សូមចូលរួមសោកស្តាយផង! វណ្ណដា ជួបទុក្ខដ៏ក្រៀមក្រំបំផុត ដោយសារបាត់បង់មនុស្សជាទីគោរពស្រលាញ់ក្នុងគ្រួសារ ខណៈរូបលោកបានត្រឹមពោលពាក្យមួយឃ្លាទាំងរំជួលចិត្តថា…

អ្នកនិយមចូលចិត្តស្ដាប់បទចម្រៀងបែប រ៉េប ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខានគឺ វណ្ណដា ដែលបច្ចុប្បន្ននេះតារាចម្រៀងរ៉េបរូបនេះហាក់មានសន្ទុះការគាំទ្រយ៉ាងខ្លាំង មិនត្រឹមតែក្នុងប្រទេសកម្ពុជាយើងនោះទេ ថែមទាំងមានការចាប់អារម្មណ៍រហូតដល់ឯក្រៅប្រទេសថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់ វណ្ណដា ផ្ទាល់បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំ និងសរសេរសារយ៉ាងកម្សត់មួយថា៖ “ថ្ងៃនេះខ្ញុំនិងក្រុមគ្រួសារ មានទុក្ខដ៏ក្រៀមក្រំបំផុត… #ជូនដំណើរលោកយាយជាលើកចុងក្រោយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ.ស.ព ផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ជូនពរឲ្យឆាប់ជាសះស្បើយ! លោកគ្រូ អេ ភូថង មានវិជ្ជមានកូវីដ១៩ ធ្វើឲ្យអ្នកគាំទ្រ មានការព្រួយបារម្ភយ៉ាងខ្លាំង និង បង្ហាញអារម្មណ៍បែបនេះថា…

ជឿជាក់ថាពុកម៉ែបងប្អូនដែលនិយមទស្សនាកីឡាប្រដាល់ ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខានគឺលោក អេ ភូថង ដែលត្រូវបានអ្នកគាំទ្ររបស់ខ្លួន ចាត់ទុករូបលោកជាកំពូលអ្នកប្រដាល់ គុណខ្មែរ កាលពីជាង ១០ឆ្នាំមុនមកម្ល៉េះ ដែលធ្វើឲ្យមហាជនជាច្រើននៅតែដដក់ជាប់ចិត្តមិនទាន់រសាយនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែយ៉ាងណាមិញ នៅមុននេះបន្តិចនាថ្ងៃទី១៦ ខែកក្កដ ឆ្នាំ២០២១ នេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និង មិនគួរឲ្យជឿរ ក្រោយទទួលដំណឹងថាលោក អេ ភូថង បានមានវិជ្ជមានកូវីដ១៩។ នេះបើតាមរយៈប្រភពលោក អ៊ឹម ជីវ៉ា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរលោក អ៊ឹម ជីវ៉ា ក៏បានប្រាប់បន្ថែមទៀតថា៖ “កីឡាករប្រដាល់ លោក អេ ភូថង វិជ្ជមានកូវីត-19 បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅស្តាតអូឡាំពិក”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយទទួលដំណឹងនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្កមហ្វេសប៊ុកជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងហើយក៏បានចូល ខមិន ថែ៖ “លោកគ្រូ ជូនពរ អោយគាត់ឆាប់ជា, លោកគ្រូ ជូនពរ អោយគាត់ឆាប់ជា, ជូនពរឆាប់ជាបង, អាណិតណាស់ ជូនពរគាត់ឆាប់ជា, សូមអោយលោកពូ ឆាប់ជា, ជួនពរអោយគាត់ឆាប់ជាផងបង, អាណិតណាស់ជួនពរឆាប់និងបានមកផ្ទះយើងវិញ,”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អីយ៉ា ធ្លាប់តែឃើញកាន់ក្បាលមៃក្រូធ្វើជាពិធីការិនី ស្រាប់តែលើកនេះ ឌីជេ ណាណា បញ្ចេញក្បាច់រាំវិញម្តង ផ្អើលអ្នកគាំទ្រ…(មានវីដេអូ)

អ្នកនាង សុរ៉ាតនា ហៅថា ឌីជេ ណាណា ដែលជាពិធីការិនីមួយរូបដ៏មានប្រជាប្រិយភាព និងមានភាពលេចធ្លោយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ជាពិធីការនីពោរពេញទៅដោយវោហារស័ព្ទចាក់ទឹកមិនលេច តែងតែផ្តល់នូវចំណេះដឹង ក៏ដូចជាការលើកទឹកចិត្តដល់ស្រ្តី និង យុវវ័យនៅលើបណ្តាញសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែគួរឲ្យចាប់អារម្មណ៍នោះ គឺចាប់តាំងពី ឌីជេ ណាណា មានឈ្មោះល្បីល្បាញមក ធ្លាប់តែឃើញអ្នកនាងកាន់ក្បាលមៃក្រូធ្វើជាពិធីការិនីក្នុងកម្មវិធីផ្សេងៗ ដោយឡែកកាលពីថ្ងៃម្សិលមិញេនះ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ ស្រាប់តែធ្លាយវីដេអូខ្លីមួយ ដែលបានឃើញអ្នកនាងបញ្ចេញនូវក្បាច់រាំយ៉ាងរស់រវើកគួរឲ្យចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលមែនទែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងវីដេអូខ្លីនេះ ក៏បានភ្ជាប់ជាមួយសារមួយដែល ឌីជេ ណាណា បានសរសេររៀបរាប់លាយឡំជាមួយនឹងភាពលេងសើចថា «ប៉ាអូនវីន ធ្វើស៊ីសាហាវ…និយាយមែន គ្មាននរណាសាំជាងប្ដីខ្ញុំទេ! ប្រពន្ធចូលចិត្ត Hip Hop ប្តីបុរាណចំ ចេញទៅជាអ៊ីចឹងទៅ ។ បទចម្រៀងដែលខ្ញុំស្ដាប់ក្នុងត្រចៀកពេលហាត់ប្រាណ និង បទចម្រៀងដែលប្ដីបញ្ចូលសំឡេង ខុសគ្នាដាច់ស្រឡះ ។ ហួសចិត្តពេក បង្ហោះឲ្យប្រិយមិត្តបានសើចដែរតែម្តងទៅ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីដេអូខ្លីរបស់ ឌីជេ ណាណា នេះ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន ដោយចូលទៅខមមិនគ្រប់ៗគ្នា ដែលអ្នកខ្លះថា «ជាលើកទី ១ ហើយ ដែលបានឃើញ ឌីជេ ណាណា រាំ» ។ រីឯអ្នកខ្លះទៀតថា «ទើបដឹងថ្ងៃនេះទេលោកព្រះ មើលពីក្រៅមិនដឹងថា ណាណា ចូលចិត្តអ៊ីចឹងដែរសោះ រឹតតែត្រូវចិត្តចែហើយ» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា យក់ ថិតរដ្ឋា តុបតែខ្លួនមួយឈុតនេះ ប្លែកស្អាតណាស់ មើលសឹងតែមិនស្គាល់ ធ្វើឲ្យហ្វេនៗជាច្រើន លាន់មាត់ ក៏បាននាំគ្នា ខមិន បែបនេះថា…

ពុកម៉ែបងប្អូនក៏ដូចជាអ្នកគាំទ្រជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង យក ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ដែលសុទ្ធសឹងតែជាតារាម្រៀងដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ហើយសព្វថ្ងៃនេះអ្នកទាំងពីរមានកូន ៣នាក់ រួចកមកហើយ គឺប្រុស២នាក់ និងស្រីពៅ១ម្នាក់ទៀត ដែលកាលនោះ កូនស្រីពៅសម្រាលនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ កន្លងមកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយបច្ចុប្បន្ននេះ អ្នកទាំងពីរ កំពុងមានក្តីសុខយ៉ាងខ្លាំង ជាមួយក្រុមគ្រួសារដ៏តូចមួយនេះរបស់ខ្លួន ជាមួយកូនៗទាំងបី ដោយកូនប្រុសទី១មានឈ្មោះថា ឃុំ រដ្ឋាណាលីដូ កូនប្រុសទី២មានឈ្មោះថា ឃុំ រដ្ឋាណាលីឌី ហើយនិងកូនស្រីពៅមានឈ្មោះថា ឃុំ រដ្ឋាណាតាលី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញតារាស្រីខាងលើនេះ តុបតែងខ្លួនឡើងប្លែកពិតជាស្អាតណាស់ មើលសឹងតែមិនស្គាល់ ក្នុងនោះដែរ រដ្ឋា ក៏បានប្រាប់យ៉ាងខ្លីថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ទើបចប់ការងារថ្ងៃនេះ សំរាប់បទថ្មី នឹងវត្តមានសារជាថ្មីរបស់នាងខ្ញុំចា សង្ឃឹមថាបងប្អូននឹងនៅតែគាំទ្រ Thank bro Phal Pich Seyha Town Production thank Da Lux N Red Make Up for my make up today”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗទប់ចិត្តមិនបាន ក៏បាននាំគ្នាចូលទៅ ខមិន បែបនេះថា៖ “ប្លែកសាហាវណាស់ ចែ, ស្អាតណាស់ម៉ាក់ប្រុសតុង, ស្រឡាញ់រូបហ្នឹងជាងគេ, wowចេញបទច្រេីនមកកុំអោយស្ងាត់My idol, Idol សំណព្វចិត្ដ ឡើង Cute, ស្អាតណាស់បងសំលាញ់, ថតស្ទាយបែបនឹងអោយច្រើនមកអាយដូល”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសួមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

សែនសង្វេគខ្លាំងណាស់! លោក មាស សាលី បាត់បង់មនុស្សជាទីគោរពស្រលាញ់សូម្បីជួបមុខលាលើកចុងក្រោយក៏មិនអាច ខណៈរូបលោក បានត្រឹមពោលពាក្យយ៉ាងកម្សត់បែបនេះថា…

ហ្វេសប៊ុក៖ ពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ហើយលោក មាស សាលី ដែលជាអតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលលោកបានឃ្លាតឆ្ងាយពីវិថីសិល្បៈជាច្រើនឆ្នាំមកហើយ ដោយសព្វថ្ងៃនេះលោកកំពុងតែកសាងគ្រួសារមួយយ៉ាងមានសុភមង្គលនៅលើទឹកដីសហរដ្ឋអាមេរិក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ បានទទួលដំណឹងថា អតីតតារាចម្រៀងប្រុសរូបនេះ កំពុងតែជួបទុក្ខធំដ៏សែនក្រៀមក្រំ ខណៈដែលបានបាត់បង់មនុស្សជាទីស្រលាញ់ គឺលោកយាយបង្កើតរបស់លោកបានទទួលមរណភាពហើយកាលពីយប់មិញនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមរយៈការបង្ហោះរូបភាព និង សារនៅលើបណ្តាញសង្គមហ្វេសប៊ុករបសលោក មាស សាលី ខណៈពេលដែលរូបលោកកំពុងតែរស់នៅសហរដ្ឋអាមេរិកនៅឡើយ រីឯលោកយាយដែលបានចែកឋាននេះ គឺរស់នៅទឹកដីខ្មែរ ដូច្នេះលោកមិនបានជួបមុខលោកយាយជាលើកចុងក្រោយនោះឡើយ បានត្រឹមតែបង្ហាញអារម្មណ៍សោកស្តាយរបស់ខ្លួនតាមរយៈហ្វេសប៊ុកប៉ុណ្ណោះ ដោយសារនោះរូបលោកបានសរសេរយ៉ាងដូច្នេះថា៖ “សូមឲលោកយាយទៅកាន់ឋានសុខគតិភព”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ.ស.ព ផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ពិតជាគួរឲ្យសរសើរមែន! កុមារមួយក្រុមស្ម័គ្រចិត្តចេញពីបេះដូង ពួតដៃគ្នា ដើររើសសំរាម ម្តងៗបានរាប់សិបគីឡូ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា «Trash Hero Sophy II» បានបង្ហាញពីសកម្មភាពរបស់កុមារមួយក្រុមមានគ្នាប្រមាណជា ១៦ ១នាក់ បាននាំគ្នាដើររើសសំរាម ដើម្បីសម្អាតបរិស្ថាននៅតាមផ្លូវ និង ទីសាធារណៈដែលមានទីតាំងស្ថិតនៅ ភូមិសូភី ២ សង្កាត់រនតៈក្រុមបាត់ដំបង ខេត្តបាត់ដំបង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ក្រុមកុមារដែលគេស្គាល់ថាជា «ក្រុមវីរៈបុរសសំរាម» បាននាំគ្នាប្រមូលសំរាមស្ទើតែគ្រប់ប្រភេទដូចជា ថង់ផ្លាស្ទីក ដបទឹក សំណល់ផ្សេងៗ ដែលមាននៅតាមផងផ្លូវ ។ ដោយចាប់ផ្តើមចេញដំណើររើសសំរាមចាប់ពីម៉ោង ៨ និង ៣០ នាទី ជារៀងរាល់ថ្ងៃអាទិត្យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតត្រឹមថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ «ក្រុមវីរៈបុរសសំរាម» បានដើររើសសំរាមចំនួន ១៣ សប្តាហ៍កន្លងរួចមកហើយ ដោយនៅថ្ងៃខ្លះពួកគេរើសសំរាមបានតិច ឬ ច្រើនអាស្រ័យទៅតាមថ្ងៃដែលមានចំនួនមនុស្សចូលរួម ។ ជាលទ្ធផល ក្រោយការដើររើសសំរាមរៀងរាល់ថ្ងៃអាទិត្យកន្លងទៅនោះ «ក្រុមវីរៈបុរសសំរាម» បានរើសសំរាមបានរាប់សិបគីឡូ ដែលមានចន្លោះចាប់ពីជាង ១០ គីឡូ រហូតដល់ជិត ១០០ គីឡូក៏មាន នៅថ្ងៃអាទិត្យខ្លះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបន្ថែមថា «ក្រុមវីរៈបុរសសំរាម» នាំគ្នាប្រមូលសំរាម នៅទីតាំងខាងលើជូនសាលាប៊ីហាយ៍ ដែលជាសាលាទទួលបង្រៀនក្រុមកុមារទាំងអស់នេះ ដោយពុំយកកម្រៃអ្វីទាំងអស់ តែបានបំផុសគំនិតឱ្យកុមារទាំងអស់ចូលរួមប្រមូលសំរាមនៅតាមផ្ទះ ឬ នៅតាមដងផ្លូវសាធារណៈយកមកឱ្យសាលាជាថ្នូរនៅពេលសិក្សាម្តងៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានឃើញទង្វើដ៏ល្អរបស់ក្រុមកុមារ ដែលមានឈ្មោះ «ក្រុមវីរៈបុរសសំរាម» ចូលរួមសម្អាត និង ប្រមូលសំរាមក្នុងមូលដ្ឋាននោះហើយ បានធ្វើឱ្យមានការលើកសរសើរយ៉ាងខ្លាំង ពីឆន្ទៈចូលរួមថែរក្សាការពារបរិស្ថានរបស់ពួកគេតាំងពីវ័យកុមារនេះ ៕

អានបន្ត

រំភើបជំនួស! ក្រោយព្យាបាលបាន ១២ ថ្ងៃ ពេលនេះ រចនា រ៉ាវ៉ាឌី បានជាសះស្បើយពីកូវីដហើយ…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានជ្រាប់មកហើយពីតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព រចនា រ៉ាវ៉ាឌី ដែលបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ ដោយនាងបានទៅសម្រាកព្យាបាលនៅកន្លែងព្យាបាលកូវីដ១៩ មួយកន្លែងនៅរាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញវីដេអូឃ្លីបមួយបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាសម្តែង សន្ទ ដានី ដែលបានប្រាប់ឲ្យដឹងថា តារាសម្តែងស្រីរូបនេះបានជាសះស្បើយពីជំងឺកូវីដ១៩ហើយ បើគិតមកដល់ថ្ងៃនេះ នាងបានសម្រាកព្យាបាលចំនួន ១២ថ្ងៃ។ ដោយនៅក្នុងវីដេអូនេះបានឃើញកញ្ញាធ្វើការលាអ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាលនៅគ្រែក្បែរគ្នានោះ ដើម្បីត្រឡប់ទៅផ្ទះវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ សន្ទ ដានី ក៏បាននិយាយប្រាប់បន្ថែមទៀតថា៖ “ថ្ងៃនេះម៉ោងនេះ តួឯកស្រី កូន រចនា រ៉ាវាឌី បានជាដាច់ពីជំងឺកូវិត១៩ ដ៍.សា.ហា.វ.នេះហេីយ កូនបានជំរាបលាញាតិមិត្តដែលបានស្នាក់នៅព្យាបាលអាគាជាមួយគ្នាទៅផ្ទះវិញហេីយ ថែមទាំងផ្ដែផ្ដាំម៉ែ សចន្ទ ដានី អោយម៉ែឆាប់ជា ដេីម្បីទៅថតបង្ហេីយរឿងយេីងវិញទៀតណាម៉ែ ម៉ែដានីសែនត្រេកអរជំនួសកូន កូនមានអតចរឹកមាយាទថ្លៃថ្នូគួរអោយស្រឡាញ់ណាស់ កូនតួឯកស្រីម្នាក់នេះមិនសរសេីរមិនបាន សូមអោយកូនជួបតែសុភមង្គលរហូតតរៀងទៅកុំបីខានណាកូនស្រី ១៥/០៧/២០២១”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះ បន្ទាប់ពីឃើញវីដេអូខ្លីនេះ បានធ្វើឱ្យមហាជន ជាពិសេសអុ្នកគាំទ្ររបស់នាង មានការអស់បារម្ភ និង ត្រេកអរជាខ្លាំង ព្រមទាំងបានចូលខមមិនចូលអបអរសាទរដល់រូបនាងគ្រប់ៗគ្នាផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

កូនស្រីអតីតអ្នកនិពន្ធល្បីឈ្មោះនៅហង្សមាស ទទួចសុំឲ្យ អតីតតារាចម្រៀងដ៏ល្បី អ្នកនាង គឹម លក្ខិណា ធ្វើរឿងមួយនេះ

មហាជនជាច្រើនក៏ដូចជាអ្នកគាំទ្រផលិតកម្មរស្មីហង្សមាស ពិតជានៅចាំបានតារាចម្រៀងដ៏ល្បីឈ្មោះគឺអ្នកនាង គឹម លក្ខិណា ទោះបីជាតារាចម្រៀងស្រីរូបនេះ បានលាឈប់ និង បានចាកចេញទៅរស់នៅឯក្រៅប្រទេសក៏ពិតមែន ប៉ុន្តែអ្នកនាងនៅតែត្រូវបានមហាជន និង អ្នកគាំទ្រនឹករឮ នូវតែគាំទ្រដដែល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតត្រឹមដល់ទល់ពេលនេះ រយៈពេលប្រមាណជាង ២០ ឆ្នាំហើយ ដែលអតីតតារាចម្រៀងល្បីឈ្មោះ គឺម លក្ខិណា បានសម្រេចបញ្ចប់អាជីពជាតារាចម្រៀង ចូលរោងការ និង ចាកចេញទៅរស់នៅជាមួយស្វាមីនៅឯនាយសមុទ្រ។ ទោះបីជាយ៉ាងណាក៏ដោយ ការចាកឆ្ងាយពីវិថីនេះក៏ពិតមែន អ្នកគាំទ្រជាច្រើនមិនថាចាស់ឬក្មេងប្រុសស្រី នៅតែចងចាំទឹកដមសំឡេងយ៉ាងពិរោះក្រអួនក្រអៅរបស់អ្នកនាង និង ទន្ទឹងរង់ចាំថា ថ្ងៃណាមួយអ្នកនាង គឹម លក្ខិណា និងបង្ហាញវត្តមានសារជាថ្មីម្តងទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ បើក្រឡេកទៅមើលកូនស្រីរបស់អតីតអ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាសលោក ជុំ ប៊ុនធឿន មានឈ្មោះ ប៊ុនធឿនផល្លី ពៅពិសី ក៏បានបង្ហាញនូវអារម្មណ៍របស់ខ្លួនក្នុងនាមជាអ្នកគាំទ្រតារាចម្រៀង គឹម លក្ខិណា តាំងពីខ្លួននៅតូចៗ ដោយការនឹករឭកដល់ Idol ក្នុងដួងចិត្ត ក៏ព្រោះតែក្រោយពីចាកចេញពីសិល្បៈ គឺព័ត៌មានពីជីវិតឯកជនរបស់អ្នកនាង គឹម លក្ខិណា ក៏ស្ងប់ស្ងាត់ហាក់មិនបង្ហាញជាសាធារណៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនស្រីអ្នកនិពន្ធ ជុំ ប៊ុនធឿន បានរៀបរាប់ថា «ក្នុងនាមខ្ញុំជាកូនលោកពុក ជុំ ប៊ុនធឿន អតីតអ្នកនិពន្ធចម្រៀងនៅហង្សមាស ខ្ញុំពិតជាស្រទ្បាញ់បង ព្រោះបងជាតារាក្នុងដួងចិត្តមានទាំងរូបសម្បត្តិ ចរិយាសម្បត្តិ ធ្លាប់ស្គាល់បងដឹងថាបងជាមនុស្សឆ្នើមចេះចម្រៀងគ្រប់ទម្រង់ ។ តែការចាកចេញទៅរបស់បងពិតជាគួរឲ្យស្តាយខ្លាំង ខ្ញុំមិនដឹងថាហេតុអ្វីក៏បងបោះបង់អាជីពនេះ តែក្នុងនាមជាហ្វេនចង់ឃើញបងចេញមុខម្តងទៀតណាស់ ! ស្តាយសំឡេង ស្តាយសមត្ថភាពរបស់បង ទោះមិនច្រៀងទៀតសុំត្រឹម មើលបង live ក៏អស់ចិត្ត ។ ក្នុងនាមជាហ្វេនតាំងពីក្មេង ខំរកបងតាមប្រព័ន្ធសង្គមក៏គ្មាន អ្វីកាន់តែពិសេសបងជាតារា ដែលមិនមានរឿងអាស្រូវ ឬធ្វើឲ្យអ័ព្វកិត្តិយស ។ តារាក្នុងដួងចិត្ត ! អ្នកណាខ្លះហ្វេនគាត់ចូល cmmt…

អានបន្ត

សង្ខារមិនទៀង ប្រធានអង្គការព័ន្ធកិច្ចអប់រំកុមារកម្ពុជា បានជាកូ វី ដហើយ បែរជាទទួលមរណភាពដោយសារតែ…. ចូលរួមសោកស្តាយ និងរំលែកទុក្ខផង!!

ខេត្តសៀមរាប៖ លោក យន់ សំបូរ ជាស្ថាបនិកមួយរូបដែលជាប្រធានផ្តួចផ្តើមបង្កើតអង្គការព័ន្ធកិច្ចអប់រំកុមារកម្ពុជាឡើង តាំងពីឆ្នាំ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន បានទទួលមរណភាពហើយ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ក្រោយពីបានសម្រាកព្យាបាលជាសះស្បើយពីជំងឺកូ វី​ ដ១៩ មួយរយភាគរយហើយ ថែមទាំងបានបញ្ចប់ការធ្វើចត្តាឡីស័កផងដែរ។ នេះបើតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក វ៉ាត សុភ័ក្ត្រ កាលពីពេលថ្មីៗនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមប្រភពដដែលបានឱ្យដឹងទៀតថា ទោះបីជាលោក យន់ សំបូរ បានជាសះស្បើយពីជំងឺកូ វី ដ១៩ ហើយក្តី តែស្ដានភាពជំងឺរបស់លោកនៅតែធ្ងន់ធ្ងរ ដែលបានធ្វើឱ្យលោកមានជំងឺប្រព័ន្ធផ្លូវដង្ហើមរ៉ាំរ៉ៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ យោងតាមម្ចាស់គណនីហ្វេសប៊ុកដដែល បានប្រាប់ឱ្យដឹងថា លោក យន់ សំបូរ បានជួយកុមារជាច្រើនពិសេសនៅទីក្រុងប៉ោយប៉ែត តែឥឡូវអង្គការរបស់លោកបានបន្តបេសកម្មនៅខេត្តសៀមរាបវិញ។ ទោះមិនបានលេចធ្លោនៅក្នុងសង្គមក៏ដោយ ក៏គាត់និងក្រុមគ្រួសារនៅតែបន្តព័ន្ធកិច្ចនេះដោយក្តីស្រឡាញ់ នឹងបានលះបង់សេចក្តីសុខរបស់ខ្លួន ដើម្បីកុមារកម្ពុជាបានរៀនសូត្រ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ទឹកចិត្តល្អប្រពៃណាស់! ម្ចាស់ឱសថស្ថាន មួយកន្លែងស្រក់ទឹកភ្នែក ព្រោះឃើញអ្នករើសអេតចាយ ម្នាក់សំពះសុំរឿងមួយ ហើយគាត់ក៏បាន…

ជាក់ស្តែងនេះជារឿងពិតដ៏កម្រ និងគួរឲ្យសរសើរមួយដោយ ម្ចាស់ឱសថស្ថានមួយកន្លែង បានសរសេររៀបរាប់នៅលើគណនេយ្យហ្វេសប៊ុកឈ្មោះថា Lach Siek Heng ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ខ្ញុំស្រក់ទឹកភ្នែកដោយសារគាត់លើកដៃសំពះអរគុណ។បងស្រីគាត់មានរបររើសអេតចាយនិងទិញអេតចាយតាមរទេះគាត់មកប្រាប់ថាថ្ងៃនេះរកបានតែ2000៛ទេអត់លុយមែនតែប្តី ឈឺ ក្តៅគ្រុនផ្តាសា. យធំមកសុំជឿថ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំនិយាយថាអត់អុីទេអ្នកអត់លុយក៏អាចជឿថ្នាំខ្ញុំយកទៅពិសារបានគ្រប់គ្នា។ខ្ញុំតែងប្រាប់អ្នកខ្ស. ត់ជានិច្ចដូចកាលបងស្រីកម្មកររោងចក្រកូនក្តៅខ្លួនអត់ហ៊ានមករកថ្នាំអោយកូនលេបព្រោះអត់លុយរោងចក្រអត់ទាន់បើកលុយកូនគាត់ក្តៅតាំងពីថ្ងៃរហូតល្ងាចភ្លៀងទើបដាច់ចិត្តទទូលឆ័ត្រមករកថ្នាំអោយកូនលេប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមកមានកម្មករសំណង់ខាងផ្លូវ60ម៉ែតអត់លុយដូចគ្នាដាច់ចិត្តមកសុំជឿថ្នាំ។ខ្ញុំអោយជឿគ្រប់គ្នាសំរាប់អ្នកខ្ស. ត់ដោយក្នុងចិត្តមិនគិតរំពឹងសំណងទេតាមទឹកចិត្តគាត់សងក៏សងមិនសងក៏អត់។មានយប់មួយម៉ោង10យប់អុីមួយមកគោះទ្វារខ្ញុំឆ្ង. ល់ណាស់ថាមកគោះអុីយប់ដល់សួរគាត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថាទើបមកពីថៃមកសងលុយជំពាក់ថ្លៃថ្នាំកាលឆ្នាំមុនលឺហើយចង់ស្រក់ទឹកភ្នែកចោលអោយគាត់ខ្លះទៀតអត់យកតាមលុយនៅសល់ទេ។ខ្ញុំមិនដឹងម៉េចចិត្តទន់អាណិតអ្នកក្រ។ ខ្ញុំជឿថាអ្នកក្រពិតប្រាកដគឺស្មោះត្រង់ណាស់ »។បន្ទាប់ពីឃោះញទង្វើល្អបែបនេះ មហាជនមានការកោតសរសើរ ពីទឹកចិត្តដ៏ធំធេង ដែលម្ចាស់ឱសថស្ថាននោះ ចេះយោគយល់ដល់អ្នកក្រខ្ស. ត់ពិតៗ ។ និងអ្នកខ្លះបានជូនពរ ឲ្យគាត់និងគ្រួសារជួបតែសំណាងល្អ សុខភាពល្អជានិរន្ត ។ បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពដូចខាងក្រោម ៖

អានបន្ត