សូមចូលរួមសោកស្តាយផង! យុវជនដ៏ស្រស់សង្ហារម្នាក់ បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែ…

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ នេះ បើយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Song Heng» បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលប្អូនប្រុសជាទីស្រលាញ់របស់ខ្លួន បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះដែរ តាមរយៈគណនីហ្វេសប៊ុកខាងលលើនេះ ក៏បានបង្ហាញពីអារម្មណ៍សោកសៅ និង បានសរសេររៀបរាប់ប្រាប់បន្ថែមទៀតថា៖ “04,07,2021 យេីងខ្ញុំមានទុក្ខដ៍ក្រៀមក្រំ ដោយប្អូនប្រុសខ្ញុំបាទ ឈ្មោះ ឃឿន ប៉ាលី បានទទួលមរណះភាព ដោយជំងឺទឹកនោមប្រៃ ប្អូនល្អរបស់បង ប្អូនទៅបានសុខហេីយ សូមអោយវិញ្ញាខ័នប្អូនទៅកាន់សុគតិភពចុះ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

រំភើបណាស់! មហាជនថៃផ្ទុះការសរសើរ និង ស្រលាញ់ ព្រះនាងតូច ជេនណា ខ្លាំង ក្រោយពីទ្រង់ច្រៀងជាភាសាថៃ

ហ្វេសប៊ុក៖ នាពេលថ្មីៗមកនេះមហាជនក៏ដូចជាអ្នកគាំទ្រ មានសេចក្តីរំភើប និង កោតសរសើរទៀតហើយ ចំពោរះព្រះនាងម្ចាស់តូច នរោត្តម ជេនណា ក្រោយពីព្រះនាងបានបង្ហាញស្នាដៃបទចម្រៀងថ្មីរបស់ខ្លួនជាភាសាថៃយ៉ាងពីរោះរណ្តំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ បងប្អូនខ្មែរជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេល ព្រះនាង ជេនណា បានច្រៀងបទថៃឡើងវិញ ចំនួន២បទ ដែលក្នុងនោះ មិនត្រឹមតែមហាជនខ្មែរទេ ដែលភ្ញាក់ផ្អើល ពីសមត្ថភាពភាសា និងសំនៀងដ៏ពីរោះរបស់ព្រះនាង សូម្បីតែប្រជាជនថៃ ក៏បង្ហាញអារម្មណ៍នឹកស្មានមិនដល់ ដូចគ្នាផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះនាងតូច ជេនណា គឺជាខ្សែរាជវង្សព្រះមហាក្សត្រខ្មែរ ដែលទ្រង់តែងសព្វព្រះទ័យ នឹងវិស័យសិល្បៈ មិនថាសម្ដែងឬចម្រៀង ហើយអ្វីដែលរឹតតែពិសេសនោះព្រះនាងមានសមត្ថភាពអាចនិយាយបានច្រើនភាសាទៀតផង។ ក្នុងនោះបើនិយាយពីរូបសម្រស់ទ្រង់វិញ កាន់តែធ្វើឱ្យមហាជនរឹតតែកោតសរសើរបន្ថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈពេលនេះ មហាជនជាច្រើនកំពុងតែមានការកោតសរសើរនូវទឹកដមសំនៀងរបស់ទ្រង់ដែលបានច្រៀង Cover ជាភសាថៃដោយចម្រៀងមួយបទនោះមហាជនស្ដាប់ហើយចង់តែស្ដាប់ទៀតមិនចេះជិនណាយឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើងាកមើលទៅមហាជនអ្នកគាំទ្រថៃឯណោះវិញ ម្នាក់ៗ ពិតជារំភើប និង ពេញចិត្តទៅកាន់ព្រះនាងណាស់ ដល់ថ្នាក់សារព័ត៌មានធំៗមួយចំនួននៅក្នុងប្រទេសថៃចុះផ្សាយពីព្រះរាជជីវប្រវត្តិព្រះនាងថែមទៀតផង។ ទន្ទឹមនឹងនោះ រាល់វីដេអូរបស់ព្រះនាង តែងទទួលបានការ Reaction សរសើរពីអ្នកនិយមលេងបណ្ដាញសង្គមធំៗ ជាពិសេសក្រុម Youtuber ល្បីៗ របស់ថៃទៀងផង៕

អានបន្ត

ជូនពរឲ្យឆាប់ជាសះស្បើយ! ចង់បង្ហើយការងារឲ្យអស់ សុខចិត្តចេញធ្វើការទាំងប្រថុយប្រថាន មានឯណា សចន្ទ ដានី ធ្លោយខ្លួនឆ្លងកូវីដ១៩

ភ្នំពេញ៖ ខណៈពេលនេះកម្ពុជាកំពុងតែរងការីករាដាលយ៉ាងខ្លាំងនូវជំងឺកូវីដ១៩ ដោយមួយរយៈចុងក្រោយនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ រាប់រយនាក់ ហើយថ្ងៃខ្លះហក់ឡើងដល់ខ្ទង់ពាន់ក៏មានដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ងាកមកមើលក្នុងចង្កោមអ្នកសិល្បៈខ្មែរ គេកត់សម្គាល់ឃើញមានតារាស្រីប្រុសជាច្រើននាក់បានឆ្លង និង កំពុងតេសម្រាកព្យាលបាលជំងឺកូវីដ១៩ នេះ។ ដោយឡែកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ នេះ ក្នុងចំណោមតារាជាច្រើននោះ គេក៏បានឃើញមានតារាសម្តែងអ្នកនាង សចន្ទ ដានី ក៏បានរកឃើញឆ្លងជំងឺកូវីដ១៩ ដែរ បន្ទាប់ពីតារាស្រីរូបនេះបានចុះខេត្តដើម្បីនឹងបង្ហើយការងារបស់ខ្លួនកន្លងទៅនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការឆ្លង និង កំពុងទទួលបានការព្យាបាលនេះ តារាស្រីខាងលើក៏បានបង្ហាញចំណាប់អារម្មណ៍ថា «អរគុណបងប្អូនញាតិសន្ដានដែលមានការព្រួយបារម្ភ និង សួរសុខទុក្ខនាងខ្ញុំដែលកំពុងតែមានផ្ទុកជំងឺមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ នាងខ្ញុំមិនអីទេសុខភាពគ្រាន់បើបន្តិចវិញហើយ ថ្ងៃនេះទីកន្លែងសម្រាកព្យាបាលក៏សម្បូរហូបចុក ថ្នាំលេបមានគ្រប់គ្រាន់មិនខ្វះអីទេ បន្តិចទៀតនាងខ្ញុំជាធម្មតាឡើងវិញហើយមិនយូរទេ សុំផ្ញើក្ដីស្រឡាញ់ និង គោរពពីចម្ងាយផង អរគុណណាស់ នឹកពេកកន្លងគ្រប់ៗគ្នា ០៤/០៧/២០២១» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើយោងតាមខមមិនឆ្លើយឆ្លងជាមួយអ្នកគាំទ្រជាមួយតារាស្រីរូបនេះ គឺមូលហេតុនៃការឆ្លងនោះ អ្នកស្រី សចន្ទ ដានី បានបញ្ជាក់ថា «ដោយសារចេញក្រុងបំពេញភារកិច្ចឱ្យអស់លោកគ្រូ តែមិនទាន់អស់ផងនៅសល់ស្រកេកស្រកាកច្រើនណាស់ដែលធ្វើមិនទាន់អស់ ឥលូវសុំសម្រាកបន្តិចសិនហើយលោកគ្រូ ដូចជាហត់ពេកដែរ» ។ ជាមួយគ្នានោះ គេក៏ឃើញមានមហាជនច្រើនបានខមមិនជូនពរដល់តារាស្រីនេះឱ្យឆាប់ជាគ្រប់ៗគ្នា ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ប្រពៃណាស់! ឧកញ៉ា ស្រី ចាន់ថន ជូនពរថ្ងៃកំណើតកូនស្រីយ៉ាងសាមញ្ញ តែបង្កប់ន័យផ្អែមល្ហែមណាស់

មហាជនជាច្រើន ប្រាកដជាធ្លាប់បានដឹងមកហើយពីការងារសប្បុរសធម៌យ៉ាងសកម្មរបស់ ឧកញ៉ា ស្រី ចាន់ថន ដែលរមែងជួយយកអាសា ប្រជាពលរដ្ឋគ្រប់ទីកន្លែង​ ដែលជួបការខ្វះខាតក្នុងជីវភាពរស់នៅផងដែរ ។ លើសពីនោះ ឧកញ៉ា ស្រី ចាន់ថន មិនត្រឹមតែជាបុគ្គលគំរូនៅក្នុងសង្គមនោះទេ តែឧកញ៉ា ក៏ត្រូវមហាជនលើកឡើងថា ជាកូន ជាស្វាមី និង ជាឪពុកល្អនៅក្នុងគ្រួសារទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២១ នេះ បើទោះជាមហាជនបានដឹងថា ឧកញ៉ា ស្រី ចាន់ថន ហាក់ចំណាយពេលច្រើនក្នុងកិច្ចការងារផ្ទាល់ខ្លួន និង សង្គមក្តី ប៉ុន្តែ ឧកញ៉ាមិនភ្លេចឡើយនៅថ្ងៃកំណើតកូនស្រីច្បងសំណព្វចិត្តរបស់លោក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ បើទោះជាទិដ្ឋភាពក្នុងរូបភាព ហាក់រៀបចំឡើងយ៉ាងសាមញ្ញក្តី ប៉ុន្តែឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារយ៉ាងខ្លី តែមានអត្ថន័យយ៉ាងខ្លាំងដល់កូនស្រីក្នុងថ្ងៃកំណើតដោយរៀបរាប់ថា «រីករាយថ្ងៃខួបកំណើតកូនស្រីប៉ា ជូនពរឱ្យកូនមានសុខភាពល្អ រៀនពូកែ សំណាងល្អក្នុងជីវិត ជោគជ័យគ្រប់ភារកិច្ចដែលកូនប៉ងប្រាថ្នា» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីឃើញរូបភាព និង សារខាងលើហើយនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏បានចូលរួមជូនពរកូនស្រីច្បងឧកញ៉ា ស្រី ចាន់ថន ព្រមទាំងលើកឡើងថា លោកពិតជាឪពុកដ៏ល្អ បើទោះជាមមាញឹកយ៉ាងណាក៏មិនភ្លេចឡើយថ្ងៃកំណើត និង ការជូនពរយ៉ាងមានន័យដល់កូនស្រី ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

នៅចាំគាត់បានទេ? ឲ្យតែថតរឿង បើមិនតួព្រាន ក៏តួអាក្រក់ដែរ ពេលនេះ លោក បង្ហាញវីដេអូរឿងលេងដំបូង (មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ទស្សនិកជនពិតជានៅចាំបាន តារាសម្តែងប្រុសរូបសង្ហាខ្ពស់ស្រឡះលោក យុន ឬទ្ធីយ៉ាន ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀតតារារូបនេះ បានបង្ហាញមុខក្នុងរឿងល្បីៗជាច្រើន ប៉ុន្តែស្របពេលមានឈ្មោះល្បីល្បាញ ស្រាប់តែលោកបានបាត់មុខពីសិល្បៈមួយរយៈធំ ធ្វើឲ្យហ្វេនៗងឿងឆ្ងល់គ្រប់គ្នា។ តែទោះបីជាយ៉ាងណា ក៏នៅមានអ្នកគាំទ្រនៅតែចាំស្នដៃសម្តែង ហើយចង់ឃើញវត្តមានតារារូបនេះមកសម្តែជាថ្មីម្តងទៀតផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ បន្ទាប់ពីលែងបង្ហាញមុខលើវិថីសិល្បៈ ងាកទៅកសាងជីវិតគ្រួសារមក ថ្មីៗនេះគេឃើញលោក យុន ឬទ្ធីយ៉ាន បានបង្ហាញមុខថតខ្សែភាពយន្តជាថ្មីម្តងទៀត ខណៈបាត់មុខច្រើនឆ្នាំ។ ក្នុងនោះដែរ ក្រោយវិលចូលការងារសម្តែង គេសង្កេតឃើញថា បច្ចុប្បន្នតារារូបនេះមានភាពមមាញឹកច្រើន ជាពិសេសការងារសម្តែងភាពយន្តតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង កាលពីម្សិលមិញនេះលោក យុន ឬទ្ធីយ៉ាន បានបង្ហោះវីដេអូរឿងដំបូងដែលលោកបានសម្ដែង។ ដោយរឿងដំបូងដែលតារារូបនេះបានសម្ដែងគឺមានចំណងជើងថា « ទឹកចិត្តម្ដាយ» ដែលខ្សែភាពយន្តមួយនេះ ពិតជាផ្ទុះការគាំទ្រខ្លាំងពីមហាជន។ លើសពីនេះទៅទៀត អមជាមួយការបង្ហោះវីដេអូ តារាជើងចាស់រូបនេះ បានសរសេរសារបន្ថែមពីលើយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ពេលថតដំបូងចេញតែប៉ុណ្ណឹងមួយរឿងពេញ។ ទម្រាំមានកេរ្តិ៍ឈ្មោះក្នុងពិភពសិល្បៈដូចសព្វថ្ងៃនេះត្រូវការភាពអត់ធ្មត់ និងមានការតស៊ូណាស់ ឲ្យតែយើងមានការតស៊ូព្យាយាមមិនបោះបង់ និងធ្វើដោយក្តីស្រលាញ់គង់តែដល់គោលដៅ។” ៕

អានបន្ត

អ្នកណាហ្វេនម្វាស់បទនេះខ្លះ? «កាដូគ្មានន័យ» ស្ងាប់ពីសិល្បៈមួយរយៈ លោម មួន ម៉ារ៉ា ប្រើជីវិត សាមញ្ញ រស់នៅជាមួយគ្រួសារ សាងសុភមង្គលបែបនេះសោះ

ហ្វេសប៊ុក៖ ជឿជាក់ថាប្រិយមិត្តប្រហែលនៅចាំបាន នូវតារាចម្រៀងប្រុសដ៏ល្បីម្ចាស់បទ «កាដូឥតន័យ» គឺលោក មួន ម៉ារ៉ា ដែលកាលពីជាង ១០ ឆ្នាំមុន តារាប្រុសរូបនេះពិតជាមានសន្ទុះនៃការគំាទ្រយ៉ាងច្រើនពីសំណាក់មហាជន ដោយសារតែរូបលោកមានទាំងសម្លេងពិរោះ និង ថែមទាំងមានរូបរាងសង្ហាផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះដែរ ពេលកំពុងមានឈ្មោះល្បីល្បាញលោក មួន ម៉ារ៉ា ស្រាប់តែស្ងាត់ពីសិល្បៈអស់រយៈពេល ដោយគេកម្រឃើញលោកលេចមុខតាមឆាកតន្ត្រីដូចមុនទៀតណាស់ ពោលគឺលោកបានងាកទៅសាងជីវិតគ្រួសារយ៉ាងស្ងប់ស្ងាត់ផ្ទាល់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើនិយាយពីជីវិតឯកជនរបស់តារាប្រុសរូបនេះជាមួយគ្រួសារវិញ ហ្វេនៗក៏នៅតែតាមដាននិងចាប់អារម្មណ៍រាល់គ្រប់សកម្មភាពនៅលើបណ្ដាញសង្គមរបស់ពួគគេផងដែរ។ ដោយក្នុងនោះ យើងឃើញថា សព្វថ្ងៃអតីតតារាប្រុសរូបនេះ បានមានកូនពីរនាក់ទៅហើយ ហើយគ្រួសាររបស់លោកទៀតសោត ក៏បានរស់នៅជាមួយគ្នា ដើរលេងជុំគ្នាប្រើជីវិតយ៉ាងសាមញ្ញៗ តែមើលទៅពិតជាមានក្ដីសុខ និងមានសុភមង្គលខ្លាំងមិនចាញ់អ្នកនៅក្នុងរង្វង់សិល្បៈផ្សេងៗទៀតប៉ុន្មាននោះឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្រោយម្ចាស់បានតោ ចិញ្ចឹមវិញ ស្រាប់តែលោក ខាន់ ជេមស៍ បាននិយាយយ៉ាងដូច្នេះថា…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានជ្រាបហើយថាករណី អាជ្ញាធរដកសត្វតោ ដែលម្ចាស់ជាជនជាតិចិនចិញ្ចឹមដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ដោយកាលពីពេលថ្មីៗមកនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សម្តែងអារម្មណ៍ការខកចិត្តចំពោះចំណាត់ការរបស់អាជ្ញាធរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយយកសត្វតោនោះ ទោថែរក្សានៅសួនសត្វភ្នំតាម៉ៅ តែមហាជនមួយចំនួន មើលទៅការថែទាំរបស់អាជ្ញាធរ ហាក់ដូចជាមិនបានមើលថែដិតដល់ដូចម្ចាស់ដើមនោះទេ ក៏មានទទួចសុំនៅតាមបណ្តាញសង្គម ឲ្យតោត្រឡប់ទៅម្ចាស់ដើមវិញ ជាពិសេស គឺតារាចម្រៀង តារាសម្តែងគ្រប់មជ្ឈដ្ឋាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយរឿងនេះ បានដឹងដល់ សម្តេចតេជោ ហ៊ុន សែន ហើយ ដោយសម្តេចតេជោ បានបញ្ជាក់នៅលើគេហទំព័រហ្វេសប៊ុកផេកផ្លូវការ កាលពីយប់មិញនេះ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួង កសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យ ម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើ ទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាព ទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅ ប្រទេសដែលបានផ្តល់យោបល់និងអាណិត ដល់សត្វតោ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ គេសង្កេតឃើញ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម Sunday ខាន់ ជេមស៍ បង្ហោះរូបភាពរបស់សត្វតោនិងម្ចាស់តោ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានសរសេរដូច្នេះថា៖ “រូបមួយសន្លឹកនេះ ធ្វើឱ្យខ្ញុំភ្ញាក់ឡើងមក មានអារម្មណ៍ធូរស្បើយ ក្នុងចិត្តខ្លាំងណាស់ សូមចូលរួមអបអរសាទរជំនួសម្ចាស់តោ និងអូនតោផង បានមកនៅផ្ទះវិញហើយ។” ៕

អានបន្ត

បណ្តុំរូបភាពជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពពិធីភ្ជាប់ពាក្យ ត្រកូលអភិជនថ្មីៗនេះ រៀបចំយ៉ាងប្រណីតស្អាតឥតខ្ចោះ

ហ្វេសប៊ុក៖ បណ្តុំរូបភាពជាច្រើនសន្លឹកចេញពីពិធីភ្ជាប់ពាក្យកូនប្រុស-កូនស្រី ត្រូកូលអភិជន ប្រកដោយភាពប្រណីត ស្អាតស្ទើរគ្មានកន្លែងទាស់ទាំងការតុបតែងរោងលម្អពិធី ទាំងសម្លៀកបំពាកក គឺធ្វើទៅតាមលំអានប្រពៃណីខ្មែរយ៉ាងសមសួន បូកផ្សំនឹងការលាយលំបញ្ចូលការលម្អផ្កាស្រស់សម្រុសះពណ៌ បែបទាន់សម័យ កំពុងធ្វើឲ្យមហាជនជាច្រើនមានការចែករំលែកយ៉ាងព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរូបភាពជាច្រើនសន្លឹក បានបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផេក «The ring wedding cambodia» បានឲ្យដឹងដែរថា ពិធីភ្ជាប់ពាក្យនេះគឺរវាងកូនប្រុសនាម ផន មុតសុក្រឆពណ្ណ និងកូនស្រីនាម តាំង ប៉ោហ្គិច ធ្វើឡើងកាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ នេះ ។ នៅក្នងពិធីភ្ជាប់ពាក្យដ៏អស្ចារ្យនេះដែរគេឃើញមានវត្តមានថ្នាក់ដឹកនាំប្រទេសសំខាន់ៗចូលរួមដូចជា លោកជំទាវ ម៉ែន សំអន ជាដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរសរសើរក្រៅពីមានការរៀបចំតុបតែងលម្អយ៉ាងវិសេសវិសាលហើយនោះ នៅក្នុងពិធីភ្ជាប់ពាក្យនេះ គេឃើញមានការរៀបចំទៅតាមប្រពៃណីតាំងពីបុរាណមក គឺពិធីពិសារស្លាដក់កន្សែង ដែលមាននៅក្នុងរឿងព្រេងខ្មែរតាំងពីយូរលង់ណាស់មក ដោយពិធីនេះ គេតែងរៀបចំមុនពិធីមង្គលការមកដល់ ៕ រូបភាពដោយ៖ The ring wedding cambodia ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងក្នុងពិធីនេះស្អាតខ្លាំងប៉ុណ្ណានោះ សូមទស្សនារូបភាពខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ត្រេកអរជំនួស! ក្រោយទទួលដំណឹងនេះភ្លាម ម្ចាស់តោ រំភើបចិត្តស្ទើរហោះ ព្រមទាំងបាននិយាយបែបនេះថា…

ភ្នំពេញ៖ សូមរំលឹងឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ទើបតែកន្លងផុតមកនេះ ឃើញមានការចែករំលែកពីរូបភាព តោមួយក្បាលនៅផ្ទះដ៏ធំស្កឹមស្កៃក្នុងរាជធានីភ្នំពេញ ក្រោយឃើញ អាជ្ញាធរបានចុះធ្វើការដកហូតសត្វព្រៃនៅក្នុងទីតាំងនោះហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយរឿងនេះ បានដឹងដល់ សម្តេចតេជោ ហ៊ុន សែន ហើយ ដោយសម្តេចតេជោ បានបញ្ជាក់នៅលើគេហទំព័រហ្វេសប៊ុកផេកផ្លូវការ កាលពីយប់មិញនេះ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួង កសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យ ម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើ ទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាព ទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅ ប្រទេសដែលបានផ្តល់យោបល់និងអាណិត ដល់សត្វតោ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម ម្ចាស់សត្វតោ រំភើបចិត្តស្ទើរហោះ ព្រមទាំងបានពោលពាក្យបែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណ យ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ហើយក៏សូមអរគុណ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែល នឹងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលបានជួយនិងគាំទ្រដល់ “ហុីម៉ា” របស់យើងខ្ញុំផងដែរ ធ្វើអោយខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ ជាចុងក្រោយសុំជូនពរអោយកម្ពុជានឹងចិនជាមិត្តដែកថែបជារៀងរហូត”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

មិនអោយនៅទំនេរ រយាលពីការងារសិល្បៈច្រើន យក់ ឋិតរដ្ឋា សម្រុកងារជាថៅកែលើអាជីពនេះខ្លាំងទៅៗ

មហាជនអ្នកគាំទ្រអតីតសាមជិកក្រុមតារាចម្រៀង EV Band អ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ប្រាកដជាបានដឹងមកហើយថា តាំងចុងឆ្នាំ ២០២០ គេហាក់ឃើញគូស្វាមីភរិយាតារាចម្រៀង មួយគូនេះកាន់តែកាក់កបយ៉ាងខ្លាំងក្នុងការបើកមុខជំនួញផ្ទាល់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាពេលកន្លងមក គេបានឃើញថាអ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៊ុណ្ណាដែត ទើបតែបាននាំចូលផ្តាច់មុខផលិតផលថែសម្រស់មកកាន់ប្រទេសកម្ពុជា ហើយមិនបានប៉ុន្មានផងគេបានឃើញថា ស្វាមីភរិយាមួយគូនេះ បានបោះទុនបន្ថែមទៀតលើជំនួញអចលនទ្រព្យវិញម្តង ដោយពាក់ព័ន្ធ នឹងការលក់ដីឡូត៍ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកដល់ឆ្នាំ ២០២១ អ្នកនាង យក់ ឋិតរដ្ឋា ក៏បានពង្រីកមុខជំនួញខាងលើបន្ថែមទៀតហើយ ក្រោយពីរំយាលលើអាជីពសិល្បៈនោះ គឺអ្នកនាង យក់ ឋិតរដ្ឋា ងាកមកសម្រុកខ្លាំងលើផ្នែកអចលនទ្រព្យ ដោយពេលនេះអ្នកនាងបានបើកគម្រោងលក់ម្តង ដោយមានឈ្មោះថា សំណង់បុរី យក់ ឋិតរដ្ឋា ដែលមានទីតាំងនៅទឹកដីស្រុកឧត្តុង្គ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត