នៅចាំពួកគាត់បានទេបងប្អូន? តារាចម្រៀងប្រុសល្បីៗ ៥ ដួង ប្រចាំផលិតកម្ម SSB កាលពី ២០ ឆ្នាំមុន

បើងាកនិយាយទៅផលិតកម្មល្បីឈ្មោះមួយកាលពីកំឡុងឆ្នាំ ២០០០ ដែលមានការបង្កើតដោយអ្នកដឹកនាំល្បីឈ្មោះលោក ហ្វៃ សំអាង មហាជនអ្នកគាំទ្រប្រាកដជានៅចាំច្បាស់គឺផលិតកម្ម SSB ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលកាលនោះ ផលិតកម្ម SSB គឺជាផលិតកម្មមួយដែលបានទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនក្នុងការផលិតបទចម្រៀង MV ព្រមទាំងខ្សែរភាពយន្តជាច្រើនយ៉ាងជក់ចិត្តទៀតផង។ យ៉ាងណាមិញ នាថ្ងៃនេះផងដែរ សូមរំឮកនូវតារាចម្រៀងប្រុសល្បីៗ ៥ រូប ប្រចាំផលិតកម្ម SSB ដែលនៅតែបន្តស្ថិតនៅក្នុងបេះដូងរបស់អ្នកគាំទ្រជានិច្ច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១ លោក ហេង ប៊ុនលាភ គឺជាតារាចម្រៀងប្រុសមួយរូបដែលមានប្រជាប្រិយភាពមួយរូបក្នុងចំណោមតារាប្រុសផ្សេងទៀត ដោយរូបលោកត្រូវបានមហាជនដាក់នាមថាជាតារាចម្រៀងមនោសញ្ចេតនា ព្រោះរាល់បទចម្រៀងរបស់លោកភាគច្រើនសុទ្ធសឹងតែកម្សត់ៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២ លោក ប៊ុន សក្តិ គឺជាតារាចម្រៀងប្រចាំផលិតកម្ម SSB ដែកបទចម្រៀងរបស់លោកភាគច្រើនអ្នកនិពន្ធតម្រូវឲ្យច្រៀងជាបទចម្រៀងបែបជនបទ ស្រទន់ ដែលស័ក្តិសមទៅនឹងទឹកដមសំលេងរបស់លោក។ ដែលកានោះគេចាំបានថា បទចម្រៀងដំបូងដែលរូបលោក ប៊ុក សក្តិ ត្រូវបានមហាជនចាប់ផ្តើមស្គាល់គឺមានចំណងជើងថា «ជិះក្របី»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣ លោក ម៉េង ប៊ុនឡូង គឺជាតារាចម្រៀងមួយរូប ដែលត្រូវបានគេស្គាល់ក្នុងផលិតកម្ម SSB តាមការបកស្រាយបទចម្រៀងគ្រប់ចង្វាក់ មិនថាតែមនោសញ្ចេតនា ញាក់កន្រ្តាក់អារម្មណ៍ ឬប្រពៃណីនោះទេ។ ហើយកាលនោះតារាប្រុសខាងលើនេះ ក៏មានបទចម្រៀងបែប R&B ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៤ លោក ម៉េង ប៊ុនលី លោក ត្រូវបានគេស្គាល់ថាជាបងប្រុសបង្កើតរបស់លោក ម៉េង ប៊ុនឡូ ហើយលោកក៏មានស្ទីលនៃការច្រៀងមិនខុសប្លែកពីប្អូនប្រុសរបស់លោកប៉ុន្មាននោះឡើយ ។ បទចម្រៀងរបស់លោកសុទ្ធតែទទួលបានការគាំទ្រពីមហាជន។ ៥ លោក គង់ សង្វាដានី គឺជាតារាចម្រៀងមួយរូបដែលមានវ័យក្មេងជាងគេនៅក្នុងផលិតកម្ម SSB កាលពីជំនាន់នោះ ។ តារាចម្រៀងប្រុសរូបនេះ ក៏ជាតារាចម្រៀងពេញនិយមខ្លាំងផងដែរ ក៏ព្រោះតែការលេងស្ទីលតុបតែងខ្លួន ស្ទីលនៃការច្រៀង ជាពិសេសរូបរាងស្រស់សង្ហារបស់លោក ៕

អានបន្ត

ក្នុងស្ថានភាពអត់ស្រួលខ្លួន ស្រាប់តែ នាយ ពាក់មី បានសម្រេចចិត្តធ្វើតេស្តរហ័ស រកកូវីដ១៩ ដោយខ្លួនឯង ហើយជាលទ្ធផលទទួលបានវិញ គឺ…

ជឿជាក់ថាពុកម៉ែបងប្អូននិយមទស្សនារឿងកំប្លែង ពិតជាបានស្គាល់ច្បាស់ហើយគឺ នាយ ពាក់មី ដែលជាតារាកំប្លែង ដ៏ល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជាយើង ដែលរូបលោកមានឈ្មោះពិតថា ចែម ចាន់រ៉ា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាយ ពាក់មី មិនត្រឹមតែពូកែខាងកំប្លែង ធ្វើឲ្យអ្នកមើលសើចក្អាក់ក្អើយបំបាត់ទុកកង្វល់នោះទេ ថែមទាំងអាចចម្រៀង និង សម្តែង បានយ៉ាងល្អែមទៀតផង ហើយរូបគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំនូវពាក្យសំដីប្រកដទៅដោយភាពថ្លៃថ្នរថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទិ១៨ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញ តារាកំប្លែងរូបនេះ បានសម្រេចចិត្ត ប្រើប្រាស់ឧបករណ៍តេស្តរហ៍ រកកូវីដ១៩ ដោយខ្លួនឯ ជាលទ្ធផលចេញភ្លាមនោះគឺ អវិជ្ជមាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ នាយ ពាក់មី ក៏បានបញ្ជាក់សារយ៉ាងខ្លីមួយទៀតថា៖ “ខ្ញុំធ្វេីតេស រកកូវីត19 ដោយខ្លួនឯង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ចំថ្ងៃកំណើតខ្លួនឯង ឌី សូនិតា ខំទិញេពេជ្រជូនម្តាយ តែបែរជាម្តាយពោលពាក្យមិនសប្បាយចិត្តព្រោះមូលហេតុមួយនេះ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ទើបតែកន្លងមកនេះ គឺជាថ្ងៃកំណើតរបស់តារាសម្តែងស្រី ឌី សូនិតា ដែលនាងទទួលបានការ Surprise នំខួបកំណើត ក៏ដូចជាកាដូជាច្រើន ពីសំណាក់មិត្តភក្តិ បងប្អូនរបស់នាង ថែមទាំងទទួលបានការជូនពរពីសំណាក់មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ ក្នុងថ្ងៃខួបកំណើតរបស់ខ្លួនឆ្នាំនេះ ឃើញថាតារាស្រីរូបនេះបានធ្វើការជូនគ្រឿងអលង្ការយ៉ាងមានតម្លៃមួយដល់ម្តាយជាទីស្រលាញ់របស់នាង គឺជាខ្សែកពេជ្រមួយខ្សែ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺបន្ទាប់ពីកូនស្រីបាន Surprise កាដូនេះហើយ ក៏បានឃើញម្ដាយរបស់ តារាស្រីរូបនេះ បានបង្ហោះរូបភាពខ្សែកពេជ្រ ភ្ជាប់ជាមួយសារលើបណ្ដាញសង្គម ដោយបានពោលពាក្យ ថាមិនសប្បាយចិត្តចំពោះកាដូរបស់កូន ក៏ព្រោះតែហេតុផលមួយ ដែលគាត់បានសរសេររៀបរាប់យ៉ាងវែងអន្លាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែពិសេសនោះ ក្រោយពីកូនស្រីបាន Surprise កាដូនេះហើយក៏បានឃើញម្តាយរបស់តារាស្រីរូបនេះ បានបង្ហោះរូបភាពខ្សែករពេជ្រ ភ្ជាប់ជាមួយសារលើបណ្តាញសង្គម ដោយបានពោលពាក្យ ថាមិនសប្បាយចិត្តចំពោះកាដូរបស់កូន ក៏ព្រោះតែហេតុផលមួយ ដែលគាត់បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ថ្ងៃ15ខែ07ឆ្នាំ2021ជាថ្ងៃខួបកូនស្រី ឌី សូនិត្តា ម្តាយមិនបានអោយអីកូន បែរជាកូនមកស៊ុបប្រាយទិញខ្សែករបន្តោងពេជ្រអោយម្តាយទៅវិញ កូនសួរថាម៉ែសប្បាយចិត្តទេ ម៉ែម្នាក់នេះមិនសប្បាយទេ កូនសួរថាហេតុអីទៅម៉ែ កន្លងមកកូនរកបាន កូនទិញឡានទិញក្រវឹលពេជ្រ ជញ្ចៀនពេជ្រ ខ្សែដៃពេជ្រ អោយម៉ែពាក់ចូលរួមកម្មវិធីនាៗ ម្តាយសប្បាយអរព្រោះ កូនស្រីរកលុយបានគ្រប់ច្រក បច្ចុប្បន្នឥឡូវកូនរកលុយពុំបាន បិទខ្ទប់ទាំងអស់ មុនថ្ងៃដល់ខួប អាបងលួចប្រាប់ម៉ែៗខួបនិតវាថាដូរឡានអោយម៉ែៗបានហាមថា កុំតែហ៊ានដូរ ទៅណា មកណាម៉ែ លែងជិះឡានហើយ ស្មានតែផុតហើយ លួចទិញខ្សែករបន្តោងពេជ្រអោយទៀត ម៉ែអគុណកូនហើយ ដែលបំពេញបំណងម្តាយ តែកាលៈទេសៈ នេះមិនដឹងពាក់ទៅណាទេ បីកុំ បីការពារ មានតែទទួលយកហើយជូនពរកូន មានសុខភាពល្អ ជៀសផុតពីជំងឺកាចសាហាវ មានសេចក្តីសុខទាំងផ្លូវកាយចិត្ត នឹងកូនប៉ងប្រាថ្នាអ្វី បានដូចបំណង អ្វីដែលកូនស្រីម៉ែប៉ងណា កូនបានធ្វើបុណ្យជាមួយព្រះរស់ ផលបុណ្យនោះ កូននឹងទទួលបានពេលចៅស្មាយ៍ធំ ឡើងគេនឹងស្រឡាញ់កូនគោរពកូន ដូចកូនធ្វើមកម្តាយចឹង ធ្វើបុណ្យបានបុណ្យ”។ ទន្ទឹមនឹងនោះ…

អានបន្ត

អបអរសាទរ! ស្ងាត់ៗ លីកា និង គូស្នេហ៍ ត្រូវចាស់ៗចូលភ្ជាប់ពាក្យសម្តី នឹងគ្នាហើយ នៅរង់ចាំតែថ្ងៃល្អ

រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែរបានស្គាល់រួចមកហើយថា តារាស្រី តែ ស៊ុនសុដាលីកា ហៅ​ លីកា ជាអតីតសមាជិក ក្នុងក្រុមរាំ OMG ដែលមានរូបសម្រស់សែនស្រស់ស្អាត បែបរមទម្យ មិនថា ស្រី ឫប្រុសឡើយ តែងមើលរូបនាង មិនដាក់ភ្នែកទាល់តែសោះ មើលកាន់តែយូរ កាន់តែគួរឲ្យទាក់ទាញខ្លាំងឡើង។ បើទោះបីជា បញ្ចប់ការងារជាតារារាំក៏ពិតមែន តែរូបនាង ត្រូវបាន មហាជនសម្គាល់ឃើញ វត្តមានក្នុងការថតស្បតជាច្រើន ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ ថ្មីៗនេះ ហ្វេនៗនាំគ្នាអបអរសាទរ ជាខ្លាំង ក្រោយទទួលដំណឹង តារាស្រី លីកា និងគូស្នេហ៍ ត្រូវបានចាស់ទុំ ទាំំងសងខាង ចូលភ្ជាប់ពាក្យ ភ្ជាប់សម្តីនឹងគ្នារួចទៅហើយ លើសពីនេះទៅទៀត ថែមទាំង បង្ហើបប្រាបថា នៅតែរងចាំថ្ងៃល្អ ក្រោយពេល កូ វី ដរាងស្ងប់ស្ងាត់បន្តិច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា នេះបើយោង តាមការបញ្ជាក់ពី លោកប៉ា របស់តារាស្រីរូបនេះ ដោយក្នុងនោះ រូបលោក ប្រាប់យ៉ាងដូច្នេះ ថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែ កូ វី ដ ក្នុងនាមជាអាណាព្យាបាលកូនទាំងពីរបានត្រឹមតែភ្ជាប់ពាក្យសម្តីប៉ុណ្ណោះដើម្បីរងចាំថ្ងៃល្អ បន្ទាប់ពីស្ងប់ស្ងាត់ពី កូ វី ដ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អានបន្ត

កូវីដមិនទាន់ថមថយ! តារាចម្រៀងលោក ឆន សុវណ្ណារាជ ប្រុងប្រយ័ត្នខ្លាំងរហូតធ្វើរឿងមួយនេះ ស្ទើរតែរាលថ្ងៃ

ហ្វេសប៊ុក៖ គេស្កេតឃើញថា តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក ឆន សុវណ្ណរាជ បើទោះបីជាស្ថានភាពកូវីដ១៩ នៅកម្ពុជា នៅមានការរីករាលដាលខ្លាំងក៏ពិតមែន ប៉ុន្តែរូបលោក នៅតែមានភាពមមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈចម្រៀងរបសលោក ដែលតែងតែលេចមុខក្នុងកម្មវិធីប្រគុំតន្ត្រីនៅតាមស្ថានីយ៍ទូរទស្សន៍ផ្សេងៗផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ជាមួយនឹងភាពមមាញឹកក្នុងការងារសិល្បៈនេះ ចាប់អារម្មណ៍ឃើញថា តារាប្រុសរូបនេះ នៅមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថារូបលោកគិតគួរពីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូជាអ្នកជុំវិញខ្លួន និងមានភាពប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈពេលដែលស្ថានភាពកូវីដ១៩ នៅតែបន្តរកឃើញការឆ្លងរាលដាលច្រើនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺដើម្បីសុវត្ថិភាព លោក បានធ្វើការពិនិត្យសុខភាព ដោយការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ស្ទើរតែរាល់ថ្ងៃតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការបង្ហោះរបស់ តារាប្រុសរូបនេះ ប្រាប់ដល់មហាជនពីលទ្ធផលតេស្ដរបស់លោក រាល់មុនចេញទៅបំពេញការងារម្ដងៗ។ ដោយលោកបាននិយាយថា «និយាយទៅគឺថាតេស្តរហ័សស្ទើរតែរាល់ថ្ងៃ តែមិនអីទេដើម្បីសុវត្ថិភាពខ្លួនឯងនឹងអ្នកដទៃ កុំភ្លេចណា៣កុំ៣ការពារ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះជាវិធីដ៏ល្អប្រសើរមួយ ដែលតារាប្រុសរូបនេះ បានធ្វើដើម្បីរក្សានូវសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាអ្នកនៅជុំវិញខ្លួនរបស់លោក ក្នុងពេលដែលលោក កំពុងតែមមាញឹកជាមួយនឹងការងារសិល្បៈបែបនេះ៕

អានបន្ត

អីយ៉ា បាត់មុខមួយរយៈ កញ្ញា រ័ត្ន រចនា ប្រែរូបរាងឡើង៣៦០ដឺក្រេ ហើយសម្រស់ស្អាតជាងមុនទៀត…

ហ្វេសប៊ុក៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៨ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញម្ចាស់គណនីហ្វេសប៊ុក «Sov Viseth» បានធ្វើការឡាយវីដេអូ ពីកម្មវិធីជុំលៀងមួយ ដែលកាលនោះគេចាំបានថា កម្មវិធីនោះបានរៀបចំឡើង នៅឯខេត្តស្វាយរៀង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយនាពេលនោះដែរ គេបានឃើញ កញ្ញា រ័ត្ន រចនា ដែលជាអ្នកប្រកបអាជីព ជាអ្នកចម្រៀងច្រើនឆ្នាំ បានធ្វើការបកស្រាយបទចម្រៀងមួយបទ ដែលមានចំណងជើងថា «មេម៉ាយសប្បាយចិត្ត» ដែលជាសំនៀងដើមរបស់ អ្នកស្រី ប៉ែន រ៉ន មកធ្វើការបកស្រាយនៅក្នុងកម្មវិធីមួយនេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយបទស្រាយបទចម្រៀងមួយបទនេះហើយ ធ្វើឲ្យមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍យ់ាងខ្លាំង ពិតជានឹកស្មានមិនដល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បទចម្រៀងមួយបទនេះ បានកែប្រជីវិត រ័ត្ន រចនា ឲ្យមានភាពឈ្មោះល្បីល្បាញ រហូតមកដល់បច្ចុប្បន្នេនះ ព្រមទាំងបានចូលរួម និងឡើងឆាក កម្មវិធំៗជាច្រើនថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះ អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ម្តងទៀតហើយ ក្រោយឃើញរូបរាងដ៏ស្រស់ស្អាតរបស់ កញ្ញា ដោយស្រកគីឡូច្រើនមែនទែន មើលសឹងតែមិនស្គាល់។ ក្នងនោះដែរ រចនា ក៏បាននិយាយប្រាប់បន្ថែមទៀតថា៖ “បងប្អូនស្គាល់ខ្ញុំពីរមុនដឹងច្បាស់ហេីយថាជោគជ័យនៃការសម្រករាងទីមួយរបស់ខ្ញុំគឺ ការបូមខ្លាញ់ក្បាលពោះ អ្វីដែលត្រូវថែទាំបន្តរគឺហាត់ប្រាណ រឹតហ្គែន និងមានថ្នាំសម្រកដេីម្បីអោយរឹតតែស្អាតណាចា៎”។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អីយ៉ា ស្ងាត់ៗ អ្នកនាង ដេត ម៉ាលីណា នាំកូនៗហែលទឹកដើម្បីកាត់បន្ថយស្រ្តស ថែមទាំងដាក់ប៉ុន្មានប៉ុស្តិ៍នេះ ធ្វើឲ្យហ្វេនៗលាន់មាត់ថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងច្បាស់ហើយថា នាពេលថ្មីៗមកនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដំណឹងថាលោក ឌួង ឆាយ និង អតីតភរិយា បានសម្រេចលែងលះគ្នាហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតធ្វើឲ្យមហាជនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ដែលធ្លាប់គាំទ្រ អ្នកនាង ដេត ម៉ាលីណា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និង មិនគួរឲ្យជឿ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយបច្ចុប្បន្នេះ អ្នកទាំងពីរនាក់ មានកូន៣នាក់ គឺកូនប្រុសច្បងឈ្មោះ ឌួង គីមវិសាល កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និង កូនស្រីពៅឈ្មោះ ឌួង រាជនីគុជ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាបានសម្រេចលែងលះគ្នាហើយក៏ពិតមែន គេតែងតែឃើញ អ្នកនាង ដេត ម៉ាលីណា នៅតែផ្តល់ភាពកក់ក្តៅដល់ កូនៗ ទាំងបីរបស់ខ្លូនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញអ្នកនាង ដេក ម៉ាលីណា បាននាំកូនៗរបស់ខ្លួន ហែលទឹកលេងកម្សាន្ត មើលទៅពិតជាសប្បាយរីករាយ និងកក់ក្តៅខ្លាំងណាស់។ ក្នុងនោះដែរ អ្នកនាង ដេត ម៉ាលីណា ក៏បានភ្ជាប់សារមួយយ៉ាងខ្លីបែបនេះថា៖ “ថ្ងៃចុងសប្តាហ៍នាំកូនហែលទឹកដេីម្បីកាត់បន្ថយស្រេ្តសណាបងប្អូនពូមីង”។ ក្រោយឃើញបែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនលាន់មាត់ថា៖ “ក្តីសុខ សូមជូនពរបងស្រីនិងកូនៗជួបតែមនុស្សល្អៗ, ស្អាតម្លេះម្ចាស់ថ្លៃ, ស្រលាញ់ចែណាស់ស្អាតមួយចប់, ស្អាតណាស់ចេ, ចែស្អាតម៉ាចប់ម៉ង, ស្អាតខ្លាំងណាស់បងស្រី, 1 2 3 ស្រស់ស្អាត”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ដូចពាក្យចាស់តែងតែពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ កូនស្រីពៅវីរសិល្បករ ឌី សារ៉េត មានជំនាងរបាំបុរាណគួរឲ្យសរសើរ

ដូចដែលពុកម៉ែបងប្អូន និង មហាជពិតជាប្រាកដធ្លាប់បានដឹងរួចមកហើយ ពីកេរ្តិ៍ឈ្មោះល្បីរន្ទឺរបស់វីរសិល្បករ អ្នកស្រី ឌី សារ៉េត ជាតារាភាពយន្តដ៏ល្បីសុសាយក្នុងប្រទេសកម្ពុជា កាលពីអំឡុងទសវត្សរ៍ទី ៦០ និង ដើមទសវត្សរ៍ទី ៧០។ ហើយក្នុងឆ្នាំ ២០២១ នេះ ទោះវីរសិល្បករលោកស្រី ឌី សារ៉េត មានវ័យជិត ៧៧ ឆ្នាំក្តិ តែលោកក៏នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្មេងចាស់ប្រុសស្រីដូចដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយកូនស្រីពៅរបស់វីរសិល្បករ លោកស្រី ឌី សារ៉េត មានឈ្មៅះថា ឌី ហ្សូ៊លី គឺមានដុងសិល្បៈខ្លាំងដូចលោកស្រីណាស់ ពោលគឺដូចពាក្យចាស់តែងតែនិយាយ ស្លឹកឈឺជ្រុះមិនឆ្ងាយពីគល់។ កញ្ញា ឌី ហ្សូ៊លី មានក្រុមសិល្បៈរបាំបុរាណមួយក្រុម ហើយតែងតែឧស្សាហ៍ចេញច្រៀងញឹកញាប់តាមកម្មវិធីជាច្រើន ដូចជាតាមមហោស្រពសិល្បៈ និង ការឡើងសម្តែងតាមកម្មវិធីសិល្បៈរបស់បណ្តាលទូរទស្សន៍នានាមួយចំនួនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ កញ្ញា ឌី ហ៊្សូលី ក៏បានចាប់យកអាជីពសម្តែងខ្សែភាពយន្តផងដែរ ដោយកាលពីប្រមាន ២ ឆ្នាំមុន កញ្ញាបានសម្តែងរឿង «ញើសក្រហម» ដែលដឹកនាំដោយលោក ឆាយ បូរ៉ា ហើយថ្មីៗនេះ កូនស្រីពៅរបស់វីរសិល្បករខាងលើនេះ ក៏បានបង្ហាញវត្តមានក្នុងរឿង «ស្នាមសាក់លើស្មា» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត