ពិតជាស្អាតខ្លាំងណាស់! ស៊ែរលើកទឹកចិត្តកូនខ្មែរអ្នក ខេត្តសៀមរាប គូររូបគំនូរ ស្តេចសមុទ្រ លម្អិតគ្រប់ផ្នែកល្បីកក្រើកហ្វេសប៊ុក

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ទើបតែកន្លងផុតថ្មីៗនេះ មានការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុកជាច្រើន នូវស្នាដៃវិចិត្រករវ័យក្មេងមួយរូបដែលមានឈ្មោះថា «ហេង វឌ្ឍនស័ក្តិ» ដែលបានបញ្ចេញរូបគំនូរមួយផ្ទាំងដែលមានឈ្មោះថា ស្តេចសមុទ្រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងរូបគំនូរ ស្តេចសមុទ្រ មួយនេះត្រូវបានចំណាយពេលប្រមាណជាង ៦ ខែ ក្នុងការគូរ ដោយចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញគួរឲ្យសរសើរមិនដាច់ពីមាត់នោះគឺគ្រប់ផ្នែកនៃគំនូរមួយផ្ទាំងនេះត្រូវបានគូរយ៉ាងលម្អិតដោយផ្ចិតផ្ចង់ មិនថាគ្រឿងអលង្ការតុបតែងកាយ ឈុតគ្រងនៃតួអង្គស្តេចសមុទ្រ សូម្បីតែសត្វនាគខាងក្រោយក៏ត្រូវបានលម្អិតយ៉ាងល្អិតល្អន់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈគណនីហ្វេសប៊ុករបស់វិចិត្រករវ័យក្មេងមួយរូបនេះ បានសរសេររៀបរាប់ឲ្យដឹងដែរថា៖ “ថ្ងៃនេះត្រូវជា ថ្ងៃ ព្រហស្បតិ៍ ៥រោច ខែ ទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែ កក្កដា ឆ្នាំ ២០២១ ដែលជាថ្ងៃ កំណើតនៃខ្ញុំព្រះបាទ ( រូប ស្ដេចសមុទ្រ នេះត្រូវបានចាប់ផ្ដើមគូរឡើងនៅ ថ្ងៃ ពុធ ទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ នឹងបានបញ្ចប់នូវ ថ្ងៃ អង្គារ ទី ២៧ ខែ កក្កដា ឆ្នាំ ២០២១ ) ផ្នែកនីមួយៗត្រូវបានចំណាយពេលលម្អិតយ៉ាងផ្ចិតផ្ចង់ ដែលត្រូវបានដកស្រង់ចេញពីផ្ទាំងសិលានិងឯកសារយោងមួយចំនួនដែលបានសិក្សាស្រាវជ្រាវឃើញ រូបនេះទៀតសោតត្រូវបានដកស្រង់ចេញពីចម្លាក់និងបដិមាសស្រ្តស្ថិតក្នុងសម័យកណ្ដាល។ Check the picture for any details. រូបភាពរក្សាសិទ្ធដោយ ហេង វឌ្ឍនស័ក្ដិ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយ វិចិត្រករវ័យក្មេង ហេវ វឌ្ឍនស័ក្តិ…

អានបន្ត

ពួកគាត់ហត់ណាស់! ទិដ្ឋភាពក្រុមគ្រួពេទ្យដឹក.ស.ព.តាមម៉ូតូកាត់ភក់ ពេលឡានជាប់ផុង នៅខេត្តកោះកុង

ហ្វេសប៊ុក៖ ក្នុងបរិបទវីរុសកូវីដ១៩ កំពុងរាតត្បាតឥតឈប់ឈរនៅក្នុងសហគមន៍ កងទ័ពអាវសរបាន និង កំពុងដុតដៃដុងជើងបំពេញការងាររបស់ខ្លួន យ៉ាងសកម្មជាទីបំផុត។ ពោលកឺកងទ័ពអាវសរមិនត្រឹមតែជាអ្នករកឃើញ និង ព្យាបាលអ្នកជំងឺកូវីដ១៩ នោះឡើយ ថែមទាំងបានបំពេញតួនាទី ជាអ្នកចាត់ចែង.ស.ព.អ្នក.ស្លា.ប់.ដោយសារកូវីដ១៩ និង បូជាជំនួសក្រុមគ្រួសារផងដែរ ដែលបានឆ្លងកាត់នូវបញ្ហាលំបាកផ្សេងៗក្នុងការបំពេញការងារ ខណៈដែលពួកគាត់កំពុងបានត្អួញត្អែរ និង រូញរាសូម្បីបន្តិចនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Choun Phearet បានបង្ហាញពីសកម្មភាព ក៏ដូចជាទិដ្ឋភាព នៃការតស៊ូរបស់ក្រុមគ្រួពេទ្យនៅក្នុងខេត្តកោះកុង ដែលបានតស៊ូបរឡានដឹក.ស.ព.កាត់ព្រៃកាត់ភក់ត្រូវជាប់ផុង និង តស៊ូរុញក្នុងឯកសណ្ឋានដ៏ហប់ឈឺងទៀត បែកញើសស្រសាក់ គួរឲ្យអាណិតជាទីបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ ក្រុមគ្រូពេទ្យបានសម្រេចចិត្តលើកម.ឈូ.ស.ស.ព.ចេញពីកន្លែងឡានដែលបានជាប់ផុង មកដាក់នៅលើម៉ូតូ រួចដឹកដោយខ្លួនឯងផ្ទាល់ កាត់ទឹកកាត់ភក់ ដើម្បីយកសពទៅបូជាឱ្យបានទាន់ពេលវេលា ដែលមានការចូលរួមពីអាជ្ញាធរ ក្នុងការបូជា.ស.ព.លើកទីមួយ ក្នុងភូមិសាស្ត្រស្រុកបុទុមសាគរ និង ជា.ស.ព.ទី ២៤ នៃខេត្តកោះកុង ដែលបាន.ស្លា.ប់.ដោយសារជំងឺកូវីដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ស.ព.ទី២៤ហើយសម្រាប់ខេត្តកោះកុងយើង ជួបឧបសគ្គបន្តិចផងដែរសម្រាប់ការបូជា.ស.ព.លើកទី១របស់រដ្ឋបាលស្រុកបូទុមសាគរ ប៉ុន្តែថ្នាក់ដឹកនាំនៅតែអាចដោះស្រាយបញ្ហាទៅបានដោយរលូន អ៊ុំស្រី អិន ចិន អាយុ៧០ឆ្នាំ រស់នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ទទួលមរណភាពកាលពីថ្ងៃទី១ ខែសីហា វេលាម៉ោង១១:០០នាទី។ សូមដួងវិញ្ញាណក្ខន្ធអ៊ុំស្រីបានទៅកាន់សុគតិភព! #01_08_2021” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈវីរភាពតស៊ូដ៏អង់អាចនេះ បានធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គមចែករំលែកបន្តព្រោងព្រាត និង ស្ញើចសរសើរមិនដាច់ពីមាត់ ចំពោះការលះបង់ដ៏ធំធេងមួយនេះ សម្រាប់ប្រជាជាតិកម្ពុជា ដោយកងទ័ពអាវសរមិនចង់បានអ្វី ក្រៅតែពីឱ្យកម្ពុជាអាចកាត់ផ្ដាច់ខ្សែចម្លងបាន និង វិលត្រឡប់ទៅរកសភាពដើមដ៏សុខក្សេមក្សាន្តឡើងវិញ ៕

អានបន្ត

តាមមិនចង់ទាន់ទេ! ដើមខែថ្មីភ្លាម គង់ ចាន់ស្រីមុំ និង ស្វាមី ទិញឡានដូចព្យុះមួយហើយ សុទ្ធតែទំនើប រីឯពណ៌វិញឡើង…

ហ្វេសប៊ុក៖ ពិតជាមិនធម្មតាឡើយ មិនទាន់នឹងបានកន្លះឆ្នាំស្រួលបួលផងគូស្វាមីភរិយា គង់ ចាន់ស្រីមុំ និង គឹម សីហា បានសម្ញែងសមាជិកថ្មីៗជារថយន្តទំនើបៗដល់ទៅពីរគ្រឿងបាត់ទៅហើយ កាលនោះគេចាំបានថា កាលពីដើមឆ្នាំកន្លងមកនេះ គង់ ចាន់ស្រីមុំ និង ស្វាមីបានទិញរថយន្តទំនើបម៉ាក Jeep ពណ៌លឿងស្រស់ដែលត្រូវបានគេដឹងថាមានតម្លៃខ្ពស់កប់ពពក យ៉ាងណាថ្មីៗនេះទៀត លោក គឹម សីហា ជាស្វាមីបានបង្ហាញរថយន្តថ្មីសន្លាងមួយគ្រឿងទៀត ដោយអះអាងថាជាកាដូសម្រាប់ភរិយាជាទីស្រឡាញ់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នេះ គេបានឃើញគ្រួសារតារាសម្តែងមួយគូនេះ ចេញមកបង្អួតឡានថ្មីសន្លាងមួយគ្រឿងទៀតហើយ។ ទន្ទឹមនឹងឡានពណ៌ផ្កាឈូកដ៏សែនស្រស់ស្អាតនោះ គេក៏ឃើញនៅខាងក្រោយឡាន មានឈ្មោះ តារាស្រី គង់ ចាន់ស្រីមុំ និង កូនស្រីបណ្តូលចិត្តផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងនាំសមាជិកថ្មីចូលក្នុងផ្ទះនោះ តារាប្រុសស្រីទាំងពីរក៏បានចេញមកបង្ហោះសារយ៉ាងចាក់ដោតមួយឃ្លាផងដែរថា៖ “មនុស្សមិនចេះស្កប់ស្កល់ ! មានអាតូចហេីយចង់បានអាធំទៀត ! មានម៉ូតូចង់បានឡាន ! នេះហេីយទេីបធ្វេីអោយយេីង ប្រឹងប្រែងរក ដេីម្បីបំពេញសេចក្តីសុខខ្លួនឯងនិងគ្រួសារ ។ យេីងត្រូវតែលេីកទឹកចិត្តខ្លួនឯង ហេីយប្រឹងអោយដល់ក្តីស្រមៃ!”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលបង្ហោះរូបភាព និង សារបានបង្កប់នូវខ្លឹមសារដ៏សែនមានន័យ គេក៏ឃើញមហាជនអ្នកគាំទ្រជាច្រើនបានចូលខមមិនអបអរសាទរ និង សរសើរដល់គ្រួសារតារានេះគ្រប់ៗគ្នា ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ភ្ញាក់ព្រឺត ស្ងា់តៗស្រាប់តែលោក គ្រូមហាជ័យ ក្លាយជាឧកញ៉ា និង ជានាយកក្រុមហ៊ុនគ្រឿងសម្អាងធំមួយ

ហ្វេសប៊ុក៖ ពិតជាធ្វើឲ្យមហាជនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅព្រឹកមិញនេះ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នេះ សភាពាណិជ្ជកម្មកម្ពុជា ចេញមកប្រកាសសមាជិកថ្មីរបស់ខ្លួន ដែលក្នុងនោះឈ្មោះ ឆេង ប៉េងគុណ ដែលមហាជនទូទៅ និង អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ព្រមទាំង Tik Tok ស្គាល់ថាជាលោកគ្រូមហាជ័យ ល្បីហៅផ្គរហៅភ្លៀងនោះ បានឡើងងារជាឧកញ៉ា គួរឲ្យសរសើរមែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែឡើងងារជាឧកញ៉ានោះទេ លោកគ្រូមហាជ័យរូបនេះ ក៏មានតួនាទីធំជានាយក ក្នុងក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំមួយថែមទៀត ។ បើងាកបកក្រោយបន្តិច មហាជននៅចាំមិនទាន់ភ្លេចទេ ដោយលោកគ្រូមហាជ័យ ឈ្មោះ ឆេង ប៉េងគុណ ទើបនឹងឡើងងារជាឧកញ៉ានេះ ក៏ទើបតែត្រូវបានសម្ដចសង្ឃគណៈធម្មយុត្តិកនិកាយ បានតែងតាំងជាទីប្រឹក្សាផ្ទាល់ផងដែរ ។ ពិតជាមិនធម្មតាឡើយ សម្រាប់លោកគ្រូមហាជ័យរូបនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បន្ទាប់ពីឃើញលិខិតប្រកាសនោះមក គេក៏កត់សម្គាល់ឃើញមានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលទៅខមមិន បញ្ចេញមតិផ្សេងៗចំពោះលោកគ្រូមហាជ័យ បន្ទាប់ពីស្ងាត់ៗមានវាសនាបានឡើងងារជាឧកញ៉ានោះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ភ័យបុកពោះមិនតិច! ពេលឃើញបុរសពាក់ឈុតអាវ PPE ច្រើននាក់ ទៅដល់មុខផ្ទះ ពាក់មី

ហ្វេសប៊ុក៖ នៅព្រឹកមិញនេះ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នេះ តារាកំប្លែងដ៏ល្បីឈ្មោះ នាយ ពាក់មី បានធ្វើឲ្យអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានក្តីបារម្ភយ៉ាងខ្លាំង និង បុកពោះ បន្ទាប់ពីលោកបានបង្ហោះរូបភាព មានកងទ័ពអាវសប៉ុន្មានរូបានទៅដល់មុខផ្ទះរបស់លោក។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការបារម្ភចង់ដឹងសុខទុក្ខថា តើគ្រួសាររបស់តារាកំប្លែងខាងលើនេះ មានការពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ឬយ៉ាងណា? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែជាការពិតនោះ បើតាមរយៈសំណេរបញ្ជាក់របស់នាយ ពាក់មី បានឲ្យដឹងថា បុរសពាក់ឈុតកងទ័ពអាវសពោលគឺអាវការពារសុវត្ថិភាពនោះ គឺជាក្រុម.បា.ញ់.ស.ម្លា.ប់.មេរោគ ហើយពួកគេមកផ្ទះរបស់លោកទាំងព្រលឹមបែបនេះ ដើម្បី.បា.ញ់.ថ្នាំការពារក្រែងមានវីរុសនៅក្នុងផ្ទះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ នាយ ពាក់មី ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “មកដល់ផ្ទះខ្ញុំហេីយ សូមបងប្អូន ប្រុងប្រយត៏្ន ការពារកូវីត19អោយបានខ្ពស់ នឹងសូមជូនពរបងប្អូន សូមមានសុខភាពល្អទាំងអស់គ្នា ថ្ងៃនេះក្រុមសំ.លា.ប់.មេរោគ មកដល់ផ្ទះខ្ញុំ ដេីម្បី.បា.ញ់.ថ្នាំ.សំ.លា.ប់.មេរោគ ការពារក្រែងកូវីតវាពួនក្នុងនឹង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានអានសំណេរបន្ថែមបែបនេះហើយ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ហាក់មានការធូរចិត្តបន្តិច ដោយមិនមានរឿងអ្វីកើតឡើងដល់តារាកំប្លែងខាងលើនេះ និង ក្រុមគ្រួសារ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មើលមុខមាត់ម៉ាកៗគេផង! កូនស្រី ប៊ីរីយ៉ា កាន់តែធំ សម្រស់ស្អាតសឹងវ៉ាដាច់ក្រមុំៗហេីយ

ភ្នំពេញ៖ ជាការពិតណាស់ តារាសម្ដែងដ៏មានប្រជាប្រិយភាព ប៊ីរីយ៉ា ថ្វីត្បិតតែបច្ចុប្បន្ន នាងមិនសូវបង្ហាញខ្លួនក្នុងសិល្បៈច្រើនដូចមុនទៀតក៏ពិតមែន ប៉ុន្តែសម្រាប់ការប្រើប្រាស់ជីវិតឯកជនរបស់នាង ហ្វេនៗនៅតែចាប់អារម្មណ៍ និងគាំទ្រគ្រប់សកម្មភាពរបស់នាងមិនដែលខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ បើនិយាយពីសម្រស់របស់ ប៊ីរីយ៉ា ពេលនេះ បើទោះបីជានាងមានអាយុកាន់តែច្រើន និងថែមទាំងមានគ្រួសារ និងកូនមួយរួចទៅហើយក៏ដោយ ក៏តារាស្រីរូបនេះ នៅតែអាចថែរក្សាសម្រស់បាន នៅតែក្មេងជាងវ័យ ហ្វេនៗសរសើរសឹងគ្រប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើងាកមកចាប់អារម្មណ៍ មើលមុខមាត់កូនស្រីរបស់នាងវិញ យើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ កូនស្រីរបស់ ប៊ីរីយ៉ា ក៏ស្អាតមិនចាញ់នាងប៉ុន្មាននោះដែរ។ ខណៈពេលនេះ នាងតូចទើបតែមានអាយុ ៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែទម្រង់មុខមាត់របស់នាងតូចនេះ មើលទៅពិតជាស្រស់ស្អាតដូចក្រមុំៗ កាត់ទៅតាមម្ដាយគ្មានខុសបន្តិចនោះឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

រំភើបចិត្តជំនួស! យក់ ឋិតរដ្ឋា រំភើបហូរទឹកភ្នែក ក្រោយមើលឃើញការ Commet ទស្សនិកជនព្រោងព្រៀតថា… (មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង យក់ ឋិតរ​ដ្ឋា បាន​សម្តែង​ក្តី​រំភើប​ហូរ​ទឹកភ្នែក ក្រោយ​ពេល​បានឃើញ​ទស្សនិកជន​ជា​ច្រើន​នៅ​តែ​បន្ត​គាំទ្រ​នូវ​ទឹកដម​សម្ល​ង​របស់​នាង​តាំងពី​មុន​រហូត​មក​ទល់​ឥឡូវ​។ តារាចម្រៀង​រូប​នេះ បាន​សម្តែង​ចេញ​នូវ​អារម្មណ៍រ​ភើ​ប​រំជួលចិត្ត ក្រោយ​ពី​នាង​បាន​អាន​នូវ​ការ​ខំ​មិន​របស់​ទស្សនិកជន ដែល​បាន​បញ្ចេញមតិ​របស់​ខ្លួន​នៅ​ពីក្រោម​បទ​ថ្មី​របស់ ​នាង​ដែល​មាន​ចំណងជើង​ថា «​ស្រឡាញ់​បង​ជាប់​ក្លេ​» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹង​ការ​បង្ហាញ​រាល់​ការ​ខំ​មិន​ពី​ការ​គាំទ្រ​របស់​ប្រិ​យ​មិត្ត​គាំទ្រ យក់ ឋិតរ​ដ្ឋា បាន​ភ្ជាប់​ជាមួយនឹង​សារ​ថា អារម្មណ៍​ក្នុង​ចិត្ត​នៅ​ពេល​នេះ ! ហេតុ​អី​បានជា​រាល់​លើក​ដែល​ខ្ញុំ​មើល commet របស់​ពួក​គាត់​ម្តង​ៗ​អារម្មណ៍​របស់ខ្ញុំ​ចង់ហូរ​ទឹកភ្នែក ហើយ​អួល​ដើម​.​ក​តែ​ម្នាក់ឯង ហើយ​ក៏​មាន​ពេល​ខ្លះ​ក៏​លួច​ញញឹម​តែ​ម្នាក់ឯង​ដែរ រំភើប ប៉ុន្តែ​បែរជា​ចង់​យំ​ទៅ​វិញ និយាយ​រួម​និយាយ​អត់​ចេញ អរគុណ​ណាស់ ហើយ​ក៏​មិន​ដែល​គិត​ទេ​ថា បងប្អូន​នៅ​តែ​គាំទ្រ​អ្នកចំរៀង​ម្នាក់​នេះ​» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជា​ការ​កត់សម្គាល់ អ្នក​នាង យក់ ឋិតរ​ដ្ឋា បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​បំផុត​តាំងពី​ជាង​២០​ឆ្នាំ​មុន ពោល​គឺ​តាំងពី​នាង​នៅ​ស្ថិត​នៅ​ក្នុង​ក្រុម EV​។ ស្ថិត​នៅ​ក្នុង​ក្រុម យក់ ឋិតរ​ដ្ឋា ជាតា​រា​ដែល​លេចធ្លោ​ជាងគេ ដែល​ល្បី​ជាង​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា​កាលពី​ជំនាន់​នោះ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បទ​ចម្រៀង​របស់​នាង​ជា​ច្រើន​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​តាម​រយៈ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​ក និង Kh promotion ជាដើម​។​ល​។ យ៉ាងណា ក្រោយ​ពី​នាង​សម្រេច​ចូល​រោងការ​ជាមួយ​តារា​ប្រុស​រួម​ក្រុម គឺ​លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត នោះ​មក ប្រជាប្រិយភាព​របស់​នាង​បាន​ធ្លាក់​ចុះ​ជា​លំដាប់ ខណៈ​ពេល​ដែល​នាង​ស្ទើរតែ​ឃ្លាតឆ្ងាយ​ទាំងស្រុង​ពី​វិស័យ​សិល្បៈ​ចម្រៀង​នេះ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យក់ ឋិតរ​ដ្ឋា បាន​វិល​មក​រក​វិស័យ​សិល្បៈ​ចម្រៀង​របស់​នាង​វិញ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ក្រោយ​ពេល​ដែល​បាន​សាង​គ្រួសារ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នាង​មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់​រួច​ហើយ​។ ការ​វិល​មក​វិញ​នេះ ដំបូង​នាង​បាន​មក​ជ្រក​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស ប៉ុន្តែ​នៅ​ទ្រនំ​នេះ មិន​បាន​ប៉ុន្មាន​ផង នាង​ក៏​រើ​បង្វិច​មក​នៅ​ផលិតកម្ម​ថោ​ន​រហូត​មក​ដល់​បច្ចុប្បន្ន​។ សព្វថ្ងៃ យក់ ឋិតរ​ដ្ឋា បាន​និង​កំពុង​រស់នៅ​យ៉ាង​មាន​សុភមង្គល​ក្នុង​រង្វង់​គ្រួសារ ដោយសារ​ស្វាមី​គឺ​លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត គឺជា​អ្នកជំនួញ​អចល​នះ​ទ្រព្យ​មួយ​រូប​ផង​ដែរ​៕

អានបន្ត

សូមចូលរួមសោកស្តាយផង! ពលករខ្មែរម្នាក់ទៀតហើយ ដែលធ្វើការនៅប្រទេសកូរ៉េ បានទទួលមរណភាពដោយសារតែ…

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗកន្លងមកនេះ មានហេតុការណ៍ដ៏សែនរន្ធត់មួយ និង មិនគួរឲ្យជឿក្រោយពេលដែលពលករខ្មែរមួយរូបឈ្មោះ ស្រឿង សំអន បានទទួលមរណភាព ដោយសារតែអាការៈគាំងបេះដូងរដូវក្តៅ ខណៈដែលធ្វើការនៅតំបន់ ០៤១ នៅឯប្រទេសកូរ៉េខាងត្បូង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះដែរ បើយោងតាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះថា ទូច ស្រីណែត ដែលត្រូវជាមិត្តភក្តិ បានបង្ហាញអារម្មណ៍និងសម្តែងការសោកស្តាយយ៉ាងខ្លាំង និង បានសរសេររៀបរាប់ប្រាប់ថា៖ “ទៅលឿនពេកហើយមិនគួរណាសេាះមិត្តភក្តិអើយ មិនទាន់បានរស់សុខស្រួលនឹងគេផង ឯងដាច់ចិត្តទៅចេាលគេគ្រប់គ្នាបាត់ សន្យានៅចាំមកទទួលយើងនៅកូរ៉េ ម៉េចភ្លេចសន្យាចឹង សំុអេាយវិញ្ញាណក្ខន្ធឯងទៅអេាយបានស្ងប់សុខណា សំុអេាយជាតិក្រេាយឯងកំុមានរឿងចឹងទៀតណា ស្តាយឯងណាស់សម្លាញ់”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា ស្ងាត់ៗ ស្រាប់តែអ្នកស្រី ទ្រី ដាណា ដាក់មួយបទនេះ រាំឡូយអស់ទាស់ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ ភ្ញាក់ព្រឺត ហើយថែមទាំងនិយាយថា….(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូន ពិតជាបានស្គាល់ច្បាស់ហើយថា អ្នកស្រី ទ្រី ដាណា ដែលជាថោកែហាងពេជ្រ និង ជាម្ចាស់មុខជំនួញច្រើនមុខទៀត ដែលនាបច្ចុប្បន្ននេះ កំពុងតែទទួលបានភាពជោគជ័យយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយអ្នកស្រី ក៏ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តធម៌ម្នាក់ថែមទៀតផង តាមរយៈទង្វើរ ដែលអ្នកស្រី បានធ្វើជាច្រើនកន្លងមកនេះ ដែលកើតចេញពីចិត្តរបស់អ្នកស្រីតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ទោះបីជារវល់ក្នុងកិច្ចការជាច្រើនខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកស្រី តែងតែផ្តល់ភាពកក់ក្តៅជូនកូនៗ របស់អ្នកស្រីផងដែរ ដោយនាំដើរលេងលំហែកាយ តាមទីកន្លែងជិតឆ្ងាយ ហើយពេលខ្លះអ្នកស្រីបង្កើតកម្មវិធីសប្បាយៗ នៅក្នុងផ្ទះរបស់ខ្លួន ក៏មានផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នេះ អ្នកស្រី បានផុសវីដេអូឃ្លីបមួយ ពីសកម្មភាពរាំលេងកម្សាន្ត ហើយថែមទាំងនិយាយប្រាប់ថា៖ “បែកធ្លាយចែដាណារាំសាហាវប្រាប់គេថាអត់ចេះរាំជឿរអត់”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមើលវីដេអូឃ្លីបមួយនេះចប់ភ្លោម ធ្វើឲ្យហ្វេនៗជាច្រើន មានការភ្ញាក់ព្រឺត ព្រមទាំងបាននាំគ្នាចូលទៅ ខមិន បែបនេះថា៖ “ចែ. កូនបីហើយ, ឡូយកប់សារីបងស្រីដាណា, អូហូ លោយកប់ដូចស្ទាវ, តែកូនក្រមុំបាត់ទៅហេីយ, ស្អាត់ណាស់ចែដូចក្រមំ.១០.បា្រមបីចឹង, បងស្រីមិនត្រឹមតែចិត្តល្អទេ ថែមទាំងធ្វើ អោយបងប្អូនសើចសប្បាយទៀត, រាំល្អណាស់ចែ, ដូចក្រមុំ18ឆ្នាំ”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

អានបន្ត