រំភើបចិត្តណាស់! លោកតា មករកថ្នាំផ្តាយសាយ ក្អក ឃើញអាណិតលោកតាខ្លាំងពេក ធ្វើឲ្យម្ចាស់ឱសថស្ថាន ជូនគាត់ដោយមិនគិតលុយមួយរៀល រំជួលចិត្តពេក ធ្វើឲ្យលោក ពោលពាក្យ ថា…

ហ្វេសប៊ុក៖ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Lach Siek Heng» បានបង្ហោះសារប្រាប់រឿងមួយ ពេលអានហើយ ពិតជារំភើបចិត្តជំនួស ដោយម្ចាស់គណនីហ្វេសប៊ុកខាងលើនេះបាននិយាយប្រាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “តាគាត់មករកថ្នាំផ្តាសាយក្អកពិសារ។ជូនគាត់ដោយមិនគិតប្រាក់ដូចរាល់ដងគាត់អរគុណហើយមានប្រសាសន៍ថាមីនាងអើយតាឈឺមិនដឹងទៅរកអ្នកណាព្រោះអត់លុយមានតែមកផ្ទះមីនាងអែងបានថ្នាំទៅលេបគ្រាន់ជាអរគុណហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាណិតគាត់ជាចាស់ក្នុងភូមិកាលមុនគាត់ឈឺដំបៅជើងអត់លុយអាណិតជូនថ្នាំនិងសំភារៈលាងនិងថ្នាំលេប10ថ្ងៃម្តងគាត់មកបើកថ្នាំម្តងរហូតជាដោយមិនគិតប្រាក់ពីគាត់ទេ។បុណ្យកុសល្យដែលខ្ញុំបានធ្វើសូមឧទ្ទិសដល់ប៉ាម៉ែខ្ញុំទាំងអស់សូមប៉ាម៉ែបានដល់ទីស្ងប់សុខ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញទង្វើរដ៏ល្អប្រពៃមួយនេះហើយ ធ្វើឲ្យមហាជនជាច្រើនបានសម្តែងការពិតចិត្តយ៉ាងខ្លាំង និង មានការកោតសរសើរចំពោះទឹកចិត្តដ៏ល្អមួយនេះរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ព្រមទាំងមានការចែករំលែកនិងស៊ែរផុសមួយនេះយ៉ាងច្រើន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ឃើញហើយយំតាម! ផ្ទុះការរំជួលចិត្តយ៉ាងខ្លាំង ក្រោយឃើញ សុនខ មួយក្បាលនេះ ចេះយំស្តាយស្រណោះ ដូចមនុស្ស ខណៈដែលបាត់បង់ម្ចាស់ជាទីស្រលាញ់ ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត..(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១ នេះ គេបានឃើញម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះថា «Man Liva» បានធ្វើការបង្ហោះវីដេអូឃ្លីបមួយ និង រូបភាពដ៏រំជួលចិត្តយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ សុនខ មួយក្បាលនេះ យំដូចមនុស្ស ខណៈដែលម្ចាស់របស់វា បានលាចាកលោកនេះបាត់ទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ ហ្វេសប៊ុកខាងលើនេះក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “ព្រឹកមិញខ្ញុំបាទទៅចូលបុណ្យ សព ព្រះគ្រូ ធម្ម ធ ស្រុក ស្វាយ អន្ទរ ខេត្ត ព្រៃវែង។មានសត្វឆ្កែ ១ ក្បាល ចេះយំ ស្តាយ ស្រណោះព្រះ អង្គ ដែល លោកចិញ្ចឹម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញទិដ្ឋភាពបែបនេះហើយ ធ្វើឲ្យអ្នកគ្រប់គ្នាអួលដើមកតាម សុនខ រហូតធ្វើឲ្យមានអ្នកខ្លះនិយាយថា៖ “អាណិតសុនខ យំស្ដាយស្រណោះ, អាណិតសត្វ ណាស់ ចេះដូចមនុស្សអត់ចឹង គ្រាន់តែអត់ចេះនិយាយ ខ្ញុំយំតាមសត្វ គួរឱ្យ, យំតាមហើយវាគ្រាន់ជាងមនុស្សមួយចំនួនឆ្ញាយណាស់, ចូលរួមរំលែកទុក្ខផង, ចេះណាស់សុនខនេះស្រលាញ់ម្ចាស់ស្មោះស្ម័គ្រអស់ពីចិត្ត….!!!”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

អានបន្ត

គួរឲ្យសរសើរណាស់! ក្មេងស្រីខ្មែរម្នាក់នេះ មានសមត្ថភាពទទួលអាហារូបករណ៍នៅសាកលវិទ្យាល័យ Harvard

ហ្វេសប៊ុក៖ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីជាផ្លូវការរបស់លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប បានបង្ហោះសេចក្តី សារទរទៅដល់ ប្អូនស្រី ឈាង យុគីលីសា សិស្សថ្នាក់ទី១១ នៃសាលា ប៊ែលធី ជាមួយសមទ្ធិផលដែលបានសម្រេច ទាំងវ័យក្មេង ដែលបាន មានការអនុញ្ញាត្តិ ពីក្រសួង អប់រំ យុវជន និងកីឡា ផ្សាយសៀវភៅកំណាព្យជាភាសាអង់គ្លេស ចំណងជើង «11:11 Wishes»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ ជាមួយសំណេរ បូករួមទាំងខ្លឹមសារ អបអរសាទរ និងកោតសរសើរចំពោះសមត្ថភាព ទេព្យកោសល្យ ទៅកាន់ ប្អូនស្រីរូបនេះ បានឲ្យដឹងថាយុវតី លីសា ក៏ទទួលបានទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ព្រមទាំងសាកលវិទ្យាល័យល្បីៗ ៦ផ្សេងទៀត នៅឯបរទេសទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ជាមួយនឹង ការប្តេជ្ញាចិត្តខិតខំសិក្សារៀនសូត្ររហូតទទួលបានជោគជ័យរបស់ប្អូនស្រី គឺជាជោគជ័យ និងមោទនភាពរបស់ក្រុមគ្រួសារ សាលារៀន និងសង្គមជាតិទាំងមូលផងដែរ ជាមួយនឹង សមត្ថភាព និងទេព្យកោសល្យដែលយុវតីរូបនេះមាន នឹងយកមកចូលរួមអភិវឌ្ឍប្រទេសជាតិ កាន់តែរីកចម្រើននាពេលអនាគត ក៏ដូចជាទំពាំងស្នងឫស្សី លើសពីនេះ ជាបុគ្គលដ៏គម្រូ សម្រាប់ឲ្យក្មេងៗយកតម្រាប់តាម។ ប្រភព៖ លី ប៊ុនឆៃ – Bunchhay LY ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

នៅចាំប្អូនស្រីម្នាក់នេះបានទេ? ពេលនេះ ស្រីនីត កំពុងខិតខំប្រឹងប្រែងរៀនឆុងកាហ្វេនៅសួនកម្សន្តមួយកន្លែង ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ

ភ្នំពេញ៖ ជឿជាក់ថាគ្រប់គ្នាប្រាកដជានៅចង់ចាំ ក្មេងស្រីនៅខេត្តមណ្ឌលគីរី ដែលមានបំណងប្រាថ្នាក្លាយជាគ្រូបង្រៀន និងជាតារាចម្រៀងនៅថ្ងៃអនាគត នោះគឺ ប្អូនស្រី យ៉ង់ ស្រីនីត ដែលបានផ្ទុះនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ចំពោះការខិតខំប្រឺងប្រែងរបស់ប្អូនស្រី ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ​ ជាពិសេសថែមទាំងមានការសរសើរទៅលើសម្រស់ដ៏ស្រស់ស្អាតរបស់ប្អូនស្រី ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ថ្មីៗនេះ យោងតាមការបង្ហោះរូបភាពព្រមទាំងខ្លឹមសារមួយចំនួន ពី លោកឧកញ៉ា ស្រីចាន់ថន ដែលបានបង្ហាញពីដំណឹងដ៏ភ្ញាក់ផ្អើលមួយ ដោយនៅខណៈពេលនេះ ប្អូនស្រី យ៉ង់ ស្រីនីត កំពុងតែរៀនឆុងកាហ្វេនៅសួនកម្សាន្តមួយកន្លែង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសនោះដែរ ជាមួយនឹងការសិក្សាមួយនេះ យ៉ង់ ស្រីនីត ពិតជាបានខិតខំប្រឹងប្រែង ក៏ដូចជាបន្តរៀនជំនាញបន្ថែមទៀត ដើម្បីអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារនៅឯស្រុកកំណើត ដែលធ្វើឲ្យមហាជនជាច្រើនបានបង្ហាញពីការពេញចិត្ត និងកោតសរសើរចំពោះប្អូនស្រី ដែលមានការតាំងចិត្តអភិវឌ្ឍខ្លួនឯងឲ្យកាន់តែល្អប្រសើរនៅពេលអនាគត ផងដែរ៕ ប្រភព៖ Srey Chanthorn ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

នៅចាំទារិកាកម្សត់រស់ពីគំនរសំរាមលើកមុន បានទេ? ពេលនេះអាយុ១ឆ្នាំហើយ មុខមាត់កាន់តែគួរឱ្យស្រឡាញ់

ជឿជាក់ថាមហាជននៅមិនទាន់ភ្លេចនៅឡើយ ទាក់ទងនឹងករណីប្រទះឃើញទារកម្នាក់ត្រូវបាន​ឪពុកម្ដាយបោះបង់ចោលក្នុងគំនរសំរាមនៅជាប់បង្គោល​ភ្លើង​មួយ​ក​ន្លែ​ង​​ក្នុងរាជធានីភ្នំពេញ កាលពីដើមខែសីហា ឆ្នាំ២០២០ កន្លងទៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយជាមហាសំណាងល្អរបស់ទារិកាដ៏កម្សត់រូបនេះ ដែលត្រូវបានប្រជាពលរដ្ឋរស់នៅម្ដុំនោះរើសយកទៅចិញ្ចឹម ថែមទាំងមានការជួយឧបត្តមជ្រោមជ្រែងជាច្រើន​ពី​សប្បុរ​ជន និងពីសំណាក់តារាល្បីៗផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកមកទល់ពេលនេះ ទារិការូបនេះ បានលូតលាស់ក្លាយជាក្មេងស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ដែលមានអាយុ ១ឆ្នាំហើយ ឈ្មោះថា ស៊ន់ ធានី ហៅថា ធានី​ម​ហា​សំ​ណាង ដោយមើលទៅក្មេងស្រីរូបនេះ កាន់តែធំកាន់តែស្អាត ប្រែពណ៌សម្បុរប្លែក មានសាច់ឈាមសស្អាតទ្រលុកទ្រលន់ មុនមាត់ស្រស់បស់គួរឱ្យក្នាញ់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការបង្ហោះរូបភាព និង សារលើបណ្ដាញសង្គមរបស់អាណាព្យាបាល ដែលបានចិញ្ចឹមមើលថែក្មេងស្រីនេះ កន្លងមកគឺ ពូ ឈីវ និងភរិយា ដែលជា​ក្រុម​យុវ​ជ​ន​​​សំរាមនោះ បានសរសេរដូច្នេះថា «រីករាយថ្ងៃកំណើតកូនស្រីប៉ាៗ កូនស្រីម៉ាក់ៗ ជូនពរកូនមានសុខភាពល្អ ឆ្លាត និងមានសំណាងល្អរហូត»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អាណិតខ្លោចចិត្តណាស់! លោកយាយវ័យចំណាស់ម្នាក់វ័យ ៧១ ឆ្នាំ និង ទា.រ.ក.អាយុ ១៥ ថ្ងៃ ឆ្លងកូវីដ១៩ ខណៈចៅៗ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នេះ មានលោកយាយវ័យចំណាស់ម្នាក់ វ័យ ៧១ ឆ្នាំ និង ចៅអាយុ ១៥ ថ្ងៃម្នាក់ បានរកឃើញឆ្លងជំងឺកូវីដ១៩ ខណៈពេលដែលលោកយាយកំពុងមានជំងឺប្រចាំកាយ ហើយថែមទាំងត្រូវមើលខុសត្រូវចៅៗចំនួន ៧ នាក់ទៀតក្នុងបន្ទុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមរយៈការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក និង ការឆ្លើយតបខមិនរបស់ «Kimsean Sonita» បានប្រាប់បន្ថែមឲ្យដឹងដែរថា៖ “ទប់ទឹកភ្នែកមិនជាប់ទេលោកអឺយ លោកយាយអាយុ71ឆ្នាំ និងចៅអាយុ15ថ្ងៃ បានកើតកូវិត លោកយាយចាស់ហើយសុខភាពក៏មិនសូវមាំទៀតត្រូវនៅមើលថែចៅតូចទៀត បញ្ចុកបាយទឹកព្រឹកល្ងាចអោយចៅៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មើលការខុសត្រូវក្នុងផ្ទះគ្រប់សព្វ អីឡូវយាយបានឆ្លងកូវិត ទាំងមានចៅៗនៅផ្ទះ7អ្នកទៀត តើបានអ្នកណាជួយមើលថែជំនួសទៅ បើម្ដាយឪពុកជាប់ ចត្តាឡីស័កអស់ហើយ សូមជូនពរលោកយាយអោយឈ្នះនិងជំងឺកាចសាហាវមួយនេះនិងកូនតូចផង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ គណនីហ្វេសប៊ុកខាងលើនេះ ក៏បានឲ្យដឹងបន្ថែមទៀតថា ម្ដាយរបស់ទា.រ.ក.នោះ ត្រូវបានសម្រាកព្យាបាលនៅមន្ទីរទេព្យ ដែលត្រូវបាន.វះ.កា.ត់.ពេលសម្រាល ព្រមទាំងបានតេស្តឃើញវិជ្ជមានកូវីដ-១៩ ថែមទៀត រីឯឪពុកក៏បានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ដែរ ដោយកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីឃើញបែបនេះ ធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមធ្វើការស៊ែរបន្តគ្នា និង បង្ហាញពីចិត្តអួលណែនស្ទើរតែទប់ទឹកភ្នែកមិនជាប់អាណិតដល់លោកយាយកម្សត់ និង កូនចៅ ដែលកំពុងតែប្រឈមមុខជាមួយនឹងជំងឺដ៏.កា.ច.សា.ហា.វ.មួយនេះ ៕

អានបន្ត