អ្នកណាមិនរំភើប! ចាញ់កូនចង់ជួបមុខ Song Joongki មានអីស្រាប់តែប្តីល្អឲ្យនាងវីដេអូខលជាមួយអុបប៉ាភ្លែត…(មានវីដេអូ)

ពិតជាគួរឱ្យអស់សំណើច និង សរសើរខ្លាំងណាស់ ដោយថ្មីៗកន្លងទៅនេះ មាននារីតារាសម្តែងជនជាតិឥណ្ឌូនេស៊ី កំពុងពពោះម្នាក់ឈ្មោះ Felicya Angelista បាននិយាយលេងសើចជាមួយប្តីថា ខ្លួនចាញ់កូនខ្លាំង ធ្វើឱ្យចង់ជួបមុខអុបប៉ា ​Song Joongki ស្រាប់តែបុរសជាប្តី សុខចិត្តស្រវេស្រវាបំពេញបំណងបានភ្លែត ដោយឱ្យ Song Joongki ពញ្ញាក់ជាវិដេអូខលមកនាងតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមព័ត៌មានក្នុងស្រុកឥណ្ឌូនេស៊ីមួយបានឱ្យដឹងថា ឃើញប្រពន្ធសំណព្វរង៉ូវៗចង់ជួប Song Joongki ដូចនេះបុរសជាប្តីដែលជាតារាសម្តែងដូចគ្នា មិនចាំយូរឡើយ ក៏បានទាក់ទងទៅខាងមិត្តភក្តិខ្លួនដែលនៅប្រទេសកូរ៉េ ឱ្យគេជួយទំនាក់ទំនងទៅអ្នកចាត់ការផ្ទាល់របស់ Song Joongki ដើម្បីសុំជួបមុខនិយាយរឿងប្រពន្ធរបស់ខ្លួនភ្លាម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Felicya Angelista បានឱ្យដឹងថា នាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ មិននឹកស្មានថាវាអាចកើតឡើងបានឡើយ ។ ដោយនៅព្រឹកមួយ ស្វាមីនាងបានប្រាប់ឱ្យនាងតែងមុខតែងមាត់ឱ្យស្អាតបាត ដើម្បីសម្រាប់ត្រៀមថតវីដេអូ Vlog ស្រាប់តែកំពុងអង្គុយមុខកាម៉េរ៉ាសុខៗក៏លេចមុខអុបប៉ា Song Joongki ដើរចេញមកពីបន្ទប់ រួចនិយាយសួរសុខទុក្ខនាងយ៉ាងគួរសមតែម្តង ។ នាង និង អុបប៉ាក៏បន្តនិយាយគ្នាលេងពីនេះពីនោះយ៉ាងមិនគួរឱ្យជឿ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ វីដេអូមួយនេះ ត្រូវបានគេចែកចាញពាសពេញបណ្តាញសង្គមផងដែរ ព្រមទាំងម្នាក់ៗក៏បានលើកសរសើរពីសំណាងរបស់នារីខាងលើនេះ ហើយក៏សរសើរមិនតិចដែរពីទឹកចិត្តបុរសជាស្វាមីដែលសុខចិត្តតាមប្រពន្ធគ្រប់យ៉ាងដូច្នេះ ៕ ប្រភព៖ popular ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនាវីដេអូខាងក្រោម៖

អានបន្ត

អីយ៉ា ក្រោយភ្ជាប់ពាក្យបានជិត ២ ខែ ស្រាប់តែ កែវ សុបញ្ញា សំងំចាយជីវិតយ៉ាងមានក្តីសុខជាមួយគូដណ្តឹង

ហ្វេសប៊ុក៖ ជឿជាក់ថាទស្សនិកជនប្រហែលជានៅចាំបាន កញ្ញា កែវ សុបញ្ញា ដែលជាអតីតបេក្ខនារី ដែលធ្លាប់បានដាក់ពាក្យចូលប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ ហើយនៅពេលនោះគេចាំបានថា សុបញ្ញា បានលើកយកបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ពិន្ទុ១០០» យកមកធ្វើការប្រកួតប្រជែង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ទើបតែកន្លងផុតមកនេះ អតីបេក្ខនារីរូបនេះ បានរកឃើញគូអនាគតហើយ ដោយបានសម្រេចចិត្តកាន់ដៃគ្នាភ្ជាប់ពាក្យ ជាមួយបុរសសង្ហាម្នាក់មានឈ្មោះថា ប៉ាល់ ប៉ោស៊ាង មើលទៅពិតជាសមគ្នាមែនទែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គមរបស់ លោក កៅ សីហា បានបង្ហោះរូបភាព និងវីដេអូ ព្រមទាំងសរសេរសារបែបនេះថា «អបអរ ប្អូនស្រីសម្លាញ់មានសុភមង្គល និងចូលរោងជ័យឆាប់ៗ Keo Sopanha ។ នាងលម្អង (រាជិនីភូមិគ្រឹះ) ភ្ជាប់ពាក្យហើយ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើគិតមកដល់ពេលនេះរយៈពេលប្រមាណជិត ២ ខែហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា កែវ សុបញ្ញា បានដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យតាមប្រពៃណី ។ ក្នុងនោះ បើទោះជាមិនទាន់បានបញ្ជាក់ពីថ្ងៃរៀបការយ៉ាងណាក្តី តែអតីតបេក្ខភាព The Voice Cambodia រដូវកាលទី ១ រូបនេះ ក៏ហាក់កាន់តែមានសុភមង្គលក្នុងជីវិតគូរបស់នាង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីពេលថ្មីៗនេះ កញ្ញា កែវ សុបញ្ញា បានដឹកដៃគូដណ្តឹងធ្វើដំណើរកម្សាន្តយ៉ាងរ៉ូមែនទិក ដូចជាគូស្វាមី ថ្មីថ្មោងយ៉ាងដូច្នោះ ។ លើសពីនោះ តារាស្រីរូបនេះក៏បានបង្ហោះរូបភាពផ្អែមល្ហែម និង បង្ហោះសារដូច្នេះថា៖ “កុំសួរថាស្ងាត់បាត់ អាបញ្ញា ទៅណា? គេលួចមករកកន្លែងស្ងប់ស្ងាត់ បំបាត់ភាពតានតឹង ហ្នឹងហាស…

អានបន្ត

អបអរផង! ទីបំផុត កូនស្រី លោកគ្រូប្រដាល់ អេ ភូថង បានសម្រេចចិត្តរៀបចំពិធីសែនព្រេនហើយ មើលទៅសាមញ្ញណាស់ តែម្នាក់ៗរីករាយគ្រប់ៗគ្នា រំភើបចិត្តខ្លាំងពេក កូនកំលោះ ពោលពាក្យថា..

ជឿជាក់ថាពុកម៉ែបងប្អូនដែលនិយមទស្សនាកីឡាប្រដាល់ ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខានគឺលោក អេ ភូថង ដែលត្រូវបានអ្នកគាំទ្ររបស់ខ្លួន ចាត់ទុករូបលោកជាកំពូលអ្នកប្រដាល់ គុណខ្មែរ កាលពីជាង ១០ឆ្នាំមុនមកម្ល៉េះ ដែលធ្វើឲ្យមហាជនជាច្រើននៅតែដដក់ជាប់ចិត្តមិនទាន់រសាយនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះគេចាំបានថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ កូនស្រី របស់លោក បានចូលរោងភ្ជាប់ពាក្យហើយ។ កូនស្រីម្នាក់នេះមានឈ្មោះថា អេ ព្រីយ៉ានុតភួថង រីឯ កូនប្រុសវិញមានឈ្មោះថា លៀង ប៉ហេង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយកូនស្រីរបស់លោក ក៏ជាកីឡាការិនី ដ៏ល្បីមួយរូបផងដែរ ព្រមទាំងធ្លាប់ចេញទៅប្រកួតនៅលើឆាកអតន្តរជាតិផងដែរ មានដូចជាប្រទេសចិន ថៃ ភូមា ជាដើម និង ធ្លាប់ជាកីឡាការិនី ជម្រើសជាតិប្រដាល់កម្ពុជាថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះ គេបានឃើញអ្នកទាំងពីរបានសម្រេចចិត្ត រៀបចំពិធីសែនព្រន តាមប្រពៃណីខ្មែរហើយ មើលទៅពិតជាសាមញ្ញណាស់ តែម្នាក់ៗពោរពេញទៅដោយភាពស្នាមញញឹមគ្រប់ៗគ្នា និង សប្បាយចិត្តគ្រប់ៗគ្នាផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នងនោះផងដែរ ខាងកូនកំលោះ ក៏បានភ្ជាប់សារយ៉ាងខ្លីមួយប្រាប់ថា៖ “ព្រោះតែកូវីដទើបពួកខ្ញុំសំរេចចិត្តសែន (ចាំកូនមួយចាំការនឹងហា)”។ ក្រោយឃើញបែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ព្រមទាំងមិត្តភ័ក្តិ សាច់ញាតិបងប្អូនបានចូលទៅ ខមិន បែបនេះថា៖ “ជូនពរអោយមានសុភមង្គលក្នុងគ្រួសារមានតែស្នាមញញឹមក្នុងមួយជីវិត, ចូលរួម អបអរសាទរ អ្នកទាំងពីរ, Congratulations oun ជូនពរឲ្យមានសុភមង្គល ស្រលាញ់គ្នាដល់ចាស់កោងខ្នង, ជូនពរប្អូនអោយឆាប់បានកូនលឿនៗ, ជូនពរមានសុភមង្គលប្អូនប្រុស”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

រូបពិតសម្លេងពិត! នៅសុខៗ ស្រាប់តែ សុភ័ក្រ កុសុម៉ា បានទម្លាយវីដេអូចម្រៀងមួយបទទៀតហើយ ដែលមួយបទនេះច្រៀងនៅ ផលិតកម្មនាគមាស ហើយថែមទាំងប្រាប់ថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះគេបានឃើញគណនីហ្វេសប៊ុកផេកមួយមានឈ្មោះថា៖ «រស្មីនាគមាស» បានទម្លាយវីដេអូចាស់មួយ ដែលមានហ្វេនៗខ្លះមិនដែលបានឃើញពីមុនមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលបទចម្រៀងមួយនោះមានចំណងជើងថា «សុំលេងផង» ហើយបទនេះដែរ ច្រៀងដោយ នាយ ព្រែកជាមួយ សុភ័ក្រ្ត កុសុម៉ា ហើយក៏មានការចូលរួមសម្តែងដោយតារាល្បីៗដូចជា លីច័ន្ទសីហា និង ឡោម លក្ខណា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញវីដេអូចម្រៀងជិត ១៨ ឆ្នាំ នេះរួចមក ធ្វើឲ្យ សុភ័ក្រ្ត កុសុម៉ា បានធ្វើការសែរវីដេអូចម្រៀងមួយនេះ ហើយថែមទាំងបាននិយាយប្រាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “បទហ្នឹងហើយដែលមិនទាន់ចេញផង ផលិតកម្មបិទបាត់ នឹកណាស់កាលនៅពីក្មេង មិនគិតអ្វី អោយតែដល់ថ្ងៃថតដឹងតែសប្បាយចិត្តគេងមិនលក់ សំខាន់គេមានកំណត់ហេតុទៀត MV កាល 2005” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ សុភ័ក្រ កកុសុម៉ា បានបង្ហោះវីដេអូចម្រៀងមួយទៀតហើយ កាលច្រៀនៅប្រចាំផលិតកម្មនាគមាស ជាមួយ នាយព្រែក។ ក្នុងនោះដែរ កុសុម៉ា បានពោលពាក្យប៉ុន្មានម៉ាត់នេះថា៖ “បទហ្នឹងហើយ ថតចប់ភ្លាមផលិតកម្មបិទ ហើយឆ្ងល់ម៉េចឲ្យតែបទខ្ញុំត្រូវមានព្រែកគ្រប់បទចឹង? ជួយ like page ផលិតកម្មកាលអូនច្រៀងពីក្មេងផងណា នាគមាស Entertainment” ។ ហើយខាងផលិតកម្មក៏បានភ្ជាប់សារខ្លីមួយប្រាប់បន្ថែមទៀតថា៖ “បើកឆាកផេកថ្មី នាគមាស Entertainment សូមផុសជូន បទៈ ាិី ច្រៀងៈ សុភ័ក្ត្រ កុសុមា និង នាយ ព្រែក admin សុំសួរបងប្អូនតួសម្តែងនៅក្នុងបទចម្រៀងនេះ អ្នកណាស្អាតជាងគេ? (ហាមថាអាក្រក់) កុសុមានិងនាយព្រែក ចំណុចស្អាតត្រង់ណាខ្លះ? (ហាមថាអាក្រក់)” ៕…

អានបន្ត

អីយ៉ា លើកដំបូងហើយនេះ ឃើញលោក ខេមរៈ សិរីមន្ត ចូលផ្ទះបាយ ព្រមទាំស្លៀកពាក់បែបនេះ ធ្វើឲ្យហ្វេនទប់ចិត្តមិនបាន លាន់មាត់ថា…(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា លោក ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប ប្រចាំផលិតម្មរស្មីហង្សមាស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកទល់ពេលនេះ បទចម្រៀងជាច្រើនរបស់លោក តែងតែមានសន្ទុះការគាំទ្រយ៉ាងខ្លាំង ពេលចេញបទមកម្តងៗ ជាមួយទឹកដមសម្លេងដ៏ក្រអួនក្រអៅធ្ងន់ អង្រួនចិត្តអ្នកគាំទ្រ ទោះបីជាស្ដាប់ច្រើនដងក៏មិនធុញទ្រាន់ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យើងងាកមកជីវិតឯកជនផ្ទាល់ខ្លួនរបស់រូបលោកវិញ ក៏មិនណយប៉ុន្មានឡើយ បច្ចុប្បន្ននេះ រូបលោក កំពុងសាងក្តីសុខ និង មានសុភមង្គលជាមួយក្រុមគ្រួសារដ៏តូចរបស់ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបលោក និង ភរិយា មានកូនទាំងអស់ ៣ នាក់ កូនប្រុសច្បងមានឈ្មោះថា ខេមរៈ មន្តស្នេហ៍ កូនស្រីទី២មានឈ្មោះថា ខេមរៈ ស្រ្តី និង កូនស្រីពៅមានឈ្មោះថា ខេមរៈ មន្តរាជិនី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ធ្លាប់តែឃើញ សិរីមន្ត ឡើងឆាកច្រៀង និង លេខមុខនៅក្នុងបទចម្រៀង តែលើកនេះ ស្រាប់តែឃើញរូបលោក នៅក្នុងផ្ទះបាយម្តង មើលហើយធានាថាសើររឹងពោះ។ ក្នុងនោះផងដែរ លោកបានភ្ជាប់សារមួយយ៉ាងខ្លីបែបនេះថា៖ “ត្រូវការចុងភៅជំនាញគាស់អយស្ទ័រទេណាបាទ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗភ្ញាក់ព្រឹតហើយលាន់មាត់ថា៖ “លេងមូដម្លេះi dolខាងក្រោយខ្នង, ទំនងឆ្ងាញ់ណាស់ idol!, ច្រៀងពីរោះ ហើយធ្វើម្ហូបក៏ពីរោះ ឡូយមែន!, ជំនាញគាស់ណាស់បង, ស្រលាញ់ ត្រង់សាក់ហ្នឹងណាស់! បង, ទំនងណាស់ I dol, អៀមពណ៍pinkទៀតឡេីងcute”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។ សូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ

អានបន្ត

សំម្លេងដូចដល់ហើយ! អីយ៉ាលេខមុខ ខាត់ សុឃីមទី២ តែជាបុរសទេ រីឯសម្លេងវិញមិនខុស ពីម្ចាស់ដើមប៉ុន្មានឡើយ…(មានវីដេអូ)

ខេត្តតាកែវ ៖ ពិតមែនហើយ មហាជនលើបណ្តាញសង្គម បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង លើទឹកដមសំនៀង របស់បុរសម្នាក់ ដែលមានភាពស្រដៀងខ្លាំងជាមួយនឹង តារាចម្រៀង ខាត់ សុឃីម ដែលធ្វើឲ្យ មហាជនបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ព្រោះបើមិនបាន ឃើញរូបភាពនោះទេ ជឿជាក់ថា ប្រាកដជារំពឹងថា ជាតារាចម្រៀងរូបនេះ ជាក់ជាមិនខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បុរសរូបនេះ ក៏បានបញ្ជាក់ផងដែរថា រូបលោក ពិតជា ដាក់ចិត្តស្រលាញ់ ចូលចិត្តបទរាល់បទចម្រៀង និងតារាចម្រៀងជើងចាស់រូបនេះ ជាខ្លាំង ក្នុងនោះ មានទាំងចរិកលក្ខណៈ ការនិយាយស្តី និងការរាំទាំងអស់ គឺរូបលោក តែងយកលំនាំតាម ដោយសារតែ មើលទៅសុទ្ធតែល្អ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាងនេះទៅទៀត រូបលោកត្រូវគេស្គាល់ថា មានឈ្មោះពិត វណ្ណ តារាវុឌ្ឍ ជាជាងសាឡន ដោយរូបលោក មានសាឡនផ្ទាល់ខ្លួនតូចមួយ ហើយចំណែក ខែមានរោងការច្រើននោះ រូបលោក ក៏បានដើរតាមរោងការផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្រោយទទួលដំណឹង មរណភាពរបស់វីរៈនារីកងទ័ពអាវស ដែល.ស្លា.ប់.ដោយសារកូវីដ១៩ លោកប៉ែន ចំរុង បានពោលពាក្យក្នុងចិត្តទាំងក្តុកក្តួលបែបនេះថា…

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ មានដំណឹងដ៏គួរឲ្យសោកសៅមួយត្រូវបានចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយយុវតីក្លាហាន និង សមាជិកមួយរូនៃក្រុមគ្រួពេទ្យជួរមុខ ដែលកំពុងប្រើការព្យាបាលអ្នកជំងឺ និង ប្រយុទ្ធប្រឆាំងទប់ស្កាត់មេរោគកូវីដ១៩ បានបាត់បង់ជីវិតទៅទាំងវ័យក្មេង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈគណនីហ្វេសប៊ុករបស់លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងដែរថា៖ “ពិតជាដំណឹងដ៏គួរឱ្យសោកស្តាយ សូមឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភព អរគុណខ្លាំងណាស់សម្រាប់ការលះបង់ជូនជាតិ យើងគ្រប់គ្នានឹងចងចាំនូវការលះបង់របស់អ្នកជារៀងរហូតក្នុងបេះដូង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីមានអ្នកគ្រូពេទ្យវ័យក្មេងម្នាក់បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ក្នុងបេសកម្មព្យាបាលអ្នកជំងឺនោះ ឃើញថាមានមហាជន ថ្នាក់ដឹកនាំ និងរួមទាំងសិល្បៈករសិល្បៈការនីមួយចំនួនបានសម្តែងពីអារម្មណ៍ក្តុកក្តួល និងអាណិតដល់គ្រូពេទ្យ ចំពោះការលះបង់ដ៏ធំធេងមួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ តាមការបញ្ជាក់បន្ថែមពីមិត្តភក្តិ និង មិត្តរួមក្រុមរបស់អ្នកគ្រូពេទ្យវ័យក្មេងរូបនេះនៅលើបណ្តាញសង្គមបានឲ្យដឹងបន្ថែមទៀតដែរថា៖ “អ្នកគ្រូពេទ្យរូបនេះមានឈ្មោះថា អ៊ឹម ស្រីនិ ឬ ហៅក្រៅថា Xiao Ni ជាបុគ្គលិកបម្រើការព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី ២៩ ខែសីហា កន្លងទៅនេះ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនាពេលថ្មីៗនេះ លោក ប៉ែន ចំរុង បានធ្វើបង្ហាញអារម្មណ៍ក្តុកក្តួលនៅក្នុងចិត្ត តាមរយៈសំណេរខ្លីមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីទទួលដំណឹងអាក្រក់មួយនេះថា៖ “ធ្វើជាពេទ្យមើលថែអ្នកជំងឺបានគ្រប់គ្នា ប្រាប់អ្នកជំងឺអោយរឹងមាំហេតុអី តែពេលនេះអ្នកគ្រូបែជាលាចាកលោកទាំងភាពសោកស្តាយបំផុត សូមសំដែងនូវការគោរពចំពោះការលះបង់ដ៏ធំធេងទាំងកំលាំងកាយនិងកំលាំងចិត្តដើម្បីប្រយុទ្ធប្រឆាំង COVID-19 របស់វិរះនារីកងទ័ពអាវសជួរមុខ សូមឧទ្ទិសកុសលផលបុណ្យដែលខ្ញុំបានសាងសូមជួយបញ្ជូនវិញ្ញាណក្ខ័ន្តរបស់អ្នកគ្រូពេទ្យទៅកាន់សុគតិភពផងចុះ” ៕ សូមចូលទស្សនារូបភាពខាងក្រោម៖

អានបន្ត

ចាក់ដោតណាស់! អីយ៉ា សុខៗ ស្រាប់តែអ្នកនាង យក់ ថិតរដ្ឋា បានទម្លាយអារម្មណ៍មួយនេះចេញមកថា…

ពុកម៉ែបងប្អូនក៏ដូចជាអ្នកគាំទ្រជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ដែលសុទ្ធសឹងតែជាតារាម្រៀងដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ហើយសព្វថ្ងៃនេះអ្នកទាំងពីរមានកូន ៣នាក់ រួចកមកហើយ គឺប្រុស២នាក់ និងស្រីពៅ១ម្នាក់ទៀត ដែលកាលនោះ កូនស្រីពៅសម្រាលនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ កន្លងមកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយបច្ចុប្បន្ននេះ អ្នកទាំងពីរ កំពុងមានក្តីសុខយ៉ាងខ្លាំង ជាមួយក្រុមគ្រួសារដ៏តូចមួយនេះរបស់ខ្លួន ជាមួយកូនៗទាំងបី ដោយកូនប្រុសទី១មានឈ្មោះថា ឃុំ រដ្ឋាណាលីដូ កូនប្រុសទី២មានឈ្មោះថា ឃុំ រដ្ឋាណាលីឌី ហើយនិងកូនស្រីពៅមានឈ្មោះថា ឃុំ រដ្ឋាណាតាលី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ កន្លងផុតមកនេះ គេបានឃើញអ្នកនាង យក់ ថិតរដ្ឋា បានទម្លាយអារម្មណ៍មួយនេះចេញមកថា៖ “Good night everyone ស្រលាញ់គ្នារាប់អានគ្នាទោះជាជិះកង់រឺជិះម៉ូតូរឺឡានរស់នៅបែបណាក៏ដោយ ក៏នៅតែរាប់គ្នាជារៀងរហូត ដោយបេះដូង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗនាំគ្នាចូលទៅ ខមិន ព្រាតបែបនេះថា៖ “ត្រូវម៉ាច់ បងមានតែកង់ទេ ជិះរាល់ថ្ងៃ អត់មានម៉ូតូឡាន ទំនើបដូចគេទេ, នៅតែស្អាត ស្អាតខ្លាំងទៀតផងបង, ត្រូវណាស់ការរាប់អានគ្នាមានតែចិត្តនិងបេះដូងទេ, ស្អាតណាស់ អាយ ដល, នៅតែស្អាត ស្អាតខ្លាំងទៀតផងបង”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

សែនស្រណោះខ្លាំងណាស់! មុនបាត់បង់ជីវិត វីរនារីអាវសរ ធ្លាប់ពោលពាក្យបេបនេះ ប្រាប់ទៅកាន់បងប្រុសថា…

ហ្វេសប៊ុក៖ កាលពីថ្ងៃម្សិលមិញមានដំណឹងដ៏គួរឲ្យសោកសៅមួយត្រូវបានចែករំលែកពេញបណ្តាញសង្គម ក្រោយយុវតីក្លាយហាន និង សមាជិកមួយរូនៃក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងបម្រើការព្យាបាលអ្នកជំងឺ និង ប្រយុទ្ធប្រឆាំងទប់ស្កាត់មេរោគកូវីដ១៩ បានបាត់បង់ជីវិតទៅទាំងវ័យក្មេង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈគណនីហ្វេសប៊ុករបស់លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងដែរថា៖ “ពិតជាដំណឹងដ៏គួរឱ្យសោកស្តាយ សូមឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភព អរគុណខ្លាំងណាស់សម្រាប់ការលះបង់ជូនជាតិ យើងគ្រប់គ្នានឹងចងចាំនូវការលះបង់របស់អ្នកជារៀងរហូតក្នុងបេះដូង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ តាមការបញ្ជាក់បន្ថែមពីមិត្តភក្តិ និង មិត្តរួមក្រុមរបស់អ្នកគ្រូពេទ្យវ័យក្មេងរូបនេះនៅលើបណ្តាញសង្គមបានឲ្យដឹងបន្ថែមទៀតដែរថា៖ “អ្នកគ្រូពេទ្យរូបនេះមានឈ្មោះថា អ៊ឹម ស្រីនិ ឬ ហៅក្រៅថា Xiao Ni ជាបុគ្គលិកបម្រើការព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី ២៩ ខែសីហា កន្លងទៅនេះ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមលើសពីនេះ ស្រាប់តែគណនីបងប្រុស វីរនារីអាវសរ ដែលបានបាត់បង់ជីវិតខាងលើ ដែលមានឈ្មោះ Oem Samphors បានស៊ែផុសរបស់ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ព្រមទាំងបានបង្ហាញនូវអារម្មណ៍របស់ខ្លួនថា “សូមប្អូនទៅឱ្យបានសុខ” ព្រមទាំងបានបង្ហើបឃ្លាដ៏ចាក់ដោតមួយថា “អូនថារៀនពេទ្យដើម្បីជួយមនុស្ស ហត់ក៏ទ្រាំបានដែរ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក្យមួយឃ្លាចុងក្រោយនេះហើយ បានធ្វើឱ្យមហាជនសន្មតថាជាសារចុងក្រោយដ៏មានន័យ ដែលសពអ្នកគ្រូពេទ្យ បានពោលទៅកាន់បងប្រុសរបស់ខ្លួន ដែលធ្វើឱ្យមហាជនកាន់តែស្រណោះ និង ស្ញប់ស្ញែងចំពោះឧត្តមគតិមួយនេះ ក៏ដូចជាសកម្មភាពលះបង់ដើម្បីអ្នកជំងឺកូវីដ-១៩ កន្លងមក ដែលនេះគឺជាការលះបង់ដ៏ធំធេង ក្នុងបុព្វហេតុជាតិ ដែលធ្វើឱ្យក្រុមការងារ និង មហាជនខ្មែរ ចងចាំជាប់ក្នុងបេះដូង ពុំអាចបំភ្លេចបានឡើយ ។ មិនតែប៉ុណ្ណោះ ក្នុងទិដ្ឋភាពនៃការបូជា.ស.ព បុរសដែលត្រូវជាបងប្រុស នៃ.ស.ព.អ្នកគ្រូពេទ្យ បានបង្ហោះរូបភាពចុងក្រោយគួរឱ្យរំជួលចិត្ត នៅមុខឈាបនដ្ឋាន ព្រមទាំងពោលពាក្យថា “ចុងក្រោយហើយអូន” បង្ហាញពីការជូនដំណើរដ៏គួរឱ្យសោកសង្រេងបំផុតក្នុងឆាកជីវិតរបស់លោក ដែលបានបាត់បង់ប្អូនស្រីជាទីស្រឡាញ់របស់ខ្លួន ៕

អានបន្ត

មើលហើយយំតាម! ពេលនេះស.ព.វីរនារីអាវសរ ត្រូវដង្ហែយកទៅបូជាហើយ អរគុណម្រាប់ការលះបង់ដ៏ធំធេងមួយនេះ (វីដេអូ)

ហ្វេសប៊ុក៖ នៅមនុនេះបន្តិចមានដំណឹងដ៏គួរឲ្យសោកសៅមួយត្រូវបានចែករំលែកពេញបណ្តាញសង្គម ក្រោយយុវតីក្លាយហាន និង សមាជិកមួយរូនៃក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងបម្រើការព្យាបាលអ្នកជំងឺ និង ប្រយុទ្ធប្រឆាំងទប់ស្កាត់មេរោគកូវីដ១៩ បានបាត់បង់ជីវិតទៅទាំងវ័យក្មេង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈគណនីហ្វេសប៊ុករបស់លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងដែរថា៖ “ពិតជាដំណឹងដ៏គួរឱ្យសោកស្តាយ សូមឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភព អរគុណខ្លាំងណាស់សម្រាប់ការលះបង់ជូនជាតិ យើងគ្រប់គ្នានឹងចងចាំនូវការលះបង់របស់អ្នកជារៀងរហូតក្នុងបេះដូង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ តាមការបញ្ជាក់បន្ថែមពីមិត្តភក្តិ និង មិត្តរួមក្រុមរបស់អ្នកគ្រូពេទ្យវ័យក្មេងរូបនេះនៅលើបណ្តាញសង្គមបានឲ្យដឹងបន្ថែមទៀតដែរថា៖ “អ្នកគ្រូពេទ្យរូបនេះមានឈ្មោះថា អ៊ឹម ស្រីនិ ឬ ហៅក្រៅថា Xiao Ni ជាបុគ្គលិកបម្រើការព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី ២៩ ខែសីហា កន្លងទៅនេះ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញដំណឹងដ៏ក្រៀមក្រំនេះ នៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ នេះ តាមរយៈគណនីមួយដែលមានឈ្មោះ ChoupDena Smile បានបង្ហាញពីទិដ្ឋភាពជូនដំណើរសា.ក.ស.ព.របស់ វីរនារីអាវសរ កម្ពុជា ជាលើកចុងក្រោយ យកមកបូជានៅក្នុងទីអារាម ក្នុងរូបភាពស្រណោះអាល័យ និង សោកសង្រេងបំផុត សម្រាប់គ្រួសារនៃ.ស.ព ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះមហាជន បាននាំគ្នាផ្ញើសារចូលរួមរំលែកទុក្ខ និង បានគោរពនូវវីរភាពដ៏អង់អាចក្លាហាន របស់ទ័ពអាវសរកម្ពុជា ដែលតស៊ូពលីជីវិតក្នុងបុព្វហេតុជាតិមួយនេះ ដែលធ្វើឱ្យការលះបង់នេះ ស្ថិតនៅក្នុងដួងចិត្តប្រជាជន និង ក្រុមការងារជានិច្ច និង មិនភ្លេចនោះឡើយនូវគុណបំណាច់ នៃការលះបង់ដ៏ធំធេងមួយនេះ៕ ប្រភពវីដេអូ៖ ChoupDena Smile(Stop)

អានបន្ត