មិនឲ្យសង្ស័យយ៉ាងម៉េច? អីយ៉ា ស្ងាត់ៗ ស្រាប់តែលោក ព្រីន ទិញសុទ្ធតែនាឡិកាដៃ Couple ឲ្យ រចនា រ៉ាវ៉ាឌី ក្នុងថ្ងៃកំណើត…(មានវីដេអូ)

ជាការពិតណាស់ ដោយសារតែឃើញពីភាពផ្អែមល្ហែម រវាងតារាសម្តែងប្រុសស្រីល្បីឈ្មោះ លោក ព្រីន និង កញ្ញា រចនា រ៉ាវ៉ឌី តាមរយៈរូបភាព និង វីដេអូកន្លងមកនេះ ដែលបានធ្វើការបង្ហោះនៅលើបណ្តាញសង្គមមិនចេះដាច់នោះ កំពុងធ្វើឲ្យមហាជនដាក់ការសង្ស័យលីតារាសម្តែងទាំងពីរដួងនេះថា អាចមានទំនាក់ទំនងលើសពីដៃគូសម្តែងរឿង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មហាជនកាន់តែចាប់អារម្មណ៍អំពីទំនាក់ទំនឹងតារាសម្តែងប្រុសស្រីល្បីឈ្មោះទាំងពីរដួងនេះ ក្រោយឃើញវីដេអូឃ្លីបមួយ ដែលលោក ព្រីន ធ្វើការ Surprise នំខេក និង បាច់ផ្កា កាលពីថ្ងៃកំណើតរបស់ រចនា រ៉ាវ៉ាឌី ប៉ុន្មានថ្ងៃកន្លងមកនេះ ព្រមទាំងលោកក៏មានកាដូយ៉ាងពិសេសជូននាង ឌែលជា កាបូបដៃ និង នាឡិកាដៃផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលធ្វើឱ្យមហាជនរឹតតែសង្ស័យថែមទៀត គឺឃើញថានាឡិកាដៃដែល ព្រីន ទិញឱ្យ រចនា រ៉ាវ៉ាឌី មានពណ៌ទឹកប៊ិចដូចគ្នាទៅនឹងនាឡិកាដៃរបស់លោក ដែលប្រៀបដូចជានាឡិកាដៃគូស្នេហ៍អ៊ីចឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ តារាប្រុសមួយគូនេះ មិនត្រឹមតែជាដៃគូសម្ដែងដ៏ស័ក្តិសមនោះទេ ថែមទាំងដៃគូក្រៅឆាក តែងតែធ្វើឱ្យអ្នកគាំទ្រផ្គូរផ្គង់ចង់ឱ្យក្លាយជាគូស្នេហ៍ពិតៗតែម្ដង ៕ ចុចLinkទីនេះដើម្បីទស្សនាវីដេអូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ល្អគន់ កាន់តែសម្លឹងមើល កាន់តែស្អាត អីយ៉ាង ស្ងាត់ៗស្រាប់តែ ព្រះនាងតូច ជេនណា ទម្លាយរូបថតប៉ុន្មានសន្លឹកនេះចេញមក មើលកាន់តែយូរ កាន់តែស្រស់

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរជាច្រើន ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ប្រាកដជាបានស្គាល់ច្បាស់ ជាក់ជាមិនខានពី ព្រះនាងតូច នរោត្តម ជេនណា ដែលមានខ្សែរាជវង្សកម្ពុជាវ័យក្មេងមួយដួងនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ភាពល្បីល្បាញរបស់ ព្រះនាងតូច នរោត្តម ជេនណា ស្ថិតនៅក្នុងបេះដូងយុវវ័យ និង ប្រជាជនខ្មែរគ្រប់រូប ដោយពួកគេដឹងច្បាស់ពីសមត្ថភាព និង ទេពកោសល្យរបស់ព្រះនាង នៅក្នុងវិស័យសិល្បៈ មិនថាការបង្ហើសំនៀងមួយមុខនោះទេ ប៉ុន្តែសម្រាប់របស់ព្រះនាងក៏ ស្រស់ស្អាតមានភាពលេចធ្លោខ្លាំងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើនិយាយពី សមត្ថភាពរបស់ព្រះនាង ក្នុងវ័យបែបនេះ គឺចាត់ទុកថា ពិសេសបាត់ទៅហើយ ដោយទ្រង់អាចប្រើប្រាស់បាន ដល់ទៅ ៥ភាសាឯណោះ ក្នុងនោះមាន ខ្មែរ ថៃ ចិន បារាំង និងអង់គ្លេស យ៉ាងស្ទាត់ជំនាញផងដែរ មិនតែប៉ុណ្ណោះ ប្រសិនបើក្រឡេកទៅមើលពី សម្រស់របស់ ព្រះនាងវិញ ក៏ស្រស់ស្អាតមិនធម្មតាដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញ ព្រះនាងតូច បានទម្លាយរូបថតប៉ុន្មានសន្លឹកនេះចេញមក ពិតជាគួរឲ្យទាក់ទាញងខ្លាំងណាស់ គ្រប់ប៉ុស្តិ៍គ្រប់ប្លង ព្រះនាងតែង បង្ហាញផ្ទៃមុខ គ្របដណ្ដប់ដោយស្នាមញញឹម ធ្វើឲ្យសម្រស់ទ្រង់កាន់តែ ស្រសស្អាតខ្លាំងឡើងមើលទៅកាន់តែយូរ កាន់តែស្រស់ឡើង ល្អគន់ កាន់តែសម្លឹងមើល កាន់តែមើលឃើញជម្រៅសម្រស់ធម្មជាតរបស់ទ្រង់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

សូមសរសើរ តស៊ូ ប្រឹងប្រែង អត់ធ្មត់ ប្រើពេលតែ ៣ ឆ្នាំគត់ ប្តូរជីវិតពីអ្នកលក់អីវ៉ាន់ធម្មតាៗ ទៅជាសេដ្ឋិនីអភិជន ល្បីរន្ទឺពេញប្រទេស (វីដេអូ)

ប្រិយមិត្តខ្លះប្រាកដជាបានស្គាល់ហើយពីអ្នកលក់អនឡាញល្បីឈ្មោះម្នាក់ប្រចាំប្រទេសថៃ គឺនាង Pimrypie ដែលមានឈ្មោះពិតថា Chitra នាងអាយុ ៣០ ឆ្នាំ ។ បើយើងក្រឡេកទៅមើលពីជីវិតរបស់នាងមុននឹងឈានជើងក្លាយជាអ្នកលក់អនឡាញល្បីប្រចាំប្រទេសថៃ និង មានជំនួញកាន់ពេញដៃនោះ នាងបានឆ្លងកាត់វិថីជីវិតដ៏លំបាក់ច្រើនរាប់មិនអស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុករបស់ថៃកាលពីពេលកន្លងទៅថា នាង Pimrypie ដំបូងឡើយគ្រាន់តែជាកូនអ្នកលក់អីវ៉ាន់ធម្មតាម្នាក់ប៉ុណ្ណោះ តែដោយសារតែភាពឧស្សាហ៍ នាងក៏ចាប់ផ្តើមបង្កើតជំនួញជាអ្នកលក់គ្រឿងសម្អាងតូចមួយដោយខ្លួនឯង ។ អំឡុងពេលពេលនោះដែរ ជំនួញតូចរបស់នាងដែលកំពុងតែក្តោបក្តាប់នោះ ហាក់បីដូចជារលូនទៅៗ បន្ទាប់មកនាងក៏ចាប់ផ្តើមបង្កើតផេកលក់អនឡាញមួយឈ្មោះ «Pimrypie លក់គ្រប់យ៉ាង» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់តាំងពីពេលនោះមក នាងក៏ចាប់ផ្តើមឡាយលក់របស់របរជាច្រើនមុខ គ្រឿងសម្អាង ទឹកម្ទេស នំ និង ផលិតផលជាច្រើនមុខទៀត ។ ខណៈពេលឡាយលក់ នាងហាក់បីដូចជាមិនខ្មាសអៀនឡើយ មានទាំងការនិយាយបែបកំប្លែង រាំ ច្រៀង រហូតធ្វើឱ្យមហាជនជាច្រើចូលចិត្តនាង និង តាមដានការឡាយលក់របស់នាងជារឿយៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ការចាប់ផ្តើមពីចំណុចតូចទាំងនេះបានត្រឹមតែរយៈពេល ៣ ឆ្នាំតែប៉ុណ្ណោះ បន្ទាប់មកនាងក៏បានផ្លាស់ប្តូរជីវិតខ្លួនឯងពីការឡាយលក់ម្នាក់ឯង រហូតមានបុគ្គលិកកាន់ខ្លួនឯងជាង ៨០ នាក់ទៀត ក្នុងការពង្រីកជំនួញរបស់នាងឱ្យកាន់តែច្រើនទៅៗនៅក្នុងប្រទេសថៃ ជាបន្តបន្ទាប់នោះ ។ ម្យ៉ាងវិញទៀត ពេលនេះនាងក៏ជាម្ចាស់ក្រុមហ៊ុននាំចេញទំនិញធំមួយឈ្មោះ Pimry Pie Cosmetics Co ,Ltd ដែរ និង ជាម្ចាស់ហាងសាឡនធំមួយនៅទីក្រុងបាងកក ឈ្មោះ Is Cute Clinic ទៀតផង ។ អ្វីដែលកាន់តែពិសេស និង គួរឱ្យចាប់អារម្មណ៍នោះ នាងក៏ជា YouTuber ដ៏ល្បីឈ្មោះម្នាក់ដែរតាមរយៈការឡាយញុំាអាហារ និង ការ Cover ចម្រៀងផ្ទាល់ខ្លួនរបស់នាងផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងរ៉ាវ និង ជីវិតតស៊ូរបស់នាង…

អានបន្ត

ក្រោយសម្រាលអូន Smile បាន ៩ ខែហើយ ស្រាប់តែអ្នកនាង ឌី សូនីតា បានទម្លាយរឿងមួយនេះចេញមក ទាក់ទងរឿងកូន

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្ត និង ហ្វេនៗជាច្រើនបានដឹងហើយថា កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ កន្លងផុតមកនេះ តារាសម្ដែង ឌី សូនីតា និង លោក អេឡិចហ្សូរ៉ា រំភើបរីករាយជាពន់ពេក ខណៈពួកគេទាំងពីរបានទទួលសមាជិកថ្មី ដែលជាកូនស្រីមានមុខមាត់ស្អាតបាត សថ្លោសទ្រលុកទ្រលន់ ច្រមុះស្រួច គួរឱ្យស្រឡាញ់បំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយកូនស្រី តារាសម្តែងស្រីរូបខាងលើនេះមានឈ្មោះថា Smile ជាពិសេសនោះ អូនមានមុខមាត់ស្អាត គួរឲ្យស្រលាញ់ណាស់ មុខដូចកូនកាត់បារាំងចឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត កន្លងមកអ្នកនាង ឌី សូនីតា ធ្លាប់បានរៀបរាប់នូវរឿងរ៉ាវលំបាកៗជាច្រើនមកហើយក្នុងជីវិតរបស់នាង ក្នុងអំឡុងពេលពពោះកូនស្រីដំបូងរបស់ខ្លួន ក៏ដូចជាជីវិតផ្ទាល់របស់នាង ប៉ុន្តែទោះជាយ៉ាងណាថ្មីៗនេះ ឌី សូន្តិតា បានបង្ហើបអាថ៌កំបាំងដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀត ដែលនៅពេលមហាជនបានដឹងហើយពិតជានឹកស្មានមិនដល់នោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញ អ្នកនាង ឌី សូនីតា បានបង្ហោះរូបភាពក្មេងតូចក្នុងឈុតហែលទឹកជារូបមច្ឆា ២ នាក់ ដែលត្រូវបានកាត់ដាក់មុខកូនស្រីរបស់អ្នកនាង គឺ អូន Smile ទាំង ២ តែម្តង ហើយរូបភាពនោះ អ្នកនាងបានបង្ហាញអាម្មណ៍ថាមានការសោកស្តាយ ដែលមិនបានជួបមុខកូនម្នាក់ទៀត ពោលគឺអ្នកនាង ឌី សូនីតា ត្រូវមានកូន ២ នាក់ រួមទាំង អូន Smile នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ អ្នកនាង ឌី សូនីតា បានសរសេរយ៉ាងដូច្នេះថា៖ “ពូឯងបុិនកាត់តម្លេះពូ កាត់ហើយផ្ញើមកម៉ែអាស្មាយ៍ចង់ភ្ញាក់ ឃើញកូន២នាក់ចឹង នឹកកូនខ្ញុំមួយទៀតដែលគាត់មិនបាននៅ បើនៅមិនដឹងល្អយ៉ាងណាទេកូន អរគុណហ្វេនទាំងអស់ មិនថាហ្វេនម៉ាមីរឺហ្វេនអូនស្មាយ៍ដែលបានស្រលាញ់គាំទ្រពួកខ្ញុំរហូតមក”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ក្តីបំណងប្រាថ្នាចុងក្រោយ របស់ព្រឹទ្ធាចារ្យ គង់ ណៃ លេចរូបរាងជិតរួចរាល់ហើយ

រាជធានីភ្នំពេញ ៖ ដូចដែរស្គាល់រួចមកហើយ ថា លោកតា គង់ ណៃ ជាសម្បត្តិមនុស្សរស់ ដែលមានជំនាញលេង ចាប៉ីដងវែង ដែលមហាជន មានការផ្ទុះការគោរព និងកោតសរសើរពី សមត្ថភាពរបស់លោកតាជាខ្លាំង ជាមួយគ្នានេះ ក្រោយពី បានច្រៀងបទរួមជាមួយ តារារ៉េប វណ្ណដា រួចមក កេរ្ត៍ឈ្មោះលោកតា ហាក់ត្រូវបាន យុវវ័យស្រទាប់ក្រោយៗ បានស្គាល់ស្ទើរគ្រប់ៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ លោកតា បានសំណូមពរសុំឲ្យ អ្នកឧកញ៉ា នឹម វណ្ណៈ កូនស្រី លោកជំទាវ ហ៊ុន ស៊ីណាត និងស្វាមី បំពេញក្តីស្រមៃចុងក្រោយ ខណៈពេល អ្នកឧកញ៉ា បានសួរលោកតាថា ស្រាប់តែលោកតា សំណូមពរសុំចេ តិ យមួយ គួរសមសម្រាប់ដាក់ធាតុពេលស្លា ប់ទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាក្តី មកទល់នឹងពេលនេះ ចេតិយនេះមិនទាន់រួចរាល់១០០%នៅឡើយ តែក៏បាន លេចចេញជារូបរាង ដែលបំរុងនឹងរួចរាល់ក្នុង ពេលឆាប់ៗនេះ មិនតែប៉ុណ្ណោះ នេះបើតាម ការប្រាប់ឲ្យដឹងពី អ្នកឧកញ៉ា នឹម វណ្ណៈ បញ្ជាក់ឲ្យបានច្បាស់ យ៉ាងដូច្នេះថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បំណងប្រាថ្នារបស់លោកតា ព្រឹទ្ធចារ្យ គង់ ណៃ សាងសងជិតរួចរាល់ហើយសរុបទឹកប្រាក់ជាង២មុឺនដុល្លារអាមេរិក សូមផលបុណ្យដែលកើតបានពីការសង់ចេតិយនេះបានដល់កូនៗនិងក្រុមគ្រួសាររបស់នាងខ្ញុំ នឹងសូមឲ្យមានលាភជ័យទ្រព្យហូរចូលដូចទឹកនិងមានសុខភាពល្អទាំងអស់គ្នា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អានបន្ត

ទាំងស្អាត ទាំងឆ្លាត ទាំងពូកែ ថែមទាំងគួរឲ្យស្រលាញ់អីយ៉ាងនេះ សូម្បីតែសារព័ត៌មានថៃ ក៏បានចុះផ្សាយសរសើរពី ល្អហួស បែបនេះដែរ…

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត និង មហាជនបានដឹងច្បាស់ហើយថា «សុខ គឹមហ័ង» ហៅថា ល្អហួស ជាក្មេងស្រីដែលមានអាយុទើបតែ ១២ ឆ្នាំ ប៉ុន្តែមានសម្រស់ស្រស់ស្អាត និង មានទេពកោសល្យ យ៉ាងគួរឲ្យស្ញប់ស្ងែញ។ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្តីស្រមៃរបស់នាងតូចម្នាក់នេះ គឺចង់ក្លាយជា បវរកកញ្ញាតំណាងឲ្យ ប្រទេសកម្ពុជា នាពេលខាងមុខផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយក្មេងស្រីរូបនេះ ត្រូវជាកូនស្រីបង្កើត របស់តារាសម្តែង ដេននី ក្វាន់ ផងដែរ នេះយោងតាមរយៈការបញ្ជាក់របស់ តារាស្រីរូបនេះ បានធ្វើការឆ្លើយតបតាម ខមិន ប្រាប់ហ្វេនៗ កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ ដែលពេលនោះ ហ្វេនបានធ្វើការចោទសំនួរមួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីរូបសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ ល្អហួស ក៏មានទឹកដមសំនៀងចម្រៀងបានយ៉ាងពិរោះផងដែរ នេះបើយោងតាមរយៈការបកស្រាយបទចម្រៀងជាច្រើនបទផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ផងដែរថា កុមារី ល្អហួស មានសម្ថភាព អាចនិយាយបានបីភាសា ភាសាខ្មែរ ភាសាអង់គ្លេស និង ភាសាថៃ បានយ៉ាងល្អ និង មានសមត្ថភាពខាងសិល្បៈច្រៀង រាំ របាំបុរាណ សម័យ និង សិល្បៈសម្តែង បានយ៉ាងស្ទាតជំនាងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្មីៗនេះ ភាពល្បីល្បាញរបស់កុមារីរូបនេះ បានធ្វើឲ្យព័ត៌មានក្នុងស្រុកថៃមួយ បានចុះផ្សាយពី ល្អហួស ទៅលើមុខមាត់របស់នាងថា មានមុខស្រដៀងនឹងតារាស្រីថៃ Yaya យ៉ាងខ្លាំង រហូតដល់នាងត្រូវបានគេហៅថា យ៉ាយ៉ាតូច ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះដែរ យោងតាមសារព័ត៌មានមួយនេះ ក៏បានបន្តសរសើរ ល្អហួស ដែលបានធំឡើងកាន់តែមានភាពស្រស់ស្អាត ព្រមទាំងបញ្ចេញពីទេពកោសល្យក្នុងការច្រៀង និងរាំយ៉ាងល្អ ដែលធ្វើឲ្យក្លាយជាក្មេងស្រីមួយរូប ធ្វើឲ្យមនុស្សជាច្រើនធ្លាក់ក្នុងអន្លង់ស្នេហ៍ រួមទាំងមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗខ្មែរ…

អានបន្ត

ដាក់ខ្លួនដល់ហើយ! មាសសុខ សោភា ដាក់ដៃធ្វើសរែ ដោយមិនប្រកាន់ថាខ្លួនជាតារាល្បី

ហ្វេសប៊ុក៖ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញតារាចម្រៀងប្រចាំផលិតកម្មរាម គឺកញ្ញា មាស សុខសោភា បានបង្ហោះរូបភាពដែលខ្លួនបានធ្វើស្រែចំការ ដោយមិនប្រកាន់ខ្លួនថាជាតារាល្បីអ្វីបន្តិចសោះ ដែលនេះធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនលាន់មាត់សរសរើមិនដាច់ពីមាត់នោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក យោងតាមគណនីតារាស្រីរូបនេះ បានបង្ហាញពីសកម្មភាពដាក់ដៃធ្វើស្រែចំការ ដោយការពេញចិត្ត និងសប្បាយរីករាយ ដោយមិនខ្វាយខ្វល់ ឬឆ្មើងឆ្មៃសូម្បីតែបន្តិច ទាំងដែលកញ្ញាជាតារាមួយរូបដែលមានឈ្មោះបោះសម្លេងខ្លាំងក្នុងវិស័យសិល្បៈ និងថែមទាំងសល់ទ្រព្យសម្បត្តិទៅហើយនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ សោភា ក៏បាននិយាយប្រាប់បន្ថែមទៀតថា៖ “កូនអ្នកស្រែចំការមានតែប៉ុនឹងទេ ដល់រដូវធ្វើស្រូវហើយ បើយើងមិនធ្វើបានអីហូប”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ចំណែកអ្នកគាំទ្រ ក៏បានបង្ហាញពីអារម្មណ៍សរសើរដល់ កញ្ញា មាស សោភា ដែលដាក់ខ្លួនមកធ្វើស្រែចំការតាមបែបលក្ខណៈជនបទសាមញ្ញៗបែបនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

គួរឲ្យរំភើបណាស់! នៅទីបំផុតលោក ឧកញ៉ា ហ៊ួត ជា បានជួប អូនណាណា ហើយ ព្រមទាំងបានជូនរបស់អនុស្សាវរីយ៍…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នេះ មហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអួមួយ ពីក្មេងស្រីដ៏ឆ្លាតម្នាក់មានឈ្មោះថា ណាណា ដែលនិយាយពីរឿងចង់ចាក់វ៉ាក់សាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ សម្តេចតេជោ ក៏បានភ្ជាប់សារខ្លីមួយប្រាប់ថា៖ “សូមស្ដាប់ចៅ ណាណា និយាយ អំពីបំណងចង់ចាក់វ៉ាក់សាំងការពារកូវីដ-១៩”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃមិ្សលមិញនេះ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២១ នេះ គេបានឃើញលោក ឧកញ៉ា ហ៊ួត ជា បានមកជួបអូន ណាណា ហើយ ព្រមទាំងបានជូនជាថវិកា ទូរទស្សន៍ សម្ភារសិក្សា រួមទាំងកាដូជាច្រើនថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកឧកញ៉ា ហ៊ួត ជា ក៏បានប្រាប់បន្ថែមតៀតថា៖ “ថ្ងៃនេះសប្បាយចិត្តជួបក្មួយ ណាណាមានដុងទេពកោសល្យ ពីធម្មជាតិកម្ររ រកបាន និងបានស្តាប់សម្តីផ្ទាល់ សែនស្រលាញ់ ពូមានតែរបស់អនុស្សាវរីយ៍បន្តិចបន្តួចជូនក្មួយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្លាមៗនោះដែរ ម្តាយរបស់ អូនណាណា រំភើបចិត្តពេក ក៏បាននិយាយថា៖ “នាងខ្ញុំសូមថ្លែងអំណគុណទៅដល់ #លោកឧកញ៉ា( Hout Chea ហ៊ួត ជា ) ដែលបានទទួលស្វាគមន៍នាងខ្ញុំនិងកូនយ៉ាងកក់ក្តៅបំផុត ព្រមទាំងបានផ្តល់រង្វាន់ជាថវិកានិងកាដូជាច្រើនដល់កូនស្រីរបស់នាងខ្ញុំថែមទៀតផង”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ផ្ទុះការចា ប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញកូនស្រីបរទេសម្នាក់ មកធ្វើបុណ្យនៅកម្ពុជា ពោរពេញដោយស្នាមញញឹម ថែមទាំងមានមុខមាត់គួរឲ្យស្រឡាញ់ទៀត…

(ខេត្តបាត់ដំបង) ៖ គេប្រទះឃើញហ្វេសប៊ុកផេកមួយឈ្មោះ Buddhism for Education of Cambodia(BEC) ដែលជា អង្គការ “ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា” ហៅកាត់ថា “ពអក” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីសកម្មភាពភាព បរិស័ទ ដែលមកពីប្រទេសបារាំង និងភ្នំពេញ បាន​រួមគ្នា ​ធ្វើ​បុណ្យ​ ដោយប្រគល់ជូន នូវ គ្រឿង​ឧ បភោគ​ បរិភោគ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្ភារ និងថវិកាមួយចំនួន ដល់អង្គការនេះ។ទីតាំងកន្លែងអង្គការ នេះ ស្ថិតនៅ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង តាមបណ្តោយផ្លូវទៅប្រាសាទបាណន់ ហួសវត្តកំពង់សីមា ប្រមាណ ៦០០ ម៉ែត្រ ខាងស្តាំដៃ។ ប្រភព៖ហ្វេសប៊ុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត