សូមអបអរសាទរផង! អីយ៉ា ស្ងាត់ៗ តួអង្គ ដុកទ័រិទ្ធ ក្នុងរឿង «រសជាតិជីវិត» បានទទួលសមាជិកថ្មីម្នាក់ ទៀតហើយ

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនពិតជានៅចាំបាន តួអង្គ ដុកទ័រិទ្ធ ក្នុងរឿង «រសជាតិជីវិត» ដែលរឿងនេះ បានផ្ទុះការគាំទ្រ និង ប្រជាប្រិយភាពយ៉ាងខ្លាំងបំផុត ក្នុងកំឡុងឆ្នាំ ២០០៤ ដោយបានចាក់បញ្ចាំងលើ ប៉ុស្តិ៍លេខ៥។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ មហាជនអ្នកគាំទ្រច្បាស់ជាចាំមិនភ្លេចនោះទេនៅចុងបញ្ចប់នៃរឿង ដោយតួអង្គ ដុកទ័រ រិទ្ធ បានកាន់ផ្កាមួយទងឡើងភ្នំបាខែងដើម្បីរកអ្នកគ្រូពេទ្យ ម៉ាឡៃ សារភាពស្នេហ៍ ដែលឈុតឆាកនេះបានធ្វើឱ្យអ្នកនិយមតាមដានសប្បាយរីករាយចិត្តយ៉ាងខ្លាំង ពេលឃើញតួអង្គទាំងពីរបានត្រូវរ៉ូវស្រឡាញ់តាមការចង់បានពីអ្នកគាំទ្រដែលរំពឹងទុកនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ក្រោយរឿងនេះ ត្រូវបានបញ្ចប់ តួអង្គក្នុងរឿងនេះ ហាក់បីដូចជា មិនសូវបញ្ចេញវត្តមាន ញឹកញាប់លើកញ្ចក់ទូរទស្សន៍ ដូចពេលមុនៗទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែថ្មីៗនេះ លោក អ៊ឹង សុក្រធារិទ្ធ តួអង្គ ដុកទ័ររិទ្ធ ត្រូវបានមហាជន ដឹងថា រូបលោក កំពុងរស់នៅសំងំជាមួយនឹង ជីវិត ដែលសុភមង្គលខ្លាំងជាមួយនឹង ភរិយា ព្រមទាំងកូនស្រី គួរឲ្យស្រលាញ់២នាក់ថែមទៀតផង មិនតែប៉ុណ្ណោះ បណ្តាអ្នកគាំទ្ររូបលោកផ្ទាល់ ពិតជាសម្តែងការអបអរសាទរជាខ្លាំង ក្រោយពេល រូបលោក បានទទួលចំណងដៃកូនស្រីម្នាក់ទៀត មុននេះបន្តិច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ រូបលោក បានបញ្ជាក់ថា៖ “7.7.2021 ម៉ោង 9.09 នាទី លី យ៉ាណា កូនស្រីពៅ…៕”៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អានបន្ត

អីយ៉ា មិនទាន់បានមួយខួបផង ស្រាប់តែ ឌី សូនិតា ចង់ឲ្យកូនស្រីធំឡើងធ្វើខ្លួនខ្មើត កាត់តាមក្មេងស្រីរូបនេះ

ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា កូនស្រីរបស់តារាសម្តែងស្រី ឌី សូនិតា បើគិតត្រឹមពេលនេះមាន អាយុជិតបានមួយខួបហើយ ដែលកូនរបស់នាងបានសម្រាលកាលពីថ្ងៃទី២២ ខែតុលលា ឆ្នាំ២០២០ ដែលមានឈ្មោះហៅក្រៅថា ស្មាយ៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ជរឿយៗតារាសម្តែរស្រីខាងលើនេះ តែងតែបង្ហាញនូវរូបភាពរបស់កូនស្រីជាទីស្រលាញ់តុបតែងខ្លួនយ៉ាងគួរឲ្យក្នាញលើបណ្តាញសង្គមរបស់ខ្លួន ដោយមើលទៅ អូនស្មាយ៍ កាន់តែធំកាន់តែធ្វើឲ្យមហាជនលាន់មាត់សរសរើពីរូបសម្រស់យ៉ាងស្រស់ស្អាត មានមុខមាតប្រៀបដូចកូនកាត់អ៊ីចឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីម្សិលមិញនេះ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ គេបានឃើញតារាសម្តែងស្រីរូបនេះ បានបង្ហោះរូបភាពរបស់ក្មេងស្រីម្នាក់ ដែលមានឈ្មោះថា «Maya Basol» ជាតារាបង្ហាញម៉ូដដ៏ល្បីម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាតខ្លាមង ដែល ឌី សូនតា បានសរសេររៀបរាប់ប្រៀបប្រដូចកូនស្រីរបស់ខ្លួន ដែលនាងចងឲ្យ អូនស្មាយ៍ ធំឡើងធ្វើខ្លួនបែបខ្មើតៗគួរឲ្យសលាញ់ដូចទៅនឹងក្មេងស្រីរូបនេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ សូនិតា បាសរសេររៀបរាប់ប្រាប់យ៉ាងដូច្នេះថា៖ “កូនស្រីម្តាយពេលធំឡើង មុខខ្មើតៗអ៊ីចឹងហើយកូន ចរិតស្រីស្អាតចេញមកផ្អើលពិភពកុនតែម្តង ស្អាតអីក៏ស្អាតយ៉ាងនេះកូនអើយ ល្អនោះល្អ មើលហើយចង់មើលទៀត អូនស្មាយ៍ ឯងមើលឱ្យហើយទៅ អាយុបាន ២ ឆ្នាំអីទៅ ម៉ែចាត់ការសម្រករាងហើយអាជ្រូក”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ខណៈកូវីដ១៩ ក្នុងប្រទេសបន្តផ្ទុះគ្មានស្រាកស្រាន្ត ស្រាប់តែអ្នកនាង ខាត់ សុឃីម ពោលពាក្យយ៉ាងកម្សត់យ៉ាងដូច្នេះថា…

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ហើយ តារាស្រីពហុជំនាង អ្នកនាង ខាត់ សុឃីម ហើយ។ តារាស្រីរូបនេះតែងត្រូវបានមហាជន ក្នុង និង ក្រៅស្រុកគួរសរសើរណាស់ពីសម្ថភាព និង ទេព្យកោសល្យដ៏ច្រើនរបស់នាង ពីព្រោះមិនថាសិល្បៈទម្រង់បុរាណ ឬក៏សម័យនោះទេ តារាស្រីខាត់ សុឃីម អាចធ្វើបានទាំងអស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ខណៈពេលនេះកម្ពុជាកំពុងតែរងការរាតត្បាតយ៉ាងខ្លាំងពីជំងឺកូវីដ១៩ ដែលនាំឲ្យប្រជាពលរដ្ឋទាំងអស់ពិបាកក្នុងការស្វែងរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ។ ទន្ទឹមនឹងនោះបើងាកទៅមើលវិស័យសិល្បៈខ្មែរឯណោះវិញ ក៏ហាក់បីជាស្ងា់តស្ងៀមដែរ ដោយហេតុថារាល់ការប្រគំតន្ត្រី ឬកម្មវិធីផ្សេងៗ ត្រូវបានផ្អាកដើម្បីទប់ស្កាត់ការចម្លងនូវកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ ព្រោះតែមួយថ្ងៃទៅមួយថ្ងៃស្ថានភាពជំងឺកូវីដ-១៩ ចេះតែបន្តទៅមិនស្រាកស្រាន្ត ស្រាប់តែគេឃើញតារាស្រីពហុជំនាញ ខាត់ សុឃីម ចេញមកបង្ហោះសារយ៉ាងកម្សត់មួយថា «អាណិតអ្នករៀបការសម័យកូវីដ-១៩ ណាស់ សែនអាណិតខ្លាំងនោះគឺ អ្នកភ្លេង អ្នកភ្នួង ជាងថត មេក្រូ អាចារ្យចុងភៅ ទ្រាំ»។ ទន្ទឹមនឹងឃើញសារនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនចូលទៅខមមិនត្អូញត្អែរពីភាពលំបាករបស់ពួកគែដែរ ខណៈស្ថានភាពហាក់មិនបានធូរស្រាលដូចនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ពុទ្ធោហេតុអ្វីទៅជាបែបនេះទៅវិញ! មហាជនស្រណោះ យាយណាង ក្រោយជាពីកូ វី ដ-១៩ ស្រាប់តែវង្វេងស្មារតី មិនអាចនិយាយបាន (មានវីដេអូ)

ជឿជាក់ថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ វីរសិល្បករជើងចាស់ខ្មែរលោកយាយ ណយ សំណាង ដែលមហាជនទូទៅហៅថា យាយ ណាង បានឆ្លងជំងឺកូ វី ដ-១៩ ហើយក៏ទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យមួយរយៈនោះ ឥឡូវសិល្បកររូបនេះបានជាសះស្បើយហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការជាសះស្បើយ ពិតជាធ្វើឱ្យមហាជនមានសេចក្ដីរីករាយយ៉ាងខ្លាំង តែក្នុងនោះមហាជនក៏កើតក្ដីអាណិតខ្លាំងដែរទៅកាន់សិល្បកររូបនេះ ដោយហេតុថា ទោះបីបានជាពីជំងឺកូ វី ដ-១៩ ពិតមែន តែលោកយាយ ណាង ហាក់បីជាបាត់បង់ការចងចាំ វង្វេងស្មារតី ពុំអាចនិយាយអ្វីបានឡើយ សូម្បីតែអ្នកស្និទ្ធស្នាលស្គាល់ពីមុនក៏លែងស្គាល់ ដែលធ្វើឱ្យកូនចៅលោកយាយព្រួយបារម្ភយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើតាមការបញ្ជាក់ពីកូនប្រុសលោកយាយ បានឱ្យដឹងថា មូលហេតុដែលលោកយាយវង្វេងស្មាតីបែបនេះ ក៏ព្រោះតែកាលដែលលោកយាយឆ្លងជំងឺកូ វី ដ-១៩ លោកហាក់ជាតក់ស្លុតខ្លាំង ទើបធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ហើយក៏បណ្ដាលឱ្យលោកយាយកើតអាការវង្វេងស្មារតីដូចនេះទៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ បើងាកទៅមើលមហាជនអ្នកគាំទ្រឯណោះវិញ ម្នាក់ៗ ហាក់មានក្ដីរំជួលចិត្តគ្រប់គ្នា ព្រោះថាគិតក្រោយពីបានជាសះស្បើយពីជំងឺ កូ វី ដ-១៩ ហើយសុខភាពលោកយាយនឹងប្រសើរឡើង តែមិននឹកស្មានថាលោកយាយត្រូវកើតអាការវង្វេងបែបនេះទៀតសោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អែមហួស!! កូនខ្មែរម្នាក់ច្នៃឧបករណ៍​ បា​ ញ់​ថ្នាំដែល​អាចប្រើ​តេឡេ​ បញ្ជា​ពី​ចម្ងាយ​បាន​ប្រមាណ ​ជាង…ពូកែមែន សូមសរសើរ (មានវីដេអូ)

ហ្វេសបុក៖ ជន ស៊ុង រ៉ាវុទ្ធបាន​រៀប​រាប់​ឲ្យ​ដឹង​ថាឧបករណ៍​បា.ញ់​ថ្នាំដែល​ប្រើ​តេឡេ​បញ្ជា​ពី​ចម្ងាយ​នេះ​ត្រូវ​ធ្វើ​រួច​រាល់​ហើយ​សម្រាប់​បម្រើ​ការ​បា.ញ់​សត្វ​ល្អិត​ក្នុង​ដំណាំ​ស្រូវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាង​ណា​មិញ រ៉ា​វុទ្ធ បាន​បង្ហើប​ថាខ្លួន​កំពុង​ត្រូវ​ការ​ជំនួយដើម្បី​បន្ត​ដំណើរការ​ឧបករណ៍​នេះ ឲ្យ​បាន​ល្អ​ជាង​នេះ​ទៀត។ និយាយ​នៅ​ក្នុង​វីដេអូ​ជាង១នាទី​ខាងក្រោមយុវជន​មាន​ឈាម​ជ័រ​ជា​កូន​កសិករ​រូប​នេះ ប្ដេជ្ញា​និង​កែ​ច្នៃ​​ឧបករណ៍​នេះ​សម្រាប់​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​ឲ្យ​បាន​ទូលំ​ទូលាយនិង​អាច​លក់​ចេញ​ទៅ​ប្រទេស​ជិតខាង​ថែម​ទៀត​ផង ព្រោះ​វា​មាន​តម្រូវ​ការ​ខ្ពស់​គួរ​សម​នា​ពេល​សព្វថ្ងៃ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឧបករណ៍​បា.ញ់​ថ្នាំប្រើ​តេឡេ​បញ្ជា​ពី​ចម្ងាយ​នេះ រ៉ា​វុទ្ធ បាន​លើក​ឡើង​ថាវា​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ពិសេស​សម្រាប់​ការ​បា.ញ់​ដំណាំ ដោយ​អ្នក​មិន​ចាំ​បាច់​ត្រូវ​ចង​បំពង់​ថ្នាំ​ជាប់​ខ្នង ដូច​ពី​មុន​ទៀត​ឡើយ​គ្រាន់​តែ​ប្រើ​តេឡេ​បញ្ជា​ឯ​រយៈ​ចម្ងាយ​បាន​ប្រមាណ​ជា១០០ ម៉ែត្រ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វា​ចំណេញ​បាន​ទាំង​ពេល​វេលា និង​មិន​ប៉ះ​ពាល់​សុខភាព​ទៀត​ផង។ចំពោះ​ប្រិយមិត្ត​​ដែល​មាន​បំណង​ចង់​ជួយ​ជំរុញដល់​យុវជន​បង្កើត​ឧបករណ៍​ដ៏​ពិសេស​នេះ អាច​ទាក់​ទង​តាម​លេខ​ 098 248 058៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាប់កាន់តែច្បាស់ ទស្សនា​វីដេអូ​ខាងក្រោមនេះទាំងអស់គ្នា៖

អានបន្ត

មិនមើលនឹងភ្នែកទេ! សូម្បីតែលោក ប៉ែន ចំរុង ក៏បាននិយាយបែបនេះ ពេលដឹងថា ថៃបានលួចម្លងរចនាបទប្រាសាទអង្គរវត្តកម្ពុជា

ហ្វេសប៊ុក៖ នាពេលថ្មីៗមកនេះ មានការផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធរឿងរ៉ាវយ៉ាងក្តៅគគុកដែលថៃបានសាងសង់ប្រាសាទមួយឈ្មោះថា «អាណាចក្រសិង្ហនគរ» លើទឹកដីខេត្តបុរីរ៉ាំ ប្រទេសថៃដែលមានរូបរាងស្រដៀងទៅនឹងប្រាសាទអង្គរវត្តខ្មែរ បានធ្វើឲ្យមហាជនខ្មែរគ្រប់ជាន់ថ្នាក់មានប្រតិកម្មឆ្លើយតបយ៉ងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ប្រជាជនខ្មែរជាច្រើនកំពុងប្រតិកម្ម និង ទាមទាររកយុត្តិធម៌នោះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង កុងស៊ុលខ្មែរប្រចាំប្រទេសថៃ ក៏កំពុងប្រញាប់ដៃជើងស្រាវជ្រាវលើករណីខាងលើឲ្យបានល្អិតល្អន់ផងដែរ មុនឈានដល់ការចាក់ការតាមនីតិវិធីច្បាប។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង បើក្រឡេងមកមើលសិល្បករ-ការិនី ជាច្រើនក៏បានបង្ហោះសារ និង រូបភាព ក្នុងន័យស្វែងរកយុត្តិធម៌ក្នុងរឿងនេះដល់កម្ពុជាជាបន្តបន្ទាប់ផងដែរ។ ដោយឡែកក្នុង ពិធីករឆ្នើមលោក ប៉ែន ចំរុង បានបញ្ចេញមតិទៅលើរឿងដ៏ក្តៅគគុកនេះ ដោយលោកបានសរសេរជាសំណេរខ្លីមួយថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “សូមឈប់ចម្លងទៅ…. ប្រទេសថៃ ជួយ share ម្នាក់មួយបងប្អូនខ្មែរ យើង…”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនេះផងដែរ ក៏មានប្រជាជនខ្មែរក៏បានគាំទ្រនូវការឈឺឆ្អាលរបស់លោក ប៉ែន ចំរុង និងតារាផ្សេងទៀត រួមទាំងប្រជាជនខ្មែរទាំងអស់ចំពោះវប្បធម៍របស់យើងផងដែរ៕

អានបន្ត

ប្រពៃណាស់! មិនបង្អន់យូរ លោក សាយ បង្ហោះវីដេអូចម្រៀង លើកទឹកចិត្តឲ្យពលរដ្ឋខ្មែរជួយគ្នា ការពារវប្បធម៌ជាតិ…(មានវីដេអូ)

ភ្នំពេញ៖ ពេលថ្មីៗមកនេះ នៅតែជារឿងដែលកំពុងតែផ្ទុះកក្រើក បន្ទាប់ពីខាង ភាគគីប្រទេសថៃបានលួចម្លង និងសាងសង់ប្រាសាទអង្គរវត្ត ដែលជាសសម្បត្តិវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា ដោយនៅក្នុងនោះដែរ ប្រជាពលរដ្ឋខ្មែរជាច្រើនក៏ចេញមកប្រតិកម្មភ្លាមៗ ពីការលួចចម្លងមួយនេះ និងបានសំណូមពរទៅកាន់ក្រសួងដែលពាក់ព័ន្ធជួយចេញមុខដោះស្រាយពីបញ្ហានេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ចំពោះរឿងហេតុមិនសុខចិត្តមួយនេះ កាលពីថ្ងៃម្សិលមិញនេះ គេបានឃើញសិល្បករ-សិល្បការិនី ជាច្រើនដួងបាននាំគ្នាជួយចែកចាយព័ត៌មាន និង បង្ហោះសារតវ៉ារកយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា ព្រមទាំងសំណូមពរឲ្យខាងភាគីថៃបញ្ឈប់នូវការសាងសង់ ថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិញ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបគឺ លោក សាយ ក៏បានចូលរួមជួយគ្នាតវ៉ាដោយបានបង្ហោះវីដេអូបទចម្រៀងមួយបទ ពោរពេញដោយអត្ថន័យ ចង់ឲ្យប្រជាពលរដ្ឋខ្មែរក្រោកឈរឡើង ជួយគ្នានៅក្នុងការពារសម្បត្តិវប្បធម៌ឲ្យបានស្ថិតស្ថេរគង់វង្ស មិនឲ្យអ្នកណា ឬជាតិសាសន៍ណាមួយ មកលួចម្លងទៅបានងាយៗនោះទេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមចុចLinkទីនេះដើម្បីទស្សនាវីដេអូលោក សាយ

អានបន្ត

ឧស្សាហ៍ព្យាយាមគង់បានសម្រេច! អែមហួស ទៅសុំទិញដើមគូលែនគេ២ដើម មកដាំសាកមើល ឥឡូវមានទៅដល់….. ក្លាយជាថៅកែល្បីល្បាញនៅព្រះវិហារ

លោក គីម សំអឿន ជាម្ចាស់ចំការគូលែនហាវ៉ៃខ្មែរ ដែលមានទីតាំស្ថិតនៅ ភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាចំការមួយដ៏ធំដែលផ្គត់ផ្គង់ និង នាំចូលពូជគូលែន ហាវ៉ៃមកដាំនៅកម្ពុជាមុនគេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកមានប្រសាសន៏ប្រាប់គេហទំព័រល្បីល្បាញមួយថា ​មូលហេតុដែលនាំអោយលោកដក់ចិត្ត និងចង់យកពូជគូលែនហាវ៉ៃមកដាំនៅកម្ពុជា ដោយសារលោកបានទៅលេងប្រទេសថៃ ហើយបានឃើញពូជគូលែនមួយប្រភេទនេះមានផ្លែធំៗល្អប៉ុនពងមាន់ រសជាតិផ្អែមឆ្ងាញ់ លោកក៏សុំទិញពូជគេ ២ ដើមពីប្រទេសថៃដើម្បីយកមកដាំដុះខ្លួនឯង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបញ្ជក់ថា នៅពេលឃើញថាពូជនេះមានអំណោយផលល្អ អាចប្រកួតជាមួយគូលែននាំចូលបាន ហើយមានអ្នកជិតខាងចេះតែចង់បានពូជនេះទៅដាំបន្តរ លោកក៏ចាប់ផ្តើមនាំពូជហាវ៉ៃនេះបន្ថែមទៀត រហូតអាចមានលទ្ធភាពផលិតកូនគូលែនដោយខ្លួនឯង ហើយបច្ចុប្បន្ននេះផ្គត់ផ្គង់អោយកសិករខែ្មរដាំដុះមិនតិចជាង ១០០០០ ដើមនៅក្នុងស្រុករបស់លោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកបានបង្ហាញថា​គូលែនជាដំណាំដែលហុចផលបានលឿន ត្រឹមតែ ២ទៅ ៣ឆ្នាំគឺអាចអោយប្រមូលផលបានហើយ ហើយតម្លៃទៀតសោធក៏ខ្ពស់គួរសមនៅលើទីផ្សារគឺ ១ គីឡូពី ៣.៥ ទៅ ៤ ដុល្លារ ហើយក្នុងមួយដើមអាចទទួលបានចន្លោះ ៣០ ទៅ ៤០ គីឡូក្រាមក្នុងមួយរដូវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំនែកកូនពូជដែលគាត់លក់ជូនកសិករគឺមួយដើមចន្លោះពី ១០ ទៅ ១៥ ដុល្លារ ដោយមានសេវាដឹកជញ្ជូនទៅគ្រប់ខេត្តក្រុងថែមទៀតផង។ ហើយលោកក៏រំពឹងថានិងអាចផលិតកូនដែលមានតម្លៃទាបរហូតដល់ ៥ ដុល្លារនៅឆ្នាំបន្តរបន្ទាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកសម្តែងការព្រួយបារម្ភថាសព្វថ្ងៃនេះ គូលែនស្ទើរគ្រប់មុខ ជាពិសេសគឺគូលែនហាវ៉ៃដែលឃើញមានលក់ស្ទើរគ្រប់រដូវនោះ គឺជាគូលែនគីមីសុទ្ធសាត ហើយគូលែនដែលផ្លែចំរដូវកាលគឺមានតែនៅក្នុងខែ មេសា និង ខែឧសភាប៉ុណ្ណោះ ក្រៅពីនេះសុទ្ធតែជាគូលែន ដែលប្រើថ្នាំគីមីជម្រុញអោយផ្លែទាំងអស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកបានសង្កត់ធ្ងន់ថាគូលែនហាវ៉ៃនេះជាពូជដែលល្អដាំបំផុត ហើយលោកចង់អោយប្រជាជនកម្ពុជាចេះពីបច្ចេកទេសដាំដុះគូលែនប្រភេទនេះអោយច្បាស់ ដើម្បីបង្កើនទីផ្សារគូលែនកម្ពុជានិងកាត់បន្ថយការនាំចូល។

អានបន្ត

ទោះបីជាប់ធ្វើគ្រូពេទ្យព្យបាលកូវីដ១៩មែន តែខួបកំណើត លោក ជ័យ សុវ៉ាត ឆ្នាំនេះមិនឯកានោះទេ មើលតែរូបទៅដឹងហើយ

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា អស់រយៈពេលជាច្រើនខែដែរមកហើយ ដែលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានសម្រាកពីការងារសិល្បៈ ហើយចូលទៅបំពេញការងារជាគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលជំងឺកូវីដ១៩។ ហើយបើទោះបីជាការងារមួយនេះវាលំបាក នឹងហត់បន្តិចមែន ប៉ុន្តែយើងឃើញថាតារាប្រុសរូបនេះ នៅតែអាចបំពេញការងារមួយនេះបាន ជាមួយទឹកចិត្តដ៏ល្អ និងស្នាមញញឹមចេញពីចិត្តតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីម្សិលមិញនេះ ក៏ជាថ្ងៃខួបកំណើតរបស់លោក ជ័យ សុវ៉ាត ផងដែរ តែតារាខាងលើរូបនេះមិនបានរៀបចំពីធីជួបជុំអ្វីច្រើនដូចកាលពីរាល់ដងនោះឡើយ ពោលគឺមានត្រឹមការបង្ហោះរូបភាពឲ្យហ្វេនៗផ្ញើរសារជូនពរនៅលើបណ្តាញសង្គមប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែយប់មិញនេះ បន្ទាប់ពីបញ្ចប់ការងារ ស្រាប់តែក្រុមគ្រូពេទ្យដែលរួមការងារជាមួយ ជ័យ សុវ៉ាត ជាច្រើននាក់ បានធ្វើកម្មវីធី Suprise ដោយមានជាផ្លែឈើរៀបចំជានំខួបកំណើត ធ្វើជូនដល់លោកពោរពេញដោយស្នាមញញឹម និងក្ដីស្រលាញ់យ៉ាងកក់ក្ដៅ មើលទៅទិដ្ឋភាពបែបនេះ ពិតជាមិនធ្វើឲ្យ ជ័យ សុវ៉ាត ឯកានោះឡើយក្នុងថ្ងៃខួបកំណើតឆ្នាំនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ សម្រាប់មហាជនដែលជាហ្វេនៗ បន្ទាប់ពីបានឃើញរូបភាពទាំងនោះហើយ ពួកគេក៏បានផ្ញើពាក្យជូនពរទៅកាន់តារាចម្រៀងរូបនេះជាហូរហែផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត