អត់ទុកយូរទេ តូតា មិនសំងំស្ងៀម លេងពួយមួយចាស់ដៃ រឿងថៃសាងសង់ប្រាសាទស្រដៀងអង្គរវត្តខ្មែរ

ហ្វេសប៊ុក៖ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយនោះទេ ពាក់ព័ន្ធនឹងប្រាសាទមួយឈ្មោះថា «អាណាចក្រសិង្ហនគរ» ដែលថៃកំពុងសាងសង់នៅខេត្តបុរីរ៉ាំ ប្រទេសថៃ ដោយមានរូបរាងស្រដៀងទៅនឹងប្រាសាទអង្គរវត្តខ្មែរ រហូតធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្មែរ ក៏ដូចជាតារាប្រុសស្រីជាច្រើនដួងបានបង្ហោះសារនៅលើបណ្តាញសង្គម ក្នុងគោលបំណងទាមទាររកយុត្តិធម៌លើករណីខាងលើនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នេះ មានសិល្បករ-ការិនីជាច្រើនដួង ក៏បានចូលរួមបំផុសបំផុលស្វែងរកសខ្មៅ ដោយគិតថាការកសាងប្រាសាទរបស់ថៃស្រដៀងនឹងប្រាសាទអង្គរនោះ ជាការលួចម្លង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅរសៀលថ្ងៃដដែលនេះ អ្នកនាង ម៉ាក សែនសូនីតា ជាតារាស្រីម្នាក់ទៀតហើយ បានបង្ហោះរូបភាពរបស់ខ្លួន និង ក្រុមគ្រួសារនៅមុខប្រាសាទអង្គរវត្ត ព្រមទាំងបង្ហោះសារស្រែកទាមទាររកយុត្តិធម៌ដល់កម្ពុជាដូចគ្នាដែរ ។ បន្ថែមពីនោះ នាងបានភ្ជាប់សារជាភាសាអង់គ្លេសក្នុងន័យខឹងខ្លាំង ដោយរៀបរាប់ថា «ព្រះរាជាណាចក្រកម្ពុជា! អង្គរវត្ត គឺជារបស់កម្ពុជា ។ សូមបញ្ឈប់ការសាងសង់ភ្លាម ! អាស៊ី ជួយចែករំលែក និង hashtag ដើម្បីឱ្យពិភពលោកបានដឹង និង ស្វែងរកយុត្តិធម៌» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

រាល់ឆ្នាំ ធ្វើកម្មវិធីធំៗ តែឆ្នាំនេះ គង់ ចាន់ស្រីមុំ និង ម៉ូម៉ូ បានត្រឹមនិមន្តព្រះសង្ឃឲ្យពរជ័យ ជាលក្ខណៈគ្រួសារ

មហាជនអ្នកគាំទ្រ តារាស្រី គង់ ចាន់ស្រីមុំ ប្រាកដជាធ្លាប់បានដឹង និង សរសើររួចមកហើយពីជីវិតមានសុភមង្គលទាំងព្រមរបស់នាង ទាំងជីវិតស្នេហា និង របររកស៊ីនោះ ហើយជារឿយៗគេតែងសង្កេតឃើញថា គង់ ចាន់ស្រីមុំ និង លោក គឹម សីហា តែងតែបង្ហាញរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើនរបស់អ្នកទាំងពីរ ដោយពេលខ្លះតារាមួយគូនេះ បង្ហាញការទិញផ្ទះថ្មី ឡានថ្មី ម៉ូតូថ្មី ជាដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនោះ គឺការចាយជីវិតហាយសូរតែម្តង ដោយពេលទំនេរៗ គង់ ចាន់ស្រីមុំ និង ស្វាមី តែងតែធ្វើដំណើរកម្សាន្ត ក៏ដូចជាចូលចិត្តថតរូបភាពស្អាតៗ និង មើលទៅប្លែកភ្នែកគ្រប់ពេល ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមពោលថា គូស្វាមីមួយគូនេះ គឺពិតជាមានចរិតលក្ខណៈចូលចិត្តរសនិយមទាន់សម័យ និង ភាពរីករាយដូចគ្នាខ្លាំងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញអ្នកនាង គង់ ចាន់ស្រីមុំ បានរៀបចំ សូត្រមន្តឲ្យពរជ័យ លក្ខណៈគ្រួសារ ក្នុងថ្ងៃកំណើតខ្លួន និង កូនស្រីបណ្តូលចិត្ត ធ្វើឲ្យមហាជន មានការកោតសរសើររូបនាងយ៉ាងខ្លាំង បើទោះបីជា មានលទ្ធភាពធ្វើពិធីធំដំ គត្រឹគគ្រេងបានមែន តែរូបនាង រើសយកពិធីតូចតាច ដើម្បីរក្សាគម្លាតសុវត្ថិតភាព ក្នុងសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ ស្រីមុំ ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “ថ្ងៃនេះជាថ្ងៃកំណេីតរបស់ ម៉ាមី និង អូន ម៉ូម៉ូ (គឹម សីហ៍មរកត) អាយុ 3ឆ្នាំ នាងខ្ញុំនិងក្រុមគ្រួសារបានគោរពនិមន្តលោកបង ថុងរី រស់ដោយធម៍ គង់នៅវត្តព្រៃម្លូរ មកប្រោះព្រំ សិរីសួស្ដីក្នុងថ្ងៃខួបកំណើតនាងខ្ញុំនិងកូនស្រី (គឹម សីហ៍មរកត) ហៅ ម៉ូម៉ូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​…

អានបន្ត

មិនដឹងធ្វើអ្វីបាន លោក កែវ វាសនា បានត្រឹមត្អួញអាណិតប្រទេស ក្រោយឃើញថៃសំងំសង់ប្រាសាទលំនាំអង្គរវត្តខ្មែរ

ហ្វេសប៊ុក៖ នាពេលថ្មីៗមកនេះ មានការផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធរឿងរ៉ាវយ៉ាងក្តៅគគុកដែលថៃបានសាងសង់ប្រាសាទមួយឈ្មោះថា «អាណាចក្រសិង្ហនគរ» លើទឹកដីខេត្តបុរីរ៉ាំ ប្រទេសថៃដែលមានរូបរាងស្រដៀងទៅនឹងប្រាសាទអង្គរវត្តខ្មែរ បានធ្វើឲ្យមហាជនខ្មែរគ្រប់ជាន់ថ្នាក់មានប្រតិកម្មឆ្លើយតបយ៉ងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ប្រជាជនខ្មែរជាច្រើនកំពុងប្រតិកម្ម និង ទាមទាររកយុត្តិធម៌នោះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង កុងស៊ុលខ្មែរប្រចាំប្រទេសថៃ ក៏កំពុងប្រញាប់ដៃជើងស្រាវជ្រាវលើករណីខាងលើឲ្យបានល្អិតល្អន់ផងដែរ មុនឈានដល់ការចាក់ការតាមនីតិវិធីច្បាប។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង បើក្រឡេងមកមើលសិល្បករ-ការិនី ជាច្រើនក៏បានបង្ហោះសារ និង រូបភាព ក្នុងន័យស្វែងរកយុត្តិធម៌ក្នុងរឿងនេះដល់កម្ពុជាជាបន្តបន្ទាប់ផងដែរ។ តួយ៉ាង យើងងាកទៅមើលតារាចម្រៀងច្រចាំផលិតកម្មសាន់ដេវិញ គឺលោក កែវ វាសនា ឯណោះវិញ លោកក៏បានបង្ហោះរូបភាពពាក់ព័ន្ធនឹងប្រសាទកំពុងសាងសង់នៅប្រទេសថៃនោះដែរ ហើយហាក់មិនខុសពីតារាដទៃទៀត លោកបានពោលពាក្យយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “សុំអស់យោបល់ ហើយក៏ធ្វើអីមិនកើត បានត្រឹមផុស និង ស៊ែរ ។ សំខាន់ខ្ញុំអាណិតប្រទេសខ្ញុំណាស់” ។ ក្រោយពីមានការបង្ហោះសារខាងលើនេះហើយ អ្នកលេងបណ្តាញសង្គម និង អ្នកគាំទ្រ លោក កែវ វាសនា ក៏បានធ្វើការចែករំលែកតៗគ្នាយ៉ាងច្រើនផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អត់ចាំយូរទេ តារាស្រីដំបូងគេចេញមុខប្រតិកម្មមុនគេទាក់ទងថៃសង់ប្រាសាទស្រដៀងប្រាសាទអង្គរវត្តខ្មែរ

ហ្វេសប៊ុក៖ ស្របពេលនេះមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែផ្ទុះការចាបអារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញរូបភាពប្រាសាទមួយថៃកំពុងសាងសង់នៅខេត្តបុរីរ៉ាំ ដែលមានរូបរាងស្រដៀងនឹងប្រាសាទអង្គរវត្តខ្មែរនោះ ក្រសួងវប្បធម៌ និង វិចិតសិល្បៈ រួមទាំងកុងសុ៊លកម្ពុជាប្រចាំនៅប្រទេសកម្ពុជា កំពុងស្រាវជ្រាវលើករណីខាងលើឲ្យបានល្អិតល្អន់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមនេះទៅទៀត បើមើលយុវជនកម្ពុជានៅលើបណ្តាញសង្គមហ្វេសប៊ុកវិញ ក៏កំពុងមានសន្ទុះក្នុងការស្រែករកយុត្តិធម៌ដល់កម្ពុជាពាក់ព័ន្ធនឹងករណីខាងលើពីអង្គការ UNESCO ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើក្រឡេកទៅ សិល្បករ-ការិនី នៅក្នុងរង្វង់សិល្បៈ គេក៏បានឃើញតារាស្រីពហុជំនាញឈរជើងច្រើនឆ្នាំនៅលើវិថីសិល្បៈ អ្នកនាង ខាត់ សុឃីម ក៏បានចេញមុខមកនិយាយពីរឿងរ៉ាវពាក់ព័ន្ធនឹងការសាងសង់ប្រាសាទនៅខេត្តបុរីរ៉ាំ ប្រទេសថៃ ដែលមានរូបរាងស្រដៀងនឹងប្រាសាទអង្គរវត្តដូចគ្នាដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាព ព្រមទាំងភ្ជាប់សារដ៏ខ្លី តែមានអត្ថន័យធ្វើឱ្យមានការចែករំលែកតៗគ្នាជាច្រើនថា «Stop copy please ! Thai Land ជួយ share ម្នាក់មួយបងប្អូនខ្មែរយើង» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ពាក្យសម្តីមានន័យណាស់! ជ័យ សុវ៉ាត ថា «ខ្ញុំមកទីនេះដោយការតាំងចិត្ត ដោយ​បេះ​ដូង និង​ការសង្គ្រោះ ការលះបង់នេះពិតជាធំធេង»

រាជធានីភ្នំពេញ ៖ បើទោះបីជាមានឈ្មោះជាតារាចម្រៀងល្បី និងកំពុង​រួមរស់ក្នុ​ង​ទ្រនំ​លំ​ដា​ប់​​​យ៉ាងណាក្ដី ប៉ុន្តែ​កំ​លោះរូបសង្ហាលោក ជ័យ សុវ៉ាត នៅតែមិនភ្លេចពីតួនាទីរបស់ខ្លួន​ដែលជាអ្នក​សង្គ្រោះ​ជីវិត​​មនុស្ស ពោល​គឺ​លោក​​ជាគ្រូ​ពេទ្យ​ដែល​មានឆន្ទៈមុះមុតម្នាក់ ដ្បិតកន្លងមក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក​បាន​ប្រឹង​ប្រែង​យ៉ា​ង​​​​ស​កម្ម​​ជា​មួយ​រាជរដ្ឋា​ភិ​បាល ដើម្បីទប់ស្កាត់ និង​ប្រ​យុទ្ធ​ប្រឆាំង​ជំងឺ​រាត​ត្បាត​កូ វី​ ​ដ១៩ ដោយស្ម័គ្រចិត្តជាគ្រូពេទ្យ​ចាក់វ៉ាក​សាំងជូន​ប្រជា​ពល​រដ្ឋ ហើយបច្ចុប្បន្នក៏​កំពុងតែ​ប្រឹង​​ប្រែង​យ៉ាង​សស្រាក់សស្រាំក្នុងតួនាទីជាអ្នកសង្គ្រោះ នៅមណ្ឌលព្យា​បាល​កូ វី ដ​១៩ ទួលពង្រ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការចូលរួមប្រយុទ្ធប្រឆាំងនោះ ជ័យ សុវ៉ាត មិនត្រឹមតែ​ជា​អ្នកសង្គ្រោះទេ តែលោកបាន​ដើរតួយ៉ាងសំខាន់ក្នុង​ការ​​​លើក​ទឹក​ចិត្ត​ដល់​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​ព្យា​បាល​ផងដែរ ។ ហើយ​ដោយ​សារ​តែការលះបង់​ទាំង​អស់​នេះ​ហើយ បានធ្វើឱ្យរូបគេ​ទទួលបាន​ការស្ញើច​សរសើរ​ជា​ច្រើន​ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ពិសេស​អ្នកប្រើ​ប្រាស់​បណ្ដាញសង្គមផ្ទាល់តែម្ដង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងព្រឹកមិញនេះ ជ័យ សុវ៉ាត បានធ្វើឱ្យមហាជនមានការតក់ស្លុត និង​រំភើបស្ទើររក​អ្វី​មក​និយាយ​ពុំត្រូវ បន្ទាប់​ពី​លោកបានសរសេរសំណេរមួយ​នៅ​លើ​ទំព័រ​ហ្វេ​ស​​​ប៊ុករបស់ខ្លួន ដែលសំណេរនោះ​បាន​រៀបរាប់​ពីឆន្ទៈ​យ៉ាងមុះមុតក្នុងពេលចុះបំពេញបេសកកម្ម ប្រ​យុទ្ធ​ប្រ​ឆាំងនឹងជំងឺកូ វី ដ១៩ ។ ដោយលោក​សរសេរ​យ៉ាង​ដូច្នេះ​ថា «ខ្ញុំមក​ទីនេះ​ដោយ​ការ​តាំង​ចិត្ត ដោយបេះដូង និង​ការ​សង្គ្រោះ ការសាង​កុសល​បាន​ច្រើន​វា​និង​ធ្វើ​ឱ្យ​អ្នក​មាន​សេចក្ដី​សុខ​ផ្លូវចិត្ត ធ្វើអំ​ពើ​ល្អ​និង​​នាំមកនៅសេចក្ដីល្អ និង​ជា​ឱសថ​ព្យា​បាលដល់​ល្អបំផុត​សំរាប់​អ្នក» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មិនត្រូវនៅស្ងៀម! ទោះបីកំពុងកើតកូ វី ដ ព្រីន ចេញមុខតវ៉ា មិនគួរឲ្យមានការចម្លងប្រាសាទអង្គរវត្តទេ

ហ្វេសប៊ុក៖ ក្រោយកើតរឿងរ៉ាវដ៏កក្រើកអំពីគម្រោងនៃការចម្លងសំណង់ស្ថាបត្យកម្មដ៏មហស្ចារ្យរបស់ខ្មែរគឺប្រាសាទអង្គរវត្ត បម្រុងនឹងកសាងលើទឹកដីថៃ បានធ្វើឲ្យប្រជាជនកម្ពុជានៅទូទាំងប្រទេសផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងទាមទារមិនគួរឲ្យមានការចម្លងសម្បតិ្តបេតិកភណ្ឌរបស់កម្ពុជាមួយនេះនៅលើទឹកដីរបស់ប្រទេសថៃឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ភ្លាមៗនោះដែរ ចលនាមហាជនខ្មែរជាច្រើនបានចេញមកសម្តែងមតិតនៅលើពាសពេញបណ្តាញសង្គមហ្វេសប៊ុក ទាមទារឲ្យមានចំណាត់ការចំពោរះរឿងមួយនេះ ដែលនៅក្នុងនោះគេក៏សង្កេតឃើញមានសិល្បករខ្មែរមួយចំនួន តួយ៉ាង គឺតារាសម្តែងប្រុសដ៏ល្បិឈ្មោះមួយរូបគឺ លោក ព្រីន បានចេញមកសម្តែងមតិចំពោរះរឿងមួយនេះយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “នេះជារឿងរបស់យេីងទាំងអស់គ្នា តវ៉ាដេីម្បីជាតិមាតុភូមិរបស់យេីង] « វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» 🔥 សូមជួយ Post & Shនេះជារឿងរបស់យេីងទាំងអស់គ្នា តវ៉ាដេីម្បីជាតិមាតុភូមិរបស់យេីង] « វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ប្រាសាទអង្គរវត្តជារបស់កម្ពុជា មិនគួរឲ្យមានការចម្លងនោះទេ។ សំឡេងរបស់អ្នកទាំងអស់គ្នាអាចដោះស្រាយបញ្ហានេះ, សូមកុំនៅស្ងៀមអី!” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ា លោក ព្រាប សុវត្ថិ និង ភរិយា បានរៀបចំកម្មវិធីខួបកំណើតឲ្យកូនប្រុសពៅ មើលទៅឡើងសាមញ្ញ គ្រាន់តែឃើញក៏ដឹងតែសប្បាយដែរ

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូន ក៏ដូជាហ្វេនៗជាច្រើនពិតជាបានស្គាល់ច្បាស់ហើយថា កំពូលតារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំផលិតកម្ម Galaxy Navatra គឺលោក ព្រាប សុវត្តិនោះ ដែលបច្ចុប្បន្នេះរូបលោកមានកូនប្រុសដល់ទៅ៣នាក់ គឺ សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សីរីវុឌ្ឍ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ហ្វេនៗជាច្រើនតែងតែឃើញថា ក្រុមគ្រួសារមួយនេះ មានសុភមង្គលខ្លាំងណាស់ តាមរយៈការបង្ហោះរូបភាពស្វីតៗក្នុងហ្វេសប៊ុកជាច្រើនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នេះ គឺជាថ្ងៃខួបកំណើតកូនពៅរបស់លោក ព្រាប សុវត្ថិ តែម្តង ដោយមើលទៅមានាការៀបចំជាលក្ខណៈគ្រួសារ យ៉ាងសាមញ្ញ មើលទៅពិតជាមានភាពកក់ក្តៅខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះដែរលោក ព្រាប សុវត្ថិ បានបង្ហោះសារជូនពរកូនប្រុសពៅ បែបនេះថា៖ “រីករាយថ្ងៃកំណើតកូនប្រុសពៅ Sovath Sereyvuth – សុវត្ថិ សិរីវុឌ្ឍ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗជាច្រើនបាននាំគ្នាចូលទៅ ខមិន យ៉ាងដូច្នេះថា៖ “រីករាយថ្ងៃកំណើតកូនប្រុសរបស់ idol, បងព្រាបសុវត្ថិពាក់អាវនិងមួកហ្នឹងទៅមើលស្មានតែជនជាតិអ៊ីស្លាមមកពីណា, ខ្ញុំក៏ខួបយប់នឹងដែលអប់អរសាទរទាំងអស់គ្នាផងណា, រីករាយថ្ងៃកំណើតបងប្រុស,”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

បើឃើញសូមជួយទិញគាត់ផង! ទោះនិយាយមិនកើត ស្ដាប់មិនបាន តែតស៊ូធាក់កង់កញ្ចាស់ក្រោមថ្ងៃក្ដៅ ដឹកខ្នើយអង្រឹងលក់ចិញ្ចឹមជីវិត

ជីវិតមនុស្សម្នាក់ៗ កើតមកមានភ័ព្វវាសនារស់នៅខុសគ្នា ដោយអ្នកខ្លះមានសំណាងរកស៊ីកាក់កបបានក្លាយជានាយទុន មានប្រាក់ស្ដុកស្ដម្ភ រស់នៅក្នុងជីវភាពស្រណុកសុខស្រួលឥតមានព្រួយភ័យឡើយ ។ ឯអ្នកខ្លះមានភ័ព្វវាសនាហាក់ពុំសមប្រកប កើតមកមានបញ្ហារូបកាយហើយ ថែមទាំងពិបាករកចំណូលទៀត រកមួយពេលគ្រាន់បានហូបមួយពេល ចំណាយពេលវេលា និង កម្លាំងនឿយហត់ស្ទើរមួយជីវិត ដើម្បីតែក្រពះគ្មានពេលសម្រាកសោយសុខឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងបញ្ហាខាងលើនេះ ដូចទៅនឹងករណីរបស់បុរសម្នាក់ដែលបង្ហោះដោយគណនីមួយឈ្មោះ Sim Bora ដែលបុរសរូបនោះ លោកមានបញ្ហាពិការដោយពុំអាចនិយាយបាន និង ពុំអាចស្ដាប់បានឡើយ ដែលជាទូទៅគេនិយមហៅថា គរថ្លង់ ដូច្នេះឯង ។ បុរសរូបនេះ ថ្វីត្បិតតែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានបញ្ហាបែបនេះក៏ពិតមែន តែលោកមានឆន្ទៈរឹងមាំ ពុំលាដៃសុំអ្នកណាមួយរៀលដើម្បីរស់ឡើយ ដោយលោកពឹងពាក់លើកម្លាំង និង អវៈយវៈដែលខ្លួនមាន ជិះកង់កញ្ចាស់មួយគ្រឿង ដឹកមុង ខ្នើយ និង ភួយ ដើរលក់តាមដងផ្លូវ ក្រោមកំដៅថ្ងៃផង ហាលខ្យល់ហាលភ្លៀងផង ដើម្បីរកកម្រៃគ្រាន់បានចិញ្ចឹមក្រពះបន្តដំណើរជីវិតទៅមុខទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងនេះ បើតាមការខំមិនក្នុងគណនីខាងលើនេះ​បានឱ្យដឹងថា បុរសខាងលើនេះមានឈ្មោះថា គឿន ដែលគេពុំដឹងថាលោកស្នាក់នៅក្នុងតំបន់ណានៃក្រុងភ្នំពេញឡើយ តែលោកធ្លាប់រស់នៅក្នុងភូមិស្វាយសំរោង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ជានិច្ចកាលគេនិយមឃើញបុរសរូបនេះ ធាក់កង់ទៅលក់តាមផ្សារ ដែលមានដូចជា ផ្សារបឹងបៃតង និងផ្សារឈូកមាស ជាដើម ដែលធ្វើឱ្យមហាជនដែលបានឃើញហើយ នាំគ្នាអាណិត ក៏តែងតែជួយទិញជាហូរហែផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត