ ដែលជាហេតុធ្វើឱ្យមហាជនអ្នកគាំទ្រមួយចំនួនមានការងឿនឆ្ងល់ចំពោះរឿងដែល តារាស្រីរូបនេះ ហាក់មិនសូវបង្ហាញវត្តមានស្វាមីពេញមុខពេញមាត់ដូចគូគេដទៃៗទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកបន្ទាប់ពីមានចម្ងល់ និងសំណួរជាច្រើនពីមហាជនទៅកាន់ តារាស្រីខាងលើ ទាក់ទងនឹងរឿងស្វាមីរបស់នាង ស្រាប់តែថ្មីៗនេះ អ្នកនាងក៏បានដាច់ចិត្តទម្លាយប្រាប់ពីមូលហេតុពិតក្នុង TikTok ដែលកន្លងមកនាងមិនសូវបង្ហាញមុខស្វាមីលើបណ្ដាញសង្គម ព្រោះតែស្វាមីរបស់នាង មិនសូវចូលចិត្តថតរូប ឬវីដេអូ និងការលេងបណ្ដាញសង្គមផ្សេងៗដូចរូបនាងនោះទេ ហើយនាងក៏បានបញ្ជាក់ថា នាងមិនមានបំណងចង់លាក់បាំងអ្វីនោះដែរ ព្រោះកន្លងមកនាង និងស្វាមី ទៅណាមកណាដោយបើកចំហធម្មតា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត ថ្វីដ្បិតតែ តារាសម្ដែងស្រីដ៏ឆ្នើមរូបនេះ ហាក់មិនសូវចង់បង្ហាញពីវត្តមានរបស់ស្វាមី តែមួយរយៈក្រោយនេះ គេឃើញតារាស្រីរូបនេះ បណ្ដើរស្វាមីទៅណាមកណា ឬចូលរួមនៅក្នុងកម្មវិធីនានាដោយបើកចំហ ដែលបង្ហាញពីជីវិតឯកជនរស់នៅយ៉ាងមានសុភមង្គល គ្រាន់តែមិនបង្ហាញជាញឹកញាប់លើបណ្ដាញសង្គម៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ

អានបន្ត

អាណិតគាត់ណាស់ លោកយាយវ័យជិត ៧០ ឆ្នាំ តស៊ូជិះម៉ូតូកូនទារាប់គីឡូម៉ែត្រ មកអង្គុយលក់ផ្កានៅកោះពេជ្រដល់យប់ៗជ្រៅ

ហ្វេសប៊ុក៖ បើអ្នកគិតថា ជីវិតរបស់ខ្លួនកម្សត់ខ្លាំងនោះ ចូលអ្នកក្រឡេកភ្នែកបន្តិច ទៅកាន់ដូនចាស់ម្នាក់ ដែលតែងតែមានវត្តមាននៅខាងមុខហាងស៊ុប ១កន្លែង ម្តុំ កោះពេជ្រ ជាមួយផ្កាម្លិះ មួយថាស ដែលជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់លោកយាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពមួយសន្លឹក របស់ដូនចាស់ម្នាក់ អង្គុយត្របោលក្បាលជង្គង់ ជាមួយធុងស្នោតតូច១ ធំ១ និងថាសដាក់ផ្កាតូចល្មមដែលមានរៀបផ្កាម្លិះ ក្រងជាភួង និង ខ្លះទៀតត្រូវបានចងជាកញ្ចុំ ដាក់តម្រៀងនៅលើថាសដើម្បីលក់ប្តូរជាមួយប្រា់បន្តិចបន្តួច ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ងៃ។ លោកយាយលក់ផ្កា វ័យ ៦៧ ឆ្នាំម្នាក់ ត្រូវបានគេស្គាល់ និងឃើញជារៀងរាល់ថ្ងៃ នៅខាងមុខហាងស៊ុបកាកាស៊ូគី សាខាកោះពេជ្រ ដែលគាត់តែងលក់ចាប់ពី ម៉ោង៤រសៀល ដល់ម៉ោង ៧:៣០ នាទីយប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈ រូបភាពដែលបានចែកចាយ ដោយគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ឆែ ស្រីពេជ្រ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានប្រាប់ឲ្យដឹងដែថា លោកយាយតែងមកលក់ផ្កា នៅកោះពេជ្រ ជារៀងរាល់យប់ ដោយលោកយាយ ជិះម៉ូតូពីព្រែកប្រា ដល់កោះពេជ្ររាល់ថ្ងៃ ដើម្បីមកលក់ផ្កា។ យ៉ាងណាមិញ សម្រាប់បងប្អូនដែលឆ្លងកាត់ហាងស៊ុបមួយកន្លែងនោះ សូមជួយទិញផ្ការបស់លោកយាយផង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត